David C. McCasland

You are here:
នរណានិយាយការពិត?

ក្នុង​អំឡុង​ពេល​នៃយុ​ទ្ធ​នា​ការ​ឃោសនា​បោះឆ្នោ​ត ជ្រើស​រើស​ប្រធានា​ធិបតី​នៃ​សហ​រដ្ឋ​អាមេរិក ទូរទស្សន៍​ទាំង​ឡាយ​បាន​ផ្សាយ​អំពី​ការ​ថ្លែង​សន្តរ​កថា និង​កិច្ច​ពិភាក្សា​តទល់ ដែល​ច្រើន​តែ​រាប់​បញ្ចូល “ការ​ពិនិត្យ​រក​មើល​ការ​ពិត” ដោយ​អ្នក​វិភាគ ដែល​ធ្វើ​ការ​ប្រៀប​ធៀប​សន្ត​រក​ថា​របស់​បេ-កជន ដែល​ឈរ​ឈ្មោះជា​ប្រធានា​ធិបតី នឹង​ប្រវត្តិ​ពិត​របស់​ពួក​គេ ដើម្បី​ឲ្យ​ប្រជា​ជន​បាន​ដឹង ថា​ពួ​ក​គេកំពុង​និយាយ​ការ​ពិត ឬ​និយាយ​​ប្រឌិត ដើម្បី​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន? សាវ័​ក​យ៉ូហាន​បាន​កត់​ទុក​ អំពី​ការ​សន្ទ​នា​រវាង​ព្រះ​យេស៊ូវ ជាមួ​យនឹ​ង​មនុស្ស​មួយ​ក្រុម ដែល​ជឿ​ថា ព្រះ​យេស៊ូវ​​កំពុ​ង​មាន​បន្ទូល​​កុហក់ អំពី​ព្រះ​អង្គ​ទ្រង់។ ពេល​នោះ​ព្រះ​យេស៊ូវ​បាន​ប្រាប់​ពួក​គេ​ថា “បើ​​អ្នក​​រាល់​គ្នា​នៅ​ជាប់​ក្នុង​ពាក្យ​ខ្ញុំ នោះ​អ្នក​រាល់​គ្នា​ជា​សិស្ស​ខ្ញុំ​មែន អ្នក​រាល់​គ្នា​នឹង​ស្គាល់​សេចក្តី​ពិត ហើយ​សេចក្តី​ពិត​នោះ​នឹង​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា​បាន​រួច”(យ៉ូហាន ៨:៣១-៣២)។ ពួក​គេ​​ទូ​ល​ថា យើង​​រា​ល់​​​គ្នា​​ជា​​ពូជ​​លោក​អ័ប្រាហាំ ក៏​​មិន​​ដែល​ធ្វើ​ជា​បាវ​បំរើ​របស់​អ្នក​ណា​ឡើយ “ម្តេច​ក៏​អ្នក​ថា យើង​នឹង​បាន​រួច​ដូច្នេះ”(ខ.៣៣)។ ពេល​ដែល​ការ​សន្ទនា​ចេះ​​តែ​បន្ត ព្រះ​យេស៊ូវ​នៅ​តែ​មាន​បន្ទូល​ថា ព្រះ​អ​ង្គ​ពិ​តជា​បាន​ប្រាប់​ការ​ពិត​មែន​(ខ.៣៤,៤០,៤៥-៤៦,៥១)។ អ្នក​ខ្លះ​ជឿព្រះ​អង្គ តែ​អ្នក​ផ្សេង​ទៀត នៅ​តែ​ខឹង​នឹង​ព្រះ​អង្គ ហើយ​មិន​​ព្រម​ជឿ។ សព្វ​ថ្ងៃ​នេះ កិច្ច​ពិភាក្សា​តទល់​នេះ នៅ​តែ​បន្ត​មាន។ អ្នក​ដែល​ប្រឆាំង​នឹ​ង​ព្រះយេស៊ូវ ក្នុង​សម័យ​នេះ បាន​ព្យាយាម​និយាយ​បង្ខូច​ព្រះ​បន្ទូល​របស់​អង្គ ហើយ​លើក​ហេតុ​ផល​ថា ព្រះ​អង្គ​បា​ន​មាន​បន្ទូល​កុហក់។ ព្រះ​យេស៊ូវ​មាន​បន្ទូល​ថា “ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាក​ដថា​” ហើយ​ព្រះអ​ង្គស​ន្យា​ថា ព្រះ​អង្គ​នឹង​ប្រទាន​នូវ​សេរី​ភាព ដែល​យើង​អាច​រក​បាន​តែ​នៅ​ក្នុ​ងព្រះអង្គ​ប៉ុណ្ណោះ។ ការ​កត់​ត្រា​រប​ស់​ព្រះគ​ម្ពីរ អំពី​ដំណើរ​ជីវិត​របស់​ព្រះយេ​ស៊ូវ គឺ​សក្តិ​សម​នឹ​ង​ឲ្យ​យើង “ពិនិត្យ​រក​មើល​ការ​ពិត”…

Read article
ព្រះនេត្រនៃសេចក្តីស្រឡាញ់

មានមនុស្សជាច្រើន   ដែលបានចូលរួមទស្សនាការសម្តែងរបស់លោក ម៉ាស សាឡិម(Marc Salem) នៅលើវេទិការ បាននាំគ្នាគិតថា គាត់អាចដឹងថា អ្នកដទៃកំពុងគិតអំពីអ្វី។ ប៉ុន្តែ គាត់មិនបានអះអាងថា គាត់មានសមត្ថភាពដូចនេះឡើយ។ គាត់ថា គាត់មិនមែនជាមនុស្សដែលមានភ្នែកទិព្វត្រចៀកទិព្វ ហើយក៏មិនមែនជាអ្នកមានវេទមន្តអ្វីដែរ តែគ្រាន់តែជាអ្នកពូកែសង្កេតមើលមនុស្សប៉ុណ្ណោះ។ គាត់បានប្រាប់អ្នកស្រីចេនីហ្វឺ មូលសិន(Jennifer Mulson) ដែលជាអ្នកនិពន្ធថា “សព្វថ្ងៃ យើងកំពុងរស់នៅក្នុងពិភពលោក ដែលមានវត្ថុភាគច្រើន យើងមើលមិនឃើញ ដោយសារយើងមិនចាប់អារម្មណ៍នឹងរបស់ទាំងនោះ … តែសម្រាប់ខ្ញុំវិញ ខ្ញុំងាយនឹងចាប់អារម្មណ៍ នឹងការអ្វីដែលមនុស្សបង្ហាញចេញមកខាងក្រៅ” (ដងស្រង់ពីការសែត ខូឡូរ៉ាដូ ស្រ្ពីង)។ កាលព្រះយេស៊ូវកំពុងបំពេញព្រះរាជកិច្ច ក្នុងលោកិយនេះ តើព្រះអង្គបានទតឃើញអ្វីខ្លះ នៅក្នុងចិត្តរបស់មនុស្ស ដែលព្រះអង្គបានជួប? មានពេលមួយ ព្រះអង្គបានជួបនឹងបុរសអ្នកមានដ៏ក្មេងវ័យម្នាក់ ដែលកំពុងស្វែងរកជីវិតអស់កល្បជានិច្ច ដូចដែលមានចែងក្នុងព្រះគម្ពីរដំណឹងល្អម៉ាថាយ ម៉ាកុស និងលូកា។ ព្រះគម្ពីរលូកា បានចែងជាលម្អិតអំពីរឿងនេះថា “ព្រះយេស៊ូវទ្រង់ទតទៅគាត់ ដោយស្រឡាញ់”(ម៉ាកុស ១០:២១)។   អ្នកខ្លះប្រហែលជាមើលមកយុវជនម្នាក់នេះ   ថាជាមនុស្សក្រអឺតក្រទម(ខ.១៩-២០) ខណៈពេលដែលអ្នកដទៃទៀតប្រហែលជាច្រណែននឹងទ្រព្យសម្បត្តិរបស់គាត់ តែព្រះយេស៊ូវបានទតមើលគាត់ ដោយសេចក្តីស្រឡាញ់។ ជាញឹកញាប់ យើងច្រើនតែផ្តោតទៅលើការដែលគាត់ដើរចេញពីព្រះយេស៊ូវទៅ…

Read article
ការលះបង់ និងរកឃើញជីវិតរបស់យើង

ពេល​អ្នក​ម្តាយ​ថេរីសា​ទទួល​មរណៈ​ភាព ក្នុង​ឆ្នាំ១​៩៩៧ មនុស្ស​ម្នាមា​ន​ការ​ស្ងើចស​រសើរ​ជា​ថ្មីម្តង​ទៀត ចំពោះ​ការ​បម្រើ ដោយ​ការ​បន្ទាប​ខ្លួន ​ដែល​គាត់​មាន​ចំពោះ​ព្រះគ្រី​ស្ទ និង​ចំពោះ​ជន​ទុរគត។ គាត់បា​នចំ​ណាយ​ពេល​៥​០ឆ្នាំ នៅក្នុ​ង​ការ​បម្រើ​ដល់​អ្នក​ក្រ អ្នក​ជម្ងឺ ក្មេង​កំព្រា និង​អ្នក​ដែល​ជិត​ស្លាប់ តាម​រយៈ​បេសកកម្ម​​មនុស្ស​ធម៌ ក្នុង​ក្រុង​កាល់​គូកាត់តា ប្រទេស​ឥណ្ឌា។ បន្ទាប់​ពី​អ្នក​កាសែត​ជន​ជាតិ​អង់​គ្លេស​ឈ្មោះ ម៉ាលខម មូហ្គ័ររីច(Malcolm Muggeridge)បាន​សម្ភាស​គាត់ យ៉ាង​​ល្អិត​ល្អន់​ហើយ ​គាត់បាន​ស​រសេរ​ក្នុង​អត្ថប​ទ​​កាសែត​​ថា “ថ្ងៃ​នេះ ខ្ញុំ​បាន​ធ្វើកា​រ​សម្ភាសជាច្រើ​ន ដើម្បី​ស្វែង​យល់​អំពី​អត្ត​សញ្ញាណ​របស់​បុគ្គល​ម្នាក់ គឺ​ហាក់​ដូច​ជា​ការ​ស្វែង​រក​របស់អ្វី​​ម្យ៉ាង ដែល​ដូច​ជា​ការ​ស្វែង​រក​លេខ​ឆ្នោត​រង្វាន់​ធំ​ជាដើ​ម បន្ទាប់​មក ខ្ញុំ​ក៏​បាន​រក​ឃើញ​អត្ត​សញ្ញាណ ដែល​គួ​រ​ឲ្យច​ង់​បាន ​និង​រក្សាទុ​ក។ ជាកា​រពិ​ត​ណាស់… កាល​ណាគេ​ប្រើ​វាកា​ន់​តែច្រើ​ន​ប៉ុណ្ណា គេ​ទទួល​បា​នផ​លល្អ​កា​​ន់​​​តែច្រើន​ប៉ុ​ណ្ណោះដែរ។ ដូច​នេះ អ្នក​ម្តាយ​ថេរីសា ដែលបាន​លះប​ង់សេ​ចក្តីសុ​ខផ្ទាល់​ខ្លួន គាត់​បាន​ក្លាយ​ជាមនុស្ស​មាន​ប្រយោជន៍ ចំពោះម​នុ​ស្សជា​តិ។​ ខ្ញុំ​មិន​ដែល​បាន​ជួប​មនុស្ស​ណា​ម្នាក់ ដែល​គួ​រ​ឲ្យច​ង់ចាំ​ទុ​កក្នុង​ចិ​ត្ត ដូ​ចគាត់​​ឡើយ”។ ខ្ញុំ​ជឿ​ថា មាន​មនុស្ស​ជា​ច្រើន​មានកា​រ​ភ័យ​ខ្លាច ចំពោះ​ការ​អ្វី​ដែលនឹ​ង​កើត​ឡើង នៅពេ​លដែ​ល​ខ្លួន​ស្តាប់​បង្គាប់​ តាម​ព្រះ​បន្ទូល​របស់​យេស៊ូវ ដែល​បាន​បង្គាប់​យើង​ថា “បើ​អ្នក​ណា​ចង់​មក​តាម​ខ្ញុំ ត្រូវ​ឲ្យ​អ្នក​នោះ​លះ​កាត់​ចិត្ត​ខ្លួន​ឯង ទាំង​ផ្ទុក​ឈើ​ឆ្កាង​ខ្លួន​រាល់​តែ​ថ្ងៃ ហើយ​មក​តាម​ខ្ញុំ​ចុះ ដ្បិត​អ្នក​ណា​ដែល​ចង់​ឲ្យ​រួច​ជីវិត នោះ​នឹង​បាត់​ជីវិត​ទៅ តែ​អ្នក​ណា​ដែល​បាត់​ជីវិត ដោយ​ព្រោះ​ខ្ញុំ…

Read article
ការ​ប្រឈមមុននឹងអតីតកាលរបស់យើង

លោក​ឆាក់ ខូលសុន(Chuck Colson) ដែល​ជាស្ថា​បនិក​នៃអង្គ​ការ​សម្ព័ន្ធ​មេត្រី​ភាព ពន្ធ​ធនា​គារ បាន​ចំណាយ​ពេល​៤០ឆ្នាំ​ ក្នុង​ការ​នាំ​មនុស្ស​ជាច្រើ​ន ឲ្យ​មា​នឱកាស​ឮ និង​យល់​អំពី​ដំណឹង​ល្អ​ នៃ​ព្រះ​អម្ចាស់ យេ​ស៊ូវ​​គ្រីស្ទ។ ពេល​ដែល​គាត់​លាចាក​លោក ក្នុង​ខែ​មេសា ឆ្នាំ២០១២ មាន​កាសែតក្នុ​ង​ស្រុក​មួយ បែរជា​បា​នចេ​ញ​ផ្សាយ​ពត៌មាន ដោយ​ដាក់​ចំណង​ជើងទំព័​រមុ​ខ​គេថា​ “លោកឆាល ខូលសុន ដែល​ជា​អ្នកនយោ​បាយ​ដ៏​ពិស​ពល របស់​លោក​ប្រធាន​ធិបតី និក​សុន(Nixon) បាន​ទទួលម​រណៈភា​ព ក្នុង​ជន្នាយុ​៨០​ឆ្នាំ”។ រឿង​នេះហា​ក់ដូ​ចជា​​គួរ​ឲ្យ​ភ្ញាក់​ផ្អើលណា​ស់ ពេល​ដែល​បុរស​ម្នាក់ដែ​លមាន​ការ​ផ្លាស់​ប្រែយ៉ា​ង​ខ្លាំង ដោយ​សារ​សេចក្តី​ជំនឿ​លើ​ព្រះហើយ នៅតែ​​ត្រូវ​គេ​រាប់​ជាម​នុស្ស​អាក្រក់ ដោយសារ​​​កំហុស​ផ្នែក​នយោបាយដែ​លគា​ត់​បាន​ធ្វើ ពេល​គាត់​ធ្វើកា​រ ជា​ជំ​នួយ​ការ​ប្រធានាធិ​បតី កាលពី​ទសវត្សរ៍មុន គឺមុ​នពេល​ដែល​គាត់​បាន​ទទួល​ព្រះ​យេស៊ូវ ជា​ព្រះ​សង្រ្គោះ។ យ៉ាង​ណាមិ​ញ ពេល​សាវ័ក​ប៉ុល​ទើប​តែ​ផ្លាស់​ប្រែ​ជំនឿ​មក​ជា​គ្រីស្ទប​រិស័ទ ហើយ​ដើរ​ធ្វើ​បន្ទាល់​ថ្វាយ​ព្រះ មាន​មនុស្ស​ជា​ច្រើន នៅ​តែ​មាន​ការ​សង្ស័យ និង​ការ​ភ័យ​ខ្លាច​​ចំពោះគា​ត់។ ពេល​គាត់​ចាប់​ផ្តើ​ម​ចែក​ចាយ​ថា ព្រះ​យេស៊ូវ ជា​ព្រះ​រាជ​បុត្រានៃ​ព្រះ ពួក​បណ្តាជ​នក៏​​បាន​និយាយ​ថា “តើ​​មិន​​មែ​ន​​អ្នក​​នេះ​​ទេ​​​ឬ​​អី ដែល​បំផ្លាញ​ពួក​អ្នក​អំពាវនាវ​ដល់​ព្រះនាម​នោះ នៅ​ក្រុង​យេរូសាឡិម ហើយ​គាត់​បាន​មក​ទី​នេះ ដើម្បី​នឹង​ចាប់​ចង​គេ បញ្ជូន​ទៅ​ឲ្យ​ពួក​សង្គ្រាជ​ដែរ?”(កិច្ចការ ៩:២១) ក្រោយ​មក ពេល​​ដែល​សាវ័ក​ប៉ុល​ទៅ​ក្រុង​យេរូសាឡិម ហើយ​ព្យាយាម​ចូល​រួម​ជា​មួយ​ពួក​សាវ័ក ពួកគេ​​មាន​ការ​ភ័យ​ខ្លាច​ចំពោះគា​ត់​(ខ.២៦)។…

Read article
តម្លៃ​នៃម​នុស្ស​ម្នាក់​ៗ

នៅ​សល់​ពេល​តែប៉ុន្មាន​ម៉ោង​ទៀត​ប៉ុណ្ណោះ កញ្ញាឃីម ហាស្គីន(Kim Haskins) ត្រូវដ​ល់​ពេល​ចូល​រួម​កម្ម​វិធី​បញ្ចប់​ការ​សិក្សា​ នៅ​វិទ្យាល័យ​ហើយ ប៉ុន្តែ នាង​ស្រាប់​តែ​ជួប​គ្រោះ​ថ្នាក់​ឡាន​បុក​គ្នា ដែលប​ណ្តាល​ឲ្យ​ឪពុក​នាង​បាត់​បង់​ជីវិត ហើយម្តា​យរ​បស់នា​ង​ត្រូវ​សម្រាក​ព្យាបាល​នៅ​មន្ទី​រ​ពេទ្យ។ នៅថ្ងៃ​បន្ទា​ប់ លោក​ចូ ហ្ការេត(Joe Garrett) ដែល​ជា​នាយក​សាលា​របស់​នាង បាន​មក​សួរ​សុខ​ទុក្ខ​នាង ក្នុង​មន្ទីរ​ពេទ្យ ហើយ​ប្រាប់​នាង​ថា ពួក​គេ​ច​ង់​ធ្វើ​ការ​អ្វីដែ​ល​ពិសេស​សម្រាប់​នាង នៅ​ថ្ងៃ​នោះ តែ​មិន​នឹក​ស្នាន​សោះថា​ នាង​បាន​ជួបរឿង​ដ៏​សោក​សៅ​យ៉ា​ង​នេះ។ ក្រោយ​មក លោកចេមស៍ ឌ្រូ(James Drew) បានរៀ​ប​រាប់ ក្នុ​ង​ទំព័រ​កាសែត ដឺ ហ្កាហ្សេត (The Gazette, Colorado Springs) អំពី​ការ​បង្ហាញចេញ​នូវ​សេចក្តី​ស្រឡាញ់ និង​ការ​លើក​ទឹក​ចិត្ត​ដ៏លើស​លប់ ពី​សំណាក់​គ្រូប​ង្រៀន បុគ្គលិក​សាលា និង​មិត្ត​រួម​សាលា​របស់​​នាង ដែល​បាន​មក​ចូល​រួម ពេញ​សាល​ប្រជុំ​របស់​សាលា ដើម្បី​ធ្វើ​កម្ម​វិធី​បញ្ចប់​ការ​សិក្សា​ឲ្យនា​​​ងតែ​ម្នា​ក់គត់ ក្នុង​ពេល​ពីរ​បី​ថ្ងៃក្រោ​យ​មក បន្ទាប់​ពី​ពួក​គេ​មាន​ការ​សោក​ស្តាយ​យ៉ាង​ខ្លាំង ចំពោះកា​រ​បាត់​បង់រ​បស់​ឃីម។ លោក​នាយក​ហ្ការេត ក៏​បាន​មាន​ប្រសាសន៍​ថា “ក្នុង​វិស័យ​អប់​រំ យើង​មិន​ទុក​ឲ្យ​ក្មេង​ណាម្នា​ក់ រស់​នៅ​ដោយ​គ្មាន​ការ​អប់រំ​ឡើយ ហើយ​ក្រុង​សង្រ្គាម យើង​ក៏​មិន​ទុក​ទាហាន​ណាម្នា​ក់​ចោល​ដែរ។ តែ​នៅ​ថ្ងៃ​នេះដែ​រ យើង​ក៏​មិន​ទុក​ឲ្យ​សិស្ស​ណាម្នា​ក់ បញ្ចប់​ការ​សិក្សា…

Read article
ផឹកទឹកឲ្យបានច្រើន

ភ្ញៀវទេសច​រណ៍​​ដែល​​ទៅ​​លេង​​រដ្ឋ​កូឡូរ៉ាដូ តែង​តែមា​ន​ប​ញ្ហាខ្វះ​​​ជាតិទឹក​​ដោយ​​មិ​នដឹ​ងខ្លួ​ន។ អាកាសធា​តុ​ស្ងួ​ត និង​កំដៅ​ព្រះ​អាទិត្យ​ដ៏​ខ្លាំង ជា​ពិ​សេស​​នៅ​លើ​ភ្នំ អាច​ធ្វើ​ឲ្យបាត់​ជាតិទឹ​ក​​ក្នុង​ខ្លួនយ៉ា​ងឆាប់​រហ័ស​។ ហេតុ​នេះ​ហើយ​បានជា​ នៅ​លើ​ផែ​នទី និងស្លាកសញ្ញាសម្រាប់អ្នកទេសចរ ​​មាន​ពាក្យ​​លើកទឹ​កចិ​ត្ត​​ឲ្យ​​​ពួក​គេ​ពិសារ​ទឹក​ឲ្យ​​​បាន​ច្រើន។ នៅក្នុ​ង​​ព្រះគម្ពីរ គេ​ច្រើន​តែប្រើ​ទឹក​​​ ជា​និមិត្ត​រូប​​នៃ​​អង្គ​ព្រះ​យេស៊ូវ ដែល​ជាទឹ​កដ៏​រស់ ហើយ​អាច​បំពេញ​​សេចក្ដី​ត្រូវ​​ការ​​​ដ៏​ខ្លាំង​បំផុត​របស់​យើង​​បាន។ ដូច្នេះ នេះ​​ពិត​ជា​​ស័ក្ដិ​​សម​​បំផុត ដែល​​ព្រះយេស៊ូវបានមា​ន​ការ​សន្ទនា ​ដែល​គួរ​​ឲ្យ​កត់​សំគាល់​បំផុត ​នៅឯ​អ​ណ្ដូង (យ៉ូហាន ៤:១-៤២)។ ការ​​សន្ទនា​នោះ​​បាន​ចាប់​​ផ្ដើ​ម​​ឡើង​​ ពេលដែល​ព្រះយេ​ស៊ូវ​​​សុំ​ទឹក​ពី​ស្ត្រីសាសន៍​សាម៉ារី​ម្នាក់ ដើម្បី​​សោយ​(ខ. ៧)។ បន្ទាប់មក ព្រះ​យេស៊ូវ​​ក៏បាន​មាន​ព្រះប​ន្ទូល​​ទៅ​កាន់នា​ង​ថា “អស់​​អ្នក​ណាដែ​លផឹកទឹ​ក​នេះ​[ខាង​រូប​សាច់] នឹង​ត្រូវ​ស្រេក​ទៀត តែ​អ្នកណា​​ដែ​ល​ផឹកទឹ​ក​ខ្ញុំឲ្យ​នោះ ​នឹង​មិ​ន​​ស្រេក​ទៀ​តឡើ​យ ទឹកដែ​ល​ខ្ញុំឲ្យ នឹង​ត្រឡប់​​ជារ​ន្ធទឹ​កនៅ​ក្នុង​អ្នកនោះ​ ដែល​ផុស​ឡើង​ដ​ល់​​ទៅ​​បាន​ជីវិត​អស់​កល្ប​ជានិ​ច្ច”(ខ.១៣-១៤)។ កា​រសន្ទនា​នេះ​បា​ននាំ​ឲ្យ​​ស្រ្ដីម្នា​ក់នោះ​ និង​មនុស្ស​ជាច្រើ​ន នៅ​ក្នុង​ភូមិដែ​លនា​ង​​រស់នៅ​ បាន​នាំគ្នា​ជឿ​ថា​ ព្រះ​យេស៊ូវ​​ គឺ​​ជា “ព្រះ​គ្រីស្ទ ជាព្រះ​ដ៏ជួ​យសង្រ្គោះ​​មនុស្ស​លោក”(ខ.៤២)។ យើងមិ​ន​អាច​រស់​នៅដោ​យគ្មា​នទឹ​ក​បាន​ទេ។​ ហើយ​យើង​ក៏​​មិ​នអា​ចមាន​ជីវិត​ដ៏​ពិត នៅ​ពេលឥ​ឡូវ​នេះ ឬ​​ក្នុងពេល​​អស់​កល្ប​​ជា​និច្ច ដោយ​គ្មាន​ទឹក​រស់ ដែល​យើង​ទទួល​បាន​មក​ពីការ​ស្គាល់​​ដ​ល់​ព្រះ​យេស៊ូវ​គ្រីស្ទ​​​ដ៏​ជា​ព្រះ​អ​​ង្គ​សង្គ្រោះ​របស់​​យើងបា​ន​ឡើយ។ យើង​អាច​ផឹក​​​ពី​ទឹករបស់ព្រះអង្គ ​​ដែល​ប្រទាន​ឲ្យមាន​ជីវិត នៅ​ថ្ងៃ​នេះ​បាន។—David McCasland

Read article
មិនសូវសំខាន់

ពួក​អ្នក​ដែល​មា​នអំ​ណាច ក្នុង​សង្គម គឺ​ជាពួ​ក​​មនុស្ស​​ដែ​ល​ឡើង​កាំ​ជណ្ដើរ​​នៃ​ឥ​ទ្ធិពល និង​ភាព​ជោគ​ជ័យ។ បទ​គម្ពីរ​លូកា ជំពូក​៣ លើក​ឡើង​ អំពី​​អ្ន​កដឹ​ក​នាំសំ​ខាន់​ៗចំនួន​​ប្រាំពី​រ​នាក់ ដែល​ធ្វើការ​គ្រប់​គ្រង​​នៅ​ក្នុង​សង្គម​ ​នា​សម័យ​នោះ។ ស្តេច​សេសារ-​ទីប៊ើរ នៃ​ចក្រ​ភព​រ៉ូម៉ាំង មានអំ​ណាច​លើការ​ស្លាប់រ​ស់ របស់​ប្រជាជន ​នៅ​​ក្នុង​អាណាខែត្រ​ឆ្ងាយ​ៗ ក្នុង​ចក្រ​ភព​រ​បស់​ទ្រង់។ លោក​ប៉ុន​ទាស-ពីឡាត់ ជាតំ​ណាង​របស់​ចក្រភព​រ៉ូម៉ាំង​   ក្នុង​នាម​ជា​អភិ​បាល​នៃស្រុ​កយូ​ដា ចំណែក​ឯ​ស្តេច​ហេរ៉ូឌ ភីលីព និង​លីសានាស​វិញ ជាអ្នក​គ្រប់​គ្រង​ប្រជាជន នៅ​តាម​តំបន់។ លោក​អាណ និង​លោកកៃផាស​​ធ្វើ​ជាស​ម្តេចសង្ឃ​ ហើយ​បាន​ប្រើប្រាស់សិ​ទ្ធិ​​អំណាច​​ផ្នែក​សាសនា​​របស់​ខ្លួន​ យ៉ាង​តឹង​រឹង​។ ខណៈ​ពេល​ដែល​​អ្ន​កកា​ន់​អំណាចទាំង​អស់​នេះ​ បាន​ខំដំ​ឡើង​សាច់​ដុំ​​នយោបាយ​រ​បស់​ខ្លួន “​​ព្រះទ្រ​ង់មា​នព្រះ​​បន្ទូល​មក​យ៉ូហាន ជាកូន​​សាការី នៅទី​រហោ​ស្ថាន”(ខ.២)។ គាត់ជា​ម​នុស្ស​ម្នាក់ ដែល​ដែល​គេមិ​នសូ​វ​ស្គាល់ ហើយ​​រស់​នៅក្នុ​ងទី​រហោស្ថាន និង​រង់​ចាំស្ដា​ប់​​ព្រះសូ​រសៀ​ង​​របស់​ព្រះ ដូច​នេះ តើ​មាន​នរណា ដែល​ហាក់ដូ​ចជា​មិ​នសូវសំ​ខាន់​ជាង​គាត់ទៀ​ត​នោះ? តើ​លោកយ៉ូហាន-បាទីស្ទ​ អាចសម្រេ​ចកា​រអ្វី​ខ្លះ ដោយ​សារ​“ការប្រ​កាស​ប្រាប់​ពីបុ​ណ្យជ្រ​មុជ​ទឹក ខា​ងឯ​កា​រ​​ប្រែ​ចិត្ត​ ប្រយោជន៍​ឲ្យ​រួច​ពីបា​ប?”(ខ.៣)។ ប៉ុន្តែ ពួក​បណ្ដាជ​នទាំ​ង​ហ្វូង​ៗ​​បាន​មក​ឯ​​លោកយ៉ូ​ហាន ដើម្បីស្វែ​ងរ​ក​​សេចក្ដី​ពិត បែរ​ចេញពី​ការអាក្រក់​របស់​​ពួកគេ​ ហើយក៏​ចង់​ដឹ​ងផ​ងដែ​រថា គាត់​​ជា​ព្រះ​មែស៊ី ឬ​មិន​មែន​(ខ.៧,១៥)។ លោក​យ៉ូហាន​​បា​នប្រា​ប់​​ពួក​គេថា​ “មាន​ព្រះ១​អង្គ​មក​ ដែល​​មា​នអំណា​ចលើ​ស​ជាង​ខ្ញុំទៅ​ទៀត…

Read article
ជីវិត​ដែលបញ្ចេញពន្លឺ

យោង​តាម​សហ​ព័ន្ធ​​កីឡា​បាល់​​បោះ​​អន្តរ​ជាតិ​​បាន​ឲ្យដឹ​ង​ថា កីឡា​​បាល់​បោះ​​ គឺ​ជាកី​ឡាដែ​ល​មាន​ប្រជា​ប្រិយ​បំផុត​​លំដាប់​ថ្នាក់​ទីពីរក្នុង​​ពិ​ភ​ព​​លោក ដែលមា​ន​អ្នក​តាម​ដានទ​ស្សនាប្រ​មាណ ​៤៥០លាន​​នាក់ នៅក្នុ​ង​ប្រទេស​ទាំង​ឡាយ​​ជុំវិញ​ពិភព​លោក។ នៅ​ស​ហរដ្ឋ​​អាមេរិក ការ​ប្រកួត​​ប្រចាំ​ឆ្នាំ​​នៃ​សមាគមន៍​ជាតិអ​ត្ត​ពល​កម្ម ហៅកា​ត់​ថា NCAA នៅ​ក្នុង​ខែ​មិនា តែង​តែ​នាំ​មក​នូវ​ការ​ថ្លែង​រំឭក​អំពី​គ្រូប​ង្វឹក ឈ្មោះ ចន វូឌិន (John Wooden)។ ក្នុងអំ​ឡុង​ពេល​​ដែល​គាត់​​ធ្វើ​កា​រ នៅឯ​សាកល​វិទ្យា​ល័យ​​កាលីហ្វូ​ញ៉ា ក្រុង​ឡូស​អែនជើ​ឡេស (UCLA) អស់​រយៈពេ​ល២៧​ឆ្នាំ ក្រុម​របស់​គាត់ ទទួល​បាន​ជ័យ​ជម្នៈ​ជើង​ឯក​ថ្នាក់​ជាតិ​ចំនួន១០​​លើក ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក។ ទោះបី​​លោក ចន វូឌិន បា​​នលា​​​ចា​​កលោក ​​ក្នុង​​ឆ្នាំ​​​២០១០​ហើយ​ក៏ដោ​យ ក៏​​គេ​នៅ​តែច​ង​​ចាំគា​ត់​ មិ​នគ្រា​ន់​តែដោយសា​រ​អ្វី​​ដែ​ល​​គាត់​​សម្រេច​បាន​​ប៉ុណ្ណោះ​ឡើយ តែក៏ដោ​យសា​រ​បុគ្គលិក​លក្ខ-ណៈ​របស់​គាត់​ផង​ដែរ​។ លោក វូឌិន បាន​រស់​​នៅ ដោយសេ​ចក្តី​ជំនឿជា​​គ្រីស្ទ​​បរិ​ស័ទ​ និង​មាន​ការ​ខ្វាយ​ខ្វល់​​ដ៏​ពិតត្រ​ង់ ចំពោះអ្ន​ក​ដទៃ​ ក្នុង​កន្លែង​ដែល​គេងុប​ងល់​នឹង​ការ​ឈ្នះចា​ញ់។ នៅក្នុ​ង​​សៀវ​ភៅ​​ជីវ​ប្រវត្តិ​​ផ្ទាល់​​ខ្លួន​​របស់​​គាត់ ដែល​មាន​ចំណងជើ​ងថា គេហៅខ្ញុំថា​គ្រូបង្វឹក គាត់​​បានស​រសេរ​ថា “ខ្ញុំតែ​ងតែព្យាយាម​​ពន្យល់​ឲ្យគេ​យល់ច្បា​ស់ថា​ កីឡា​​បាល់បោះ​​មិន​មែន​​​ជា​​អ្វី​ដែល​សំខាន់​​បំផុត​ទេ។ វា​គ្រាន់តែ​ជា​​ការ​សំខាន់​ដ៏​តូច​មួយ បើ​ប្រៀប​ធៀប​ទៅនឹ​ង​​ជីវិ​តទាំង​មូល​ដែល​​យើង​​រស់​​នៅ។ មាន​តែ​ជី​វិត​​មួយ​បែប​គត់ ​ដែល​​ពិ​ត​ជា​មានជ័​យជ​ម្នះពិ​តប្រាកដ​មែន ហើយ​នោះ​ជាជី​វិត​​ដែ​ល​បាន​ដាក់​សេចក្តី​ជំនឿ​ ក្នុង​ព្រះ​ហស្ត​​នៃ​​ព្រះ​អង្គស​ង្រ្គោះ។ បើ​យើងមិន​មាន​ជីវិត​បែ​បនេះទេ​ នោះយើ​ងគ្រា​ន់​តែជា​ អ្នក​រត់​ប្រណាំង​ក្នុងរ​ង្វង់…

Read article
ការប្រាថ្នាចង់បាន ចម្រើន​ធំឡើង

នៅឆ្នាំ២​០១០​ មានខ្សែ​ភាព​យ​ន្តឯ​កសា​រ​មួយ មាន​ចំណង​ជើង​ថា ទារក បាន​លាត​ត្រដាង​​ដំណើរ​រឿង​​របស់ទា​រក​​បួន​នា​ក់ ដែល​បានកើតម​ក​ ក្នុងកា​លៈទេ​សៈ​​ខុស​គ្នាយ៉ាង​ខ្លាំង ដូច​ជា នៅ​ប្រទេស នេមីបៀ ម៉ុងហ្គោ-លី នៅ​ទីក្រុងតូក្យូ និង​ទីក្រុងសាន់ហ្រ្វាន់ស៊ីស្កូ។ ខ្សែ​ភាព​យន្ត​នេះ​ឥត​មាន​សម្លេងអ​ត្ថាធិប្បា​យ ឬ​​កា​រ​សន្ទនារ​បស់មនុស្ស​ធំទេ​ គឺមាន​តែស​ម្លេង​​ដែល​ទារក​បន្លឺ​ឡើង ​ ខណៈដែ​ល​​ពួកគេ​​​ចាប់ផ្ដើ​មស្វែ​ងយ​ល់​​ អំពី​​ពិភព​លោក​ ​ជាក​ន្លែង​ដែលគេ​​​បាន​ចាប់កំណើត​មក។ ពួកគេ​ថ្ងូ​រ ហើយ​សើច​ នៅ​ពេ​ល​​​ពួក​គេស​ប្បា​យ​ចិត្ត ហើយពួ​កគេ​យំ​នៅពេ​ល​​​ពួកគេ​ឈឺ​ ឬឃ្លា​ន។ ទារ​កទាំ​ង​អស់​នោះ​ សុទ្ធតែ​​​ចូល​ចិ​ត្តទឹ​កដោះ​​​! វាពិ​ត​ជាគួរឲ្យចាប់​អារម្ម​​ណ៍ណា​ស់ ដែលយើង​បា​នមើ​លពួក​គេ​ចម្រើ​ន​វ័យ​​ធំ​ឡើង ក្នុង​ខ្សែភា​ព​យន្តនេះពី​ដើមដ​ល់​ច​ប់។ យ៉ាងណា​មិ​ញ អ្នក​ដើរ​តាម​ព្រះ​គ្រីស្ទ​​ត្រូ​វស​ង្វាត​ចង់​​បាន “ទឹកដោះ​សុទ្ធ​​​នៃ​ព្រះប​ន្ទូល” ដែល​នាំ​ឲ្យបា​ន​ចម្រើន​ធំឡើ​ង​​​ខាងព្រលឹង​វិញ្ញាណ គឺមិ​នខុ​ស​ពីកា​រ​ដែល​ទារក​ត្រូវ​ការ​ទឹក​ដោះ ដើម្បី​លូត​លាស់​ធំ​ឡើយ។ ត្រង់​ចំណុច​នេះ សាវ័កពេត្រុស មានប្រសាសន៍​ថា “នោះត្រូ​វ​​ឲ្យសង្វាត​រកទឹ​កដោះ​សុ​ទ្ធ ខាង​ឯ​​ព្រ​លឹង​វិញ្ញាណវិ​ញ ដូច​ជាទា​រក​ដែល​ទើប​នឹង​កើត ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ចំរើ​នធំ​ឡើង​ ដរាប​ដល់​​បា​ន​សង្រ្គោះ” (១ពេត្រុស ២:២)។ កាល​នោះ លោក​ពេត្រុស បាន​សរ​សេរ​សំបុត្រ​នេះ ​ដើម្បី​លើក​ទឹក​ចិត្ត​​គ្រីស្ទប​រិស័ទ​​មួ​យ​​ក្រុម ដែល​​បាន​​ខ្ចា​ត់ខ្ចា​យ​ ​ដោយ​សារ​​តែ​​ការ​បៀត​បៀន។ គាត់​​បាន​ជំរុញ​​​ឲ្យ​​ពួក​គេលះ​បង់​ចោល​​អស់​ទាំង​សេចក្ដី​កំហឹង និង​ចិត្ត​ច្រណែន​គ្នា ព្រម​ទាំង​សេចក្ដី​ពុត​មាយា​​ចេញ​(ខ.១)…

Read article
ហុំព័ទ្ធដោយសេចក្តីមេត្តាករុណា

កាល​ពី​ពេល​កន្លង​មក ខ្ញុំ​បាន​ឃើញ​ផ្ទាំង​ប្រកាស​ដ៏​ធំ​មួយ នៅ​តាម​ដង​ផ្លូវ ដែល​ងាយ​នឹង​ឲ្យអ្ន​ក​ដំណើរ​ឃើញ។ ផ្ទាំង​ប្រកាស់​នោះមា​ន​ផ្ទៃ​ពណ៌​ក្រហម ហើយ​មាន​អក្សរ​ធំ​ៗ​ពណ៌​សរ ដែល​គេ​សរសេរ​ច្បាស់​ៗ​ថា “ឆ្នាំនេះ​ មនុស្ស​ប្រុស​រាប់​ពាន់​នាក់​នឹង​ស្លាប់ ដោយ​សារ​ភាព​រឹង​ចចេស”។ ក្រោយ​មក ​ខ្ញុំក៏​បា​នដឹ​ងថា​ ផ្ទាំង​ប្រកាស​នោះ ស្ថិត​ក្នុង​ចំណោម​ផ្ទាំង​ប្រកាស់​រាប់​រយ​ផ្ទាំ​ងទៀត និយាយ​សំដៅ​ទៅ​លើ​មនុស្ស​ប្រុស​វ័យ​​កណ្តាល​ជា​ច្រើន​នាក់ ដែល​មិន​ព្រម​ទៅ​ពិនិត្យ​សុខ​ភាព​ឲ្យ​​ទៀង​ទាត់ ហើយ​ច្រើន​តែ​ស្លាប់ ដោយ​សារ​បញ្ហាសុខភា​ព ដែល​ខ្លួន​អាច​ការ​ពារ​បាន។ រឿង​នេះបា​ន​ធ្វើឲ្យខ្ញុំ​នឹ​កចាំ​ អំពី​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក៣​២ ដែល​បាន​ចែង​អំពីអំពើ​បាប ដែល​ជា​ជម្ងឺខា​ង​វិញ្ញាណ ដែល​ព្រះ​អាច​ព្យាបាល​ឲ្យ​ជា​បាន ពេល​ដែល​យើង​ទទួល​ស្គាល់ ដោយ​ចិត្ត​ស្មោះ​ត្រង់​ថា យើង​ពិត​ជា​មាន​បាប​មែន ហើយ​ប្រែចិ​ត្ត​ចេញ​ពី​បាប​នោះ។ ក្នុង​ប្រាំខ​ដំបូង បទ​គម្ពី​រ​នេះបា​នប​ង្ហាញ​អំពី​ទុក្ខ​វេទនា​ដែល​កើត​ឡើង ពេល​​​យើង​លាក់​ទុក​សេចក្តី​កំហុស​របស់​យើង ហើយ​បទ​គម្ពីរ​នេះ​ក៏​បាន​និយាយ​ផង​ដែរ អំពី​សេចក្តី​អំណរ ដែល​យើង​នឹង​ទទួល​បាន ពេល​ដែល​យើង​សារ​ភាព នៅ​ចំពោះ​ព្រះ ហើយ​ទទួល​ការ​អត់​ទោស​ពី​ព្រះ​អង្គ​។ បទ​គម្ពីរ​ទំនុក​ដំកើង​នេះ​ក៏បា​នបង្ហាញ​ផង​ដែរ​ថា ព្រះ​អម្ចាស់​សព្វ​ព្រះ​ទ័យ​នឹង​ឲ្យ​យើង​ស្វែង​រក​ជំនួយ​របស់​ព្រះ​អង្គ ពេល​យើង​មាន​ទុក្ខ​លំបាក​(ខ.៦-៨) ហើយទទួលការដឹកនាំពីព្រះអង្គ។ គឺ​ដូច​ដែល​មាន​សេចក្តី​ចែង​ថា “អញ​​នឹ​ង​បង្ហាត់​​បង្រៀ​ន​​ឲ្យ​ឯង​ស្គាល់​ផ្លូវ ដែល​ឯង​ត្រូវ​ដើរ អញ​នឹង​ទូន្មាន​ឯង ដោយ​ភ្នែក​អញ​មើល​ឯង​ជាប់”(ខ.៨)។ ប៉ុន្តែ យើង​មិន​អាច​ទទួល​ការ​បង្ហាត់​បង្រៀន​​​ពីព្រះអង្គ​បាន​ឡើយ ពេល​ដែល​យើង​រឹង​ចចេស​មិន​ព្រម​ដើរ​តាម​ការ​ដឹកនាំ​​របស់​ព្រះអ​ង្គ ហើយ​មិន​ព្រម​ប្រែ​ចិត្ត​ចេ​ញ​ពី​អំពើ​បាប។ ព្រះ​បន្ទូល​របស់​ព្រះ​អង្គ​បាន​ជំរុញ​យើង​ថា “កុំ​​​ឲ្យ​ឯង​ធ្វើ​ដូច​ជា​សេះ ឬ​លា​កាត់ ដែល​គ្មាន​ប្រាជ្ញា…

Read article