April 8, 2023

You are here:
រត់ទៅរកព្រះយេស៊ូវ

អ្នក​ទាំង២រត់​ទៅជាមួយ​គ្នា តែ​សិស្ស១នោះ​រត់លឿន​ជាង​ពេត្រុស បាន​ដល់​ផ្នូរ​មុន។ យ៉ូហាន ២០:៤ ក្នុង​ការ​ធ្វើដំណើរ​ទៅ​ទីក្រុង​ប៉ារីស ប៊ែន(Ben) និង​មិត្តភក្តិ​របស់​គាត់​បាន​ទៅ​សារមន្ទីរ​ដ៏​ល្បីល្បាញ​មួយ។ ប៊ែន​មិនដែល​បាន​ទទួលការ​បណ្តុះបណ្តាល​ឲ្យ​ក្លាយជា​វិចិត្រករ​ទេ តែ​គាត់​មានការ​ភ្ញាក់ផ្អើល ពេល​គាត់​មើល​ផ្ទាំងគំនូរ ដែល​មាន​ចំណងជើង​ថា សាវ័ក​ពេត្រុស និង​សាវ័ក​យ៉ូហាន រត់​ទៅ​ផ្នូរ នៅពេល​ព្រឹក​ថ្ងៃ​ព្រះអង្គ​មាន​ព្រះជន្ម​រស់​ឡើងវិញ ដែល​លោក​យូ​ជីន បឺ​នែន(Eugène Burnand)បាន​គូរ។ ទឹកមុខ​របស់​សាវ័ក​ពេត្រុស និង​សាវ័ក​យ៉ូហាន និង​ដៃ​របស់​ពួក​គេ ក្នុង​រូបគំនូរ​នោះ បាន​បង្កប់​អត្ថន័យ​ដ៏​ជ្រាលជ្រៅ ដោយ​អញ្ជើញ​អ្នកទស្សនា​ទាំងឡាយ ឲ្យ​យល់​អំពី​អារម្មណ៍​ដែល​សាវ័ក​ទាំងពីរ មាននៅ​ពេលនោះ។ តាម​បទ​គម្ពីរ​យ៉ូហាន ២០:១-១០ អ្ន​កទំាង​ពីរ​បាន​រត់​ទៅកាន់​ផ្នូរ​របស់​ព្រះយេស៊ូវ​ ដែល​នៅ​ទទេ(ខ.៤)។ ផ្ទាំងគំនូរ​ដ៏​ល្អឯក​នេះ​បាន​ឆ្លុះ​បញ្ចាំង អំពី​ភាព​ធ្ងន់ធ្ងរ​នៃ​អារម្មណ៍​របស់​ពួក​គេ។ ពួក​គេ​កំពុង​រត់​ទៅតាម​ទិសដៅ​ដ៏​ត្រឹមត្រូវ ហើយ​ទីបំផុត នៅពេល​ក្រោយមក​ទៀត ព្រះយេស៊ូវ​ក៏​បាន​បង្ហាញ​ព្រះអង្គ​ទ្រង់​ឲ្យ​ពួក​គេ​បានឃើញ(ខ.១៩-២៩)។ ពួក​គេ​បាន​ទៅ​រក​ព្រះយេស៊ូវ​ គឺ​មិន​ខុសពី​អ្នក​ស្វែងរក​ព្រះយេស៊ូវ​ នៅ​សត​វត្សរ៍​ក្រោយៗទៀត។ ទោះ​យើង​មិនបាន​ទៅ​មើល​ផ្នូរ​របស់​ព្រះអង្គ​ដែល​នៅ​ទទេ ឬបានឃើញ​ផ្ទាំងគំនូរ​ដ៏​ល្អឯក ដោយ​ផ្ទាល់​ក៏ដោយ ក៏​យើង​អាច​ឃើញ​ដំណឹងល្អ​យ៉ាង​ច្បាស់។ ព្រះគម្ពីរ​បាន​បណ្តាល​ចិត្ត​យើង ឲ្យ​សង្ឃឹម ស្វែងរក និង​រត់​ទៅ​រក​ព្រះយេស៊ូវ​ និង​ទៅ​រក​សេចក្តី​ស្រឡាញ់​ព្រះអង្គ ទោះ​យើង​មានការ​សង្ស័យ មាន​សំណួរ និង​ភាព​មិន​ច្បាស់លាស់​ក៏ដោយ។ ក្នុង​ការ​ប្រារព្ធ​ថ្ងៃបុណ្យ​ព្រះយេស៊ូវ​មាន​ព្រះ​ជន្ម​រស់​ឡើងវិញ សូម​យើង​នឹក​ចាំ​ព្រះបន្ទូល​ព្រះយេស៊ូវ​ ដែល​បាន​ចែងថា…

Read article