Amy Boucher Pye

You are here:
ពាក្យសម្តីចុងក្រោយ

ថ្ងៃ​មួយ ក្នុង​អំឡុង​ពេល​ម៉ោង​ទស្សន​វិជ្ជា នៅ​សកល​វិទ្យាល័យ មាន​សិស្ស​ម្នាក់​បាន​បញ្ចេញ​មតិ​អុជ​អាល មក​លើ​ទស្សនៈ​របស់​សាស្រ្តា​ចារ្យ។ សិស្ស​ដទៃ​ទៀត​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ពេល​ដែល​លោក​គ្រូ​អរគុណ​គាត់ ហើយ​ក៏​បាន​ឲ្យសិស្ស​ម្នាក់​ទៀត​បញ្ចេញ​មតិ។ ក្រោយ​មក ពេល​គេ​សួរ​គាត់​ថា ហេតុអ្វី​គាត់​មិន​បាន​បញ្ចេញ​ប្រតិកម្ម​ចំពោះ​សិស្ស​ម្នាក់​នោះ? គាត់​ក៏​បាន​ប្រាប់​គេ​ថា គាត់​កំពុង​រៀន​ជៀស​វាង​ការ​និយាយ​ឥត​បើ​គិត។ គ្រូ​បង្រៀន​ម្នាក់​នេះ​បាន​ស្រឡាញ់ ហើយ​ថ្វាយ​ព្រះ​កិត្តិ​នាម​ដល់​ព្រះ ហើយ​គាត់​ចង់​ប្រកាន់​ខ្ជាប់​នូវ​វិញ្ញាណ​នៃ​ការ​បន្ទាប​ខ្លួន ខណៈ​ពេល​ដែល​គាត់​បង្ហាញ​ចេញ​នូវ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់។ ព្រះ​បន្ទូល​ទ្រង់​បាន​រំឭក​ខ្ញុំ អំពី​គ្រូ​បង្រៀន​ម្នាក់​ទៀត ដែល​បាន​រស់​នៅ​កាល​ពី​សម័យ​យូរ​ណាស់​មក​ហើយ។​ គាត់​ជា​អ្នក​និពន្ធ​ព្រះ​គម្ពីរ​សាស្តា។ ទោះគាត់​មិន​បាន​លើក​ឡើង​ពី​របៀប​ប្រឈ​មុខ​ដាក់​មនុស្ស​មាន​កំហឹង​ក៏​ដោយ ក៏​គាត់​បាន​មាន​ប្រសាសន៍​ថា ពេល​យើង​ចូល​ទៅ​ជិត​ព្រះ​អម្ចាស់ យើង​គួរ​តែ​បោះ​ជំហាន​ដោយ​ប្រយ័ត្ន ហើយ “ចូល​ទៅ​ជិត ដើម្បី​ស្តាប់” ជា​ជាង​ប្រញាប់និយាយ​ស្តី ហើយ​មាន​ចិត្ត​ដែល​រហ័ស​តបត។ ការ​ធ្វើ​ដូច​នេះ គឺ​មាន​ន័យ​ថា យើង​ទទួល​ស្គាល់​ថា ទ្រង់​ជា​ព្រះ​អម្ចាស់ ហើយ​យើង​ជា​អ្នក​ដែល​ទ្រង់​បាន​បង្កើត(សាស្តា ៥:១-២)។ តើ​អ្នក​ចូល​ទៅ​ជិត​ព្រះ ដោយ​របៀប​ណា? បើ​អ្នក​ដឹង​ថា អ្នក​អាច​កែ​ប្រែ​អត្ត​ចរិក​ខ្លួន​ឯង ហេតុ​អ្វី​បាន​ជា​អ្នក​មិនចំណាយ​ពេល​ពិចារ​ណា អំពី​ភាព​អស្ចារ្យ និង​ភាព​ធំ​ប្រសើរ​របស់​ព្រះ​អម្ចាស់? ពេល​យើង​ជញ្ជឹង​គិត អំពី​ប្រាជ្ញា ​អំណាច និង​ព្រះ​វត្ត​មាន​ដែល​គ្មាន​ដែន​កំណត់​របស់​ទ្រង់ យើង​អាច​មាន​អារម្មណ៍​ថា ស្ញែង​ខ្លាច និង​ចង់​សរសើរ​ដំកើង​ព្រះ​អម្ចាស់ ដោយ​សារ​សេចក្តី​ស្រឡាញ់​ដ៏​ហូរ​ហៀរ ដែល​ទ្រង់​មាន​ចំពោះ​យើង។ កាល​ណា​យើង​មាន​អត្ត​ចរិក​ដែល​បន្ទាប​ខ្លួន​ដូច​នេះ យើង​នឹង​អាច​ចៀស​វាង​ការ​និយាយ​ពាក្យ​ឥត​បើ​គិត។-AMY BOUCHER…

Read article
អំណាចនៃការអធិស្ឋាន

ថ្ងៃ​មួយ ពេល​ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង អំពី​សុខ​ទុក្ខ​របស់​អ្នក​ដែល​ជិត​ស្និទ្ធ​នឹង​ខ្ញុំ ខ្ញុំ​ក៏​បាន​រក​ឃើញ​ការ​លើក​ទឹក​ចិត្ត នៅ​ក្នុង​បទ​គម្ពីរ​សញ្ញា​ចាស់ ដែល​ចែង​អំពី​រឿង​លោក​សាំយ៉ូអែល ដែល​ជា​អ្នក​ដឹកនាំ​ដ៏​ឆ្ងាត​វ័យ​របស់​ជន​ជាតិ​អ៊ីស្រាអែល។ ខ្ញុំ​ក៏​បាន​អាន​អំពី​ការ​ដែល​លោក​សាំយ៉ូអែល​បាន​ទូល​អង្វរ​ឲ្យ​រាស្រ្ត​របស់​ព្រះ ពេល​ពួក​គេ​ជួប​ទុក្ខ​ភ័យ​ ហើយ​ខ្ញុំ​ក៏​បាន​ប្តេជ្ញា​ចិត្ត​កាន់​តែ​ខ្លាំង​ថា នឹង​អធិស្ឋាន​ឲ្យ​អ្នក​ដែល​ខ្ញុំ​ស្រឡាញ់។ នៅ​សម័យ​នោះ ពួក​អ៊ីស្រាអែល បាន​ជួប​ការ​គំរាម​កំហែង ពី​ពួក​ភីលីស្ទីន ដែល​បាន​ឈ្នះ​ពួក​គេ ក្នុង​សង្រ្គាម​កាល​ពី​មុន ពេល​ដែល​ពួក​គេ​មិន​ទុក​ចិត្ត​ទ្រង់(មើល ១សាំយ៉ូអែល ៤)។ បន្ទាប់​ពី​ពួក​គេ​ប្រែ​ចិត្ត​ចេញ​ពី​អំពើ​បាប​របស់​ខ្លួន ​ពួក​គេ​ក៏​បាន​ទទួល​ដំណឹង​ថា ពួក​ភីលីស្ទីន​ហៀប​នឹង​លើក​ទ័ព​មក​វាយ​ពួក​គេ​ទៀត​ហើយ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​លើក​នេះ ពួក​គេ​បាន​សូម​លោក​សាំយ៉ូអែល ឲ្យ​បន្ត​អធិស្ឋាន​ឲ្យ​ពួក​គេ(៧:៨) ហើយ​ព្រះ​អម្ចាស់​ក៏​បាន​ឆ្លើយ​តប យ៉ាង​ជាក់​ច្បាស់ ដោយ​ធ្វើ​ឲ្យ​ខ្មាំង​សត្រូវ​របស់​ពួក​គេ​មាន​ការ​ភាន់​ច្រឡំ(ខ.១០)។ ទោះ​ពួក​ភីលីស្ទីន មាន​កម្លាំង​ទ័ព​ខ្លាំងជាង​ពួក​អ៊ីស្រា​អែល​ក៏​ដោយ ក៏​ព្រះ​អម្ចាស់​នៅ​តែ​មាន​អំណាច​ចេស្តា​លើស​គេ។ ពេល​យើង​ខ្វល់​អំពី​ទុក្ខ​លំបាក​ដែល​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​យើង​កំពុង​ជួប​ប្រទះ  ហើយ​ខ្លាច​ពួក​គេ​ជួប​ការ​លំបាក​កាន់​តែ​ខ្លាំង នោះ​យើង​អាច​ត្រូវ​ការ​ល្បួង​នាំ​ឲ្យ​គិត​ថា ព្រះអម្ចាស់​នឹង​មិន​ជួយ​ពួក​គេ​ទេ។ ប៉ុន្តែ យើង​មិន​ត្រូវ​មើល​ស្រាល​អំណាច​នៃ​ការ​អធិស្ឋាន​ឡើយ ដ្បិត​ព្រះ​នៃ​ក្តី​ស្រឡាញ់ ទ្រង់​ស្តាប់​ឮ​យើង​ទូល​អង្វរ។ យើង​មិន​ដឹង​ថា ទ្រង់​នឹង​ឆ្លើយ​តប​ជា​យ៉ាង​ណា ចំពោះ​ការ​ទូល​អង្វរ​របស់​យើង​ឡើយ តែ​យើង​ដឹង​ថា ព្រះ​វរ​បិតា​នៃ​យើង សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​ឱប​ក្រសោប​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ ហើយ​ទុក​ចិត្ត​លើ​ភាព​ស្មោះ​ត្រង់​របស់​ទ្រង់។​ តើ​អ្នក​មាន​មនុស្ស​ដែល​អ្នក​អាច​អធិស្ឋាន​ឲ្យ​ដែរ​ឬ​ទេ នៅ​ថ្ងៃ​នេះ?-AMY BOUCHER PYE

Read article