Amy Boucher Pye

You are here:
ស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង

មិន​ត្រូវ​សងសឹក ឬ​ចង​គំនុំ​គុំគួន​នឹង​ពួក​កូនចៅ​របស់​សាសន៍​ឯង​ឡើយ គឺ​ត្រូវឲ្យ​ស្រឡាញ់​អ្នកជិតខាង​ដូច​ខ្លួនឯង​វិញ អញ​នេះ​ជា​ព្រះយេហូវ៉ា។ លេវី​វិន័យ ១៩:១៨ ក្នុងអំឡុងពេល​មានការ​បិទ​ខ្ទប់ និង​រស់នៅ​ដាច់ដោយឡែក​ពី​គ្នា ក្នុងអំឡុងពេល​នៃ​ការ​រីក​រាលដាល​​វី​រូស​កូ​រ៉ូ​ណា ខ្ញុំ​បាន​នឹក​ចំា​ពាក្យ​សម្តី ក្នុង​សំបុត្រ​ដែល​លោក​ម៉ា​ធីន លូស័​រ ឃីង Jr(Martin Luther King Jr.) បាន​សរសេរ​ពី​ក្នុង​គុក នៅ​ទី​ក្រុង​បឺមីងហាំ។ គាត់​បាន​និយាយ​អំពី​ភាព​អយុត្តិធម៌ ដោយ​លើកឡើង​ថា គាត់​មិន​អាច​អង្គុយ​ស្ងៀម នៅក្នុង​ទីក្រុង​មួយ ដោយ​មិន​ធ្វើអ្វី​សោះ ហើយ​​មិន​ខ្វល់​អំពី​រឿង​ដែល​កំពុង​កើតឡើង ក្នុង​ទីក្រុង​មួយទៀត​នោះ​ឡើយ។ គាត់​មានប្រសាសន៍​ថា “យើង​កំពុង​ជាប់​នៅក្នុង​បណ្តាញ​ដែល​ចង​ភ្ជាប់គ្នា​ទៅវិញទៅមក ដូច​ខ្សែអំបោះ​ដែល​ត្បាញ​ចូលគ្នា​ជា​ក្រណាត់។ ការអ្វី​ដែល​មក​ផល​ប៉ះពាល់​មក​លើ​មនុស្ស​ម្នាក់​ដោយ​ផ្ទាល់ គឺ​មានផល​ប៉ះពាល់​មក​លើ​មនុស្ស​ទាំងអស់ ដោយប្រយោល”។ ដូចគ្នា​នេះ​ដែរ ក្នុងអំឡុងពេល​នៃ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីត១៩ យើង​អាច​សង្កេតឃើញ​ចំណង​ទាក់​ទង នៅ​តាម​បណ្តា​ទីក្រុង និង​ប្រទេស​ក្នុង​ពិភពលោក ដែល​បាន​បិទ​ខ្ទប់ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​មេរោគ​កូ​រ៉ូ​ណា។ បាន​សេចក្តី​ថា រឿង​អ្វី​ដែល​មានផល​ប៉ះពាល់​មក​លើ​ទីក្រុង​មួយ​មិនយូរ​ប៉ុន្មាន អាច​មានផល​ប៉ះពាល់​មក​លើ​ទីក្រុង​មួយទៀត។ ជាច្រើន​សតវត្សរ៍​មក​ហើយ ដែល​ព្រះ​ទ្រង់​បាន​បង្រៀន​រាស្រ្ត​ព្រះអង្គ អំពី​របៀប​បង្ហាញ​ការ​យកចិត្ត​ទុកដាក់​ចំពោះ​អ្នកដទៃ។ ព្រះអង្គ​បាន​ប្រទាន​ក្រឹត្យវិន័យ​តាមរយៈ​លោក​ម៉ូសេ ដើម្បី​ដឹកនាំ​ពួក​អ៊ីស្រាអែល និង​ជួយ​ពួក​គេ​ឲ្យ​រស់នៅ​ជា​មួយ​គ្នា។ ព្រះអង្គ​បាន​ប្រាប់​ពួក​គេ​ថា “មិន​ត្រូវ​ឈរ​ទាស់​នឹង​ឈាម​អ្នកជិតខាង​ឯង​ដែរ”(លេវី​វិន័យ ១៩:១៦) ហើយ​មិន​ត្រូវ​សងសឹក​មក​លើ​អ្នកដទៃ តែ​ត្រូវ “ស្រឡាញ់​អ្នកជិតខាង​ឲ្យ​ដូច​ខ្លួនឯង”(ខ.១៨)។ ព្រះអង្គ​ជ្រាប​ថា…

Read article
ការផ្លាស់ប្រែពិតប្រាកដ

ខាង​ឯ​កិរិយា​ប្រព្រឹត្ត​កាលពីដើម នោះ​ត្រូវឲ្យ​អ្នករាល់គ្នា​បាន​ដោះមនុស្ស​ចាស់ ដែល​តែងតែ​ខូច​ទៅ … ព្រមទាំង​ប្រដាប់ខ្លួន ដោយ​មនុស្ស​ថ្មី​វិញ។ អេភេសូរ ៤:២២-២៤ ខ្លូត(Claud) បាន​ចម្រើន​វ័យ​ធំឡើង ក្នុង​គ្រួសារ​ដ៏​វឹកវរ នៅ​ភាព​ខាងត្បូង​នៃ​ទី​ក្រុង​ឡុងដ៍។ គាត់​បាន​ចាប់ផ្តើម​លក់​កញ្ឆា ពេល​គាត់​មាន​អាយុ១៥ឆ្នាំ ហើយ​លក់​ឆ្នាំ​ញៀន​ហេរ៉ូអ៊ីន នៅ​អាយុ២៥ឆ្នាំ។ ដើម្បី​បិទបាំង​ទង្វើ​អាក្រក់​របស់​ខ្លួន គាត់​ក៏បាន​ធ្វើការ​ជា​គ្រូបង្រៀន​យុវជន។ មិនយូរ​ប៉ុន្មាន អ្នកគ្រប់គ្រង​របស់​គាត់​ដែល​ជា​គ្រីស្ទបរិស័ទ មានការ​ចាប់អារម្មណ៍​ចំពោះ​គាត់ ហើយ​គាត់​ក៏​ចង់​ស្វែងយល់​បន្ថែម​អំពី​ជំនឿ​គ្រីស្ទបរិស័ទ។ បន្ទាប់ពី​គាត់​បាន​ចូលរួម​វគ្គសិក្សា​មួយ ដើម្បី​ស្វែងយល់​ជំនឿ​គ្រីស្ទបរិស័ទ គាត់​ក៏បាន​យាង​ព្រះយេស៊ូវ​ចូលក្នុង​ជីវិត​គាត់។ គាត់​ក៏បាន​និយាយ​ថា គាត់​បាន​ស្គាល់​ព្រះវ​ត្ត​មាន​ព្រះ ហើយ​គេ​ក៏បាន​ឃើញ​ការ​ផ្លាស់​ប្រែ​កើតមាន​ក្នុង​ជីវិត​គាត់​យ៉ាង​ឆាប់រហ័ស។ គាត់​ថា គាត់​បាន​ក្លាយជា​អ្នក​ជួញ​គ្រឿងញៀន​ដែល​មាន​អំណរ​បំផុត។ ប៉ុន្តែ ព្រះយេស៊ូវ​មិន​បាន​ធ្វើការ​ក្នុង​ជីវិត​គាត់​តែ​ប៉ុណ្ណេះ​ឡើយ។ ពេល​ដែល​លោក​ខ្លូត​ថ្លឹង​កញ្ចប់​ថ្នាំ​កូកាអ៊ីន នៅ​ថ្ងៃបន្ទាប់ គាត់​ក៏បាន​គិតថា គាត់​កំពុងតែ​ធ្វើ​រឿង​ដ៏​ល្ងង់ខ្លៅ។ គាត់​កំពុងតែ​លក់​ថ្នាំពុល​ទៅ​ឲ្យ​អ្នកដទៃ! គាត់​ក៏បាន​ដឹងខ្លួន​ថា គាត់​ត្រូវតែ​ឈប់​លក់​ថ្នាំញៀន​ទៀត ហើយ​ត្រូវ​ស្វែងរក​ការងារ​ធ្វើ។ ដោយ​ជំនួយ​មក​ពី​ព្រះវិញ្ញាណ គាត់​ក៏បាន​បិទ​ទូរស័ព្ទ​គាត់​ចោល ហើយ​ឈប់​​ជួញដូរ​គ្រឿងញៀន​ទៀត។ សាវ័ក​ប៉ុល​បាន​និយាយ​សំដៅ​ទៅលើ​ការ​ផ្លាស់​ប្រែ​ដូចនេះ​ឯង នៅពេល​ដែល​គាត់​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​ពួក​ជំនុំ​នៅ​ទីក្រុង​អេភេសូរ។ គាត់​បាន​បង្រៀន​អ្នកជឿ​ទាំងឡាយ កុំ​ឲ្យ​រស់នៅ​ក្នុង​ជីវិត​ដែល​ដាច់​ចេញពី​ព្រះ​ឡើយ តែ​ត្រូវ “ដោះមនុស្ស​ចាស់ ដែល​តែងតែ​ខូច​ទៅ តាម​សេចក្តី​ប៉ងប្រាថ្នា​របស់​សេចក្តី​ឆបោក​ចោលចេញ” ហើយ​ផ្ទុយទៅវិញ ត្រូវ “ប្រដាប់ខ្លួន ដោយ​មនុស្ស​ថ្មី​វិញ…

Read article
ព្រះគ្រីស្ទដែលគង់នៅក្នុងយើង

នៅ​ថ្ងៃ​នោះ អ្នករាល់គ្នា​នឹង​ដឹង​ថា ខ្ញុំ​នៅក្នុង​ព្រះវរបិតា​ខ្ញុំ អ្នករាល់គ្នា​ក៏​នៅក្នុង​ខ្ញុំ ហើយ​ខ្ញុំ​នៅក្នុង​អ្នករាល់គ្នា​ដែរ។ យ៉ូហាន ១៤:២០ លោក អេហ្វ ប៊ី មេ​យ័រ(F. B. Meyer ឆ្នាំ១៨៤៧-១៩២៩) ជា​គ្រូ​អធិប្បាយ​ជនជាតិ​អង់គ្លេស ដែល​បាន​ប្រើ​ស៊ុត​មួយ ដើម្បី​ពន្យល់ អំពី “ទេវសាស្ត្រ​ស៊ីជម្រៅ​អំពី​ការ​គង់នៅ​របស់​ព្រះគ្រីស្ទ​ក្នុងចិត្ត​គ្រីស្ទបរិស័ទ”។ គាត់​បាន​កត់សំគាល់​ថា ផ្នែក​ពណ៌លឿង​នៅក្នុង​ស៊ុត ជា “ជីវិត​ដ៏​តូច” ដែល​លូតលាស់​ជា​រៀងរាល់ថ្ងៃ រហូតដល់​កូនមាន់​ចេញ​រូបរាង្គ​នៅក្នុង​ស៊ុត។ យ៉ាងណាមិញ ព្រះយេស៊ូវ​គង់នៅ​ក្នុង​យើង តាមរយៈ​ព្រះវិញ្ញាណ​ព្រះអង្គ ដោយ​កែប្រែ​យើង ពី​ខាងក្នុង ឲ្យ​មានការ​លូតលាស់​ខាងវិញ្ញាណ ជា​រៀងរាល់ថ្ងៃ។ គាត់​ក៏បាន​ធ្វើការ​សុំ​អភ័យទោស​ជា​សាធារណៈ ចំពោះ​ការ​លើកឡើង​អំពី​សេចក្តី​ពិត​នៃ​ព្រះយេស៊ូវ​  ដោយ​ការប្រៀបធៀប​ដែល​មានការ​ខ្វះចន្លោះ​នេះ ដោយ​ដឹង​ថា ពាក្យពេចន៍​របស់​គាត់​មិន​អាច​ពិពណ៌នា​ឲ្យ​គ្រប់ជ្រុងជ្រោយ អំពី​ព្រះ​វត្ត​មាន​របស់​ព្រះយេស៊ូវ​ គង់នៅ​ក្នុងចិត្ត​អ្នកជឿ តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ​ឡើយ។ តែ​គាត់​បាន​ជំរុញ​អ្នក​ស្តាប់​របស់​គាត់ ឲ្យ​ចែកចាយ​ដល់​អ្នកដទៃ អំពី​អត្ថន័យ​នៃ​ព្រះបន្ទូល​ព្រះយេស៊ូវ​ ដែល​បាន​ថា “នៅ​ថ្ងៃ​នោះ អ្នករាល់គ្នា​នឹង​ដឹង​ថា ខ្ញុំ​នៅក្នុង​ព្រះវរបិតា​ខ្ញុំ អ្នករាល់គ្នា​ក៏​នៅក្នុង​ខ្ញុំ ហើយ​ខ្ញុំ​នៅក្នុង​អ្នករាល់គ្នា​ដែរ”(យ៉ូហាន ១៤:២០)។ កាលនោះ ព្រះអង្គ​មាន​បន្ទូល​ដូចនេះ នៅពេល​យប់ ក្នុង​ពិធី​លៀង​ព្រះអម្ចាស់ ជាមួយ​ពួក​សាវ័ក…

Read article
អំណាចរបស់ឈ្មោះ

ឈ្មោះ​ឯង​មិន​ត្រូវ​ហៅថា អាប់​រ៉ាម​ទៀត​ទេ គឺ​ត្រូវ​ហៅថា អ័​ប្រា​ហាំ​វិញ ដ្បិត​អញ​បាន​តាំង​ឯង​ឲ្យ​ធ្វើជា​ឪពុក​នៃ​សាសន៍​ជាច្រើន។ លោកុប្បត្ដិ ១៧:៥ លោក​រ៉ានជីត(Ranjit) បាន​ព្យាយាម​រាប់រក​ក្មេង​អនាថា​មួយចំនួន នៅ​តាម​ដងផ្លូវ នៃ​ទីក្រុង​មុម​បៃ ប្រទេស​ឥណ្ឌា។ គាត់​ក៏បាន​និពន្ធ​បទចម្រៀង​មួយ​បទ ដែល​រៀបរាប់​ឈ្មោះ​របស់​ពួក​គេ។ គាត់​បាន​និពន្ធ​បទភ្លេង​ដ៏​ពិសេស សម្រាប់​ឈ្មោះ​នី​មួយៗ ដោយ​បង្រៀន​ពួក​គេ​ឲ្យ​ចេះ​ច្រៀង​បទ​ចម្រៀង​នោះ ដោយ​សង្ឃឹមថា ពួក​គេ​នឹង​មានការ​ចងចាំ​វិជ្ជមាន ទាក់ទង​នឹង​ឈ្មោះ​របស់​ពួក​គេ។ សម្រាប់​ក្មេង​ៗ​ដែល​មិនបាន​ឮ​គេ​ហៅឈ្មោះ​គាត់ ដោយ​សេចក្តី​ស្រឡាញ់ ជា​ទៀងទាត់ នោះ​គាត់​ក៏បាន​​ផ្តល់​ឲ្យ​ពួក​គេ នូវ​អំណោយ​នៃ​ការគោរព។ ឈ្មោះ​មាន​សារៈសំខាន់​នៅក្នុង​ព្រះគម្ពីរ ដែល​ជា​ញឹកញាប់ ឈ្មោះ​បាន​ឆ្លុះបញ្ចាំង​អំពី​ចារិក​លក្ខណៈ ឬ​តួនាទី​ថ្មី​របស់​បុគ្គល​ណា​ម្នាក់។ ព្រះ​ទ្រង់​បាន​ផ្លាស់​ប្តូរ​ឈ្មោះ​របស់​លោក​អាប់​រ៉ាម និង​អ្នកស្រី​សារ៉ាយ ពេល​ដែល​ព្រះអង្គ​តាំង​សេចក្តី​សញ្ញា​នៃ​សេចក្តី​ស្រឡាញ់ ជាមួយ​ពួក​គេ ដោយ​សន្យា​ថា ព្រះអង្គ​នឹង​ធ្វើជា​ព្រះ​របស់​ពួក​គេ ហើយ​ពួក​គេ​ធ្វើជា​រាស្រ្ត​ព្រះអង្គ។ ឈ្មោះ​អាប់​រ៉ាម ដែល​មានន័យថា “ឪពុក​ដែល​បាន​លើក​ដំកើង​” បាន​ប្រែក្លាយ​ជា​អ័ប្រាហាំ​វិញ ដែល​មានន័យថា “ឪពុក​របស់​មនុស្សជា​ច្រើន​”។ ហើយ​ឈ្មោះ​សារ៉ាយ ដែល​មានន័យថា ព្រះនាង ក៏បាន​ក្លាយជា​សារ៉ា​វិញ ដែល​មានន័យថា ព្រះនាង​របស់​មនុស្សជា​ច្រើន (មើល​លោកុប្បត្តិ ១៧:៥,១៥)។ ឈ្មោះ​ថ្មី ដែល​ព្រះអង្គ​ប្រទាន​ពួក​គេ ក៏បាន​រាប់បញ្ចូល​ព្រះបន្ទូល​សន្យា​ប្រកបដោយ​ព្រះគុណ​ព្រះអង្គ​ថា ពួក​គេ​នឹង​ឈប់​រស់នៅ​ជា​មនុស្ស​អា​ទៀត។ ពេល​ដែល​នាង​សារ៉ា​ប្រសូត​បានកូន​ប្រុស​មួយ…

Read article
នៅកន្លែងដែលគេស្វាគមន៍ខ្ញុំ

មើល ដែល​បងប្អូន​នៅ​មូល​ជាមួយគ្នា ដោយចិត្ត​ព្រមព្រៀង នោះ​ជាការល្អ ហើយ​សមគួរ​យ៉ាងណា​ទៅ។ ទំនុកដំកើង ១៣៣:១ ជនជាតិយូដា​បាន​បរិភោគ​អាហារ​ជុំគ្នា ដើម្បី​បន្ត​ប្រារព្ធ​ពិធីបុណ្យ​រំលង ដើម្បី​នឹក​ចាំ អំពី​ភាព​អស្ចារ្យ​នៃ​ព្រះរាជកិច្ច​ជួយ​សង្គ្រោះ​របស់​ព្រះ នៅ​គ្រា​សញ្ញាចាស់។ នៅ​ចុងបញ្ចប់​នៃ​ការ​ញាំ​អាហារ​នោះ សមាជិក​ពួក​ជំនុំ​នៃ​សាសន៍​យូដា​បាន​បង្ហាញ​ចេញ​នូវ​ក្តី​អំណរ ដោយ​រាំ​ជា​រង្វង់​មូល​ទាំងអស់គ្នា។ ប៊ែ​រី(Barry) បាន​ឈរ​មើល​ពួក​គេ ដោយ​ទឹកមុខ​ញញឹម​ស្រស់។ គាត់​បាន​បង្ហាញ​អារម្មណ៍​ចូលចិត្ត​ពេល​ដ៏​រីករាយ​ដូចនេះ​ខ្លាំង​ប៉ុណ្ណា ដោយ​រៀបរាប់​ថា “ពេលនេះ ពួក​គេ​ជាគ្រួសារ​របស់ខ្ញុំ។ នេះ​ជា​សហគមន៍​របស់ខ្ញុំ។ ខ្ញុំ​បាន​រក​ឃើញ​កន្លែង ដែល​ខ្ញុំ​ដឹង​ថា ខ្ញុំ​អាច​ស្រឡាញ់ និង​ទទួល​សេចក្តី​ស្រឡាញ់​ពី​គេ … គឺ​ខ្ញុំ​ជាផ្នែក​មួយ​នៃ​គ្រួសារ​នេះ”។ កាលពីក្មេង ប៊ែ​រី​បាន​ទទួលរង​ការធ្វើបាប​ផ្លូវកាយ និង​ផ្លូវចិត្ត ដែល​ធ្វើឲ្យ​គាត់​រស់នៅ​ដោយ​គ្មាន​អំណរ។ ប៉ុន្តែ ពួក​ជំនុំ​នៅក្នុង​តំបន់​ដែល​គាត់​រស់នៅ បាន​ស្វាគមន៍​គាត់ ហើយ​នាំ​គាត់​ឲ្យ​ទទួល​ជឿ​ព្រះយេស៊ូវ​​។ ការ​រួបរួម និង​ក្តី​អំណរ​ដែល​ពួក​គេ​បាន​បង្ហាញ​ចេញ​មក បាន​ធ្វើឲ្យ​គាត់​មាន​ការ​ប៉ះពាល់​ចិត្ត​យ៉ាង​ខ្លាំង ហើយក៏​បាន​ចាប់ផ្តើម​ដើរតាម​ព្រះគ្រីស្ទ ហើយ​មាន​អារម្មណ៍​ថា គេ​ស្រឡាញ់ និង​ទទួល​គាត់។ ក្នុង​បទ​គម្ពីរ​ទំនុកដំកើង ជំពូក១៣៣ ស្តេច​ដាវីឌ​បាន​ពិពណ៌នា ក្នុង​ន័យធៀប​ដ៏​មានអំណាច ដើម្បី​បកស្រាយ អំពី​ឥទ្ធិពល នៃ​ការ​រួបរួម “ដ៏​ល្អ និង​សមគួរ” របស់​រាស្រ្ត​ព្រះ។ ទ្រង់​មាន​បន្ទូល​ថា…

Read article
ព្រះគុណសម្រាប់ពេលមានទុក្ខលំបាក

ទ្រង់​មិនដែល​ខាន​នឹង​ប្រោស​ឯង​ឡើយ ក៏​មិនដែល​លះ​ចោល​ឯង​ដែរ ដូច្នេះ​កុំ​ឲ្យ​ខ្លាច ឬស្រយុតចិត្ត​ឲ្យសោះ។ ចោទិយកថា ៣១:៨ អេ​នី ចន​សិន ភ្លី​ន(Annie Johnson Flint) បាន​ក្លាយជា​ជន​ពិការ ដោយសារ​ជំងឺ​រលាក​សន្លាក់​ធ្ងន់ធ្ងរ បន្ទាប់ពី​បាន​រៀនចប់​វិទ្យាល័យ បាន​ពីរបី​ឆ្នាំ។ នាង​មិន​អាច​ដើរ​បាន​ទៀត​ ហើយ​ត្រូវ​ពឹងផ្អែក​លើ​អ្នកដទៃ​ជួយ​បំពេញ​តម្រូវការ​របស់​នាង។ ដោយសារ​នាង​ពូកែ​តែងកំណាព្យ និង​បទចម្រៀង​ទំនុកដំកើង មាន​មនុស្សជា​ច្រើន​មក​សួរសុខទុក្ខ​នាង ដោយ​រាប់បញ្ចូល​ទាំង​អ្នកបម្រើ​ព្រះ​ម្នាក់ ដែល​កំពុង​មានការ​បាក់ទឹកចិត្ត នៅក្នុង​ការងារ​បម្រើ​ព្រះ។ បន្ទាប់ពី​បាន​ត្រឡប់ទៅ​ផ្ទះ​វិញ ភ្ញៀវ​ម្នាក់​នោះ​ក៏បាន​សរសេរ​សារ​ផ្ញើ​មក​អេ​នី ដោយ​សួរ​នាង​ថា ហេតុអ្វី​ព្រះ​អនុញ្ញាត​ឲ្យ​ការ​លំបាក​យ៉ាងនេះ កើតឡើង​ក្នុង​ជីវិត​នាង។ អេ​នី​ក៏បាន​ផ្ញើ​កំណាព្យ ដើម្បី​ឆ្លើយតប​ទៅវិញ​ថា “ព្រះ​ទ្រង់​មិនបាន​សន្យា​ថា ផ្ទៃមេឃ​នឹង​ស្រឡះ​ជា​រៀង​រហូត​ ហើយក៏​មិនបាន​សន្យា​ថា យើង​នឹង​ឃើញ​ផ្កា​រីក​​នៅ​តាមផ្លូវ​ណា ដែល​យើង​ដើរទៅ​នោះ​ដែរ”។ តាម​បទពិសោធន៍​របស់​នាង នាង​ដឹង​ថា ទុក្ខវេទនា​កើតមាន​ជា​ញឹកញាប់ តែ​ព្រះ​ទ្រង់​មិនដែល​បោះបង់ចោល​មនុស្ស​ដែល​ព្រះអង្គ​ស្រឡាញ់​នោះ​ឡើយ។ ផ្ទុយទៅវិញ ព្រះអង្គ​បាន​សន្យា​ថា នឹង​ប្រទាន​ព្រះគុណ ក្នុង​ពេល​មានទុក្ខ​លំបាក ជំនួយ​មក​ពី​ស្ថានសួគ៌ សេចក្តី​អាណិត និង​សេចក្តី​ស្រឡាញ់​ដ៏​ស្ថិតស្ថេរ។ យើង​អាច​រក​ឃើញ​បទ​កំណាព្យ​នេះ នៅ​ក្នុង​បទ​ចម្រៀង​ទំនុក​សកល​មាន​ចំណង​ជើង​ថា “អ្វី​ដែល​ព្រះ​ទ្រង់​បាន​សន្យា”។ លោក​ម៉ូសេ​ក៏​ធ្លាប់​ជួប​ទុក្ខ​លំបាក​ផង​ដែរ តែ​គាត់​ដឹង​ថា ព្រះអង្គ​គង់នៅ​ក្បែរ​គាត់​ជានិច្ច។ ពេល​ដែល​គាត់​ផ្ទេរ​ការដឹកនាំ​ប្រជាជន​អ៊ីស្រាអែល​ទៅ​លោក​យ៉ូស្វេ គាត់​ក៏បាន​ប្រាប់​យុវជន​រូប​នោះ ឲ្យមានកម្លាំង…

Read article
ប្រាជ្ញា និងការយល់ដឹង ក្នុងព្រះបន្ទូល

  ដ្បិត​ព្រះយេហូវ៉ា​ទ្រង់​ប្រទាន​ឲ្យ​មាន​ប្រាជ្ញា ឯ​ដំរិះ​នឹង​យោបល់ នោះ​ចេញ​ពី​ព្រះឱស្ឋ​របស់​ទ្រង់​មក។ សុភាសិត ២:៦ នៅ​ឆ្នំា ១៣៧៣ កាល ជូលៀន(Julian) ជា​អ្នក​ក្រុង​ន័រវិច មាន​អាយុ​៣០​ឆ្នាំ នាង​បាន​ធ្លាក់​ខ្លួន​ឈឺ​ជា​ទម្ងន់ ស្ទើរ​​បាត់​បង់​ជីវិត។ ពេល​ដែល​គ្រូគង្វាល​របស់​នាង​អធិស្ឋាន​ជា​មួយ​នាង ព្រះ​ទ្រង់​បាន​ធ្វើ​ការ​ក្នុង​ចិត្ត​នាង។ បន្ទាប់​ពី​នាង​បាន​ជា​សះ​ស្បើយ​ពី​ជម្ងឺ ដោយ​ការ​អស្ចារ្យ នាង​ក៏​បាន​អធិស្ឋាន និង​សិក្សា​ព្រះ​បន្ទូល​ព្រះ​យ៉ាង​ខ្ជាប់ខ្ជួន ហើយ​ក៏​បាន​ជញ្ជឹង​គិត​ព្រះបន្ទូល​ដែល​ព្រះ​ទ្រង់​បាន​បើក​បង្ហាញ​ក្នុង​ព្រះ​គម្ពីរ។ គាត់​ក៏​បាន​ធ្វើ​ការ​សន្និដ្ឋាន​ថា “ព្រះ​ទ្រង់​បាន​ធ្វើការ​ក្នុង​ជីវិត​នាង ដោយសារ​ព្រះអង្គ​ស្រឡាញ់​នាង” ជា​ពិសេស ការ​លះបង់​របស់​ព្រះ​គ្រីស្ទ គឺ​ជា​ការ​បង្ហាញ​ចេញ​នូវ​សេចក្តី​ស្រឡាញ់​ដ៏​ខ្ពស់​បំផុត​របស់​ព្រះ។ មនុស្ស​ជា​ច្រើន​បាន​ឮ​ល្បី អំពី​ការ​អស្ចារ្យ​ដែល​ជូលៀន​បាន​ទទួល​ក្នុង​ជីវិត​នាង តែ​អ្វី​ដែល​គេ​ច្រើន​តែ​មើល​រំលង​នោះ គឺ​ពេល​វេលា​ដែល​នាង​បាន​ចំណាយ និង​ភាព​ឧស្សាហ៍​ព្យាយាម​របស់​នាង ក្នុងការ​​អនុវត្តន៍​តាម​ការ​អ្វី​ដែល​ព្រះ​ទ្រង់​បាន​បើក​សម្ដែង ក្នុង​ព្រះ​គម្ពីរ។ នាង​បាន​ព្យាយាម​ស្វែង​យល់ និង​អនុវត្ត​តាម​ព្រះបន្ទូល​ព្រះ ដោយ​ទូល​សូម​ប្រាជ្ញា និង​ជំនួយ​ពី​ព្រះ​អង្គ។​ ព្រះ​ទ្រង់​បាន​បើក​បង្ហាញ​ព្រះ​អង្គ​ទ្រង់​ដល់​រាស្រ្ត​ព្រះ​អង្គ ដោយ​ព្រះ​គុណ​ព្រះអង្គ តាម​រយៈ​ព្រះបន្ទូល​ក្នុង​ព្រះ​គម្ពីរ។ យើង​អាច​ស្វែង​រក​ប្រាជ្ញា និង​ជំនួយ ក្នុង​ការ​សិក្សា​ព្រះ​បន្ទូល​ព្រះ​អង្គ។ គឺ​ប្រាជ្ញា​ដែល​ស្តេច​សាឡូម៉ូន​បាន​បង្រៀន​បុត្រា​ទ្រង់ ឲ្យ​ស្វែង​រក ដោយ​ប្រុង​ត្រចៀក​ស្តាប់​តាម​ប្រាជ្ញា ហើយ​ផ្ចង់​ចិត្ត​ឲ្យ​បាន​យោបល់ (សុភាសិត ២:២) ដើម្បី​ឲ្យ​បាន​ស្គាល់​ព្រះ​អង្គ(ខ.៥)។ ព្រះ​ទ្រង់​បាន​សន្យា​ថា នឹង​ប្រទាន​យើង​នូវ​ប្រាជ្ញា និង​ការ​យល់​ដឹង​ព្រះបន្ទូល​ព្រះ​អង្គ។ កាលណា​យើង​លូតលាស់​កាន់​តែ​ស៊ី​ជម្រៅ…

Read article
ការឲ្យដោយចិត្តសប្បុរស

ក៏​មិន​ត្រូវ​សន្សំ​បេះ​ផ្លែ​ទំពាំងបាយជូរ ឬ​រើស​ផ្លែ​ដែល​ជ្រុះ​នៅ​ចំការ​របស់​ឯង​ដែរ ត្រូវ​ទុក​សំរាប់​ឲ្យ​ពួក​អ្នក​ក្រ និង​ពួក​អ្នក​ស្នាក់​វិញ អញ​នេះ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា។ លេវីវិន័យ ១៩:១០ លោក​ឧត្តម​សេនី ឆាល ហ្គរឌិន(Charles Gordonឆ្នាំ ១៨៣៣ ដល់១៨៨៥) បាន​ធ្វើ​ការ​បម្រើ​ក្សត្រី​វិចតូរីយ៉ា នៅ​ប្រទេស​ចិន និង​នៅ​កន្លែង​ផ្សេង​ទៀត តែ​ក្នុង​អំឡុង​ពេល​គាត់​វិល​ត្រឡប់​មក​រស់​នៅ​ក្នុង​ចក្រភព​អង់គ្លេស​វិញ គាត់​បាន​បរិច្ចាគ​ប្រាក់​ខែ អស់​៩០​ភាគរយ។ ពេល​គាត់​បាន​ទទួល​ដំណឹង​ថា មាន​គ្រោះ​អត់​ឃ្លាន​នៅ​ខេត្ត​លែនខាសៀរ គាត់​ក៏​បាន​យក​មេដាយ​មាស ធ្វើ​ពី​មាស​សុទ្ធ ដែល​គាត់​បាន​ទទួល​ពី​អ្នក​ដឹកនាំ​ពិភពលោក ផ្ញើ​ទៅ​តំបន់​ខាង​ជើង ដោយ​ប្រាប់​គេ​ឲ្យ​រំលាយ​មេដាយ​មាស​នោះ យក​ទៅ​លក់​យក​ប្រាក់​ទិញ​នំប៉័ង​ចែក​អ្នក​ក្រ។ នៅ​ថ្ងៃ​នោះ គាត់​ក៏​បាន​សរសេរ​ក្នុង​សៀវភៅ​កំណត់​ហេតុ​របស់​គាត់​ថា “របស់​ចុង​ក្រោយ ដែល​ខ្ញុំ​មាន​ក្នុង​លោកិយ​នេះ និង​បាន​ឲ្យ​តម្លៃ គឺ​ខ្ញុំ​បាន​ថ្វាយ​ដល់​ព្រះអម្ចាស់​យេស៊ូវ​ហើយ”។ កំរិត​នៃ​ភាព​សប្បុរស​របស់​ឧត្តមសេនីយ៍​ហ្គរឌិន ហាក់​ដូចជា​លើស​ពី​លទ្ធភាព​ដែល​យើង​អាច​ធ្វើ​បាន តែ​ព្រះ​ទ្រង់​តែង​តែ​ត្រាស់​ហៅ​រាស្រ្ត​ទ្រង់ ឲ្យ​ជួយ​ទំនុក​បម្រុង​អ្នក​ដែល​ខ្វះ​ខាត។ នៅ​ក្នុង​ក្រឹត្យវិន័យ​មួយ​ចំនួន ដែល​ព្រះអង្គ​ប្រទាន តាម​រយៈ​លោក​ម៉ូសេ ព្រះ​អង្គ​បាន​បង្គាប់​រាស្ត្រ​ព្រះ​អង្គ មិន​ឲ្យ​រើស​ផល​ដំណាំ​ខ្លះ ដែល​ជ្រុះ​នៅ​ក្នុង​ស្រែ​ចំការ ឬ​មិន​ឲ្យ​ប្រមូល​ផល​ដំណាំង​ទាំង​ស្រុង​ឡើយ។ ផ្ទុយ​ទៅ​វិញ ពេល​ដែល​ពួក​គេ​ប្រមូល​ផល​ដំណាំ ព្រះ​អង្គ​បាន​ប្រាប់​ពួកគេ​ឲ្យ​ទុក​ផ្លែ​ទំពាំង​បាយ​ជូរ ដែល​បាន​ជ្រុះ សម្រាប់​អ្នក​ក្រីក្រ និង​ជន​បរទេស​រើស(លេវីវិន័យ ១៩:១០)។ ព្រះ​ទ្រង់​សព្វ​ព្រះទ័យ​ឲ្យ​រាស្រ្ត​ព្រះ​អង្គ យក​ចិត្ត​ទុក​ដាក់​ចំពោះ​ជន​ដែល​ងាយ​រង​គ្រោះ…

Read article
អំណោយទាននៃការប្រែចិត្ត

មិន​ត្រូវ​ឲ្យ​ហែក​អាវ​ខ្លួន​ទេ គឺ​ត្រូវ​ហែក​ចិត្ត​វិញ ហើយ​វិល​មក​ឯ​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង​ចុះ ដ្បិត​ទ្រង់​ប្រកប​ដោយ​ព្រះគុណ​នឹង​សេចក្តី​មេត្តាករុណា។ យ៉ូអែល ២:១៣ កូន​ប្រុស​វ័យ​ជំទង់​របស់​អ្នក​ស្រី​ចេន(Jane) បាន​បដិសេធន៍​ថា ខ្លួន​មិន​បាន​ធ្វើ​ខុស​ទេ។ អ្នក​ស្រី​ចេន​មាន​ការ​បាក់​ទឹក​ចិត្ត​យ៉ាង​ខ្លាំង ពេល​ដែល​ឮ​កូន​ប្រុស​គាត់​បដិសេធន៍​ដូច​នេះ ព្រោះ​គាត់​ដឹង​ថា កូន​ប្រុស​គាត់​​និយាយ​កុហក។ គាត់​ក៏​បាន​អធិស្ឋាន​ភ្លាម​ៗ​ក្នុង​ចិត្ត សូម​ព្រះ​ទ្រង់​ជួយ​គាត់ មុន​ពេល​គាត់​សួរ​សាយ​មុន(Simon) ម្តង​ទៀត​ថា មាន​រឿង​អ្វី​កើត​ឡើង។ សាយមុន​នៅ​តែ​បដិសេធន៍​ថា ខ្លួន​មិន​និយាយ​កុហក​ទេ ហើយ​ទី​បំផុត គាត់​ក៏​បាន​ធ្វើ​កាយ​វិការ បង្ហាញ​ការ​ធុញ​ទ្រាន់។​ គាត់​ក៏​បាន​ប្រាប់​ថា គាត់​ចង់​ទៅ​ក្រៅ​បន្តិច។ ពេល​គាត់​ចាប់​ផ្តើម​ដើរ​ចេញ កូន​ប្រុស​គាត់​ក៏​បាន​សុំ​ទោស​គាត់។ ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ធ្វើ​ការ​ក្នុង​ចិត្ត​កូន​ប្រុស​គាត់ ដោយ​នាំ​ឲ្យ​មាន​​ការ​ប្រែ​ចិត្ត។ ក្នុង​កណ្ឌ​គម្ពីរ​យ៉ូអែល ដែល​ជា​កណ្ឌ​គម្ពីរ​សញ្ញាចាស់ ព្រះ​ទ្រង់​បាន​ត្រាស់​ហៅ​រាស្រ្ត​ព្រះ​អង្គ ឲ្យ​ប្រែ​ចិត្ត ចេញ​ពី​អំពើ​បាប ពេល​ដែល​ព្រះអង្គ​ស្វាគមន៍​ពួក​គេ ឲ្យ​វិល​ត្រឡប់​មក​រក​ព្រះ​អង្គ​វិញ អស់​ពី​ចិត្ត(២:១២)។ ព្រះអង្គ​មិន​បាន​ឲ្យ​ពួក​គេ​បង្ហាញ​ការ​សោក​ស្តាយ តែ​សម្បក​ក្រៅ​នោះ​ឡើយ តែ​ផ្ទុយ​ទៅ​វិញ ព្រះ​អង្គ​ឲ្យ​ពួក​គេ​បន្ទន់​ចិត្ត​ដ៏​រឹង​រូស​របស់​ខ្លួន។ ហេតុនេះ​ហើយ​ព្រះ​អង្គ​បាន​ប្រាប់​ពួក​គេ​ឲ្យ “ហែក​ចិត្ត មិន​មែន​ហែក​អាវ”។ ហោរា​យ៉ូអែល​ក៏​បាន​រំឭក​ពួក​អ៊ីស្រាអែល​ថា ព្រះ “​ទ្រង់​ប្រកប​ដោយ​ព្រះគុណ​នឹង​សេចក្តី​មេត្តាករុណា ទ្រង់​យឺត​នឹង​ខ្ញាល់ ហើយ​ក៏​មាន​សេចក្តី​សប្បុរស​ជា​បរិបូរ”(ខ.១៣)។ យើង​ប្រហែល​ជា​ពិបាក​សារភាព​កំហុស​របស់​យើង ព្រោះ​អំនួត​របស់​យើង ធ្វើ​ឲ្យ​យើង​មិន​ចង់​ទទួល​ស្គាល់​អំពើ​បាប​របស់​យើង។ យើង​ប្រហែល​បន្លំ​សេចក្តី​ពិត ហើយ​ចង់​ការពារ​ទង្វើ​របស់​យើង…

Read article
ការជួបជុំថ្វាយបង្គំ របស់មនុស្សគ្រប់វ័យ

ត្រូវ​ឲ្យ​ប្រមូល​បណ្តាជន​ទាំង​ប្រុស​ទាំង​ស្រី និង​កូន​ក្មេង ហើយ​នឹង​ពួក​អ្នក​ដទៃ​ដែល​នៅ​អស់​ទាំង​ទី​ក្រុង​របស់​ឯង​មក។ ចោទិយកថា ៣១:១២ ខណៈ​ពេល​ដែល​ពួក​គេ​ច្រៀង​សរសើរ​ព្រះ​ទាំង​អស់​គ្នា ក្នុង​កម្មវិធី​ថ្វាយ​បង្គំ ដែល​មាន​ការ​ចូល​រួម​ពី​មនុស្ស​នៅ​ជំនាន់​ផ្សេង​គ្នា មនុស្ស​ជា​ច្រើន​បាន​ពិសោធ​នឹង​ក្តី​អំណរ និង​សន្តិភាព​នៅ​ក្នុង​ចិត្ត លើកលែង​តែ​ស្ត្រី​ជា​ម្តាយ​ដ៏​ហត់​នឿយ​ម្នាក់។ ខណៈ​ពេល​ដែល​គាត់​កំពុង​ពរ​លាក់​កូន​តូច​របស់​គាត់ ដែល​ហៀប​នឹង​យំ គាត់​ក៏​បាន​ព្យាយាម​កាន់​សៀវភៅ​ចម្រៀង​ឲ្យ​កូន​ម្នាក់​ទៀត​អាយុ៥​ឆ្នាំ ហើយ​ទន្ទឹម​នឹង​នោះ គាត់​ក៏​បាន​ព្យាយាម​ឃាត់​កូន​ដែល​ទើប​ចេះ​ដើរ មិន​ឲ្យ​រត់​ទៅ​ឆ្ងាយ។ បន្ទាប់​មក បុរស​ម្នាក់​ដែល​មាន​វ័យ​ចំណាស់​ជាង ដែល​កំពុង​អង្គុយ​ពី​ក្រោយ​គាត់ ក៏បាន​សុំ​ជួយ​នាំ​កូន​ដែល​ចេះ​ដើរ​តេសតាស់​នោះ ដើរ​ក្នុង​ព្រះវិហារ ហើយ​ស្រ្តី​វ័យ​ក្មេង​ម្នាក់ ក៏​បាន​សុំ​ជួយ​កាន់​សៀវភៅ​ចម្រៀង​ឲ្យ​កូន​ច្បង​របស់​គាត់។ ក្នុង​រយៈ​ពេល​២​នាទី ស្ថានភាព​របស់​ស្រ្តី​ជា​ម្តាយ​នោះ​ក៏​មាន​ការ​ផ្លាស់​ប្តូរ ដោយ​គាត់​អាច​ដក​ដង្ហើម​បាន​ស្រួល និង​បិទ​ភ្នែក ហើយ​ថ្វាយ​បង្គំ​ព្រះ​ជា​មួយ​គេ​ដែរ។ ព្រះ​ទ្រង់​តែង​តែ​សព្វ​ព្រះទ័យ​ឲ្យ​រាស្រ្ត​ព្រះអង្គ ថ្វាយ​បង្គំ​ព្រះ​អង្គ ទាំង​ប្រុស​ស្រី ទាំង​ចាស់ ទាំង​ក្មេង ទាំង​អ្នក​ជឿ​ព្រះ​អង្គ​យូរ​ហើយ និង​អ្នក​ជឿ​ថ្មី។ កាល​លោក​ម៉ូសេ​ឲ្យ​ពរ​ដល់​ពូជ​អំបូរ​ទាំង​ឡាយ របស់​ជន​ជាតិ​អ៊ីស្រាអែល មុន​ពេល​ពួក​គេ​ចូល​ទឹកដី​សន្យា គាត់​បាន​ជំរុញ​ពួកគេ​ទាំង​អស់​គ្នា ឲ្យ​ជួប​ជុំ​គ្នា “ទាំង​ប្រុស​ទាំង​ស្រី និង​កូន​ក្មេង ហើយ​នឹង​សាសន៍​ដទៃ ដែល​កំពុង​ស្នាក់​នៅ​ក្នុង​ទីក្រុង​របស់​ពួកគេ” ដើម្បី​ឲ្យ​ពួក​គេ​អាច “ស្តាប់ ហើយ​រៀន​កោត​ខ្លាច​ព្រះ​អម្ចាស់ ជា​ព្រះ​របស់​ពួក​គេ” ហើយ​ធ្វើ​តាម​បង្គាប់​របស់​ព្រះ​អង្គ​(ចោទិយកថា ៣១:១២)។ កាល​ណា​យើង​អាច​ថ្វាយ​បង្គំ​ព្រះ​អង្គ​ទាំង​អស់​គ្នា ជា​មួយ​មនុស្ស​គ្រប់​វ័យ គឺ​មាន​ន័យ​ថា យើង​កំពុង​តែ​ថ្វាយ​ព្រះ​កិត្តិនាម​ដល់​ព្រះ​អង្គ។…

Read article