2025

You are here:
ព្រះ​យេស៊ូវ​ឈរ​ក្នុង​ចំណោម​យើង (សៀវភៅសេចក្តីពិតសម្រាប់ជីវិត)

«នៅ​ថ្ងៃ​ដំបូង​ក្នុង​អា​ទិត្យ​នោះ​ឯង លុះ​ព្រលប់​ហើយ កាល​ទ្វារ​ទាំង​អស់​នៅ​កន្លែង​ដែល​ពួក​សិស្ស​ប្រជុំ​គ្នា បាន​បិទ ដោយ​ព្រោះ​ខ្លាច​សាសន៍​យូដា នោះ​ព្រះ​យេស៊ូវ​ទ្រង់​យាង​មក​ឈរ​នៅ​កណ្ដាល​ពួក​សិស្ស មាន​ព្រះ​បន្ទូល​ថា សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្តី​សុខ​ចុះ» (យ៉ូហាន ២០:‌១៩)។ កាល​ព្រះ​យេស៊ូវ​បង្ហាញ​អង្គ​ទ្រង់​ជា​លើក​ទី​មួយ​ឲ្យ​ពួក​សាវ័ក​ឃើញ បន្ទាប់​ពី​ព្រះ​អង្គ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ពួក​គេ​កំពុង​លាក់​ខ្លួន ក្នុង​បន្ទប់​បិទ​ជិត ដោយ​ការ​ភ័យ​ខ្លាច​ការ​អ្វី​ដែល​ពួក​អាជ្ញាធរ​នឹង​ធ្វើ បន្ទាប់​ពី​បាន​ចាប់​អ្នក​ដឹក​នាំ​របស់​ពួក​គេ​ឆ្កាង​ហើយ។ តែ​ទ្វា​ដែល​បាន​ចាក់​សោ​ជាប់ មិន​អាច​រា​រាំង​ព្រះ​យេស៊ូវ​បាន​ទេ! គ្មាន​អ្វី​រា​រាំង​ព្រះ​អង្គ​មិន​ឲ្យ​យាង​ចូល​ក្នុង​ជីវិត​របស់​ពួក​គេ​ជា​ថ្មី ដោយ​បង្ហាញ​អង្គ​ទ្រង់​ឲ្យ​ពួក​គេ​ដឹង​ថា ព្រះ​អង្គ​ជា​ព្រះ​អង្គ​សង្គ្រោះ​របស់​ពួក​គេ និង​ជា​ក្តី​សង្ឃឹម​ដ៏​រស់​សម្រាប់​ពួក​គេ។ ព្រះ​អង្គ​អាច​ទត​ឃើញ ស្តាប់​ឮ ប៉ះ និង​ជ្រាប​អំពី​យើង ហើយ​ព្រះ​អង្គ​អាច​ចូល​ក្នុង​ជីវិត​យើង​យ៉ាង​ដូច​នេះ​ផង​ដែរ។ ទោះ​យើង​កំពុង​នៅ​ទីណា ឬ​បាន​ធ្វើ​អ្វី​ក៏​ដោយ ក៏​ព្រះ​គ្រីស្ទ​អាច​ចូល​ក្នុង​ជីវិត ទុក្ខ​លំបាក ភាព​ងងឹត ការ​ភ័យ​ខ្លាច និង​ការ​សង្ស័យ​របស់​យើង ហើយ​បង្ហាញ​អង្គ​ទ្រង់​ឲ្យ​យើង​បាន​ឃើញ និង​ស្គាល់ ដោយ​ប្រកាស​ថា «សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្តី​សុខ​ចុះ»។ ប្រហែល​ជា​អ្នក​មាន​ការ​សង្ស័យ ដូច​សាវ័ក ថូម៉ាស ដោយ​ប្រញាប់​ចោទ​សួរ អំពី​បញ្ហា​នៃ​សេចក្តី​ជំនឿ។ សំណួរ​មាន​ប្រយោជន៍​ចំពោះ​យើង​ក្នុង​កម្រិត​ខ្លះ។ លោក ថូម៉ាស បាន​ទូល​សួរ​ព្រះ​យេស៊ូវ ដោយ​ត្រង់ៗ ជា​ពិសេស​គាត់​បាន​ទូល​ព្រះ​អង្គ​ថា បើ​ខ្ញុំ​មិន​ឃើញ​ស្នាម​ដែក​គោល​នៅ​ព្រះ​ហស្ត​ទ្រង់ ទាំង​លូក​ម្រាម​ទៅ​ក្នុង​ស្នាម​ដែក​គោល​នោះ ហើយ​លូក​ដៃ​ខ្ញុំ​ទៅ​ក្នុង​ចំហៀង​ទ្រង់ នោះ​ខ្ញុំ​មិន​ព្រម​ជឿ​ទេ។ រួច​ទ្រង់​មាន​ព្រះ​បន្ទូល​ទៅ ថូម៉ាស…

Read article
មិន​រអ៊ូរទាំ​ដាក់​ព្រះ

និក្ខមនំ ១៥:២២-២៧ លោក​ក៏​អំពាវនាវ​ដល់​ព្រះយេហូវ៉ា រួច​ទ្រង់​បង្ហាញ​ដើមឈើ១ ឲ្យ​លោក​បោះ​ទៅ​ក្នុង​ទឹក នោះ​ទឹក​ក៏​ត្រឡប់​ទៅ​ជាសាប​វិញ​។ និក្ខមនំ ១៥:២៥ មាន​ពេល​មួយ​អាឡិច(Alex) បាន​ទទួល​ការ​ឆ្លើយតប ចំពោះ​ការ​អធិស្ឋាន​របស់​គាត់ នៅ​ពេល​ដែល​​ក្រុម​ហ៊ុន​ធានា​រ៉ាប់រង បាន​ចេញ​ថ្លៃ​ព្យាបាល​ធ្មេញ​របស់​គាត់ លើស​ពី​ការ​រំពឹង​គិត​របស់​គាត់​។ ឥឡូវ​នេះ គាត់​ចាំបាច់​ត្រូវ​ទទួល​ការ​ព្យាបាល​ធ្មេញ​មួយ​ទៀត​។ គាត់​ក៏​បាន​ត្អូញត្អែរ​ថា តើ​ខ្ញុំ​អាច​ទៅ​រក​លុយ​បង់​ថ្លៃ​ពេទ្យ នៅ​ទីណា? ពេល​នោះ គំនិត​របស់​គាត់​មាន​ពេញ​ទៅ​ដោយ​ការ​ពិបាក​ចិត្ត ចំពោះ​ការ​ចំណាយ​ដ៏​ច្រើនលើស​សមត្ថភាព​របស់​គាត់​។ ទោះជា​យ៉ាងណា​ក៏ដោយ ពេល​កំណត់​ដែល​ត្រូវ​បង់​ថ្លៃ​ពេទ្យ​ធ្មេញ​ក៏បាន​មកដល់ គាត់​ក៏បាន​ទទួល​អំណោយ​ជា​ទឹក​ប្រាក់ ពី​សាច់​ញាតិ​របស់​គាត់​។ អាឡិច​ក៏​បាន​និយាយ​ថា “ខ្ញុំ​មាន​អារម្មណ៍​ខ្មាសអៀន​​ណាស់​។ ខ្ញុំ​បាន​ឃើញ​ព្រះ​ទ្រង់​បំពេញ​តម្រូវការ​របស់​ខ្ញុំ តាម​ក្រុម​ហ៊ុន​ធានា​រ៉ាប់រង និង​សាច់​ញាតិ​របស់ខ្ញុំ​ហើយ​។ ខ្ញុំ​មិន​គួរ​ត្អូញត្អែរ​ទេ តែ​ត្រូវ​ទូល​សូម​ជំនួយ​ពី​ព្រះអង្គ​វិញ”។ កាល​ពួក​អ៊ីស្រាអែល​ចូល​វាល​រហោស្ថាន​ស៊ើរ ពួកគេ​ក៏​ទើបតែ​បាន​ដក​ពិសោធន៍​ជាមួយនឹង​ការ​ប្រោស​លោះ​របស់​ព្រះ ក្នុង​សមុទ្រ​ក្រហម(និក្ខមនំ ១៤)។ ទោះជា​យ៉ាងណា​ក៏ដោយ ពួកគេ​ហាក់​ដូចជា​បាន​ភ្លេច​ជំនួយ ដែល​ជា​​ការ​អស្ចារ្យ​នេះ ខណៈ​ពេល​ដែល​ពួកគេ​រអ៊ូរទាំ អំពី​ការ​ខ្វះ​ទឹកផឹក ក្នុង​វាល​រហោស្ថាន(១៥:២២-២៤)។ ពាក្យ “រអ៊ូរទាំ” ក្នុង​ព្រះ​គម្ពីរ​ភាសា​ហេព្រើរ គឺ​សំដៅ​ទៅលើ​ការ​បះបោរ​ទាស់​នឹង​ព្រះ​។ ការ​ឆ្លើយតប​របស់​ពួក​អ៊ីស្រាអែល​ដោយ​ចិត្ត​ជូរ​ល្វីង គឺ​ផ្ទុយ​នឹង​លោក​ម៉ូសេ ដែល​បាន​ទូល​សូម​ជំនួយ​ពី​ព្រះអង្គ(ខ.២៥)។ ក្រោយមក ព្រះអម្ចាស់​ក៏បាន​ប្រទាន​ទឹក​ឲ្យ​រាស្រ្ត​ព្រះ​អង្គ​ផឹក ដោយ​ព្រះគុណ​ព្រះអង្គ​(ខ.២៥-២៧)។ ក្នុង​ពេល​ដែល​យើង​មាន​តម្រូវការ យើង​អាច​ជៀស​វា​ង​ការ​រអ៊ូរទាំ…

Read article
កន្លែង​ថ្មី​សម្រាប់​ព្រះ​អង្គ​គង់​នៅ (សៀវភៅសេចក្តីពិតសម្រាប់ជីវិត)

«ឯ​ទេវតា ដែល​និយាយ​មក​ខ្ញុំ នោះ​ក៏​មាន​កាន់​រង្វាស់​មាស ដើម្បី​នឹង​វាស់​ទីក្រុង និង​ទ្វារ ហើយ​កំផែង​ក្រុង​ដែរ ទីក្រុង​នោះ​មាន​រាង៤ជ្រុង បណ្តោយ​នឹង​ទទឹង​ស្មើ​គ្នា ទេវតា​ក៏​យក​រង្វាស់​ទៅ​វាស់​ទីក្រុង ឃើញ​មាន១២ពាន់​ស្តាដ ឯ​បណ្តោយ ទទឹង ហើយ​កម្ពស់​ក៏​ស្មើ​គ្នា​ទាំង​អស់» (វិវរណៈ ២១:១៥-១៦)។ កាល​ពី​ដើម ព្រះ​អម្ចាស់​គង់​នៅ​ក្នុង​ចំណោម​ពួក​អ៊ីស្រាអែល ជា​រាស្ត្រ​របស់​ព្រះ​អង្គ​ក្នុង​ព្រះ​វិហារ ក្នុង​ទីក្រុង​យេរូសាឡឹម តែ​ក្រោយ​មក ព្រះ​វិហារ​​ក៏បាន​បាក់​បែក។ បន្ទាប់​ពី​ស្ដេច នេប៊ូក្នេសា នៃ​ចក្រភព​បាប៊ីឡូន​បាន​បំផ្លិច​បំផ្លាញ​ព្រះ​វិហារ ហើយ​ព្រះ​អម្ចាស់​ក៏​បាន​សន្យា​ថា ព្រះ​អង្គ​នឹង​សង់​ព្រះ​វិហារ​ថ្មី​មួយ​ទៀត (អេសេគាល ៤០-៤៣)។ ទោះ​ព្រះវិហារ​ទី​ពីរ​ត្រូវ​បាន​សាងសង់​ឡើង​វិញ​ហើយ​ក៏​ដោយ ក៏​ព្រះ​វិហារ​នោះ​គ្រាន់​តែ​ជា​ស្រមោល​នៃ​ព្រះ​វិហារ​ទី​មួយ ហើយ​មិន​បាន​សម្រេច​ព្រះ​បន្ទូល​សន្យា​របស់​ព្រះ​អង្គ​ទេ (ហាកាយ ២:២-៣) គឺ​ព្រះ​បន្ទូល​សន្យា ដែល​បាន​សម្រេច​តាម​រយៈ​ព្រះ​ជន្ម ការ​សុគត ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​របស់​ព្រះ​យេស៊ូវ ព្រម​ទាំង​ការ​យាង​ឡើង​នគរ​ស្ថាន​សួគ៌​វិញ (យ៉ូហាន ២:១៩-២២)។ ក្នុង​ព្រះ​វិហារ​នោះ ព្រះ​វត្ត​មាន​ព្រះ​អង្គ​បាន​គង់​នៅ ដោយ​ផ្ដោត​ទៅ​លើ​កន្លែង​បរិសុទ្ធ​បំផុត ដែល​គេ​បាន​សាង​សង់​ជា​បន្ទប់​បួន​ជ្រុង​ស្មើ​ដ៏​ឥត​ខ្ចោះ។ មាន​តែ​ស​ម្ដេច​សង្ឃ​ទេ ដែល​បាន​ទទួល​ការ​អនុញ្ញាត​ឲ្យ​ចូល​ក្នុង​កន្លែង​នោះ​បាន​តែ​មួយ​ឆ្នាំ​ម្តង។ ជា​ច្រើន​សតវត្សរ៍​ក្រោយ​មក ព្រះ​វិហារ​ទី​មួយ​គ្រាន់​តែ​ជា​អ្វី​ដែល​គេ​បាន​នឹក​ចាំ​ប៉ុណ្ណោះ ប៉ុន្តែ​សាវ័ក យ៉ូហាន បាន​ទទួល​ការ​បើក​សម្ដែង​អំពី​ទីក្រុង​ថ្មី​នៃ​នគរ​ព្រះ​ដ៏​អស់​កល្ប ដែល​មាន​ការ​ពិពណ៌នា​ថា ទីក្រុង​នោះ​មាន​បួន​ជ្រុង​ស្មើ​ឥត​ខ្ចោះ តែ​មិន​មែន​មាន​ទីតាំង​ក្នុង​អគារ​ណា​មួយ​ក្នុង​តំបន់​មជ្ឈិម​បូព៌ា​នោះ​ទេ តែ​មាន​ក្រឡា​ផ្ទៃ​ធំ​ប៉ុន​ពិភពលោក​ដែល​គេ​បាន​ស្គាល់…

Read article
ព្រះ​អង្គ​បាន​អត់​ទោស​ឲ្យ​គ្រប់​យ៉ាង

លូកា ១៥:១៧-២៤ ដ្បិត​កូន​អញ​នេះ​បាន​ស្លាប់ ឥឡូវ​រស់​ឡើង​វិញ ក៏​បាត់​ទៅ ហើយ​បាន​ឃើញ​មកវិញ នោះ​គេ​ក៏​បរិភោគ​សប្បាយ​ទាំង​អស់​គ្នា​ទៅ​។ លូកា ១៥:២៤ ក្នុង​រឿង​ខ្លី​ដែល​លោក​អឺនេស ហ៊ែមីងវេយ(Ernest Hemingway) បាន​និពន្ធ គាត់​បាន​ពិពណ៌នា អំពី​បុរស​ជា​ឪពុក​ជា​ជាតិ​អេស្ប៉ាញ​​ម្នាក់ ដែល​ចង់​មាន​ការ​ផ្សះផ្សា​រ​ជាមួយ​កូន​ប្រុស​របស់​គាត់ ដែល​បាន​វង្វេង​ចេញពី​គ្រួសារ​។ គាត់​ក៏បាន​ចុះ​ផ្សាយ​នៅ​លើ​ទំព័រ​​ការ​សែត​​ប្រចាំ​ដំបន់​យ៉ាង​ដូច​នេះ​ថា ប៉ាកូ(PACO) សូម​កូន​មក​ជួប​ប៉ា​នៅ​​សណ្ឋាគារ​ម៉ុនតាណា នៅពេល​ថ្ងៃ​ត្រង់ នៅ​ថ្ងៃ​អង្គារ​នេះ​។ ប៉ា​បាន​អត់​ទោស​ឲ្យ​កូន​គ្រប់​យ៉ាង​។ នៅពេល​ដែល​បុរស​ជា​ឪពុក​ទៅដល់​កន្លែង​នោះ គាត់​ក៏បាន​ឃើញ​មនុស្ស​មួយ​ហ្វូង​កំពុង​រង់​ចាំ​គាត់​។ មាន​មនុស្ស៨០០នាក់ មាន​ឈ្មោះ ប៉ាកូ បាន​ឆ្លើយតប ចំពោះ​ការ​ផ្សព្វផ្សាយ​របស់​គាត់ ដោយ​ចិត្ត​ចង់​ទទួល​ការ​អត់ឱន​ទោស​ពី​ឪពុក​របស់​ពួក​គេ​រៀងៗ​ខ្លួន​។ រឿង​ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ចិត្ត​នេះ បាន​ឆ្លុះ​បញ្ចាំង​អំពី​ជម្រៅ​ចិត្ត​របស់​យើង ដែល​ស្រេក​ឃ្លាន​ការ​អត់ឱន​ទោស ហើយក៏​បាន​រំឭក​ខ្ញុំ អំពី​រឿង​ដែល​ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ផង​ដែរ​។ ក្នុង​រឿង​នោះ បុរស​វ័យ​ក្មេង​ម្នាក់​បាន​ចាក​ចេញពី​ឪពុក​របស់​ខ្លួន ទៅ​ស្វែងរក​ជីវិត​ដែល​សប្បាយ​រីករាយ តែ​មិន​យូរ​ប៉ុន្មាន​ គាត់​ក៏បាន​ធ្លាក់​ខ្លួន(លូកា ១៥:១៣-១៤)។ ពេល​ដែល​គាត់ “ភ្ញាក់​ខ្លួន” ហើយ​វិលត្រឡប់​មក​ផ្ទះ​វិញ(ខ.១៧) ឪពុក​របស់​គាត់​ក៏​បាន​រត់​មក​ឱប​គាត់ មុន​ពេល​ដែល​គាត់​មាន​ឱកាស​​និយាយ​សុំ​ទោស(ខ.២០)។ បុរស​ជា​ឪពុក​ក៏បាន​និយាយ​ទាំង​ទឹក​ភ្នែក ដោយ​អំណរ​ថា “ដ្បិត​កូន​អញ​នេះ​បាន​ស្លាប់ ឥឡូវ​រស់​ឡើង​វិញ ក៏​បាត់​ទៅ ហើយ​បាន​ឃើញ​មកវិញ នោះ​គេ​ក៏​បរិភោគ​សប្បាយ​ទាំង​អស់​គ្នា​ទៅ”(ខ.២៤)។ ក្នុង​រឿង​នេះ…

Read article
ការ​រំពឹង​គិត​ដ៏​ឧស្សាហ៍ (សៀវភៅសេចក្តីពិតសម្រាប់ជីវិត)

«ខ្លួន​យើង​រាល់​គ្នា​ដែល​មាន​ផល​ជា​ដំបូង​របស់​ព្រះ​វិញ្ញាណ ក៏​ថ្ងូរ​ក្នុង​ខ្លួន​ដែរ ទាំង​រង់​ចាំ​ទំរាំ​ការ​ទទួល​ជា​កូន​ចិញ្ចឹម គឺ​ជា​សេចក្តី​ប្រោស​លោះ​ដល់​រូប​កាយ​យើង​ផង» (រ៉ូម ៨:២៣)។ ការ​ដក​ពិសោធន៍​នឹង​ជីវិត​ជា​គ្រីស្ទ​បរិស័ទ​មាន​ភាព​អស្ចារ្យ តែ​ក៏​មាន​បញ្ហា​ប្រឈម​ជា​ច្រើន​ដែរ។ យើង​បាន​ទទួល​ការ​អត់​ទោស​បាប​ហើយ។ ព្រះ​អង្គ​បាន​ទទួល​ចិញ្ចឹម​យើង​ក្នុង​គ្រួសារ​ព្រះ​អង្គ។ យើង​អរ​សប្បាយ​នឹង​ការ​ប្រកប​គ្នា​ដែល​មាន​ភាព​ជ្រាល​ជ្រៅ​ជាង​ទំនាក់​ទំនង​ធម្មតា។ យើង​មាន​ក្តី​សង្ឃឹម​ពិត​ប្រាកដ​ថា នឹង​បាន​ទៅ​រស់​នៅ​ក្នុង​នគរ​ស្ថាន​សួគ៌ ដែល​នឹង​នាំ​ឲ្យ​យើង​មាន​ការ​រំពឹង​ចង់​បាន​យ៉ាង​ខ្លាំង។ យើង​មាន​ព្រះ​វិញ្ញាណ​នៃ​ព្រះ ជា​ព្រះ​ដែល​គង់​នៅ​ក្នុង​ចិត្ត​យើង។ តែ​ទោះ​ជា​យ៉ាង​ណា ព្រះ​អង្គ​មិន​បាន​ដក​យើង​ចេញ​ពី​ភាព​ពិត​នៃ​ជីវិត​ក្នុង​លោកីយ៍​ដែល​មាន​បាប​ទេ។ យើង​នៅ​តែ​អាច​មាន​ចិត្ត​នឿយណាយ ការ​ឈឺ​ចាប់​ក្នុង​ចិត្ត ការ​ខក​ចិត្ត និង​ការ​ត្អូញត្អែរ។ ខណៈ​ពេល​ដែល​យើង​មាន​ជីវិត​រស់​នៅ​លើ​ផែនដី យើង​បាន​ស្គាល់​រស់​ជាតិ​នៃ​ស្ថាន​សួគ៌​បន្តិច​បន្តួច​ដែរ តែ​យើង​មិន​ទាន់​បាន​ទៅ​ដល់​ស្ថាន​សួគ៌​នៅឡើយ​ទេ។ ជំនឿ​របស់​គ្រីស្ទ​បរិស័ទ មិន​បាន​ធ្វើ​ឲ្យ​យើង​រួច​ផុត​ពី​ភាព​ពុក​ផុយ ឬ​បាប​ទេ។ យើង​នៅ​តែ​មាន​ជំនឿ ហើយ​រូបកាយ​យើង​ក៏​ទន់​ខ្សោយ​ជា​លំដាប់។ យើង​បន្ត​ត​យុទ្ធ​នឹង​បាប ហើយ​ជួប​ប្រទះ​ការ​ប្រឆាំង​មក​លើ​ជំនឿ​យើង។ ជា​ការ​ពិត​ណាស់ គឺ​ដូច​ដែល​ក្រុម​ទេវ​វិទូ វេស្តមីនស្ទ័រ បាន​បក​ស្រាយ កាលពី​សតវត្សរ៍ទី១៧​ថា ជីវិត​គ្រីស្ទ​បរិស័ទ​កំពុង​តែ​ជាប់​នៅ​ក្នុង «សង្គ្រាម» ទាស់​ប្រឆាំង​នឹង​បាប​ដែល​នៅ​តែ​បន្ត និង​មិន​អាច​សម្រុះ​សម្រួល​បាន1។ យើង​ងាយ​នឹង​ជាប់​ខ្លួន​ក្នុង​ភាព​ស្មុកស្មាញ​នៃ​រឿង​ខាង​វិញ្ញាណ និង​ខាង​ទេវសាស្ត្រ ខណៈ​ពេល​ដែល​យើង​កំពុង​ត​យុទ្ធ​នឹង​បាប។ យើង​ប្រហែល​ជា​ឆ្ងល់​ថា «ហេតុ​អ្វី​ខ្ញុំ​នៅតែ​មិន​ស្តាប់​បង្គាប់​ព្រះ?» ស្ថិត​ក្នុង​ពេល​បែប​នេះ យើង​ចាំ​បាច់​ត្រូវ​ចង​ចាំ​ថា ពេល​វេលា​ទាំង​៣នៃ​សេចក្តី​សង្គ្រោះ ដែល​មាន​ការ​បក​ស្រាយ​សង្ខេប​អំពី​ព្រះ​រាជ​កិច្ច​របស់​ព្រះ​ក្នុង​ជីវិត​របស់​គ្រីស្ទ​បរិស័ទ។ បើ​យើង​នៅ​ក្នុង​ព្រះ​គ្រីស្ទ​ហើយ នោះ​យើង​បាន​សង្គ្រោះ​ឲ្យ​រួចពី​ទោស​របស់​បាប​ហើយ។ ក្នុង​ន័យ​អតីត​កាល យើង​គ្មាន​អ្វី​ដែល​ត្រូវ​ភ័យ​ខ្លាច នៅ​ថ្ងៃ​ជំនុំ​ជម្រះ​ទេ…

Read article
សេចក្តី​សប្បុរស​មាន​ជ័យ​ជម្នះ

១ពេត្រុស ៣:៨-១២ កាល​សេចក្តី​សប្បុរស របស់​ព្រះ​ដ៏​ជា​ព្រះ​អង្គ​សង្គ្រោះ​នៃ​យើង និង​សេចក្តី​ស្រឡាញ់ របស់​ទ្រង់​ដល់​មនុស្ស បាន​លេច​មក​ឲ្យ​ឃើញ នោះ​ទ្រង់​បាន​ជួយ​សង្គ្រោះ​យើង​។ ទីតុស ៣:៤-៥ លោក​ជែកគី រ៉ូប៊ីនសិន(Jackie Robinson) គឺជា​កីឡាករ​អាមេរិក​ស្បែក​ខ្មៅ​ទីមួយ ដែល​បាន​ចូល​រួម​ក្នុង​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​បេសប៊ល ក្នុង​ការ​ប្រកួត ដែល​បាន​ប្រព្រឹត្ត​ទៅ​ក្នុង​តំបន់​ឧទ្យាន​សែប ក្នុង​រដ្ឋ​ភីឡាដេភា នៅ​ថ្ងៃទី៩ ខែ​ឧសភា ឆ្នាំ១៩៤៧​។ នៅ​ថ្ងៃ​នោះ ដូរីស(Doris) ជា​ក្មេង​អាយុ១០ឆ្នាំ កំពុង​ឈរ​ទស្សនា​ការ​ប្រកួត ពី​ជួរ​កៅអី​ជាន់​ខាងលើ ជាមួយ​ឪពុក​របស់​នាង​។ នៅពេល​ដែល​បុរស​ស្បែក​ខ្មៅ​ម្នាក់​ ដែល​មាន​វ័យ​ចំណាស់ ដើរមក​អង្គុយ​នៅ​លើ​កៅអី នៅ​ក្បែរ​ពួកគេ ឪពុក​របស់​នាង​ក៏​បាន​និយាយរក​គាត់​មុន​។ ដូរីស​ក៏​បាន​និយាយ​ថា ការ​សន្ទនា​របស់​នាង​ជាមួយ​គាត់​អំពី​ការ​ដាក់​ពិន្ទុ ក្នុង​ការ​ប្រកួត​នោះ បាន​ធ្វើ​ឲ្យ​នាង​មាន​អារម្មណ៍​ថា “នាង​ជា​មនុស្ស​ពេញវ័យ”។ ក្រោយមក នាង​ក៏​បាន​រៀបរាប់​ថា នាង​មិន​ដែល​ភ្លេច​គាត់ ឬ​ភ្លេច​ស្នាម​ញញឹម​នៅ​លើ​មុខ​គាត់​ទេ​។ ការ​ទំនាក់​ទំនង​ដ៏​រីករាយ​រវាង​ដូរីស ជា​ក្មេង​ស្រី​ស្បែក​ស ជាមួយ​បុរស​ចំណាស់​ចិត្ត​ល្អ ដែល​មាន​ឪពុក​ម្តាយ​ជា​ទាសករ គឺជា​ពេល​ដែល​មិន​អាច​ភ្លេច​បាន នៅ​ថ្ងៃ​នោះ​។ ទោះជា​យ៉ាងណា​ក៏ដោយ ពេល​នោះ​មាន​ភាព​ផ្ទុយ​ស្រឡះ​ពី​ពេល​ផ្សេង​ទៀត ដែល​បុរស​វ័យ​ចំណាស់​នោះ បាន​ជួប​ប្រទះ ក្នុង​ការ​ប្រកួត​ផ្សេង​ទៀត ក្នុង​រដូវ​កាល​នៃ​ការ​ប្រកួត​ឆ្នាំ​ដដែល​នោះ​។ គាត់​បាន​នឹក​ចាំ​ថា “កាល​នោះ…

Read article
ស្រែក​រក​ជំនួយ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«រីឯ​កាល​ពួក​អ៊‌ីស្រាអែល​បាន​សាប​ព្រោះ នោះ​ពួក​សាសន៍​ម៉ាឌាន ពួក​សាសន៍​អាម៉ាលេក និង​ពួក​មនុស្ស​នៅ​ស្រុក​ខាង​កើត គេ​ឡើង​មក​ទាស់…ឯ​ពួក​កូនចៅ​អ៊‌ីស្រាអែល​ត្រូវ​ទុគ៌ត​ទៅ ដោយ​ព្រោះ​សាសន៍​ម៉ាឌាន ដូច្នេះ គេ​អំពាវនាវ​ដល់​ព្រះ​យេហូវ៉ា» (ពួក​ចៅហ្វាយ ៦:៣, ៦)។ ពេល​ណា​យើង​អស់​សង្ឃឹម យើង​កំពុង​ស្ថិត​ក្នុង​ពេល​ល្អ​បំផុត​សម្រាប់​រៀន​ស្គាល់​ជំនឿ​ពិត។ នៅ​ដើម​ដំបូង​នៃ​កណ្ឌ​គម្ពីរ​ចៅហ្វាយ​ជំពូក៦ ប្រជាជន​អ៊‌ីស្រាអែល​បាន​ប្រព្រឹត្តិ​ការ​អាក្រក់​នៅ​ចំពោះ​ព្រះ​នេត្រ​ព្រះ​យេហូវ៉ា​សា​ជា​ថ្មី (ខ.១)។ ពួក​គេ​បាន​ជាប់​ខ្លួន​នៅ​ក្នុង​វដ្ដ​នៃ​ការ​បះបោរ និង​ការ​ប្រែ​ចិត្ត​ម្តង​ហើយ​ម្តង​ទៀត ដោយ​ពួក​គេ​យឺត​ក្នុង​ការ​រៀន​សូត្រ​អំពី​កំហុស​ខ្លួន​ឯង ហើយ​ឆាប់​ភ្លេច​ថា កាលៈទេសៈ​ដ៏​ពិបាក​របស់​ពួក​គេ ច្រើន​តែ​ជាប់​ទាក់ទង​នឹង​ការ​មិន​ស្តាប់​បង្គាប់​របស់​ពួក​គេ។ ទី​បំផុត ពួក​អ៊‌ីស្រាអែល​ពិបាក​នឹង​ជឿ​ថា ព្រះ​បាន​អនុញ្ញាត​ឲ្យ​ពួកគេ​ឲ្យ​ចូល​ដល់​ស្ថានភាព​មួយ​ដែល​ពួក​គេ​មិន​អាច​ឆ្លើយ​តប​ ក្រៅ​ពី​ស្រែក​រក​ព្រះ​អង្គ ដើម្បី​ឲ្យ​ព្រះ​អង្គ​អាច​នាំ​ពួក​គេ​ចូល​ទៅ​ក្នុង​ការ​ប្រកប​ជា​មួយ​ព្រះ​អង្គ ដើម្បី​ថ្វាយ​សិរី​ល្អ​ដល់​ព្រះ​អង្គ និង​ដើម្បី​ប្រយោជន៍​ពួក​គេ។ ព្រះ​អង្គ​ក៏​ធ្វើ​ដូច​នេះ​ចំពោះ​យើង ក្នុង​ពេល​បច្ចុប្បន្ន​ផង​ដែរ ដោយ​សម្រេច​គោល​បំណង​ព្រះ​អង្គ​ក្នុង​ជីវិត​អ្នក​ដែល​ដឹង​ថា ខ្លួន​ឯង​កំពុង​អស់​សង្ឃឹម។ ព្រះ​យេស៊ូវ​បាន​សន្យា​ប្រទាន​នគរ​ព្រះ​អង្គ​ដល់​អ្នក​ដែល​ទទួល​ស្គាល់​ថា ខ្លួន «មាន​ភាព​កម្សត់​ខាង​វិញ្ញាណ» គឺ​មិន​មែន​អ្នក​ដែល​គិត​ថា ខ្លួន​មាន​ភាព​គ្រប់​គ្រាន់​នោះ​ទេ (ម៉ាថាយ ៥:៣)។ អ្នក​ខ្លះ​ច្រឡំ​ថា បើ​យើង​គ្រាន់​តែ​ដើរ​តាម​ព្រះ​យេស៊ូវ អ្វីៗ​នឹង​មាន​ភាព​ល្អ​ប្រសើរ​ឡើង។ ក្នុង​ជម្រៅ​ចិត្ត​យើង យើង​គិត​ថា ព្រះ​អង្គ​នឹង​តែង​តែ​ធ្វើ​អន្តរាគមន៍​ក្នុង​ជីវិត​យើង ដោយ​ដក​ទុក្ខ​លំបាក​ចេញ​ភ្លាមៗ។ ពេល​ណា​ព្រះ​ទ្រង់​មិន​ឆ្លើយ​តប​ការ​អធិស្ឋាន​របស់​យើង​តាម​របៀប និង​តាម​ពេល​វេលា​ដែល​យើង​ចង់​បាន យើង​ឆ្ងល់​ថា តើ​យើង​អាច​បន្ត​ទុក​ចិត្ត​ថា ព្រះ​អង្គ​ជ្រាប​អ្វីៗ​ទាំង​អស់​មែន​ឬ។ អ្នក​ប្រហែល​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ដូច​នេះ នៅ​ថ្ងៃ​នេះ។ ក្នុង​ព្រះ​គម្ពីរ​ប៊ីប…

Read article
ត្រូវ​ការ​ព្រះយេស៊ូវ​កែ​ប្រែ​ជីវិត

១ធីម៉ូថេ ១:១២-១៧ ព្រះគ្រីស្ទ​យេស៊ូវ​ទ្រង់​បាន​យាង​មក​ក្នុង​លោកីយ៍ ដើម្បី​នឹង​ជួយ​សង្គ្រោះ​មនុស្ស​មាន​បាប ដែល​ខ្ញុំ​នេះ​ជាលេខ១ក្នុង​ពួកគេ​។ ១ធីម៉ូថេ ១:១៥ បញ្ហា​ប្រឈម​របស់​អេរិក(Eric) ក្នុង​វ័យ​កុមារ មាន​ដូចជា ស្បែក​ចេញ​កន្ទួល​ធ្ងន់ធ្ងរ បញ្ហា​ដ៏​លំបាក​នៅ​សាលា​រៀន ហើយ​បាន​សេព​ស្រា និង​គ្រឿងញៀន​ជា​រៀង​រាល់​ថ្ងៃ ក្នុង​វ័យ​ដ៏​ក្មេង​ខ្ចី​។ គាត់​បាន​ដាក់​រហ័ស​នាម​ឲ្យ​ខ្លួន​ឯង​ថា “មនុស្ស​អាក្រក់​ផុត​លេខ” តែ​ក្រោយមក គាត់​មាន​ភាព​លេច​ធ្លោ នៅ​ក្នុង​កីឡា​វាយ​កូន​បាល់​បេសប៊ល រហូត​ដល់​ពេល​ដែល​គាត់​បោះបង់​កីឡា​នេះ ព្រោះតែ​ការ​បាក់​ទឹក​ចិត្ត ដោយសារ​ការ​រើសអើង​។ បញ្ហា​នេះ​បាន​អនុញ្ញាត​ឲ្យ​គាត់​មាន​ពេល​កាន់តែ​ច្រើន សម្រាប់​ការ​ប្រើ​ប្រាស់ និង​ជួញ​ដូរ​គ្រឿងញៀន​។ ទោះជា​យ៉ាងណា​ក៏ដោយ ការ​ផ្លាស់​ប្រែ​ក្នុង​ជីវិត​របស់​អេរិក​ក៏បាន​កើត​មាន នៅពេល​ដែល​គាត់​បាន​ទទួល​ជឿ​ព្រះយេស៊ូវ នៅ​ក្នុង​កម្មវិធី​ថ្វាយបង្គំ​ព្រះ ក្នុង​ព្រះវិហារ​។ នៅ​ថ្ងៃ​បន្ទាប់ មាន​អ្នក​បម្រើ​ព្រះ​ម្នាក់​បាន​អញ្ជើញ​អេរិក ឲ្យ​ចូល​រួម​កម្មវិធី​ថ្វាយបង្គំ​ព្រះ នៅពេល​ក្រោយ​ទៀត​។ ក្នុង​កម្មវិធី​ថ្វាយបង្គំ​ព្រះ​លើក​នោះ គាត់​​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត ក្នុង​នាម​គាត់​ជា​អ្នកជឿ​ថ្មី ពី​ខ​គម្ពីរ​ដែល​បាន​ចែងថា “បាន​ជា​បើ​អ្នកណា​នៅ​ក្នុង​ព្រះគ្រីស្ទ នោះ​ឈ្មោះថា​បាន​កើតជា​ថ្មី​ហើយ អស់​ទាំង​សេចក្តី​ចាស់​បាន​កន្លង​បាត់​ទៅ មើល គ្រប់​ទាំង​អស់​បាន​ត្រឡប់ជា​ថ្មី​វិញ”(២កូរិនថូស ៥:១៧)។ ជីវិត​របស់​អេរិក​ក៏​មាន​ការ​ផ្លាស់​ប្រែ​ចាប់​តាំងពី​ពេល​នោះ​មក​។ កាលពី​មុន សាវ័ក​ប៉ុល​ធ្លាប់​មាន​ឈ្មោះថា សូល មកពី​ស្រុក​តើស៊ីស ជា​អ្នក​បៀតបៀន​សម្លាប់​អ្នកជឿ​ព្រះ​។ ដូច​នេះ គាត់​ក៏​ធ្លាប់​មាន​ប្រវត្តិ​អាក្រក់​ផង​ដែរ​។ ជាក់​ស្តែង​គាត់​បាន​ហៅ​ខ្លួន​ឯង​ថា មនុស្ស​មាន​បាប​ដែល​អាក្រក់លេខ១(១ពេត្រុស…

Read article
ផល​ចំណេញ​គ្មាន​ទី​បញ្ចប់ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«ព្រោះ​អ្នក​ណា​ដែល​ចង់​ឲ្យ​រួច​ជីវិត នោះ​នឹង​បាត់​ជីវិត​ទៅ តែ​អ្នកណា​ដែល​បាត់​ជីវិត ដោយ​ព្រោះ​ខ្ញុំ នោះ​នឹង​បាន​វិញ។ ដ្បិត​បើ​មនុស្ស​ណា​នឹង​បាន​លោកីយ៍​ទាំង​មូល តែ​បាត់​ព្រលឹង​ទៅ នោះ​តើមាន​ប្រយោជន៍​អ្វី​ដល់​អ្នក​នោះ ឬ​តើ​មនុស្ស​នឹង​យក​អ្វី​ទៅ​ដូរ​ឲ្យ​បាន​ព្រលឹង​ខ្លួន​វិញ?» (ម៉ាថាយ ១៦:២៥-២៦)។ ព្រះ​យេស៊ូវ​មាន​ជំនាញ​ខាង​សួរ​សំណួរ ជា​ពិសេស​ប្រភេទ​សំណួរ​ដែល​ធ្វើ​ឲ្យ​មនុស្ស​គាំង​គំនិត ហើយ​ងាក​មក​ចាប់​អារម្មណ៍​ចំពោះ​ព្រះ​បន្ទូល​ព្រះ​អង្គ។ ពេល​ណា​យើង​ប្រឈម​មុខ​ដាក់​សំណួរ​របស់​ព្រះ​អង្គ ដូច​ពួក​សាវ័ក យើង​ត្រូវ​ប្រយ័ត្ន ដើម្បី​កុំ​ឲ្យ​ខក​ខាន​មិន​បាន​យល់​ព្រះ​បន្ទូល​ព្រះ​អង្គ។ បើ​មើល​មួយ​ភ្លែត យើង​ប្រហែល​យល់​ថា សំណួរ​របស់​ព្រះ​អង្គ​អំពី​ការ​ស្វែង​រក​ទ្រព្យ​សម្បត្តិ ដោយ​លះ​បង់​វិញ្ញាណ​ខ្លួន​ឯង គឺ​ជា​ការ​ដាស់​តឿន​អំពី​ការ​ដាក់​ទោស​ដែល​ហៀបនឹង​ធ្លាក់​មក​លើ​មនុស្ស​អាត្មា​និយម។ យើង​ងាយ​នឹង​អាន​សំណួរ​របស់​ព្រះ​អង្គ តាម​របៀប​ដែល​ប្រដូច​អង្គ​ទ្រង់ ទៅ​នឹង​ម្តាយ​ដែល​ព្រមាន​កូន​ខ្លួន​ឯង​ថា «ឥឡូវ​នេះ បើ​កូន​មិន​ចែក​រំលែក​ជា​មួយ​ប្អូន​ស្រី​របស់​កូន​ទេ កូន​ដឹង​ហើយ​ថា នឹង​មាន​រឿង​អ្វី​កើត​ឡើង!» តែ​ក្នុង​សំណួរ​នេះ ព្រះ​យេស៊ូវ​កំពុង​ចង្អុល​បង្ហាញ អំពី​រឿង​ដែល​នឹង​កើត​ឡើង នៅ​ពេល​ដែល​យើង​រៀប​ចំ​ជីវិត និង​ធ្វើ​ការ​សម្រេច​ចិត្ត ផ្អែក​ទៅ​លើ​សេចក្តី​ប៉ង​ប្រា​ថ្នា​ខាង​ឯ​បាប​ដែល​ចង់​បាន​ទ្រព្យ​សម្បត្តិ ភាព​ជោគជ័យ និង​អត្ត​សញ្ញាណ​ដែល​យើង​ស្រឡាញ់។ ព្រះ​អង្គ​មាន​បន្ទូល​ថា​ការ​រស់​នៅ​របៀប​នេះ គឺ​ជា​ការ​បោះ​ចោល​ជីវិត​ខ្លួន​ឯង។ ដូច​នេះ ការ​បាត់​បង់​ជីវិត ដែល​ព្រះ​យេស៊ូវ​កំពុង​មាន​បន្ទូល​ត្រង់​ចំណុច​នេះ គឺ​ជា​ការ​បាត់​បង់​ភ្លាមៗ និង​អស់​កល្ប​ជានិច្ច។ បើ​យើង​ចាត់​ទុក​ជីវិត​យើង មិន​លើស​ពី​អ្វី​ដែល​យើង​អាច​រកបាន​សម្រាប់​ខ្លួន​ឯង នោះ​យើង​នឹង​ខក​ខាន​មិន​បាន​ស្គាល់​ក្តី​អំណរ​ធំ​បំផុត​នៃ​ជីវិត ដោយ​យើង​គ្រាន់​តែ​មាន​វត្ត​មាន​នៅ​លើ​ផែនដី តែ​មិន​បាន​រស់នៅ​ឲ្យ​មាន​ន័យ។ ជាង​នេះ​ទៅ​ទៀត ពេល​ណា​យើង​លើក​ខ្លួន​យើង​ឲ្យ​អង្គុយ​នៅ​លើ​បល្ល័ង្ក​ជីវិត​របស់​យើង នោះ​មាន​ន័យ​ថា យើង​ដក​ព្រះ​យេស៊ូវ​ចេញ​ពី​កន្លែង​ដែល​ព្រះ​អង្គ​ត្រូវ​គង់​នៅ ហើយ​បញ្ជាក់​ថា…

Read article
ភាព​ស្រស់​ស្អាត​កើត​ចេញពី​ទុក្ខ​លំបាក

កាឡាទី ៤:១៣-១៥ តែ​អ្នក​រាល់​គ្នា​ដឹង​ថា ខ្ញុំ​បាន​ផ្សាយ​ដំណឹង​ល្អ​មក​អ្នក​រាល់​គ្នា​កាលពី​ដើម ដោយ​សេចក្តី​កំសោយ​ខាង​សាច់ឈាម​។ កាឡាទី ៤:១៣ លោក​ដេហ្កាស(Degas) ជា​វិចិត្រករ ដែល​មាន​ជំងឺ​ប្រស្រី​ភ្នែក អស់​រយៈ​ពេល៥០ឆ្នាំ​នៃ​ជីវិត​គាត់ ដោយ​គាត់​បាន​ផ្លាស់​ប្តូរ​ពី​ការ​គូរគំនូរ​ប្រេង ទៅ​ជា​គំនូរ​ដីស ព្រោះ​ខ្សែ​បន្ទាត់​ដែល​គាត់​គូរ​ដោយ​ដីស ងាយ​ស្រួល​មើល​ជាង​គំនូរ​ប្រេង​។ គាត់​ត្រូវ​ដាក់​ជក់​នៅ​ចន្លោះ​ម្រាមដៃ​គាត់ ព្រោះ​ជំងឺ​រលាក​សន្លាក់​បាន​ធ្វើ​ឲ្យ​ម្រាមដៃ​គាត់​តឹង​ដូច​ក្រញាំ​។ ហើយក្រោយ​ពេល​ដែល​ការ​វះ​កាត់​បាន​បណ្តាល​ឲ្យ​គាត់​មិន​អាច​ផ្លាស់ទី​ដោយ​ខ្លួនឯង​បាន គាត់​ក៏​បាន​ងាក​ទៅ​រក​គំនូរ​រូប​បិទ ដោយ​ប្រាប់​ជំនួយការ​គាត់ ឲ្យ​យក​ក្រដាស​ពណ៌​ទៅ​បិទ​នៅ​លើ​ផ្ទាំង​ក្រ​ណាត់​ធំ​នៅ​លើ​ជញ្ជាំង ដើម្បី​បង្កើត​ជា​ផ្ទាំង​គំនូរ​។ ជា​លទ្ធផល ការ​រចនា​រូប​ភាព​ដ៏​ប៉ិន​ប្រសប់​នេះ ក៏បាន​បង្កើត​ជា​ស្នាដៃ​សិល្បៈ​ដ៏​ល្បី​ល្បាញ ដែល​មាន​ដូចជា ផ្ទាំង​គំនូរ​នារី​របាំ​ពណ៌ខៀវ ផ្ទាំង​គំនូរ​នារី​លេង​ព្យាណូ និង​ផ្ទាំង​គំនូរ​ទុក្ខសោក​របស់​ស្តេច និង​ផ្ទាំង​គំនូរ​ល្បីៗ​ដទៃ​ទៀត​។ ដោយសារ​គាត់​បាន​សម្រប​ខ្លួន​នឹង​ទុក្ខ​លំបាក​របស់​គាត់ ភាព​ស្រស់​ស្អាត​ក៏​បាន​លេច​ចេញ​ឡើង ពី​បញ្ហា​ខុស​ភាព​របស់​គាត់​។ ស្រដៀង​គ្នា​នេះ​ដែរ សាវ័ក​ប៉ុល​មិន​មាន​គម្រោង​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​កាឡាទី ក្នុង​ដើម​ដំបូង​នៃ​ការ​ធ្វើ​ដំណើរ​បេសកកម្ម​របស់​គាត់​ទេ​។ ប៉ុន្តែ ជំងឺ​របស់​គាត់​បាន​ជំរុញ​ឲ្យ​គាត់​ទៅដល់​កន្លែង​នោះ(កាឡាទី ៤:១៣)។ គេ​ជឿ​ថា សាវ័ក​ប៉ុល​បាន​ទៅ​រក​អាកាស​ធាតុ​នៅ​ទីក្រុង​កាឡាទី ដែល​អំណោយផល​ដល់​ជំងឺ​របស់​គាត់ ហើយ​ទោះ​គាត់​មាន​ជំងឺ​ក៏ដោយ ក៏​គាត់​នៅតែ​ចាប់​ផ្តើម​ផ្សាយ​ដំណឹង​ល្អ​នៅ​ទីនោះ​។ ព្រះវិញ្ញាណ​បរិសុទ្ធ​ក៏បាន​ធ្វើ​ការ​អស្ចារ្យ​តាមរយៈ​គាត់(៣:២-៥) ហើយ​ពួក​ជំនុំ​ទីក្រុង​កាឡាទី​ក៏បាន​ចាប់​កំណើត​ឡើង​។ លទ្ធផល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នេះ​បាន​កើត​ឡើង តាមរយៈ​ជំងឺ​របស់​សាវ័ក​ប៉ុល​។ តើ​អ្នក​កំពុង​ប្រឈម​មុខ​ដាក់​ទុក្ខ​លំបាក​អ្វី ហើយ​វា​បាន​ផ្លាស់​ប្តូរ​ទិសដៅ​នៃ​ជីវិត​របស់​អ្នក​ដូច​ម្តេច​ខ្លះ? បើ​អ្នក​ផ្ដោត​ទៅលើ​អំណោយ​ទាន​របស់​អ្នក អ្នក​ក៏​អាច​ឃើញ​ព្រះអង្គ នាំ​ភាព​ស្រស់​ស្អាត​ចេញពី​ទុក្ខ​លំបាក​របស់​អ្នកផង​ដែរ​។—Sheridan Voysey តើ​អ្នក​បាន​ឃើញ​ព្រះ​កែ​ប្រែ​ជំងឺ…

Read article