October 2023

You are here:
ពេលដែលយើងបានឃើញព្រះអង្គ

១កូរិនថូស ១៣:៤-១៣ ដ្បិត​ឥឡូវ​នេះ យើង​មើល​ឃើញ​បែប​ស្រអាប់ ដូចជា​ដោយសារ​កញ្ចក់ តែ​នៅ​វេលា​នោះ នឹង​ឃើញ​មុខ​ទល់​នឹង​មុខ​។ ១កូរិនថូស ១៣:១២ គ្រូ​ពេទ្យ​ឯកទេស​ពិនិត្យ​ភ្នែក​បាន​ជួយ​អ៊ែនឌ្រា(Andreas) ជា​ក្មេង​អាយុ៣ឆ្នាំ ឲ្យ​រៀន​ប្រើ​វ៉ែនតា​ដំបូង​របស់​គាត់​។ គ្រូ​ពេទ្យ​ក៏បាន​ប្រាប់​នាង​ឲ្យ​មើលទៅ​កញ្ចក់​ឆ្លុះ​មុខ​។ អ៊ែនឌ្រា​ក៏បាន​មើលទៅ​រូប​ខ្លួន​ឯង នៅ​ក្នុង​កញ្ចក់ រួច​បែរ​មក​រក​ឪពុក​គាត់ ដោយ​ទឹក​មុខ​ញញឹម ដោយ​អំណរ និង​ក្តី​ស្រឡាញ់​។ បន្ទាប់មក ឪពុក​របស់​អ៊ែនឌ្រា​ក៏​បាន​ជូត​ទឹក​ភ្នែក​ឲ្យ​អ៊ែនឌ្រា​ថ្នមៗ ហើយ​សួរ​គាត់​ថា “ហេតុ​អ្វី​កូន​យំ?” អ៊ែនឌ្រា​ក៏​បាន​ឱប​ក​របស់​ឪពុក​គាត់ ហើយ​ឆ្លើយ​ថា “កូន​យំ ព្រោះ​កូន​អាច​មើល​ប៉ា​ឃើញ”។ គាត់​ក៏​បាន​ថយ​ក្រោយ ហើយ​ងើយ​ទៅលើ​បន្តិច មើល​ចំ​ភ្នែក​របស់​ប៉ា​គាត់ ហើយ​និយាយ​ថា “កូន​អាច​មើល​ប៉ា​ឃើញ​ហើយ”។ ខណៈ​ពេល​ដែល​យើង​សិក្សា​ព្រះ​គម្ពីរ ដោយ​ការ​អធិស្ឋាន ព្រះវិញ្ញាណ​បរិសុទ្ធ​ប្រទាន​យើង​នូវ​ភ្នែក ឲ្យ​មើល​ឃើញ​ព្រះយេស៊ូវ “ជា​រូប​អង្គ​នៃ​ព្រះ​ដ៏​មើល​មិន​ឃើញ”(កូល៉ុស ១:១៥)។ ទោះ​ព្រះ​វិញ្ញាណ​បាន​ជួយ​ឲ្យ​ភ្នែក​ខាង​វិញ្ញាណ​របស់​យើង​មើល​ឃើញ​ច្បាស់ តាមរយៈ​ការ​ចម្រើន​ឡើង​ផ្នែក​ចំណេះ​ដឹង តាមរយៈ​ព្រះ​គម្ពីរ ក៏​យើង​គ្រាន់តែ​អាច​មើល​ឃើញ​ផ្នែក​តូច​មួយ​នៃ​វិសាល​ភាព​ដែល​គ្មាន​ព្រំដែន​របស់​ព្រះអង្គ នៅ​ចុង​ម្ខាង​នៃ​ភាព​អស់​កល្ប​។ ពេលណា​ពេល​វេលា​របស់​យើង​នៅ​លើ​ផែនដី​នេះ​លែង​មាន​ទៀត ឬ​នៅពេល​ដែល​ព្រះយេស៊ូវ​យាង​ត្រឡប់​មកវិញ តាម​ព្រះ​បន្ទូល​សន្យា យើង​នឹង​បាន​ឃើញ​ព្រះអង្គ​ច្បាស់(១កូរិនថូស ១៣១២)។ ពេល​នោះ យើង​នឹង​មិន​ត្រូវ​ការ​វ៉ែនតា​ជា​ជំនួយ​ក្នុង​ការ​មើល ក្នុង​ពេល​ដែល​ពេញ​ដោយ​អំណរ ដែល​យើង​នឹង​បាន​ឃើញ​ព្រះគ្រីស្ទ​មុខ​ទល់​នឹង​មុខ ហើយ​ស្គាល់​ព្រះអង្គ​ច្បាស់ ដូច​ដែល​ព្រះអង្គ​ស្គាល់​យើង​ម្នាក់ៗ​ជា​សមាជិក​ជាទី​ស្រឡាញ់​នៃ​រូបកាយ​ព្រះគ្រីស្ទ​ដែល​ជា​ពួក​ជំនុំ​។ ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​បំពេញ​យើង…

Read article
យើងជាស្នាដៃល្អឯករបស់ព្រះអង្គ

អេភេសូរ ២:១-១០ ដ្បិត​យើង​រាល់​គ្នា​ជា​ស្នាដៃ ដែល​ទ្រង់​បង្កើត​ក្នុង​ព្រះគ្រីស្ទ​យេស៊ូវ​សំរាប់​ការ​ល្អ ដែល​ព្រះ​បាន​រៀបចំ​ជាមុន ឲ្យ​យើង​រាល់​គ្នា​ប្រព្រឹត្ត​តាម​។ អេភេសូរ ២:១០ ក្នុង​សៀវភៅ ដែល​លោក អាធ័រ ស៊ី ប្រ៊ូក(Arthur C. Brooks) បាន​និពន្ធ​មាន​ចំណង​ជើង​ថា នគរ​អាត្លង់ទិច គាត់​បាន​ពិពណ៌នា អំពី​ពេល​ដែល​គាត់​បាន​ទៅ​ទស្សនា​សារៈ​មន្ទីរ​រាជ​វាំង​ជាតិ ក្នុង​ប្រទេស​តៃវ៉ាន់ ដែល​មាន​ការ​ប្រមូល​ផ្តុំ​នូវ នៃ​ស្នាដៃ​សិល្បៈ​ចិន មាន​ចំនួន​ច្រើន​ជាង​គេ​នៅ​លើ​ពិភពលោក​។ អ្នក​នាំ​ភ្ញៀវ​ចូល​ទស្សនា​បាន​សុំ​ឲ្យ​គាត់​គិត​ អំពី​របស់​អ្វីមួយ​ដែលគេ​មិន​ទាន់​បាន​ធ្វើ​ឲ្យ​វា​ក្លាយ​ជា​ស្នាដៃ​សិល្បៈ​។ គាត់​ក៏​បាន​ឆ្លើយ​ថា ពេល​នោះ​គាត់​បាន​គិត​អំពី​ផ្ទាំង​ក្រណាត់​ទ​ទេ ដែល​មិន​ទាន់​មាន​រូប​គំនូរ​។ អ្នក​នាំ​ភ្ញៀវ​រូប​នោះ​ក៏​បាន​តប​ថា យើង​អាច​មើល​ផ្ទាំង​ក្រណាត់​ទទេ តាម​របៀប​មួយ​ទៀត ដោយ​ស្រមៃ​ថា រូប​គំនូរ​គឺ​មាននៅ​ក្នុង​គំនិត​របស់​វិចិត្រករ​រួច​ជា​ស្រេច​ហើយ គឺ​គ្រាន់តែ​គាត់​មិន​ទាន់​បាន​បង្ហាញ​ចេញ​មក​ឲ្យ​គេ​ឃើញ នៅ​លើ​ផ្ទាំង​ក្រ​ណាត់​នោះ​។ ក្នុង​បទ​គម្ពីរ​អេភេសូរ ២:១០ ពាក្យ ស្នាដៃ​ដែល​ទ្រង់​បង្កើត   ឬ​ស្នា​ដៃឯក ជា​ពាក្យ​ដែល​បាន​បក​ប្រែ​ពី​ពាក្យ poiēma ជា​ភាសាក្រិក ដែល​ជា​ឫស​នៃ​ពាក្យ កំណាព្យ ក្នុង​ភាសា​អង់គ្លេស​។ ព្រះ​ទ្រង់​បាន​បង្កើត​យើង​មក​ជា​ស្នាដៃ​សិល្បៈ ឬ​បទ​កំណាព្យ​ដ៏​រស់​។ ទោះជា​យ៉ាងណា​ក៏ដោយ ស្នាដៃ​សិល្បៈ​នោះ​បាន​ខូច ព្រោះ “ពីដើម អ្នក​រាល់​គ្នា​ក៏​ស្លាប់​ក្នុង​ការ​រំលង ហើយ​ក្នុង​អំពើបាប​ដែរ”(ខ.‌១)។ បាន​សេចក្តី​ថា…

Read article
ការរចនាដ៏ប្រណិតរបស់ព្រះអង្គ

លោកុប្បត្ដិ ១:១៤-២៣ ព្រះ​ទ្រង់​មាន​ព្រះ​បន្ទូល​ថា “ចូរ​ឲ្យ​មាន​មច្ឆា​ជាតិ​រវើក​នៅ​ក្នុង​ទឹកជា​បរិបូរ និង​បក្សី​ជាតិ​ហើរ​លើ​ដី​នៅ​នា​អាកាស”។ លោកុប្បត្ដិ ១:២០ អ្នក​ស្រាវជ្រាវ​អន្តរជាតិ​មួយ​ក្រុម​បាន​បង្កើត​ដ្រូន ឬ​យន្តហោះ​គ្មាន​មនុស្ស​បើក​តូច​មួយ ដែល​ចេះ​ទទះ​ស្លាប់ តាម​គំរូ​របស់​សត្វ​ត្រចៀកកាំ​។ សត្វ​ត្រចៀកកាំ​អាច​ហោះ​ហើរ ដោយ​ល្បឿន១៤០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ហើយ​អាច​សំកាំង ហោះ​ដាំ​ក្បាល​ចុះ​មក​ក្រោម ហើយ​បត់​ចុះ​ឡើង​យ៉ាង​ឆាប់​រហ័ស ហើយ​ក៏​អាច​ឈប់​ភ្លាមៗ​។ ទោះជា​យ៉ាងណា​ក៏ដោយ ដ្រូន​ដែលគេ​បាន​ផលិត​ឲ្យ​ចេះ​ហោះ​ដូច​សត្វ​ត្រចៀក​កាំ​នោះ មិន​មាន​សមត្ថភាព​ដូច​សត្វ​ត្រចៀក​កាំ​ឡើយ​។ អ្នក​ស្រាវជ្រាវ​ម្នាក់​បាន​មាន​ប្រសាសន៍​ថា សត្វ​បក្សី​មាន​សាច់ដុំ​ជា​ច្រើន​ប្រភេទ ដែល​ជួយ​ឲ្យ​ពួកវា​អាច​ហោះ​ហើយ​បាន​លឿន អាច​បត់​ស្លាប ហើរ​បង្វិល​ខ្លួន និង​បើក​ស្លាប​ឲ្យ​ធំ​សំកាំង​ខ្លួន​នៅ​លើ​អាកាស ដើម្បី​សន្សំ​ថាមពល​របស់​ពួកវា​។ គាត់​បាន​ទទួល​ស្គាល់​ថា ការ​ប្រឹង​ប្រែង​របស់​ក្រុម​ការងារ​របស់​គាត់ អាច​ផលិត​ដ្រូន​នោះ ដោយ​យក​គំរូ​បាន​ការហោះហើរ​របស់​សត្វ​ត្រចៀកកាំ បាន​តែ​១០​ភាគរយ​ប៉ុណ្ណោះ​។ ព្រះ​ទ្រង់​បាន​ប្រទាន​សមត្ថភាព​ដ៏​អស្ចារ្យ​គ្រប់​ប្រភេទ ដល់​សត្វ​ទាំងអស់​ដែល​ព្រះអង្គ​បាន​បង្កើត​ក្នុង​ពិភពលោក​។ ការ​សង្កេត​មើល​ពួកវា និង​ពិចារណា អំពី​សមត្ថភាព និង​ចារិក​លក្ខណៈ​របស់​ពួកវា អាច​ក្លាយ​ជា​ប្រភព​នៃ​ប្រាជ្ញា​សម្រាប់​យើង​។ ឧទាហរណ៍ សត្វ​ស្រមោច​បង្រៀន​យើង អំពី​ការ​សន្សំ​ស្បៀង​អាហារ សត្វ​ទន្សាយ​ថ្ម​បាន​បង្ហាញ​យើង​អំពី​តម្លៃ​នៃ​ការ​ស្វែងរក​ជម្រក ដែល​អាច​ពឹង​ផ្អែក​បាន ហើយ​សត្វ​កណ្តូប​មាន​កម្លាំង​ខ្លាំង​ដោយសារ​ការ​សាមគ្គី​គ្នា(សុភាសិត ៣០:២៥-២៧)។ ព្រះ​គម្ពីរ​បាន​ប្រាប់​យើង​ថា “ទ្រង់​បាន​តាំង​លោកីយ៍​ឡើង ដោយសារ​ប្រាជ្ញា​របស់​ទ្រង់”(យេរេមា ១០:១២) ហើយ​នៅ​ចុង​បញ្ចប់​នៃ​ជំហាន​នីមួយៗ​នៃ​ដំណើរ​ការ​នៃ​ការ​បង្កើត​របស់​ព្រះអង្គ ព្រះអង្គ​បាន​មាន​បន្ទូល​បញ្ជាក់​ថា ការ​អ្វី​ដែល​ព្រះអង្គ​បាន​ធ្វើ​គឺ​សុទ្ធតែ “ល្អ”(លោកុប្បត្តិ ១:៤,១០,១២,១៨,២១,២៥,៣១)។…

Read article