2025

You are here:
គំរូ​នៃ​ការ​ប្ដេជ្ញា​ចិត្ត (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«ហើយ យ៉ូស្វេ ជា​កូន​នុន និង​កាលែប ជា​កូន​យេភូនេ…គេ​ក៏​ហែក​សំលៀក​បំពាក់​ខ្លួន​ព្រម​ទាំង​និយាយ​ទៅ​ពួក​ជំនុំ​នៃ​កូន​ចៅ​អ៊‌ីស្រាអែល​ទាំង​អស់​ថា ស្រុក​ដែល​យើង​បាន​ដើរ​កាត់​សង្កេត​មើល​នោះ ជា​ស្រុក​ល្អ​ក្រៃ​លែង។ បើ​សិន​ជា​ព្រះ​យេហូវ៉ា​ទ្រង់​សព្វ​ព្រះ​ហឫទ័យ​នឹង​យើង​រាល់​គ្នា នោះ​ទ្រង់​នឹង​នាំ​យើង​ឲ្យ​បាន​ចូល​ទៅ​ក្នុង​ស្រុក​នោះ​ជា​មិន​ខាន ហើយ​នឹង​ប្រទាន​មក​យើង​ផង គឺ​ជា​ស្រុក​ដែល​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ដ៏​ហូរហៀរ» (ជន​គណនា ១៤:៦-៨)។ នៅ​ថ្ងៃ​ទី៣ ខែ​ឧសភា ឆ្នាំ១៩៥៣ យន្ត​ហោះ​ដឹក​អ្នក​ដំណើរ​ពី​ប្រទេស​សឹង្ហ​បុរី​ទៅ​ទីក្រុង​ឡុងដ៍​បាន​ធ្លាក់​នៅ​ចម្ងាយ​៣០គីឡូម៉ែត្រ នៅ​ភាគ​ពាយព្យ​នៃ​ទីក្រុង​កុលកាតា​ប្រទេស​ឥណ្ឌា​ដោយ​មិន​មាន​នរណា​ម្នាក់​រួច​ជីវិត​ឡើយ។ លោក ហ្វ្រេត មីតឈែល (Fred Mitchell) ដែល​បាន​ក្លាយ​ជា​នាយក​នៃ​អង្គការ​បេសកកម្ម​ដំណឹង​ល្អ​ក្នុង​ប្រទេស​ចិន កាល​ពី១០ឆ្នាំ​មុន​គ្រោះ​ថ្នាក់​នេះ​កើត​ឡើង​កំពុង​ធ្វើ​ដំណើរ​តាម​ជើង​ហោះ​ហើរ​នោះ។ ក្នុង​ជីវប្រវត្តិ​របស់​គាត់ គេ​បាន​ពិពណ៌នា​ថា លោក ហ្វ្រេត ជា​បុរស​សាមញ្ញ​ម្នាក់ មក​ពី​ភូមិ​មួយ និង​មាន​ឪពុក​ម្តាយ​ស្ថិត​ក្នុង​វណ្ណៈអធន។ គាត់​បាន​ចំណាយ​ពេល​មួយ​ភាគ​ធំ​នៃ​ជីវិត​គាត់ ក្នុង​ការងារ​ជា​អ្នក​ជំនាញ​ផ្នែក​គីមី​វិទ្យា​នៅ​តាម​បណ្ដា​ខេត្ត ហើយ​គាត់​ក៏​ជា​អ្នក​ដើរ​ជា​មួយ​ព្រះ​អម្ចាស់​ផង​ដែរ1។ មុន​ពេល​លោក កាលែប ជា​កូន​លោក​យេភូនេ​ក្លាយ​ជា​អ្នក​ស៊ើប​ការ ដែល​លោក ម៉ូសេ បាន​ចាត់​ឲ្យ​ទៅ​សង្កេត​មើល​ទឹក​ដី​ដែល​ព្រះ​អម្ចាស់​សន្យា​ប្រទាន​មក​រាស្ត្រ​ព្រះ​អង្គ​មិន​មាន​អ្វី​បង្ហាញ​ថា គាត់​ជា​មនុស្ស​ដែល​ពិសេស​ខុស​គេ​នោះ​ទេ។ ប៉ុន្តែ ព្រះ​ទ្រង់​បាន​កែ​ប្រែ និង​អភិវឌ្ឍន៍​ចារិក​លក្ខណៈ​របស់​គាត់​ក្នុង​ការ​រស់​នៅ​ដ៏​សាមញ្ញ​របស់​គាត់ ដូច​មាន​ចែង​ក្នុង​បទ​គម្ពីរ​ជន​គណនា​ជំពូក១៤។ រឿង​វិបត្តិ​ច្រើន​តែ​បង្ហាញ​ចារិក​លក្ខណៈ​របស់​មនុស្ស។ កាល​ពួក​ស៊ើប​ការណ៍​របស់​សាសន៍​អ៊‌ីស្រាអែល​បាន​វិល​ត្រឡប់​មក​រាយ​ការណ៍​អំពី​អ្វី​ដែល​ពួក​គេ​បាន​ឃើញ​ក្នុង​ទឹកដី​កាណាន ពួក​គេ​ក៏​បាន​ប្រកាស​ថា ទីក្រុង​របស់​គេ​មាន​កំផែង​ការពារ ហើយ​ថា «យើង​ពុំ​អាច​នឹង​ឡើង​ទៅ​ទាស់​នឹង​គេ​បាន​ទេ ដ្បិត​គេ​ខ្លាំង​ពូកែ​ជាង​យើង​ណាស់…នៅ​ស្រុក​នោះ​យើង​បាន​ឃើញ​ពួក​មនុស្ស​ធំ​សម្បើម គឺ​ជា​កូន​ចៅ…

Read article
កើតមក​ដើម្បី​ធ្វើ​ការ​ល្អ​ថ្វាយ​ព្រះ

អេភេសូរ ២:៦-១០ ដ្បិត​យើង​រាល់​គ្នា​ជា​ស្នាដៃ ដែល​ទ្រង់​បង្កើត​ក្នុង​ព្រះគ្រីស្ទ​យេស៊ូវ​សំរាប់​ការ​ល្អ ដែល​ព្រះ​បាន​រៀបចំ​ជាមុន ឲ្យ​យើង​រាល់​គ្នា​ប្រព្រឹត្ត​តាម​។ អេភេសូរ ២:‌១០ មាន​ពេល​មួយ ខ្ញុំ​បាន​ឃើញ​បុរស​ម្នាក់ និង​កូន​ស្រី​ដែល​ជា​ក្មេង​តូច បាន​ជ្រុះ​កាត​មួយ​សន្លឹក នៅ​លើ​ដី​។ ពួកគេ​បាន​ដើរហួសប្រហែល៦ម៉ែត្រ​ហើយ ខ្ញុំ​ក៏​មិន​ចង់​យក​ចិត្ត​ទុក​ដាក់​ចំពោះ​វា​ដែរ ដោយសារ​ខ្ញុំ​កំពុង​យឺត​ម៉ោង​ធ្វើ​ការ​។ ខ្ញុំ​ប្រាប់​ខ្លួន​ឯង​ថា ពួកគេ​មុខជា​ដឹង​ខ្លួន ហើយ​ត្រឡប់​មក​រើស​វា​វិញ​មិនខាន​។ ប៉ុន្តែ ពួកគេ​នៅតែ​បន្ត​ដើរទៅ​មុខ​ទៀត​។ បញ្ញា​ចិត្ត​របស់​ខ្ញុំ​ក៏​បាន​ជំរុញ​ខ្ញុំ​ឲ្យ​ទៅ​រើស​កាត​នោះ​ឲ្យ​ពួក​គេ។ វា​ជា​កាត​សម្រាប់​ឡើង​ជិះ​ឡាន​ក្រុង ដែល​ពួក​គេ​បាន​បង់​ថ្លៃ​ធ្វើ​ដំណើរ​រួច​ជា​ស្រេច​។ នៅពេល​ដែល​ខ្ញុំ​ប្រគល់​កាត់​នោះ​ឲ្យ​ទៅ​ពួកគេ ពួកគេ​បាន​ថ្លែង​អំណរ​គុណ ដោយ​ចិត្ត​ត្រេកអរ ហើយ​ខ្ញុំ​ក៏បាន​សប្បាយ​ចិត្ត​ដែរ​។ ខ្ញុំ​ក៏​បាន​ឆ្ងល់​ថា ហេតុ​អ្វី​ខ្ញុំ​មាន​អារម្មណ៍​ល្អ​យ៉ាង​នេះ នៅពេល​ដែល​ខ្ញុំ​បាន​ធ្វើ​អំពើ​ល្អ​ដ៏​តូច សម្រាប់​អ្នក​ដទៃ​។ តាម​វិទ្យាសាស្ត្រ រូបកាយ​របស់​មនុស្ស​បង្កើត​ជាតិ​គីមី​ម្យ៉ាង ដែល​ធ្វើ​ឲ្យ​អារម្មណ៍​របស់​យើង​ល្អ​ជាង​មុន ពេលណា​យើង​ធ្វើ​អំពើ​សប្បុរស​សម្រាប់​អ្នក​ដទៃ​។ ដូច​នេះ ព្រះអម្ចាស់​បាន​បង្កើត​យើង​មក ដោយ​ឲ្យ​អារម្មណ៍​ល្អ​កើត​មាន​ក្នុង​ចិត្ត​យើង នៅពេល​ដែល​យើង​ធ្វើ​អំពើ​ល្អ! រឿង​នេះ​មិន​មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ទេ ព្រោះ​យើង​ដឹង​ថា ព្រះ​ដ៏​ល្អ​បាន​បង្កើត​យើង​មក ឲ្យ​ដូច​រូប​អង្គ​ទ្រង់​។ បទ​គម្ពីរ​អេភេសូរ ២:១០ បាន​បង្ហាញថា គោលបំណង​ដែល​ព្រះអង្គ​បាន​បង្កើត​យើង​មក ក៏​ដើម្បី​ឲ្យ​យើង​ធ្វើ​ជា​ព្រះពរ​ដល់​អ្នក​ដទៃ​ផង​ដែរ​។ ខ​គម្ពីរ​នេះ​មិន​គ្រាន់តែ​បាន​បង្គាប់​យើង​ឲ្យ​ធ្វើ​ការ​ល្អ​ប៉ុណ្ណោះ​ទេ តែ​ក៏បាន​បង្ហាញ​លក្ខណៈ​ដែល​ព្រះអង្គ​បាន​បង្កើត​ឲ្យ​យើង​មាន​ពី​កំណើត​មក ដើម្បី​ឲ្យ​យើង​ធ្វើ​ការ​ល្អ​។ យើង​មិន​ចាំបាច់​ត្រូវ​ធ្វើ​ការ​ល្អ​ធំៗ​គ្រប់​ពេល​ឡើយ​។ បើ​យើង​ធ្វើ​រឿង​តូច​មួយ ដើម្បី​ជួយ​អ្នក​ដទៃ…

Read article
ភាព​អត់​ធន់​បំផុត (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«ពិត​មែន មាន​ភស្តុតាង​បាន​កើត​ឡើង​ក្នុង​ពួក​អ្នក​រាល់​គ្នា ដើម្បី​នឹង​បញ្ជាក់​ការងារ​ជា​សាវ័ក​របស់​ខ្ញុំ ដោយ​ការ​អត់ធន់ ដោយ​ទី​សម្គាល់ ការ​អស្ចារ្យ និង​ការ​ឫទ្ធិបារមី​គ្រប់​យ៉ាង» (២កូរិនថូស ១២:១២)។ ពេល​ណា​យើង​គិត​អំពី​រយៈ​ពេល​នៅ​ក្រោយ​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ និង​ការ​យាង​ឡើង​ស្ថាន​សួគ៌​វិញ របស់​ព្រះ​យេស៊ូវ គឺ​នៅ​ពេល​ដែល​ពួក​សាវ័ក​មាន​ភាព​រីកចម្រើន​យ៉ាង​ខ្លាំង ក្នុង​ការងារ​បម្រើ​ព្រះ ហើយ​ពួក​ជំនុំ​បាន​កើត​មាន នោះ​យើង​ងាយ​នឹង​ស្រមៃ​អំពី «ទី​សម្គាល់ ការ​អស្ចារ្យ និង​ការ​ឫទ្ធិបារមី​គ្រប់​យ៉ាង» ដែល​ពួក​គេ​បាន​ធ្វើ ហើយ​យើង​ក៏​ចង់​ឃើញ​ព្រឹត្តិការណ៍​ទាំង​នោះ​ផ្ទាល់​ភ្នែក​ផង​ដែរ ដើម្បី​ឲ្យ​ជំនឿ​យើង​បាន​ពង្រឹង​កាន់​តែ​រឹងមាំ​ឡើង ហើយ​ការងារ​របស់​យើង​ក៏​កាន់​តែ​ផុសផុល ដោយ​សារ​ពួក​គេ។ យើង​មិន​ចាំ​បាច់​ឆ្ងល់​ទេ ទាំង​គុណ​ភាព និង​បរិមាណ​នៃ​ការ​អស្ចារ្យ​ក្នុង​សម័យ​នោះ មាន​លក្ខណៈ​ពិសេស ហើយ​មនុស្ស​សម័យ​ក្រោយ​មិន​អាច​ធ្វើ​ដូច​បាន​ឡើយ។ ពួក​សាវ័ក​បាន​ទទួល​អំណោយ​ទាន​ខាង​ការ​អស្ចារ្យ​លើស​គ្រីស្ទាន​សម័យ​បច្ចុប្បន្ន។ យើង​ចាំ​បាច់​ត្រូវ​កត់​សម្គាល់​ថា ពួក​ជំនុំ​ដំបូង​មិន​បាន​ប្រើ​បទ​ពិសោធន៍​ទាំង​អស់​នេះ ដើម្បី​ល្បង​ល​ជំនឿ​របស់​ពួក​គេ​នោះ​ទេ។ យើង​មិន​អាច​ផ្ដោត​ទៅ​លើ​ការ​អស្ចារ្យ​តែ​ម្យ៉ាង ដោយ​មិន​មើល​បរិបទ ដែល​ក្នុង​នោះ​អ្នក​ដែល​បាន​ពេញ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ស្រាប់​តែ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​យល់​ដឹង និង​ការ​ប្រកា​ស​ព្រះ​បន្ទូល​ព្រះ ដែល​ប្រទាន​កម្លាំង​ឲ្យ​ពួក​គេ «មាន​ចិត្ត​អត់​ធ្មត់​បំផុត» ឬ «ការ​ស៊ូ​ទ្រាំ​ដ៏​អស្ចារ្យ» ពេញ​មួយ​ជីវិត​ពួក​គេ។ ពួក​ជំនុំ​បាន​កើត​មាន​ឡើង ភាគ​ច្រើន​មិន​មែន​ដោយសារ​ការ​អស្ចារ្យ តែ​ដោយ​សារ​ការ​អត់​ធន់​ដ៏​ស្មោះ​ត្រង់ និង​ភាព​ក្លាហាន​របស់​ពួក​សាវ័ក។ សាវ័ក ប៉ុល មិន​ចង់​ឲ្យ​ការងារ​របស់​គាត់ ផ្ដោត​ទៅ​លើ​ការ​អស្ចារ្យ​ដែល​គាត់​បាន​ធ្វើ ឬ​ទៅ​លើ​ទុក្ខ​លំបាក​ដែល​គាត់​បាន​អត់​ទ្រាំ​នោះ​ទេ តែ​ទៅ​លើ​សេចក្តី​ជំនឿ​ដែល​មាន​ការ​ប្ដេជ្ញា​ចិត្ត ដែល​ព្រះ​ទ្រង់​ប្រទាន​មក​គាត់ និង​សេចក្តី​ពិត​ដែល​គាត់​បាន​ចែក​ចាយ។…

Read article
ចិត្ត​កើតជា​ថ្មី ក្នុង​ព្រះគ្រីស្ទ

អេសេគាល ១១:១៤-២១ អញ​នឹង​ដក​ចិត្ត​ដែល​រឹង​ដូច​ថ្ម​ពី​រូប​សាច់​គេ​ចេញ ហើយ​នឹង​ឲ្យ​មាន​ចិត្ត​ជា​សាច់​វិញ​។ អេសេគាល ១១:១៩ លោក​ប្រក់(Brock) និង​លោក​ដេនីស(Dennis) គឺជា​មិត្ត​ភក្តិ​តាំង​ពី​វ័យ​កុមារ ប៉ុន្តែ នៅពេល​ដែល​ពួក​គេ​ចម្រើន​វ័យ​ធំឡើង លោក​ប្រក់ មិន​សូវ​មាន​ចំណាប់​អារម្មណ៍​ចំពោះ​ជំនឿ​ដែល​លោក​ដេនីស​មាន ចំពោះ​ព្រះយេស៊ូវ​ទេ​។ លោក​ដេនីស​ស្រឡាញ់​មិត្ត​ភក្តិ​គាត់ ហើយ​ក៏​បាន​អធិស្ឋាន​ឲ្យ​ ព្រោះ​គាត់​ដឹង​ថា ផ្លូវ​ដែល​មិត្ត​ភក្តិ​គាត់​កំពុង​ដើរ​មាន​ភាព​ងងឹត និង​នាំមក​នូវ​ភាព​សោកសៅ​។ លោក​ដេនីស​ក៏​បាន​អធិស្ឋាន​ឲ្យ​លោក​ប្រក់ តាម​គំរូ​ហោរា​អេសេគាល​ថា “ព្រះ​អង្គ​អើយ សូម​ព្រះអង្គ​ដក​ចិត្ត​ដែល​រឹង​ដូច​ថ្ម​ចេញពី​គាត់ ដើម្បី​ប្រទាន​គាត់​នូវ​ចិត្ត​ដែល​ទន់​ដូច​សាច់​វិញ”(អេសេគាល ១១:‌១៩)។ គាត់​ចង់​ឲ្យ​លោក​ប្រក់​ដើរ​ក្នុង​ផ្លូវ​ព្រះ ដើម្បី​ឲ្យ​រួច​ផុត​ពី​សេចក្តី​ហិន​វិនាស​។ ១០ឆ្នាំ​ក្រោយមក លោក​ដេនីស​នៅតែ​បន្ត​អធិស្ឋាន​ឲ្យ​លោក​ប្រក់ ដោយ​ចិត្ត​ស្មោះ​ត្រង់​។ បន្ទាប់​មក​លោក​ប្រក់​ក៏​បាន​ទូរស័ព្ទ​មក​គាត់ ប្រាប់​ថា គាត់​បាន​ថ្វាយ​ជីវិត​ដល់​ព្រះយេស៊ូវ​ហើយ! លោក​ដេនីស​មាន​អំណរ​ខ្លាំង​ណាស់ រហូត​ស្រក់​ទឹក​ភ្នែក ពេល​ដែល​បាន​ទទួល​ដំណឹង​ថា ទី​បំផុត​មិត្ត​ភក្តិ​គាត់​បាន​ឈប់​រស់នៅ​តាម​បំណង​ចិត្ត​ខ្លួនឯង​ទៀត ហើយ​បាន​ទទួល​ជឿ​ព្រះ​។ លោក​ដេនីស​ក៏​បាន​អធិស្ឋាន ដោយ​ផ្ដោត​ទៅលើ​ព្រះបន្ទូល​សន្យា ដែល​ព្រះ​ទ្រង់​បាន​ប្រទាន​មក​រាស្រ្ត​របស់​ព្រះអង្គ តាមរយៈ​ហោរា​អេសេគាល​។ ទោះ​រាស្រ្ត​របស់​ព្រះ​អង្គ​បាន​ងាក​បែរ​ចេញពី​ព្រះអង្គ ទៅ​រក​សេចក្តី​ស្មោកគ្រោក​ក៏ដោយ ក៏​ព្រះអង្គ​នៅតែ​មាន​បន្ទូល​ថា ព្រះ​អង្គ​នឹង​កែ​ប្រែ​ចិត្ត​របស់​ពួកគេ​។ គឺ​ដូច​ដែល​ព្រះអង្គ​មាន​បន្ទូល​ថា “រួច​អញ​នឹង​ឲ្យ​គេ​មាន​ចិត្តតែ១ ហើយ​នឹង​ដាក់​វិញ្ញាណ​ថ្មី នៅ​ក្នុង​ឯង​រាល់​គ្នា អញ​នឹង​ដក​ចិត្ត​ដែល​រឹង​ដូច​ថ្ម​ពី​រូប​សាច់​គេ​ចេញ ហើយ​នឹង​ឲ្យ​មាន​ចិត្ត​ជា​សាច់​វិញ”(ខ.១៩)។ ដោយសារ​ចិត្ត​ដែល​បាន​ផ្លាស់​ប្រែ ពួកគេ​ក៏បាន​ដើរ​តាម​ព្រះអង្គ ដោយ​ចិត្ត​ស្មោះ​ត្រង់(ខ.២០)។…

Read article
ការ​ស្តាយ​ក្រោយ ដែល​មាន​សង្ឃឹម (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«កាល​យូដាស ជា​អ្នក​បញ្ជូន​ទ្រង់ បាន​ឃើញ​ថា ទ្រង់​ជាប់​ទោស​ដូច្នោះ នោះ​វា​នឹក​ស្តាយ​ក៏​យក​ប្រាក់​៣០ ទៅ​ឲ្យ​ដល់​ពួក​សង្គ្រាជ និង​ពួក​ចាស់​ទុំ​វិញ ដោយ​ពាក្យ​ថា ខ្ញុំ​បាន​ជា​ធ្វើ​បាប ដោយ​បញ្ជូន​ឈាម​ឥត​មាន​ទោស​ហួស​ទៅ​ហើយ…វា​ក៏​បោះ​ប្រាក់​ចោល​ទៅ​ក្នុង​ព្រះ​វិហារ រួច​ចេញ​ទៅ​ក្រៅ​អួល​ស្ទះ​ស្លាប់​ទៅ» (ម៉ាថាយ ២៧:៣-៥)។ តើ​មាន​រឿង​អ្វី​កើត​ឡើង​ចំពោះ​លោក យូដាស បន្ទាប់​ពី​គាត់​បាន​ក្បត់​ព្រះ​យេស៊ូវ? «គឺ​គាត់​បាន​ផ្លាប់​ប្ដូរ​គំនិត»។ ឃ្លា​នេះ​ត្រូវ​បាន​គេ​បក​ប្រែ​ជា​ភាសា​ខ្មែរ​ថា «វា​នឹក​ស្តាយ»។ ចិត្ត​របស់​លោក យូដាស បាន​ផ្លាស់​ប្ដូរ គឺ​ហាក់​ដូច​ជា​ភ្លាមៗ ហើយ​គំនិត​របស់​គាត់​ក៏​ផ្លាស់​ប្ដូរ​ដែរ។ លោក យូដាស បាន​នាំ​មនុស្ស​ប្រដាប់​ដោយ​អាវុធ​ចូល​សួន​ច្បា​គែតសេម៉ានី មក​ចាប់​ព្រះ​កាយ​ព្រះ​យេស៊ូវ យ៉ាង​គឃ្លើន តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​មក ទឹក​មុខ​គាត់​ក៏​បាន​ផ្លាស់​ប្ដូរ​នៅ​ចំពោះ​មុខ​សម្ដេច​សង្ឃ និង​ពួក​ចាស់ទុំ​នៃ​សាសន៍​យូដា។ ចិត្ត​ដ៏​រឹង​របស់​គាត់​បាន​ផ្លាស់​ប្ដូរ ដោយ​វិញ្ញាណ​នៃ​ការ​ស្តាយ​ក្រោយ ដែល​កំពុង​ធ្វើ​ទុក្ខ​ព្រលឹង​គាត់។ ចូរ​យើង​ពិចារណា​អំពី​រឿង​របស់​លោក យូដាស បន្តិច ហើយ​ចូរ​យើង​ចាំ​ថា បាប​តែង​តែ​នាំ​មក​នូវ​ក្តី​សង្ឃឹម​ក្លែងក្លាយ។ ជា​ញឹក​ញាប់​អារម្មណ៍​របស់​យើង នៅ​មុន​ពេល​យើង​ធ្វើ​អំពើ​បាប​ខុស​ពី​អារម្មណ៍​បន្ទាប់​ពី​យើង​បាន​ប្រព្រឹត្ត​បាប​ហើយ។ នេះ​ក៏​ជា​អារម្មណ៍​ដែល​លោក អ័ដាម និង​នាង អេវ៉ា មាន​ក្នុង​សួន​ច្បារ​អេដែន បន្ទាប់ពី​ពួកគេ​មិន​ស្តាប់​បង្គាប់​ព្រះ​ដែរ។ អ្វីៗ​ដែល​ពួក​គេ​បាន​ដឹង មុន​ពេល​ពួក​គេ​បរិភោគ​ផ្លែ​នោះ អ្វី​ដែល​ពួក​គេ​បាន​រំពឹង​ចង់​បាន​ក្នុង​ការ​បះបោរ​នោះ​ក៏​បាន​ធ្វើ​ឲ្យ​ពួក​គេ​ខក​ចិត្ត​រក​និយាយ​មិន​ចេញ (លោកុប្បត្ដិ ៣:៦-៨)។ ដូច​គ្នា​នេះ​ដែរ អ្វីៗ​ដែល​ហាក់​ដូច​ជា​មាន​ការ​ទាក់​ទាញ​យ៉ាង​ខ្លាំង​ចំពោះ​លោក…

Read article
ត្រូវ​ការ​គ្នា​ទៅវិញ​ទៅមក​ដូច​សត្វ​ដំរី

១កូរិនថូស ១២:២១-២៦ ដើម្បី​មិន​ឲ្យ​មាន​សេចក្តី​បែក​ខ្ញែក​គ្នា​ក្នុង​រូបកាយ​ឡើយ តែ​ឲ្យ​អវយវៈ​ទាំង​ប៉ុន្មាន បាន​ជួយ​គាំពារ​គ្នា​ទៅវិញ​ទៅមក​។ ១កូរិនថូស ១២:២៥ នៅ​ពេលយប់​មួយ​នោះ គេ​បាន​ទូរស័ព្ទ​មក​ក្រុម​អភិ​រក្ស​សត្វ​ដំរី ក្នុង​តំបន់​អភិរក្ស​មួយ​នៅ​ប្រទេស​កេនយ៉ា នៅ​ពេលយប់​ជ្រៅ ដើម្បី​ប្រាប់​ពួក​គេ​ថា មាន​កូន​ដំរី​មួយ​ក្បាល​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​អណ្តូង​។ ក្រុម​ជួយ​សង្រ្គោះ​ក៏បាន​មកដល់​កន្លែង​ស​ម្រែក​នៃ​ភាព​អស់​សង្ឃឹម​ដែល​កំពុង​ជន់ជោរ​ភាព​ងងឹត ហើយក៏​បាន​ដឹង​ថា សត្វ​ឆ្កែ​ព្រៃ​ហាយយេណាស បាន​ស៊ី​ប្រមោយ​របស់​វា​ដាច់​អស់២ភាគបី​ហើយ​។ គេ​ក៏​បាន​ដឹក​កូន​ដំរី​នោះ​ទៅ​កន្លែង​មាន​សុវត្ថិភាព ហើយក៏​បាន​ដាក់​ឈ្មោះ​ឲ្យ​វា​ថា ឡងអ៊ូរ៉ូ (Long’uro)ដែល​មានន័យថា “របស់​ដែល​បាន​ដាច់”។ ទោះ​វា​នៅសល់​ប្រមោយតែ១ភាគ៣ក៏ដោយ ក៏​របួស​នៅ​លើ​ប្រមោយ​របស់​វា​បាន​ជា​សះ​ស្បើយ ហើយ​ហ្វូង​ដំរី​ក្នុង​តំបន់​អភិ​រក្ស​បាន​ទទួល​ចិញ្ចឹម​វា​ដោយ​ក្តី​ស្រឡាញ់​។ សត្វ​ដំរី​មាន​និស្ស័យ​ធម្មជាតិ​ពី​កំណើត​មក ដែល​ធ្វើ​ឲ្យ​ពួកវា​ដឹង​ថា ពួកវា​ត្រូវ​ការ​គ្នា​ទៅវិញ​ទៅមក ហេតុ​នេះ​ហើយ​ពួកវា​ចេះ​ជួយ​គ្នា​ក្នុង​គ្រា​អាសន្ន​។ ក្នុង​បទ​គម្ពីរ១កូរិនថូស ជំពូក១២ សាវ័ក​ប៉ុល​បាន​និយាយ​សង្កត់​ធ្ងន់​ថា យើង​ត្រូវ​ការ​គ្នា​ទៅវិញ​ទៅមក ក្នុង​រូបកាយ​ព្រះគ្រីស្ទ​។ គាត់​បាន​ពាក្យ​ប្រៀប​ប្រដូច អំពី​រូបកាយ​របស់​មនុស្ស និង​អវយវៈ​នីមួយៗ ដើម្បី​ពិពណ៌នា​ថា ព្រះ​ទ្រង់​សព្វ​ព្រះទ័យ​ឲ្យ​រាស្រ្ត​ព្រះអង្គ ស្វាគមន៍​អំណោយ​ទាន​ដែល​មនុស្ស​ម្នាក់ៗ​មាន ព្រោះ​អ្នកជឿ​ម្នាក់ៗ​មាន​ភាព​ចាំបាច់ ដើម្បី​ឲ្យ​រូបកាយ​ទាំងមូល​មាន​ដំណើរ​ការ(ខ.១២-២៦)។ បន្ទាប់មក សាវ័ក​ប៉ុល​ក៏​បាន​បក​ស្រាយ​អំពី​របៀប​ដែល​ការ​រូប​រួម​នៅ​ក្នុង​ភាព​ខុស​ប្លែក​គ្នា បាន​កើត​មាន​យ៉ាង​ជោគជ័យ​។ គាត់​បាន​បង្រៀន​ថា “ព្រះ​ទ្រង់​បាន​ផ្សំ​រូបកាយ ព្រម​ទាំង​ប្រទាន​ឲ្យ​អវយវៈ​ណា​ដែល​ខ្វះ បាន​ប្រសើរ​លើស​ជាង​ទៅទៀត ដើម្បី​មិន​ឲ្យ​មាន​សេចក្តី​បែក​ខ្ញែក​គ្នា​ក្នុង​រូបកាយ​ឡើយ តែ​ឲ្យ​អវយវៈ​ទាំង​ប៉ុន្មាន បាន​ជួយ​គាំពារ​គ្នា​ទៅវិញ​ទៅមក”(ខ.២៤-២៥)។ ទោះ​យើង​ខ្លាំង ឬ​ខ្សោយ មាន​សមត្ថភាព​ច្រើន…

Read article
ស្កប់​ចិត្ត នឹង​ផែនការ​ព្រះ​អង្គ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«ដ្បិត​តើ​អ្នក​ណា​បាន​ធ្វើ​ឲ្យ​អ្នក​ផ្សេង​ពី​គេ តើ​អ្នក​មាន​អ្វី​ខ្លះ ដែល​អ្នក​មិន​បាន​ទទួល ចុះ​បើ​បាន​ទទួល​មែន ហេតុ​អ្វី​បាន​ជា​អួត​ខ្លួន​ដូចជា​មិន​បាន​ទទួល​វិញ?» (១កូរិនថូស ៤:៧)។ ការ​ច្រណែន​មាន​ឈ្មោះ​ផ្សេងៗ​គ្នា​ជា​ច្រើន​ដែល​យើង​បាន​ដាក់​ឲ្យ ហើយ​ក៏​បាន​លួច​ប្រើ​វា តាម​របៀប​ជា​ច្រើន ប៉ុន្តែ​ជា​ញឹក​ញាប់ វា​ស្ថិត​ក្នុង​ចំណោម​អំពើ​បាប​ដែល​គ្រីស្ទាន​បាន «ទ្រាំទ្រ»។ អ្នក​មិន​ទំនង​ជា​រក​ឃើញ​វា ក្នុង​បញ្ជី​នៃ​អំពើ​បាប​ធំ​ជាង​គេ​ទាំង​១០ ដែល​គ្រូ​គង្វាល​បាន​ដាស់​តឿន​ពួក​ជំនុំ​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន ឬ​បាន​លើក​យក​មក​និយាយ ជា​ញឹក​ញាប់ នៅ​ពេល​ដែល​អ្នក​ជឿ​ចែក​ចាយ​អំពី​ទុក្ខ​លំបាក ដល់​គ្នា​ទៅ​វិញ​ទៅ​មក។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ វា​ស្ថិត​ក្នុង​បញ្ជី​របស់​ព្រះ​អង្គ ហើយ​ព្រះ​គម្ពីរ​បាន​លើក​យក​វា​មក​និយាយ​ជា​ញឹក​ញាប់។ តាម​ពិត ការ​ច្រណែន​ស្ថិត​ក្នុង​ចំណោម​បាប​ស្មោកគ្រោក​បំផុត​ដែល​កណ្ឌ​គម្ពីរ​សំបុត្រ​ក្នុង​គម្ពីរ​សញ្ញា​ថ្មី បាន​លើក​យក​មក​និយាយ ព្រោះ​យើង​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​វា (ឧទាហរណ៍៖ រ៉ូម ១៣:‌១៣)។ ចាប់​តាំង​ពី​ពេល​ដែល​សាវ័ក ប៉ុល សរសេរ​សំបុត្រ​ផ្ញើ​ពួក​ជំនុំ​នៅ​ទីក្រុង​កូរិនថូស ពួក​ជំនុំ​ជា​ទូទៅ​នៅ​តែ​ជួប​ភាព​រញ៉េរញ៉ៃ និង​ការ​បែក​បាក់​បណ្ដាល​មក​ពី​ការ​ច្រណែន ហើយ​ការ​ច្រណែន​មាន​គ្រោះ​ថ្នាក់ នៅ​ត្រង់​ថា វា​អាច​ធ្វើ​ឲ្យ​យើង​សង្ស័យ​ថា ព្រះ​ទ្រង់​មិន​ចេះ​ចែក​អំណោយ​ឲ្យ​បាន​ស្មើ​ភាព។ សាវ័ក ប៉ុល ក៏​បាន​ប្រាប់​ពួក​ជំនុំ​ដែល​បែក​បាក់ និង​មាន​ការ​ច្រណែន​គ្នា​ថា អ្វីៗ​ដែល​ពួក​គេ​មាន​គឺ​បាន​ទទួល​មក​ពី​ព្រះ​អាទិករ​នៃ​ចក្រវាល​ដែល​ជា​អ្នក​ប្រទាន​អំណោយ ព្រះ​អង្គ​មិន​ដែល​ប្រទាន​អំណោយ​ខុស​ឡើយ។ ដូច​នេះ ហេតុ​អ្វី​ពួក​គេ​ក៏​ដូច​ជា​ពួក​យើង​ដើរ​ពើង​ទ្រូង ធ្វើ​មើល​តែ​យើង​អាច​គ្រប់​គ្រង​ការ​បង្កើត​របស់​ព្រះ បាន​ល្អ​ជាង​ព្រះ​អង្គ? តើ​យើង​ជា​អ្នក​កំណត់​កម្ពស់ ល្បឿន និង​សមត្ថភាព​របស់​យើង​ឬ? តើ​នរណា​ធ្វើ​ឲ្យ​យើង​មាន​លក្ខណៈ​ពិសេស? គឺ​ព្រះ! ព្រះ​ទ្រង់​បាន​រៀប​ចំ…

Read article
មរតក​នៃ​សេចក្តី​សង្គ្រោះ​របស់​ព្រះ

កាឡាទី ៤:១-៧ កាល​អ្នក ដែល​ត្រូវ​គ្រង​មរដក នៅ​ក្មេង​នៅឡើយ នោះ​មិន​ផ្សេង​ពី​បាវ​បំរើ​ប៉ុន្មាន​ទេ ទោះ​បើជា​ម្ចាស់​លើ​ទាំង​អស់​ក៏ដោយ​។ កាឡាទី ៤:‌១ កាល​ឪពុក​ម្តាយ​របស់​អាប៊ីហ្គេល(Abigail) បាន​បាត់បង់​ជីវិត​យ៉ាង​សោកសៅ នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍ គាត់​បាន​ទទួល​មរតក​ជា​អចលន​ទ្រព្យ​ជា​ច្រើន​។ នាង​ក៏បាន​ដឹង​ផង​ដែរ​ថា ឪពុក​ម្តាយ​របស់​នាង​បាន​រៀបចំ​ឲ្យ​មាន​គេ​គ្រប់​គ្រង​ទ្រព្យ​សម្បត្តិ​ទាំង​អស់​នោះ​ជំនួស​នាង ជា​បណ្ដោះ​អាសន្ន​។ នៅពេល​នោះ នាង​គ្រាន់តែ​អាច​ទទួល​បាន​លុយ​ល្មម​នឹង​អាច​បង់​ថ្លៃ​ការ​សិក្សា​នៅ​មហាវិទ្យាល័យ​ប៉ុណ្ណោះ​។ ទ្រព្យ​សម្បត្តិ​ផ្សេង​ទៀត​នឹង​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​នាង នៅពេល​ដែល​នាង​មាន​អាយុ​ច្រើន​ជាង​នេះ​។ អាប៊ីហ្គេល​មាន​អារម្មណ៍​នឿយណាយ​យ៉ាង​ខ្លាំង តែ​ក្រោយមក នាង​ក៏​បាន​ដឹង​ថា ឪពុក​ម្តាយ​របស់​នាង​បាន​ធ្វើ​ការ​រៀបចំ​ប្រកបដោយ​ប្រាជ្ញា នៅ​ក្នុង​ការ​ធ្វើ​ផែនការ​ផ្ទេរ​មរតក​ឲ្យ​នាង​។ ក្នុង​បទ​គម្ពីរ​កាឡាទី ជំពូក៤ សាវ័ក​ប៉ុល​បាន​លើកយក​ឧទាហរណ៍​ស្រដៀង​នេះ​ផង​ដែរ ដើម្បី​ពន្យល់​អំពី​ស្ថានភាព​របស់​ជនជាតិ​អ៊ីស្រាអែល ដែល​ជា​អ្នក​ស្នង​មរតក​នៃ​សេចក្តី​សញ្ញា​ដែល​ព្រះ​បាន​តាំង​ជាមួយ​លោក​អ័ប្រាហាំ​។ ព្រះអម្ចាស់​បាន​តាំង​សញ្ញា​ជាមួយ​លោក​អ័ប្រាហាំ ដើម្បី​ប្រទាន​ពរ​គាត់ ហើយ​ការ​កាត់​ស្បែក​គឺ​ជា​ទី​សំគាល់​នៃ​សេចក្តី​សន្យា​នេះ(មើល​លោកុប្បត្តិ ១៧:១-១៤)។ ទោះជា​យ៉ាងណា​ក៏ដោយ ទី​សំគាល់​នេះ​មិនមែន​ជា​សេចក្តី​សន្យា​ទេ​។ កូនចៅ​ជំនាន់​ក្រោយ​របស់​លោក​អ័ប្រាហាំ​ត្រូវ​រង់​ចាំ​កូនចៅ​ជំនាន់​ក្រោយ​របស់​គាត់ ដែល​នឹង​សម្រេច​ព្រះបន្ទូល​សន្យា​នេះ​។ អ៊ីសាក​ក៏បាន​ចាប់​កំណើត ហើយ​ក៏​បាន​ចង្អុល​បង្ហាញ​ទៅ​រក​កំណើត​របស់​ព្រះរាជបុត្រា​នៃ​ព្រះ ដែល​នឹង​ប្រោស​លោះ​រាស្រ្ត​របស់​ព្រះ(កាឡាទី ៥:៤-៥)។ ប្រជាជន​អ៊ីស្រាអែល គឺ​មិន​ខុស​ពី​អាប៊ីហ្គេល​ទេ​។ ពួកគេ​ក៏​ត្រូវ​រង់​ចាំ​រហូត​ដល់​ពេល ដែល​ព្រះវរបិតា​បាន​កំណត់(ខ.២)។ ទាល់តែ​ដល់​ពេល​នោះ ទើប​ពួកគេ​អាច​ទទួល​មរតក​យ៉ាង​ពេញលេញ​។ មរតក​ដែល​ពួកគេ​បាន​ទន្ទឹង​រង់​ចាំ​នោះ នឹង​មកដល់​នៅពេល​ដែល​ព្រះយេស៊ូវ​សុគត ព្រះ​សព​ទ្រង់​ត្រូវ​គេ​បញ្ចុះ​ក្នុង​ផ្នូរ ហើយ​ព្រះអង្គ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​។ ហើយ​អស់អ្នក​ដែល​ទទួល​ជឿ​ព្រះគ្រីស្ទ មិនមែន​ជា​ទាសករ​នៃ​អំពើបាប​ទៀត​ទេ តែ​ជា​កូន​ព្រះ(ខ.៧)។…

Read article
ការ​កុហក​អំពី​ភាព​ឯកោ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«ឱ​ព្រះ​យេហូវ៉ា​អើយ តើ​ទ្រង់​នឹង​ភ្លេច​ទូល​បង្គំ​ដល់​កាល​ណា​ទៀត តើ​ដល់​អស់​កល្ប​ឬ​អី តើ​នឹង​លាក់​ព្រះ​ភក្ត្រ​ទ្រង់​ចំពោះ​ទូល​បង្គំ​ដល់​កាល​ណា» (ទំនុកតម្កើង ១៣:១)។ មនុស្ស​ចូល​ចិត្ត​និយាយ​ថា ពេល​វេលា​កន្លង​ផុត​ទៅ​លឿន​ណាស់ ពេល​ដែល​យើង​កំពុង​សប្បាយ​ចិត្ត។ ប៉ុន្តែ នៅ​ពេល​ដែល​ជីវិត​ជួប​ការ​លំបាក ពេល​វេលា​ហាក់​ដូច​ជា​មាន​ដំណើរ​ទៅ​មុខ​យឺតៗ។ យើង​ក៏​បាន​គិត​ថា «ខ្ញុំ​មិន​ដឹង​ថា ខ្ញុំ​អាច​ឆ្លង​កាត់​កាលៈទេសៈ​ដ៏​លំបាក​នេះ​ឬ​អត់​ទេ។ ហើយ​ខ្ញុំ​ក៏​មិន​ដឹង​ថា ខ្ញុំ​អាច​ស៊ូ​ទ្រាំ​បាន​ឬ​អត់​ទេ»។ ក្នុង​បទ​គម្ពីរ​ទំនុកតម្កើង​ជំពូក១៣ ស្ដេច ដាវីឌ បាន​ចោទ​សួរ​ជា​ញឹក​ញាប់​ថា «តើ​ដល់​ពេល​ណា? តើ​ដល់​កាល​ណា​ទៀត»? ក្នុង​បទ​គម្ពីរ​នេះ ស្ដេច ដាវីឌ មិន​បាន​ពិពណ៌នា អំពី​បញ្ហា​របស់​ទ្រង់​ជា​លម្អិត​ទេ ប៉ុន្តែ​ទ្រង់​ពិត​ជា​មាន​អារម្មណ៍​ថា ព្រះ​អម្ចាស់​បាន​ភ្លេច និង​បោះ​បង់​ចោល​ទ្រង់​ហើយ។ នេះ​ជា​អារម្មណ៍​ដែល​យើង​រាល់​គ្នា​សុទ្ធ​តែ​ធ្លាប់​មាន។ គឺ​នៅ​ពេល​ដែល​យើង​បាត់​បង់​មនុស្ស​ជាទី​ស្រឡាញ់ ឬ​នៅ​ពេល​ដែល​យើង​ដើរ​កាត់​ជ្រលង​នៃ​សេចក្តី​ទុក្ខ​តែ​ម្នាក់​ឯង។ ការ​រស់​នៅ​ដោយ​មិន​មាន​ទំនាក់​ទំនង​ជា​មួយ​អ្នក​ដទៃ​អាច​ធ្វើ​ឲ្យ​យើង​ជួប​ការ​លំបាក។ ប៉ុន្តែ ក្នុង​បទ​គម្ពីរ​នេះ ស្ដេច​ដាវីឌ​កំពុង​មាន​បន្ទូល​អំពី​រឿង​ដែល​សំខាន់​ជាង​នេះ​ទៀត គឺ​ការ​មាន​អារម្មណ៍​ថា ដាច់​ចេញ​ពី​ព្រះ។ នេះ​ជា​អារម្មណ៍​ដែល​កើត​មាន​ចំពោះ​រាស្ត្រ​របស់​ព្រះ​អង្គ​ជា​ច្រើន​នាក់ ក្នុង​ព្រះ​គម្ពីរ​ប៊ីប​ទាំង​មូល។ ក្នុង​កណ្ឌ​គម្ពីរ​អេសាយ រាស្ត្រ​របស់​ព្រះ​ដែល​បាន​និរទេស​បាន​ស្រែក​ឡើង​ថា ព្រះ​អម្ចាស់​បាន​បោះ​បង់​ពួក​គេ ព្រះ​អង្គ​បាន​ភ្លេច​ពួក​គេ​ហើយ (អេសាយ ៤៩:១៤)។ នៅ​ពេល​ខ្លះ អ្នក​ដើរ​តាម និង​អ្នក​បម្រើ​ពិត​ប្រាកដ​របស់​ព្រះ​យេស៊ូវ​ក៏​បាន​មាន​អារម្មណ៍​ចង់​និយាយ​ថា ព្រះ​អម្ចាស់​ពិត​ជា​បាន​ភ្លេច​យើង។ បើ​ព្រះ​អង្គ​មិន​បាន​ភ្លេច​យើង បើ​ព្រះ​អង្គ​នៅ​តែ​គង់​នៅ​ជា​មួយ​យើង ហេតុ​អ្វី​យើង​ជួប​រឿង​នេះ?…

Read article
ធ្វើ​ការ​រួម​គ្នា​ថ្វាយ​ព្រះគ្រីស្ទ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

នេហេមា ៤:១-៩ ដូច្នោះ យើង​ខ្ញុំ​បាន​សង់​កំផែង​ឡើង ដរាប​ដល់​បាន​ជាប់​ជុំ​វិញ​ត្រឹម​កំពស់​ពាក់​កណ្តាល​ធម្មតា ដ្បិត​ពួក​បណ្តាជន​គេ​មាន​ចិត្ត​ឧស្សាហ៍​។ នេហេមា ៤:៦ ក្នុង​អំឡុង​ពេល​នៃ​ការ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ប្រេស៊ីល ជាមួយ​ក្រុម​បេសកកម្ម​រយៈ​ពេល​ខ្លី យើង​បាន​ជួយ​សាងសង់​ព្រះវិហារ​មួយ​ខ្នង ក្នុង​តំបន់​ព្រៃ​អាម៉ាហ្សូន​។ នៅ​លើ​គ្រឹះ​ដែល​គេ​បាន​សាង​សង់​ស្រាប់ យើង​បាន​ដំឡើង​ផ្នែក​ផ្សេងៗ​នៃ​សំណង់​ព្រះវិហារ​ចូល​គ្នា ដែល​មាន​ដូច​ជា​សសរ ជញ្ជាំង​បេតុង បង្អួច មេដំបូល និង​ក្បឿង​សម្រាប់​ប្រក់​ដំបូង​។ បន្ទាប់មក យើង​ក៏​បាន​លាប​ថ្នាំ​ពីលើ​ជញ្ជាំង​ព្រះវិហារ​។ អ្នក​ខ្លះ​មាន​ការ​ព្រួយ​បារម្ភ ព្រោះ​ពួក​គេ​ឆ្ងល់​ថា តើ​យើង​អាច​សាង​សង់​ព្រះវិហារ ក្នុង​រដូវ​ភ្លៀង​ដោយ​របៀបណា​។ ប៉ុន្តែ ដោយ​ព្រះគុណ​ព្រះ នៅពេល​នោះ មិន​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ទេ​។ ដោយ​ជំនួយ​ពី​ប្រជាជន​ពីរបី​នាក់​ក្នុង​តំបន់ ហើយ​ទោះ​មាន​ឧបសគ្គ​យ៉ាងណា​ក៏ដោយ យើង​សាង​សង់​ព្រះវិហារ​ហើយ ក្នុងរយៈ​ពេល​ដ៏​ខ្លី​។ កាល​ហោរា​នេហេមា និង​ពួក​អ៊ីស្រាអែល​វិល​ត្រឡប់​ពី​ការ​និរទេស ដើម្បី​សាងសង់​កំផែង​ទីក្រុង​យេរូសាឡិម​ឡើង​វិញ ពួក​គេ​បាន​ជួប​ឧបសគ្គ​ជា​ច្រើន​។ ពួក​ខ្មាំង​សត្រូវ​ក៏បាន​ដឹង​អំពី​កិច្ចការ​ដែល​ពួកគេ​កំពុង​ធ្វើ ហើយក៏​មាន​ការ​ខឹង​សម្បារ ព្រម​ទាំង​ចំអក​ឲ្យ​ពួកគេ(នេហេមា ៤:‌១-៣)។ ប៉ុន្តែ លោក​នេហេមា​ក៏​បាន​អធិស្ឋាន ហើយ​ពួក​បណ្តាជន​ក៏​បាន​ស៊ូ​ទ្រាំ​ជាមួយ​គ្នា​។ គឺ​ដូច​ដែល​គាត់​មាន​ប្រសាសន៍​ថា “យើង​ខ្ញុំ​បាន​សង់​កំផែង​ឡើង ដរាប​ដល់​បាន​ជាប់​ជុំ​វិញ​ត្រឹម​កំពស់​ពាក់​កណ្តាល​ធម្មតា ដ្បិត​ពួក​បណ្តាជន​គេ​មាន​ចិត្ត​ឧស្សាហ៍”(ខ.៦)។ នៅពេល​ដែល​សត្រូវ​របស់​ពួកគេ​បាន​គំរាម​កំហែង​ថា នឹង​ធ្វើ​ការ​វាយ​ប្រហារ ពួក​អ៊ីស្រាអែល​ក៏​បាន​អធិស្ឋាន ហើយ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន ខណៈ​ពេល​ដែល​ពួកគេ​កំពុង​ធ្វើ​ការ(ខ.៧-២៣)។ ពួកគេ​ក៏​បាន​សាង​សង់​កំផែង​ហើយ ក្នុងរយៈ​ពេល៥២ថ្ងៃ​ប៉ុណ្ណោះ​។…

Read article