May 5, 2023

You are here:
ព្រះគុណ ដែលនាំមកនូវការផ្លាស់ប្រែ

ម៉ូសេ​មាន​សេចក្តី​ភិតភ័យ​ណាស់ ដោយ​គិតថា ការនោះ​ប្រាកដជា​គេ​ដឹង​ហើយ។ និក្ខមនំ ២:១៤ បុរស​ម្នាក់​បាន​ប្រព្រឹត្ត​អំពើឧក្រិដ្ឋ​ដ៏​តក់ស្លុត ហើយ​គាត់​ក៏​ត្រូវ​គេ​កាត់ទោស​ឲ្យ​ជាប់គុក​អស់មួយជីវិត។ នៅ​ឆ្នាំ​បន្ទាប់ បុរស​នោះ បាន​ចាប់ផ្តើម​មានការ​ប្រោស​ឲ្យ​ជា​ខាង​ផ្លូវចិត្ត និង​ខាងវិញ្ញាណ នៅក្នុង​ការ​ជាប់ឃុំ​ខ្លួន​ដាច់ដោយឡែក​ពី​អ្នកដទៃ។ ការនោះ​បាន​នាំឲ្យ​គាត់​ប្រែចិត្ត​ចេញពី​អំពើបាប ហើយ​មានការ​ប្រកប​ទាក់ទង​ជាមួយ​ព្រះយេស៊ូវ​ឡើង​វិញ។ សព្វថ្ងៃ​នេះ គេ​បាន​អនុញ្ញាត​ឲ្យ​គាត់​មាន​ទំនាក់​ទំនង​ខ្លះៗ​ជាមួយ​អ្នកទោស​ដទៃ​ទៀត។ ហើយ​ដោយ​សារ​ព្រះ​គុណព្រះ តាម​រយៈ​ការ​ធ្វើ​បន្ទាល់​របស់​គាត់ អ្នកទោស​ខ្លះ​ក៏បាន​ទទួល​ព្រះយេស៊ូវ​ ជា​ព្រះអង្គ​សង្គ្រោះ ដោយ​រក​ឃើញ​ការ​អត់ទោស​បាប​ក្នុង​ព្រះអង្គ។ លោក​ម៉ូសេ​ត្រូវ​បាន​គេ​ទទួលស្គាល់​ថា ជា​បុរស​នៃ​សេចក្តី​ជំនឿ​ដ៏​អស្ចារ្យ តែ​កាលពីមុន គាត់​ក៏​ធ្លាប់​បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ដ៏​តក់ស្លុត។ កាលនោះ លោក​បានឃើញ​សាសន៍​អេស៊ីព្ទ​ម្នាក់ កំពុងតែ​វាយ​សាសន៍​ហេព្រើរ​ម្នាក់ ដែល​ជា​សាច់ញាតិ នោះ​លោក​ក្រឡេក​មើល​ណេះ មើល​ណោះ​ឃើញថា គ្មាន​អ្នកណា​សោះ ក៏​សំឡាប់​សាសន៍​អេស៊ីព្ទ​នោះ កប់​ក្នុង​ខ្សាច់​ចោល​ទៅ(និក្ខមនំ ២:១១-១២)។ ទោះ​គាត់​បាន​ប្រព្រឹត្ត​អំពើបាប​នេះ​ហើយ​ក្តី ព្រះ​ទ្រង់​មិនបាន​បោះបង់ចោល​អ្នកបម្រើ​ម្នាក់​នេះ ដែល​មិនល្អ​ឥត​ខ្ចោះ​នោះ​ឡើយ។ ក្រោយមក ព្រះអង្គ​ក៏បាន​ជ្រើសរើស​លោក​ម៉ូសេ ឲ្យ​រំដោះ​រាស្រ្ត​ព្រះអង្គ ចេញពី​ការសង្កត់សង្កិន(៣:១០)។ បទ​គម្ពីរ​រ៉ូម ៥:១៤ បាន​ចែងថា “ចាប់តាំងពី​លោក​អ័ដាម ដរាបដល់​លោក​ម៉ូសេ នោះ​សេចក្តី​ស្លាប់​បាន​សោយរាជ្យ លើ​ទាំង​ពួក​អ្នក​ដែល​ធ្វើបាប”។ តែ​ក្នុង​ខ​បន្ទាប់ សាវ័ក​ប៉ុល​បាន​លើកឡើង​ថា “ព្រះគុណ​ព្រះ” ជួយ​ឲ្យ​យើង​អាច​ផ្លាស់​ប្រែ និង​ផ្សះផ្សា​ជាមួយ​ព្រះអង្គ​បាន ទោះ​យើង​មាន​បាប​ពី​អតីត​កាល​ដូចម្តេច​ក៏ដោយ(ខ.១៥-១៦)។…

Read article