January 2025

You are here:
សរសើរ​ដំកើង​ព្រះអង្គ​ក្នុង​ពេល​ងងឹត

“នោះ​យ៉ូប​ក៏​ក្រោក​ឡើង​ហែ​កអាវ​ខ្លួន ហើយ​កោរសក់ រួច​ផ្តួល​ខ្លួន​ក្រាប​ចុះ​ដល់​ដី​ថ្វាយបង្គំ ដោយ​ពាក្យ​ថា ទូល​បង្គំ​បាន​ចេញពី​ផ្ទៃ​ម្តាយ​មក​ដោយ​ខ្លួន​ទទេ ហើយ​នឹង​ត្រឡប់​ទៅ​វិញ​ដោយ​ទ​ទេ​ដែរ ព្រះយេហូវ៉ា​ទ្រង់​បាន​ប្រទាន​មក ហើយ​ទ្រង់​ក៏​បាន​ដក​យក​ទៅវិញ សូម​ឲ្យ​ព្រះ​នាម​ព្រះយេហូវ៉ា​បាន​ព្រះពរ​ចុះ ក្នុង​គ្រប់​សេចក្តី​ទាំង​នោះ​យ៉ូប​មិន​បាន​ធ្វើបាប​ឡើយ ក៏​មិន​បាន​ប្រកាន់​ទោស​ដល់​ព្រះ​ដែរ”។ យ៉ូប ១:២០-២២ លោក​យ៉ូប​ប្រហែល​ជា​ស្ថិត​ក្នុង​ចំណោម​គំរូ​នៃ​ការអត់ធន់ នឹង​ទុក្ខ​វេទនា​ដែល​អស្ចារ្យ​បំផុត​ក្នុង​ព្រះ​គម្ពីរ​។ ទោះ​គាត់​ជា​បុរស​ដែល​សុចរិត រក​កន្លែង​បន្ទោស​មិន​បាន​ក៏ដោយ ក៏​ក្នុងរយៈ​ពេល១ថ្ងៃ គាត់​បាន​រង​គ្រោះ ដោយសារ​ការ​ស្លាប់​របស់​កូន​ទាំង​អស់ និង​បាត់បង់​ទ្រព្យ​សម្បត្តិ​ស្ទើរ​គ្មាន​សល់​។ តែ​គាត់​បាន​ឆ្លើយតប ដោយ​ទទួល​ស្គាល់​អធិបតេយ្យ​ភាព​របស់​ព្រះអង្គ នៅ​ក្នុង​ពេល​គាត់​មាន​បាប ក៏​ដូចជា​ពេលគាត់​ធ្លាក់​ខ្លួន​ក្រ និង​នៅ​ក្នុង​ការ​ប្រទាន​ពេល​ដែល​មាន​អំណរ ក៏​ដូចជា​ពេល​ដ៏​សោកសៅ​។ ខណៈ​ពេល​ដែល​ការ​ខក​ចិត្ត និង​ការ​ឈឺ​ចាប់ បាន​គ្រប​សង្កត់​ជីវិត​គាត់ គាត់​ក៏​បាន​កោរ​សក់ ស្លៀក​ពាក់​រ៉ូប​កណ្តាច ហើយ​ក្រាប​នៅ​លើ​ដី មិន​គ្រាន់តែ​នៅ​ក្នុង​ការ​ឈឺ​ចាប់ តែ​ក៏​នៅ​ក្នុង​ការ​ថ្វាយបង្គំ​ផង​ដែរ​។ អ្វី​ដែល​គួរ​ឲ្យ​កត់​សំគាល់​នោះ ក្នុង​ពេល​ដ៏​ងងឹត​នៃ​ការ​ឈឺ​ចាប់​នេះ “លោក​យ៉ូប​មិន​បាន​ប្រព្រឹត្ត​អំពើបាប ឬ​បន្ទោស​ព្រះអម្ចាស់​ឡើយ”។ ផ្ទុយ​ទៅវិញ គាត់​បាន​ទុក​ចិត្ត​លើ​ការ​របៀប​ចំ​របស់​ព្រះ ទាំង​ទឹក​ភ្នែក​។ អាច​និយាយ​ម្យ៉ាង​ទៀត​ថា គាត់​ទទួល​ស្គាល់​ថា ព្រះ​ទ្រង់​ជ្រាប​ថា​ អង្គ​ទ្រង់​កំពុង​ធ្វើ​អ្វី ក្នុង​គ្រប់​កាលៈទេសៈ​ទាំង​អស់​។ ព្រះ​ទ្រង់​ស័ក្តិ​សមនឹង​ទទួល​ការ​សរសើរ​របស់​យើង សូម្បីតែ​ក្នុង​ពេល​ដែល​ពិបាក​បំផុត​។ លោក​យ៉ូប​ដឹង​ថា ពេល​វេលា​របស់​គាត់​ស្ថិត​ក្នុង​ព្រះ​ហស្ត​ព្រះ(ទំនុក​ដំកើង ៣១:១៥)។ មនុស្ស​ភាគ​ច្រើន​បាន​ឆ្លង​កាត់​ការ​រស់នៅ ដោយ​ការ​ទួញ​យំ ដោយ​ការ​ឈឺចុក​ចាប់…

Read article
ព្រះអង្គ​ប្រើ​សត្វ​ឲ្យ​ដាស់តឿន​យើង

ជន​គណនា ២២:២១-២៣,៣១-៣៥ នោះ​បាឡាម​ក៏​ទូល​ទៅ​ទេវតា​នៃ​ព្រះយេហូវ៉ា​ថា ទូល​បង្គំ​បាន​ធ្វើបាប​ហើយ ពីព្រោះ​ទូល​បង្គំ​មិន​បាន​ដឹង​ជា​ទ្រង់​ឈរ​នៅ​ត្រង់​ផ្លូវ ទាស់​នឹង​ទូល​បង្គំ​ទេ​។ ជន​គណនា ២២:៣៤ បើសិន​ជា​អ្នក​អាច​ស្តាប់​យល់​ភាសា​របស់​សត្វ​ឆ្កែ​របស់​អ្នក តើ​អ្នក​នឹង​មាន​ចិត្ត​រំភើប​រីករាយ​យ៉ាងណា? អ្នក​វិទ្យាសាស្ត្រ​បាន​បង្កើត​បច្ចេកវិទ្យា​ថ្មី​មួយ ដែល​អាច​សម្គាល់​សម្លេង “ព្រុស”របស់​សត្វ​ឆ្កែ ដើម្បី​ជួយ​មនុស្ស​ឲ្យ​អាច​យល់​អំពី​អារម្មណ៍​របស់​ពួកវា ពេល​ពួកវា​ព្រុស​ម្តងៗ​។ គេ​ក៏បាន​ផលិត​ប្រឡៅ​ក​ឆ្កែ​ដែល​មាន​បច្ចេកវិទ្យា​ខ្ពស់ បាន​បក​ប្រែ​អត្ថន័យ​សម្លេង​ព្រុស​របស់​សត្វ​ឆ្កែ ដោយ​ប្រើ​ទិន្នន័យ​ដែលគេ​ប្រមូល​បាន​ពី​ការ​ថត​សម្លេង​ឆ្កែ​ព្រុស​ជាង១ម៉ឺន​សម្លេង ដើម្បី​ជួយ​សំគាល់​អារម្មណ៍​ដែល​ពួកវា​កំពុង​បង្ហាញ​ចេញ​មក​។ ទោះ​ប្រឡៅ​ក​ឆ្កែ​ទាំង​នោះ មិន​អាច​បក​ប្រែ​ចេញ​ជា​ពាក្យ​សម្តី​របស់​មនុស្ស​ក៏​ដោយ ក៏​ឧបករណ៍​ឆ្លាត​វ័យ​ប្រភេទ​នេះ​ អាច​ជួយ​ឲ្យ​ម្ចាស់​ឆ្កែ​យល់​ចិត្ត​សត្វ​ឆ្កែ​របស់​ខ្លួន​។ ព្រះ​អម្ចាស់​ធ្លាប់​បាន​ប្រើ​សត្វ​មួយ​ក្បាល ដើម្បី​ឲ្យ​ហោរា​បាឡាម​ស្តាប់​ព្រះបន្ទូល​ព្រះអង្គ​។ លោក​បាឡាម​បាន​ជិះ​សត្វ​លា ទៅ​ស្រុក​ម៉ូអាប់ ជា​ការ​ឆ្លើយតប​ចំពោះ​ការ​បង្គាប់​របស់​ព្រះអង្គ ឲ្យ​ចេញទៅ​ស្រុក​នោះ ហើយ​និយាយ​តែ​ពាក្យ​ដែល​ព្រះអង្គ​បាន​បង្គាប់​ឲ្យ​គាត់​និយាយ​ប៉ុណ្ណោះ(ជន​គណនា ២២:២០)។ សត្វ​លា​ក៏​បាន​ឈប់ នៅ​ពេល​ដែល​វា​បាន​ឃើញ​ទេវតា​របស់​ព្រះ​អម្ចាស់​ឈរ​នៅ​កណ្តាល​ផ្លូវ ទាំង​កាន់​ដាវ​ហូត​ជា​ស្រេច​នៅ​ព្រះ​ហស្ត តែ​លោក​បាឡាម​មិន​បាន​មើល​ឃើញ​ទេ(ខ.២៣)។ លោក​បាឡាម​ក៏បាន​ព្យាយាម​បង្ខំ​សត្វ​លា​ឲ្យ​ដើរទៅ​មុខ ដូច​នេះ ព្រះអម្ចាស់​ក៏បាន​ឲ្យ​សត្វ​លា​ចេះ​និយាយ​ភាសា​មនុស្ស​។ នៅពេល​ដែល​ភ្នែក​របស់​លោក​បាឡាម​បាន​បើក​ឡើង មើល​ឃើញ​គ្រោះ​ថ្នាក់​នៅ​ចំពោះ​មុខ គាត់​ក៏​បាន​ឱន​ក្បាល​ទំលាក់​ខ្លួន​ក្រាប​ចុះ​ផ្កាប់​មុខ(ខ.៣១) ដោយ​ទទួល​ស្គាល់​ថា គាត់​ពិត​ជា​មាន​ចេតនា​ទៅ​ទទួល​រង្វាន់ ឬ​ដាក់​បណ្តាសា​ឲ្យ​រាស្រ្ត​របស់​ព្រះ ផ្ទុយ​នឹង​ការ​បង្គាប់​របស់​ព្រះអង្គ(ខ.៣៧-៣៨)។ គាត់​ក៏​បាន​សារភាព​ថា “ទូល​បង្គំ​បាន​ធ្វើបាប​ហើយ ពីព្រោះ​ទូល​បង្គំ​មិន​បាន​ដឹង​ជា​ទ្រង់​ឈរ​នៅ​ត្រង់​ផ្លូវ ទាស់​នឹង​​ទូល​បង្គំ”(ខ.៣៤)។ ចូរ​យើង​ស្តាប់​តាម​ការ​បង្គាប់ ដែល​ព្រះអម្ចាស់​បាន​ប្រទាន​យើង ក្នុង​ទំព័រ​ព្រះ​គម្ពីរប៊ីប តាម​ការ​ដឹកនាំ​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ និង​តាម​ការ​ប្រឹក្សា​យោបល់​ប្រកប​ដោយ​ប្រាជ្ញា​ពី​អ្នក​ដទៃ គឺ​មិន​គ្រាន់តែ​ស្តាប់​បង្គាប់​តែ​សម្បក​ក្រៅ…

Read article
មាន​ចំណុច​ដូច​គ្នា​ច្រើន

«ពួក​អ្នក​ដែល​ជឿ​ទាំង​ប៉ុន្មាន ក៏​នៅ​ជា​មួយ​គ្នា ហើយ​មាន​របស់​ទាំង​អស់​នៅ​មូល​ព្រម​គ្នា» (កិច្ចការ ២:៤៤)។ របៀប​នៃ​ការ​រស់​នៅ ដែល​មាន​ការ​រួប​រួម​គ្នា ស្ថិត​ក្នុង​ចំណោម​លក្ខណសម្បត្តិ​របស់​ពួក​ជំនុំ​ដំបូង ដែល​មាន​ការ​ទាក់​ទាញ​ខ្លាំង​បំផុត ចំពោះ​អ្នក​មិន​ជឿ​ព្រះ​ដែល​រស់​នៅ​ជិត​ខាង​ពួក​គេ។ តើ​មាន​កត្តា​អ្វី​ដែល​បាន​បង្រួប​បង្រួម​មនុស្ស​ចម្រុះ​គ្នា​ច្រើន​យ៉ាង​នេះ ដែល​មាន​ដូច​ជា​សាសន៍​ដទៃ និង​សាសន៍​យូដា ពួក​កាត់​ស្បែក និង​ពួក​មនុស្ស​ព្រៃ ពួក​អ្នក​ក្រុង ពួក​ទាសករ និង​ពួក​អ្នក​ជា (កូឡូស ៣:១១)? ពួក​គេ​រួប​រួម​ដោយ​សារ​ព្រះ​យេស៊ូវ​គ្រីស្ទ។ មិន​មាន​ការ​បក​ស្រាយ​ណា​មួយ​ថា ការ​រួបរួម​របស់​គ្រីស្ទ​បរិស័ទ​ទាំង​នេះ​បាន​កើត​មាន ដោយ​គ្មាន​ព្រះ​អង្គ​នោះ​ឡើយ។ ចាប់​តាំង​ពី​សម័យ​នោះ រហូត​ដល់​ពេល​បច្ចុប្បន្ន ពួក​ជំនុំ​តែង​តែ​មាន​ការ​រួបរួម​តែ​មួយ ក្នុង​ការ​ប្រកប​ដ៏​ពិសេស ដែល​មាន​ប្រភេទ​នៃ​ការ​រួប​រួម​មួយ​ចំនួន។ ទី​មួយ ពួក​គេ​មាន​ជំនឿ​តែ​មួយ។ ពួក​ជំនុំ​ដំបូង​មិន​បាន​ជួប​ជុំ​គ្នា ផ្អែក​ទៅ​លើ​ជាតិ​សាសន៍ ការ​អប់រំ ផល​ប្រយោជន៍ ឬ​អ្វី​ផ្សេង​ទៀត​នោះ​ទេ ផ្ទុយ​ទៅ​វិញ ពួក​គេ​បាន​នាំ​ជីវិត​របស់​ខ្លួន​មក​ចម្រុះ​គ្នា នៅ​ក្រោម​ជំនឿ​តែ​មួយ លើ​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​អង្គ​សង្គ្រោះ។ ពិធី​លៀង​ព្រះ​អម្ចាស់​នៅ​តែ​ជា​ការ​ឆ្លុះ​បញ្ចាំង​ដ៏​មាន​ន័យ អំពី​ការ​រួបរួម​ដដែល​នេះ ដែល​ក្នុង​នោះ មាន​ការ​រួម​ចិត្ត​រួម​គំនិត​គ្នា​តែ​មួយ ក្នុង​ការ​ចូល​រួម​ទទួល​ចំណែក​នំប៉័ង និង​ទឹក​ទំពាំង​បាយ​ជូរ ជា​រូប​កាយ​តែ​មួយ។ ព្រះ​យេស៊ូវ​ជា​នំប៉័ង​ជីវិត ដែល​បាន​ទ្រទ្រង់ និង​បង្រួប​បង្រួម​យើង។ ទី​ពីរ យើង​ជា​គ្រួសារ​តែមួយ។ ពេល​ណា​យើង​ទទួល​ជឿ​ព្រះ​យេស៊ូវ ជា​ព្រះ​អង្គ​សង្គ្រោះ…

Read article
ការ​ជៀសវាង​ការ​បោក​បញ្ឆោត

២យ៉ូហាន ១:៤‌-១១ ពីព្រោះ​មាន​អ្នក​ប្រវ័ញ្ច​បញ្ឆោត​ជា​ច្រើន​បាន​មក​ក្នុង​លោកីយ៍​ហើយ ជា​ពួក​អ្នក​ដែល​មិន​ព្រម​ទទួល​ថា ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​មក​ក្នុង​សាច់ឈាម​ទេ​។ ២យ៉ូហាន ១:៧ កាល​ពី​ខែ​មេសា ឆ្នាំ១៨១៧ ស្ត្រី​វ័យ​ក្មេង​ម្នាក់​បាន​វង្វេង​ស្មារតី ហើយ​បាន​ដើរ​វិលវល់​ចុះ​ឡើង នៅ​ក្នុង​ខេត្ត​ក្លាសស្ទ័រស័រ ប្រទេស​អង់គ្លេស ដោយ​ស្លៀក​ពាក់​ខោអាវ​បរទេស និង​និយាយ​ភាសា​ដែលគេ​មិន​ស្គាល់​។ ពួក​អាជ្ញាធរ​បាន​សន្និដ្ឋាន​ថា នាង​គឺជា​អ្នកសុំ​ទាន បានជា​ពួកគេ​ចាប់​ខ្លួន​នាង​ដាក់គុក​។ ទោះជា​យ៉ាងណា​ក៏ដោយ នាង​បាន​ពន្យល់​ពួក​គេ​ថា នាង​គឺជា​ព្រះ​នាង​ខារ៉ាប៊ូ(Caraboo) មក​ពី​កោះ​ចាវ៉ាស៊ូ​។ សហគមន៍​នៅ​ទីនោះ ក៏បាន​ប្រតិបត្តិ​ចំពោះ​នាង ដូច​ខ្សែ​រាជ​វង្ស អស់​រយៈ​ពេល១០សប្តាហ៍ រហូត​ដល់​ពេល​មួយ ម្ចាស់​ផ្ទះ​សំណាក់​ម្នាក់​បាន​មក​បង្ហាញ​ការពិត​ថា តាម​ពិត​នាង​គឺជា​អ្នក​បម្រើ ឈ្មោះ ម៉ារី វីលខក់(Mary Willcocks)។ យើង​ប្រហែល​ជា​ឆ្ងល់​ថា ស្រ្តី​វ័យ​ក្មេង​ម្នាក់​នេះ​បាន​បោក​ប្រាស់​សហគមន៍​ទាំងមូល អស់​រយៈ​ពេល​ជិត៣ខែ​ដោយ​របៀបណា​ទេ​។ ប៉ុន្តែ កណ្ឌ​គម្ពីរ​យ៉ូហាន ខ្សែទី២ បាន​ដាស់តឿន​យើង​ថា ការ​បោក​បញ្ឆោត​មិនមែន​ជា​រឿង​ដែល​ទើបតែ​កើត​មាន​ក្នុង​សម័យ​បច្ចុប្បន្ន​នោះ​ទេ គឺ​ដូច​ដែល​បទ​គម្ពីរ​នេះ​បាន​ចែងថា “មាន​អ្នក​ប្រវ័ញ្ច​បញ្ឆោត​ជា​ច្រើន​បាន​មក​ក្នុង​លោកីយ៍​ហើយ”(១:៧)។ មាន​មនុស្ស​ដែល​បដិសេធ​មិន​ព្រម​ជឿ​ថា ព្រះ​យេស៊ូវ​បាន​យាង​មក​ចាប់​កំណើត​ជា​មនុស្ស​ទេ(ខ.៧) ឬ​មាន​មនុស្ស​ដែល​បន្ថែម​បន្ថយ​ការ​បង្រៀន​របស់​ព្រះគ្រីស្ទ(ខ.៩) ដោយ​ប្រកាស​ថា ព្រះ​គម្ពីរប៊ីប​មិន​មាន​ការ​បង្រៀន​គ្រប់​គ្រាន់​សម្រាប់​យើង​ក្នុង​ពេល​សព្វថ្ងៃ​ទេ​។ ពួក​បោក​បញ្ឆោត​ទាំង​ពីរ​ប្រភេទ​នេះ អាច​បណ្តាល​ឲ្យ​យើង​មិន​បាន​ទទួល​រង្វាន់​ពេញ​លេញ​ពី​ព្រះ(ខ.៨) ហើយ​ថែម​ទាំង​អាច​បោក​ប្រាស់​យើង ឲ្យ​រួម​ចំណែក​ក្នុង​ការ​អាក្រក់​របស់​ពួក​គេ​ទៀត​ផង(ខ.១១)។ គ្មាន​នរណា​ម្នាក់​ចូល​ចិត្ត​ឲ្យ​គេ​បោក​ប្រាស់​នោះ​ទេ​។ ប្រជាជន​នៅ​ខេត្ត​ក្លាសស្ទ័រស័រ មិន​បាន​ខាតបង់​ច្រើន​ទេ…

Read article
ការ​អញ្ជើញ​ដែល​សំខាន់​បំផុត

«អស់​អ្នក​ដែល​នឿយ​ព្រួយ ហើយ​ផ្ទុក​ធ្ងន់​អើយ ចូរ​មក​ឯ​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ឈប់​សំរាក» (ម៉ាថាយ ១១:២៨)។ ពេល​ណា​អ្នក​ទទួល​ការ​អញ្ជើញ អ្នក​ប្រហែល​ជា​ចង់​សួរ​ថា តើ​នរណា​ជា​អ្នក​អញ្ជើញ? តើ​ការ​អញ្ជើញ​នេះ​សម្រាប់​នរណា? ហេតុ​អ្វី​ការ​អញ្ជើញ​នេះ​សំខាន់? ខ​គម្ពីរ​នេះ​បាន​ផ្តល់​ឲ្យ​នូវ​ការ​អញ្ជើញ​ដែល​គួរ​ឲ្យ​ស្រឡាញ់​បំផុត ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​ទាំង​មូល ប៉ុន្តែ​ដើម្បី​យល់​ខ​គម្ពីរ​នេះ​ឲ្យ​បាន​ច្បាស់​បំផុត យើង​ត្រូវ​សួរ​សំណួរ​ដូច​នេះ​ផង​ដែរ។ ទី​មួយ ខ​គម្ពីរ​នេះ​ជា​ការ​អញ្ជើញ​ជា​លក្ខណៈ​បុគ្គល តែ​មិន​មែន​ជា​ការ​អញ្ជើញ ឲ្យ​ចូល​រួម​កម្មវិធី ឬ​អញ្ជើញ​ឲ្យ​ចូល​រួម​សាសនា ឬ​ទស្សន​វិជ្ជា ដូច​សាសនា​ហិណ្ឌូ សាសនា​ព្រះ​ពុទ្ធ លទ្ធិ​ខុងជឺ លទ្ធិ​យុគសម័យ​ថ្មី លទ្ធិ​មនុស្ស​និយម ឬ «លទ្ធិ» អ្វី​ផ្សេង​ទៀត ដែល​អាច​រក​បាន​ក្នុង​ពិភព​លោក នា​ពេល​បច្ចុប្បន្ន​នោះ​ទេ។ នេះ​ជា​ការ​អញ្ជើញ​ពី​ព្រះ​យេស៊ូវ​ដោយ​ផ្ទាល់។ ព្រះ​អង្គ​កំពុង​អញ្ជើញ​យើង​ម្នាក់ៗ​ថា «ចូរ​មក​ឯ​ខ្ញុំ»។ សារៈសំខាន់​នៃ​ការ​អញ្ជើញ​នេះ គឺ​អាស្រ័យ​ទៅ​លើ​អ្នក​អញ្ជើញ។ ក្នុង​កណ្ឌ​គម្ពីរ​ដំណឹង​ល្អ ព្រះ​យេស៊ូវ​បាន​ប្រកាស​ថា ព្រះ​អង្គ​ជា​នរណា។ ព្រះ​អង្គ​ជា​ព្រះ​មេស្ស៊ី ព្រះ​អង្គ​សង្គ្រោះ​ពិភព​លោក ព្រះ​រាជបុត្រា​នៃ​ព្រះ (មើល យ៉ូហាន ៤:២៥-២៦ និង​១យ៉ូហាន ៤:១៤)។ ផ្អែក​ទៅ​លើ​គុណ​ធម៌​នៃ​អត្ត​សញ្ញាណ​នេះ ព្រះ​អង្គ​អាច​បង្គាប់​ឲ្យ​មាន​ការ​ឆ្លើយ​តប តែ​ផ្ទុយ​ទៅ​វិញ ព្រះ​អង្គ​បាន​ប្រទាន​ការ​អញ្ជើញ​នេះ។ ហើយ​តើ​ព្រះ​អង្គ​អញ្ជើញ​នរណា​ខ្លះ? គឺ «អស់​អ្នក​ដែល​នឿយ​ព្រួយ ហើយ​ផ្ទុក​ធ្ងន់»។…

Read article
ល្អ​ប្រសើរ​ជាង​ជីវិត​ទូល​បង្គំ

ទំនុក​ដំកើង ៦៣ ដ្បិត​សេចក្តី​សប្បុរស​នៃ​ទ្រង់ នោះ​វិសេស​ជាង​ជីវិត បបូរ​មាត់​ទូល​បង្គំ​នឹង​សរសើរ​ដល់​ទ្រង់​។ ទំនុក​ដំកើង ៦៣:៣ បន្ទាប់ពី​សុខ​ភាព​របស់​ខ្ញុំ​បាន​ចុះ​ខ្សោយ​សារ​ជា​ថ្មី ខុសពី​ការ​រំពឹង​គិត ខ្ញុំ​ក៏បាន​ចូល​រួម​ជាមួយ​ស្វាមី​របស់​ខ្ញុំ និង​អ្នក​ដទៃ​ទៀត នៅ​ក្នុង​ការ​ធ្វើ​ដំណើរ​កម្សាន្ត នៅ​តាម​តំបន់​ជួរ​ភ្នំ​។ ខ្ញុំ​បាន​ឡើង​ជណ្តើរ​តូច​មួយ​ធ្វើពីឈើ ឆ្ពោះ​ទៅ​រក​ព្រះវិហារ​តូច​មួយ នៅ​លើកំពូល​ភ្នំ​។ ខ្ញុំ​ក៏​បាន​ឈប់​សម្រាក​នៅ​លើ​កាំ​ជណ្តើរ​ឈើ​ដែល​ទ្រុឌទ្រោម តែ​ម្នាក់ឯង នៅ​ក្នុង​ភាព​ងងឹត​។ ខណៈ​ពេល​ដែល​ខ្ញុំ​បានឮ​គេ​ចាប់​ផ្តើម​លេង​ភ្លេង ខ្ញុំ​ក៏​បាន​អធិស្ឋាន​ខ្សឹប​ៗ​ថា “ព្រះ​អម្ចាស់​អើយ ជួយ​ទូល​បង្គំ​ផង”។ ខ្ញុំ​ក៏​បាន​ដើរ​យឺត​ៗ​រហូត​ទៅដល់​បន្ទប់​តូច​មួយ​។ ខ្ញុំ​ក៏បាន​ដក​ដង្ហើម ខណៈ​ពេល​ដែល​រូបកាយ​ខ្ញុំ​នៅ​មាន​ការ​ឈឺ​ចាប់ ដោយ​ការ​ដឹង​គុណ ចំពោះ​ព្រះអម្ចាស់ ដែល​បាន​ស្តាប់​ឮ​យើង នៅ​ក្នុង​កន្លែង​ដែល​គេ​បោះបង់ចោល ដូច​វាល​រហោស្ថាន! ព្រះ​គម្ពីរប៊ីប​បាន​ចែង​អំពី​ការ​ប្រកប​ជាមួយ​ព្រះអម្ចាស់ ដែល​មាន​ភាព​ស្និទ្ធ​ស្នាល​បំផុត នៅ​ក្នុង​ការ​ថ្វាយបង្គំ​ព្រះអង្គ នៅ​វាល​រហោស្ថាន​។ កាល​ស្តេច​ដាវីឌ​កំពុង​លាក់​ខ្លួន នៅ​ក្នុង​វាល​រហោស្ថាន ក្នុង​នគរ​យូដា ក្នុង​ការ​រត់​គេច​ពី​ការ​តាម​សម្លាប់​របស់​អាប់សាឡំម ជា​បុត្រា​ទ្រង់ ទ្រង់​ក៏បាន​ច្រៀង​សរសើរ​ដំកើង​ព្រះ​អម្ចាស់​ថា “ឱ​ព្រះ​អង្គ​អើយ ទ្រង់​ជា​ព្រះ​នៃ​ទូល​បង្គំ ទូល​បង្គំ​នឹង​ស្វែងរក​ទ្រង់​អស់ពី​ចិត្ត ព្រលឹង​ទូល​បង្គំ​ស្រេក​រក​ទ្រង់”(ទំនុក​ដំកើង ៦៣:១)។ ដោយសារ​ទ្រង់​បាន​ដក​ពិសោធ​ជា​មួយ​ព្រះ​ចេស្តា និង​សិរី​ល្អ​របស់​ព្រះអម្ចាស់ ទ្រង់​ក៏បាន​មាន​បន្ទូល​ថា សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ មាន​តម្លៃ​ជាង​ជីវិត​ទៅទៀត(ខ.៣) ហើយ​នេះ​ជា​មូល​ហេតុ​ដែល​ទ្រង់​បាន​ប្ដេជ្ញា​ព្រះ​ទ័យ​ថា នឹង​ថ្វាយបង្គំ​ព្រះអង្គ​ជា​រៀង​រហូត សូម្បីតែ​នៅ​ក្នុង​វាល​រហោស្ថាន​ក៏ដោយ(ខ.២-៦)។ ទ្រង់​មាន​បន្ទូល​ថា…

Read article
ត​យុទ្ធ​នឹង​ចិត្ត​ជូរ​ល្វីង

«គ្រា​នោះ ពួក​ទ័ព​ស៊ីរី​បាន​ចេញ ទៅ​ដោយ​កងៗ គេ​ចាប់​ក្មេង​ស្រី​ម្នាក់ នាំ​មក​ពី​ស្រុក​អ៊‌ីស្រាអែល នាង​នោះ​ក៏​បម្រើ​ប្រពន្ធ​ណាម៉ាន់ នាង​និយាយ​នឹង​ចៅហ្វាយ​ស្រី​របស់​ខ្លួន​ថា “ឱ​បើជា​លោក​ប្រុស ជា​ចៅហ្វាយ​នាង​ខ្ញុំ បាន​នៅ​ជា​មួយ​នឹង​ហោរា​ដែល​នៅ​ក្រុង​សាម៉ារី​ទៅអេះ នោះ​លោក​នឹង​មើល​រោគ​ឃ្លង់​នេះ​ឲ្យ​ជា​ទៅ”» (២ពង្សាវតាក្សត្រ ៥:២-៣)។ ព្រះ​ទ្រង់​អាច​ប្រើ​ទុក្ខ​លំបាក ដើម្បី​នាំ​មនុស្ស​ម្នាក់​ឲ្យ​ចូល​កាន់​តែ​ជ្រៅ ទៅ​ក្នុង​ទំនាក់​ទំនង​ជា​មួយ​ព្រះ​អង្គ។ ប៉ុន្តែ បើ​អ្នក​នោះ​បានឮ​ព្រះ​បន្ទូល ហើយ​មិន​បាន​ឆ្លើយ​តប​ដោយ​ជំនឿ នោះ​ការ​រង​ទុក្ខ​របស់​គាត់ ដែល​គ្មាន​សេចក្តី​ជំនឿ និង​សេចក្តី​សង្ឃឹម នឹង​ធ្វើ​ឲ្យ​គាត់​មាន​ចិត្ត​ជូរ​ល្វីង ខណៈ​ពេល​ដែល​ចិត្ត​របស់​គាត់​កាន់​តែ​រឹង ជា​ជាង​ទន់​នៅ​ចំពោះ​ព្រះ​អង្គ។ ម្យ៉ាង​ទៀត ទុក្ខ​លំបាក​អាច​ធ្វើ​ឲ្យ​យើង​រត់​ទៅ​រក​ព្រះ ហើយ​ក៏​អាច​ធ្វើ​ឲ្យ​យើង​រត់​ចេញ​ពី​ព្រះ​អង្គ​ផង​ដែរ។ ក្នុង​ពេល​ដែល​យើង​កំពុង​មាន​ទុក្ខ​លំបាក យើង​ត្រូវ​តែ​សួរ​ខ្លួន​ឯង​ថា «តើ​ទុក្ខ​លំបាក​នេះ​កំពុង​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ចិត្ត​ជូរ​ល្វីង និង​ចិត្ត​អាក្រក់ ឬ​កំពុង​ធ្វើ​ឲ្យ​ខ្ញុំ​មាន​សេចក្តី​ស្រឡាញ់ និង​មាន​ចិត្ត​សុភាព?»។ ក្នុង​កណ្ឌ​គម្ពីរ ២ពង្សាវតាក្សត្រ ក្នុង​ចំណោម​រឿងរ៉ាវ​របស់​ស្ដេច និង​ពួក​ហោរា​ជា​ច្រើន យើង​សង្កេត​ឃើញ​ការ​ឆ្លុះ​បញ្ចាំង​ដ៏​អស្ចារ្យ​នៃ​ការ​មាន​ចិត្ត​សុភាព និង​ការ​បន្ទាប​ខ្លួន នៅ​ចំពោះ​មុខ​ទុក្ខ​លំបាក​ដ៏​ធំ​មួយ តាម​រយៈ​គំរូ​របស់​ក្មេង​ស្រី​ជនជាតិ​អ៊‌ីស្រាអែល​ម្នាក់។ សាសន៍​ស៊ីរី​បាន​ចាប់​ខ្លួន​ក្មេង​ស្រី​ម្នាក់ ក្នុង​អំឡុង​ការ​វាយ​លុក​ចូល​ទឹក​ដី​អ៊‌ីស្រាអែល ហើយ​ក៏​បាន​នាំ​នាង​ចេញ​ឆ្ងាយ​ពី​ក្រុម​គ្រួសារ​របស់​នាង ក្នុង​ទឹក​ដី​អ៊‌ីស្រាអែល ហើយ​ក៏​បាន​បង្ខំ​នាង​ឲ្យ​ធ្វើ​ការ​ជា​អ្នក​បម្រើ​របស់​លោក​ណា​ម៉ាន ជា​មេទ័ព​របស់​កងទ័ព​ស៊ីរី។ នេះ​ជា​សោក​នាដកម្ម​ដែល​ពិបាក​ពណ៌នា​របស់​ក្មេង​ស្រី និង​ក្រុម​គ្រួសារ​របស់​នាង! តែ​ក្នុង​ពេល​ដែល​មាន​ទុក្ខ​លំបាក​ដ៏​ខ្លាំង​នោះ យើង​ឃើញ​ថា នាង​បាន​បង្ហាញ​ចេញ​នូវ​ចិត្ត​ទន់​ភ្លន់ ពេល​បាន​ដឹង​ថា ចៅហ្វាយ​របស់​នាង​មាន​ជំងឺ​ឃ្លង់…

Read article
មាន​ចិត្ត​ជា​មនុស្ស​គរ​ថ្លង់

ហេព្រើរ ២:៩-១៨ ទ្រង់​ក៏​ទទួល​ចំណែក​ជា​សាច់ឈាម​ដូច្នោះ​ដែរ ដើម្បី​ឲ្យ​ទ្រង់​បាន​បំផ្លាញ​អានោះ ដែល​មាន​អំណាច​លើ​សេចក្តី​ស្លាប់ គឺជា​អារក្ស ដោយ​ទ្រង់​សុគត​។ ហេព្រើរ ២:‌១៤ លេសា(Leisa) បាន​ព្យាយាម​រៀន​ជំនាញ​ភាសា​កាយ​វិការ ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព ដោយ​ប្រ​លោក នៅ​ក្នុង​ពិភព​របស់​មនុស្ស​គរ​ថ្លង់ ដោយ​ផ្ទាល់​។ មិន​យូរ​ប៉ុន្មាន គាត់​ក៏បាន​យល់​អំពី​បញ្ហា​ដែល​ពួក​គេ​ជួប​ប្រទះ​ជា​ធម្មតា​។ មនុស្ស​ជា​ច្រើន​ដែល​អាច​ស្តាប់​ឮ​បាន​ធម្មតា បាន​ធ្វើ​ព្រងើយ ចំពោះ​មនុស្ស​គរ​ថ្លង់ ដោយ​មិន​យល់​ចិត្ត​ពួកគេ ហើយក៏​បាន​រំពឹង​ឲ្យ​ពួកគេ​យល់​ពាក្យ​សម្តី​របស់​គេ ដោយ​មើល​បបូរ​មាត់​របស់​គេ ហើយក៏​​ត្រូវ​គេ​មើល​រំលង​ជា​ប្រចាំ នៅ​ក្នុង​ការ​ដំឡើង​មុខ​តំណែង​នៅ​កន្លែង​ធ្វើ​ការ​។ កម្ម​វិធី​ជួប​ជុំ​ក្នុង​សង្គម​ជា​ច្រើន បាន​ប្រព្រឹត្ត​ទៅ​ដោយ​គ្មាន​អ្នក​បក​ប្រែ​សម្រាប់​ពួកគេ​។ ជំនាញ​ភាសា​កាយ​វិការ​របស់​លេសា មាន​ការ​រីកចម្រើន​ជាប់​ជានិច្ច រហូត​ដល់​ថ្នាក់​ដែល​គាត់​មាន​អារម្មណ៍​ថា គាត់​អាច​ចូល​រួម​ក្នុង​សកម្មភាព​ជា​មួយ​មនុស្ស​គថ្លង់​បាន​យ៉ាង​ងាយ​ស្រួល​។ នៅ​ក្នុង​ពិធីជប់លៀង​មួយ​នោះ មាន​មនុស្ស​ថ្លង់​ម្នាក់​មាន​ការ​ភ្ញាក់​ផ្អើល ពេល​ដែល​បាន​ដឹង​ថា លេសា​អាច​ស្តាប់​ឮ​។ មុន​ពេល​លេសា​ឆ្លើយតប មិត្ត​ភក្តិ​របស់​គាត់​ម្នាក់​ទៀត ក៏បាន​ធ្វើ​កាយ​វិការ ដើម្បី​ប្រាប់​ថា លេសា​មិនមែន​ជា​មនុស្ស​ថ្លង់​ទេ តែ “មាន​បេះ​ដូចជា​មនុស្ស​គថ្លង់”។ ការ​មាន​បេះដូង​ជា​មនុស្ស​គថ្លង់ គឺជា​គន្លឹះ​ដែល​ជួយ​ឲ្យ​គាត់​អាច​រស់នៅ​ក្នុង​ពិភព​របស់​ពួកគេ​បាន​។ លេសា​មិន​បាន​គិតថា ខ្លួន​គាត់​មាន​កាយ​សម្បទា​គ្រប់​គ្រាន់​ជាង​មនុស្ស​គថ្លង់​នោះ​ទេ​។ តែ​គាត់​មាន​លក្ខណៈ​ដូច​ពួកគេ​ណាស់ គឺ​ខុស​ត្រង់​គាត់​អាច​ស្តាប់​ឮ​បាន​។ រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ព្រះយេស៊ូវ ដែល​ព្រះអង្គ​បាន​បន្ទាប​ព្រះ​កាយ ដោយ​យាង​ចុះពី​ស្ថាន​សួគ៌​មក​យក​កំណើត​ជា​មនុស្ស​នៅ​លើ​ផែនដី ដើម្បី​ឈោង​មក​រក​យើង​រាល់​គ្នា​។ “ព្រះ​បាន​ធ្វើ​ឲ្យ​ព្រះយេស៊ូវ​ទាប​ជាង​ទេវតា​តែ​បន្តិច​ទេ”(ហេព្រើរ ២:៩)។…

Read article
ប្រព្រឹត្ត​ឲ្យ​ស័ក្ដិសម​នឹង​ដំណឹង​ល្អ

«ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​បែប​គួរ​នឹង​ដំណឹង​ល្អ​របស់​ព្រះ​គ្រីស្ទ​ចុះ» (ភីលីព ១:២៧)។ របៀប​ដែល​យើង​ស្លៀក​ពាក់ របៀប​ដែល​យើង​ញញឹម ឬ​ធ្វើ​មុខ​ក្រញូវ របៀប​ដែល​យើង​ធ្វើ​កាយ​វិការ និយាយ​ស្តី និង​លើក​ដាក់​សម្លេង… ជា​រៀង​រាល់​ថ្ងៃ គឺ​ប្រៀប​ដូច​ជា​ពាក្យ​សម្ដី​ដែល​យើង​និយាយ​ទៅ​កាន់​មនុស្ស​នៅ​ក្បែរ​យើង អំពី​ការ​អ្វី​ដែល​ពិតជា​សំខាន់ និង​អ្វី​ខ្លះ​ដែល​មាន​ក្នុង​ជីវិត​យើង។ សម្រាប់​គ្រីស្ទ​បរិស័ទ ពាក្យ​សម្ដី​ដែល​បង្ហាញ​ចេញ​តាម​ការ​ប្រព្រឹត្ត​របស់​យើង ត្រូវ​តែ​មាន​ភាព​សម​ស្រប​នឹង​ដំណឹង​ល្អ។ ហេតុ​នេះ​ហើយ​សាវ័ក ប៉ុល បាន​បង្រៀន​ពួក​ជំនុំ​នៅ​ទីក្រុង​ភីលីព ឲ្យ​រស់​នៅ​ដោយ​អាកប្ប​កិរិយា​បែប​គួរ​នឹង​សេចក្តី​ជំនឿ​របស់​ពួក​គេ ដោយ​ប្រព្រឹត្ត​ឲ្យ​បាន​ត្រឹម​ត្រូវ ដូច​ដំណឹង​ល្អ​ដែល​ពួក​គេ​បាន​ចែក​ចាយ។ សព្វ​ថ្ងៃ​នេះ ព្រះ​គ្រីស្ទ​ក៏​បាន​ត្រាស់​ហៅ​យើង​ឲ្យ​អនុវត្ត​ដូច​នេះ​ផង​ដែរ។ ទោះ​យើង​មាន​ភាព​ពេញ​វ័យ​ប៉ុណ្ណា ក្នុង​ជំនឿ​របស់​យើង ហើយ​ទោះ​យើង​បាន​ប្រព្រឹត្ត​ឲ្យ​ត្រូវ​ដំណឹង​ល្អ​បាន​ច្រើន​ប៉ុណ្ណា​ក៏​ដោយ ក៏​យើង​នៅ​តែ​ត្រូវ​បន្ត​ធ្វើ​ឲ្យ​កាន់​តែ​ល្អ​ថែម​ទៀត។ ក្នុង​ខ​គម្ពីរ​ខាង​លើ​នេះ ឃ្លា «ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត» គឺ​មក​ពី​ពាក្យ politeuesthe ជា​ភាសា​ក្រិក​ដែល​មាន​ថ្នាក់​ពាក្យ​ជា​កិរិយា​ស័ព្ទ មាន​ន័យ​ថា «ប្រព្រឹត្ត​នៅ​ទី​សាធារណៈ ឬ​នៅ​ចំពោះ​មុខ​អ្នក​ដទៃ»។ ឫស​របស់​ពាក្យ​នេះ គឺ​មក​ពី​ពាក្យ Polis ដែល​មាន​ន័យ​ថា​ទីក្រុង និង​ជា​ឫស​របស់​ពាក្យ ប៉ូលិស និង​នយោបាយ ក្នុង​ភាសា​ខ្មែរ។ តាម​ន័យ​ត្រង់​សាវ័ក ប៉ុល កំពុង​និយាយ​សំដៅ​ទៅ​លើ​ការ​ប្រព្រឹត្ត​របស់​គ្រីស្ទ​បរិស័ទ ក្នុង​នាម​ជា​ពលរដ្ឋ​នៃ​ស្ថាន​សួគ៌។ ពេល​ណា​យើង​ដឹង​ថា យើង​ជា​ពលរដ្ឋ​នៃ​ទីក្រុង​របស់​ព្រះ យើង​ក៏​ត្រូវ​ស្គាល់​របៀប​រស់​នៅ​ជា​អ្នក​ដំណើរ និង​ជា​ទូត​របស់​ព្រះ​គ្រីស្ទ នៅ​ក្នុង​ទីក្រុង​ដទៃ ឬ​ទីក្រុង​របស់​មនុស្ស។…

Read article
មើល​ឃើញ​ព្រះ ក្នុង​ស្នា​ព្រះ​ហស្ត​ព្រះអង្គ

យ៉ូប ៤២:១-៦ កាល​ពីដើម​ត្រចៀក​ទូល​បង្គំ​បាន​គ្រាន់​តែ​ឮ​ថ្លែង​ពី​ទ្រង់​ប៉ុណ្ណោះ តែ​ឥឡូវ​នេះ ភ្នែក​ទូល​បង្គំ​បាន​ឃើញ​ទ្រង់​ជាក់​វិញ​។ យ៉ូប ៤២:៥ មាន​ពេល​មួយ លោក​ឃែននី(Kenny) បាន​ទៅ​ឈរ​នៅ​ចំពោះ​មុខ​ពួក​ជំនុំ ដែល​គាត់​បាន​ចាក​ចេញ កាល​ប៉ុន្មាន​ឆ្នាំ​មុន បន្ទាប់ពី​គាត់​បាន​ឈប់​ជឿ​ព្រះ​។ គាត់​ក៏​បាន​ចែកចាយ​ថា គាត់​មាន​ជំនឿ​ឡើង​វិញ​ហើយ​។ តើ​ដោយ​របៀបណា? គឺ​ដោយសារ​ព្រះ​អម្ចាស់​បាន​ប៉ះ​ពាល់​ចិត្ត​គាត់ តាមរយៈ​សម្រស់ និង​ការ​រចនា ដែល​គាត់​បាន​មើល​ឃើញ ក្នុង​ស្នា​ព្រះ​ហស្ត​ព្រះអង្គ​។ លោក​ឃែននី​មាន​ចិត្ត​ស្ញប់​ស្ញែង​ចំពោះ​ព្រះ​អង្គ​សារ​ជា​ថ្មី តាមរយៈ​ការ​មើល​ឃើញ​ការ​បើក​សម្ដែង​ជា​ទូទៅ​របស់​ព្រះអង្គ នៅ​ក្នុង​ពិភព​ធម្មជាតិ ហើយ​សព្វថ្ងៃ​នេះ គាត់​បាន​ឱប​ក្រសោប​យក​ប្រាជ្ញា ដែល​ព្រះ​អង្គ​បាន​បើក​សម្ដែង​ជា​ពិសេស ក្នុង​ព្រះ​គម្ពីរប៊ីប​។ បន្ទាប់ពី​គាត់​បាន​ចែក​ចាយ​ទី​បន្ទាល់​របស់​គាត់​ហើយ គាត់​ក៏​បាន​បោះ​ជំហាន​ចូល​ទៅ​ក្នុង​អាង​ទឹក នៅ​ក្នុង​ព្រះវិហារ​។ ឪពុក​របស់​គាត់​ក៏បាន​ស្រក់​ទឹក​ភ្នែក​ដោយ​អំណរ ខណៈ​ពេល​ដែល​គាត់​ជ្រមុជ​ទឹក​ឲ្យ​លោក​ឃែននី ដោយសារ​ជំនឿ​ដែល​គាត់​មាន​ចំពោះ​ព្រះយេស៊ូវ​។ បន្ទាប់ពី​លោក​យ៉ូប​បាន​បាត់បង់​អ្វីៗ​គ្រប់​យ៉ាង​ក្នុង​ជីវិត ជំនឿ​របស់​គាត់​ក៏​មាន​ការ​រង្គោះ​រង្គើ​ផង​ដែរ​។ គឺ​ដូច​ដែល​គាត់​មាន​ប្រសាសន៍​ថា “ឱ​ព្រះ​អង្គ​អើយ ទូល​បង្គំ​អំពាវនាវ​រក​ទ្រង់ តែ​ទ្រង់​មិន​ឆ្លើយ​មក​ទូល​បង្គំ​សោះ ទូល​បង្គំ​ឈរ​ឡើង តែ​ទ្រង់​គ្រាន់តែ​សំឡឹង​មើល​ទូល​បង្គំ​ប៉ុណ្ណោះ”(យ៉ូប ៣០:២០)។ ព្រះអម្ចាស់​ក៏បាន​មាន​បន្ទូល​ពី​ក្នុង​ខ្យល់កួច តប​នឹង​លោក​យ៉ូប​វិញ(៣៨:១) ដោយ​ប្រកាស​ថា ព្រះអង្គ​នៅតែ​ទតមើល​លោក​យ៉ូប ប៉ុន្តែ ទស្សនៈ​វិស័យ​របស់​លោក​យ៉ូប​ចាំ​បាច់​ត្រូវ​បើក​ចំហ​ឲ្យ​ទូលាយ​ជាង​មុន​។ គាត់​ក៏បាន​ពិចារណា​អំពី​ស្នា​ព្រះ​ហស្ត​ដ៏​អស្ចារ្យ​របស់​ព្រះអង្គ​។ លោក​យ៉ូប​ក៏បាន​គិត​ដល់ “កំណើត​ផែនដី” និង “ផ្កាយ​ព្រឹក”(ខ.៤,៧) និង​គ្រប់​ទាំង​ជីវិត​សត្វ…

Read article