2022

You are here:
សេចក្តីជំនឿដែលមានគ្រឹះរឹងមាំ

ឯ​អស់​អ្នក​ណា​ដែល​ឮ​ពាក្យ​របស់​ខ្ញុំ​ទាំង​នេះ តែ​មិន​ប្រព្រឹត្ត​តាម អ្នក​នោះ​ត្រូវ​ធៀប​ដូច​ជា​មនុស្ស​ល្ងង់ ដែល​សង់​ផ្ទះ​ខ្លួន​នៅ​លើ​ខ្សាច់​វិញ។ ម៉ាថាយ ៧:២៦ ភ្នំ​ខ្សាច់​ខ្ពស់​ៗ នៅ​តាម​បណ្តោយ​ឆ្នេរ​ខាង​ជើង នៃ​បឹង Silver បាន​បណ្តាល​ឲ្យ​ផ្ទះ​ប្រជាជន​នៅ​តំបន់​ជិត​ខាង ជួប​ហានិភ័យ នៃ​ការ​បាក់​ស្រុត​ចូល​ទៅ​ក្នុង​ដី​ខ្សាច់ ដែល​តែង​តែ​ផ្លាស់​ទី​ជា​និច្ច។ ទោះ​អ្នក​រស់​នៅ​ទីនោះ​បាន​ព្យាយាម​កើប​ពំនូក​ដី​ខ្សាច់​ធំ​ៗ ទៅ​កន្លែង​ផ្សេង​ក៏​ដោយ ក៏​ពួក​គេ​បាន​ត្រឹម​តែ​ឈរ​មើល​ដោយ​អស់​សង្ឃឹម ពេល​ដែល​ដីខ្សាច់​បាន​កប់​ពី​លើ​ផ្ទះ​ដែល​ពួក​គេ​បាន​សង់​យ៉ាង​ស្អាត។ ខណៈ​ពេល​ដែល​ចៅ​សង្កាត់​ដឹកនាំ​សកម្មភាព​សង្រ្គោះ​ផ្ទះ ដែល​បាន​ទទួល​រង​ការ​បំផ្លិចបំផ្លាញ​កាល​ពី​ពេល​ថ្មី​ៗ​នេះ គាត់​ក៏​បាន​បញ្ជាក់​ថា វា​ជា​បញ្ហា​ដែល​គេ​មិន​អាច​ទប់​ស្កាត់​បាន​ទេ។ ទោះ​ម្ចាស់​ផ្ទះ​បាន​ព្យាយាម​ជៀស​វាង​គ្រោះ​ថ្នាក់​នៃ​ការ​បាក់​ស្រុត​យ៉ាងណា​ក៏​ដោយ ក៏​ភ្នំ​ខ្សាច់​ទាំង​នោះ មិន​អាច​ទ្រទ្រង់​គ្រឹះ​ឲ្យ​រឹង​មាំ​បាន​ឡើយ​។ ព្រះយេស៊ូវ​បាន​ជ្រាប​អំពី​ភាព​ល្ងង់​ខ្លៅ​នៃ​ការ​សង់​ផ្ទះ​នៅ​លើ​ដី​ខ្សាច់។ បន្ទាប់​ពី​ទ្រង់​បាន​ដាស់​តឿន​ពួក​សិស្ស​ទ្រង់ អំពី​ពួក​ហោរា​ក្លែង​ក្លាយ ព្រះ​អង្គ​ក៏​បញ្ជាក់​ថា ការ​ស្តាប់​បង្គាប់​ដោយ​ក្តី​ស្រឡាញ់ គឺ​បាន​បង្ហាញ​ថា យើង​មាន​ប្រាជ្ញា​(ម៉ាថាយ ៧:១៥-២៣)។ ព្រះ​អង្គ​មាន​បន្ទូល​ថា “អស់​អ្នក​ដែល​បាន​ឮ​ព្រះ​បន្ទូល​ទ្រង់ ហើយ​ប្រព្រឹត្ត​តាម ខ្ញុំ​នឹង​ធៀប​អ្នក​នោះ​ដូច​ជា​មនុស្ស​ប៉ិន​ប្រយ័ត្ន ដែល​សង់​ផ្ទះ​ខ្លួន​នៅ​លើ​ថ្ម”(ខ.២៤)។ តែ​អ្នក​ដែល​បាន​ឮ​ព្រះ​បន្ទូល​ព្រះ ហើយ​បាន​សម្រេច​ចិត្ត​មិនប្រព្រឹត្ត​តាម “អ្នក​នោះ​ត្រូវ​ធៀប​ដូច​ជា​មនុស្ស​ល្ងង់ ដែល​សង់​ផ្ទះ​ខ្លួន​នៅ​លើ​ខ្សាច់​វិញ”(ខ.២៦)។ ពេល​ដែល​កាលៈទេសៈ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា ដីខ្សាច់​កំពុង​តែ​កប់​ពី​លើ​យើង នៅ​ពី​ក្រោម​ទម្ងន់​នៃ​ការ​រង​ទុក្ខ ឬ​ការ​ព្រួយ​បារម្ភ នោះ​យើង​អាច​មាន​ក្តី​សង្ឃឹម​ចំពោះ​ព្រះ​គ្រីស្ទ ដែល​ជា​ថ្មដា​របស់​យើង។ ព្រះ​អង្គ​នឹង​ជួយ​យើង ឲ្យ​មាន​ជំនឿ​រឹងមាំ ដែល​សង់​នៅ​លើ​គ្រឹះ​ដែល​មិន​ចេះ​រង្គោះ​រង្គើ នៃ​ចរិយា​សម្បត្តិ​របស់​ព្រះ​អង្គ ដែល​មិន​ចេះ​ប្រែ​ប្រួល។—Xochitl Dixon តើ​ការ​ស្តាប់​បង្គាប់​បាន​បង្ហាញ​ថា…

Read article
ពេលដែលក្តីស្រឡាញ់គ្មានទីបញ្ចប់

ព្រះយេហូវ៉ា​ទ្រង់​រមែង​ការពារ​អស់​អ្នក​ដែល​ស្រឡាញ់​ទ្រង់។ ទំនុកដំកើង ១៤៥:២០ សានដ្រា(Sandra) បាន​និយាយ​រំឭក​រឿង​ចាស់​ថា “រៀង​រាល់​ពេល​ជីតា​របស់​ខ្ញុំ នាំ​ខ្ញុំ​ទៅ​ឆ្នេរ​សមុទ្រ គាត់​តែង​តែ​ដោះ​នាឡិការ​របស់​គាត់​ទុក។ ថ្ងៃ​មួយ​ ខ្ញុំ​ក៏​បាន​សួរ​គាត់​ថា ហេតុ​អ្វី​គាត់​ចាំ​បាច់​ត្រូវ​ដោះ​វា​ទុក”។ “គាត់​ក៏​បាន​ញញឹម ហើយ​ឆ្លើយ​ថា ព្រោះ​តា​ចង់​ឲ្យ​ចៅ​ដឹង​ថា ពេល​វេលា​ដែល​តា​បាន​ចំណាយ​ជា​មួយ​ចៅ​សំខាន់​ប៉ុណ្ណា ចំពោះ​តា។ តា​គ្រាន់​តែ​ចង់​ចំណាយ​ពេល​ជា​មួយ​ចៅ​ជា​រៀង​រហូត”។​ ខ្ញុំ​បាន​ឮ​សានដ្រា​ចែកចាយ​រឿង​នេះ នៅ​ពិធី​បុណ្យ​សព​របស់​ជីតា​គាត់។ រឿង​នេះ​ស្ថិត​ក្នុង​ចំណោម​អនុស្សាវរីយ៍​ដែល​នាង​ចូល​ចិត្ត​បំផុត។ ការ​ដែល​អ្នក​ដទៃ​ចំណាយ​ពេល​សម្រាប់​យើង អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា យើង​មាន​តម្លៃ​ចំពោះ​ពួក​គេ។ ពេល​ខ្ញុំ​គិត​អំពី​រឿង​នេះ ខ្ញុំ​ក៏​បាន​នឹក​ចាំ​អំពី​បទ​គម្ពីរ​ដែល​បាន​ចែង អំពី​ការ​ដែល​ព្រះ​ទ្រង់​ថែរក្សា​យើង ដោយ​ក្តី​ស្រឡាញ់។ ព្រះ​ទ្រង់​តែង​តែ​ចំណាយ​ពេល​ជា​មួយ​យើង​ជា​និច្ច។ គឺ​ដូច​ដែល​ស្តេច​ដាវីឌ​បាន​អធិស្ឋាន​ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក១៤៥ ថា “ទ្រង់​លា​ព្រះហស្ត ក៏​បំពេញ​ចិត្ត​ប្រាថ្នា​នៃ​ជីវិត​ទាំងឡាយ ព្រះយេហូវ៉ា​ទ្រង់​សុចរិត​ក្នុង​គ្រប់​ទាំង​ផ្លូវ​ទ្រង់ ក៏​សប្បុរស​ក្នុង​គ្រប់​ទាំង​កិច្ចការ​របស់​ទ្រង់​ដែរ ១៨ ព្រះយេហូវ៉ា​ទ្រង់​គង់​នៅ​ជិត​នឹង​អស់​អ្នក ដែល​អំពាវនាវ​ដល់​ទ្រង់”(ខ.១៦-១៨)។ សេចក្តី​ល្អ និង​ការ​យក​ព្រះទ័យ​ទុក​ដាក់​របស់​ព្រះ បាន​ជួយ​ទ្រទ្រង់​ជីវិត​យើង​រាល់​វេលា ដោយ​ផ្តល់​ឲ្យ​យើង​នូវ​ខ្យល់​ដង្ហើម និង​អាហារ​សម្រាប់​បរិភោគ​ជា​ដើម។ ដោយសារ​ព្រះអង្គ​មាន​សេចក្តី​ស្រឡាញ់​ដ៏​បរិបូរ នោះ​ព្រះអង្គ​បាន​បង្កើត​យើង​មក ដោយ​សេចក្តី​មេត្តា ដោយ​យក​ព្រះទ័យ​ទុកដាក់​ចំពោះ​ភាព​តូច​ល្អិត​បំផុត​នៃ​ជីវិត​យើង។ សេចក្តី​ស្រឡាញ់​របស់​ព្រះ​មាន​ភាព​ជ្រាល​ជ្រៅ ហើយ​គ្មាន​ទី​បញ្ចប់ បាន​ជា​សេចក្តី​សប្បុរស និង​សេចក្តី​មេត្តា​របស់​ព្រះអង្គ បើក​ផ្លូវ​ឲ្យ​យើង​ចូល​ទៅ​រក​ជីវិត​អស់​កល្ប​ជានិច្ច និង​ក្តី​អំណរ ក្នុង​ព្រះ​វត្ត​មាន​ព្រះ​អង្គ ពោល​គឺ​ព្រះអង្គ​ស្រឡាញ់​យើង​ខ្លាំង​ណាស់…

Read article
លទ្ធផល​នៃ​ការ​ចាប់​ផ្តើម​ជា​ថ្មី

ចូរ​ប្រដាប់​ខ្លួន​ដោយ​មនុស្ស​ថ្មី​វិញ ដែល​កំពុង​តែ​កែ​ឡើង​ខាង​ឯ​សេចក្តី​ចេះ​ដឹង ឲ្យ​បាន​ត្រូវ​នឹង​រូប​អង្គ​ព្រះ ដែល​បង្កើត​មនុស្ស​ថ្មី​នោះ​មក។ កូល៉ុស ៣:១០ ពេល​ដែល​ប្រាយអិននី(Bryony) មាន​អាយុ​៣០​ឆ្នាំ នាង​មិន​សប្បាយ​ចិត្ត នៅ​ក្នុង​ការ​បន្ត​ធ្វើ​ការ​ផ្នែក​លក់ ដែល​នាង​មិន​ដែល​ចូល​ចិត្ត។ នាង​បាន​សម្រេច​ចិត្ត​ថា ពេល​នេះ​ជា​ពេល​ដែល​នាង​ត្រូវ​ឈប់​មាន​ការ​ស្ទាក់​ស្ទើរ ហើយ​ត្រូវ​ស្វែង​រក​ការងារ​ថ្មី។ សម្រាប់​ដាវីឌ(David)វិញ ឆ្នាំ​ថ្មី​នេះ គាត់​បាន​ឆ្លុះ​កញ្ចក់ ដោយ​ការ​ប្តេជ្ញា​ចិត្ត​ថា ឆ្នាំ​ថ្មី​នេះ​ជា​ឆ្នាំ​ដែល​គាត់​ត្រូវ​ស្រក​គីឡូ​។ រី​ឯ​ចេមស៍(James)​វិញ គាត់​បាន​ឃើញ​ឆ្នាំ​ចាស់​កន្លង​ផុត​ទៅ ដោយ​ភាព​ឆេវឆាវ​របស់​គាត់ មិន​បាន​អន់​ថយ​សោះ​ឡើយ។ នៅ​ខែ​បន្ទាប់ គាត់​សន្យា​នឹង​ខ្លួន​ឯង​ថា គាត់​នឹង​ព្យាយាម​ខ្លាំង​ជាង​មុន។​ បើ​អ្នក​ធ្លាប់​បាន​ប្តេជ្ញា​ចិត្ត នៅ​ដើម​ខែ​ថ្មី ដើម​ឆ្នាំ​ថ្មី ឬ​នៅ​ថ្ងៃ​ខួប​កំណើត នោះ​មិន​មែន​មាន​តែ​អ្នក​ទេ ដែល​បាន​អនុវត្ត​ដូច​នេះ។ អ្នក​ស្រាវជ្រាវ​ថែម​ទាំង​បាន​ដាក់​ឈ្មោះ​ឲ្យ​ការអនុវត្តន៍​ដូចនេះ​ថា : ឥទ្ធិពល​នៃ​ការ​ចាប់​ផ្តើម​ជា​ថ្មី។ ពួក​គេ​បាន​លើក​ឡើង​ថា កាល​បរិច្ឆេទ​សំខាន់​ៗ ក្នុង​ប្រតិទិន​អាច​នាំ​ឲ្យ​យើង​ពិនិត្យ​មើល​ជីវិត​យើង ហើយ​ព្យាយាម​ទុក​បរាជ័យ ឬ​កំហុស​យើង នៅ​ពី​ក្រោយ​យើង ដើម្បី​ចាប់​ផ្តើម​ជា​ថ្មី។ យើង​ចង់​ក្លាយ​ជា​មនុស្ស​ល្អ​ជាង​មុន ហេតុ​នេះ​ហើយ​យើង​ចង់​មាន​ការ​ចាប់​ផ្តើម​ថ្មី។ ជំនឿ​លើ​ព្រះយេស៊ូវ គឺ​ជា​ដំណោះ​ស្រាយ​ដ៏​មាន​អំណាច សម្រាប់​បញ្ហា​នេះ ដោយ​បង្ហាញ​ឲ្យ​យើង​ដឹង​ថា ជីវិត​ថ្មី​មាន​លក្ខណៈ​ដូចម្តេច​ខ្លះ​(កូល៉ុស ៣:១២-១៤) ហើយ​ត្រាស់​ហៅ​យើង ឲ្យ​លះចោល​ជីវិត​ចាស់​របស់​យើង (ខ.៥-៩)។ ជីវិត​ផ្លាស់​ប្រែ​នេះ មិន​គ្រាន់​តែ​កើត​មាន…

Read article
ព្រះបន្ទូលព្រះ និងឆ្នាំថ្មី

កាល​ដើម​ដំបូង​មាន​ព្រះបន្ទូល ព្រះបន្ទូល​ក៏​គង់​នៅ​ជា​មួយ​នឹង​ព្រះ ហើយ​ព្រះបន្ទូល​នោះ​ឯង​ជា​ព្រះ។ យ៉ូហាន ១:១ មីសែលឡាន(Michellan) បាន​ជួប​បញ្ហា​ប្រឈម ខណៈ​ពេល​ដែល​នាង​កំពុង​ចម្រើន​វ័យ​ធំ​ឡើង នៅ​ប្រទេស​ភីលីពីន តែ​នាង​ចូល​ចិត្ត​អាន​សៀវភៅ​ណាស់ ហើយ​រក​ឃើញ​ការ​កម្សាន្ត​ចិត្ត​ក្នុង​សៀវភៅ​ទាំង​នោះ។ ថ្ងៃ​មួយ កាល​នាង​រៀន​នៅ​មហា​វិទ្យាល័យ នាង​ក៏​បាន​អាន​ជំពូក​ទី​១ ក្នុង​កណ្ឌ​គម្ពីរ​ដំណឹងល្អ​យ៉ូហាន ហើយ​ព្រះ​ទ្រង់​បាន​ធ្វើ​ការ​ក្នុង​ចិត្ត​នាង ដែល​រឹង​ដូច​ថ្ម។ នាង​មាន​អារម្មណ៍​ថា មាន​នរណា​ម្នាក់​កំពុង​និយាយ​មក​នាង​ថា “អ្នក​ចូល​ចិត្ត​អាន​សៀវភៅ​ណាស់​មែន​ទេ? តើ​អ្នក​ដឹង​ទេ​ថា ពាក្យ​ពេចន៍ ក្នុង​សៀវភៅ​នេះ ជា​ព្រះ​បន្ទូល​ដ៏​អស់កល្ប ដែល​បញ្ចេញ​ពន្លឺ​ក្នុង​ទី​ងងឹត​ក្នុង​ពេល​សព្វ​ថ្ងៃ និង​ជា​រៀង​រហូត។ ជា​ព្រះ​បន្ទូល​ដែល​យក​កំណើត​ជា​សាច់​ឈាម។ គឺ​ព្រះ​បន្ទូល​ដែល​ស្រឡាញ់​អ្នក”។​ នាង​កំពុង​អាន​ដំណឹង​ល្អដែល​ចាប់​ផ្តើម​ដោយ​ពាក្យ ដែល​បាន​រំឭក​អ្នក​អាន​កណ្ឌ​គម្ពីរ​យ៉ូហាន អំពី​ឃ្លា​ទីមួយ​របស់​កណ្ឌ​គម្ពីរ​លោកុប្បត្តិ ដែល​ផ្តើម​ដោយ​ពាក្យ “កាល​ដើម​ដំបូង…”(លោកុប្បត្តិ ១:១)។ កណ្ឌ​គម្ពីរ​យ៉ូហាន​បាន​បង្ហាញ​ថា ព្រះយេស៊ូវ​មិន​គ្រាន់​តែ​ជា​ព្រះ កាល​ដើម​ដំបូង​ប៉ុណ្ណោះ​ទេ តែ​ព្រះ​អង្គ​ជា​ព្រះបន្ទូល (យ៉ូហាន ១:១)។ ហើយ​ព្រះ​បន្ទូល​ដ៏​រស់​បាន​យក​កំណើត​ជា​មនុស្ស ហើយ​គង់​នៅ​ជា​មួយ​យើង​រាល់​គ្នា (ខ.១៤)។ ជាង​នេះ​ទៅ​ទៀត អ្នក​ដែល​ទទួល​ព្រះ​អង្គ ដោយ​ជឿ​ព្រះ​នាម​ព្រះ​អង្គ ទ្រង់​ប្រទាន​អំណាច​ឲ្យ​បាន​ត្រឡប់​ជា​កូន​ព្រះ​អង្គ​(ខ.១២)។ មីសែលឡាន​ក៏​បាន​ឱប​ក្រសោប​យក​ក្តី​ស្រឡាញ់​របស់​ព្រះ នៅ​ថ្ងៃ​នេះ ហើយ​ក៏​បាន “មាន​ជីវិត​ថ្មី​ក្នុង​ព្រះ” (ខ.១៣)។ នាង​ក៏​បាន​អរ​ព្រះ​គុណ​ព្រះ​អង្គ សម្រាប់​ការ​សង្រ្គោះ​នាង ឲ្យ​រួច​ផុត​ពី​គំរូ​នៃ​ការ​ញៀន​របស់​ក្រុម​គ្រួសារ​នាង…

Read article