June 2023

You are here:
ការបង្រួបបង្រួមជាតិសាសន៍

ទ្រង់​នឹង​វិនិច្ឆ័យ​រវាង​អស់ទាំង​នគរ ហើយនឹង​សំរេច​រឿង​ដល់​សាសន៍​ជាច្រើន។ អេសាយ ២:៤ ខ្សែ​បន្ទាត់​ព្រំដែន​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​កាណាដា មាន​ប្រវែង​វែង​ជាងគេ​បំផុត នៅ​លើ​ពិភពលោក ដែល​ទាំង​ព្រំប្រទល់​ដីគោក និង​ទឹក​មាន​ប្រវែង​ជា​សរុប ៨៨៨៩គីឡូម៉ែត្រ។ គេ​បាន​កាប់​ឆ្កាព្រៃ​នៅ​លើ​ផ្ទៃដី​មាន​ទទឹង៣ម៉ែត្រ នៅ​សង្ខាង​ខ្សែបន្ទាត់​ព្រំដែន​នោះ ជា​ទៀងទាត់ ដើម្បីកុំឲ្យ​មានការ​យល់​ច្រឡំ អំពី​ខ្សែបន្ទាត់​ព្រំដែន។ ផ្ទៃ​ដី​វែង​ដែល​មិន​មាន​ដើមឈើ​ដុះ​នេះ ត្រូវ​បាន​គេ​ហៅថា “តំបន់​កាប់​ឆ្កាព្រៃ” និង​មាន​បង្គោលព្រំ​ដែន​ជាង៨ពាន់​ដើម ដើម្បីឲ្យ​អ្នកដំណើរ​ទាំងឡាយ ដឹង​ថា ខ្សែបន្ទាត់​ដែល​បាន​ចែក​ប្រទេស​ទាំងពីរ​ដាច់​ពី​គ្នា ស្ថិតនៅ​កន្លែងណា។ ការ​កាប់​ឆ្កាព្រៃ​នៅ​ជាប់​ខ្សែបន្ទាត់​ព្រំ​ដែន​នេះ ជា​តំណាង​ឲ្យ​ការ​ញែក​ដាច់​ពី​គ្នា​រវាង​រដ្ឋាភិបាល និង​វប្បធម៌។ សម្រាប់​អ្នកជឿ​ព្រះយេស៊ូវ​ យើង​រង់ចាំ​ពេល​ដែល​ព្រះ​ទ្រង់​នឹង​លប់​បំបាត់​ព្រំដែន​ទាំងអស់ ហើយ​បង្រួបបង្រួម​គ្រប់​ជាតិសាសន៍​ នៅ​លើ​ពិភព​លោក នៅ​ក្រោម​ការ​គ្រង​រាជ​របស់​ព្រះអង្គ។ ហោរា​អេសាយ​បាន​ថ្លែង​ទំនាយ អំពី​ពេល​អនាគត ដែល​ព្រះវិហារ​ព្រះអង្គ នឹង​ត្រូវ​បាន​គេ​សាងសង់​ឡើងវិញ​យ៉ាង​រឹងមាំ និង​លើក​ដំកើង​ឲ្យ​ខ្ពស់​ឡើង(អេសាយ ២:២)។ មនុស្ស​មក​ពី​គ្រប់​ជាតិសាសន៍​នឹង​ជួបជុំគ្នា ដើម្បី​ដើរតាម​ផ្លូវ​របស់​ព្រះអង្គ(ខ.៣)។ យើង​នឹង​មិន​ពឹងផ្អែក​ទៅលើ​ការ​ប្រឹងប្រែង​របស់​មនុស្ស ដែល​មិន​អាច​បញ្ចៀស​សង្គ្រាម​បាន​នោះ​ទេ។ ក្នុងនាម​ព្រះអង្គ​ជា​ស្តេច​ដ៏​ពិត​របស់​យើង ព្រះអង្គ​នឹង​ជំនុំជម្រះ​ជាតិសាសន៍​ទាំងឡាយ ហើយ​ដោះស្រាយ​រាល់​បញ្ហា​ជម្លោះ(ខ.៤)។ តើ​អ្នក​អាច​ស្រមៃឃើញ​ពិភពលោក​ដែល​គ្មាន​ការ​បែកបាក់ និង​ជម្លោះ យ៉ាងណា​ខ្លះ? នោះ​ជា​អ្វី​ដែល​ព្រះ​ទ្រង់​បាន​សន្យា​ប្រទាន​យើង! ទោះ​យើង​ធ្លាប់​មានការ​បែកបាក់​យ៉ាងណាក៏ដោយ យើង​នឹងអាច “ដើរ​ក្នុង​ពន្លឺ​របស់​ព្រះអម្ចាស់”(ខ.៥) ហើយ​សម្រេចចិត្ត​ថ្វាយព្រះ​អង្គ​នូវ​ភាព​ស្មោះស្ម័គ្រ នៅ​ពេល​ឥឡូវនេះ។ យើង​ដឹង​ថា…

Read article
ក្នុងព្រះហស្តព្រះអង្គ

ព្រះ​ដែល​បាន​ហៅ​អ្នករាល់គ្នា ទ្រង់​ស្មោះត្រង់ ទ្រង់​នឹង​ធ្វើ​សំរេច​ការនោះ។ ១ថែស្សាឡូនីច ៥:២៤ កាល​កូនស្រី​ខ្ញុំ​មាន​អាយុ១៨ឆ្នាំ គាត់​បាន​បោះជំហាន​ចូល​ទៅ​ក្នុង​យុគសម័យ​ថ្មី​មួយទៀត​នៃ​ជីវិត​គាត់ ដោយ​បាន​ក្លាយជា​មនុស្ស​ពេញវ័យ ដែល​មាន​សិទ្ធិ​បោះឆ្នោត ហើយ​មិនយូរ​ប៉ុន្មាន គាត់​នឹង​បញ្ចប់​ថ្នាក់​វិទ្យាល័យ។ ការ​ផ្លាស់​ប្តូរ​នេះ​បាន​ធ្វើឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា មានរឿង​បន្ទាន់​ជាច្រើន​ដែល​ត្រូវ​ធ្វើ ដោយ​ខ្ញុំ​នៅ​សល់​ពេលវេលា​ដ៏​មានតម្លៃ​តែ​បន្តិចបន្តួច សម្រាប់​ចំណាយ​ជាមួយ​គាត់ នៅ​ក្រោម​ដំបូលផ្ទះ​តែមួយ ដើម្បី​នាំ​គាត់​ឲ្យ​ស្គាល់​ប្រាជ្ញា ដែល​គាត់​ត្រូវការ ដើម្បី​ប្រឈមមុខ​ដាក់​ពិភពលោក​ដោយ​ខ្លួនឯង នៅក្នុង​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ មានការ​ប្រុងប្រយ័ត្ន​ចំពោះ​បញ្ហា​របស់​លោកិយ និង​ធ្វើការ​សម្រេចចិត្ត​ឲ្យបាន​ត្រឹមត្រូវ។ ខ្ញុំ​ត្រូវ​ដឹង​អំពី​កាតព្វកិច្ច​ដែល​ត្រូវ​បង្រៀន​កូនស្រី​របស់ខ្ញុំ អំពី​របៀប​ប្រឈមមុខ​ដាក់​បញ្ហា​ក្នុង​ជីវិត។ នេះ​ជា​រឿង​ធម្មតា​ ហើយ​ងាយ​ស្រួល​យល់​ទេ។ តែ​ខ្ញុំ​ក៏​ដឹង​ដែរ​ថា ខ្ញុំ​មាន​តួនាទី​ដ៏​សំខាន់ តែ​វា​មិនមែន​ជា​កិច្ចការ​ដែល​ខ្ញុំ​ត្រូវ​ធ្វើ​តែម្នាក់ឯង​នោះ​ទេ។ សាវ័ក​ប៉ុល​បាន​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​ពួក​ជំនុំ​នៅ​ទី​ក្រុង​ថែស្សាឡូនីច ជា​ក្រុម​មនុស្ស​ដែល​គាត់​បាន​ចាត់ទុកជា​កូន​ក្នុង​សេចក្តី​ជំនឿ ព្រោះ​គាត់​បាន​បង្រៀន​ពួក​គេ អំពី​ព្រះយេស៊ូវ​។ ក្នុង​សំបុត្រ​នោះ គាត់​បាន​ជំរុញ​ពួក​គេ​ឲ្យ​ជួយ​គ្នា​ទៅវិញ​ទៅ​មក(១ថែស្សាឡូនីច ៥:១៤-១៥) តែ​ទីបំផុត​គាត់​ក៏បាន​ទុកចិត្ត​ថា ព្រះអង្គ​ជា​អ្នកជួយ​ពួក​គេ​ឲ្យ​លូតលាស់។ គាត់​ទទួលស្គាល់​ថា ព្រះអង្គ​នឹង​ញែក​ពួក​គេ​រាល់គ្នា​ចេញ​ជា​បរិសុទ្ធ​សព្វគ្រប់(ខ.២៣)។ សាវ័ក​ប៉ុល​បាន​ទុកចិត្ត​ថា ព្រះ​ទ្រង់​នឹង​ធ្វើការ​អ្វី​ដែល​គាត់​មិន​អាច​ធ្វើ​បាន គឺ​រៀបចំ​ពួក​គេ “ខាងវិញ្ញាណ ខាង​ផ្លូវចិត្ត និង​ផ្លូវកាយ” ឲ្យ​ត្រៀមខ្លួន​សម្រាប់​ការ​យាង​មកវិញ​របស់​ព្រះអង្គ​(ខ.២៣)។ សំបុត្រ​ដែល​គាត់​ផ្ញើ​ទៅ​ពួក​ជំនុំ​នៅ​ទី​ក្រុង​ថែស្សាឡូនីច​មានការ​បង្រៀន​សំខាន់​ៗ​ជាច្រើន តែ​តាមរយៈ​ការដែល​គាត់​បាន​ទុកចិត្ត​ថា ព្រះ​ទ្រង់​នឹង​ថែរក្សា​សុខមាលភាព និង​រៀបចំខ្លួន​ពួក​គេ នោះ​យើង​អាច​រៀនសូត្រ​បាន​ថា ការលូតលាស់​ក្នុង​ជីវិត​របស់​មនុស្ស​ដែល​យើង​ថែរក្សា ស្ថិតនៅ​ក្នុង​ព្រះហស្ត​ព្រះអង្គ(១កូរិនថូស ៣:៦)។—KIRSTEN…

Read article