November 19, 2023

You are here:
ស្វែងរកកម្លាំងក្នុងព្រះអម្ចាស់

២កូរិនថូស ១២:២-១០ គុណ​របស់​អញ​ល្មម​ដល់​ឯង​ហើយ ដ្បិត​កំឡាំង​អញ​បាន​ពេញ​ខ្នាត ដោយ​សេចក្តី​កំសោយ​។ ២កូរិនថូស ១២:៩ លោក​ក្រេងជ័រ មែកខូយ(Grainger McKoy) គឺជា​សិល្បករ ដែល​បាន​សិក្សា និង​សូន​រូប​សត្វ​ស្លាប ដោយ​បង្ហាញ​ឲ្យ​ឃើញ​សម្រស់ ភាព​ងាយ​រង​គ្រោះ និង​ចំណុចខ្លាំង​របស់​ពួកវា ក្នុង​រូប​ចម្លាក់​របស់​គាត់​។ ស្នាដៃ​សិល្បៈ​របស់​គាត់​មួយ ក្នុង​ចំណោម​នោះ មាន​ចំណង​ជើង​ថា ការ​មាន​កម្លាំង​ឡើង​វិញ​។ វា​ជា​រូប​ចម្លាក់​ស្លាប​ខាង​ស្តាំ​របស់​សត្វ​ទា​ព្រៃ ដែល​លាត​សន្ធឹង​ឡើង​ទៅលើ​។ នៅ​ក្រោម​រូប​ចម្លាក់​នោះ មាន​ផ្លាក​មួយ ដែល​មាន​ការ​ពិពណ៌នា​ថា ពេល​ដែល​សត្វ​បក្សី​លើក​ស្លាប​ទៅលើ “ជា​ពេល​ដែល​វា​មាន​ចំណុច​ខ្សោយ​បំផុត ក្នុង​ការហោះហើរ តែ​ក៏​ជា​ពេល​ដែល​វា​ប្រមូល​ផ្តុំ​កម្លាំង​សម្រាប់​ការ​ធ្វើ​ដំណើរ​ទៅមុខ​ទៀត”។ នៅ​លើ​ផ្លាក​​នោះ លោក​ក្រេងជ័រ​ក៏​បាន​ដាក់​ខ​គម្ពីរ ដែល​ចែងថា “គុណ​របស់​អញ​ល្មម​ដល់​ឯង​ហើយ ដ្បិត​កំឡាំង​អញ​បាន​ពេញ​ខ្នាត ដោយ​សេចក្តី​កំសោយ”(២កូរិនថូស ១២:៩)។ ខ​គម្ពីរ​នេះ​ជា​ពាក្យ​ដែល​សាវ័ក​ប៉ុល​បាន​សរសេរ​ផ្ញើ​ទៅ​ពួក​ជំនុំ​នៅ​ទីក្រុង​កូរិនថូស​។ នៅពេល​ដែល​សាវ័ក​ប៉ុល​មាន​អារម្មណ៍​ថា​ពិបាក​ខ្លាំង ដោយសារ​ទុក្ខ​លំបាក​ផ្ទាល់​ខ្លួន គាត់​ក៏​បាន​ទូល​សូម​ឲ្យ​ព្រះអម្ចាស់​ដក​បញ្ហា​នោះ​ចេញ ដែល​ជា​បន្លា​ក្នុង​សាច់​គាត់(ខ.៧)។ ទុក្ខ​លំបាក​នោះ​អាច​ជា​ជំងឺ​ក្នុង​រូបកាយ​របស់​គាត់ ឬ​ការ​ប្រឆាំង​ខាង​វិញ្ញាណ​។ សាវ័ក​ប៉ុល​បាន​ទូល​សូម​ព្រះអម្ចាស់​ម្តង​ហើយ​ម្តង​ទៀត ឲ្យ​ដក​ទុក្ខ​លំបាក​គាត់​ចេញ គឺ​ដូច​ព្រះយេស៊ូវ​នៅ​ក្នុង​សួន​ច្បារ​​គែតសេម៉ានី នៅ​យប់​មុន​ពេល​ព្រះអង្គ​សុគត​នៅ​ឈើ​ឆ្កាង​។ ព្រះវិញ្ញាណបរិសុទ្ធ​ក៏​បាន​ឆ្លើយតប ដោយ​ធានា​គាត់​ថា ព្រះអង្គ​បាន​ប្រទាន​កម្លាំង​ដែល​គាត់​ត្រូវ​ការ​ហើយ​។ តាមរយៈ​រឿង​នេះ សាវ័ក​ប៉ុល​រៀន​បាន​ថា “កាលណា​ខ្ញុំ​ខ្សោយ នោះ​ខ្ញុំ​មាន​កំឡាំង​យ៉ាង​ចំណាន​វិញ”(២កូរិនថូស…

Read article