April 4, 2022

You are here:
ការប្រឹក្សាយោបល់ប្រកបដោយប្រាជ្ញា

ការ​នេះ​ហួស​កំឡាំង​ឯង​ហើយ នឹង​ធ្វើ​តែ​ម្នាក់​ឯង​មិន​បាន​ទេ។ និក្ខមនំ ១៨:១៨ កាល​ខ្ញុំ​កំពុង​រៀន​នៅ​សាលា​ព្រះ​គម្ពីរ ខ្ញុំ​ក៏​ធ្វើ​ការ​ពេញ​ពេល​ផង​ដែរ។ មិន​តែ​ប៉ុណ្ណោះ ខ្ញុំ​ក៏​បាន​បង្រៀន​ព្រះ​បន្ទូល តាម​វេន ហើយ​ខ្ញុំ​ក៏​បាន​ទៅ​ធ្វើ​កម្ម​សិក្សា​នៅ​ព្រះវិហារ​ផង​ដែរ។ ខ្ញុំ​មាន​ការ​រវល់​ច្រើន​ណាស់​។ ពេល​ដែល​ប៉ា​របស់​ខ្ញុំ​មក​លេង​ខ្ញុំ គាត់​ប្រាប់​ខ្ញុំ​ថា “កូន​មុខ​ជា​បាក់​កម្លាំង​មិន​ខាន”។ ខ្ញុំ​មិន​បាន​ចាប់​អារម្មណ៍​ការ​ដាស់​តឿន​របស់​គាត់ ដោយ​គិត​ថា គាត់​នៅ​ក្នុង​ជំនាន់​ផ្សេង​ពី​ខ្ញុំ ដូច​នេះ គាត់​មិន​យល់​អំពី​ការ​ដាក់​គោល​ដៅ​ទេ។ ខ្ញុំ​មិន​បាន​បាក់​កម្លាំង​ទេ។ តែ​ខ្ញុំ​ពិត​ជា​បាន​ពិសោធ​នឹង​រដូវ​កាល​ដ៏​រាំង​ស្ងួត និង​ពិបាក​យ៉ាង​ខ្លាំង ដោយ​ធ្លាក់​ខ្លួន​កើត​ជំងឺ​ធ្លាក់​ទឹក​ចិត្ត។ ចាប់​តាំង​ពី​ពេល​នោះ​មក ខ្ញុំ​ក៏​បាន​រៀន​ស្តាប់​តាម​ការ​ដាស់​តឿន ជា​ពិសេស​ការ​ដាស់​តឿន​របស់​មនុស្ស​ជាទីស្រឡាញ់ ដោយ​ការ​ប្រុង​ប្រយ័ត្ន​ជាង​មុន។ បទ​ពិសោធន៍​មួយ​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​រឿង​របស់​លោក​ម៉ូសេ។ កាល​នោះ គាត់​ក៏​កំពុង​ខិត​ខំ​ធ្វើ​ការ​បម្រើ​ព្រះ ដោយ​ភាព​ឧស្សាហ៍​ព្យាយាម ក្នុង​ការងារ​ជា​អ្នក​កាត់​ក្តី​ឲ្យ​ប្រជាជន​អ៊ីស្រាអែល(និក្ខមនំ ១៨:១៣)។ តែ​គាត់​បាន​សម្រេច​ចិត្ត​ស្តាប់​តាម​យោបល់​របស់​ឪពុក​ក្មេក​គាត់(ខ.១៧-១៨)។ លោក​យេត្រូ​មិន​ដែល​បាន​ជួប​រឿង​ដូច​លោក​ម៉ូសេ​នោះ​ទេ តែ​គាត់​ស្រឡាញ់​លោក​ម៉ូសេ និង​គ្រួសារ​គាត់ ហើយ​អាច​មើល​ឃើញ​បញ្ហា​នៅ​ពេល​ខាង​មុខ។ ប្រហែល​ហេតុ​នេះ​ហើយ បាន​ជា​លោក​ម៉ូសេ​អាច​ស្តាប់​តាម​លោក​យេត្រូ ហើយ​ស្តាប់​តាម​យោបល់​របស់​គាត់។ លោក​ម៉ូសេ​ក៏​បាន​បង្កើត​ប្រព័ន្ធ​ការងារ​មួយ ដោយ​ឲ្យ “ពួក​ប្រុស​ៗ​ដែល​មាន​សមត្ថភាព និង​កោត​ខ្លាច​ព្រះ ក្នុង​ចំណោម​ពួក​បណ្តាជន” ឲ្យ​ធ្វើ​ការ​ដោះ​ស្រាយ​បញ្ហា​ជម្លោះ​តូច​ៗ ហើយ​ទុក​ឲ្យ​គាត់​ដោះ​ស្រាយ​បញ្ហា​ជម្លោះ​ដែល​ពិបាក​ៗ​ជាង​(ខ.២១-២២)។ ដោយសារ​គាត់​បាន​ស្តាប់​តាម​លោក​យេត្រូ ដោយ​រៀប​ចំ​ការងារ​របស់​គាត់​ឡើង​វិញ ហើយ​ប្រគល់​ការងារ​ឲ្យ​អ្នក​ដទៃ ដើម្បី​រំលែក​បន្ទុក​គាត់ នោះ​គាត់​អាច​ជៀស​វាង​ការ​បាក់​កម្លាំង ក្នុង​អំឡុង​រដូវ​កាល​ដ៏​ពិបាក​នោះ។…

Read article