ភ្នែកនៅលើមេឃ
គេបានបង្កើតនូវប្រព័ន្ធដ៏ស្មុគស្មាញមួយ ដែលគេបានហៅថា “ភ្នែកនៅលើមេឃ” ដែលអាចជួយនាំផ្លូវឡាន យន្តហោះ និងនាវាទៅកាន់ទិសដៅ គ្រប់ពេលវេលា។ ឧទាហរណ៍ប្រព័ន្ធកំណត់ទីតាំងពិភពលោក ដែលហៅកាត់ថា ជីភីអេស(GPS) ជាប្រព័ន្ធដែលមនុស្សជាច្រើនបានស្គាល់ ហើយវាដំណើរការ ដោយសារមានផ្កាយរណបពី២៤ទៅ៣២គ្រឿង ក្នុងលំហរអាកាស ដោយធ្វើដំណើរវិលជុំវិញផែនដី ក្នុងរយៈកម្ពស់ ២០១១២.៥ គឺឡូម៉ែត្រ។ ផ្កាយរណបទាំងនេះត្រូវតែរក្សាល្បឿន និងរយៈកម្ពស់ឲ្យនៅថេរជានិច្ច ដើម្បីនាំផ្លូវឲ្យបានត្រឹមត្រូវ។ សព្វថ្ងៃនេះ យើងអាចយកភាពស្មុគ្រស្មាញនៃប្រព័ន្ធនាំផ្លូវជីភីអេសនេះ មកធ្វើការប្រៀបធៀបដ៏តូច ទៅនឹងការអ្វីដែលព្រះអាចធ្វើបាន។ ព្រះបានសន្យាដល់រាស្រ្តអ៊ីស្រាអែលថា ទ្រង់នឹងនាំផ្លូវពួកគេជានិច្ច”(អេសាយ ៥៨:១១)។ អ្នកនិពន្ធទំនុកដំកើងបានដឹងថា ទោះគាត់ទៅទីណាក៏ដោយ ក៏ព្រះទ្រង់ជ្រាបដែរ(ទំនុកដំកើង ១៣៩:៧-៨)។ មុនពេលគេបង្កើតប្រព័ន្ធនាំផ្លូវជីភីអេស ព្រះទ្រង់ “បានគង់ពីលើរង្វង់ផែនដី”(អេសាយ ៤០:២២)ហើយទ្រង់បានទតឃើញអ្វីៗគ្រប់យ៉ាង។ ពេលដែលយើងដឹងថា មាននរណាម្នាក់តាមដានយើង គ្រប់ទីកន្លែងទាំងអស់ នោះយើងអាចមានការភ័យខ្លាច បើសិនជាយើងចង់គេចខ្លួនចេញពីអ្នកនោះ។ តែសម្រាប់គ្រីស្ទបរិស័ទ វិញ យើងមានអំណរ និងទំនុកចិត្ត ពេលដែលយើងដឹងថា ព្រះតាមមើលយើងជានិច្ច។ ហេតុនេះហើយបានជាអ្នកនិពន្ធទំនុកដំកើងទុកចិត្តថា ព្រះហស្តនៃព្រះដឹកនាំគាត់ជានិច្ច ទោះគាត់នៅកន្លែងណាក៏ដោយ(ទំនុកដំកើង ១៣៩:១០)។ ព្រះបានសន្យាថា ទ្រង់នឹងណែនាំ ហើយដឹកនាំអ្នក នៅថ្ងៃនេះ។…
Read article