May 2025

You are here:
ជួយ​អ្នក​ទាល់ក្រ

លេវី​វិន័យ ២៥:៣៥-៣៨ បើ​បង​ឬ​ប្អូន​ដែល​នៅ​ជិត​ឯង ធ្លាក់​ខ្លួន​ទៅ​ជា​ក្រ មាន​កំឡាំង​ដៃ​ខ្សោយ នោះ​ត្រូវ​ឲ្យ​ឯង​ទប់ទល់​ផង ហើយ​ឲ្យ​នៅ​ជា​មួយ​នឹង​ឯង​ដូចជា​អ្នក​ប្រទេស​ក្រៅ ឬ​ជា​អ្នក​ស្នាក់​ដែរ​។ លេវី​វិន័យ ២៥:៣៥ កាលពី​ដើម​ទសវត្សរ៍​ឆ្នាំ ១៩០០ ច្បាប់​បាន​ហាម​ប្រជាជន​ស្បែក​ខ្មៅ និង​ជន​អន្តោ​ប្រវេសន៍ ក្នុង​សហរដ្ឋអាមេរិក មិន​ឲ្យ​ជួល ឬ​ទិញ​អចលន​ទ្រព្យ ក្នុង​ទីក្រុង​កូរ៉ូណាដូ រដ្ឋ​កាលីហ្វូញ៉ា​ទេ​។ បុរស​ស្បែក​ខ្មៅ​ម្នាក់ ឈ្មោះ​ហ្កាស់ ថមសិន(Gus Thompson) ដែល​ធ្លាប់​រស់នៅ​ជា​ទាសករ​ពី​កំណើត បាន​ទិញ​ដី​មួយ​កន្លែង និង​សង់​ផ្ទះ​ជួល​មួយ​ខ្នង ក្នុង​ទីក្រុង​កូរ៉ូណាដូ មុន​ពេល​ច្បាប់​ដែល​មាន​ការ​រើសអើង​នេះ ត្រូវ​បាន​គេ​អនុម័ត​។ នៅ​ឆ្នាំ១៩៣៩ លោក​ហ្កាស់​​ក៏​បាន​ជួល​ផ្ទះ​នោះ ឲ្យ​គ្រួសារ​មួយ ជា​ជនជាតិ​អាស៊ី ហើយ​ទី​បំផុត​ក៏​បាន​លក់​ដី​នោះ​ឲ្យ​ពួកគេ​។ ប្រហែល​ជិត៩៥ឆ្នាំ​ក្រោយមក បន្ទាប់​ពី​បាន​លក់​​ដី​នោះ​ហើយ សមាជិក​ខ្លះ​ក្នុង​គ្រួសារ​ជនជាតិ​អាស៊ី​នេះ ក៏​បាន​បរិច្ចាគ​ប្រាក់​ដែល​ទទួល​បាន​ពី​ការ​លក់​នោះ ដល់​និស្សិតមហាវិទ្យាល័យ ដែល​ជា​ជនជាតិ​ស្បែក​ខ្មៅ​។ ពួកគេ​ក៏​កំពុង​រត់​ការ​ច្បាប់ ដើម្បី​ដាក់​ឈ្មោះ​ឲ្យ​មជ្ឈមណ្ឌល​មួយ នៅ​ក្នុង​សកលវិទ្យាល័យ​សាន់ឌីអេហ្គោ តាម​លំនាំ​ឈ្មោះ​របស់​លោក​ហ្កាស និង​ភរិយា​គាត់ គឺ​អ្នក​ស្រី​អេម៉ា(Emma)។ កណ្ឌ​គម្ពីរ​លេវី​វិន័យ ក៏​បាន​ចែង​អំពី​ការ​ប្រព្រឹត្ត​ដោយ​ចិត្ត​សប្បុរស ចំពោះ​អ្នក​ដទៃ​ផង​ដែរ​។ គឺ​ដូច​ដែល​ព្រះ​ទ្រង់​បាន​បង្គាប់​រាស្រ្ត​របស់​ព្រះ​អង្គ​ថា “បើ​បង​ឬ​ប្អូន​ដែល​នៅ​ជិត​ឯង ធ្លាក់​ខ្លួន​ទៅ​ជា​ក្រ មាន​កំឡាំង​ដៃ​ខ្សោយ នោះ​ត្រូវ​ឲ្យ​ឯង​ទប់​ទល់​ផង ហើយ​ឲ្យ​នៅ​ជា​មួយ​នឹង​ឯង​ដូចជា​អ្នក​ប្រទេស​ក្រៅ…

Read article
ឆ្លង​កាត់​ជ្រលង​នៃ​ការ​សម្រេច​ចិត្ត (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«តែ​នាង​ឆ្លើយ​ថា សូម​កុំ​ទទូច​ឲ្យ​ខ្ញុំ​ទៅ​ចោល​អ្នក​ម្តាយ និង​វិល​ទៅវិញ លែង​តាម​អ្នក​ម្តាយ​នោះ​ឡើយ ដ្បិត​កន្លែងណា​ដែល​អ្នក​ម្តាយ​អញ្ជើញ​ទៅ នោះ​ខ្ញុំ​នឹង​ទៅតាម ហើយ​កន្លែង​ដែល​អ្នក​ម្តាយ​ស្នាក់​នៅ នោះ​ខ្ញុំ​ក៏​នឹង​នៅ​ដែរ សាសន៍​របស់​អ្នក​ម្តាយ​នឹង​បានជា​សាសន៍​របស់​ខ្ញុំ ហើយ​ព្រះ​របស់​អ្នក​ម្តាយ​នឹង​បានជា​ព្រះ​របស់​ខ្ញុំ​ដែរ» (នាងរស់ ១:‌១៦)។ មាន​ពេល​ជា​ច្រើន​ក្នុង​ជីវិត​យើង ដែល​តម្រូវ​ឲ្យ​យើង​ធ្វើ​ការ​សម្រេច​ចិត្ត។ ហើយ​លោក​គ្រូ​គង្វាល រីកូ ថាយ (Rico Tice) ដែល​ជា​អ្នក​និពន្ធ​បាន​មាន​ប្រសាសន៍​ថា «ដែល​យើង​ធ្វើ​ការ​សម្រេច​ចិត្ត​យ៉ាង​ណា នោះ​ជីវិត​យើង​ក៏​នឹង​ប្រែ​ជា​បែប​នោះ»។1 បន្ទាប់​ពី​អ្នក​ស្រី​ន៉ាអូមី​បាន​ជួប​សោកនាដកម្ម​ផ្ទួន​ៗបី​លើក ដោយ​ស្វាមី និង​កូន​ប្រុស​ទាំង​ពីរ​នាក់​បាន​បាត់បង់​ជីវិត​នៅ​លើ​ទឹកដី​សាសន៍​ម៉ូអាប់ គាត់​ក៏​បាន​សម្រេច​ចិត្ត​វិល​ត្រឡប់​មក​ស្រុក​កំណើត​នៅ​ភូមិ​បេថ្លេហិម​វិញ។ ប៉ុន្តែ គាត់​មិន​បាន​បង្ខំ​នាងរស់ និង​នាង​អ័រប៉ា ជា​កូន​ប្រសា​ស្រី​ឲ្យ​រួម​ដំណើរ​ជា​មួយ​គាត់​ទេ។ ផ្ទុយ​ទៅវិញ គាត់​បាន​ជំរុញ​ពួក​គេ​ឲ្យ​បន្ត​រស់នៅ​ក្នុង​ស្រុក​ម៉ូអាប់ ជា​ស្រុក​កំណើត​ទៀត ដោយ​រៀប​ការ​ជា​មួយ​អ្នក​ផ្សេង និង​រស់នៅ​ឲ្យ​មាន​ក្តី​សុខ (នាងរស់ ១:៨-៩)។ ពេល​នោះ នាង រស់ និង​នាង អូប៉ា ក៏​បាន​ប្រឈម​មុខ​ដាក់​ការ​សម្រេច​ចិត្ត ដែល​នាំ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ក្នុង​ជីវិត។ ជីវិត​របស់​ស្ត្រី​ទាំង​បី​នាក់​នេះ​មាន​ការ​ជាប់​ទាក់ទង​គ្នា​យ៉ាង​ស្អិតល្មួត។ ពួក​គេ​ធ្លាប់​រស់នៅ​ជា​មួយ​គ្នា ឆ្លង​កាត់​ការ​បាត់បង់​ទាំង​អស់​គ្នា និង​សោក​សង្រេង ហើយ​ទួញ​យំ​ជា​មួយ​គ្នា។ ទី​បំផុត នាង អ័រប៉ា ក៏បាន​សម្រេច​ចិត្ត​បន្ត​រស់នៅ​ក្នុង​ស្រុក​ម៉ូអាប់ ហើយ​នាង រស់…

Read article
ស្លាប់​ដោយ​មិន​ស្តាយ​ក្រោយ

លូកា ១២:១៣-២១ ឱ​មនុស្ស​ល្ងីល្ងើ​អើយ នៅ​វេលា​យប់​នេះឯង អញ​នឹង​ដក​យក​​ព្រលឹង​ឯង​ទៅវិញ​។ លូកា ១២:២០ នៅពេល​ដែល​មនុស្ស​ដឹង​ថា ខ្លួន​ជិត​ដល់​ពេល​ស្លាប់ ពួកគេ​មិន​ដែល​និយាយ​អំពី​របស់​ទ្រព្យ ដែល​ពួកគេ​បាន​ចំណាយ​ពេល​ជា​ញឹក​ញាប់​ក្នុង​ជីវិត ដើម្បី​ដេញ​តាម​ពួកវា​នោះ​ឡើយ​។ អ្នក​គ្រូ ប្រូនី វែរ(Bronnie Ware) ជា​ពេទ្យ​ជំនាញ​ថែទាំ​អ្នក​ជំងឺ​ដែល​ជិត​ស្លាប់ បាន​សង្កេត​ឃើញ​អ្នក​ជំងឺ​ជា​ច្រើន​មាន​ការ​ឆ្លើយតប​ដូច​នេះ នៅពេល​ដែល​គាត់​អង្គុយ​នៅ​ក្បែរ​អ្នក​ជំងឺ​ដែល​ជិត​ដល់​ពេល​លាចាក​លោក ។ គាត់​បាន​សួរ​ពួកគេ​ដោយ​ត្រង់ៗថា “តើ​អ្នក​នឹង​ធ្វើ​អ្វីៗ ឲ្យ​ត្រឹម​ត្រូវ​ឡើង​វិញ​ទេ បើ​អ្នក​មាន​ឱកាស​ធ្វើ​ម្តង​ទៀត?” គាត់​ទទួល​បាន​ចម្លើយ​ដូច​គ្នា​ជា​ច្រើន ហើយក៏​បាន​ប្រមូល​ផ្តុំ​ចម្លើយ​ដាក់​ក្នុង​បញ្ជី​ការ​ស្តាយ​ក្រោយ​ធំ​បំផុត៥យ៉ាង ដែល​មនុស្ស​មាន នៅពេល​ពួកគេ​ជិត​ស្លាប់ ដែល​មាន​ដូចជា (១) ខ្ញុំ​ស្តាយ​ណាស់ ដែល​ខ្ញុំ​មិន​មាន​ចិត្ត​ក្លាហាន ដើម្បី​រស់នៅ​ឲ្យ​ត្រូវ​នឹង​ចារិក​លក្ខណៈ​ពិត​របស់​ខ្ញុំ​។ (២) ខ្ញុំ​ស្តាយ​ណាស់ ដែល​ខ្ញុំ​ខិតខំ​ធ្វើ​ការងារ​ខ្លាំង​ពេក​។ (៣) ខ្ញុំ​ស្តាយ​ណាស់ ដែល​ខ្ញុំ​មិន​មាន​ចិត្ត​ក្លាហាន ដើម្បី​បង្ហាញ​អារម្មណ៍​ពិត​របស់​ខ្ញុំ​។ (៤) ខ្ញុំ​ស្តាយ​ណាស់ ដែល​មិន​បាន​ទំនាក់​ទំនងជា​មួយ​មិត្ត​ភក្តិ​ឲ្យ​បាន​ជាប់​លាប់​។ ហើយ (៥) ខ្ញុំ​ស្តាយ​ណាស់ ដែល​ខ្ញុំ​មិន​បាន​រស់នៅ ឲ្យ​បាន​សប្បាយ​ចិត្ត​ជាង​នេះ​។ ការ​ស្តាយ​ក្រោយ​របស់​អ្នក​ជំងឺ ដែល​អ្នក​គ្រូ​បាន​លើក​ឡើង​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​រឿង​ប្រៀប​ប្រដូច ដែល​ព្រះ​យេស៊ូវ​បាន​ចែក​ចាយ នៅ​ក្នុង​បទ​គម្ពីរ លូកា…

Read article
ព្រះ​អង្គ​ជា​អ្នក​ផ្គត់ផ្គង់ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«ន៉ាអូមី និង​កូន​ប្រសា​ទាំង២ក៏​ប្រុង​ប្រៀប ដើម្បី​នឹង​ចេញពី​ស្រុក​ម៉ូអាប់​ត្រឡប់​វិល​ទៅវិញ ដ្បិត​នៅ​ក្នុង​ស្រុក​ម៉ូអាប់​នោះ គាត់​បាន​ឮ​ថា ព្រះយេហូវ៉ា​ទ្រង់​បាន​យាង​មក​ប្រោស​ប្រទាន​ឲ្យ​រាស្ត្រ​ទ្រង់​មាន​អាហារ» (នាងរស់ ១:៦)។ ភូមិ​បេថ្លេហិម ជាទី​ប្រជុំជន​ដ៏​សំខាន់​ក្នុង​ប្រវត្តិ​សាស្ត្រ​ព្រះ​គម្ពីរ។ ក្នុង​ភូមិ​នេះ​ស្ដេច ដាវីឌ ធ្លាប់​បាន​ឃ្វាល​ហ្វូង​ចៀម​ទ្រង់ មុន​ពេល​ទ្រង់​ទទួល​ការ​ចាក់​ប្រេង​តាំង ឲ្យ​ឡើង​សោយរាជ្យ។ មួយ​ពាន់​ឆ្នាំ​ក្រោយ​មក នៅពេល​ដែល​ក្រុម​អ្នក​គង្វាល​ផ្សេង​ទៀត កំពុង​មើលថែ​ហ្វូង​ចៀម​របស់​ខ្លួន ពួក​ទេវតា​បាន​ប្រកាស​អំពី​ការ​ប្រសូត​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​ក្នុង​ភូមិ​នេះ​ផង​ដែរ។ ទោះជា​យ៉ាងណា​ក៏​ដោយ មុន​ព្រឹត្តិការណ៍​សំខាន់ៗ​ទាំង​នេះ គឺ​មាន​សម័យ​ពួក​ចៅហ្វាយ ដែល​មាន​លក្ខណៈ​ហិង្សា ភាព​វឹកវរ​ខាង​សង្គម នយោបាយ និង​ជំនឿ។ ក្នុង​សម័យ​នោះ ភាព​អត់​ឃ្លាន​បាន​កើត​មាន ធ្វើ​ឲ្យ​ភូមិ​ដែល​ឈ្មោះ​ជា​ភាសា​ហេព្រើរ​ប្រែ​ម​កថា «ផ្ទះ​ដែល​មាន​នំ​ប៉័ង» ក្លាយ​ជា​ផ្ទះ​ដែល​មាន​ភាព​អត់​ឃ្លាន និង​ទុក្ខ​លំបាក។ ក្នុង​កាលៈទេសៈ​ដ៏​លំបាក​ទាំង​នេះ បុរស ឈ្មោះ អេលីម៉ាលេច បាន​នាំ​ប្រពន្ធ​ឈ្មោះ​ន៉ាអូមី និង​កូន​ប្រុស​ទាំង​ពីរ​ទៅ​ស្រុក​ម៉ូអាប់ ដើម្បី​ស្វែងរក​អាហារ។ ឈ្មោះ អេលីម៉ាលេច មានន័យថា «ព្រះ​អម្ចាស់​របស់​ខ្ញុំ​គឺជា​ស្ដេច» ដូច​នេះ ការ​ដែល​គាត់​សម្រេច​ចិត្ត​ចាក​ចេញពី​ទឹកដី​សន្យា​ទៅ​រស់នៅ​ក្នុង​ទឹកដី​របស់​សត្រូវ​របស់​ពួក​អ៊ីស្រាអែល អាច​ធ្វើ​ឲ្យ​យើង​ឆ្ងល់​ថា តើ​គាត់​ពិតជា​បាន​ទុក​ចិត្ត​លើ​ការ​ផ្គត់ផ្គង់​របស់​ព្រះ ឬ​ប្ដេជ្ញា​ចិត្ត​ស្តាប់​បង្គាប់​តាម​ក្រឹត្យ​វិន័យ​របស់​ព្រះ​អង្គ​ឬ​ទេ? ស្រុក​ម៉ូអាប់​ក៏បាន​ក្លាយ​ជា​កន្លែង​សោកនាដកម្ម​សម្រាប់​ពួក​គេ គឺ​មិនមែន​ជា​កន្លែង​សម្បូរសប្បាយ​ទេ។ លោក អេលីម៉ាលេច និង​កូន​ប្រុស​គាត់​ក៏បាន​ស្លាប់ ដោយ​បន្សល់​ទុក​នាង​ន៉ាអូមី ជា​ស្ត្រី​មេម៉ាយ។…

Read article
មេរៀន​ទទួល​បាន​ពី​ទុក្ខ​លំបាក

លោកុប្បត្តិ ២៩:៣១-៣៥ នាង​គិតថា ម្តង​ណេះ​អញ​នឹង​សរសើរ​ដល់​ព្រះ‌​យេហូវ៉ា ដោយហេតុ​នោះ​បានជា​នាង​ឲ្យ​ឈ្មោះថា យូដា​។ លោកុប្បត្តិ ២៩:៣៥ ថ្ងៃ​មួយ អ្នក​ស្រី​ដូនណា(Donna) ជា​ម្តាយ​ដែល​មាន​កូន​បី​នាក់ បាន​និយាយ​ថា “ខ្ញុំ​មិន​ចូល​ចិត្ត​ទិវា​អ្នក​ម្តាយ​ទាល់​តែ​សោះ​។ វា​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​ថា ខ្ញុំ​មាន​ចំណុច​ខ្វះខាត និង​បរាជ័យ​ដែល​ខ្ញុំ​ធ្លាប់​មាន និង​កំពុង​មាន ក្នុង​នាម​ខ្ញុំ​ជា​ម្តាយ”។ អ្នក​ស្រី​ដូនណា​បាន​ចាប់​ផ្តើម​ជីវិត​ជា​ម្តាយ ដោយ​ការ​រំពឹង​ខ្ពស់​ពេក​។ ការ​ពិត​ដែល​គាត់​បាន​ឃើញ​ជាក់​ស្តែង ក៏បាន​ធ្វើ​ឲ្យ​គាត់​មាន​ការ​រំពឹង​ទាប​ជាង​មុន​។ គាត់​ថា “ការ​ធ្វើ​ជា​ម្តាយ​គេ គឺជា​ភារកិច្ច​ដែល​ពិបាក​បំផុត ដែល​ខ្ញុំ​បាន​ធ្វើ”។ ក្នុង​ចំណោម​កូនៗ​របស់​គាត់ មាន​កូន​ម្នាក់​ដែល​បាន​ធ្វើ​ឲ្យ​គាត់​​អស់​ភាព​អត់​ធ្មត់​។ កាល​ព្រះ​ទ្រង់​ជ្រើសរើស​នាង​ឡេអា ឲ្យ​ជា​បុព្វ​បុរស​របស់​សាសន៍​អ៊ីស្រាអែល យើង​អាច​ដឹង​ច្បាស់​ថា គាត់​ប្រាកដ​ជា​មាន​ការ​រំពឹង​ខ្ពស់ សម្រាប់​កូន​របស់​គាត់​ម្នាក់ៗ​។ គាត់​បាន​ដាក់​ឈ្មោះ​ឲ្យ​កូន​ប្រុស​ដំបូង៤នាក់ ស្រប​ទៅតាម​ស្ថានភាព​ដ៏​ពិបាក​របស់​គាត់(លោកុប្បត្តិ ២៩:៣២-៣៥)។ ប៉ុន្តែ នៅពេល​ដែល​ព្រះ​គម្ពីរប៊ីប​បាន​និយាយ​អំពី​រឿង​ដ៏​ខ្មៅ​ងងឹត យើង​ឃើញថា ពួក​កូន​ប្រុស​ទាំង​នេះ​ក៏បាន​ដើរតួ​ជា​មនុស្ស​អាក្រក់​។ ខ្លះ​មាន​កំហុស ដោយសារ​បាន​សម្លាប់​គេ(៣៤:២៤-៣០) និង​លក់​គេ​ឲ្យ​ធ្វើជា​ទាសករ(៣៧:១៧-២៨)។ ក្នុង​ការ​ពិពណ៌នា​កាន់តែ​ធ្ងន់ធ្ងរ​ក្នុង​ព្រះ​គម្ពីរប៊ីប យើង​ឃើញ​ថា កូន​ប្រុស​គាត់ ឈ្មោះ​យូដា គឺ​ជា​ជន​កំណាច(ជំពូក ៣៨)។ ប៉ុន្តែ ព្រះ​ទ្រង់​បាន​សម្រេច​ព្រះទ័យ​បញ្ជូន​ព្រះ​មែស៊ី ឲ្យ​យាង​មក​ចាប់​កំណើត​ជា​មនុស្ស នៅ​ក្នុង​វង្ស​ត្រកូល​​របស់​កូនចៅ​របស់​នាង​ឡេអា ដែល​រាប់​បញ្ចូល​ទាំង​លោក​យូដា​ផង​ដែរ ទោះ​គាត់​បាន​ប្រព្រឹត្ត​ខុស​ក៏ដោយ​។…

Read article
កិច្ច​ព្រម​ព្រៀង និង​លក្ខ​ខណ្ឌ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«អ្នកណា​ដែល​ចង់​មក​តាម​ខ្ញុំ ត្រូវ​ឲ្យ​អ្នក​នោះ​លះ​កាត់​ចិត្ត​ខ្លួន​ឯង​ចោល ទាំង​ផ្ទុក​ឈើ​ឆ្កាង​ខ្លួន​មក​តាម​ខ្ញុំ​ចុះ។ ដ្បិត​អ្នកណា​ដែល​ចង់​ឲ្យ​រួច​ជីវិត នោះ​នឹង​បាត់​ជីវិត​ទៅ តែ​អ្នកណា​ដែល​បាត់​ជីវិត​ដោយ​ព្រោះ​យល់​ដល់​ខ្ញុំ ហើយ​និង​ដំណឹង​ល្អ នោះ​នឹង​បាន​ជីវិត​វិញ» (ម៉ាកុស ៨:៣៤-៣៥)។ នៅពេល​ណា​អ្នក​ទទួល​យក​សេវា​កម្ម​អ្វីមួយ​ពី​វិបសាយ​ណាមួយ​តាម​អនឡាញ។ ជា​ញឹក​ញាប់ គេ​តម្រូវ​ឲ្យ​អ្នក​មាន​ការ​យល់​ព្រម ចំពោះ​កិច្ច​ព្រម​ព្រៀង និង​លក្ខ​ខណ្ឌ​នៃ​ការ​ប្រើ​ប្រាស់។ ហើយ​ពេល​ណា​យើង​បាន​ចុច​ពីលើ​ប្រអប់ «ខ្ញុំ​យល់​ព្រម» កាត​ក្រេឌីត វេទិកា​បណ្ដាញ​សង្គម ឬ​វិបសាយ​ទាំង​នោះ​នឹង​ជួន​ដំណឹង​យើង​ពី​ពេល​មួយ​ទៅ​ពេល​មួយ​ឲ្យ​យើង​ដឹង​ថា គោលការណ៍​ច្បាប់​របស់​ពួក​គេ​មាន​ការ​ផ្លាស់​ប្ដូរ ហើយ​ដើម្បី​ឲ្យ​យើង​បន្ត​ប្រើ​សេវា​ដែល​ពួក​គេ​បាន​ផ្តល់​ឲ្យ​យើង​ត្រូវ​យល់​ព្រម ចំពោះ​លក្ខ​ខណ្ឌ​ថ្មី​នោះ។ ការ​ផ្លាស់​ប្ដូរ​ដូច​នេះ អាច​កើត​មាន​ញឹក​ញាប់ និង​យើង​មិន​ងាយ​ចាប់​អារម្មណ៍។ យើង​មិន​អាច​កត់​សម្គាល់ ឬ​តាមដាន​ការ​ផ្លាស់​ប្ដូរ​ទាំង​នោះ​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​ឡើយ។ ប៉ុន្តែ អរ​ព្រះ​គុណ​ព្រះ​អង្គ កិច្ច​ព្រម​ព្រៀង និង​លក្ខ​ខណ្ឌ​សម្រាប់​ការ​រស់នៅ​ជា​អ្នក​ដើរ​តាម​ព្រះ​គ្រីស្ទ មិន​ដែល​មាន​ការ​ផ្លាស់​ប្ដូរ​ទេ។ គេ​មិន​អាច​លុប​ចោល ឬ​បន្ថែម​បន្ថយ​លក្ខ​ខណ្ឌ​ទាំង​នោះ​ស្រប​តាម​ចំណង់​ចំណូល​ចិត្ត​យើង​បាន​ឡើយ ព្រោះ​ព្រះអម្ចាស់​បាន​កំណត់​ពួក​វា​មក។ ក្នុង​បទ​គម្ពីរ​ខាងលើ​នេះ ព្រះរាជបុត្រា​នៃ​ព្រះ​បាន​កំណត់ «កិច្ច​ព្រម​ព្រៀង និង​លក្ខ​ខណ្ឌ» សម្រាប់​ការ​រស់នៅ​ជា​រាស្ត្រ​ព្រះ​អង្គ និង​ទទួល​ជីវិត​អស់​កល្ប​ជានិច្ច។ ជួនកាល យើង​ច្រើនតែ​រស់នៅ​តាម​របៀប​ដែល​ធ្វើ​មើល​តែ​យើង​ត្រូវ​ពឹង​ផ្អែកលើ​សមត្ថ​ភាព​ខ្លួន​ឯង ដើម្បី​ស្តាប់​បង្គាប់​ព្រះ​អម្ចាស់។ តែ​ផ្ទុយ​ទៅវិញ ព្រះ​គម្ពីរ​ប៊ីប​បាន​ចែង​ថា នៅ​ពេល​ណា​យើង​ទទួល​ជឿ​ព្រះ​យេស៊ូវ ជា​ការ​ឆ្លើយតប​ចំពោះ​ដំណោះ​ស្រាយ និង​ព្រះ​គុណ​របស់​ព្រះ​អង្គ(អេភេសូរ ២:៨) ព្រះ​គុណ​ព្រះ​អង្គ​ក៏​ទ្រទ្រង់​យើង និង​ជួយ​ឲ្យ​យើង​អាច​បន្ត​ដើរ​តាម​ព្រះ​អង្គ(ភីលីព ១:៦)។ ព្រះ​អង្គ​បាន​កែ​ប្រែ​ចិត្ត​គំនិត…

Read article
រស់នៅ​ដោយ​ជំនឿ​ពេញលេញ

១ពេត្រុស ១:៣-៩ អ្នក​រាល់​គ្នា​ក៏​មាន​សេចក្ដី​អំណរ​ជា​ខ្លាំង ក្នុង​សេចក្ដី​សង្គ្រោះ​នោះ ទោះបើ​សព្វថ្ងៃ​នេះ​ត្រូវ​រង​ទុក្ខ​ព្រួយ​ជា​យូរ​បន្តិច ដោយ​កើត​មាន​សេចក្ដី​ល្បួង​ផ្សេងៗ​ក៏ដោយ​។ ១ពេត្រុស ១:៦ មនុស្ស​រាប់​ពាន់​នាក់ នៅ​ទូ​ទាំង​ពិភពលោក បាន​អធិស្ឋាន​ឲ្យ​កូន​របស់​អ្នក​ស្រី​សេថេ(Sethie) មាន​អាយុ៣ឆ្នាំ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​អស់​ជា​ច្រើន​ឆ្នាំ​ខែ​ហើយ​។ នៅពេល​ដែល​វេជ្ជ​បណ្ឌិត​មាន​ប្រសាសន៍​ថា ខួរ​ក្បាល​របស់​ស៊ីឡូហ(Shiloh) លែង​មាន​ដំណើរ​ការ​ទៀត អ្នក​ស្រី​សេថេ​ក៏​បាន​ទូរស័ព្ទ​មក​ខ្ញុំ​។ គាត់​ប្រាប់​ខ្ញុំ​ថា “ជួនកាល ខ្ញុំ​មាន​ការ​ភ័យ​ខ្លាច​ថា ខ្ញុំ​មិន​បាន​រស់នៅ ដោយ​ជំនឿ​ពេញលេញ​។ ខ្ញុំ​ដឹង​ថា ព្រះ​អាច​ប្រោស​ស៊ីឡូហ​ឲ្យ​ជា ហើយ​ឲ្យ​គាត់​ត្រឡប់​មក​ផ្ទះ​វិញ​ជាមួយ​យើង​។ ខ្ញុំ​ក៏​មាន​សន្តិភាព​ក្នុង​ចិត្ត​ដែរ ប្រសិនបើ​ព្រះ​ទ្រង់​ប្រោស​ឲ្យ​គាត់​ជា ដោយ​នាំ​គាត់​ទៅ​នគរ​ស្ថាន​សួគ៌”។ ខ្ញុំ​ក៏បាន​លើក​ទឹក​ចិត្ត​គាត់​ថា ព្រះ​ទ្រង់​យល់​ចិត្ត​គាត់ លើស​នរណា​ទាំង​អស់​។ ខ្ញុំ​ប្រាប់​គាត់​ថា “អ្នក​បាន​ចុះ​ចូល​បំណង​ព្រះទ័យ​ព្រះអង្គ​។ នោះ​មានន័យថា អ្នក​មាន​ជំនឿ​ពេញលេញ​ហើយ!” ពីរបី​ថ្ងៃ​ក្រោយមក ព្រះអម្ចាស់​ក៏បាន​យកកូន​ប្រុស​ជាទី​ស្រឡាញ់​របស់​គាត់ ទៅ​រស់នៅ​នគរ​ស្ថាន​សួគ៌​។ ទោះ​គាត់​មាន​ការ​ត​យុទ្ធ​នឹង​ការ​សោក​សង្រេង ដោយសារ​ការ​បាត់បង់​កូន​ប្រុស​ក៏ដោយ ក៏​គាត់​​នៅ​តែ​អរ​ព្រះគុណ​ព្រះអង្គ និង​មនុស្ស​ជា​ច្រើន​ដែល​បាន​អធិស្ឋាន​ឲ្យ​គាត់​។ គាត់​ថា “ខ្ញុំ​ជឿ​ថា​ ព្រះ​ទ្រង់​នៅតែ​ល្អ ហើយ​នៅតែ​ជា​ព្រះ”។ ទំរាំ​​តែ​ដល់​ពេល​ដែល​ព្រះ​យេស៊ូវ​យាង​​មកវិញ ក្នុង​លោកិយ​នេះ យើង​នឹង​នៅ​តែ​មាន​ទុក្ខ​ព្រួយ និង​ជួប​​ការ​​ល្បងល​គ្រប់​ប្រភេទ(១ពេត្រុស ១:៦)។ យើង​ចាំបាច់​ត្រូវតែ​ប្រឈម​មុខ​ដាក់ និង​ឆ្លង​កាត់​អារម្មណ៍​ពិត​របស់​យើង ដែល​កើត​ឡើង​ពី​ការ​ឈឺ​ចាប់​ពិត​។ ទោះជា​យ៉ាងណា​ក៏ដោយ…

Read article
ការ​អាណិត​ដ៏​ឥត​ខ្ចោះ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«ហេតុ​នោះ​បានជា​គួរ​ឲ្យ​ទ្រង់ បាន​ដូច​បង​ប្អូន​ទ្រង់​គ្រប់​ជំពូក​ដែរ ដើម្បី​ឲ្យ​បាន​ធ្វើ​ជា​សំដេច​សង្ឃ ដែល​មាន​ព្រះទ័យ​មេត្តា​ករុណា ហើយក៏​ស្មោះ​ត្រង់​ក្នុង​ការ​ទាំង​ប៉ុន្មាន​ខាង​ឯ​ព្រះ ប្រយោជន៍​នឹង​ថ្វាយ​ដង្វាយ ឲ្យ​ធួន​នឹង​បាប​របស់​ប្រជាជន​ទាំងឡាយ ដ្បិត​ដែល​ទ្រង់​បាន​រង​ទុក្ខ​លំបាក ទាំង​ត្រូវ​សេចក្តី​ល្បួង នោះ​ទ្រង់​ក៏​អាច​នឹង​ជួយ​ដល់​អស់អ្នក ដែល​ត្រូវ​សេចក្តី​ល្បួង​បាន​ដែរ» (ហេព្រើរ ២:១៧-១៨)។ មនុស្ស​ជា​ច្រើន​មាន​ការ​បាក់​ទឹក​ចិត្ត ដោយ​សារ​ភាព​ទៀង​ទាត់​នៃ​ការ​ល្បួង​ដែល​ពួក​គេ​ជួប​ប្រទះ។ យើង​អាច​មាន​អារម្មណ៍​ខ្មាស ចំពោះ​ការ​ទាញ​នាំ​នៃ​ការ​ល្បួង ក្នុង​ជីវិត​យើង។ វា​អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ពិបាក​ពេក។ ក្នុង​ពេល​បែប​នោះ យើង​ចាំបាច់​ត្រូវ​ចាំ​ថា ការ​ដក​ពិសោធន៍​ជា​មួយ​នឹង​ការ​ល្បួង មិនមែន​ជា​បាប​ទេ ព្រោះ​ព្រះ​គ្រីស្ទ ដែល​គ្មាន​បាប​សោះ ក៏​បាន​ស៊ូ​ទ្រាំ​នឹង​ការ​ល្បួង​ផង​ដែរ។ តែ​ដោយ​សារ​ព្រះ​អង្គ​មិន​បាន​ចាញ់​ការ​ល្បួង ខុសពី​យើង ដែល​ចាញ់​ល្បួង​ជា​ញឹក​ញាប់ ហើយ​ព្រះ​អង្គ​បាន​ធ្វើ​ជា​គំរូ ខណៈ​ពេល​ដែល​យើង​ព្យាយាម​រស់នៅ ដោយ​សេចក្តី​សុចរិត។ កាល​ព្រះ​យេស៊ូវ​យក​កំណើត​ជា​មនុស្ស ព្រះ​អង្គ​ក៏​បាន​ទទួល​យក​ដែន​កំណត់ និង​ទុក្ខ​លំបាក​នៃ​ភាពជា​មនុស្ស​ផង​ដែរ។ ដូច​នេះ ទោះ​ព្រះ​យេស៊ូវ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ និង​ជា​ស​ម្ដេច​សង្ឃ​មកពី​ស្ថាន​សួគ៌ មិនមែន​ជា​មនុស្ស​ធម្មតា​ក៏​ដោយ ក៏​យើង​អាច​មាន​ការ​កម្សាន្ត​ចិត្ត ដោយ​ដឹង​ថា ព្រះ​អង្គ​អាច​មាន​ព្រះទ័យ​អាណិត ចំពោះ​ទុក្ខ​លំបាក​របស់​យើង។ ព្រះ​ទ័យ​អាណិត​របស់​ព្រះ​គ្រីស្ទ​ចំពោះ​ទុក្ខ​លំបាក ដែល​យើង​ជួប មិន​មែន​ផ្អែក​ទៅ​លើ​ការ​ដក​ពិសោធន៍​ជា​មួយ​បាប តែ​ផ្អែក​ទៅលើ​ការ​ដក​ពិសោធន៍​ជា​មួយ​ការ​ល្បួង ឲ្យ​ប្រព្រឹត្ត​បាប ដែល​មាន​តែ​អង្គ​បុគ្គល​មិន​មាន​បាប​សោះ​ ដែល​អាច​យល់​ច្បាស់​អំពី​ការ​ល្បួង​នោះ​យ៉ាង​ពេញលេញ។ ព្រះ​យេស៊ូវ​មិន​បាន​បង្ហាញ​ព្រះទ័យ​អាណិត​ពី​ចម្ងាយ​នោះ​ទេ តែ​ព្រះ​អង្គ​បាន​ស្គាល់​ការ​ឈឺ​ចាប់ និង​បញ្ហា​ប្រឈម​នៃ​ការ​ស៊ូ​ទ្រាំ​នឹង​ការ​ល្បួង ដោយ​ផ្ទាល់។ ព្រះ​អង្គ​បាន​ដើរ​តាម​ផ្លូវ​នៅ​លើ​ផែនដី…

Read article
ការ​ភ្ញាក់​ផ្អើល​ខ្លាំង​បំផុត​នៃ​សេចក្តី​ស្រឡាញ់

យ៉ូហាន ២០:១០-១៨ នាង​បាន​ឃើញ​ព្រះ​អម្ចាស់ ហើយ​ទ្រង់​បាន​មាន​បន្ទូល​សេចក្ដី​ទាំង​នេះ​មក​នាង​។ យ៉ូហាន ២០:១៨ នៅ​ក្នុង​ខ្សែ​ភាពយន្ត​បែប​ប្រឌិត អំពី​កីឡា មាន​ចំណង​ជើង​ថា ទីលាន​ប្រកួត​នៃ​សេចក្តី​ស្រមៃ តួ​អង្គ​ឈ្មោះ រេយ ឃីន​សេឡា(Ray Kinsella) បាន​យល់សប្តិ​ឃើញ​ឪពុក​គាត់ ដែល​បាន​លាចាក​លោក​ហើយ​។ គាត់​បាន​ឃើញ​ឪពុក​គាត់ ដែល​ជា​កីឡាករ​វ័យ​ក្មេង​ម្នាក់​។ គាត់​ក៏​បាន​ប្រាប់​អេននី(Annie) ជា​ភរិយា​គាត់​ថា គាត់​មិន​ដែល​បាន​ឃើញ​ឪពុក​គាត់ ក្នុង​វ័យ​ក្មេង និង​រឹងមាំ​ដូច​នេះ​ទេ តែ​គាត់​ធ្លាប់តែ​ឃើញ​ឪពុក​គាត់ ក្នុង​វ័យ​ចាស់​ជាង​នោះ ដោយ​មាន​សភាព​ទ្រុឌ​ទ្រោម ដោយសារ​ទុក្ខ​លំបាក​ក្នុង​ជីវិត​។ បើ​គាត់​បាន​ជួប​ឪពុក​គាត់​ដោយ​ផ្ទាល់ គាត់​មិន​ដឹង​ថា ត្រូវ​និយាយ​អ្វី​ទៅ​កាន់​ឪពុក​គាត់​ទេ​។ រឿង​នេះ បាន​ចោទ​ជា​សំណួរ​ដល់​យើង​រាល់​គ្នា​ថា តើ​យើង​នឹង​មាន​អារម្មណ៍​យ៉ាងណា បើសិន​ជា​យើង​បាន​ជួប​មនុស្ស​ជាទី​ស្រឡាញ់​ដែល​បាន​លាចាក​លោក​ហើយ ដោយ​ឃើញ​ពួកគេ​នៅ​ក្មេង ហើយ​រឹងមាំ​ដូច​កាលពី​មុន? នាង​ម៉ារា​មកពី​ស្រុក​ម៉ាកដាឡា មាន​បទ​ពិសោធន៍​ដូច​នេះ នៅពេល​ដែល​នាង​បាន​​ជួប​ព្រះយេស៊ូវ បន្ទាប់​ពី​ព្រះអង្គ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​។ នាង​ម៉ារា​កំពុង​យំ​នៅ​ក្បែរ​ផ្នូរ​របស់​ព្រះអង្គ ដែល​នៅ​ទ​ទេ នៅពេល​ដែល​នាង​បែរ​ទៅ​ក្រោយ ឃើញ​ព្រះ​យេស៊ូវ​ឈរ តែ​មើល​ព្រះអង្គ​មិន​ស្គាល់​ទេ(យ៉ូហាន ២០:១៤)។ ហេតុ​អ្វី​នាង​មើល​ព្រះអង្គ​មិន​ស្គាល់? គឺ​ប្រហែល​មកពី​ទឹក​ភ្នែក​នៅ​លើ​កែវ​ភ្នែក​របស់​នាង ធ្វើ​ឲ្យ​នាង​ស្រវាំង​មើល​មិន​ច្បាស់ ឬ​ដោយសារ​កន្លែង​នោះ​ងងឹត​នៅឡើយ(ខ.១)។ ឬ​ក៏​ប្រហែល​ដោយសារ​លើក​មុន នាង​បាន​ឃើញ​ព្រះ​អង្គ​មាន​ឈាម​ជោគ​ព្រះ​កាយ មាន​ស្នាម​គេ​វាយដំ និង​ធ្វើ​ទារុណកម្ម​ដល់​អស់​ព្រះ​ជន្ម​។ នាង​មិន​នឹក​ស្មានថា…

Read article
អំណាច​នៃ​ព្រះវិញ្ញាណបរិសុទ្ធ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«កាលណា​ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន​មក​សណ្ឋិត​លើ​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​បាន​ព្រះ​ចេស្ដា ហើយ​និង​ធ្វើ​ជាទី​បន្ទាល់​ពី​ខ្ញុំ នៅ​ក្រុង​យេរូសាឡឹម ព្រម​ទាំង​ស្រុក​យូដា និង​ស្រុក​សាម៉ារី​ទាំងមូល ហើយ​រហូត​ដល់​ចុង​ផែនដី​បំផុត​ផង» (កិច្ចការ ១:៨)។ ព្រះអម្ចាស់​ប្រទាន​ព្រះវិញ្ញាណបរិសុទ្ធ​ដល់​រាស្ត្រ​ព្រះ​អង្គ ដើម្បី​ឲ្យ​ពួក​គេ​នាំ​ព្រះ​បន្ទូល​ព្រះ​អង្គ ទៅដល់​លោកីយ៍។ បើ​គ្មាន​ព្រះ​វិញ្ញាណ​ទេ ព្រឹត្តិការណ៍​ដែល​មាន​ចែង​ក្នុង​កណ្ឌ​គម្ពីរ​កិច្ចការ ក៏​មិន​អាច​កើត​ឡើង​បាន​ដែរ។ ព្រឹត្តិការណ៍​ទាំង​នោះ បាន​ឆ្លុះ​បញ្ចាំង​អំពី​ការ​រីក​សុះសាយ​នៃ​ដំណឹង​ល្អ ដោយ​ក្នុង​នោះ ពួក​សាវ័ក​របស់​ព្រះ​យេស៊ូវ​បាន​ដើរ​តាម​ផ្លូវ​នៃ​ទីក្រុង​យេរូសាឡឹម ដើម្បី​ប្រកាស​ព្រះរាជសារ​របស់​ព្រះ​គ្រីស្ទ ដែល​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ។ កាល​ប៉ុន្មាន​សប្ដាហ៍​មុន ពួក​សាវ័ក​ទាំង​នោះ​កំពុង​លាក់​ខ្លួន​សម្ងំ​នៅ​ក្នុង​ផ្ទះ​ដែល​មាន​ទ្វារ​បិទ​ជិត ដោយ​ការ​ភ័យ​ខ្លាច ខណៈ​ពេល​ដែល​ពួក​គេ​កំពុង​កាន់​ទុក្ខ ចំពោះ​ការ​សុគត​នៃ​ក្សត្រ​របស់​ពួក​គេ​នៅ​លើ​ឈើ​ឆ្កាង។ តើមាន​អ្វី​ដែល​នាំ​ឲ្យ​ពួក​គេ​មាន​ការ​ផ្លាស់​ប្ដូរ​ភ្លាមៗ​ដូច​នេះ? យើង​អាច​រក​ឃើញ​ចម្លើយ នៅ​ក្នុង​ជ័យ​ជម្នះ ដែល​ព្រះ​យេស៊ូវ​មាន​មក​លើ​សេចក្តី​ស្លាប់ និង​ព្រះ​បន្ទូល​សន្យា ដែល​ព្រះ​អង្គ​ប្រទាន​ឲ្យ​សិស្ស​ព្រះ​អង្គ គឺ​ការ​សន្យា​ថា នឹង​ប្រទាន​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​ជួយ និង​ប្រទាន​អំណាច​ឲ្យ​ពួក​គេ​ធ្វើ​ការ​ថ្វាយ​ព្រះ​អង្គ។ ព្រះ​បន្ទូល​សន្យា​នេះ គឺ​ស្រប​នឹង​ព្រះ​រាជ​បញ្ជា ឲ្យ​អ្នក​ដើរ​តាម​ព្រះ​យេស៊ូវ​ចូល​ទៅ​ក្នុង​លោកីយ៍​ទាំង​មូល ដើម្បី​ផ្សាយ​ដំណឹង​ល្អ។ មុន​ពេល​ពួក​សាវ័ក​ចូល​ទៅ​ផ្សាយ​ដំណឹង​ល្អ ដោយ​ចិត្ត​ឆេះឆួល ព្រះ​យេស៊ូវ​បាន​បង្រៀន​ពួក​គេ​ឲ្យ​មាន​ការ​ផ្ដោត​ចិត្ត​ត្រឹម​ត្រូវ។ ពួក​គេ​មិន​ទាន់​បាន​យល់​ការ​ពិត​ដែល​ថា ព្រះ​អង្គ​មិន​គ្រាន់​តែ​យក​ព្រះទ័យ​ទុកដាក់​ចំពោះ​ពួក​អ៊ីស្រាអែល​ប៉ុណ្ណោះ​ទេ តែ​ចំពោះ​មនុស្ស​ទាំង​អស់​នៅ​លើ​ពិភពលោក។ ហើយ​មួយ​រយៈ​ក្រោយមក ពួក​គេ​ក៏បាន​យល់​ច្បាស់​អំពី​សេចក្តី​ពិត​នេះ (សូម​អាន​កណ្ឌ​គម្ពីរ កិច្ចការ ១០:១-១១:១៨)។ ហេតុ​នេះ​ហើយ ព្រះ​យេស៊ូវ​បាន​បង្គាប់​អ្នក​ដើរ​តាម​ព្រះ​អង្គ ឲ្យ​ធ្វើ​ជា «ស្មរ​បន្ទាល់​របស់​ព្រះ​អង្គ​នៅ​ទីក្រុង​យេរូសាឡឹម…

Read article