យុទ្ធសាស្ត្រទាំង១៥យ៉ាង ដើម្បីឲ្យមានក្តីអំណរ

ទ្រង់​នឹង​បង្ហាញ​ឲ្យ​ទូលបង្គំ​ឃើញ​ផ្លូវ​ជីវិត​វិញ នៅ​ចំពោះ​ទ្រង់​មាន​សេចក្តី​អំណរ​ដ៏​ពោរពេញ នៅ​ព្រះហស្ត​ស្តាំ​ទ្រង់​មាន​សេចក្តី​អរ​សប្បាយ ជាដរាប​តទៅ។ ទំនុកដំកើង ១៦:១១

ក្នុង​ជីវិត​ដែល​មាន​បាប និង​ការឈឺចាប់ យើង​មិន​ងាយ​មាន​ក្តី​អំណរ។ គឺ​មិន​ខុស​ពីការ​មាន​ជំនឿ​នោះ​ឡើយ។ ហើយ​សាវ័ក​ប៉ុល​បាន​ផ្តាំ​លោក​ធីម៉ូថេ​ថា “ចូរ​ខំប្រឹង​តស៊ូ ដោយ​ការ​ត​យុទ្ធ​យ៉ាង​ល្អ​នៃ​សេចក្តី​ជំនឿ”(១ធីម៉ូថេ ៦:១២)។ យើង​ក៏​ត្រូវ​អនុវត្ត​ដូចនេះ ឲ្យ​មាន​ក្តី​អំណរ​ផង​ដែរ។ យើង​ត្រូវ​ព្យាយាម និង​តយុទ្ធ​ឲ្យ​មាន​អំណរ។ គឺ​ដូចដែល​សាវ័ក​ប៉ុល​បាន​ប្រាប់​ពួក​ជំនុំ​នៅ​ក្រុង​កូរិនថូស​ថា ពួក​គាត់​បាន​តយុទ្ធ​ជា​មួយ​ពួក​គេ ដើម្បី​ជួយ​ឲ្យ​ពួក​គេ​មាន​ក្តី​អំណរ (២កូរិនថូស ១:២៤)។

ដូចនេះ តើ​យើង​ត្រូវ​តយុទ្ធ​ឲ្យ​មាន​ក្តី​អំណរ ដោយ​របៀបណា? យើង​ត្រូវ​ប្រើ​យុទ្ធ​សាស្ត្រ​ទាំង១៥ ដូចតទៅ ៖

  1. ត្រូវ​ដឹង​ថា ក្តី​អំណរ​ពិតប្រាកដ​ក្នុង​ព្រះ គឺជា​អំណោយ។
  2. ត្រូវ​ដឹង​ថា យើង​ត្រូវ​តយុទ្ធ​ឥត​ឈប់ឈរ ដើម្បីឲ្យ​មាន​ក្តី​អំណរ​នោះ។ ហើយ​មិន​ត្រូវ​មាន​ភាពយឺត​យ៉ាវ ដោយសារ​ការ​ភ័ន្ត​ច្រឡំ អំពី​២​ចំណុច​​ដំបូង​​ឡើយ។
  3. ចូរ​ប្ដេជ្ញា​ចិត្ត​តយុទ្ធ​នឹង​អំពើបាប ដែល​អ្នក​ឃើញ​មាន​ក្នុង​ជីវិត​អ្នក ដោយអំណាច​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ។
  4. ចូរ​រៀន​អំពី​អាថ៌កំបាំង​នៃ​ការ​ងាក​មក​​រក​ព្រះ​ភ្លាម បន្ទាប់​ពី​បាន​ធ្វើអំពើ​បាប ពោល​គឺ​រៀន​តយុទ្ធ​ដូច​មនុស្ស​មាន​បាប​ដែល​បាន​រាប់​ជា​សុចរិត។
  5. ត្រូវ​ដឹង​ថា ការ​តយុទ្ធ​នេះ ជា​ការ​ប្រយុទ្ធ​ជាបឋម ឲ្យបាន​ស្គាល់ គឺ​ស្គាល់​ព្រះ​ច្បាស់។
  6. ចូរ​ជញ្ជឹងគិត​ព្រះបន្ទូល​ព្រះ ទាំងយប់ទាំង​ថ្ងៃ។
  7. ចូរ​អធិស្ឋាន​អស់ពី​ចិត្ត និង​ឥត​ឈប់ឈរ ដើម្បីឲ្យ​ព្រះ​ទ្រង់​បើកភ្នែក​យើង និង​មាន​ចិត្ត​ចង់​ចូល​ទៅ​រក​ព្រះអង្គ។
  8. ចូរ​រៀន​ប្រៀន​ប្រដៅ​ខ្លួន​ឯង ជា​ជាង​ស្តាប់​សម្លេង​ខ្លួនឯង។
  9. ចូរ​ចំណាយពេល​ជាមួយ​មនុស្ស​ដែលស្រឡាញ់​​ព្រះ ដែល​ជួយ​អ្នកឲ្យ​មើលឃើញ​ព្រះអង្គ និង​មានការ​តយុទ្ធ​ដ៏​ល្អ។
  10. ចូរ​មានចិត្ត​អត់ធ្មត់ នៅពេល​យប់ ដែល​ព្រះ​ទ្រង់​ហាក់ដូចជា​អវត្តមាន។
  11. ចូរ​សម្រាក ហាត់ប្រាណ និង​បរិភោគ​អាហារ​ឲ្យបាន​ត្រឹមត្រូវ ដែល​រូបកាយ​របស់​អ្នក​ត្រូវការ តាម​ការរៀបចំ​របស់​ព្រះ
  12. ចូរ​ប្រើ​ធម្មជាតិ ដែល​ព្រះ​បាន​បង្កើត​ឲ្យបាន​ត្រឹមត្រូវ ដោយ​ការ​ដើរកម្សាន្ត​ក្នុង​ព្រៃ​ជាដើម
  13. ចូរ​អាន​សៀវភៅ​ល្អៗ អំពី​ព្រះ និង​សៀវភៅ​ជីវប្រវត្តិ​របស់​ពួក​បរិសុទ្ធ​ដ៏​អស្ចារ្យ
  14. ចូរ​ធ្វើ​កិច្ចការ​ពិបាក​ៗ ដោយ​ក្តី​ស្រឡាញ់ ដើម្បី​ប្រយោជន៍​អ្នកដទៃ (ការ​ធ្វើ​បន្ទាល់ និង​ប្រព្រឹត្ត​ដោយ​សេចក្តី​មេត្តា)
  15. ចូរ​មាន​ចក្ខុវិស័យ​អន្តរជាតិ​មួយ ដើម្បី​បុព្វហេតុ​ព្រះគ្រីស្ទ ហើយ​ធ្វើការ​លះបង់​ផ្ទាល់ខ្លួន ដើម្បី​មនុស្ស​ដែល​មិនទាន់​ឮដំណឹង​ល្អ។ ចំណុច​នី​មួយៗ ខាងលើ​នេះ សុទ្ធតែ​មាន​ខគម្ពីរ​យោង។ អ្នក​អាច​រកមើល​ខយោង​នោះ ក្នុង​សៀវភៅ When I Don’t Desire God: How to Fight for Joy.

 

More articles