October 31, 2023

You are here:
ជ្រកក្រោមស្លាបព្រះអង្គ

ទំនុក​ដំកើង ៦១ ទូល​បង្គំ​នឹង​អាស្រ័យ​នៅ​ក្នុង​ពន្លា​របស់​ទ្រង់​ជានិច្ច ទូល​បង្គំ​នឹង​ជ្រក​នៅ​ទី​កំបាំង ក្រោម​ស្លាប​ទ្រង់​។ ទំនុក​ដំកើង ៦១:៤ មាន​សត្វ​ក្ងាន​ព្រៃ​កាណាដា​បួន​ប្រាំ​គ្រួសារ មាន​កូន​ក្ងាន​តូច​ៗ ក្នុង​ស្រះ នៅ​ក្បែរ​តំបន់​ដែល​ខ្ញុំ​រស់នៅ​។ កូន​ក្ងាន​តូចៗ​ទាំង​នោះ​មាន​រោម​ស្រមូវៗ និង​គួរ​ឲ្យ​ស្រឡាញ់​ណាស់​។ ​ខ្ញុំ​ពិបាក​ឃាត់​ខ្លួនឯង​មិន​ឲ្យ​មើល​ពួកវា ពេល​ណា​ខ្ញុំ​ដើរ​លេង ឬ​រត់​ហាត់​ប្រាណ​នៅ​ជុំវិញ​ស្រះ​ទឹក​នោះ​។ តែ​ខ្ញុំ​បាន​រៀន​ជៀស​វាង​ការ​មើល​ពួក​វា​ចំ​ភ្នែក និង​ព្យាយាម​នៅ​ឲ្យ​ឆ្ងាយ​ពី​ពួកវា ពុំ​នោះ​ទេ មេបា​របស់​ពួកវា​អាច​សង្ស័យ​ថា ខ្ញុំ​មាន​បំណង​មិន​ល្អ អាច​នាំ​ឲ្យ​ពួកវា​នឹង​បញ្ចេញ​សម្លេង​គំរាម ហើយ​ដេញ​ខ្ញុំ​។ ព្រះ​គម្ពីរ​ក៏បាន​ប្រើ​ទិដ្ឋភាព​របស់​សត្វ​ការពារ​កូន​តូច​របស់​ខ្លួន ដើម្បី​ពិពណ៌នា អំពី​សេចក្តី​ស្រឡាញ់ ដែល​មាន​ភាព​ស្រទន់ និង​មាន​ការ​ការពារ សម្រាប់​កូន​ព្រះអង្គ(ទំនុក​ដំកើង ៩១:៤)។ ក្នុង​បទ​គម្ពីរ ទំនុក​ដំកើង ជំពូក៦១ ស្តេច​ដាវីឌ​ហាក់​ដូចជា​កំពុង​ស្រេក​ឃ្លាន​ការ​ថែរក្សា​របស់​ព្រះអង្គ​យ៉ាង​ដូច​នេះ​ផង​ដែរ​។ ទ្រង់​បាន​ពិពណ៌នា​ថា ព្រះអម្ចាស់​ជា “ជាទី​ជ្រក​ឲ្យ​ទូល​បង្គំ គឺ​ជា​ប៉ម​យ៉ាង​មាំ” (ខ.៣) តែ​កាលណា​ចិត្ត​ទ្រង់​ត្រូវ​បង្គ្រប នោះ​ទ្រង់​​ពោល​ថា “ទូល​បង្គំ​នឹង​អំពាវនាវ​ដល់​ទ្រង់​ពី​ចុង​ផែន​ដី​ផង សូម​នាំ​ទូល​បង្គំ​ទៅ​ឯ​ថ្មដា​ដែល​ខ្ពស់​ជាង​ទូល​បង្គំ”(ខ.២)។ ទ្រង់​ចង់​ជ្រក​នៅ​ទី​កំបាំង ក្រោម​ស្លាប​ព្រះ​អម្ចាស់​សារ​ជា​ថ្មី(ខ.៤)។ ពេល​ដែល​ស្តេច​ដាវីឌ​បាន​ថ្វាយ​ដល់​ព្រះអម្ចាស់ នូវ​ការ​ឈឺ​ចាប់ និង​ការ​ស្រេក​ឃ្លាន​ការ​ប្រោស​ឲ្យ​ជា ទ្រង់​ក៏​មាន​ការ​កម្សាន្ត​ចិត្ត ដោយ​បាន​ដឹង​ថា ព្រះ​អម្ចាស់​ស្តាប់​ឮ​ទ្រង់​អធិស្ឋាន(ខ.៥)។ ដោយសារ​សេចក្តី​ស្មោះ​ត្រង់​របស់​ព្រះអម្ចាស់ នោះ​ទ្រង់​ដឹង​ថា ទ្រង់​នឹង​ច្រៀង​សរសើរ​ដល់​ព្រះ​នាម​ព្រះអម្ចាស់​ជា​ដរាប(ខ.៨)។ ពេលណា​យើង​មាន​អារម្មណ៍​ថា…

Read article