Amy Boucher Pye

You are here:
សំបុត្រនៅថ្ងៃណូអែល

រៀង​រាល់​ពេល​រដូវ​កាល​នៃ​បុណ្យ​ណូអែល​មក​ដល់ មិត្ត​ភក្តិ​របស់​ខ្ញុំ​តែង​តែ​សរសេរ​សំបុត្រ​ដ៏​វែង​មួយ​ច្បាប់ ផ្ញើ​ភរិយា​របស់​គាត់ ដោយ​និយាយ​រំឭក​អំពី​ពេល​កន្លង​ទៅ ហើយ​នឹក​ស្រមៃ​អំពី​ពេល​អនាគត។ គាត់​តែង​តែ​សរសេរ​ប្រាប់​ភរិយា​គាត់​ថា គាត់​ស្រឡាញ់​នាង​ខ្លាំង​ប៉ុណ្ណា ហើយ​ហេតុ​អ្វី​គាត់​ស្រឡាញ់​នាង។ គាត់​ក៏​បាន​សរសេរ​សំបុត្រ​ទៅ​កាន់​កូន​ស្រី​គាត់​ម្នាក់​ៗ​ផង​ដែរ។ ពាក្យ​សម្តី​នៃ​សេចក្តី​ស្រឡាញ់​របស់​គាត់ បាន​ធ្វើ​ជា​អំណោយ​ថ្ងៃ​ណូអែល​ដែល​មិន​អាច​ភ្លេច​បាន។​ យើង​ក៏​អាច​និយាយ​ផង​ដែរ​ថា ព្រះ​យេស៊ូវ​គឺ​ជា​សំបុត្រ​ថ្ងៃ​ណូអែល​ដំបូង​បំផុត ព្រោះ​ទ្រង់​ជា​ព្រះ​បន្ទូល​ដែល​បាន​យក​កំណើត​ជាមនុស្ស​។ បទ​គម្ពីរ​ដំណឹង​ល្អ​យ៉ូហាន​បាន​និយាយ​សង្កត់​ធ្ងន់​ អំពី​សេចក្តី​ពិត​នេះ​ថា “កាល​ដើម​ដំបូង​មាន​ព្រះបន្ទូល ព្រះបន្ទូល​ក៏​គង់​នៅ​ជា​មួយនឹង​ព្រះ ហើយ​ព្រះបន្ទូល​នោះ​ឯង​ជា​ព្រះ”(យ៉ូហាន ១:១)។ នៅ​សម័យ​ដើម ក្នុង​ភាសា​ក្រិក ពាក្យ “ឡូហ្គូស” ប្រែ​មក​ថា ព្រះ​បន្ទូល​ព្រះ។ ព្រះ​បន្ទូល ដែល​ជា​ព្រះ​រាជ​បុត្រា​តែ​មួយ​របស់​ព្រះ​វរបិតា “បាន​ត្រឡប់​ជា​សាច់​ឈាម ហើយ​បាន​ស្នាក់​នៅជា​មួយ​នឹង​យើង​រាល់​គ្នា”(ខ.១៤)។ ព្រះ​ទ្រង់​បាន​បើក​បង្ហាញ​ព្រះ​អង្គ​ទ្រង់​យ៉ាង​ល្អ​ឥត​ខ្ចោះ តាម​រយៈ​ព្រះ​យេស៊ូវ ដែល​ជា​ព្រះ​បន្ទូល​របស់​ព្រះ។ ទេវវិទូ​ទំាង​ឡាយ​បាន​ព្យាយាម​ស្វែង​យល់​អំពី​អាថ៌​កំបាំង​ដ៏​មាន​ន័យ​នេះ អស់​ជា​ច្រើន​សតវត្សរ៍​មក​ហើយ។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ យើង​អាច​ដឹង​ច្បាស់​ថា ព្រះ​យេស៊ូវ​ជា​ព្រះ​បន្ទូល​នៃ​ព្រះ ដែល​បាន​នាំ​ពន្លឺ​ចូល​ទៅ​ក្នុង​ពិភព​លោក​ដ៏​ងងឹត(ខ.៩)។​ កាល​បើ​យើង​ជឿ​ទ្រង់ នោះ​យើង​បាន​ក្លាយ​ជា​កូន​ស្ងួន​ភ្ញា​របស់​ព្រះ ដែល​ជា​អំណោយ​ដ៏​វិសេស​(ខ.១២)។ ព្រះយេស៊ូវ​ជា​សំបុត្រ​នៃ​សេចក្តី​ស្រឡាញ់ ដែល​ព្រះ​ទ្រង់​បាន​ផ្ញើ​មក​យើង។​ ទ្រង់​បាន​យាង​មក និង​បាន​គង់​នៅ​ក្នុង​ចំណោម​យើង​។ នោះ​ហើយ ជា​អំណោយ​ដ៏​អស្ចារ្យ​នៃ​ថ្ងៃ​ណូអែល។—AMY BOUCHER PYE

Read article
កិច្ចការនៅទីលាក់កំបាំង

កាល​ពី​មុន ខ្ញុំ​មាន​កិច្ច​ការ​សាលា​ដ៏​ធំ​មួយ ដែល​ត្រូវ​ធ្វើ។ ពេល​នោះ ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​ខ្លាច​មិន​អាច​បញ្ចប់​វា ឲ្យ​ទាន់​ពេល​កំណត់។ ស្ថិត​ក្នុង​ពេល​ដ៏​ថប់​បារម្ភ​នោះ ខ្ញុំ​ក៏​បាន​ទទួល​ក្រដាសលើក​ទឹក​ចិត្ត​បី​សន្លឹក ពី​មិត្ត​ភក្តិ​ខ្ញុំ​មួយ​ចំនួន។ ពួក​គេ​ម្នាក់​ៗសុទ្ធ​តែ​និយាយ​ថា “ព្រះ​អង្គ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​អំពី​អ្នក ពេល​ដែល​ខ្ញុំ​អធិស្ឋាន​នៅ​ថ្ងៃនេះ”។ ខ្ញុំ​មាន​ការ​លើក​ទឹក​ចិត្ត​ណាស់ ពេល​ដែល​មិត្ត​ភិក្ត​ទាំង​នោះ​បាន​ទំនាក់​ទំនង​មក​ខ្ញុំ ដោយ​មិន​ដឹង​ថា ខ្ញុំ​កំពុង​តែ​ជួប​រឿង​អ្វី ហើយ​ខ្ញុំ​ជឿ​ថា ព្រះ​ជា​ម្ចាស់​បានប្រើ​ពួក​គេ ជា​អ្នក​នាំ​សារ​នៃ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់។ សាវ័ក​ប៉ុល​បាន​ស្គាល់​អំណាច​នៃ​ការ​អធិ​ស្ឋាន ពេល​ដែល​គាត់​សរសេរ​សំបុត្រ ផ្ញើ​ទៅ​ពួក​ជំនុំ​នៅ​ទីក្រុង​កូរិនថូស។ គាត់​មាន​ប្រសាសន៍​ថា គាត់​ជឿ​ថា ព្រះ​ទ្រង់​នឹង​បន្ត​រំដោះ​ពួក​គេ ឲ្យ​រួច​ពី​ទុក្ខ​លំបាក ដោយសារ​ពួក​គេ​បាន​ជួយ​អធិស្ឋាន​ឲ្យ​គាត់​(២កូរិនថូស ១:១០-១១)។ ហើយ​នៅ​ពេល​ដែល​ព្រះ​ទ្រង់​ឆ្លើយ​តប ការ​អធិស្ឋាន​របស់​ពួក​គេ សិរីល្អ​របស់​ទ្រង់​នឹង​បាន​ដំកើងឡើង ខណៈ​ពេល​ដែល​រាស្រ្ត​របស់​ទ្រង់​អរ​ព្រះ​គុណ​ទ្រង់ សម្រាប់ “ការ​ឆ្លើយ​តប ចំពោះ​ការ​អធិស្ឋាន​របស់​មនុស្ស​ជា​ច្រើន”(ខ.១១)។ មិត្ត​ភក្តិ​របស់​ខ្ញុំ និង​ពួក​ជំនុំ​ដែល​ជួយ​អធិស្ឋាន​ឲ្យ​សាវ័ក​ប៉ុល កំពុង​តែ​ចូល​រួម នៅ​ក្នុង​ការងារ​ទូល​អង្វរ ដែល​លោក​អូសវល ឆេមប័រ(Oswald Chambers) បាន​ហៅ​ថា “កិច្ចការ​នៅ​ទី​កំបាំង ដែល​នាំ​មក​នូវ​ផល​ផ្លែ ដែល​ថ្វាយ​សិរីល្អ​ដល់​ព្រះ​វរ​បិតា”។ ខណៈ​ពេល​ដែល​យើង​ផ្តោត​គំនិត និង​ចិត្ត​របស់​យើង ទៅ​លើ​ព្រះ​យេស៊ូវ យើង​បាន​ដឹង​ថា ទ្រង់​កំពុង​តែ​កែ​ច្នៃ​យើង ដោយ​រាប់​បញ្ចូល​របៀប​នៃ​ការ​អធិស្ឋាន​របស់​យើង​ផង​ដែរ។ ទ្រង់​ជួយ​ឲ្យ​យើង​អាច​ឲ្យ​អំណោយ​នៃ​ការ​ទូល​អង្វរ​ដ៏​ពិត សម្រាប់​មិត្ត​សំឡាញ់ សមាជិក​គ្រួសារ…

Read article
ការចាប់សត្វចចក

ខណៈ​ពេល​ដែល​ខ្ញុំ​​កំពុងជជែកគ្នា តាម​ទូរស័ព្ទ ជា​មួយ​មិត្ត​ភក្តិ​របស់​យើង​ម្នាក់ ដែល​កំពុង​រស់​នៅ​ក្បែរ​មាត់​សមុទ្រ ខ្ញុំ​ក៏​បាន​បង្ហាញ​​នូវចិត្ត​រីករាយ នៅ​ក្នុង​ការ​ស្តាប់​សម្លេង​សត្វ​រំពេរ​ស្រែក​យំ។ នាង​ក៏​បាន​ឆ្លើយ​តប​ថា សម្រាប់​នាង សត្វ​រំពេរ​ទាំ​ងនោះជា​សត្វ​ចង្រៃ ព្រោះ​ពួក​វា​បាន​រំខាន​នាង​ជា​រៀងរាល់​ថ្ងៃ។ ក្នុង​នាម​ជា​អ្នក​រស់​នៅ​ក្នុង​ទីក្រុង​ឡុងដ៍ ខ្ញុំ​ក៏​មាន​អារម្មណ៍​ដូច​នេះ ចំពោះ​សត្វ​កញ្រ្ជោង​ផង​ដែរ។ ខ្ញុំ​មិន​គិត​ថា ពួក​វា​ជា​សត្វ​ដែល​គួ​រឲ្យ​ស្រឡាញ់​នោះទេ​ តែ​វា​ជា​សត្វ​ដែល​ដើរ​ចុះ​ដើរ​ឡើង​ៗ ក្នុង​តំបន់​ដែល​ខ្ញុំ​រស់​នៅ ដោយ​បន្សល់​ទុក​នូវ​សំរា​មរា​យប៉ាយ និង​​ក្លិន​ស្អុយ។ ស្តេច​សាឡូម៉ូន​បាន​មានប​ន្ទូល​ អំពី​សត្វ​ចចក នៅ​ក្នុង​បទ​កំណាព្យ​ស្នេហា នៃ​កណ្ឌ​គម្ពីរ​បទ​ចម្រៀង​សាឡូម៉ូន ដែល​ជាកណ្ឌ​គម្ពីរ​សញ្ញា​ចាស់ ដែល​បាន​បើក​បង្ហាញ​នូវ​សេចក្តី​ស្រឡាញ់រ​វាង​ប្តី និង​ប្រពន្ធ ហើយ​អ្នក​អធិប្បាយ​ព្រះ​បន្ទូល​មួយ​ចំនួនជឿ​ថា រឿង​ក្នុង​កណ្ឌ​គម្ពីរ​នេះ ជា​រឿង​ប្រៀប​ប្រដូច អំពី​​ទំនាក់​ទំន​ងរវា​ងព្រះ​ជា​ម្ចាស់ និង​រាស្រ្ត​របស់​ទ្រង់។ ក្នុងរឿង​នេះ កូនក្រមុំ​​បាន​​ដា​ស់​តឿន អំពី​​កូ​ន​ចចក ដោយ​សុំ​ឲ្យ​កូន​កំឡោះ​របស់​នាង ទៅ​ចាប់​ពួក​វា(២:១៥)។ សត្វ​ចចក​ទាំង​នោះ អាចបំផ្លាញ​ដំណំា​ក្នុង​ចំការ​ទំពាំង​បាយ​ជូរ ដោយសារ​វា​ឃ្លាន​ផ្លែ​ទំពាំង​បាយ​ជូរ។ ខណៈ​ពេល​ដែល​កូ​នក្រមុំ​កំពុង​ទន្ទឹង​រង់​ចាំ​ការរស់​នៅ​ជា​ប្តី​ប្រពន្ធ នាង​មិន​ចង់​ឲ្យ​សត្វ​ចង្រៃ​ទាំង​នោះ រំខាន​ចំណង​នៃសេ​ចក្តី​ស្រឡាញ់​របស់​នាង​ឡើយ។ តើ “សត្វ​ចចក” អាច​រំខាន​ទំនាក់​ទំនង ដែល​យើង​មាន​ជា​មួ​យ​ព្រះ​ជា​ម្ចាស់ដោយ​របៀប​ណា? សម្រាប់​ខ្ញុំ សត្វ​ចចក​នោះ គឺ​ជា​ការ​រំខាន​​របស់​អ្នក​ដែល​បាន​ធ្វើ​ការ​ស្នើ​សុំ​មក​ខ្ញុំ​ច្រើន​ពេក ដែល​អាច​ធ្វើឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា មិ​ន​អាច​ទ្រាំ​ទ្រ​បាន និង​មិន​សប្បាយ​ចិត្ត។ ពេល​ខ្លះ ការ​រំខាន​នោះ អាច​ជា​ជម្លោះ​នៅ​ក្នុង​ទំនាក់​ទំនង​ដែល​ខ្ញុំបា​ន​ជួប…

Read article
ភាពសប្បុរស ដែលមិនបានរំពឹងទុក

មាន​ពេល​មួយ មិត្ត​ភក្តិ​របស់​ខ្ញុំ​ម្នាក់ កំពុង​តែ​រង់​ចាំ​បង់​ប្រាក់ សម្រាប់​គ្រឿង​ទេស​ដែល​គាត់​បាន​ទិញ នៅ​ក្នុង​ផ្សា​ទំនើប​។ ពេល​នោះ មាន​បុរស​ម្នាក់​ដែល​ឈរ​នៅ​ពី​មុខ​នាង បាន​ងាក​មក​ក្រោយ ហើយ​ក៏​បាន​ហុច​បណ្ណ​បញ្ចុះ​តម្លៃ ១៤​ដុល្លាឲ្យ​នាង សម្រាប់​ការ​បង់​ថ្លៃ​ទំនិញ។ ដោយ​សារ​នាង​មាន​ការ​ហត់​នឿយ ហើយ​មិន​បាន​គេង​ឲ្យ​គ្រប់​គ្រាន់​ផង​នោះ នាងក៏​បាន​ស្រក់​ទឹក​ភ្នែក  ដោយសារ​អំពើ​សប្បុរស​របស់​គាត់។ បន្ទាប់​មក នាង​ក៏​បាន​អស់​សំណើច ចំពោះ​ខ្លួន​ឯង ដែល​បាន​យំ​នៅ​ពេល​នោះ។ ភាព​សប្បុរស​ដែល​មិន​បាន​រំពឹង​ទុក​នេះ បាន​ប៉ះពាល់​ចិត្ត​នាង​ណាស់ ហើយ​ក៏​បាន​ផ្តល់​ឲ្យ​នាង​នូវ​សេចក្តី​សង្ឃឹម ក្នុង​អំឡុង​ពេល​ដែល​នាង​កំពុង​តែ​ខ្សោះ​អស់​កម្លាំង។ នាង​ក៏​បាន​ថ្វាយ​ការ​អរ​ព្រះ​គុណ​ដល់​ព្រះជា​ម្ចាស់ សម្រាប់​សេចក្តី​ល្អ​របស់​ទ្រង់ ដែល​បាន​ប្រទាន​មក​នាង តាម​រយៈ​មនុស្ស​ម្នាក់ នៅ​ថ្ងៃ​នោះ។ ការ​បង្រៀន​អំពី​ការ​ឲ្យ ស្ថិត​ក្នុង​ចំណោម​ប្រធាន​បទ ដែល​សាវ័ក​ប៉ុល​បាន​លើក​យក​មក​សរសេរ នៅ​ក្នុង​សំបុត្រ ដែល​គាត់​បាន​សរសើរ​ផ្ញើ​ទៅ​សាសន៍​ដទៃ ដែល​ជា​គ្រីស្ទ​បរិស័ទ នៅ​ទីក្រុង​អេភេសូរ។ គាត់​បាន​បង្រៀន​ពួក​គេ ឲ្យ​លះ​បង់​ជីវិត​ចាស់​ចោល ហើយ​ឱប​ក្រសោប​យក ជីវិត​ថ្មី​វិញ ដ្បិត​ពួក​គេ​បាន​ទទួល​សេចក្តី​សង្រ្គោះ ដោយ​សារ​ព្រះ​គុណ​របស់​ព្រះ​ជា​ម្ចាស់​ហើយ​។ គាត់​ក៏​បាន​បក​ស្រាយ​ថា ព្រះ​គុណ​ដែល​ជួយ​សង្រ្គោះ​នេះ បណ្តាល​ចិត្ត​យើង ឲ្យ​ចង់ “ធ្វើ​ការ​ល្អ” ដ្បិត​ព្រះ​ទ្រង់​បាន​បង្កើត​យើង ឲ្យ​មាន​រូប​ភាព​ដូច​ទ្រង់ ហើយ​ជា “ស្នា​ព្រះ​ហស្ត”របស់​ទ្រង់(២:១០)។ យើង​អាច​ចែក​ផ្សាយ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​ជា​ម្ចាស់ តាម​រយៈ​ការ​ប្រព្រឹត្ត​របស់​យើង​ជា​រៀង​រាល់​ថ្ងៃ ដូច​បុរស​ដែល​នៅ​ផ្សារ​ទំនើប​នោះ​ដែរ។ ជា​ការ​ពិត​ណាស់ ដើម្បី​ចែក​ចាយ​អំពី​ព្រះ​គុណ​ព្រះ…

Read article
ការរើសកួរស្រូវក្នុងស្រែ

មិត្ត​ភក្តិ​របស់​ខ្ញុំ​ម្នាក់ ដែល​ជា​ជន​ជាតិ​តង់ហ្សានី មាន​ចក្ខុ​វិស័យ​ចង់​កែ​ប្រែ​ដី​មួយ​កន្លែង ដែល​គេ​បាន​ទុក​ចោល នៅ​ក្នុង​ទីក្រុង​ដូដូម៉ា។ ដោយសារ​គាត់​មើល​ឃើញ​តម្រូវ​ការ​របស់​ស្ដ្រី​មេម៉ាយ​មួយ​ចំនួន ក្នុង​តំបន់​នោះ អ្នក​ស្រី​រស់(Ruth) ចង់​ប្រែ​ក្លាយ​ដីប៉ុន្មាន​ហិចតា​នេះ ទៅ​ជា​កន្លែង​ចិញ្ចឹម​មាន់ និង​ដាំ​ដំណាំ​ផ្សេង​ៗ។ ការ​ដែល​គាត់​មាន​ចក្ខុ​វិស័យ ក្នុង​ការ​បំពេញ​តម្រូវ​ការ​របស់​អ្នក​ដែល​ខ្វះ​ខាត មាន​ឫស​គល់​នៅ​ក្នុង​សេចក្តី​ស្រឡាញ់ ដែល​គាត់​មាន​ចំពោះ​ព្រះ​ជា​ម្ចាស់ ហើយ​នាង​បាន​ទទួល​ការ​បណ្ដាល​ចិត្ត​ មក​ពី​តួ​អង្គ​នាង​រស់ នៅ​ក្នុង​ព្រះ​គម្ពីរ។ នៅ​គ្រា​សញ្ញា​ចាស់ ក្រឹត្យ​វិន័យ​របស់​ព្រះជាម្ចាស់ បាន​អនុញ្ញាត​ឲ្យ​ជន​ក្រីក្រ ឬ​ជន​បរទេស​ច្រូត ឬ​រើស​កួរ​ស្រូវ នៅ​កៀនស្រែ​(លេវីវិន័យ ១៩:៩-១០)។ នាង​រស់(នៅ​ក្នុង​ព្រះ​គម្ពីរ) គឺ​ជា​ជន​បរទេស ហើយ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ រើស​កួរ​ស្រូវ​ធ្វើ​ជា​អាហារ សម្រាប់នាង និង​ម្ដាយ​ក្មេក​របស់​នាង។ ទី​បំផុត នាង​រស់ និង​នាង​ណាអូមី​ក៏​បាន​ទទួល​បាន​ជម្រក និង​ការ​ការពារ​ដ៏​ល្អ បន្ទាប់​ពី​បាន​រើស​កួរ​ស្រូវ ក្នុង​ស្រែ​របស់​លោក​បូអូស ដែល​ជា​បងប្អូន​សាច់​ជិត។ នាង​រស់​បាន​ប្រើ​ភាព​វៃ​ឆ្លាត និង​ខំ​ប្រឹង​ប្រែង​ធ្វើ​ការ នៅ​ពេល​ថ្ងៃ ដោយ​ខំ​រើស​សន្សំ​ទុក​ស្បៀង​អាហារ នៅ​កៀន​ស្រែ​មក ហើយ​ព្រះ​ជា​ម្ចាស់​ក៏​បាន​ប្រទាន​ពរ​ដល់​នាង។ ទឹក​ចិត្ត​ស្រឡាញ់​របស់​នាង​រស់ ដែល​ជា​មិត្តភក្តិ​របស់​ខ្ញុំ និង​ការ​លះ​បង់​របស់​នាង​រស់ ដែល​ជា​តួ​អង្គ​ក្នុង​ព្រះ​គម្ពីរ នាំ​ឲ្យ​ខ្ញុំអរ​ព្រះ​គុណ​ដល់​ព្រះ​ជា​ម្ចាស់ សម្រាប់​ការ​ដែល​ទ្រង់​ថែរក្សា​ជន​ក្រីក្រ និង​អ្នក​ទន់​ខ្សោយ​។ អ្នក​ទាំង​ពីរ​សុទ្ធ​តែ​បាន​បណ្តាល​ចិត្ត​ខ្ញុំ ឲ្យ​ខ្ញុំ​រក​វិធី​ជួយ​អ្នក​ដទៃ ក្នុង​សហគមន៍​របស់​ខ្ញុំ ហើយ​ជួយ​ឲ្យ​បាន​ទូ​លំទូលាយ​ថែម​ទៀត…

Read article
ស្នាមឆ្លាក់ នៅលើព្រះហស្ដទ្រង់

លោក​ឆាល ស្ពើជីន ( Charles Spurgeon) បាន​បម្រើ​ព្រះ​នៅ​ព្រះវិហារ នៅ​ទីក្រុង​ឡុងដ៍ ជា​ច្រើន​ឆ្នាំ ក្នុង​អំឡុងទសវត្សរ៍​ឆ្នាំ១៨០០។ កាល​នោះ​គាត់​ចូល​ចិត្ត​អធិប្បាយ បទគម្ពីរ អេសាយ ៤៩:១៦ ដែល​បាន​ចែង​ថា ព្រះ​ជា​ម្ចាស់​បាន​ចារឹក​យើង​ទុក ​នៅ​ផ្ទៃ​បាត​ព្រះ​ហស្ត​របស់​ទ្រង់។ គាត់​បាន​មាន​ប្រសាសន៍​ថា “បទ​គម្ពីរ​ដ៏​ល្អ​ដូច​នេះ គឺ​ត្រូវ​ឲ្យ​យើង​យក​មក​អធិប្បាយ​រាប់រយ​ដង!” សេចក្តី​ដែល​បាន​ចែង​ក្នុង​បទ​គម្ពីរ​នេះ ពិត​ជា​មាន​តម្លៃ​ណាស់ បាន​ជា​យើង​អាច​យក​មក​ពិចារណា ​នៅ​ក្នុង​គំនិត​របស់​យើង ម្ដង​ហើយ​ម្ដង​ទៀត។ លោក​ស្ពើជីន បាន​បក​ស្រាយ​យ៉ាង​ក្បោះ​ក្បាយ អំពី​សេចក្ដី​សន្យា​របស់​ព្រះ​អម្ចាស់ ដល់​ពួក​អ៊ីស្រាអែល ជា​រាស្ដ្រ​ទ្រង់ ដែល​សេចក្តី​សន្យា​នេះ បាន​ជាប់​ទាក់​ទង​នឹង​ព្រះ​យេស៊ូវ ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ ដែល​ទ្រង់​បាន​សុគត​នៅ​លើ​ឈើ​ឆ្កាង ជំនួស​យើង​រាល់​គ្នា។ លោក​ស្ពើជិន​បាន​សួរ​ថា “តើ​ស្នាម​របួស នៅ​ក្នុង​ព្រះហស្ដ​ទ្រង់ គឺ​ជា​អ្វី​? . . . គឺ​ជា​ស្នាម​ឆ្លាក់ ដែល​អ្នក​ឆ្លាក់​បានយក​ដែក​គោល មក​ឆ្លាក់ ដោយ​ដំ​នឹង​ញញួរ។ ទ្រង់​បាន​ជាប់​នៅ​លើ​ឈើ​ឆ្កាង ដើម្បី​ឲ្យ​ព្រះ​ទ្រង់​អាច​នឹង​ឆ្លាក់​រាស្ដ្រ​ទ្រង់ ជាប់​នៅ​លើបាត​ព្រះ​ហស្ត​របស់​ទ្រង់”។ ព្រះ​ជា​ម្ចាស់​បាន​សន្យា ថានឹង​ឆ្លាក់​រាស្រ្ដ​របស់​ទ្រង់ ជាប់​នៅ​លើ​ព្រះ​ហស្ដ​របស់​ទ្រង់  ដូច​នេះ ព្រះយេស៊ូវ​បាន​លាត​ព្រះ​ហស្ដ​របស់​ទ្រង់ នៅ​លើ​ឈើ​ឆ្កាង ​ទទួល​ការ​ដំដែក​គោល…

Read article
ផ្ទះនៅលើថ្មដា

បន្ទាប់​ពី​មិត្ត​ភក្តិ​របស់​ខ្ញុំ​បាន​រស់​នៅ ​ក្នុង​ផ្ទះ​របស់​ខ្លួន​ អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ ពួក​គេ​ក៏​បាន​រក​ឃើញ​ថា ​បន្ទប់​ទទួល​ភ្ញៀវ​បាន​ស្រុត ដោយ​មាន​ស្នាម​ប្រេះ នៅ​លើ​ជញ្ជាំង ហើយ​បង្អួច​ក៏​បើក​លែង​បាន​ទៀត។ ក្រោយ​មក​ ពួក​គេ​ក៏​បាន​ដឹង​ថា  កាល​ពី​មុន គេ​បាន​សាង​សង់​បន្ទប់​នោះ​បន្ថែម ដោយ​គ្មាន​គ្រឹះ។ ការ​កែ​លម្អ​សំណង់​ដែល​គេ​បាន​សង់ ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ដូច​នេះ ត្រូវ​ការ​ពេល​វេលា​រាប់​ខែ ព្រោះ​ជាង​ត្រូវ​ចាក់​គ្រឹះ​ថ្មី​។ ពួក​គេ​ក៏​បាន​ឲ្យ​ជាង​ជួស​ជុល​រួច​រាល់ ហើយ​ពេល​ខ្ញុំ​បាន​ទៅ​លេង​ផ្ទះ​របស់​ពួក​គេ ​ខ្ញុំ​មិន​ឃើញ​បន្ទប់​នោះ​មាន​ភាព​ខុស​ប្លែក​អ្វី​ច្រើន​ទេ ទោះ​ស្នាម​ប្រេះ​លែង​ឃើញ​មាន​ទៀត ហើយ​បង្អួច​ក៏​អាច​បិទ​បើក​ឡើង​វិញ​ក្តី។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ខ្ញុំ​បាន​យល់​ឃើញ​ថា ការ​មាន​គ្រឹះ​រឹង​មាំ​ គឺ​ពិត​ជា​សំខាន់​ណាស់។ ​ជីវិត​របស់​យើង​ ក៏​មាន​លក្ខណៈ​ដូច​នេះ​ផង​ដែរ។ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ជា​រឿង​ប្រៀប​ប្រដូច អំពី​អ្នក​សង់​ផ្ទះ​ដែល​ឈ្លាស​វៃ និង​អ្នក​សង់​ផ្ទះ​ម្នាក់​ទៀត ដែល​មាន​ភាព​ល្ងង់​ខ្លៅ(លូកា ៦:៤៦-៤៩)។ អស់​អ្នក​ណា​ដែល​ស្ដាប់​ព្រះ​បន្ទូល​ទ្រង់ ហើយ​ប្រព្រឹត្ត​តាម គឺ​ធៀប​ដូច​ជា​មនុស្ស​មាន​ប្រាជ្ញា ដែល​សង់​ផ្ទះ​របស់​ខ្លួន នៅ​លើ​គ្រឹះ​រឹង​មាំ គឺខុសពី​អ្នក​ណា​ដែល​ស្ដាប់​ព្រះ​បន្ទូល​របស់​ទ្រង់ ហើយ​មិន​ស្តាប់​បង្គាប់​តាម។ សម្រាប់​អ្នក​ដែល​ស្ដាប់​ទ្រង់ ហើយ​ប្រព្រឹត្ត​តាម​ ​ព្រះ​យេស៊ូវ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា កាល​ណា​មាន​ព្យុះ​ភ្លៀង​បោក​បក់​មក នោះ​ផ្ទះ​របស់​ពួក​គេ​នឹង​ជាប់​រឹង​មាំ​ដដែល។ សេចក្តី​ជំនឿ​របស់​ពួកគេ​ នឹង​មិន​ត្រូវ​រង្គើ​ឡើយ។ យ៉ាង​ណា​មិញ យើង​ក៏​អាច​រក​បាន​សន្តិភាព​ក្នុង​ចិត្ត ដោយ​ដឹង​ថា កាល​ណា​យើង​ស្ដាប់​ព្រះ​បន្ទូល​របស់​ព្រះ​យេស៊ូវ  ហើយ​ប្រព្រឹត្ត​តាម​ ទ្រង់​នឹង​សង់​គ្រឹះ​រឹង​មាំ​សម្រាប់​ជីវិត​របស់​យើង។ យើង​អាច​ពង្រឹង​សេចក្តី​ស្រឡាញ់​របស់​យើង​ ចំពោះ​ទ្រង់…

Read article
យើងនឹងឃើញព្រះយេស៊ូវ

ពេល​ដែល​ខ្ញុំ​មើល​ទៅ​អាសនា ពី​កន្លែង​ខ្ញុំ​ឈរ​អធិស្ឋាន​ ក្នុង​ពិធី​បុណ្យ​សព​ ខ្ញុំ​ក៏​បាន​ឃើញ​ស្លាក​ធ្វើ​ពី​ស្ពាន់ ដែល​គេ​បាន​ឆ្លាក់​បទ​គម្ពីរ យ៉ូហាន ១២:២១ ពី​លើ​ថា “លោក​ម្ចាស់ យើង​ខ្ញុំ​ចង់​ឃើញ​ព្រះ​យេស៊ូវ”។ ពេល​នោះ ខ្ញុំ​នឹក​គិត​ក្នុង​ចិត្ត​ថា បទ​គម្ពីរ​នេះ គឺ​សក្កិ​សម​នឹង​ឲ្យ​យើង​ពិចារណា អំពី​ការ​ដែល​យើង​មើល​ឃើញ​ព្រះ​យេស៊ូវ នៅ​ក្នុង​ជីវិត​របស់​ស្រ្តី​ម្នាក់ ដែល​យើង​កំពុង​តែ​ប្រារព្ធ​ពិធី​បុណ្យ​សព​ជូន​គាត់ ដោយ​ទឹក​ភ្នែក និង​ស្នាម​ញញឹម។ ​នាង​ជួប​ប្រទះ​នឹង​បញ្ហា ដែល​ត្រូវ​ប្រឈម​មុខ ព្រម​ទាំង​ការ​ខក​ចិត្ត​ជា​ច្រើន កាល​នាង​នៅ​រស់ តែទោះ​ជា​យ៉ាង​ណា​ក៏ដោយ ​នាង​នៅ​តែ​មិន​បោះ​បង់​សេចក្តី​ជំនឿ​ ដែល​នាង​មាន ចំពោះ​ព្រះ​គ្រីស្ទ​ឡើយ។ ​​ហើយ​យើង​អាច​មើល​ឃើញ​ព្រះ​យេស៊ូវ នៅ​ក្នុង​ជីវិត​គាត់ គឺ​ដោយ​ព្រោះ​តែ​ព្រះវិញ្ញាណ​នៃ​ព្រះ ដែល​ទ្រង់​គង់​នៅ​ក្នុង​នាង។ ព្រះ​គម្ពីរ​ដំណឹងល្អ​ ​យ៉ូហាន បាន​រៀប​រាប់ ​អំពី​ព្រឹត្តិ​ការណ៍ បន្ទាប់​ពី​ព្រះយេស៊ូវ​យាង​ចូល​ទីក្រុង​យេរូសាឡិម ដោយ​គង់​លើ​ខ្នង​សត្វ​លា (យ៉ូហាន ១២:១២-១៦)។ ពេល​នោះ​មាន​សាសន៍​ក្រេក​ខ្លះ​ បាន​មក​ឯ​ភីលីព ដែល​ជា​សាវ័ក​ម្នាក់​របស់​ព្រះ​យេស៊ូវ សួរ​គាត់​ថា “លោក​ម្ចាស់​ . . . យើង​ខ្ញុំ​ចង់​ឃើញ​ព្រះយេស៊ូវ” (ខ.២១)។ ពួក​គេ​ទំនង​ជា​មាន​បំណង​ចង់​ដឹង អំពី​ការ​ប្រោស​ជំងឺ និង​ការ​អស្ចារ្យ​ ដែល​ព្រះយេស៊ូវ​បាន​ធ្វើ ប៉ុន្តែ ពួកគេ​មិន​មែន​ជា​សាសន៍​យូដា…

Read article
សេចក្តីអាថ៌កំបាំងដ៏ពិបាក

នៅ​ពេល​ដែល​ខ្ញុំ និង​មិត្ត​ភក្តិ​របស់​ខ្ញុំ​ចេញ​ដើរ​លេង យើង​ក៏​បាន​ជជែក​គ្នា អំពី​ការ​ស្រឡាញ់​ព្រះ​គម្ពីរ។ មិត្ត​របស់​ខ្ញុំ បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល នៅ​ពេល​ដែល​គាត់​បាន​និយាយ​ថា គាត់​មិន​សូវ​ចូល​ចិត្ត​អាន​ព្រះ​គម្ពីរ​សញ្ញា​ចាស់​ប៉ុន្មាន​ទេ ព្រោះ​ព្រះគម្ពីរ​សញ្ញា​ចាស់​បាន​ចែង​អំពី​រឿង​ដែល​ពិបាក​អាន និង​និយាយ​អំពី​ការ​សង​សឹក។ គាត់​ចង់​អាន តែ​រឿង​ព្រះ​យេស៊ូវ​ប៉ុណ្ណោះ។ យើង​ប្រហែល​ជា​យល់​ស្រប​នឹង​ពាក្យ​ដែល​នាង​បាន​និយាយ ពេល​ដែល​យើង​បាន​អាន​ ព្រះគម្ពីរ​ណាហ៊ុម គឺដែល​បាន​ចែង​ថា “ព្រះយេហូវ៉ា​ទ្រង់​សង​សឹក ហើយ​ទ្រង់​រក្សា​នូវ​សេចក្តី​ក្រោធ” (ណាហ៊ុម ១:២)។ ប៉ុន្តែ ​យើង​ក៏​មាន​សង្ឃឹម​ឡើង ពេល​ដែល​បាន​អាន​ខបន្ទាប់ ដែល​បាន​ចែង​ថា​ “ព្រះយេហូវ៉ា​ទ្រង់​យឺត​នឹង​ខ្ញាល់ ហើយ​មាន​ព្រះ​ចេស្តា​យ៉ាង​ធំ” (ខ.៣)។ នៅ​ពេល​ដែល​យើង​ស្វែង​យល់​ឲ្យ​កាន់​តែ​ស៊ី​ជម្រៅ អំពី​សេចក្តី​ក្រោធ​របស់​ព្រះ នោះ​យើង​នឹង​បាន​ដឹង​ថា ​ពេល​ដែល​ទ្រង់​មាន​សេចក្តី​ក្រោធ​ម្ដង​ៗ នោះ​ច្រើន​តែ​ដោយសារ​ទ្រង់​ការពារ​រាស្រ្ត​របស់​ទ្រង់ ឬ​ការពារ​ព្រះ​នាម​របស់​ទ្រង់​ផ្ទាល់។ ដោយ​សារ​តែ​ព្រះ​ទ្រង់​មាន​សេចក្តី​ស្រឡាញ់​ហូរ​ហៀរ ព្រះ​អង្គ​ត្រូវ​តែ​ស្វែង​រក​យុត្តិ​ធម៌ ហើយ​កាត់​ទោស​រាល់​ទាំង​សេចក្តី​កំហុស ប៉ុន្តែ ទ្រង់​នឹង​សង្រ្គោះ​ដល់​អស់​អ្នក​ណា ដែល​ត្រឡប់​មក​រក​ទ្រង់​វិញ។ យើង​ឃើញ​ថា​ទ្រង់​មិន​គ្រាន់​តែ​បាន​បង្ហាញ​ចេញ​នូវ​សេចក្តី​ស្រឡាញ់ នៅ​ក្នុង​គ្រា​សញ្ញា​ចាស់ ដោយ​ត្រាស់​ហៅ​រាស្រ្ត​របស់​ទ្រង់​ ឲ្យ​វិល​មក​រក​ទ្រង់​វិញ​ប៉ុណ្ណោះ​ឡើយ ប៉ុន្តែ ទ្រង់​ថែម​ទាំង​បាន​បង្ហាញ​សេចក្តី​ស្រឡាញ់​ទ្រង់ នៅ​ក្នុង​គ្រា​សញ្ញា​ថ្មី​ផង​ដែរ ដោយ​ចាត់​ព្រះ​រាជ​បុត្រា​តែ​១ របស់​ទ្រង់ ឲ្យ​សុគត​នៅ​លើ​ឈើ​ឆ្កាង ជំនួស​បាប​យើង​រាល់​គ្នា។ យើង​មិន​អាច​យល់​បាន​ទាំង​ស្រុង អំពី​អាថ៌​កំបាំង នៃ​បុគ្គលិក​លក្ខណៈ​របស់​ព្រះ​ជា​ម្ចាស់​ ប៉ុន្តែ យើង​អាច​ជឿ​ទុក​ចិត្ត​ថា…

Read article
សេចក្តីសង្ឃឹម នៅក្នុងការសោកសង្រេង

កាល​ខ្ញុំ​នៅ​ក្នុង​វ័យ​១៩​ឆ្នាំ មិត្ត​ភក្តិ​ជិត​ស្និទ្ធ​របស់​ខ្ញុំ​ម្នាក់ បាន​បាត់​បង់​ជីវិត​នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍។​ ក្នុង​អំឡុង​ពេល​នៃ​សប្តាហ៍ និង​ខែ​បន្ទាប់​ពី​ហេតុការណ៍​នោះ​កើត​ឡើង ខ្ញុំ​មាន​ការ​ពិបាក​ចិត្ត គឺ​ដូច​ជា​កំពុង​តែ​ដើរ​នៅ​ក្នុង​រូង​នៃ​ការ​សោក​សង្រេង ជា​រៀង​រាល់​ថ្ងៃ។ ការ​ឈឺ​ចាប់​បណ្តាល​មក​ពី​ការ​បាត់​បង់​មនុស្ស​ម្នាក់ ដែល​នៅ​ក្មេង​ខ្ចី​យ៉ាង​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​មិន​អាច​គិត​អ្វី​ឲ្យ​បាន​ស្រឡះ ហើយ​នៅ​ពេល​ខ្លះ ខ្ញុំ​ថែម​ទាំង​ផ្លឹក មិន​ដឹង​ថា មាន​អ្វី​កំពុង​កើត​ឡើង នៅ​ជុំវិញ​ខ្លួន​ឯង​ទៀត​ផង។ ខ្ញុំ​មាន​អារម្មណ៍​ថា​ងងឹត​ងងល់​យ៉ាង​ខ្លាំង ដោយ​សារ​ការ​ឈឺ​ចាប់ និង​ទុក្ខ​សោក បាន​ជា​ខ្ញុំ​មិន​អាច​គិត​ឃើញ​ព្រះ​ជា​ម្ចាស់។ ក្នុង​បទ​គម្ពីរ​លូកា ជំពូក ២៤ ពួក​សិស្ស​ពីរ​នាក់ មាន​ការ​ភ័ន្ត​ភាំង និង​ធ្លាក់​ទឹក​ចិត្ត​យ៉ាង​ខ្លាំង បន្ទាប់​ពី​ព្រះ​យេស៊ូវ​បាន​សុគត បាន​ជា​ពួក​គេ មិន​ដឹង​ថា ខ្លួន​កំពុង​តែ​ដើរ​ជា​មួយ​ព្រះ ដែល​ជា​គ្រូ​របស់​ពួក​គេ ដែល​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ទោះ​បី​ជា​ទ្រង់​បាន​ពន្យល់​ពួក​គេ នូវ​បទ​គម្ពីរ ដែល​បាន​ចែង​អំពី​មូល​ហេតុ ដែល​ព្រះ​សង្រ្គោះ ត្រូវ​សុគត ហើយ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​ក៏​ដោយ។ ទាល់​តែ​ដល់​ពេល​ដែល​ទ្រង់​យក​នំប៉័ង​មក​កាច់​ចែក​ពួក​គេ ទើប​ពួក​គេ​មើល​ទ្រង់ស្គាល់​(ខ.៣០-៣១)។ អ្នក​ដើរ​តាម​ព្រះ​យេស៊ូវ​បាន​ឃើញ​ព្រះ​យេស៊ូវ​សុគត ក្នុង​សភាព​ក៏​គួរ​ឲ្យ​តក់​ស្លត់ តែ​ទោះ​ជាយ៉ាង​ណា​ក៏ដោយ​ ការ​មាន​ព្រះ​ជន្ម​ឡើង​វិញ​របស់​ទ្រង់ បាន​នាំ​ឲ្យ​ពួក​គេ​មាន​សេចក្តី​សង្ឃឹម​ឡើង​វិញ។ មាន​ពេល​ខ្លះ យើង​អាច​មាន​អារម្មណ៍​ធ្លាក់​ទឹក​ចិត្ត ដោយ​ការ​ភ័ន្ត​ភាំង ឬ​ការ​សោក​សង្រេង គឺ​មិន​ខុស​ពី​ពួក​សាវ័ក​រប​ស់ទ្រង់​ទេ។ ប៉ុន្តែ យើង​អាច​រក​ឃើញ​សេចក្តី​សង្ឃឹម និង​ការ​កម្សាន្ត​ចិត្ត ដោយ​ដឹង​ថា ព្រះ​យេស៊ូវ​ជា​ព្រះ​ដ៏​រស់…

Read article