September 4, 2023

You are here:
សេចក្តីសប្បុរសដែលមិននឹកស្មានដល់

សូមអាន : យេរេមា ៥២:៣១-៣៤ កាល​សេចក្តី​សប្បុរស របស់​ព្រះ​ដ៏​ជា​ព្រះ​អង្គ​សង្គ្រោះ​នៃ​យើង និង​សេចក្តី​ស្រឡាញ់ របស់​ទ្រង់​ដល់​មនុស្ស បានលេចមក​ឲ្យ​ឃើញ នោះ​ទ្រង់​បាន​ជួយ​សង្គ្រោះ​យើង​។ ទីតុស ៣:៤-៥ លោកខេវិន ហ្វ៊ឌ(Kevin Ford) បាន​ធ្វើ​ការ​នៅ​ភោជនីយ​ដ្ឋាន​លក់​អាហារ​រហ័ស ​មិន​ដែល​បាន​ខកខាន មក​ធ្វើ​ការ​សូម្បីតែ​ម្តង ក្នុងរយៈ​ពេល​២៧​ឆ្នាំ​។ នៅ​ក្នុង​វីដេអូ​ដែលគេ​បាន​បង្ហោះ​តាម​បណ្ដាញ​សង្គម គាត់​បាន​បង្ហាញ​ចេញ​នូវ​ការ​ដឹង​គុណ​ចំពោះ​អំណោយ​តូច​មួយ ដែល​គេ​បាន​ជូន​គាត់ ដើម្បី​រំឭក​ខួប​នៃ​ការងារ ដែល​គាត់​បាន​ធ្វើ​ជាង​ពីរ​ទសវត្សរ៍​មកនេះ​។ មនុស្ស​រាប់​ពាន់​នាក់​ដែល​បាន​មើល​វីដេអូ​នោះ​ ក៏បាន​រួម​គ្នា​បង្ហាញ​ចិត្ត​សប្បុរស​ដល់​គាត់ ដោយ​រៃ​អង្គាស​ប្រាក់​បាន​២៥ម៉ឺន​ដុល្លា សម្រាប់​គាត់ ក្នុងរយៈ​ពេល​ជាង​១​សប្តាហ៍​។ គាត់​មាន​អារម្មណ៍​ថា វា​ជា​ការ​ស្រមៃ គឺ​ការ​ស្រមៃ​ដែល​ក្លាយ​ជា​ការ​ពិត​។ ស្តេច​យេហូយ៉ាគីន ជា​ស្តេច​នៃ​នគរ​យូដា ដែល​បាន​ក្លាយ​ជា​ឈ្លើយសឹក​។ ទ្រង់​ក៏​ជា​អ្នក​ទទួល​សេចក្តី​សប្បុរស ដែល​មិន​នឹក​ស្មាន​ដល់​ផង​ដែរ​។ បន្ទាប់ពី​ទ្រង់​បាន​ជាប់ឃុំ​ខ្លួន​អស់​រយៈ​ពេល៣៧ឆ្នំាំ ស្តេច​បាប៊ីឡូន​ដែល​មាន​ចិត្ត​សប្បុរស ក៏​បាន​ដោះ​លែង​ទ្រង់​ឲ្យ​មាន​សេរី​ភាព​។ ស្តេច​បាប៊ីឡូន “ក៏​លើក​មុខ​យ៉ូយ៉ាគីន ជា​ស្តេច​យូដា​ឡើង នៅ​ក្នុង​ឆ្នាំទី១នៃ​រាជ្យ​ទ្រង់ ហើយ​ដោះ​ទ្រង់​ឲ្យ​រួច​ចេញ​ពី​គុក ក៏​មាន​ព្រះបន្ទូល​នឹង​ទ្រង់​ដោយ​ផ្អែម​ពីរោះ ហើយ​តាំង​បល្ល័ង្ក​ទ្រង់​ឲ្យ​ខ្ពស់​ជាង​បល្ល័ង្ក​នៃ​ពួក​ស្តេច ដែល​នៅ​ជាមួយ​ក្នុង​ក្រុង​បាប៊ីឡូន”(យេរេមា ៥២:៣១-៣២)។ ស្តេច​យេហូយ៉ាគីន​ទទួល​បាន​មុខ​តំណែង​ថ្មី សំលៀក​បំពាក់​ថ្មី និង​ដំណាក់​ថ្មី​។ ព្រះ​ទ្រង់​បាន​ប្រទាន​ជីវិត​ថ្មី​ដល់​ទ្រង់ តាមរយៈ​ការ​ឧបត្ថម្ភ​ទាំង​ស្រុង​ពី​ស្តេចបាប៊ីឡូន​។ រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ…

Read article