គ្រប់ទាំងអំណោយដែលល្អឥតខ្ចោះ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
«គ្រប់ទាំងរបស់ដ៏ល្អដែលព្រះប្រទានមក និងអស់ទាំងអំណោយទានដ៏គ្រប់លក្ខណ៍ នោះសុទ្ធតែមកពីស្ថានលើ គឺមកពីព្រះវរបិតានៃពន្លឺដែលទ្រង់មិនចេះប្រែប្រួល សូម្បីតែស្រមោលនៃសេចក្តីផ្លាស់ប្រែក៏គ្មានដែរ» (យ៉ាកុប ១:១៧)។ តើអ្នកធ្លាប់ទិញអំណោយដោយមិនដឹងថា អ្នកទទួលអំណោយចង់បាន ឬត្រូវការអ្វីទេ? អ្នកមិនដឹងអំពីទំហំ ឬពណ៌របស់អាវចាក់ដែលត្រូវទិញ ឬរបស់ក្មេងលេងអ្វីដែលត្រូវនឹងអាយុរបស់ក្មេង ដូចនេះអ្នកក៏បានយកដៃអេះក្បាល ហើយនិយាយថា «យ៉ាងហោចណាស់ ខ្ញុំនឹងទិញឲ្យបានអ្វីមួយសម្រាប់ពួកគេ! យ៉ាងច្រើន ពួកគេនឹងប្រគល់មកខ្ញុំវិញ។ មិនចាំបាច់ខ្វល់ច្រើនទេ?» ការឲ្យអំណោយមិនមែនសុទ្ធតែងាយស្រួល ឬនាំមកនូវក្តីអំណរជានិច្ចទេ។ តាមពិត សូម្បីតែមនុស្សដែលពូកែបំផុតក៏មិនអាចឲ្យអំណោយល្អឥតខ្ចោះបានដែរ ព្រោះយើងមិនល្អឥតខ្ចោះ។ យើងខ្វះការយល់ដឹង និងចំណេះដឹង ហើយជួនកាល យើងខ្វះធនធាន ឬទឹកចិត្តក្នុងការឲ្យអំណោយដែលត្រូវចិត្តគេ។ ក្នុងរឿងនេះ យើងមានភាពខុសប្លែកពីព្រះអង្គយ៉ាងខ្លាំង ព្រោះព្រះអង្គជាអ្នកឲ្យអំណោយដ៏ឥតខ្ចោះ។ ព្រះអង្គល្អស្រាប់ ហើយមានសេចក្តីសប្បុរសដ៏ហូរហៀរ។ ព្រះអង្គប្រទាន ដោយមិនរំពឹងថានឹងបានមកវិញ ហើយព្រះអង្គមិនកាត់បន្ថយសេចក្តីល្អរបស់ព្រះអង្គ ផ្អែកទៅលើអំណោយដែលមនុស្សសមនឹងទទួលនោះទេ។ ហើយគ្មានអំណោយណាមួយរបស់ព្រះអង្គដែលត្រូវប្រគល់មកព្រះអង្គវិញឡើយ។ ព្រះអង្គមិនគ្រាន់តែមានព្រះទ័យសប្បុរសដ៏ឥតខ្ចោះ តែសេចក្តីសប្បុរសរបស់ព្រះអង្គមិនដែលប្រែប្រួលឡើយ។ សូម្បីតែចំពោះឪពុកម្តាយល្អបំផុតនៅលើផែនដី ក៏កូនត្រូវចូលទៅរកតាមរបៀប និងពេលវេលាត្រឹមត្រូវ ព្រោះពួកគេអាចមានការផ្លាស់ប្ដូរ។ កូនរៀនជ្រើសរើសពេលវេលា។ កាលខ្ញុំស្ថិតក្នុងវ័យជំទង់ ខ្ញុំងាយនឹងមើលយល់កាយវិការរបស់ឪពុកខ្ញុំ នៅពេលដែលគាត់កំពុងជាប់ធ្វើការឲ្យក្រុមហ៊ុនអគ្គិសនី ហើយគិតថា «ខ្ញុំមិនដឹងច្បាស់ថា ពេលនេះជាពេលដែលគួរសុំលុយគាត់ទិញកង់ឡានថ្មីពីរគ្រាប់ឬអត់ទេ»។ តែជាមួយព្រះវរបិតាដែលគង់នៅស្ថានសួគ៌ យើងមិនចាំបាច់ត្រូវឆ្ងល់ថា…
Read article