April 4, 2024

You are here:
ក្នុង​ព្រះ​ហស្ត​ព្រះអង្គ

ទំនុក​ដំកើង ៩១:១-២,១៤-១៦ អញ​នឹង​នៅ​ជា​មួយ​នឹង​វា​ក្នុង​គ្រា​ទុក្ខ​លំបាក​។ ទំនុក​ដំកើង ៩១:‌១៥ នៅពេល​ដែល​ក្មេង​ស្រី​អាយុ៥ឆ្នាំ ឈ្មោះ​សារ៉ា(Sarah) ឮ​សម្លេង​ម៉ូទ័រ​ខួង​ធ្មេញ នាង​មាន​ការ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង​។ នាង​ក៏​បាន​ស្ទុះ​លោត​ចេញពី​កៅអី​ពេទ្យ​ធ្មេញ ហើយ​បដិសេធន៍​មិន​ព្រម​ឡើង​អង្គុយ​នៅ​លើ​កៅអី​នោះ​ទៀត​។ ពេទ្យ​ធ្មេញ​ក៏​បាន​ងក់​ក្បាល​ដោយ​យល់​អំពី​ស្ថានភាព ហើយក៏​បាន​ប្រាប់​ប៉ា​របស់​នាង​ឲ្យ​អង្គុយ​នៅ​លើ​កៅអី​នោះ​។ លោក​ចេសិន(Jason) ជា​ឪពុក​គិត​ស្មានថា ពេទ្យ​ឲ្យ​គាត់​ធ្វើ​ដូច​នេះ ដើម្បី​បង្ហាញ​កូន​ស្រី​គាត់​ថា ការ​ឲ្យ​ពេទ្យ​ព្យាបាល​ធ្មេញ​មាន​ភាព​ងាយ​ស្រួល​ប៉ុណ្ណា​។ ប៉ុន្តែ បន្ទាប់មក ពេទ្យ​ធ្មេញ​ក៏​បាន​ងាក​ទៅ​ក្មេង​ស្រី​នោះ ហើយ​ប្រាប់​នាង​ឲ្យ​ឡើង​អង្គុយ​នៅ​លើ​ភ្លៅ​របស់​ប៉ា​នាង​។ ដោយសារ​នាង​ស្ថិត​ក្នុង​រង្វង់​ដៃ​នៃ​ការ​ធានា​របស់​ឪពុក​នាង នាង​ក៏​បាន​សម្រួល​អារម្មណ៍​បាន​ទាំងស្រុង ហើយ​គ្រូ​ពេទ្យ​អាច​បន្ត​ការ​ព្យាបាល​ធ្មេញ​របស់​នាង​។ នៅ​ថ្ងៃ​នោះ លោក​ចេសិន បាន​រៀន​សូត្រ​មេរៀន​ដ៏​ប្រសើរ អំពី​ការ​កម្សាន្ត​ចិត្ត​នៃ​ព្រះ​វត្ត​មាន​នៃ​ព្រះវរបិតា​របស់​គាត់ ដែល​គង់នៅ​ស្ថាន​សួគ៌​។ គាត់​ថា “ជួនកាល ព្រះ​ទ្រង់​មិន​ដក​បញ្ហា ដែល​យើង​កំពុង​ឆ្លង​កាត់ តែ​ព្រះអង្គ​កំពុង​បង្ហាញ​ខ្ញុំ​ថា ព្រះអង្គ​នឹង​គង់នៅ​ជាមួយ​ខ្ញុំ​ជានិច្ច”។ កណ្ឌ​គម្ពីរ​ទំនុក​ដំកើង ជំពូក៩១ បាន​ចែង​អំពី​ព្រះ​វត្ត​មាន​នៃ​ការ​កម្សាន្ត​ចិត្ត និង​ព្រះ​ចេ​ស្តា​របស់​ព្រះអង្គ ដែល​ផ្តល់​ឲ្យ​យើង​នូវ​កម្លាំង ដើម្បី​ប្រឈម​មុខ​ដាក់​ការ​លំបាក​។ ពេលណា​យើង​ដឹង​ថា យើង​អាច​សម្រាក​ក្នុង​ព្រះ​ហស្ត​ដ៏​មាន​ចេស្តា ដែល​បាន​ផ្តល់​ឲ្យ​យើង​នូវ​ការ​ធានា គឺ​ដូច​ដែល​ព្រះអង្គ​បាន​សន្យា​អ្នក​ដែល​ស្រឡាញ់​ព្រះ​អង្គ​ថា អស់អ្នក​ដែល​ស្រែក​រក​ព្រះអង្គ ព្រះអង្គ​នឹង​ឆ្លើយតប ហើយ​នឹង​គង់នៅ​ជាមួយ​ពួកគេ ក្នុង​គ្រា​មាន​ទុក្ខ​លំបាក(ខ.‌១៥)។ មាន​បញ្ហា​ប្រឈម និង​ទុក្ខ​លំបាក​ជា​ច្រើន​ក្នុង​ជីវិត​យើង ដែល​មិន​ងាយ​ជៀស​រួច ហើយ​យើង​ត្រូវ​ឆ្លង​កាត់​ការ​ឈឺ​ចាប់ និង​ទុក្ខ​វេទនា​។…

Read article