April 1, 2022

You are here:
ទីបន្ទាល់ សម្រាប់អ្នកដទៃ

ត្រូវ​ឲ្យ​យើង​ទាំង​អស់​គ្នា​បំពេញ​ចិត្ត​អ្នក​ជិត​ខាង​ខ្លួន សំរាប់​ជា​សេចក្តី​ល្អ ឲ្យ​បាន​ស្អាង​ចិត្ត​ឡើង។ រ៉ូម ១៥:២ ជាង​ជួស​ជុល​នាឡិកា​បាន​បញ្ចាំង​ពិល​របស់​គាត់ ទៅ​រក​គំនូស​តូច​មួយ ដែល​គេ​បាន​ដៅ​ចំណាំ នៅ​ក្នុង​នាឡិកា​ចាស់​មួយ​គ្រឿង​របស់​ជីតា​ខ្ញុំ ពេល​ដែល​គាត់​កំពុង​ជួស​ជុល​វា នៅ​ក្នុង​ផ្ទះ​របស់​យើង។ គាត់​សួរ​យើង​ថា “តើ​ឃើញ​គំនូស​ហ្នឹង​ទេ? ជាង​ជួស​ជុល​នាឡិកា​នៅ​សម័យ​មុន អាច​ដាក់​គំនូស​ចំណាំ​នោះ ក្នុង​នាឡិកា​បញ្ឈរ​ជាប់​ជញ្ជាំង​នេះ ប្រហែល​១​សតវត្សរ៍​មុន។ គេ​ហៅ​គំនូស​សំគាល់​នេះ​ថា “ស្នាម​បន្ទាល់”។ វា​ជួយ​ឲ្យ​ខ្ញុំ​ដឹង ពី​របៀប​សារេ​នាឡិកា​នេះ ឲ្យ​ដើរ​ឡើង​វិញ”​។ មុន​ពេល​គេ​ចាប់​ផ្តើម​ប្រើ​សៀវភៅ​ណែនាំ អំពី​បច្ចេកទេស និង​របៀប​ជួសជុល​ឧបករណ៍​ផ្សេង​ៗ ដែល​មនុស្ស​សម័យ​មុន ​បាន​ប្រើ “ស្នាម​បន្ទាល់” ដើម្បី​ជួយ​ជាង​ជួស​ជុល​នៅ​ពេល​អនាគត ឲ្យ​អាច​សារេ​ស្ពឺ​នៅ​ក្នុង​ឧបករណ៍ ឲ្យ​ត្រូវ​គន្លាក់​របស់​វា​យ៉ាង​ជាក់​លាក់។ គំនូស​ទាំង​នោះ​មិន​គ្រាន់​តែ​បាន​ជួយ​សន្សំ​សំចៃ​ពេល​វេលា​ប៉ុណ្ណោះ​ទេ តែ​ជា​ញឹកញាប់ ពួកវា​បាន​បង្ហាញ​អំពី​ភាព​សប្បុរស ដែល​ពួក​ជាង​ជំនាន់​មុន មាន​សម្រាប់​ពួក​ជាង​ជំនាន់​ក្រោយ។ ព្រះគម្ពីរ​បាន​លើក​ទឹក​ចិត្ត​យើង ឲ្យ​ធ្វើ​ជា “ទី​បន្ទាល់​ល្អ” ខណៈ​ពេល​ដែល​យើង​ធ្វើ​ការ​ថ្វាយ​ព្រះ ដោយ​បម្រើ​អ្នក​ដទៃ ក្នុង​លោកិយ​ដែល​ប្រេះ​បែក។ គឺ​ដូច​ដែល​សាវ័ក​ប៉ុល​បាន​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​ពួក​ជំនុំ នៅ​ទីក្រុង​រ៉ូម​ថា “ត្រូវ​ឲ្យ​យើង​ទាំង​អស់​គ្នា​បំពេញ​ចិត្ត​អ្នក​ជិត​ខាង​ខ្លួន សំរាប់​ជា​សេចក្តី​ល្អ ឲ្យ​បាន​ស្អាង​ចិត្ត​ឡើង”(រ៉ូម ១៥:២)។ ព្រះ​នៃ​យើង​បាន​ធ្វើ​ជា​គំរូ នៃ​សេចក្តី​អត់​ធ្មត់ និង​សេចក្តី​កម្សាន្ត​ចិត្ត(ខ.៥)។ ការ​រស់​នៅ​ដោយ​ទីបន្ទាល់​ល្អ គឺ​ជា​ការ​រស់​នៅ​ជា​ពលរដ្ឋ​ល្អ​នៃ​ផែន​ដី ក៏​ដូច​ជា​នគរ​ស្ថាន​សួគ៌។​ ទីបន្ទាល់​របស់​យើង…

Read article