David H. Roper

You are here:
តើដល់កាលណាទៅ?

ស្តេច​សូល បាន​ដេញ​តាម​ប្រហារ​ដាវីឌ ដូច​ជា “​កាល​​​គេ​​ដេញ​​តាម​​ក្រួ​ច​​នៅ​​លើ​ភ្នំ​” អស់រ​យៈពេ​លប្រាំ​បួនឆ្នាំ​(១សាំយ៉ូអែល ២៦:២០)។ ដាវីឌ​ក៏​បានអ​ធិស្ឋាន​ថា “ឱ​​ព្រះយេហូវ៉ា​អើយ តើ​ទ្រង់​នឹង​ភ្លេច​ទូលបង្គំ​ដល់​កាល​ណា​ទៀត តើ​ដល់​អស់កល្ប​ឬ​អី តើ​នឹង​លាក់​ព្រះភក្ត្រ​ទ្រង់​ចំពោះ ទូលបង្គំ​ដល់​កាល​ណា? តើ…ខ្មាំង​សត្រូវ​​នឹង​លើក​ខ្លួន​ឡើងទាស់​នឹង​ទូលបង្គំ​ ដល់​កាល​ណា​ទៅ?”(ទំនុកដំកើង ១៣:១-២)។ ជា​​ញឹក​​ញាប់ ពេល​​យើង​​ទទួល​​រ​ង​ការ​​​ធ្វើ​ទុក្ខ​បុក​​ម្នេ​​ញ​អ​​ស់រ​​យៈ​ពេល​យូ​រ យើង​ក៏មា​​​ន​កា​រ​​នឿយ​ណា​យ និង​ធុ​​ញ​​ទ្រាន់​​ផង​​ដែរ។ ពេល​​នោះ ​យើង​​ច​ង់មា​​ន​​ដំណោះ​​ស្រាយ​​ភ្លាម​​ៗ ដើម្បី​ឲ្យ​សេចក្តី​ទុក្ខ​របស់​យើង​ឆាប់​ចប់។ ប៉ុន្តែ មាន​ការ​ខ្លះ​យើង​មិន​អាច​ដោះ​ស្រាយ​បាន​ទេ។ តែ​យើង​អាច​ទូល​ថ្វាយ​ដល់​ព្រះ ពេល​យើង​​មាន​បញ្ហា។ យើង​មាន​ព្រះ​វរបិតា​ដែល​គង់​នៅ​ស្ថាន​សួគ៌ ដែល​ព្រះអ​ង្គ​សព្វ​ព្រះ​ទ័យ​នឹង​ឲ្យ​យើង​ចូល​ទៅ​រក​ព្រះ​អង្គ ពេល​យើង​មាន​ការ​លំបាក។ ព្រះ​អង្គ​យល់​អំពី​បញ្ហា​របស់​កូន​របស់​ព្រះ​អង្គ ដែល​គ្មាន​នរណា​អាច​​យល់​​ច្បាស់​ជាង​​ព្រះ​អង្គ​​ឡើយ។ ពេល​ដែល​យើង​ងាក​ទៅ​រក​ព្រះ​អង្គ ដោយ​ទូល​ថ្វាយ​អំពី​សេចក្តី​ទុក្ខ​របស់​យើង នោះយើ​ង​នឹង​មាន​អារម្មណ៍​ភ្លឺ​ស្វាង។   សម្រាប់​ស្តេច​ដាវីឌ​វិញ ពេល​ដែល​គំនិត​របស់​ទ្រង់​បាន​ងាក​បែរ​ទៅ​រ​កព្រះ ទ្រង់​បាន​នឹក​ចាំអំ​ពីសេចក្តី​ស្រឡាញ់​របស់​ព្រះ។ ទ្រង់​បាន​រំឭក​ខ្លួន​ឯង​ថា ​“ទូល​បង្គំ​​បាន​​ទុក​ចិត្ត​នឹង​សេចក្តី​សប្បុរស​របស់​ទ្រង់   ចិត្ត​ទូលបង្គំ​នឹង​រីករាយ​សប្បាយ​ឡើង   ដោយ​សេចក្តី​សង្គ្រោះ​​របស់​ទ្រង់​ដែរ ទូលបង្គំ​នឹង​ច្រៀង​ថ្វាយ​ព្រះយេហូវ៉ា ដ្បិត​ទ្រង់​បាន ប្រោស​ការ​ល្អ​ជា​បរិបូរ​ដល់​ទូលបង្គំ​ហើយ”(ខ.៥-៦)។ ទុក្ខ​វេទនា​ប្រហែល​ជា​នៅ​តែ​បន្ត​កើត​មាន តែ​ស្តេច​ដាវីឌ​នៅ​តែអា​ចច្រៀ​ងស​រសើរ​ដំកើង​ព្រះ ក្នុង​ពេល​ដ៏​យ៉ាប់​យ៉ឺន​នោះ ដ្បិត​ទ្រង់​ជា​កូន​ស្ងួន​ភ្ងា​របស់​ព្រះ​អង្គ។ និយាយ​រួម ក្នុង​ពេល​នោះ ​ទ្រង់​គ្រាន់​តែ​ដឹង​ថា ទ្រង់​ជា​កូន​ស្ងួន​ភ្ងា​របស់​ព្រះ គឺ​គ្រប់​​គ្រាន់​ហើយ។ លោកអេ ដាប៊លយូ…

Read article
បំណងព្រះហឫទ័យរបស់ព្រះ

ជា​ញឹក​ញាប់   យើង​ច្រើន​តែ​​ស្វែងរ​ក​បំណង​ព្រះហ​ឫទ័​យ​ព្រះ ជាពិសេស​​នៅ​​ពេល​យើង​ស្ថិត​នៅក្នុងស្ថា​ន ភា​ព​​ពិបាក។ យើង​ចង់​ដឹងថា តើនឹ​ង​​មា​នអ្វី​កើត​ឡើង​​​ចំពោះ​​ខ្ញុំ ​​នៅ​ទីនេះ? តើខ្ញុំ​​គួ​​​រតែនៅ​ទីនេះ​ប​ន្តទៀ​ត ឬ​មួយ​​ព្រះអ​ង្គ ស​ព្វព្រះទ័​យ​​ឲ្យខ្ញុំ​​ទៅក​ន្លែងណាផ្សេង​វិញ​? មានវិធី​តែ​មួយ​​គត់​ ​ដើម្បីឲ្យ​​​បានដឹ​ង​ប្រាកដ គឺត្រូ​វធ្វើ​​អ្វី​​​ដែល​ទ្រង់​ឲ្យអ្ន​កធ្វើ​​ ក្នុង​ពេល​ឥឡូវ​នេះ ដែល​ជា​តួនាទី សម្រា​ប់ពេល​បច្ចុប្បន្ន ហើយរង់​​ចាំ​​​​​ព្រះ​អង្គ​​បើក​សម្តែងនូវ​​ជំហាន​បន្ទាប់។ នៅ​ពេល​​អ្នកស្ដា​ប់ប​ង្គាប់​​ព្រះ ដោយ​ធ្វើអ្វី​ដែ​លអ្ន​កដឹ​ង​ថា ព្រះអ​ង្គឲ្យ​ធ្វើ​ នោះ​​អ្នក​នឹង​មាន​កម្លាំង​ចម្រើន​ឡើង ដើម្បី​បោះជំហាន​បន្ទាប់ រួច​ហើយ​បោះជំ​ហាន​មួយទៀ​ត។ មួយ​ជំហាន​ម្ដង​ៗ ​ហើយម្ដ​ងមួ​យជំ​ហាន។ នេះ​ហើ​យ​ជារបៀប​រៀន​​ដើរ​ជាមួ​យ​ព្រះ។ ប៉ុន្តែ អ្នក​ប្រហែល​ជា​ចង់​​និយាយ​ថា “ឧបមា​​ថា ខ្ញុំ​បោះជំហាន​ទី​មួយ​​ហើយ។ តើនឹ​ងមា​នអ្វី​​កើត​ឡើង ជាប​ន្ទាប់ទៀ​ត​?” រឿង​ដែល​កើត​ឡើ​ងប​ន្ទាប់ ជា​កិច្ច​ការ​របស់​​ព្រះ។ ភារៈកិ​ច្ច​​របស់​​លោក​អ្នក និង​ខ្ញុំ​​គឺ​​ត្រូ​វស្ដា​ប់​​បង្គាប់​​នៅថ្ងៃ​នេះ ហើយទុក​អ​នាគត ​ឲ្យព្រះអង្គ​ជាអ្ន​កស​ម្រេច។   អ្នកនិពន្ធ​ទំ​នុក​ដំកើង​នេះ​​បាន​​មា​ន​​ប្រសាសន៍​ថា គ្រប់ទាំ​ង​ជំហាន​របស់​យើង​​សុទ្ធតែ​ “ត្រូវបាន​​ត​ម្រូវ​ដោយ​​ព្រះ​អម្ចាស់” (៣៧:២៣)។ អ្វីដែ​លយើ​ង​ត្រូវ​ការ​នៅថ្ងៃ​នេះ​ គឺកា​រ​ដឹក​នាំរ​បស់​ព្រះអ​ង្គសម្រាប់​ថ្ងៃនេះ​។ ការ​ណែនាំ​​សម្រាប់​ថ្ងៃស្អែ​ក​ គឺ​សម្រាប់​ឲ្យយើ​ងធ្វើ​តាម​ នៅថ្ងៃ​ស្អែក​។ លោក ចច មែកដូ-ណាល់ (George McDonald) មាន​ប្រសាសន៍​ថា “យើង​មិន​យល់អំ​ពី​ទំព័រ​បន្ទាប់​​នៃ​​សៀវភៅ​មេរៀន​​រប​ស់​​ព្រះ​ទេ​ យើងមើល​ឃើញតែ​​ទំព័រ​មួយ…

Read article
គំនិត​ដែល​គ្រហឹម

ជា​ច្រើន​ឆ្នាំក​ន្លង​ទៅ ខ្ញុំបាន​ដើ​រលេង​ជាមួយឪ​ពុករ​បស់​ខ្ញុំ​ ក្នុង​ឧទ្យាន​ប៊ីក ប៊ែន ក្នុង​រដ្ឋ​តិច​សាស់។ សព្វ​ថ្ងៃ​នេះ ឧទ្យាន​មួយ​នេះបា​ន​ក្លាយ​ជា​ឧទ្យាន​ជាតិ​ហើយ ប៉ុន្តែ កាល​ពី​សម័យមុ​ន យើង​មាន​ការ​ពិបាក​ក្នុង​ការ​ធ្វើដំ​ណើរ​ណាស់។ មាន​ពេល​យប់​មួយ ពេល​ដែល​យើង​កំពុង​រៀប​កន្លែង​គេង មាន​​ប្តី​ប្រពន្ធ​​មួយគូ​របា​នម​កជាមួ​យ​សត្វ​ឆ្កែមួ​យក្បា​ល បាន​សុំបោះ​តង់​នៅក្បែ​រ​យើង​ដែរ គ្រាន់​បាន​ជាគ្នា​។ យើង​ក៏បា​នស្វា​គមន៍​ពួក​គេ ហើយ​ក៏បាន​​ចូល​គេង​រៀង​ៗ​ខ្លួន​។ ពួក​គេ​ក៏បាន​ចងឆ្កែរ​ពួក​គេ នៅក្បែរ​តង់​រ​បស់​ពួ​កគេ​។ ពីរ​បីម៉ោ​ងក្រោ​យ​មក ឪពុក​របស់​ខ្ញុំ​ក៏បា​ន​កេះខ្ញុំ​ឲ្យ​ភ្ញា​ក់ ហើយ​បាន​បញ្ចាំង​ពិល ទៅក​ន្លែង​ងងឹត។ យើង​ក៏​ឃើញ​ពន្លឺ​ពណ៌​លឿង​តូច​ៗ​ដូចពន្លឺ​ភ្លើង​នៃ​ភ្នែក​ជា​ច្រើន​គូរ ដែល​ចាំង​នឹ​ង​ពន្លឺ​ភ្លើង​ពិល​ពី​ចម្ងាយ។ មាន​សត្វ​ឆ្កែចចក​ខៃយ៉ូទីជា​ច្រើន​ក្បាល ​កំពុង​ដើរ​ចូល​មក​រក​សត្វ​ឆ្កែ ដោយ​សំរឹប​ជើង​ជាន់​ស្លឹក​ឈើលាន់​ប្រោកៗ​ ទាំង​គ្រហឹម​ផង។ យើង​ក៏​បាន​ដេញ​ពួក​វា​ចេញ​ទៅ​បាត់​អស់ ហើយ​អ្នក​ជិត​ខាងរបស់​យើង​ ក៏បា​នដាក់​ឆ្កែនៅក្នុ​ង​តង់​របស់​ខ្លួន​ តែ​យ​ប់​នោះ យើង​នៅ​តែ​គេង​ភ្ញាក់​ៗ​ជា​និច្ច។ ខ្ញុំច្រើន​តែ​នឹក​ឃើញ​ហេតុការណ៍​ ដែល​បាន​កើត​ឡើង​យប់​នោះ ពេល​ដែល​ខ្ញុំ​អាន​ទំនុក​ដំកើង​ជំពូក​៥៩ ដែល​ក្នុង​នោះ ស្តេច​ដាវីឌ​បាន​មានបន្ទូ​ល​ពីរ​ដង​ថា “គេ​​ត្រឡប់​​ម​ក​​វិញ​​រាល់​​តែ​​ល្ងាច គេ​លូ​ដូច​ជា​ឆ្កែ ព្រម​ទាំង​ដើរ​ក្រវែល​ទី​ក្រុង”(ខ.៦,១៤)។ ត្រង់​ចំណុច​នេះ ស្តេច​ដាវី​ឌ​បាន​មានប​ន្ទូល អំពី​កង​ទ័ព​របស់ស្តេ​ចសូ​ល ដែ​ល​បាន​ដេញ​តាម​ព្រះ​អង្គ។ ទោះ​បី​ជា​យ៉ាង​ណាក៏ដោ​យ សម្រាប់​ខ្លួន​ខ្ញុំ​ផ្ទាល់ បទ​គម្ពីរ​នេះ បាន​ឆ្លុះប​ញ្ចាំង​អំពី​គំនិត​អវិជ្ជ​មាន ដែ​លបំបាក់​ទឹក​ចិត្ត​ខ្លួន​ឯង ដែល​ចេះ​តែ​វិល​ត្រឡប់​មក​គំរាម​កំហែង​ខ្ញុំ​ម្តង​ហើយ​ម្តង​ទៀត គឺ​មិន​ខុសពី​ស​ត្វ​ឆ្កែ​ចចក​ដែល​ចូល​មក​នៅ​ពេល​យប់ ដោ​យ​សំរឹប​ជើង​លាន់​ប្រោក​ៗ ទាំង​គ្រហឹម​​ថា…

Read article
តើយើងអា​ច​រ​កប្រា​ជ្ញានៅ​ទី​ណា?

ប្រាជ្ញា​ជាស​ម្រស់​នៃភា​ពប​រិសុទ្ធ។ សាវ័ក​​យ៉ាកុប​បាន​មាន​ប្រសាសន៍​ថា ប្រាជ្ញា មាន​ភាព​សមហេ​តុ​ផល ចេះ​បទ​បែន មាន​ការ​អត់​ទោស មាន​សន្តិភា​ព និង​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះអ្ន​កដ​ទៃ ព្រម​ទាំង​មា​នកា​រសួរ​សុខ​ទុក្ខ​គ្នា​ ក្នុង​នាម​ជា​មិត្តភ័​ក្រ មាន​ការ​គួរ​សម និង​និយាយ​ពាក្យ​សម្តី​ល្អ​ៗ។ ប្រាជ្ញា​មាន​ការ​បន្ទាប​ខ្លួន មានត​ម្លា​ភាព មាន​ភា​ព​សាម​ញ្ញ ស្លូត​បូត និង​មាន​ចិត្ត​សប្បុរស(យ៉ាកុប ៣:១៧)។ តើ​យើង​អាច​រ​កឃើញប្រាជ្ញា​ នៅ​ទី​ណា? ប្រាជ្ញាមា​ន​ប្រភព​​​ពី​នគរ​ស្ថាន​សួគ៌(​១:៥)។ បាន​ជា​លោក​ឆាល ស្ព័រជិន(Charles Spurgeon) បាន​មាន​ប្រសាសន៍​ថា “ប្រាជ្ញា ជាស​ម្រស់​នៃ​ជីវិត ហើយ​មាន​តែ​ព្រះ​ទេ ដែល​អាច​បង្កើត​​ឲ្យ​មានប្រា​ជ្ញា ក្នុង​ជីវិ​តយើង”។ វា​ជា​ការ​ប្រសើរ​ណាស់ ដែល​យើង​អាច​សួរ​ខ្លួន​ឯង​ឲ្យ​បាន​ញឹក​ញាប់​ថា “តើ​ខ្ញុំ​កំពុង​លូតលាស់​ក្នុង​ប្រាជ្ញា​ឬទេ​?” ទោះ​បី​ជា​យ៉ាង​ណាក៏​ដោ​យ ជីវិ​ត​ម​នុស្សយើ​ងមាន​ការ​ប្រែប្រួ​ល​ជា​និច្ច។ យើង​ចាំ​បាច់ត្រូវ​​លូ​ត​លាស់ ដោយ​មាន​ភាពផ្អែ​មល្ហែម និង​មាន​ប្រាជ្ញាកា​ន់តែ​ខ្លាំង ពីមួ​យ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ពុំ​នោះទេ​ យើង​នឹ​ង​ក្លាយ​ជា​មនុស្ស​ដែល​ល្ង​ង់​ខ្លៅ ឬមាន​មុខ​ជូរ​កាន់​តែ​ខ្លាំង។ ម្យ៉ាង​ទៀត យើង​អាច​សួរខ្លួ​នឯ​ង​ថា “តើ​ខ្ញុំ​កំពុង​លូត​លា​ស់ទៅ​ជា​​អ្វី?” ដរាប​ណាយើ​ងនៅ​រ​ស់ យើង​នៅ​តែ​មាន​ឱកាស​ចាប់​ផ្តើម​លូត​លាស់ ក្នុង​ប្រាជ្ញាជា​និ​ច្ច។ ព្រះ​ទ្រង់​ស្រឡាញ់យើ​ង ដោយព្រះ​ទ័​យអា​ណិតអា​សូរ និង​ស្រឡាញ់​ជា​ខ្លាំង ដែល​អាច​រំដោះ​យើង ឲ្យរួចផុត ពីភាពល្ងង់ខ្លៅ បើសិនជាយើង​ថ្វាយ​ជីវិត​យើង​ដាច់​ដល់​​ព្រះ​អង្គ។…

Read article
ព្រះ​យេស៊ូវ​ស្រឡាញ់​ខ្ញុំ

ក្នុងថ្ងៃ​​ដែល​​មា​​នអា​កា​ស​ធា​តុ​ត្រ​ជាក់ សត្វ​ឆ្កែ​ចា​​ស់​​មួយ​​ក្បា​ល​រ​ប​​ស់ខ្ញុំ បា​នដើ​រ​ចុះ​​ឡើ​ង​​ៗ នៅ​​ក្នុ​​ងទី​ធ្លា​ក្រៅ​ផ្ទះ​ រក​កន្លែង​ដែល​មាន​ថ្ងៃ ដើម្បី​ក្រាប​ដេក នៅ​លើ​ស្មៅ ដើម្បីក​ម្តៅ​ខ្លួន​វាឲ្យ​កក់​ក្តៅ ដោយ​ពន្លឺ​ថ្ងៃ​។​ ការ​នេះបា​ន​ធ្វើ​ឲ្យខ្ញុំនឹកចាំ​ថា យើ​ងត្រូ​វ​តែ “​រក្សា​ខ្លួន” ​ក្នុង​​សេចក្តី​​ស្រឡាញ់​​រ​បស់​​ព្រះ​(យ៉ូដាស ១:២១)។ ការ​នេះមិ​ន​មាន​ន័យ​ថា យើងត្រូ​វ​តែ​ប្រព្រឹត្តិតាម​បែ​ប​ដ៏ពិសេស​ណា​មួយ ដើម្បី​ធ្វើ​ឲ្យ​ព្រះ​ស្រឡាញ់យើ​ង​នោះ​ឡើយ(ទោះ​បីជា​​យើង ​មានបំ​ណង​ចង់​ធ្វើ​ឲ្យ​ព្រះ​អង្គ​សព្វព្រះ​ទ័យ​ក៏ដោ​យ)។ ព្រោះយើង​រាល់​គ្នា​​ជា​កូ​នស្ងួ​ន​ភ្ញារ​បស់​ព្រះអង្គ នោះព្រះអង្គ​ស្រឡាញ់​យើង ទោះយើ​ង​បាន​ធ្វើ ឬ​មិន​បាន​ធ្វើ​អ្វីក៏ដោ​យ។ បាន​សេចក្តី​ថា ផ្ទុយ​ទៅវិញ យើង​ត្រូវ​គិត​អំពី​សេចក្តីស្រ​ឡាញ់​របស់ព្រះអង្គ ហើយសម្រា​កនៅ​ក្នុ​ងព​ន្លឺ និង​ភាព​កក់​ក្តៅ​នៃសេចក្តីស្រ-​ឡាញ់​របស់ព្រះអង្គ ពេញ​មួយ​ថ្ងៃ។ “គ្មាន​អ្វីអាច​ពង្រាត់​យើង ចេញ​ពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ ដែល​នៅ​ក្នុង​ព្រះគ្រីស្ទយេស៊ូវបាន​ឡើយ”(រ៉ូម ៨:៣៩)។ ព្រះអង្គ​ស្រឡាញ់យើ​ង តាំង​ពីមុនពេល​ដែ​ល​យើ​ង​ចាប់​កំ​ណើត ហើយ​ព្រះអង្គ​នៅតែ​ស្រឡា​ញ់​យើង ក្នុង​ពេល​ឥឡូវ​នេះ។ នេះ​ហើយ​ជា​អត្ត​សញ្ញាណ​របស់​យើង ក្នុង​ព្រះគ្រី​ស្ទ។ យើង​ជា​កូន​ស្ងួន​ភ្ញារ​ប​ស់ព្រះ​។​ នេះ​ជា​ការ​អ្វី​ ដែល​យើង​ត្រូវ​ជញ្ជឹង​គិ​ត​ពេញ​មួយ​ថ្ងៃ។ ក្នុង​កណ្ឌគ​ម្ពី​រដំ​ណឹ​ង​ល្អយ៉ូ​ហាន មានពេលប្រាំ​ដង ដែល​លោក​យ៉ូហាន​បា​ន​រៀប​រាប់​ថា គាត់ជាសា​វ័កដែ​ល​ព្រះ​យេស៊ូវ​ស្រឡាញ់(១៣:២៣ ១៩:២៦ ២០:២ ២១:៧,២០)។ ព្រះ​យេស៊ូវ​ក៏ស្រ​ឡា​ញ់សា​វ័​កដ​ទៃ​ទៀ​ត​ផ​ងដែរ ប៉ុន្តែ ត្រង់ចំ​ណុ​ចនេះ​ លោក​យ៉ូហានគ្រា​ន់​តែ​ចង់​បើកប​ង្ហាញ​ពី​កា​រពិ​ត​ថា​ ព្រះ​​យេស៊ូវស្រ​ឡាញ់​គា​ត់ណាស់! ដូចនេះ​ យើងអា​ច​និយា​យ​ដូ​ចសា​វ័ក​យ៉ូហាន​ថា…

Read article
ការស្រឡាញ់ និងការអធិស្ឋាន

មាន​​សៀវ​ភៅរឿ​ងកុ​មារ​ដ៏ល្បី​ល្បាញ​មួយ​ក្បា​ល បានដំណាល អំពី​សត្វ​កូន​ខ្លា​ឃ្មុំឈ្មោះវីនី ដឺភូហ៍(Winnie the Pooh) ដែលបា​ន​ឃើញ​កាងហ្កា(Kanga) ដែល​ជាកូ​ន​សត្វ​ក​ង​គូ​រូលោ​ត​ចេញ​ទៅ​តា​ម​ផ្លូវ​។ វីនី​ក៏​គិត​ថា ​បើសិន​ជា​ខ្ញុំ​អាច​លោ​តដូ​ច​គាត់ នោះមិ​ន​ដឹង​ជា​ប្រសើរ​​យ៉ាងណា​ទេ។​ ទោះ​ជា​យ៉ាង​ណាក៏​ដោ​យ មាន​អ្ន​កខ្លះ​អា​ច​លោត​បាន ហើយ​អ្ន​ក​ខ្លះទៀ​ត​មិ​នអា​ច​លោ​ត ដូច​កូ​នស​ត្វក​ង​​គូរូនោះបា​នទេ​។ នេះ​ជា​ការ​ពិ​ត​មែ​ន។ នៅក្នុ​ង​កា​ររ​ស់​នៅ​ យើងឃើ​ញ​បុរស និង​ស្រ្តីដែ​ល​មាន​វ័យក្មេ​ង​ជាង​យើ​ង ឬមា​ន​សមត្ថភា​ព​ជា​ង​យើង ធ្វើកិ​ច្ច​ការ​ដែល​មិន​ធ​ម្មតា ដែល​យើង​មិ​ន​អា​ច​ធ្វើ​បាន។​ ពួ​ក​គេ​អាច​ធ្វើ​បាន តែ​យើង​មិ​នអាច​​ធ្វើ​កិច្ចការ​នោះ​បាន​។ នោះ​ជា​ការ​ពិត​មែន។ យើងងា​យ​នឹ​ងមា​ន​អារ​ម្ម​ណ៍ថា ខ្លួន​ឯង​ជា​មនុស្ស​គ្មាន​ប្រយោជន៍ ពេល​ដែ​លយើ​ង​មិន​អាច​ធ្វើ​អ្វី ដែល​យើង​ធ្លាប់ធ្វើ​បា​ន កាល​ពី​មុន។ ជា​ការ​ពិ​ត​ណាស់ យើង​ប្រហែល​ជា​មិ​នអា​ច “លោត” ដូចកា​លពី​មុ​នទេ តែយើ​ង​នៅតែ​អា​ច​ស្រឡា​ញ់ និង​អធិ​ស្ឋានកា​ន់​តែច្រើ​ន។ ​ពេ​លវេ​លា និង​បទ​ពិ​សោធន៍​បាន​រៀប​ចំខ្លួ​ន​យើង ឲ្យអា​ច​មា​ន​ក្តី​​ស្រ​ឡាញ់ និង​ការ​អធិស្ឋាន ​កាន់​តែប្រ​សើរ​។ សេចក្តី​ស្រឡាញ់​ជា​អំណោយ​ដ៏​ល្អ ដែល​យើង​ត្រូ​វ​ថ្វាយ​ទៅ​ព្រះ និង​ដល់​អ្ន​កដ​ទៃ​។ សេចក្តី​ស្រឡាញ់​មិ​ន​មែ​នជា​រឿ​ងតូ​ច​ឡើ​យ ព្រោះសេ​ច​ក្តី​ស្រឡាញ់​គឺ​ជា​ផ្លូវ សម្រាប់​ឲ្យ​យើង​បំពេញ​តួ​នាទី​រប​ស់យើ​ង​ទាំ​ងស្រុ​ង ថ្វាយ​ព្រះ និងស​ម្រា​ប់អ្ន​ក​ជិត​ខាង​យើង។ សេចក្តី​ស្រឡាញ់​ដែល​យើង​មាន​ចំ​ពោះម​នុ​ស្ស​ម្នា​ក់ ប្រហែល​ហា​ក់ដូ​ច​ជា​កិច្ច​ការ​ដ៏​តូ​ច ប៉ុន្តែ សេច​ក្តី​ស្រឡាញ់​ជា​អំណោយ​ដ៏​ប្រសើ​របំ​ផុត (១កូរិនថូស ១៣:១៣)។…

Read article
ភាពខ្លាំងក្នុង នាមជាបុរស

កាលពីប៉ុន្មានឆ្នាំមុ​ន ខ្ញុំ​បាន​ជិះ​ជណ្តើរ​យន្ត ជា​មួយ​ប្រុស​ៗ​បួន​ប្រាំនា​ក់។ កា​លនោះ​ យប់​ជ្រៅ​ណាស់​ហើយ យើ​ង​ក៏​មាន​ការ​នឿយ​ហត់​ណា​ស់ដែ​រ។ ជណ្តើរ​យន្ត​ក៏បា​នជា​ប់គាំ​ង ហើ​យឃើ​ញ​​​មាន​បុរស​ម្នាក់បា​នចុះ​ម​ក​ជួយ​យើង។​ គាត់មា​ន​មាឌ​ធំ​ជាង​អ្ន​ក​គង្វា​ល​គោ​ មួក​ដែល​នៅលើ​ក្បាល​គា​ត់ក​ញ្ចាស់ និង​អាវ​ស្បែក​ស​ត្វ ហើយ​មាន​ពាក់​ស្បែក​ជើ​ង​កវែ​ង​ក​ណ្តាច​ផ​ង។ គាត់​ក៏មើ​ល​យើ​ង​ចុះ​ឡើង​ៗ​ ហើយ​មើល​មុខ​យើង​ចំ​ រួច​និយាយ​ដោយ​សម្លេង​គ្រល​ថា “សួរ​ស្តី ក្រុម​បុរស”។ ពេល​ឮគា​ត់និ​យា​យដូ​ច​នេះ ​យើង​ទាំង​អស់​គ្នាក៏​ត​ម្រង់​ខ្លួ​នឲ្យ​ត្រ​ង់ ដើម្បី​ខំប​ង្ហាញ​ភាព​រឹង​ប៉ឹង ក្នុង​នាម​ជា​បុរស។ កាល​ពីថ្ងៃ​នោះ​ គាត់​បាន​ឲ្យ​តម្លៃ​ពួ​កខ្ញុំ​ដែ​លជា​បុរស ​ឥឡូវ​នេះ សូម​យើង​និយា​យ​អំពី​កា​ររ​ស់​នៅ​ឲ្យសម​ជា​បុរស។ តាម​ធម្មតា មនុស្ស​ប្រុស​បា​នព្យា​យាម​ធ្វើ​ខ្លួ​នឲ្យ​មា​នភា​ព​រឹងមាំ ក្នុង​នាម​ជា​បុរ​ស ប៉ុន្តែ ជា​ញឹក​ញាប់ យើង​មាន​ភាព​រឹង​ប៉ឹង​តែស​ម្ប​ក​ក្រៅប៉ុ​ណ្ណោះ​។ ទោះបីជា​យើង​ខិ​ត​ខំ​យ៉ាង​ណា​ក៏ដោ​យ ក៏​យើង​នៅ​តែ​ដឹង​ខ្លួ​នថា​ យើង​មិន​មា​នភា​ព​រឹ​ង​មាំ​ដូច​កា​រ​រំពឹ​ងទុ​ក​ឡើយ។​ ​នៅពី​​ក្រោយ​ភាព​ក្លៀវ​ក្លារ​ប​ស់យើ​ង យើង​បា​ន​លាក់​ទុ​កកា​រ​ភ័​យ​ខ្លាច ការ​គ្មា​ន​ទំនុក​ចិត្ត និ​ងកា​រ​ខ្វះ​ខាត។ ភាគច្រើ​ន​នៃភា​ព​ជាបុ​រស គ្រាន់​តែ​ជាកា​រប​ន្លំភ្នែ​ក​ប៉ុណ្ណោះ។​ យ៉ាង​ណាមិ​ញ សាវ័​ក​ប៉ុ​លមា​ន​ភាព​ជា​បុរ​ស ដែល​រឹង​មាំ​ល្ម​មនឹ​ង​ទទួល​ស្គាល់​ភាព​កម្សោយ​របស់​ខ្លួន បាន​ជាគា​ត់​មាន​ប្រ​សាសន៍​ថា “យើ​ងខ្ញុំ​ក៏​ខ្សោយ​ដែ​រ”(២កូរិនថូស ១៣:៤)។ ត្រង់​ចំណុច​នេះ គាត់មិ​ន​បាន​និ​យាយ​តាម​បែ​ប​មនុ​ស្សមា​ន​ពុ​តឡើ​យ តែបា​ន​និយាយ​អំពី​ការ​ពិត ​ដោយ​ការ​បន្ទា​បខ្លួ​ន។ ទោះ​ជាយ៉ា​ង​ណាក៏​ដោ​យ សាវ័ក​ប៉ុល​បា​ន​លើក​ទឹក​ចិត្ត​យើង​ថា​ យើង​ត្រូវ ​“​​ប្រព្រឹ​ត្ត​​ឲ្យ​​ពេញ​ជា​​ភាព​បុរស ចូរ​ឲ្យ​មាន​កំឡាំង​ចុះ”(១កូរិនថូស…

Read article
អ្នកគង្វាលដ៏ល្អបំផុត

ក្នុង​រដូវ​ផ្ការី​ក អ្នក​គង្វាល​ចៀម​នៅ​រដ្ឋ​អ៊ីដាហូ បាន​បណ្តើរ​ហ្វូង​ចៀម​របស់​ខ្លួន ពី​តំបន់​ទំនាប ទៅ​តំបន់​ភ្នំ។ ពេល​នោះ មាន​សត្វ​ចៀម​រា​ប់​ពាន់​ក្បាល ​បាន​ឆ្លង​កាត់​ផ្លូវ​ថ្មល់ ​ចូល​ទៅតំ​បន់​ខ្ពង់​​រាប ដែ​លមា​ន​វាល​​ស្មៅនា​រដូវ​ក្តៅ កំពុង​រង់​ចាំ។ កាល​ពី​សប្តាហ៍មុ​ន ខ្ញុំ​បាន​ធ្វើ​ដំណើរ​ជា​មួយ​ភរិយា​របស់​ខ្ញុំ​ ហើយ​​ក៏​ឃើញ​ចៀម​មួយ​ហ្វូង​នៅ​លើ​ភ្នំ។ សត្វ​ចៀម​ទាំង​នោះក៏កំ​ពុង​នៅ​ក្នុង​វាល​ស្មៅ ដែល​មាន​ទឹក​អូរ​មួយ​ខ្សែ ​កំពុង​ហូរ​គ្រឿន​ៗ ទិដ្ឋ​ភាព​ដ៏​ស្រស់​ត្រកាល​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹង​ចាំអំ​ពីប​ទ​គម្ពី​រ​ទំនុក​ដំកើង ជំពូក​២៣។ ប៉ុន្តែ តើ​អ្នក​គង្វាល​របស់​ហ្វូង​ចៀម ដែល​ខ្ញុំឃើញ​នោះ ​កំពុង​នៅ​ទី​ណា? មាន​ចៀម​មួយ​ក្បាល​ហាក់ដូ​ច​ជា នៅ​តែ​ឯង ហើយ​បន្ទាប់​ពី​យើង​ធ្វើ​ដំណើរ​ឆ្ងាយ​ពី​ចៀម​នោះ​បន្តិច ​យើង​ក៏​ឃើញ​វា​ដើរ​ទៅ​រក​ទឹក​អូរ ដែល​នៅ​ឆ្ងាយ។ បន្ទាប់​មក ​យើងក៏បា​ន​ឮ​សម្លេង​ហួច​ពី​លើភ្នំ​មក។ ពេល​យើង​មើល​ទៅ​លើ យើង​ក៏​ឃើញ​អ្នកគ​ង្វាល​កំពុង​អង្គុ​យ​នៅ​លើ​ទួល មើល​ហ្វូង​ចៀម​រប​ស់​ខ្លួន​ពីលើ​មក​។ មា​ន​ឆ្កែ​ភ្នំ​មួយ​ក្បាល និង​ឆ្កែ​គង្វាល​ពីរ​ក្បា​ល នៅ​ក្បែ​រ​គាត់។ សត្វ​ឆ្កែ​ទាំង​នោះ​ក៏​បាន​ឆ្លើយត​ប​នឹង​ស​ម្លេង​​ស៊ីញូរ​បស់​អ្នក​គង្វាល ដោយ​រ​ត់​ចុះម​ក​ពី​លើម​ក ហើយ​គៀង​ចៀម​ដែល​កំពុង​វ​ង្វេង​នោះ ឲ្យ​ត្រឡប់​មក​ចូល​ហ្វូង​របស់​វា​វិញ។​​ យ៉ាង​ណាមិ​ញ ព្រះ​អម្ចាស់ ដែល​ជា​អ្នក​គ​ង្វាល​ដ៏​ល្អ ទ្រង់​ក៏​កំពុ​ងមើ​ល​ថែ​រអ្នក​ផង​ដែរ។ ទោះបីជា​អ្ន​ក​មិន​អាច​មើល​ទ្រង់​ឃើញ ក៏ទ្រ​ង់​នៅ​តែ​អាច​មើល​ឃើញ​អ្នក! ទ្រង់​ស្គាល់​ឈ្មោះ​អ្នក ​ហើយ​ស្គាល់អ្នក​គ្មា​នក​ន្លែង​ចន្លោះ។ អ្នក​ជា​សត្វ​ចៀម ដែល​នៅ​វាល​ស្មៅ​របស់​ទ្រង់ (អេសេគាល ៣៤:៣១)។ ព្រះ​បាន​សន្យា​ថា ទ្រង់​នឹង…

Read article
ម្តងម្នាក់ៗ

លោកអេឌវើត ផេយសិន(Edward Payson) គឺជាគ្រូ​អធិប្បា​យ​ដ៏​ល្បី​ម្នាក់ នៅក្នុ​ងស​ម័យ​មុន។ មាន​ពេល​មួយ មាន​មនុ​ស្ស​តែ​ម្នា​ក់​ប៉ុណ្ណោះ​បា​​ន​មកអង្គុយស្តា​ប់កា​រ​អធិ​ប្បាយរប​ស់គា​ត់ ព្រោះនៅ​ថ្ងៃ​អាទិ​ត្យនោះមាន​ព្យុះប​ក់​បោក​ម​ក។ ជាច្រើ​ន​ខែ​ក្រោ​យ​មក​ បុរសម្នាក់នោះ​ក៏​បា​ន​ជម្រា​ប​គា​ត់​ថា “ខ្ញុំ​ទទួ​ល​កា​រប៉ះ​ពា​ល់​ចិត្ត កាល​ពីថ្ងៃ​នោះ​ ហើយ​ក៏បា​ន​ទ​ទួល​ជឿ​ព្រះ​ស​ង្គ្រោះ។ ដ្បិត​នៅថ្ងៃ​នោះ ពេល​ដែល​លោ​ក​គ្រូអ​ធិ​ប្បា​យអំ​ពី​អំ​ពើបា​ប និងសេចក្តីស​ង្រ្គោះ ខ្ញុំ​ក៏​បាន​ក្រ​ឡេចមើ​ល​ជុំវិ​ញ​ខ្លួ​ន​ខ្ញុំ ​ក្រែង​លោលោក​គ្រូកំ​ពុ​ង​និ​យាយ​សំ​ដៅ​ទៅរ​ក​អ្ន​ក​ផ្សេង ប៉ុន្តែ​ ដោយ សារពេលនោះ​ មា​ន​តែខ្ញុំ​ម្នាក់ដែ​លអ​ង្គុ​យក្នុ​ង​ព្រះ​វិ​ហារ នោះខ្ញុំគ្មាន​ជម្រើ​ស​អ្វី​ក្រៅ​ពី​ទ​ទួលយ​ក​ពាក្យ​គ្រ​ប់​ម៉ាត់​ដែល​លោក​គ្រូអធិប្បាយ ទុក​ដាក់​ក្នុ​ង​ចិត្ត និង​គំនិ​ត​ខ្ញុំតែ​​ម្តង”។ ព្រះទ្រ​ង់ស​ង្រ្គោះ​ម​នុស្ស​ម្ត​ង​ម្នា​ក់​ៗ។ បើអ្ន​ក​មា​ន​ឱកាស​នាំម​នុ​ស្សម្នា​ក់ឲ្យ​ទ​ទួល​ជឿ​ព្រះ​ ការនោះ​ជាក​ន្លែ​ង​បំពេ​ញបេសក​កម្ម​រ​បស់​អ្នក​ហើ​យ។ គឺដូចដែ​លមា​ន​ពា​ក្យស្លោ​ក​មួ​យពោ​ល​ថា “វិញ្ញាណ​នីមួយដែ​លមា​ន​ព្រះ​គ្រីស្ទ​ គឺជា​បេ​សក​ជន ​ហើយវិ​ញ្ញាណ​ដែ​ល​គ្មា​នព្រះ​គ្រី​ស្ទ ជា​កន្លែ​ង​បំ​ពេញ​បេ​សក​ក​ម្ម​ហើ​យ”។ មនុ​ស្សតែ​ម្នា​ក់មិ​ន​អាច​ឈោ​ងចា​ប់​លោកិ​យ​ទាំង​មូ​ល​បាន​ឡើ​យ តែយើ​ង​អាច​​ស្រឡាញ់អ្នកជិ​ត​ខា​ង​យើង​។​ យើ​ង​អា​ចសួ​រ​ថា “តើ​អ្នក​ជិតខាងខ្ញុំជានរ​ណា?” អ្នកជិត​ខា​ង​យើ​ង ជាអ្នកដែ​លយើង​ជួ​បតា​ម​ផ្លូវ។ គឺដូចកា​ល​ដែ​លព្រះ​វិ​ញ្ញា​ណ​នាំលោ​ក​ភី​លីព​ ទៅជួ​បម​នុ​ស្ស​ក​ម្រៀវសាសន៍អេ​ធី​យ៉ូពី​ ​ដែល​កំ​ពុ​ងអា​ន​ព្រះ​គម្ពី​រ ហើ​យត្រូ​វ​កា​រ​ឲ្យន​រ​ណាម្នា​ក់​ជួ​យព​ន្យ​ល់​គា​ត់ (កិច្ចការ ៨:២៦-៣៥)។ ព្រះវិញ្ញាណបាន​ឲ្យ​លោក​ភី​លី​ព​មាន​ពា​ក្យ​ដែល​និ​យា​យត្រូ​វ​ចំ​ណុច ហើយបុរស​កម្រៀ​វ​រូ​បនោះ​ ​ក៏បា​ន​ទ​ទួល​ជឿ​ព្រះ​គ្រី​ស្ទ ​នៅ​​ពេ​ល​​​នោះ​(ខ.៣៧)។ ចូរ​អធិ​ស្ឋា​ន​សូ​មឲ្យ​ព្រះ​ប្រ​ទា​នម​នុ​ស្ស​​ដែល​ទ្រ​ង់បា​ន​រៀ​ប​ចំ។ ទ្រង់នឹ​ង​នាំ​អ្ន​កទៅ​ក​​ន្លែងដែលអ្ន​ក​ត្រូ​វទៅ​ ដោយត្រូ​វ​ពេ​លផ​ង​ ដើម្បី​ឲ្យអ្ន​ក​និ​យាយ​ទៅ​កាន់​អ្ន​ក​នោះ។​ ទ្រង់​នឹង​មា​ន​បន្ទូលតាមរ​យៈ​បបូ​រ​មាត់​រ​ប​ស់​អ្ន​ក​​ ​ធ្វើការតា​មរ​យៈ​ដៃរ​ប​ស់​អ្នក…

Read article
មិត្តភាព

មិត្ត​ភាព គឺជា​អំណោ​យដ៏​ធំ​បំ​ផុត​ ក្នុង​មួយ​ជីវិ​​ត​មនុស្ស។ មិត្តភ័​ក្រដ៏​ពិ​តខំស្វែ​ង​រ​ករ​បស់​ល្អ​ ដល់មិ​ត្តសំ​ឡាញ់របស់​ខ្លួន ពោល​គឺរ​បស់​ដែល​ល្អបំ​ផុ​ត ដែល​ជា​ការ​ស្គាល់​ព្រះ និង​ការស្រ​ឡាញ់​​ព្រះអ​​ង្គអ​ស់ពី​ចិ​ត្ត អស់ពី​គំនិត និង​អស់​ពីព្រលឹង។ លោក​គ្រូគ​ង្វាល​ជ​ន​ជាតិ​អា​ឡឺ​ម៉​ង់​ម្នាក់​ និង​លោកដេទ្រិច បុនហូហ្វ័រ(Dietrich Bonhoeffer) ដែលបា​ន​ស្លាប់ដោយសា​រការ​បៀ​ត​បៀ​ន បា​នមា​ន​ប្រ​សាស​ន៍​ថា​ “គោលបំណង​ល្អបំ​ផុត ដែល​យើង​មាន​ចំ​ពោះមិ​ត្តភ័​ក្រ​ គឺត្រូវ​ស្របតា​មបំ​ណ​ងព្រះ​​ហប្ញទ័យដែ​លព្រះ​​មាន ​ចំពោះពួក​​គេ”។ ក្នុងព្រះ​គ​ម្ពីរ​ស​ញ្ញា​ចាស់ មិត្តភា​ព​ដែ​លយ៉ូ​ណា​ថាន មានជា​មួយ​ដា​វីឌ​ ជា​គំ​រូនៃ​មិត្ត​ភា​ពដ៏​ពិ​ត​។ នៅ​ពេល​ដាវីឌ​កំពុង​គេច​ខ្លួ​ច ហើយ​លាក់​ខ្លួ​ន​ នៅក្នុង​វាល​​រ​ហោស្ថាន​សី​ភ “ស្តេចសូលទ្រ​ង់បា​ន​ចេញ​ម​ក​រក​ជី​វិត​គា​ត់” (១សំាយូអែល ២៣:១៥)។ យ៉ូណាថាន​ក៏​បា​នចេ​ញ​ទៅព្រៃ​ហូ​រ៉េស​ទៅ​រកដាវីឌ។ ចំណុច​សំខា​ន់​នៃ​សា​ច់​រឿ​ង​​នេះ គឺ​ស្ថិត​នៅ​លើបំណង​ចិត្ត​ ដែល​យ៉ូណា​ថា​ន​មាន​ចំ​ពោះ​ដា​វីឌ ដែ​លបា​ន​ប​ង្ហា​ញចេ​ញ​ តាម​រយៈ​កា​រដែ​ល​គាត់ជួយដា​វីឌ ស្វែង​រក​កម្លាំ​ង​មក​ពី​ព្រះ​អ​ង្គ និង“​ជួ​យ​ចម្រើ​ន​ឲ្យ​​មានសេចក្តី​សង្ឃឹ​ម​ក្នុ​ង​ព្រះឡើង” (ខ.១៦)។ នេះ​ហើយ​ជា ​អត្ថន័​យ​នៃមិត្តភា​ពរ​បស់​គ្រី​ស្ទ​ប​រិស័​ទ​នោះ​។ មិត្ត​ភាព​រ​បស់​គ្រី​ស្ទី​ប​រិស័​ទ​ គឺលើស​ពី​ការ​គិតប្រ​យោជន៍រួ​ម លើសពី​​ការស្រ​ឡាញ់ ភាពឆ្លាតវៃ ហើយ​លើសពី​កា​​រយ​ល់​ចិត្ត និងការសើចសប្បាយជា​មួយ​គ្នា​ ព្រោះគ្រី​ស្ទប​រិស័​ទ​មា​នគោ​ល​បំណ​ង​ដ៏​សំខាន់​បំ​ផុត​ ដែល​ច​ង់​សាបព្រោះព្រះ​ប​ន្ទូល ដែល​នាំមក​នូ​វ​ជីវិតអ​​ស់ក​​ល្បជា​និ​ច្ច ក្នុងជី​វិត​អ្នក​ដ​ទៃ ដោយឲ្យពួ​ក​គេនឹ​កចាំ​ពីប្រាជ្ញារ​បស់​ព្រះ និងធ្វើ​ឲ្យ​មា​នភា​ពស្រ​ស់​ស្រាយ​ ក្នុងវិ​ញ្ញាណរ​ប​ស់​ពួក​​គេ ដោយ​ព្រះ​បន្ទូល​នៃសេចក្តី​ស្រឡាញ់…

Read article