David H. Roper

You are here:
កូនចៀមអាចដើរឆ្លងកាត់ទឹកបាន

អ្នក និពន្ធ​ឈ្មោះ ស៊ី អេស លេវីសមា​ន​ប្រសាសន៍​ថា គំនិត​សាសនា​ប្រៀប​បាន​នឹង​ទឹក​សម្លរ ខ្លះ​ក៏​ខាប់ ខ្លះ​ក៏រា​វ​ជាង​គេ​បន្តិច។ តាមពិ​ត​ទៅ នៅក្នុ​ង​ព្រះ​គម្ពីរ​មាន​គំនិត​ខាប់​ដែល​ស៊ីជ​ម្រៅដូ​ច​ជា អាថ៌​កំបាំង ភាព​វៃ​ឆ្លាត​​និង​ភាព​សាំញ្ញ៉ាំដែ​ល​ជំរុ​ញអោ​យម​នុស្ស​ទទួល​ជោគ​ជ័យ។ ឧទាហរណ៍ «ដូច្នេះ​ទ្រង់​តែង​ផ្សាយ​មេត្តា​ក​រុណា ដល់​អ្នកណាតាម​ព្រះហប្ញ​ទ័យ ហើយ​ទ្រង់​ធ្វើ​ឲ្យអ្ន​កណា​រឹ​ងទទឹង ក៏​តាម​ព្រះហ​ប្ញទ័​យ​ដែរ» (រ៉ូម ៩:១៨)។ ប៉ុន្តែដូ​ច​គ្នា​នេះដែ​រ ក៏​មាន​គំនិត​ភ្លឺ​ថ្លា​ដូច​ជា ធម្មតា ឆាប់​សម្រច​លទ្ធ​ផល និង ​ងាយ​ទទួល។ តើ​អ្វី​ធ្វើ​ឲ្យ​អ្នកឆាប់​ទទួ​ល​លក្ខណៈ​ធម្មតា ​ដែល​ចែង​ក្នុង​គម្ពីរ​១​យ៉ូហាន ៤:១៦​ ថា «ព្រះជា​​ម្ចាស់​ជា ​សេចក្តី​ស្រឡាញ់»។ លោក​ច​ន កាម៉េរុណ ជា​អ្នកនិ​ពន្ធ​នៅ​សតវត្ស​ទី​១៥​បាន​លើក​ឡើង​ថា៖ «នៅ​ក្នុង​វាល​ស្មៅដ​ដែល សត្វ​គោ​ស៊ីស្មៅ ​បក្សា​បក្សី​ស៊ី​គ្រាប់​ស្មៅ តែ​មនុស្ស​ស្វែង​រក​គុជ​​វិញ។ ដូច្នេះ​នៅក្នុងប​ទ​គម្ពី​រដដែល យើង​អាច​រក​ឃើញលក្ខ​ខណ្ឌ​ផ្សេងៗ​ពី​គ្នា​។ ដូច្នេះ កូន​ចៀម​អាច​ដើរ​ឆ្លង​ទឹក សត្វ​ដំរី​អាច​ហែល​ទឹក ក្មេង​ៗ​អាច​ញ៉ាំទឹ​ក​ដោះគោ​ ហើយសា​ច់​សម្រាប់​មនុស្ស​មាន​កម្លាំង»។ នៅ​ក្នុង​ព្រះបន្ទូលរ​បស់​ព្រះ​ យើង​អាច​ស្វែងរ​ក​ឃើញ​កំណប់​នៃ​ប្រាជ្ញា និង​ចំណេះដឹង​បាន។ ជម្រៅ​មហា​សមុទ្រ​បាន​បំផុសគំ​និត​អោយ​ជឿន​លឿន ចំណែក​ឯ​ទីទឹក​រាក់​វិញ មាន​ប្រយោជន៍​សម្រាប់​ព្រលឹង​ស្មោះ​ត្រង់។ ហេតុ​អ្វី​បាន​ជា​អ្នក​នៅ​ស្ទាក់​ស្ទើរ​ទៀត? «គ្រប់​ទាំង​បទ​គម្ពីរ… ក៏​មាន​ប្រយោជន៍…»(២ធីម៉ូថេ ៣:១៦)។…

Read article
ហេតុអ្វីខ្ញុំមានទុក្ខលំបាក?

ថ្មីៗ​នេះ​​ ខ្ញុំ​បាន​អាន​បទ​គម្ពី​រទំនុក​តម្កើង​ជំ​ពូក១៣១ ដែល​​ស្ថិត​នៅ​ក្នុង​ចំណោម​បទ​ទំនុក​​តម្កើង ដែល​ខ្ញុំ​ចូល​ចិត្ត​ជាង​គេ ។​ កាល​ពី​មុន ខ្ញុំ​គិត​ថា បទ​​គម្ពី​រ​នេះ​បាន​លើក​ទឹក​ចិ​ត្ត​ឲ្យខ្ញុំ​យល់​ថា សេចក្តី​អាថ៌​កំបាំង ជា​លក្ខណៈ​ពិសេស​មួយ នៅ​ក្នុង​ចំណោម​ លក្ខណៈ​សម្បតិ្ត​រ​បស់​ព្រះ ។​ បទ​គម្ពីរ​នេះបាន​លើក​ទឹក​ចិត្ត​ខ្ញុំ​ ឲ្យ​មាន​ការ​សម្រាក់​នៅ​ក្នុង​​គំនិត ពេលដែល​​ខ្ញុំអា​​ច​យល់​ថា ព្រះ​ទ្រង់​កំពុង​ធ្វើ​ការ​របស់​ទ្រង់ ក្នុង​សកល​លោក​ដែល​ទ្រង់​បាន​បង្កើត ។​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក្រោយ​មក ខ្ញុំ​ក៏​បាន​សង្កេត​ឃើញ​ថា ស្តេច​ដាវីឌ​ក៏​បាន​បើក​សម្តែង​អំពី​ផ្នែក​ម្ខាង​ទៀត នៃ​វិញ្ញាណ​ស្ងប់​រំងាប់​រប​ស់ទ្រង់ ឲ្យ​ខ្ញុំបា​ន​ដឹង​ថា ខ្ញុំ​មិន​អាច​យល់​អំពី​ការ​គ្រប់​យ៉ាង​ដែល​ព្រះ​កំពុង​ធ្វើ​​ក្នុង​ខ្ញុំ​ឡើយ ទោះ​បី​ជា​ខ្ញុំ​ព្យាយាម​ស្វែង​យល់​យ៉ាង​ណា​ក៏​ដោយ ។​ ស្តេច​ដាវីឌ​បាន​ធ្វើ​ការ​ប្រៀប​ប្រដូច​ កូន​ដែល​ផ្តាច់​ដោះ​(ដែល​​​​លែង​មាន​តម្រូវ​ការ​ដូច​មុន) ទៅ​នឹង​វិញ្ញាណ​ដែល​បាន​រៀន​នូវ​មេរៀន​ដដែល។​ ការ​ប្រៀប​ប្រដូ​ចនេះ គឺ​ជា​ការ​ត្រាស​ហៅ​ឲ្យ​ខ្ញុំ​រៀន​បន្ទាប​ខ្លួន អត់ធ្មត់ និង​ស្កប់​ចិត្ត ទោះ​ស្ថិត​ក្នុង​ស្ថានភាព​ណា​ក៏​ដោយ ហើយ​ទោះ​បី​ជា​ខ្ញុំ​មិន​បាន​យល់​អំពី​ហេតុផល​របស់​ព្រះ​ក៏​ដោយ ។ គំនិ​ត​របស់​ខ្ញុំ​មិន​អាច​យល់​អំពី​ហេតុ​ផល​រប​ស់ព្រះ​ឲ្យ​អ​ស់​ឡើយ ។ ពេល​ដែល​ខ្ញុំ​សួរ​ថា “តើ​ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ត្រូវ​រង​ទុក្ខ​យ៉ាង​ដូច​នេះ? ហេតុ​អ្វី​បាន​ជា​ខ្ញុំ​មាន​ការ​ថប់​បារ​ម្ភយ៉ាង​នេះ?”​ ព្រះ​វរបិ​តាទ្រ​ង់​ក៏​បាន​ឆ្លើយ​ថា “ឱ​កូន​សំឡាញ់​អើយ ទោះ​បិ​តា​ពន្យល់​កូន ក៏​កូន​នៅ​តែ​មិន​អាច​យល់​បាន​ដែរ ។​ ​ចូរ​គ្រាន់តែទុក​ចិត្ត​លើ​​បិតា​ចុះ !”​ ដូច​នេះ ពេល​ដែល​ខ្ញុំ​បាន​ពិចារណា​អំពី​គំរូ​របស់​ស្តេច​​ដាវីឌហើយ​ ខ្ញុំក៏​សួរ​ខ្លួន​ឯង​ថា តើ​ខ្ញុំ​អាច​“ទុក​ចិត្ត​លើ​ព្រះ​អម្ចាស់” ក្នុង​ស្ថាន​ភាព​ដែល​ខ្ញុំ​កំពុង​ជួប​ប្រទះ​ឬ​ទេ​?​(ខ.៣)។…

Read article
ប៉ា មិនបាននិយាយថា “អូ!”ទេ

មិត្ត​ភ័ក្រ​របស់​ខ្ញុំ​ម្នាក់ បាន​ធ្វើ​ការ​ងារក្នុង​បន្ទប់​ធ្វើ​ការ ក្នុង​ផ្ទះ នៅ​ពេល​ល្ងាច​ថ្ងៃ​មួយ ដោ​យព្យាយាម​ធ្វើ​របាយការណ៍​ដែល​ចាំ​បាច់​មួយ​ចំនួន ។​ ពេល​នោះ​កូន​ស្រី​តូច​របស់​គាត់ ដែល​មាន​អាយុ​ប្រហែល​៤​ឆ្នាំ កំពុង​លេង​នៅ​ក្បែរ​តុ​របស់​គាត់ ដោយ​ធ្វើ​ឲ្យ​មាន​ភាព​រញេរ​ញ៉ៃ លើក​របស់​របរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ទៀត បើក​ថត​តុ​លេង ហើយ​បាន​បង្ករ​ឲ្យ​មាន​សម្លេង​រំខាន​យ៉ាង​ខ្លាំង ។​ មិត្ត​ភ័ក្ររ​បស់​ខ្ញុំ​ម្នាក់​នេះ បាន​អត់​ធ្មត់​នឹងកា​រ​រំខាន​នេះ ដោយ​គ្មាន​ការ​ត្អូញ​ត្អែ​រ​ឡើយ រហូ​ត​ដល់​ពេល​មួយ កូន​ស្រី​របស់​គាត់ ក៏​បាន​បិត​ថត​តុ​មួយ​ទំហឹង បណ្តាល​ឲ្យ​គៀប​ម្រាម​ដៃ​ខ្លួន​ឯង ហើយ​វា​ក៏​ស្រែក​យំ ដោយ​​ការ​ឈឺ​ចាប់​នោះ ។​ ដោយ​សារ​មាន​ការ​រំខាន​ខ្លាំង​ពេក គាត់​ក៏​បាន​ស្រែក​ឡើង​ថា “ចប់​ហើយ!” ទន្ទឹម​នឹង​នោះ គាត់​ក៏​បាន​នាំ​វា​ចេញ​ពី​បន្ទប់​ធ្វើ​ការ​នោះ ហើយ​ក៏​បិត​ទ្វា ។ ក្រោយ​មក ម្តាយរ​បស់​វា ក៏​បាន​ឃើញ​វា​កំពុង​តែ​យំ​នៅ​ក្នុ​ង​បន្ទប់​គេង​របស់​វា ហើយ​ក៏​ព្យាយាម​កម្សាន្ត​ចិត្ត​វា ។ ​គា​ត់ក៏​សួរ​វា​ថា “តើ​ម្រាម​ដៃ​កូន​នៅ​ឈឺឬ​?” ក្មេ​ងស្រី​តូច​នោះ​​ឆ្លើយ​ទាំង​ខ្សិប​ខ្សួល​ថា “អត់​ឈឺ​ទេ” ។​ គាត់​ក៏​សួរ​ទៀត​ថា “អញ្ចឹង ហេតុ​អ្វី​បាន​ជា​កូន​នៅ​យំ​ធ្វើ​អ្វី​ទៀត?” វា​ក៏​ឆ្លើយ​ថា “ពេល​កូន​គៀប​ម្រាម​ដៃ ប៉ា​មិន​បាន​និយាយ​ថា ‘អូ’​ទេ!” ជួន​កាល យើង​គ្រាន់​តែ​ចង់​ឮ​ពាក្យ​ដូច​នេះ​ឯង តើ​មែន​ទេ? គឺ​យើង​ចង់​ឮ​ពាក្យ នេះ​ចេញ​ពី​មាត់​អ្នក ដែល​យក​ចិត្ត​ទុក​ដាក់ ហើយ​ឆ្លើយ​តប​ចំពោះ​យើង…

Read article
មេរៀននៃការយំ

តើអ្នក​ធ្លាប់​ឈឺ​ចា​ប់​នៅ​ក្នុង​ចិត្ត​ដែរ​ឬ​ទេ? តើ​មាន​អ្វី​ធ្វើ​ឲ្យ​ចិត្ត​របស់​អ្នក​ឈឺ​ចា​ប់? តើ​ភាព​ព្រៃ​ផ្សៃ​? បរាជ័យ? ភាព​មិន​ស្មោះត្រង់? ឬ​ក៏​ការ​ខាត​បង់? ​ការឈឺ​ចាប់​​នោះ​ប្រ​ហែល​​ជា​បាន​នាំ​ឲ្យ​អ្នក​​ចូល​ទៅ​កន្លែងងងឹត ដើម្បីយំ​ហើយ ។​ ការ​​​យំ​​​គឺ​​ជា​​ការ​​ល្អ​​ទេ ។​ លោក​ចច មែក​ដូណាល់​(Geor-ge MacDonald) ដែល​ជា​គ្រូ​អធិប្បាយ​​ជន​ជាតិ​ស្កត់ បាន​មាន​ប្រសាសន៍​ថា​ “មានតែទឹក​ភ្នែកទេ ដែលអាច​ព្យាបាល​ការ​យំ​សោក​បាន​”។ ការ​យំ​តែ​បន្តិច​បន្តួច ក៏​មាន​ប្រយោជ៍​​ដែរ ។​ ព្រះ​យេស៊ូវ​ទ្រង់​បាន​ព្រះ​កន្សែង នៅ​មាត់​ផ្នូរ​របស់​លោក​ឡាសា​(យ៉ូហាន​ ១១:៣៥) ហើយ​ទ្រង់ក៏​បាន​ព្រះ​កន្សែង​ជា​មួយ​យើង​ដែរ(ខ.៣៣)។ ទ្រង់​ក៏​ឈឺ​ចាប់​ព្រះ​ទ័យ​ផងដែរ ។​ ទឹក​ភ្នែក​របស់​យើង​បាន​នាំ​ឲ្យ​ព្រះ​អម្ចាស់​ទ្រង់​បង្ហាញ​សេចក្តី​សប្បុរស​ ដែល​ពេញ​ដោយ​​សេចក្តី​ស្រឡាញ់ និង​ការ​មើល​ថែរ​ដ៏​ស្រទន់ ។​ ទ្រង់​ជ្រាប​អំពី​បញ្ហា​របស់​យើង ហើយ​ទ្រង់​ក៏​ជ្រាប​អំពីការ​គេង​មិ​ន​លក់​រ​បស់​យើង​​ផង​ដែរ ។​ ព្រះ​ទ័យ​ទ្រង់​បាន​ឈឺ​ចាប់ នៅ​ពេល​យើង​ទួញ​សោក ។ ​ទ្រង់ជា​​ព្រះ​ដ៏​កម្សាន្ត​ចិត្ត ដែល​ជួយ​ឲ្យ​យើង​ធូរ​ស្បើយ នៅ​ពេល “មាន​ទុក្ខ​វេទនា​”(២កូរិនថូស ១:៣-៤) ហើយ​ទ្រង់​បាន​ប្រើ​រាស្រ្ត​​ទ្រង់ ឲ្យ​កម្សាន្ត​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ។​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការ​ស្រក់​ទឹ​ក​ភ្នែក​ និង​ការ​កម្សាន្ត​ចិត្ត គឺ​កើត​មាន​ឡើង​ម្តង​ហើយ​ម្តង​ទៀត យ៉ាង​​ញឹក​ញាប់​ណាស់ នៅ​ក្នុង​ជីវិត​របស់​យើង ។​ ដូចនេះ ការ​កម្សាន្ត​ចិត្ត ដែល​យើង​មាន​ពេល​បច្ចុប្បន្ន…

Read article
អ្នកមិនដឹងអំពីលទ្ធផល នៅពេលខាងមុខឡើយ

ក្នុង​អំឡុង​ពេល នៃ​ការ​បណ្តុះ​បណ្តាល​ផ្នែក​ទេវ​វិជ្ជា អស់​ជា​ច្រើន​ឆ្នាំ ខ្ញុំ​បាន​ដឹក​នាំ​កម្ម​វិធី​បោះ​ជំរុំ​នៅ​រដូវ​ក្តៅ សម្រាប់​ពួក​យុវជន​ប្រុស​ស្រី នៅ​សមាគមន៍​យុវជ​ន​គ្រីស្ទ​បរិស័ទ(YMCA)។ ជា​រៀង​រាល់​ពេល​ព្រឹក ខ្ញុំ​ចាប់​ផ្តើម​កម្ម​វិធី​ប្រចាំ​ថ្ងៃ​នីមួយ​ៗ ដោយ​និយាយ​រឿង​ខ្លី​មួយ ដែ​លនៅ​ក្នុង​នោះ ខ្ញុំ​បាន​ព្យាយាម​បញ្ចូល​ដំណឹង​ល្អ​ផង​ដែរ ។​ ខ្ញុំ​បាន​ប្រាប់​ពួក​គេ​ថា ការ​ក្លាយ​ជា​គ្រីស្ទ​បរិស័ទ គឺ​​​មាន​ន័យ​ថា ក្លាយ​ជា​ស្នា​ព្រះ​ហស្ថ​ថ្មី នៅ​ក្នុង​​ព្រះ​គ្រីស្ទ ហើយ​ដើម្បី​ឲ្យ​ពួក​គេ​កាន់​តែ​ងាយ​ស្រួល​យល់ ខ្ញុំ​ក៏​បាន​ចែក​ចាយ​អំពី​រឿង​របស់​សត្វ​រមាំង​មូស៍ ដែល​ចង់​ក្លាយ​ជា​ស​ត្វ​សេះ ។​ សត្វ​រមាំង​មូស៍ បាន​ឃើញ សេះ​ព្រៃ​មួយ​ហ្វូង ហើយ​វា​យល់​ថា សេះ​ព្រៃ​ទាំង​នោះ គឺ​ជា​ស្នា​​​ព្រះ​ហស្ថ​ដ៏​ស្រស់​ឆើត​ឆាយ ហើយ​វា​ចង់​មាន​រូប​សម្បត្តិ​ដូច​នោះ​ផង​ដែរ ។​ ដូចនេះ វា​ក៏​រៀន​ត្រាប់​តាម​សេះ ។ ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ គេ​មិន​ព្រម​ទទួល​ស្គាល់​ថា វា​ជា​សត្វ​សេះ​ឡើយ ព្រោះ​វា​គឺ​ជា …សត្វ​រមាំង​មូស៍​ទេ ។ តើ​ធ្វើ​ដូចម្តេច​ឲ្យ​សត្វ​រមាំង​មូស៍​ អាច​ក្លាយ​ជា​សេះ​បា​ន? ជា​ការ​ពិត​ណាស់ បើ​មិន​បាន​កើត​ម​ក​ជា​សត្វ​សេះទេ​ គឺ​មិន​អាច​ក្លាយ​ជា​សត្វ​សេះ​បាន​ឡើយ ។​ បន្ទាប់​មក ខ្ញុំ​ក៏​បាន​ពន្យល់ អំពីរ​បៀប​ដែល​យើង​គ្រប់​គ្នា​ សុទ្ធ​តែ​អាច​កើត​ជា​ថ្មី​បាន ដោយ​ជឿ​លើ​ព្រះ​យេស៊ូវ ។​ ក្នុង​រដូវ​ក្តៅ​នៅ​ឆ្នាំ​​មួយ ខ្ញុំ​មាន​បុគ្គលិក​ផ្នែក​ប្រឹក្សា​យោបល់​ម្នាក់ ឈ្មោះ​ហេនរី(Henry) ដែល​មាន​ការ​ទាស់​ប្រឆាំង​យ៉ាង​ខ្លាំង​ចំពោះ​ជំនឿ​លើ​ព្រះ ។​…

Read article
សេចក្តីល្អនៃព្រះអម្ចាស់

កាល​ប៉ុន្មាន​ឆ្នាំ​មុន ខ្ញុំ​បាន​អាន​អត្ថបទ​មួយ ដែល​និពន្ធ​ដោយ​លោក ចេម បារី(Sir James Barrie) ដែល​ជា​ពួក​អភិជន​នៃ​ប្រទេស​អង់​គ្លេស ។​ ក្នុង​អត្ថបទ​នោះ គាត់​បាន​និយាយ​ឆ្លុះ​បញ្ចាំង​អំពី​ម្តាយរ​បស់​គាត់ ដែល​មាន​សេចក្តី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ​ចំពោះ​ព្រះ និង​ព្រះ​បន្ទូល​ទ្រង់ ហើយ​បាន​អាន​ព្រះ​គម្ពីរ​របស់​ខ្លួន រហូត​ដល់​រហែក​ជា​បំណែក​ៗ ។ ​លោក​ចេម បាន​សរសេ​រថា “ឥឡូវ​នេះ ព្រះ​គម្ពីរ​នោះ​បាន​ក្លាយ​ជា​កម្ម​សិទ្ធិ​របស់​ខ្ញុំ​ហើយ ហើយ​សម្រាប់​ខ្ញុំ អំបោះ​ខ្មៅ​ដែល​គាត់​បាន​ដេរ​ភ្ជាប់​បំណែក​ទាំង​នោះ ជា​ផ្នែក​មួយ​នៃ​មាតិការ​របស់​ព្រះ​គម្ពីរ​នោះ”។​ ម្តាយ​របស់​ខ្ញុំ​ក៏​ស្រឡាញ់​ព្រះ​បន្ទូល​ព្រះ​ផង​ដែរ ។​ គាត់​បាន​អាន ហើយ​ជញ្ជឹង​គិត​ព្រះ​បន្ទូល​ទ្រង់ អស់​រយៈពេល​យ៉ាង​ហោច​ណាស់ ៦០​ឆ្នាំ ។​ ខ្ញុំ​បាន​​រក្សា​ទុក​ព្រះ​គម្ពីរ​របស់​​គាត់ ក្នុង​ទូរ​សៀវភៅរ​បស់​ខ្ញុំ នៅ​ក្នុង​កន្លែង​ដ៏​សំខាន់ ។​ ព្រះគម្ពីរ​មួយ​នោះ ក៏​មាន​ការ​ដាច់​ដោច និង​រហែក​ផង​ដែរ​ ហើយ​ទំព័​រ​នីមួយ​ៗ មាន​ប្រឡាក់​ទៅ​ដោយ​កា​រកត់​ចំណាំ នូវ​សេចក្តី​ពន្យល់ និង​ការ​ត្រិះ​រិះ​ផ្ទាល់​ខ្លួន​របស់​គាត់ ។​​ កាល​នៅ​ពី​ក្មេង ជា​ញឹក​ញាប់ ខ្ញុំ​បាន​ដើរ​ចូល​បន្ទប់​របស់​គាត់ នៅ​ពេល​ព្រឹក ហើយ​បាន​ឃើញ​គាត់​អង្គុយ​ដាក់​ព្រះ​គម្ពីរ នៅ​លើ​ភ្លៅ​របស់​គាត់ ហើយ​អាន​ពាក្យ​នៅ​ក្នុង​ព្រះ​គម្ពីរ​នោះ ។​ គា​ត់​បាន​បន្តរ​ធ្វើ​ដូច​នេះ រហូត​ដល់​ពេល​ដែល​​គាត់​មិន​អាច​មើល​​ឃើញ​អក្សរ​ នៅ​ក្នុង​ទំព័រ​តទៅ​ទៀត ។​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ…

Read article
ការនេសាទនៅកន្លែងគ្មានត្រី

ខ្ញុំមានមិត្ត​ល្អ​ម្នាក់ ដែល​ខ្ញុំ​បាន​ទៅ​ស្ទូច​ត្រី​ជា​មួយ​​ ម្តង​ម្កាល ។​ គាត់​គឺ​ជា​អ្នក​ដែល​ចេះ​គិ​ត​បាន​ល្អិត​ល្អន់​ ។​ បន្ទាប់​ពី​គាត់​បាន​ស្លៀក​ខោ​សម្រាប់​ដើរ​លុយ​ទឹក​ និងពាក់​​ស្បែក​ជើង​ក​វែង ហើយ​​បាន​ប្រ​មូល​ឧបករណ៍​របស់​ខ្លួន​ហើយ គាត់​ក៏​បាន​អង្គុយ​នៅ​លើ​ផ្នែក​ខាង​ក្រោយ​នៃ​ឡាន​វែន​របស់​គាត់ ហើយ​សម្លឹង​មើល​​ទឹក​ទន្លេ​ចុះ​ឡើ​ង​ៗ អស់​ពេល​យ៉ាង​ហោច​ណាស់ ក៏​១៥​នាទីដែរ​ ដើម្បី​រក​មើល​មាត់​ត្រី ។​ គាត់​ក៏​និយាយ​ថា “ការ​ស្ទូច​ត្រី​នៅ​​កន្លែង​គ្មាន​ត្រី គឺ​គ្មាន​បាន​ប្រយោជន៍​អ្វី​ទេ”។​ ការ​នេះ​បា​ន​នាំ​ឲ្យ​ខ្ញុំ​គិត​ដល់​សំណួរ​មួយ​ទៀត គឺ “តើ​ខ្ញុំ​ត្រូវ​ទៅ​នេសាទ​វិញ្ញាណ​មនុស្ស នៅ​កន្លែង​ដែល​គ្មាន​មនុស្សឬ?” គេ​បាន​ថា ព្រះ​យេស៊ូវ​​​​ជា “មិត្ត​សំឡាញ់នឹងអ្នកយកពន្ធ​ និងមនុស្សមានបាប”(លូកា ៧:៣៤)។​ ក្នុង​នាម​​ជា​គ្រីស្ទ​បរិស័ទ យើង​មិន​ត្រូវ​ប្រព្រឹត្ត​តា​ម​​លោកិយ​ឡើយ​ ប៉ុន្តែ ត្រូវ​ចូល​ទៅ​ក្នុង​លោកិយ ដោយ​គ្មាន​ការ​រើស​អើង ដូច​ព្រះ​យេស៊ូវ​ដែរ ។​ ដូច​នេះ​យើ​ង​ត្រូវ​សួរ​ខ្លួន​ឯង​ថា : តើ​ខ្ញុំ​មាន​លក្ខណៈដូច​ព្រះ យេស៊ូវ​​ នៅត្រង់ចំណុចនៃ​ការ​​រា​ប់​​អាន​មនុស្ស​មាន​បាប​ឬទេ?​ បើ​សិន​ជា​ខ្ញុំ​រាប់​អា​ន​តែ​គ្រីស្ទ​បរិស័ទ នោះ​​អាចមានន័យថា ខ្ញុំ​កំពុង​តែ​នេសាទ​​មនុស្ស “នៅ​កន្លែង​ដែល​គ្មាន​មនុស្ស​សម្រាប់​នេសាទ​ហើយ” ។​ ការ​ចំណាយ​ពេល​ជា​មួយ អ្នក​មិន​ជឿ​ព្រះ គឺ​ជា​ជំ​ហាន​ទី​មួយ នៃ​ការ​នេសាទ​មនុស្ស ។​ បន្ទាប់​មក​យើង​បង្ហាញសេចក្តីស្រឡាញ់ ចេញ​ពី​ចិត្ត​ដ៏​សប្បុរស ដែល​អាច​យល់​ចិត្ត នៃ​អ្នក​ដែល​និយាយ​ដោយ​ខ្វះ​ការ​ពិចារណា និង​ស្តាប់​ឮ​ស​​ម្លេង​ទួញ​យំ​ ក្នុង​ជម្រៅ​នៃ​វិញ្ញាណ​របស់​ពួក​គេ…

Read article
ជីវិតដ៏ប្រសើរ

អ្នកទស្សនៈ​វិទ្យា​គិត​ចុះ​ឡើង​“អ្វីជា​​ជីវិត​ដែល​ល្អ ហើយ​អ្នក​ណា​ទទួល​បាន​វា?” ខ្ញុំ​ភ្លាម​ៗ​គិត​ពី​មិត្ត​ល្អ​ខ្ញុំ​ម្នាក់​គឺ រ៉យ(Roy)។ រ៉យ​ជា​បុរស​ស្លូត​បូត ស្ងៀម​ស្ងាត់​ដែល​មិន​ចង់​បាន​ការ​ទទួល​ស្គាល់ ជា​មនុស្ស​ដែល​ទុក​សេចក្តី​ថែរក្សា​នៃជីវិត​គាត់​ទៅ​ព្រះ​បិតា​ដែល​នៅ​ស្ថាន​សួគ៌ ហើយ​និង​ជា​អ្នក​ដែល​រវល់​ខ្លួន​គាត់​តែ​ម្នាក់ ជា​មួយ​ព្រះ​ហឫទ័យ​ព្រះ​បិតា។ គាត់​សំឡឹង​មើល​ពី​ការ​ដែល​នៅ​ស្ថាន​សួគ៌។ ដូច​ដែល​គាត់​រំលឹក​ខ្ញុំ​ថា “យើង​គ្រាន់​តែ​អ្នក​សំចត​នៅ​ទីនេះ​ទេ”។ រ៉យ​ស្លាប់​កាល​ពី​រដូវ​ស្លឹក​ឈើ​ជ្រុះចុ​ង​ក្រោយ។ ពេល​ធ្វើ​ពិធីបុណ្យ​រំលឹក​ដល់​គាត់ មិត្ត​ភក្តិ​ទាំង​ឡាយ​សំណេះ​សំណាល​លើ​ការ​ជះឥ​ទ្ធិ​ពល​គាត់​លើ​ជីវិត​ពួក​គេ។ មនុស្ស​ជា​ច្រើន​និយាយ​ពី​សេចក្តី​សប្បុរស​គាត់ ការ​ឱ្យ​ដោយ​មិន​គិត​ពី​ខ្លួន​ឯង ការ​បន្ទាប​ខ្លួន និង​អាណិត​អាសូរ​ដោយ​ស្លូត​បូត។ សំ​រាប់​មនុស្ស​ជា​ច្រើន គាត់​ជា​ការ​សំដែ​ង​ឱ្យ​ឃើញ​ពី​សេចក្តី​ដែល​គ្មាន​លក្ខ​ខណ្ឌ​របស់​ព្រះ​ជា​ម្ចាស់។ បន្ទាប់​ពី​ពិធី​បុណ្យ ​កូន​ប្រុស​រ៉យ​បើក​ឡាន​ទៅក​ន្លែង​ឧបត្ថម្ភ​ក្នុង​ការ​រស់​នៅ​ដែលជា​​កន្លែង​ឪពុក​គាត់​រស់​នៅ​ដល់​ថ្ងៃ​ចុង​ក្រោយ។ គាត់​ប្រមូល​សំភារៈ​ឪពុក​គាត់​ទាំង​អស់ៈ ស្បែក​ជើង​ពី​រ​គូរ ខោ​ខ្លី​និង​វែង​បី​បួន និង​របស់​របរ​កំប៉ិ​កំប៉ុក​បី​បួន ​នេះ​ជា​ទំនិញ​នៅ​លោកិយ​របស់​រ៉យ ហើយ​ប្រគល់​ឱ្យក​ន្លែង​បរិច្ចាគ​ក្នុង​តំបន់។ រ៉យ​មិន​ដែល​មាន​អ្វី​ដែល​ចាត់​ទុក​ថា​ជា​ជីវិត​ល្អ​នោះ​ទេ ប៉ុន្តែ គាត់​គឺមា​ននៅ​ក្នុង​ព្រះ​នេត្រ​ព្រះ​ជា​ម្ចាស់​ គឺ​មាន​ក្នុង​អំពើ​ល្អ។ ជក មាក្សដូណាល់(George MacDonald)បាន​សរសេ​រថា “តើ​មួយ​ណា​ដែល​ជា​អ្នក​ស្នង​ទ្រព្យ​លោកិយ​និង​ស្ថាន​សួគ៌ៈ តើ​អ្នក​ដែល​មាន​ផ្ទះ​រាប់​ពាន់ ឬ​អ្នក​ដែល​គ្មានផ្ទះ​សំរាប់​ខ្លួន​ឯង មាន​ដប​ដែល​គាត់​គោះ​ឱ្យ​មាន​ភាព​អឹក​អ​ធឹក​?” ជីវិត​រ៉យ​គឺ​ចុង​ក្រោយ​មក​គឺ​ល្អ។​ —David Roper

Read article
ដំបង និង ដុំថ្ម

អ្នកនិពន្ធ​ទំនុក​តម្កើង​ឆ្អែត​ចំពោះ​“សេចក្តី​ចំអក​របស់មនុស្ស​ឆ្មើង​ឆ្មៃ” (ទំនុកតម្កើង ១២៣:៤) ប្រហែល​ជា​អ្នក​ក៏​ដូច្នោះ​ដែរ។ អ្នក​ជិត​ខាង​អ្នក អ្នក​នៅ​ការិយាល័យ ឬ​អ្នក​នៅ​បន្ទប់​រៀន​អ្នក​ ប្រហែល​ជា​មើល​ងាយដល់​ជំនឿ​ និ​​ង​ការ​ប្តេជ្ញា​ដើរ​តាម​ព្រះ​យេស៊ូវ​របស់​អ្នក។ ឈើ​និង​ថ្ម​អាច​បំបាក់​ឆ្អឹង​យើង តែ​សំដី​អាច​ធ្វើ​ឱ្យ​យើង​ដំបៅកាន់​តែ​ជ្រៅ។ នៅ​ក្នុង​អត្ថា​ធិប្បាយ​របស់​គាត់​ លើ​សៀវភៅ​ទំនុកដំកើង​នេះ លោក ឌីរែក ឃីឌនឺរ(Derek​ Kidner) បាន​ហៅ​សេចក្តី​ចំអក ថា​ជា “ដែក​ត្រជាក់”។ យើង​អាច​បញ្ជៀស​សេចក្តី​ចំអក​របស់​ពួក​ឆ្មើង​ឆ្មៃរ​ ដោយ​ក្លាយ​ដូច​គេ ឬ​យើង​អាចចាត់​ទុក​គោល​បំណង​គេ​ថា​ ជា​ភួង​កិត្ត​យស។ យើង​អាចរីក​រាយ​នូវ​អ្វី​ដែ​ល​ត្រូវ រាប់​ជា​មាន​តំលៃ​ ដែល​រង​ទុក្ខ​ ដោយអាម៉ាស់​សំរាប់​នាម​ព្រះ​យេស៊ូវ(កិច្ចការ ៥:៤១)។ វា​ប្រសើរ​ក្នុង​ភាព​អាម៉ាស់​រយៈ​ពេល​ខ្លី ជា​ជាង​បាន​ជា​ទី​ខ្ពើម ឆ្អើម​នៅ​អស់​កល្ប​ជានិច្ច​វិញ​(ដានីអែល ១២:២)។ យើង​មិន​ត្រូវដូច​ពួក​បញ្ឆោត​ ដោយ​បញ្ឆោត​គេ​វិញ​ឡើយ ប៉ុន្តែ ឱ្យ​ពរ​ដល់អ្នក​ដែល​បៀត​បៀន​យើង។ លោក​ប៉ុល​បាន​ប្រាប់​រំលឹក​យើងថា “ចូរសូមពរចុះ កុំ​ឱ្យ​ប្រទេច​ផ្តា​សា​ឡើយ”(រ៉ូម ១២:១៤)។ ព្រះ​អម្ចាស់​ប្រហែល​នាំ​គេ​ ឱ្យ​មាន​ជំនឿ​ និង​កែ​ប្រែ​ចិត្ត ហើយ​កែ​ប្រែ​រយៈ​ពេល​ អាម៉ាស់​ រយៈពេល​ខ្លី​នោះ ជា​សិរីល្អ​អស់​កល្ប​វិញ។ ចុង​ក្រោយ ដូច​ដែល​អ្នក​និពន្ធ​ទំនុ​ក​តម្កើង​ប្រាប់​យើង នោះ​យើង​ត្រូវ​​សំឡឹង​ទៅ​ឯ​ព្រះ(ទំនុកដំកើង ១២៣:២)។ ទ្រង់​យល់​ជា​ជាង​អ្នក​ណាទាំ​ង​អស់ ព្រោះ​ទ្រង់​បាន​ស៊ូ​ទ្រាំ​ការ​រិះ​គន់​បន្ទោស។ ទ្រង់​នឹង​បង្ហាញ​ក្តី​អាសូរ​ដល់​យើង​…

Read article
អំណាចនៃការសន្យា

ខ្ញុំពាក់​គ្រឿង​អលង្ការ​ពីរ​គឺៈ ចិញ្ចៀន​រៀប​ការ​លើ​ម្រាម​ដៃ និង​ឈើ​ឆ្កាង​តូច​មួយពី​សែល​ទិក​លើ​ខ្សែក​ជុំវិញ​ក​ខ្ញុំ។ ចិញ្ចៀន​តំណា​ង​ភាព​ស្មោះ​ត្រង់​ខ្ញុំ​ ចំពោះកា​រ៉ូលីន(Carolyn) ប្រពន្ធ​ខ្ញុំ​ជា​រៀង​រហូត។ ឈើ​ឆ្កាង​រំលឹក​ខ្ញុំ​ថា​ធ្វើការ​មិន​មែន​យល់​ដល់​គាត់ ប៉ុន្តែ​ដោយ​យល់​ដល់​កិត្តិនាម​ព្រះ​យេស៊ូវ​ដែល​ខ្ញុំ​ធ្វើ​ដូច​នេះ។ ទ្រង់​បាន​ឱ្យ​ខ្ញុំ​ស្មោះ​ត្រង់​នឹង​នាង​រហូត​ដល់​សេចក្តី​ស្លាប់​មក​បំបែក។ ពាក្យ​សម្បថ​ពេល​រៀប​កា​រ​គឺ​លើស​ជាង​ការ​ចុះស​ន្យា ដែល​យើង​អាច​ក្បត់​ ដោយ​ធ្វើ​ឲ្យ​ខូច​។ វា​ជា​សម្បថ​ពិសេ​សដែល​គោល​បំណងយ៉ាង​ជាក់​ច្បាស់​ថា​ នឹង​ចង​ភ្ជាប់​រហូត​ដល់​សេចក្តី​ស្លាប់​មកបំបែក។​(ម៉ាថាយ១៩:៦)ពាក្យ​ថា “ទោះ​បី​ល្អ​ជាង​នេះ ទោះ​បី​អាក្រក់​ជាង​នេះ ទោះ​បី​មាន​ជាង​នេះ ទោះ​បី​ក្រជាង​នេះ ​ទោះ​បី​ឈឺ​និង​ជា” នោះ​បើ​គិត​ពី​ឱកាស​វិញ វា​មិន​មែន​ស្រួល​ក្នុង​កា​រ​ធ្វើ​តាម​សម្បថ​ឡើយ។ កាលៈទេសៈ​ប្រហែល​ជា​ប្តូរ​ហើយ​ប្តី​ប្រពន្ធ​ក៏​អញ្ជឹង​ដែរ។ ការ​រៀប​អាពាហ៍​ពិពាហ៍​គឺពិបាក​នឹង​ល្អ​បំ​ផុត បើ​ចង​ការ​កែប្រែ​កា​រ​មិន​យល់​ស្រប​គ្នា និង​ការ​ពិបាក។ ពេល​គ្មាន​អ្នក​ណា​ត្រូវ​រស់​នៅ​ក្នុង​ទំនាក់ទំនង ដែល​មាន​ការ​ប្រមាថ​នឹង​​គ្រោះ​ថ្នាក់ នោះ​ការ​ទទួលយក​ភាព​លំបាក​នៃ​ភាព​ក្រខ្សត់ ភាព​ហត់​នឿយ និង​ការ​ខកចិត្ត អាច​នាំ​ទៅ​ដល់​សុភមង្គល។ សម្បថអាពាហ៍​ពិពាហ៍​ជា​កាតព្វ​កិច្ច​ ដែល​ចង​ភ្ជាប់​មួយ​ដែលតម្រូវ​ឲ្យ​ស្រលាញ់ លើក​កិត្តិយស និង​ថ្នាក់​ថ្នម​គ្នា​ទៅ​វិញ​ទៅ​មក​ អស់​មួយ​ជីវិត​ ពីព្រោះ​ព្រះយេស៊ូ​បា​ន​ឱ្យ​យើង​ធ្វើ​ដូច្នោះ។ ដូច​ពាក្យ​មិត្ត​ខ្ញុំម្នាក់​និយាយ​ថា“ នេះ​ជា​សម្បថ​ដែល​ធ្វើ​ឲ្យ​យើង​ស្មោះ​ត្រង់​ទៅ ​ទោះ​បី​ពេល​យើង​មិន​ចង់​ធ្វើ​តាម​សម្បថ​យើង។” —David Roper

Read article