Amy Boucher Pye

You are here:
អំណោយដែលល្អបំផុត

ពេល​ដែល​ខ្ញុំ​កំពុង​រៀប​ចំ​ឥវ៉ាន់ ដើម្បី​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ផ្ទះ​វិញ នៅ​ទីក្រុង​ឡុង ម្តាយ​របស់​ខ្ញុំ​ក៏​បាន​ដើរ​មក​រក​ខ្ញុំ ដោយ​នាំ​យក​អំណោយ​មួយ​មក​ជា​មួយ​ផង គឺ​ចិញ្ជៀន​មួយ​វង្ស ក្នុង​ចំណោយ​ចិញ្ជៀន​ទាំង​ប៉ុន្មាន​របស់​គាត់ ដែល​ខ្ញុំបាន​ស្ងើច​សរសើរ​ជា​យូរ​មក​ហើយ។ ពេល​នោះ ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល​ណាស់ បាន​ជា​ខ្ញុំ​សួរ​គាត់​ថា “ម៉ាក់​ឲ្យ​កូន​ធ្វើ​អី?” គាត់​ក៏​បាន​ឆ្លើយ​ថា “ម៉ាក់​ចង់​ឲ្យ​កូន​សប្បាយ​ចិត្ត ​នៅ​ពេល​ឥឡូវ​នេះ។ ម៉ាក់​មិន​ចង់​រង់​ចាំ ដល់​ពេល​ម៉ាក់​ស្លាប់​ទេ។ ម្យ៉ាង​ទៀត ចិញ្ជៀន​នេះ​លែង​ល្មម​ម្រាម​ដៃ​ម៉ាក់​ហើយ”។ ខ្ញុំ​ក៏​បាន​ទទួល​អំណោយ​ដែល​មិន​បាន​រំពឹង​ទុក​នោះ ដោយ​ទឹក​មុខ​ញញឹម ជា​កេរ​មរតក ដែល​គាត់​បាន​ប្រគល់​ឲ្យ​មុន​ពេល​កំណត់ ដែល​បាន​នាំ​ឲ្យ​ខ្ញុំ​នូវ​ក្តី​អំណរ។ ម្តាយ​ខ្ញុំ​បាន​ឲ្យ​អំណោយ​ជា​សម្ភារៈ​មក​ខ្ញុំ ប៉ុន្តែ ព្រះ​យេស៊ូវ​បាន​សន្យា​ថា ព្រះ​វរបិតា​ទ្រង់​នឹង​ប្រទាន​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដល់​អ្នក​ដែល​ទូល​សូម​(លូកា ១១:១៣)។ បើ​សិន​ជា​ឪពុក​ម្តាយ​ដែល​ជាប់​មាន​បាប អាច​ផ្តល់​ឲ្យ​នូវ​របស់​ដែល​ចាំ​បាច់(ដូច​ជា​ត្រី ឬ​បាយ) ដល់​កូន​ខ្លួន​ទៅ​ហើយ នោះ​ចំណង​បើ​ព្រះ​វរបិតា នៃ​យើង​ដែល​គង់​នៅ​ស្ថានសួ​គ៌ ទ្រង់​នឹង​ប្រទាន​របស់​ល្អ​ដល់​កូន​ទ្រង់ ជាង​អម្បាល​ម៉ាន​ទៅ​ទៀត។ តាម​រយៈ​អំណោយ​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​(យ៉ូហាន ១៦១:៣) យើង​អាច​ពិសោធន៍​នឹង​សេចក្តី​សង្ឃឹម សេចក្តី​ស្រឡាញ់ ក្តី​អំណរ និង​សន្តិ​ភាព សូម្បី​តែ​នៅ​ពេល​ដែល​យើង​មាន​ទុក្ខ ហើយ​យើង​អាច​ចែក​រំលែក​អំណោយ​ទាំង​នេះ ជា​មួយ​អ្នក​ដទៃ។ នៅ​ក្នុង​ការ​ចម្រើន​វ័យ​ធំ​ឡើង យើង​ប្រហែល​ជា​មាន​ឪពុក​ម្តាយ ដែល​មិន​អាច​ស្រឡាញ់ និង​ថែរ​ទាំ​យើង​បាន​ល្អ។ ពុំ​នោះ​ទេ យើង​ប្រហែល​ជា​មាន​ឪពុក​ម្តាយ ដែល​បាន​ធ្វើ​ជា​គំរូ​ដ៏​ចែង​ចាំង នៃ​សេចក្តី​ស្រឡាញ់…

Read article
បានដោះសោរឲ្យរួច

ក្មេង​ប្រុស​ម្នាក់​បាន​មាន​ជម្ងឺ​ពិការ​ខួរ​ក្បាល​ពី​កំណើត បាន​ជា​គាត់​មិន​អាច​និយាយ ឬ​ទំនាក់​ទំនង​ជា​មួយ​គេ​ឯង​បាន​ទេ។ ប៉ុន្តែ ម្តាយ​របស់​គាត់ គឺ​អ្នក​ស្រី ចាន់ថល ប្រាយអិន(Chantal Bryan) មិន​ដែល​បោះ​បង់​ការ​តស៊ូ​ឡើយ ហើយនៅ​ពេល​ដែល​គាត់​មាន​អាយុ​១០​ឆ្នាំ ម្តាយ​គាត់​បាន​រក​ឃើញ​វិធី​ទំនាក់​ទំនង​ជា​មួយ​គាត់ តាម​រយៈ​ចលនា​ភ្នែក​គាត់ និង​ក្តាខៀន​ដែល​មាន​អក្សរ។ បន្ទាប់​ពី​ការ​រក​ឃើញ​ដំណោះ​ស្រាយ​នេះ ម្តាយ​គាត់​ក៏​បាន​មាន​ប្រសាសន៍​ថា “សោរ​របស់​គាត់​ត្រូវ​បាន​ដោះ​ចេញ ឲ្យគាត់​អាច​ទំនាក់​ទំនង​បាន ហើយ​ឥឡូវ​នេះ យើង​អាច​សួរ​សំណួរ​អី​ក៏​បាន​ទៅ​កាន់​គាត់?” សព្វ​ថ្ងៃ​នេះ យ៉ូណាថាន​អាច​អាន និង​សរសេរ​អត្ថ​បទ​ជា​ច្រើន រាប់​បញ្ចូល​ទាំង​បទ​កំណាព្យ ដោយ​ធ្វើ​ការ​ទំនាក់​ទំនង តាម​រយៈ​ភ្នែក​របស់​គាត់​។ ពេល​យើង​សួរ​គាត់​ថា តើ​គាត់​មាន​អារម្មណ៍​យ៉ាង​ណា ពេល​ដែល​គាត់​អាច “ជជែក” ​ជា​មួយ​ក្រុម​គ្រួសារ និង​មិត្តភក្តិ​គាត់ គាត់​ក៏​បាន​ឆ្លើយ​ថា “វា​ពិត​ជា​អស្ចារ្យ​ណាស់ ដែល​ខ្ញុំ​អាច​និយាយ​ប្រាប់​ពួក​គេ​ថា ខ្ញុំ​ស្រឡាញ់​ពួក​គេ”។ រឿង​របស់​កុមារ​យ៉ូណាថាន ពិត​ជា​បាន​ប៉ះ​ពាល់​ចិត្ត​ខ្ញុំ​ណាស់ ហើយ​ក៏​បាន​នាំ​ឲ្យ​ខ្ញុំ​ពិចារណា អំពី​របៀប​ដែល​ព្រះ​ទ្រង់​បាន​បើក​សោរ ដើម្បី​ដោះ​យើង ឲ្យ​រួច​ពី​គុក​នៃ​អំពើ​បាប។ គឺ​ដូច​ដែល​សាវ័ក​ប៉ុល​បាន​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​គ្រីស្ទ​បរិស័ទ នៅ​ក្រុង​កូល៉ុស​ថា “យើង ពីដើម ត្រូវ​ពង្រាត់​ចេញ”(កូល៉ុស ១:២១) គំនិត​អាក្រក់​របស់​យើង​បាន​ធ្វើ​ឲ្យ​យើងក្លាយ​ជា​ខ្មាំង​សត្រូវ​ទ្រង់ ប៉ុន្តែ តាម​រយៈ​ការ​សុគត​របស់​ព្រះ​គ្រីស្ទ​នៅ​លើ​ឈើ​ឆ្កាង ឥឡូវ​នេះ ​ទ្រង់​បាន​ថ្វាយ​យើង​រាល់​គ្នា​ ជា​ដង្វាយ​បរិសុទ្ធ ឥត​សៅហ្មង…

Read article
ហៅយើងចំឈ្មោះ

អ្នក​ផ្សាយ​ពាណិជ្ជ​កម្ម​បាន​ធ្វើ​ការ​សន្និ​ដ្ឋាន​ថា ពាក្យ​សម្តី​ដែល​ទាក់​ទាញ​អារម្មណ៍​ទស្ស​និក​ជន​បំផុត​ គឺ​ឈ្មោះ​របស់​ពួក​គេ។ ហេតុ​នេះ​ហើយ ប៉ុស្ទ​ទូរទស្សន៍​មួយ នៅ​ចក្រ​ភព​អង់​គ្លេស ក៏​បាន​ចាប់​ផ្តើម​ការ​ផ្សាយ​ពាណិជ្ជ​កម្ម​មាន​លក្ខណៈ​ផ្ទាល់​ខ្លួន ជា​លើក​ដំបូង តាម​រយៈ​សេវ៉ា​កម្ម​ចាក់​ផ្សាយ​តាម​បណ្តាញ​អ៊ីន​ធើណិត​របស់​ខ្លួន។ យើង​ប្រហែល​ជា​សប្បាយ​ចិត្ត ពេល​បាន​ឮ​ឈ្មោះ​យើង នៅ​ក្នុង​ការ​ផ្សាយ​ក្នុង​ទូរទស្សន៍ ប៉ុន្តែ វា​មិន​សូវ​មាន​ន័យសម្រាប់​យើង​ទេ បើ​សិន​ជា​អ្នក​ដែល​បាន​ហៅ​ឈ្មោះ​យើង​នោះ មិន​បាន​ស្រឡាញ់​យើង​ទេ​នោះ​។ នាង​ម៉ារា ដែល​ជា​អ្នក​ស្រុក​ម៉ាក់ដាឡា បាន​ទៅ​មើល​ផ្នូរ​ដែល​គេ​បាន​បញ្ចុះ​ព្រះ​សព​ព្រះ​យេស៊ូវ បន្ទាប់​ពី​ទ្រង់​បានសុគត​នៅ​លើ​ឈើ​ឆ្កាង។ ពេល​នោះ នាង​មាន​អំណរ​យ៉ាង​ខ្លាំង ដោយ​បាន​ឮ​ទ្រង់​មាន​បន្ទូល​ហៅ​ឈ្មោះ​នាង (យ៉ូហាន ២០:១៦)។ គ្រាន់​តែ​បាន​ឮ​ឈ្មោះ​នាង នាង​ក៏​បាន​ងាក​ទៅ​រក​គ្រូ ដែល​នាង​បាន​ស្រឡាញ់ និង​ដើរ​តាម។ ពេល​នោះ ​នាង​ប្រាកដ​ជា​មាន​ការ​ភ្ញាក់​ផ្អើល ហើយ​មាន​អំណរ​ជា​ខ្លាំង​ណាស់។ ការ​ដែល​ទ្រង់​បាន​ហៅ​ឈ្មោះ​នាង ដោយ​ភាព​ស្និទ្ធ​ស្នាល​ដូច​នេះ គឺ​បាន​ផ្តល់​ឲ្យ​នូវ​ការ​បញ្ជាក់ ដល់​នាង​ថា ព្រះ​ដែល​បាន​ស្គាល់​នាង គ្មាន​កន្លែង​ចន្លោះ ទ្រង់​នៅ​មាន​ព្រះ​ជន្ម​រស់ ហើយ​សុគត​ទៀត​ទេ។ នាង​ម៉ារា​បាន​ឃើញ និង​បាន​ឮ​ព្រះ​យេស៊ូវ​មាន​បន្ទូល​ដោយ​ផ្ទាល់ ក្នុង​ពេល​ដ៏​ពិសេស​នោះ ប៉ុន្តែ ព្រះ​ទ្រង់​ក៏​បាន​ស្រឡាញ់​យើង​ផ្ទាល់​ៗ​ខ្លួន​ផង​ដែរ។ ព្រះយេស៊ូវ​បាន​ប្រាប់​នាង​ម៉ារា​ថា ទ្រង់​នឹង​យាង​ឡើង​ទៅ​ព្រះ​វរបិតា​ទ្រង់​វិញ(ខ.១៧) ប៉ុន្តែ ទ្រង់​បាន​ប្រាប់​ពួក​សិស្ស​ទ្រង់​ផង​ដែរ​ថា ទ្រង់​នឹង​មិន​ទុក​ឲ្យ​ពួក​គេ​ឯក​កោ​ឡើយ​(យ៉ូហាន ១៤:១៥-១៨)។ ព្រះ​ទ្រង់​នឹង​ចាត់​ព្រះ​វិញ្ញាណ​បរិសុទ្ធ ឲ្យ​គង់​នៅ ក្នុង​ចិត្ត​កូន​របស់​ទ្រង់(កិច្ចការ ២:១-១៣)។…

Read article
ព្រះ​ទ្រង់​កំពុង​ធ្វើ​ការ​ទ្រង់

មាន​ពេល​មួយ ខ្ញុំ​បាន​សួរ​មិត្ត​ភក្តិ​មួយ​ចំនួន​ថា “តើ​អ្នក​បាន​ឃើញ​ព្រះ​ទ្រង់​ធ្វើ​ការ​យ៉ាង​ដូច​ម្តេច​ខ្លះ នៅ​ពេល​ថ្មី​ៗ​នេះ?” មាន​ម្នាក់​ឆ្លើយ​ថា គាត់​ឃើញ​ទ្រង់​កំពុង​ធ្វើ​ការ​របស់​ទ្រង់ ពេល​ដែល​គាត់​អាន​ខគម្ពីរ រៀង​រាល់​ពេល​ព្រឹក។ គាត់​ឃើញ​ទ្រង់​កំពុង​ធ្វើ​ការ​ទ្រង់ ខណៈ​ពេល​ដែល​ទ្រង់​ជួយ​គាត់​ឲ្យ​ប្រឈម​មុខ​នឹង​ថ្ងៃ​ថ្មី ។ គាត់​ឃើញ​ទ្រង់​កំពុង​ធ្វើ​ការ​របស់​ទ្រង់ ពេល​ដែល​គាត់​ដឹង​ថា ទ្រង់​បាន​គង់​នៅ​ជា​មួយ​គាត់ គ្រប់​ជំហាន និយាយ​រួម គាត់​ដឹង​ពី​របៀប​ដែល​ទ្រង់​បាន​ជួយ​គាត់ ឲ្យ​ប្រឈម​មុននឹង​ឧបស័គ្គ ហើយ​ទន្ទឹម​នឹង​នោះ ទ្រង់​ប្រទាន​ឲ្យ​គាត់​មាន​ក្តីអំណរ។ ខ្ញុំ​ពេញ​ចិត្ត​នឹង​ចម្លើយ​មួយ​នេះ ព្រោះ​វា​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​យើង​ដឹង​ថា ព្រះ​ទ្រង់​គង់​នៅ​ក្បែរ និង​ធ្វើ​ការ​នៅ​ក្នុង​អ្នក​ដែល​ស្រឡាញ់​ទ្រង់ តាម​រយៈ​ព្រះ​បន្ទូល​ទ្រង់ និង​ព្រះ​វត្ត​មាន​នៃ​ព្រះ​វិញ្ញាណ​ដែល​គង់​នៅ​ក្នុង​អ្នក​នោះ។ ការ​ដែល​ព្រះ​ទ្រង់​ធ្វើ​ការ​នៅ​ក្នុង​អ្នក​ដើរ​តាម​ទ្រង់ គឺ​ជា​សេចក្តី​អាថ៌​កំបំាង​ដ៏​អស្ចារ្យ ដែល​អ្នក​និពន្ធ​ព្រះ​គម្ពីរ​ហេព្រើរ​បាន​បក​ស្រាយ ខណៈ​ពេល​ដែល​គាត់​បាន​បញ្ចប់​សំបុត្រ​របស់​គាត់ ដោយ​សូម​ឲ្យ “​ទ្រង់​ធ្វើ​ការ​ក្នុង​ពួកគេ ដែល​គាប់​ដល់​ព្រះហឫទ័យ​នៃ​ទ្រង់ ដោយសារ​ព្រះយេស៊ូវ​គ្រីស្ទ(ហេព្រើរ ១៣:២១)។ នៅ​ក្នុង​សេចក្តី​បញ្ចប់​នៃ​សំបុត្រ​នេះ អ្នក​និពន្ធ​បាន​និយាយ​សង្កត់​ធ្ងន់ អំពី​អត្ថ​ន័យ​ដ៏​សំខាន់​នៃ​សំបុត្រ​នេះ​ថា ព្រះ​ទ្រង់​នឹង​បំពាក់​សមត្ថ​ភាព​រាស្រ្ត​ទ្រង់ ដើម្បី​ឲ្យ​ដើរ​តាម​ទ្រង់ ហើយ​ថា ព្រះ​ទ្រង់​នឹង​ធ្វើ​ការ​ក្នុង និង​តាម​រយៈ​ពួក​គេ ដើម្បី​ជា​សិរីល្អ​ដល់​ទ្រង់។ ការ​ដែល​ព្រះ​ទ្រង់​ធ្វើ​ការ​ក្នុង​យើង គឺ​ជា​អំណោយ ដែល​អាច​ធ្វើ​ឲ្យ​យើង​មាន​ការ​ភ្ញាក់​ផ្អើល ដូច​ជា នៅ​ពេល​យើង​អត់​ទោស​ឲ្យ​នរណា​ម្នាក់ ដែល​បាន​ធ្វើ​ខុស​មក​លើ​យើង ឬ​នៅ​ពេល​ដែល​យើង​បង្ហាញ​ភាព​អត់​ធ្មត់ ដល់​អ្នក​ដែល​ធ្វើ​ឲ្យយើង​មាន​ការ​ពិបាក​ជា​ដើម។ ព្រះ​នៃ​យើង “ជា​ព្រះ​នៃ​សេចក្តី​សុខ​សាន្ត”(ខ.២០) ទ្រង់​បាន​បំពេញ​យើង​ដោយ​សេចក្តី​ស្រឡាញ់…

Read article
ការនៅជាប់ព្រះបន្ទូលព្រះ

បន្ទាប់​ពី​ខ្ញុំ​បាន​ជូន​កូន​ស្រី​ខ្ញុំ ដល់​សាលា​ហើយ ខ្ញុំ​បាន​ដើរ​ជា​ច្រើន​គីឡូ​ម៉ែត្រ ត្រឡប់​មក​ផ្ទះ​វិញ។ ការ​នេះ​បាន​នាំ​ឲ្យ​ខ្ញុំ មាន​ឱកាស​ទន្ទេញ​ខគម្ពីរ​មួយ​ចំនួន ប្រសិន​បើ​ខ្ញុំ ចង់​ទន្ទេញ​ខគម្ពីរ​ទាំង​នោះ។ ពេល​ដែល​ខ្ញុំ​ចំណាយ​ពេល​ប៉ុន្មាន​នាទីនោះ ដើម្បី​រំឭក​ព្រះ​បន្ទូល​ព្រះ ក្នុង​គំនិត​ខ្ញុំ ជា​ញឹក​ញាប់ ខ្ញុំ​សង្កេត​ឃើញ​ថា ព្រះ​បន្ទូល​ទ្រង់​ច្រើន​តែ​វិល​ត្រឡប់​មក​រក​ខ្ញុំ​ទៀត នៅ​ថ្ងៃ​ដដែល​នោះ ដែល​នាំ​ឲ្យ​ខ្ញុំ​មាន​ការ​កម្សាន្ត​ចិត្ត និង​ប្រាជ្ញា។ ពេល​លោក​ម៉ូសេ​នំា​ពួក​អ៊ីស្រាអែល ឲ្យ​ត្រៀម​ខ្លួន​ចូល​ទឹក​ដី​សន្យា គាត់​បាន​ជំរុញ​ពួក​គេ ឲ្យ​នៅ​ជាប់​នឹង​ព្រះ​រាជ​បញ្ជា ​និង​ក្រឹត្យ​វិន័យ​របស់​ព្រះ​អម្ចាស់​(ចោទិយកថា ៦:១-២)។ គាត់​ចង់​ឲ្យ​ពួក​គេ​មាន​ភាព​សម្បូរ​សប្បាយ បាន​ជា​គាត់​ប្រាប់​ពួក​គេ​ថា​ ពួក​គេ​គួរ​តែ​រំឭក​ក្រឹត្យ​វិន័យ​របស់​ព្រះ នៅ​ក្នុង​គំនិត​របស់​ពួក​គេ ហើយ​បង្រៀន​កូន​ចៅ​ពួក​គេ ឲ្យ​ចេះ​ក្រឹត្យ​វិន័យ​ទ្រង់​ផង​ដែរ(ខ.៦-៧)។ គាត់​ថែម​ទាំង​បាន​ប្រាប់​ពួក​គេ ឲ្យ​សរសេរ​ក្រឹត្យ​វិន័យ​ទ្រង់​នៅ​លើ​ស្លាក ហើយ​ចងវា​នៅ​លើ​កដៃ និង​លើ​ថ្ងាស​ផង​ដែរ(ខ.៨)។ គាត់​មិន​ចង់​ឲ្យ​ពួក​គេ​ភ្លេច​ព្រះ​រាជ​បញ្ជា​របស់​ព្រះ ដែល​បាន​បង្គាប់​ពួក​គេ​ឲ្យ​រស់​នៅ ជា​រាស្រ្ត ដែល​ថ្វាយ​ព្រះ​កិត្តិ​នាម ដល់​ព្រះ​អម្ចាស់ ហើយ​អរ​សប្បាយ​នឹង​ព្រះ​ពរ​ទ្រង់។ តើ​អ្នក​ចង់​ពិចារណា​អំពី​ព្រះ​បន្ទូល​ព្រះ ដោយ​របៀប​ណា នៅ​ថ្ងៃ​នេះ? សូម​សរសេរ​ខ​គម្ពីរ យ៉ាង​ហោច​ណាស់​ឲ្យ​បាន​មួយ​ខ ហើយ​ពេល​ណា​អ្នក​លាង​ដៃ ឬ​បរិភោគ​ទឹក សូម​សូត្រ​ព្រះ​បន្ទូល​ទ្រង់ ហើយ​រំឭក​ខគម្ពីរ​នៅ​ក្នុង​គំនិត​អ្នក។ ពុំ​នោះ​ទេ ចូរ​ពិចារ​ណា​អំពី​បទ​គម្ពីរ​ដ៏​ខ្លី​មួយ ទុក​ជា​សកម្ម​ភាព​ចុង​ក្រោយ ប្រចាំ​ថ្ងៃ មុន​ពេល​ចូល​គេង។ មាន​វិធី​សាស្រ្តជា​ច្រើន​ទៀត ដើម្បី​ឲ្យ​ព្រះ​បន្ទូល​ព្រះ…

Read article
ការកាត់ផ្តាច់ច្រវ៉ាក់

មាន​ពេល​មួយ ខ្ញុំ​បាន​ទៅ​ទស្សនា​ព្រះ​វិហារ​ធំ​មួយ ដែល​មាន​ឈ្មោះ​ថា ព្រះវិហារ​ព្រះ​គ្រីស្ទ នៅ​ក្រុង​ស្តូន​ថោន ក្នុង​តំបន់​ហ្សានហ្ស៊ីបា ហើយ​ខ្ញុំ​មាន​ការ​ប៉ះ​ពាល់​ចិត្ត​យ៉ាង​ខ្លាំង ពេល​ដែល​ខ្ញុំ​ដឹង​ថា ព្រះ​វិហារ​នេះ​មាន​ទីតាំង​នៅ​លើ​កន្លែង​ ដែល​ជា​អតីត​ផ្សា​ទាសករ​ដ៏​ធំ​បំផុត នៅ​តំបន់​អាហ្រ្វិក​ខាង​កើត។ អ្នក​គូរ​ប្លង់​រចនា​ព្រះ​វិហារ​ធំ​នេះ​បាន​ប្រើ​និមិត្ត​សញ្ញា​មួយ ដើម្បី​បង្ហាញ​អំពី​របៀប​ដែល​ដំណឹង​ល្អ បាន​វាយ​បំបាក់​ច្រវ៉ាក់​នៃ​របប​ទាស​ភាព។ កន្លែង​នោះ​មិន​មែន​ជា​កន្លែង​នៃ​ការ​អាក្រក់ និង​ភាព​សាហាវ​ព្រៃ​ផ្សៃ​ទៀត​ឡើយ ប៉ុន្តែ ជា​កន្លែង​ដែល​គ្រប​ដណ្តប់​ទៅ​ដោយ​ព្រះ​គុណ​ព្រះ។ អ្នក​សាង​សង់​ព្រះ​វិហារ​ធំ​នោះ ចង់​បង្ហាញ​អំពី​ដំណើរ​នៃ​ការ​សុគត​របស់​ព្រះ​យេស៊ូវ​ នៅ​លើ​ឈើ​ឆ្កាង ដែល​បាន​រំដោះ​យើង​ឲ្យ​រួច​ពី​បាប គឺ​ដូច​ដែល​សាវ័ក​ប៉ុល​បាន​មាន​ប្រសាសន៍ នៅ​ក្នុង​សំបុត្រ ដែល​គាត់​បាន​សរសេរ​ផ្ញើ​ទៅ​ពួក​ជំនុំ​ក្រុង​អេភេសូរ​ថា ​“យើង​បាន​សេចក្តី​ប្រោស​លោះ​នៅ​ក្នុង​ព្រះរាជបុត្រា​នោះ ដោយសារ​ព្រះលោហិត​ទ្រង់”(អេភេសូរ ១:៧)។ ត្រង់​ចំណុច​នេះ គាត់​បាន​ប្រើ​ពាក្យ ប្រោស​លោះ  ដែល​គេ​និយម​ប្រើ នៅ​ក្នុង​ផ្សា នៅ​គ្រា​សញ្ញា​ចាស់ ដែល​មាន​ការ​បង់​ប្រាក់​លោះមនុស្ស ឬ​វត្ថុ​ណា​មួយ។ ព្រះ​យេស៊ូវ​បាន​បង់​ថ្លៃ​លោះ យើង​ម្នាក់​ៗ ឲ្យ​រួច​ពី​ជីវិត​ជា​ទាសករ នៃ​អំពើ​បាប និង​ការ​ប្រព្រឹត្ត​ខុស។ ក្នុង​ដើម​ដំបូង​នៃ​សំបុត្រ​របស់​សាវ័ក​ប៉ុល(ខ.៣-១៤) គាត់​បង្ហាញ​ពី​ក្តី​អំណរ​ដ៏​ពោរ​ពេញ ដែល​បាន​មក​ពី​ការ​គិត អំពីសេរីភាព ក្នុង​ព្រះ​គ្រីស្ទ។​ គាត់​បាន​ចង្អុល​បង្ហាញ អំពី​ព្រះ​រាជ​កិច្ច​នៃ​ព្រះ​គុណ​ព្រះ ដែល​បាន​ប្រទាន​មក​យើង តាម​រយៈ​ការ​សុគត​របស់​ព្រះ​យេស៊ូវ ដែល​បាន​រំដោះ​យើង​ឲ្យ​រួច​ពី​ចំណង​នៃ​អំពើ​បាប។ យើង​មិន​ចាំ​បាច់​ត្រូវ​ធ្វើ​ជា​ទាសករ​នៃ​អំពើ​បាប​ទៀត​ទេ ដ្បិត​ទ្រង់​បាន​រំដោះ​យើង​ឲ្យ​មាន​សេរីភាព ដើម្បី​រស់​នៅ​ថ្វាយ​ព្រះ និង​ថ្វាយ​សិរីល្អ​ទ្រង់។—AMY…

Read article
កុំទាន់ប្រញាប់

លោកគ្រូ​ដាឡាស វីឡាត(Dallas Willard)ធ្លាប់​មាន​ប្រសាសន៍ នៅ​ក្នុង​សេចក្តី​បង្រៀន​របស់​គាត់​ថា “អ្នក​ត្រូវ​តែ​កំចាត់​ភាព​ប្រញាប់​ប្រញាល់ ដោយ​មិន​បន្ធូរ​ដៃ”។ ពេល​ដែល​មិត្ត​ភក្តិ​របស់​ខ្ញុំ​ពីរ​នាក់ បាន​ដក​ស្រង់​សម្តី​នេះ មក​ប្រាប់​ខ្ញុំ ម្តង​ហើយ​ម្តង​ទៀត ខ្ញុំ​ក៏​បាន​ដឹង​ថា ខ្ញុំ​ចាំ​បាច់​ត្រូវ​យក​វា​មក​ពិចារ​ណា។ តើ​ខ្ញុំ​កំពុង​តែ​ខ្ជះ​ខ្ជាយ​ពេល​វេលា និង​កម្លាំង ត្រង់​ចំណុច​ណា​ខ្លះ? ដែល​សំខាន់​ជាង​នេះ​ទៀត​នោះ តើ​ខ្ញុំ​កំពុង​តែ​ប្រញាប់​ប្រញាល់​ទៅ​ណា ដោយ​មិន​បាន​ស្វែង​រក​ការ​ដឹក​នាំ និង​ជំនួយ​មក​ពី​ព្រះ? ជា​ច្រើន​សប្តាហ៍ ជា​ច្រើន​ខែ​ក្រោយ​មក ខ្ញុំ​ក៏​បាន​នឹក​ចាំ អំពី​ពាក្យ​សម្តី​ទាំង​នោះ ហើយ​ក៏​បាន​រៀប​ចំ​ខ្លួន ឲ្យ​ងាក​បែរ​មក​រក​ព្រះ​អម្ចាស់ និង​ប្រាជ្ញា​របស់​ទ្រង់​វិញ។​ ខ្ញុំ​ក៏​បាន​រំឭក​ខ្លួន​ឯង ឲ្យ​ទុក​ចិត្ត​ទ្រង់ ជា​ជាង​ពឹង​ផ្អែក​ទៅ​លើ​គំនិត​ខ្លួន​ឯង។ សរុប​មក ការ​ប្រញាប់​ប្រញាល់ យ៉ាង​វឹក​វរ ហាក់​ដូច​ជា ផ្ទុយ​នឹង “សេចក្តី​សុខ​ ឬ​សន្តិ​ភាព​ដ៏​ពេញ​ខ្នាត” ដែល​ហោរា​អេសាយ បាន​មាន​ប្រសាសន៍។ ព្រះ​អម្ចាស់​ប្រទាន​អំណោយ​នៃ​សេចក្តី​សុខ​សាន្ត​ដ៏​ពេញ​ខ្នាត ដល់ “អ្នក​ដែល​មាន​គំនិត​ជាប់​តាម​ទ្រង់” ព្រោះ​ពួក​គេ​បាន​ទុក​ចិត្ត​ទ្រង់ (ខ.៣)។ ហើយ​ទ្រង់​សក្តិ​សម​នឹង​ឲ្យ​យើង​ទុក​ចិត្ត នៅ​ថ្ងៃ​នេះ ថ្ងៃ​ស្អែក ​និង​ជា​រៀង​រហូត “ដ្បិត​ព្រះ​ដ៏​ជា​ព្រះយេហូវ៉ា​ទ្រង់​ជា​ថ្មដា​ដ៏​នៅ​អស់​កល្ប​ជានិច្ច”(ខ.៤)។ ការ​ទុក​ចិត្ត​ព្រះ ដោយ​មាន​គំនិត​​​ជាប់​តាម​ទ្រង់ គឺ​ជា​ថ្នាំ​ព្យា​បាល​ជីវិត​ដែល​មាន​ភាព​ប្រញាប់​ប្រញាល់។​ ចុះ​ចំណែក​យើង​វិញ? តើ​យើង​មាន​អារម្មណ៍​ថា យើង​មាន​ភាព​ប្រញាប់​ប្រញាល់ ឬ​តក់​ក្រហល់​ឬ​ទេ?…

Read article
ម្កុដរបស់ស្តេច

មាន​ពេល​មួយ យើង​បាន​អង្គុយ​នៅ​តុ​មួយ ដោយ​ម្នាក់​ៗ​បាន​យក​ឈើ​ចាក់​ធ្មេញ ដែល​ស្រួចៗ​ដូច​បន្លា​ដោត​ពី​លើ​ចាន​ដែល​ធ្វើ​ពី​ស្នោ ​ដែល​នៅ​មុខ​យើង។ ក្នុង​ពេល​ដែល​យើង​ញាំ​អាហារ​ពេល​ល្ងាច​ថ្ងៃ​នោះ នៅ​សប្តាហ៍​ដែល​ឈាន​ទៅ​រក​បុណ្យ​ព្រះ​យេស៊ូវ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ យើង​ក៏​បាន​បង្កើត​បាន​ភួង​បន្លា​មួយ ដែល​ឈើ​ចាក់​ធ្មេញ​នីមួយ​ៗ​ជា​តំណាង​ឲ្យ​កា​រអ្វីដែល​យើង​បាន​ប្រព្រឹត្ត តែ​ព្រះគ្រីស្ទ​បាន​បង់​ថ្លៃ​លោះ​យើង​រួច​ហើយ។ ការ​អនុវត្តន៍​ដូច​នេះ បាន​នាំ​ឲ្យ​យើង​នឹក​ចាំ​ថា យើង​បាន​ធ្វើ​អំពើ​បាប​ជា​ច្រើន បាន​ជា​យើង​ត្រូវ​ការ​ព្រះ​សង្រ្គោះ​មួយ​អង្គ ហើយ​យើង​ក៏​នឹក​ចាំ​អំពី​របៀប​ដែល​ព្រះ​យេស៊ូវ​បាន​រំដោះ​យើង​ឲ្យ​រួច​ពី​បាប ដោយ​ការ​សុគត​របស់​ទ្រង់ នៅ​លើ​ឈើ​ឆ្កាង។ ភួង​បន្លា​ដែល​គេ​បាន​ក្រង​ឲ្យ​ព្រះ​យេស៊ូវ​ពាក់ ជា​ផ្នែក​មួយ​នៃ​ល្បែង​ដ៏​ព្រៃ​ផ្សៃ ដែល​ពួក​ទាហាន​រ៉ូម៉ាំង​បាន​លេង​ មុនពេល​គេ​យក​ទ្រង់​ទៅ​ឆ្កាង។ ពួក​គេ​ក៏​បាន​ឲ្យ​ទ្រង់​ពាក់​រ៉ូប​ដូច​ស្តេច ហើយ​ថ្វាយ​ដំបង​មួយ ធ្វើ​ជា​ដំបង​រាជ​របស់​ស្តេច តែក្រោយ​មក ពួក​គេ​ក៏​បាន​យក​ដំបង​នោះ​វាយ​ទ្រង់។ ពួក​គេ​បាន​ចម្អក​ឲ្យ​ទ្រង់ ដោយ​ហៅ​ទ្រង់​ថា “ស្តេច​នៃ​សាសន៍​យូដា”(ម៉ាថាយ ២៧:២៩) ដោយ​មិន​បាន​ដឹង​ទេ​ថា ទង្វើ​របស់​ពួក​គេ នឹង​ត្រូវ​គេ​ចង​ចាំ​អស់​រាប់​ពាន់​ឆ្នាំ​ក្រោយ​មក​ទៀត​។ ទ្រង់​មិន​មែន​ជា​ក្សត្រ​ធម្មតា​ឡើយ។ ទ្រង់​ជា​ស្តេច​លើ​អស់​ទាំង​ស្តេច ដែល​ការ​សុគត និង​ការ​មាន​ព្រះ​ជន្ម​ឡើង​វិញ​របស់​ទ្រង់ បាន​ប្រទាន​ឲ្យ​យើង​នូវ​ជីវិត​អស់​កល្ប។ នៅ​ពេល​ព្រឹក​ថ្ងៃ​បុណ្យ​ព្រះយេស៊ូវ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ពួក​ជំនុំ​របស់​ខ្ញុំ​បាន​អប​អរ​សាទរ ដល់​អំណោយ​នៃ​ការ​អត់​ទោស​បាប និង​ជីវិត​ថ្មី  ដោយ​ប្រើ​ឈើ​ចាក់​ធ្មេញ និង​ផ្កា ធ្វើ​ជា​និមិត្ត​រូប។ យើង​ពិត​ជា​មាន​អំណរ​ណាស់ ដោយ​ដឹង​ថាព្រះ​បាន​លប់​បាប​យើង​ចោល ហើយ​ប្រទាន​ឲ្យ​យើង​មាន​សេរី​ភាព និង​ជីវិត​រស់​នៅ​ជា​រៀង​រហូត​ជា​មួយ​ទ្រង់! —AMY BOUCHER PYE

Read article
ចានក្លាំនៃសេចក្តីស្រឡាញ់

ថ្ងៃ​មួយ នៅ​ក្នុង​ថ្នាក់​រូប​វិទ្យា​អស់​កាល​ជា​ច្រើន​ឆ្នាំ​មក​ហើយ គ្រូ​បង្រៀន បាន​ប្រាប់​យើង​កុំ​ឲ្យ​ងាក​បែរ​ក្រោយ ហើយ​សួរ​យើង​ថា “តើ​ជញ្ជាំង​ខាង​ក្រោយ​របស់​ថ្នាក់​រៀន​យើង មាន​ពណ៌​អ្វី?” បើ​យើង​មិន​ដែល​បាន​ចាប់​អារម្មណ៍​នឹង​ពណ៌​របស់​ជញ្ជាំង​នោះ​ទេ នោះ​យើង​មិន​អាច​ឆ្លើយ​សំណួរ​នេះ​បាន​ឡើយ។ ជួន​កាល យើង​មិន​បាន​ចាប់​អារម្មណ៍ ឬ​មើល​រំលង “​អ្វី​មួយ” ដែល​មាន​ក្នុង​ជីវិត​យើង ដោយ​សារ​យើង​មិន​អាច​ចាប់​អារម្មណ៍​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ។ ​ជួន​កាល យើង​មិន​បាន​ដឹង​ទេ​ថា របស់​នោះ​បាន នៅ​ទីនោះ តាំង​ពី​​ពេល​ណា​​មក​ទេ​​។ កាល​ពី​ពេល​ថ្មី​ៗ​នេះ​ ខ្ញុំ​បាន​អាន​សារ​ឡើង​វិញ នូវ​បទ​គម្ពីរ​ដែល​និយាយ​អំពី​ព្រះយេស៊ូវ​លាង​ជើង​ឲ្យ​ពួក​សាវ័ក ហើយ​ក្នុង​រឿង​នេះ មាន​ចំណុច​មួយ​ចំនួន ដែល​ខ្ញុំ​មិន​បាន​ចាប់​អារម្មណ៍​កាល​ពី​មុន។ ខ្ញុំ​មាន​ការ​យល់​ដឹង​ច្រើន អំពី​រឿង​នេះ ព្រោះ​គេ​ច្រើន​តែ​យក​រឿង​នេះ​មក​អាន ក្នុង​អំឡុង​ពេល​សប្តាហ៍​នៃ​ការ​រំឭក​អំពី​ការ​រង​ទុក្ខ​របស់​ទ្រង់។ យើង​មាន​ការ​ភ្ញាក់​ផ្អើល ពេល​ដែល​បាន​ដឹង​ថា ព្រះ​សង្រ្គោះ និង​ព្រះ​ដ៏​ជា​ព្រះ​មហាក្សត្រ​នៃ​យើង ទ្រង់​បាន​បន្ទន់​ព្រះ​កាយ​ចុះ ដើម្បី​លាង​ជើង​ឲ្យ​ពួក​សាវ័ក​របស់​ទ្រង់។ នៅ​ទឹកដី​អ៊ីស្រាអែល​សម័យ​នោះ សូម្បី​តែ​អ្នក​បម្រើ​ ក៏​គេ​មិន​ឲ្យ​ធ្វើ​កិច្ចការ​នេះ​ដែរ ព្រោះ​គេ​យល់​ថា​ វាជា​កិច្ច​ការ​ថោក​ទាប​ពេក។ ប៉ុន្តែ អ្វី​ដែល​ខ្ញុំ​មិន​បាន​ចាប់​អារម្មណ៍​ពី​មុន​មក​នោះ គឺ​ព្រះ​យេស៊ូវ ដែល​ជា​មនុស្ស​ផង និង​ជា​ព្រះ​ផង ទ្រង់​បាន​លាង​ជើង​ឲ្យ​យូដាស។ ទោះ​ទ្រង់​ជ្រាប​ថា យូដាស​នឹង​ក្បត់​ទ្រង់​ក៏​ដោយ ក៏​ទ្រង់នៅ​តែ​បន្ទាប​ព្រះកាយ​ លាង​ជើង​ឲ្យ​យូដាស គឺ​ដូច​ដែល​មាន​ចែង​ក្នុង​បទ​គម្ពីរ យ៉ូហាន ១៣:១១។ សេចក្តី​ស្រឡាញ់​របស់​ទ្រង់​បាន​បង្ហូរ​ចូល​ទៅ​ក្នុង​ទឹក…

Read article
ការបំបាត់ការភ័យខ្លាច

រូប​កាយ​របស់​យើង​មាន​ប្រតិ​កម្ម តាម​អារម្មណ៍​ភ័យ​ខ្លាច​របស់​យើង។ ការ​បុក​ពោះ ទន្ទឹម​នឹង​​បេះដូង​ដែល​លោតញាប់ ខណៈ​ពេល​ដែ​លយើ​ង​ដក​ដង្ហើម​ដង្ហក់ សុទ្ធ​តែ​ជា​សញ្ញាប​ង្ហាញ​ថា យើងកំ​ពុង​មាន​ការ​ភ័យ​ខ្លាច ឬ​ថប់​បារម្មណ៍​ហើយ។ លក្ខណៈ​នៃ​រូប​កាយ​របស់​យើង បាន​រារាំង​មិន​ឲ្យយើ​ង​ព្រងើយ​កន្តើយ ចំពោះ​អារម្ម​ណ៍​ដ៏​ពិបា​កនេះ។ ពួក​សាវ័ក​បាន​ជួប​ការ​ភ័យ​ខ្លាច នៅពេ​ល​យប់​មួយ បន្ទាប់​ពី​ព្រះ​យេស៊ូវ​បាន​ធ្វើ​ការ​អស្ចារ្យ ដោយ​ប្រទាន​អាហារ​ដល់មនុស្ស​៥​ពាន់​នាក់ កាល​ពី​ពេល​ថ្ងៃ។ ព្រះ​អម្ចាស់​ទ្រង់​បាន​ចាត់​ពួ​ក​គេ ឲ្យ​ទៅ​ក្រុង​​បេតសៃដា ដើម្បី​ឲ្យ​ទ្រង់​មាន​ពេល​អធិ​ស្ឋាន​ម្នាក់​ឯង។ ក្នុង​អំឡុង​ពេល​យប់​នោះ ពួក​គេ​បាន​អុំ​ទូក​បញ្ច្រាស់​ខ្យល់ ហើយ​ភ្លាម​នោះ ពួក​គេ​ក៏បា​នឃើ​ញ​ទ្រង់ដើរ​នៅ​លើទឹ​ក។ ពួ​ក​គេ​ស្មាន​ថា ខ្មោច​លង បាន​ជា​ពួក​គេមា​ន​ការ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង(ម៉ាកុស ៦:៤៩-៥០)។ ប៉ុន្តែ ព្រះ​យេស៊ូវ​ទ្រង់​ក៏​បា​នមាន​បន្ទូល​ធានា​ដល់​ពួក​គេ ដោយ​ប្រាប់​ពួក​គេ​កុំឲ្យ​មាន​ការ​ភ័យ​ខ្លាច ហើយ​ឲ្យ​មាន​ចិត្ត​ក្លាហាន​ឡើង។ ខណៈ​ពេល​ដែ​លទ្រ​ង់​យាង​ចូ​លក្នុ​ង​ទូក ខ្យល់​ក៏​បាន​ស្ងប់ ហើយ​ពួក​គេ​ក៏បា​ន​ធ្វើដំណើរ​ទៅ​ដល់​ច្រាំង​។ ខ្ញុំ​យល់​ថា ពេល​នោះ ពួក​គេ​ក៏​លែង​មាន​អារម្មណ៍​ភ័យ​ខ្លាច​ទៀត ខណៈ​ពេល​ដែល​ពួក​គេបា​នឱ​បក្រសោប​យក​សន្តិ​ភាព ដែល​ទ្រង់​ប្រទាន។ ពេល​ដែល​យើង​មាន​អារម្មណ៍​ថា យើង​មាន​ដង្ហើម​ដង្ហក់ ដោយ​សារ​ការ​ថប់​បារម្មណ៍ ឬ​ការ​ភ័យ​ខ្លាច​ យើង​អាច​សម្រាក ដោយ​ទុក​ចិត្ត​ព្រះ​ចេស្តា​របស់​ព្រះ​យេស៊ូវ។ ​ទ្រង់អាច​​ធ្វើ​ឲ្យ​រលក​នៃ​ការ​ភ័យ​ខ្លាច​រប​ស់យើ​ង​ស្ងប់ ឬ​ចម្រើ​នកម្លាំ​ង​យើង ឲ្យ​អាច​ប្រឈមមុខ​នឹង​ការ​ភ័យ​ខ្លាច​ ហើ​យ​ជាង​នេះ​ទៅទៀ​ត ​ទ្រង់​នឹង​ប្រទាន​ដល់​យើង នូ​វអំណោយ​នៃ​សេចក្តី​សុខសាន្ត ឬ​សន្តិ​ភាព​របស់ទ្រង់ “​ដែល​ហួស​​លើ​ស​​ពី​អស់​ទាំង​គំនិត”(ភីលីព ៤:៧)។ ហើយ​ពេល​ដែល​ទ្រង់​រំដោះយើង…

Read article