Dennis Fisher

You are here:
តែ​មួយដងទេ

កាលនៅពីក្មេង ខ្ញុំធ្លាប់ជិះរទេះសម្រាប់កូនក្មេងបរលេង ដែលបញ្ជា ដោយប្រើខ្សែពួរមួយខ្សែ។ មានពេលមួយ​ពេល​ខ្ញុំ​កំពុង​ធាក់​ឈ្នាន់​ដើម្បី​បររទេះ​នោះ​តាមផ្លូវថ្នល់ ខ្ញុំក៏នឹកឃើញពាក្យដែលឪពុកម្តាយខ្ញុំធ្លាប់ដាស់​តឿន​ថា “ចូរ​​ងាក​មើ​លឆ្វេង​ស្តាំ​​ជា​និច្ច មុន​នឹង​ឆ្លង​ផ្លូវ ក្រែង​លោ​មា​ន​​ឡាន​បើក​មក”។ តែ​ពេល​នោះ ខ្ញុំ​បាន​លើក​ហេតុ​ផល​ថា បើ​គ្រាន់​តែ​មិ​នបាន​ធ្វើ​តា​មពា​ក្យ​របស់ពួ​ក​គាត់ តែ​មួយដងទេ នោះ​​មិន​អី​ទេ។ បន្ទាប់​មក ខ្ញុំ​ក៏​ឮ​ស​ម្លេង​ឡាន​ចា​ប់ហ្វ្រាំង​អូស​ក​ង់​ពីច​ម្ងាយ ដើម្បី​កុំ​ឲ្យ​បុក​ត្រូវ​ខ្ញុំ។ ដូច​នេះ ខ្ញុំ​ស្ទើរ​តែអ​ស់​ជីវិត ដោយ​សារ​ការ​គិត​ថា ខ្លួន​អាច​បំពា​ន​បទ​បញ្ជា​របស់​ឪពុក​ម្តាយ​បាន​។ ព្រះ​គម្ពី​រមា​ន​ឧទាហរណ៍​ជា​ច្រើន ដែល​និយាយ​អំពី​អ្នក​ដែល​មាន​ការ​យល់​ដឹង​ច្រើន​ជាង​អ្នក​ដទៃ តែ​ពួក​គេ​​បាន​សម្រេច​ចិត្ត​ប្រព្រឹត្ត​ខុស​នឹង​ក្រឹត្យ​វិន័​យព្រះ​។ ស្តេចដាវីឌ បាន​ជញ្ជឹង​គិត​ក្រឹត្យ​វិន័យរ​បស់​ព្រះ តាំង​ពី​ពេល​ទ្រង់​នៅ​ក្មេង គឺ​ដូច​ជា​នៅ​ពេ​ល​ទ្រង់​កំពុង​មើល​ថែ​ហ្វូង​ចៀម​ជា​ដើម។ ពេល​ដាវី​ឌ​ក្លាយ​ជា​ស្តេច ទ្រង់​បាន​ជ្រាប​ថា ក្រឹត្យ​វិន័យ​ទី​ប្រាំ​ពីរ​បាន​ថ្កោល​ទោស​ការ​ប្រព្រឹត្ត​សាហាយ​ស្មន់ តែ​ពេល​ទ្រង់​ទត​ឃើ​ញ​ស្រី​ស្អាត​កំពុង​ងួត​ទឹក ទ្រង់​ក៏​បាន​ប្រើ​អំណាច​ជា​ស្តេច ដើម្បី​ដណ្តើម​ប្រពន្ធ​ពី​លោក​អ៊ូរី។ អំពើ បា​ប​នេះ បាន​នាំ​ឲ្យទ្រ​ង់​ទទួល​នូវ​លទ្ធ​ផល​អាក្រក់​ជា​ច្រើន​​(២​សាំយ៉ូអែល ១១-១២)។ អ្នក​និពន្ធ​ទំនុក​តម្កើង​បាន​ចែង​ថា “សូម​​រាំ​ង​រា​ទូលបង្គំ ជា​អ្នក​បំរើ​ទ្រង់ ឲ្យ​រួច​ពី​បាប​ដែល​ធ្វើ​ដោយ​ល្មើស​ដែរ”(ទំនុកតម្កើង ១៩:១៣)។ តើ​អ្នក​ធ្លាប់​ត្រូវ​បាន​ល្បួង​ឲ្យ​ធ្វើ​ការ​អ្វី​មួយ​ “​តែ​មួយដង” ទោះ​បី​ជាអ្ន​ក​បាន​ដឹង​ថា វា​ជា​ការ​ប្រព្រឹត្ត​ខុស​ឬ? ដូច​ជា​ការ​បើក​មើល​រូប​អាស​អាភាស​នៅ​លើ​អ៊ីន​ធើ​ណិត ឬ​“ការ​ខ្ចី​លុយ​”ពី​គណនី នៅ​កន្លែង​ធ្វើ​ការ​​ ​ឬ​ក៏កា​រនិ​យាយ​បំភ្លើស​ការ​ពិត ដែល​ហាក់​ដូច​ជា​ជារឿ​ង​ដែល​មិន​ពាក់​ព័ន្ធ តែ​អាច​នាំ​ឲ្យ​មាន​លទ្ធ​ផល​អាក្រក់បាន​។ ចូរ​អនុញ្ញាត​ឲ្យ​ព្រះ​ជួយ​ដឹក​នាំ​អ្នក ឲ្យ​ងាក​បែចេ​ញ​ពី​អំពើ​បាប…

Read article
បល្ល័ង្ករបស់ព្រះ មានកង់

ជីន ឌ្រីសកូល(Jean Driscoll) គឺ​ជា​អត្ត​ពលិក​ដ៏​ឆ្នើម​ម្នាក់​។ នាង​បាន​ទទូល​ជ័យ​ជម្នះ​ប្រាំ​បីលើ​ក នៅ​ក្នុង​ការ​រត់​ប្រណាំ​ម៉ារ៉ា​តុន​នៃ​ក្រុង​បូស្តុន។ នាង​ក៏បា​ន​ចូល​រួមប្រកួត​បួន​លើក ក្នុង​កីឡាប៉ារ៉ា​​អូឡាំពិ​ច​សម្រាប់​ជន​ពិការ ហើយ​ឈ្នះបា​ន​មេដាយ​មាស​៥។ ដោយ​សារ​នាង​​មានជ​ម្ងឺ​ឆ្អឹង​ខ្នង​ពីកំ​ណើត នាងក៏​​បាន​ប្រកួត ដោយ​អង្គុយ​នៅ​លើ​រ​ទេះរុញ។ បទគម្ពី​ដានី​យ៉ែល ៧:៩ ស្ថិត​ក្នុង​ចំណោម​បទ​គម្ពីរ ដែល​នាងចូ​ល​ចិត្ត​បំផុត ដែល​បាន​ចែង​ថា “ព្រះ​ដ៏មា​ន​ព្រះ​ជន្ម​ពីចា​ស់​បុរាណ​ទ្រង់​ក៏គ​ង់នៅ​ … បល្ល័ង្ក​ទ្រង់ នោះសុ​ទ្ឋ​តែ​ជាអ​ណ្តាតភ្លើ​ង ហើយ​កង់​នៃ​បល្ល័​ង្កនោះ​ក៏​ជាភ្លើ​ង​ឆេះ​ដែរ”។ ពេលនាងបា​នដឹ​ងថា​ ការ​បើក​សម្តែង​​ដែល​លោកដា​នីយ៉ែ​ល​បាន​ទទួល មាន​ទំនាក់​ទំនង​ជា​មួ​យនឹ​ងស្ថា​នភា​ព​រប​ស់នាង​ផ្ទាល់ នាងមា​ន​ការ​លើ​ក​ទឹក​ចិត្ត​យ៉ា​ងខ្លាំ​ង បាន​ជា​នាង​អាច​លើក​ទឹក​ចិត្ត​ដ​ល់អ្ន​ក​ដទៃ ជា​ប​ន្តទៀ​ត។ នាង​បាន​និយាយ​ថា “ពេល​ណា ខ្ញុំ​មាន​ឱកា​សជ​ជែក​ជាមួ​យ​មនុស្សដែ​ល​អង្គុ​យលើ​រ​ទេះរុ​ញ ដែល​ធុញ​ថប់​នឹង​​ជីវិត​​នៅលើ​រទេះ​រុ​ញ ខ្ញុំ​បា​ន​​ប្រា​​ប់​ពួ​​ក​​គេ​​​ថា ‘ព្រះបាន​ប​ង្កើត​អ្នក​ម​ក ឲ្យ​មាន​រូប​ភាព​ដូច​ទ្រ​ង់ តែរទេះ​រុញរ​ប​ស់អ្ន​ក ត្រូវ​បាន​បង្កើ​តម​ក​ឲ្យមា​នរូប​ដូច​បល្ល័ង្គ​ទ្រង់​ផង​ដែរ!”     ជាកា​រពិ​ត​ណាស់ ការ​បើក​សម្តែង​ដែល​លោ​ក​ដានី​យ៉ែល​បា​នទ​ទួល មិ​នបា​ន​បង្ហាញ​​ថា ព្រះអម្ចាស់​មាន​ភាព​ពិ​ការ​ឡើយ។ តាម​ការ​ពិ​ត អ្នក​ខ្លះយ​ល់ថា​ “បល្ល័ងដែ​ល​មាន​កង់” របស់​ព្រះ ​គឺជា​និមិ​ត្ត​រូប តំណាង​ឲ្យព្រះ​ដែ​លមា​ន​យុត្តិធម៌ដែលជួ​យម​នុស្ស​ជាតិ ដោយ​អំណាច​គ្រប់​គ្រង​។ ហើយ​បទ​គម្ពី​រខ្លះ​ទៀត បាន​និយាយ​អំពី​ការ​ដែ​ល​ព្រះប្រ​ទាន​ជំនួយ ដ​ល់អ្ន​ក​ដែល​ជឿទ្រ​ង់(សុភា​សិត ៣:២៥-២៦ ម៉ាថាយ ២០:២៩-៣៤ អេភេសូរ…

Read article
ការហ៊ានប្រថុយគ្រោះថ្នាក់

លោក​ហល នីដហាម(Hal Needham)ជា​អ្នក​និពន្ធសៀ​វភៅ​ ដែល​មាន​ចំណង​ជើងថា អ្នក​ដើរ​តួរ​​ជំនួស ក្នុង​ឈុត​គ្រោះថ្នា​ក់! ជីវិត​អ្នក​សម្តែងហូ​លីវូត ក្នុងឈុ​តឡា​ន​បុក​គ្នា ឈុតលោ​ត​ពី​លើ​យន្ត​ហោះ​ ឈុត​បាក់​ឆ្អឹង​ ឈុត​ចម្អក​ឲ្យ​សេច​ក្តី​ស្លាប់ ។ លោក​នីដ​ហាម​បាន​និយាយ​ឆ្លុះប​ញ្ចាំង​អំពី​ការ​ហ៊ាន​ប្រថុយ​នឹង​គ្រោះ​ថ្នាក់​ដោយ​ពិពណ៌នា​អំពី​ឈុត​ដែល​គា​ត់ធ្លា​ប់​សម្តែង ដូច​ជា​​​ឈុត​វាយ​តប់​គ្នានឹ​ងក​ណ្តាប់​ដៃ​ធ្ងន់​ៗ ឈុត​ប្រណាំង​ឡាន​ក្នុង​ល្បឿន​លឿន ឈុត​ដើ​រ​លើ​ស្លាប​យន្ត​ហោះដែ​លកំ​ពុង​ហោះហើរ ឈុត​ធ្លាក់​ពី​លើ​ខ្នង​សេះ​ ព្រម​ទាំង​ឈុ​តដុ​ត​ខ្លួន​ឱ្យ​ឆេះផង​ដែរ! គាត់​បាន​ប្រថុយ​ជីវិត ក្នុ​ងខ្សែ​ភា​ព​យន្ត ដើម្បី​កម្សាន្ត​អារម្មណ៍ទស្ស​និក​ជន និង​ដើម្បី​ក្លា​យ​ជា​កំពូល​អ្នក​សម្តែង​ជំនួសក្នុង​ឈុត​គ្រោះថ្នា​ក់ ក្នុង​ខ្សែ​ភាព​យន្ត​ហូលីវូដ​។ យ៉ាង​ណា​មិញ សាវ័​ក​ប៉ុល និង​លោកបាណាបាស​ក៏ ​“ជា​មនុស្ស​ដែល​បាន​ប្រថុយ​ជីវិត”ដែ​រ​(កិច្ចការ១៥:២៦)។ ប៉ុន្តែ ពួក​គេ​មាន​បំណង​ផ្សេង​ពី​លោក​នីដហាម។ គោល​ដៅ រ​បស់​ពួ​ក​គេ គឺ​ដើម្បី​លើក​តម្កើង​ព្រះ​នាម​ព្រះ​គ្រីស្ទ តាម​រយៈ​កា​រ​ផ្សាយ​ដំណឹង​ល្អ។ ក្នុង​នាម​ជា​បេសក​ជន ក្នុង​ចក្រ​ភព​រ៉ូម លោក​ប៉ុល ​បាន​ប្រឈម​មុខ​នឹង​គ្រោះថ្នា​ក់ ដូច​ជា ការ​លិច​សំពៅ ការ​ត្រូវ​គេ​វាយ​ដំ ការ​បៀត​បៀន និង​ការ​ជាប់​គុក ហើយ​នៅ​មាន​ទុក្ខ​លំបា​​ក​ជា​ច្រើន​ទៀត(២កូរិនថូស ១១:២២-៣០)។  ប៉ុន្តែ សាវ័ក​ប៉ុល​មិន​គ្រាន់​តែ​សុខ​ចិត្ត​ប្រថុយ​ជីវិត ដើម្បី​ធ្វើ​ឲ្យ​គេ​ស្គាល់​ព្រះនាម​ព្រះ​គ្រីស្ទ​ប៉ុណ្ណោះ​ឡើយ។ មាន​គ្រីស្ទ​បរិ​ស័​ទ​ជា​ច្រើន​បាន​ប្រថុយគ្រោះ​ថ្នា​ក់ ដើម្បីចែក​ចាយ​ដំ​ណឹង​ល្អ។ ប៉ុន្តែ អ្នក​​ខ្លះ​ទៀតបែរ​ជា​នៅ​ស្ងា​ត់ស្ងៀ​មទៅវិ​ញ ដោយ​សារ​ខ្លាច​គេ​បដិសេធ។ តើ​អ្នក​ធ្លាប់​​​ធ្វើ​​មិន​ដឹង​មិន​ឮ ចំពោះឱ​កាស​ចែក​ចាយ​ដំណឹង​ល្អ​ដែ​​រ​​ឬ​ទេ? ព្រះ​បាន​ប្រទាន​ព្រះវិ​ញ្ញាណប​រិសុទ្ឋ ដើម្បី​ចម្រើន​កម្លាំងដល់យើ​ងរា​ល់​គ្នា(កិច្ចការ ១:៨)…

Read article
ស្ត្រីដែលមានឥទ្ធិពល

ក្នុង​អំឡុង​ឆ្នាំដំ​បូង នៃ​ចលនា​កែ​ទម្រង់​ប្រូតេស្តង់ នៅ​ក្នុង​ទ្វីប​អឺរ៉ុប អ្នក​ស្រី ខាថារីណា វន់ បូរ៉ា(Katharina Von Bora) ដែល​ជា​អតីត​ដូន​ជីកា​តូលិក បាន​រៀប​ការ​ជា​ មួ​យលោក ម៉ាទីន លូធ័រ(Martin Luther) ក្នុង​ឆ្នាំ ១៥២៥។ ជា​ការ​ពិតណា​ស់ អ្នកទាំង​ពីរ​បា​​នរស់នៅ​ ក្នុង ជី​វិត​ជា​ប្តីប្រពន្ធ យ៉ាង​មាន​អំណរ។ លោក​លូធ័រ​បាន​មាន​ប្រសាសន៍​ថា “គ្មាន​ចំណង​ណា​មួយ​ក្នុង​លោកិ​យ​នេះ ដែល​ផ្អែម​ល្ហែមខ្លាំង ហើយ​គ្មាន​ការ​បែក​បាក់​ណាល្វី​ញជូ​រ​ចត់​ខ្លាំង ដូច​ចំណង និង​ការ​បែប​បាក់ ដែល​កើត​មាន​ក្នុង​ទំនាក់​ទំនង​ប្តី​ប្រពន្ធ​ដ៏​ល្អឡើ​យ។” ដោយសា​រអ្ន​ក​ស្រី​ខាថារីណា តែង​ក្រោក​ពី​ដំណេក នៅម៉ោង​៤ទៀ​បភ្លឺ ​ដើម្បីបំ​ពេញ​តួនាទីរ​បស់​ខ្លួន នោះ​លោក​លូធ័​រ​ក៏ប្រ​ដូច​នា​ងទៅ​​នឹង “ផ្កាយ​ព្រឹក​នៃក្រុង​វីតធិន​បឺក(Wittenberg)។” នាង​មាន​ភាព​ប៉ិន​ប្រសប់​ខាង​មើល​ថែរ​សួន​បន្លែ និង​ចំការ។ នាង​បាន​គ្រប់​គ្រង​លើ​មុខ​ជំនួញ​រ​បស់គ្រួសារ និង​រៀ​ប​ចំ​ផ្ទះ​សំបែង ទុក​ដាក់​ទ្រព្យស​ម្បត្តិ​របស់​គ្រួសារ​លូធ័រ។ កាល​នោះ គូស្វា​មីភ​រិយា​នេះ មាន​កូន​ប្រាំមួ​យនា​ក់ ហើយ​អ្នក​ស្រី​ខាថារី​ណា​យល់​ថា ផ្ទះគឺ​​ជា​សាលាប​ណ្តុះប​ណ្តាលបុ​គ្គលិកល​ក្ខណៈ​​របស់​កូ​នទាំ​ងនោះ​។ ភាព​ស្វាហាប់ និង​ឧស្សាហ៍​ព្យាយាម​របស់​នាង ព្រម​ទាំង​ការ​ចេះមើល​ថែ​ក្រុម​គ្រួសារ បាន​ធ្វើ​ឲ្យ​នាង​ក្លាយ​ជា​ស្ត្រីដែលមា​ន​ឥទ្ធិ​ពល។ អ្នកស្រី​ខាថា​រីណាហា​ក់ដូ​ច​ជា​ស្ត្រីម្នា​ក់ ដែល​បាន​ពិពណ៌នា​នៅក្នុ​ងសុ​ភាសិត​ជំពូក​៣១។ ជា​ការ​ពិត​ណាស់ នាង​ជា​ប្រពន្ធ​គ្រប់​ល័ក្ខណ ដែល​បា​នក្រោក​ពី​ដំណេក “តាំងពី​​ពេល​មេឃ​នៅ​ងងឹត”នៅឡើ​យ…

Read article
បងប្អូនត្រកូលរ៉ាយ

នៅថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ១៩០៩ មាន​យុវជ​ន​វ័យ​ក្មេង​ម្នាក់ បាន​បើក​បរ​យន្ត​ហោះ​ដ៏​ចម្លែក​មួយ​គ្រឿង ដែល​មាន​សណ្ឋាន​ដូច​ខ្លែង ដែល​មាន​រាង​ដូច​ប្រអប់​ទ្រវែង​ដ៏​ធំ​មួយ។ ពេល​វា​ហោះឡើង​ខ្ពស់​បាន​បន្តិច អាកាស​យាន្ត​និក​ម្នាក់​នេះ ក៏​បាន​បញ្ជា​ចង្កូត ដើម្បី​ឲ្យ​ខ្លួន​អាច​បើក​វា​រំលង​ពី​លើ​កំពង់​ផែ​ក្រុង​ញូ​យ៉ក​។ មនុស្ស​ម្នា​ក៏​បាន​នាំ​គ្នា​សម្លឹង​មើ​ល​ទៅ​លើ ដោយ​ការ​ភ្ញាក់​ផ្អើ​ល។ នៅ​ក្នុង​កំពង់​ផែនោះ នាវា​ទាំង​ឡាយ​បាន​បន្លឺ​សម្លេង​ស៊ីផ្លេ​របស់​ខ្លួន ដើម្បី​អប​អរ​សាទ​រ។ ហ្វូង​មនុ​ស្ស​ដែ​ល​នៅ​ក្បែរ​រូប​ចម្លាក់​សេរី​ភាព​ក៏​បាន​​​នាំគ្នា​ស្រែក​ហូរ ពេល​បាន​ឃើញ​លោក​វីលប័រ រ៉ាយ​(Wilbur Wright) កំពុង​ហោះ​ហើ​រ​នៅ​លើមេ​ឃ។ លោក​អរវីល(Orville) ជា​បង​ប្អូនរ​បស់​លោក​​វីលប័រ ​ដែល​បាន​បើក​បរ​យន្ត​ហោះ​ដំបូង​បំផុ​ត​ ក្នុង​​ប្រវត្តិ​សាស្រ្ត ​មុន​លោក​វីល​ប័រ​ប្រាំ​មួយ​ឆ្នាំ។ គាត់​បាន​បក​ស្រាយ​អំពី​កត្តាដែល​ជំរុញ​ចិត្ត​ពួក​គេ​ឲ្យ​ចង់​ហោះ​ហើរ​ថា “ការ​មាន​បំណង​ចិត្ត​ចង់​ហោះ​ហើរ គឺ​ជា​គំនិត​ដែល​បន្សល់​ទុក​ពី​បុព្វ​បុរស​របស់​យើង ដែល​មាន​ចិត្ត​ច្រណែន សត្វ​បក្សីដែ​ល​ចេះ​ហោះ​ហើរ​ចុះឡើ​ងៗ​ ដោយ​សេរី នៅ​ក្នុង​អាកាស យ៉ាង​លឿន ដោយ​គ្មាន​អ្វី​រា​រាំង តាម​មហាវិ​ថី​ខ្យល់​ដែល​គ្មាន​ដែន​កំណត់”។ បង​ប្អូន​ត្រកូល​រ៉ាយ​ទាំ​ង​ពីរ​នាក់​នេះ បាន​ចំណាយ​ពេល​ជា​ច្រើន នៅ​ក្នុង​ការ​សិក្សា​អំពី​ការ​ហោះ​ហើរ​របស់​សត្វ​បក្សី មុន​ពេល​រចនា​យន្ត​ហោះរ​បស់​ខ្លួន ឲ្យ​​ចេញ​ជា​រូប​ជា​រាង្គ​ឡើង។ ក្នុង​កណ្ឌ​លោកុ​ប្បត្តិ មាន​សេចក្តី​ដែល​ចែង​ថា “កាល​​ដើ​ម​ដំ​បូង​​ឡើយ ព្រះ​​បាន​​បង្កើត​​ផ្ទៃ​​មេឃ និង​​ផែនដី​”​(១:១) ហើយ​ទ្រង់​មាន​បន្ទូល​ថា “ចូរ​​​ឲ្យ​មាន​​មច្ឆា​ជាតិ​​រវើក​នៅ​​ក្នុង​​ទឹក​​ជា​​បរិបូរ និង​​បក្សី​​ជាតិ​​ហើរ​​លើ​​ដី​​នៅ​នា​​អា​កាស​”(ខ.២០)។ យើង​អប​អរសាទរ​ចំពោះ​ការ​ច្នៃប​ង្កើត​របស់​បងប្អូន​ត្រ​កូល​​រ៉ាយ។ ប៉ុន្តែ ព្រះ​អទិករ​ដែល​បានប​ង្កើតស​ត្វ​បក្សី ដែល​ចេះ​ហោះ​ហើរ​តាំង​ពី​ដើម​មក ទ្រង់​សម​នឹង​ទទួល​ការ​សរសើរ​តម្កើង​ដ៏​ខ្ពស់​បំផុត សម្រាប់​ការ​បង្កើត​បក្សី…

Read article
សេចក្តីសម្អប់ ដែលបំផ្លាញខ្លួនឯង

លោ​កចច វ៉ាស៊ីនតោន ខាវ័រ (George Washington Carver ឆ្នាំ១៨៦៤-១៩៤៣) បាន​យក​ឈ្នះកា​រ​ប្រកាន់​ពូជ​សាសន៍ដ៏ធ្ងន់​ធ្ងរ ដោយ​កសាង​ខ្លួន ​ឲ្យក្លា​យ​ជាអ្ន​កជំ​នាញ​ផ្នែក​អប់​រំ ដ៏​ល្បីល្បា​ញ នៅ​សហរ​ដ្ឋ អា​មេរិក។ ដើម្បី​ជៀស​វាង​ការ​ឆ្លើយ​តប​ទៅ​គេ​វិញ ដោយ ភា​ពល្វីងជូ​រ​ចត់​ លោក​ខាវ័រ​បាន​សរសេរពា​ក្យ​ប្រកប​​ដោយប្រាជ្ញាថា​ “សេចក្តី​សម្អ​ប់នៅ​ក្នុង​ចិ​ត្តបុ​គ្គល​ណា នឹង​បំផ្លាញ​បុគ្គល​នោះ​ឯង”។​ ក្នុង​កណ្ឌគម្ពីរ​នាង​អេសធើរ យើង​អាច​ដឹង​ថា តើ​អ្នក​ដែល​មាន​សេចក្តី​​សម្អប់ បាន​នាំ​ឲ្យមា​ន​ភាព​ហិន​វិនាស​ខ្លាំង​ប៉ុណ្ណា ​ចំពោះខ្លួ​ន​ឯង។ លោកម៉ា​ដេ​កាយ ជា​ជន​ជាតិ​យូដា ដែល​មិន​ព្រម​ឱន​ក្បាល​​គោរព​​លោក​​ហា​ម៉ាន ដែល​​​ជា​មន្ត្រី​​ជាន់ខ្ព​ស់ ដែលលើ​កត​ម្កើងខ្លួន​ក្នុង​ព្រះរាជវាំ​ង​នៃច​ក្រភ​ពពើ​ស៊ី។​ ការ​នេះក៏​បា​ន​ធ្វើ​ឲ្យ​ហាម៉ាន​ខឹង​សម្បា ហើយ​ក៏​បាន​បំភាន់​ការ​ពិត ដើម្បី​​ឲ្យគេ​យ​ល់ថា លោក​ម៉ាដេកាយ និង​សាសន៍​របស់​លោក ជា​ការ​គំរាម​កំហែង​ដល់​ចក្រភ​ពពើ​រ​ស៊ី(៣:៨-៩)។ ពេល​ផែ​នការណ៍​​នេះ​បាន​សម្រេច លោក​ហាម៉ាន​ក៏​បាន​​ទូល​សូម​ស្តេច​ពើស៊ី ឲ្យ​កា​ត់​ទោស​ប្រហារ​ជីវិ​តជ​នជា​តិ​យូដាទាំ​ង​អស់​។ ព្រះ​រាជាក៏​​បាន​ប្រកាស​រាជ​ក្រឹត្យដើ​ម្បីស​ម្រេច​កា​រនោះ ប៉ុន្តែ មុន​គេ​អនុវត្ត​ច្បាប់​នោះ​ជា​ផ្លូវ​ការណ៍ ព្រះនា​ង​អេសធើរ​​ក៏បា​ន​ធ្វើ​អន្តរាគមន៍ ​ហើយ​ផែន​ការណ៍​អាក្រក់​របស់ហា​ម៉ាន ក៏​ត្រូវ​លាត​ត្រដាង​ឡើង​(៧:១-៦)។ ព្រះរា​ជាក្រោ​ធ​យ៉ាង​ខ្លាំង បានជា​ទ្រង់​ឲ្យគេ​យ​កហាម៉ាន​ទៅ​ប្រហា​រ​ជីវិត នៅ​លើប​ង្គោល​ដែល​គាត់​បម្រុង​ទុកសម្រាប់​​ព្យួ​រក​លោក​ម៉ាដាកាយ​(៧:៧-១០)។ ពាក្យ​សម្តី​របស់​លោក​ខាវ័រ និង​ទង្វើរ​បស់​លោក​ម៉ាដាកា​យ បានរំ​ព្ញក​យើង​ថា សេចក្តីសម្អប់​​នាំ​មកនូ​វ​ក្តី​ហិន​វិនាស​សម្រាប់​ខ្លួន​ឯង។ បើ​តាម​បទ​គម្ពីរ យើង​ត្រូវ​បំបា​ត់សេចក្តី​សម្អប់ ដោយ​ធ្វើ​អំពើ​ល្អ​ស្នង​នឹង​អំពើ​អាក្រក់។ សាវ័ក​ប៉ុល​មានប្រ​សាស​ន៍​ថា​ “កុំ​ឲ្យ​ធ្វើ​ការ​អាក្រក់​ស្នង…

Read article
នៅជាមួយព្រះ​ ពេញមួយថ្ងៃ

លោ​ក​ប្រាដឺ ឡរិន(Brother Lawrence ឆ្នាំ១៦១៤-១៦៩១) មាន​អារម្មណ៍​ថា ខ្លួន​កំពុ​ងមា​នភា​ព​ជិត​ស្និទ្ធ​ជាមួ​យ​ព្រះ​អម្ចាស់​យ៉ាង​ខ្លាំង ខណៈ​ពេល​គាត់​កំពុង​លាង​ចាន​ឆ្នាំង ដោយ​ការ​បន្ទាប​ខ្លួន នៅ​ក្នុងផ្ទះ​បា​យរ​បស់​ព្រះ​វិហារ។ ជា​កា​រ​ពិត​ណាស់ លោក​ប្រាដឺ ឡរិន​បាន​ធ្វើ​កាល​វិភាគ សម្រាប់​ចំណាយ​ពេល​ស្ងាត់​ស្ងៀម​ផ្ទាល់​ខ្លួន​ជា​មួយ​ព្រះ ដោយ​ការ​អធិស្ឋាន​ជា​ទៀងទា​ត់។ ប៉ុន្តែ គាត់​បាន​រក​ឃើញ​ថា ជីវិត​របស់​គាត់​កាន់​តែមា​ន​ការ​ផ្លាស់​ប្រែ ​ពេល​គាត់​អធិ​ស្ឋាន ក្នុង​អំឡុង​ពេល​ធ្វើ​ការ​ងារ។ គាត់​​​បាន​​​និពន្ធ​​សៀវ​ភៅ​មួយ​ក្បាល សម្រាប់​ឲ្យ​គ្រីស្ទ​បរិស័​ទ ចំ​ណាយ​ពេល​ជា​ប្រចាំ​ថ្ងៃ ជា​មួយ​ព្រះ ដែលសៀវ​ភៅ​នោះ​មាន​ចំណ​ង​ជើង​ថា ការចំណាយពេលក្នុង​ព្រះវត្តមា​នព្រះ​​ ។ ក្នុង​សៀវភៅនេះ​ គាត់​មាន​ប្រសាសន៍​ថា “វា​ជា​ការ​យល់​ច្រឡំ​ដ៏ធ្ង​ន់​ធ្ងរ​មួយ នៅ​ពេល​យើង​គិត​ថា ពេល​អធិស្ឋាន​គួរ​តែ​ខុស​ពី​ពេល​ដទៃទៀ​ត។ យើងមាន​កាត​ព្វ​កិច្ច​ចូល​ទៅរ​ក ព្រះ​អម្ចាស់ ដោយ​ការ​អធិស្ឋាន ក្នុង​ពេល​កំពុង​ធ្វើ​ការ​ងារ ក៏​ដូ​ច​ជា​នៅពេ​ល​អធិស្ឋាន”។ និយាយ​រួម គាត់​កំពុង​លើក​ទឹក​ចិត្ត​យើង​ ឲ្យ“អធិស្ឋាន​ឥត​ឈប់​ឈរ”(១ថែស្សាឡូនីច ៥:១៧)។ នេះ​ជា​ការ​ក្រើន​រំឭ​កដ៏​មា​នប្រ​យោជន៍ ពី​ព្រោះ​ពេល​ខ្លះ យើង​ច្រើន​តែបែង​ចែក​ជីវិត​ខ្លួន​ឯង សម្រាប់​ធ្វើ​កិច្ចការ​ផ្សេង​ៗ​ពី​គ្នា។ បាន​សេចក្តី​ថា ប្រហែល​ជា​យើង​អធិស្ឋាន តែ​នៅ​ពេល​ថ្វាយ​បង្គំ​ព្រះ​ក្នុង​ព្រះ​វិហារ នៅ​ពេល​សិក្សា​ព្រះ​គម្ពីរ​ក្នុង​ក្រុម​កោសិកា នៅ​ក្នុង​ការ​ថ្វាយ​បង្គំ​ប្រចាំ​គ្រួសារ និង​នៅ​ក្នុង​ពេល​ស្ងាត់​ស្ងៀម​ផ្ទាល់​ខ្លួនប៉ុណ្ណោះ​។ ចុះ​ក្នុង​ម៉ោង​ធ្វើ​ការ​វិញ តើអ្ន​ក​បាន​អធិស្ឋាន​ឬ​ទេ? ការ​អធិ​ស្ឋាន​ក្នុង​ម៉ោងធ្វើ​កា​រ​ងារ ពុំ​មាន​ន័យ​ថា យើង​ត្រូវ​លុត​ជង្គង់​ចុះ…

Read article
គ្មានសេចក្តីស្រឡាញ់ណាធំជាង

ពេ​ល​លោក​បៀល(Bill) និង​ភរិយា​របស់​គាត់ កំពុង​តែ​បើក​​បរ​​រថយន្ត​កាត់​តាម​ជួរ​ភ្នំ​រ៉ក់​គី(Rocky) មាន​រថយន្ត​ដឹក​ទំនិញ​មួយ​គ្រឿង​បាន​បើក​មក ហៀប​តែ​នឹង​បុក​​រថ​យន្ត​ពួក​គេ បាន​ជាគា​ត់​ខំ​បើក​ជៀស​យ៉ាង​គំហុក ធ្វើ​ឲ្យ​រថយន្ត​រប​ស់ខ្លួន​​ធ្លាក់ចេញ​ពី​​ថ្នល់ ហើយ​ដាំ​ក្បាលចូ​ល​ទៅ​ក្នុង​ទន្លេ​ខូឡូរ៉ាដូ។ បន្ទាប់​ពី​ពួក​គេបា​ន​ខំ​ប្រវេ​ប្រវាចេញ​ពី​ រថយ​ន្តដែ​ល​កំពុង​តែ​លិច​លង់​នោះ​ហើយ ពួក​គេ​ក៏​បាន​ព្យា​យាម​ហែល​កាត់​ចរ​ន្តទឹ​ក​ហូរ​យ៉ាង​លឿន។ អ្នក​បើក​រថយន្ត​ដឹក​ទំនិញ​ម្នាក់ ដែល​បាន​ឃើញ​ហេតុ​ការណ៍​នេះ បាន​រត់​តាម​មាត់​ច្រាំង ​សំដៅ​ទៅ​រក​ពួក​គេ រួច​បោះ​ខ្សែ​ពួរ​ឲ្យ​ពួក​គេតោ​ង។ លោក​បៀល​ក៏​បានហែល​ពី​ក្រោយភ​រិយារ​បស់​គាត់ ដើម្បី​ជួយ​រុញ​នា​ង​ឲ្យ​ទៅ​ដល់​កន្លែង ​ដែល​នាង​អាច​ឈោង​ដល់​ខ្សែ​ពួរនោះ ហើយ​បុរ​សនោះ​ក៏​បា​ន​ទាញនាង​មក​មាត់​ច្រាំង។ ទោះ​យ៉ា​ងណា​ក៏​ដោយ លោក​បៀល​ត្រូវ​ខ្សែ​ទឹក​ហូ​រ​នាំ​យក​ទៅ​បាត់ ហើយ​ក៏​បាន​បាត់​បង់​ជីវិ​តទៅ។ គាត់​បាន​លះ​បង់​ជីវិត ដើម្បី​ជួយ​សង្គ្រោះ​ស្រ្តី​ដែ​លខ្លួ​ន​ស្រឡាញ់។ ការ​លះជី​វិ​តខ្លួ​នឯង ដើម្បី​ឲ្យ​មនុ​ស្សម្នា​ក់​ទៀត​អាច​មាន​ជីវិត​រ​ស់​តទៅ​ទៀត គឺ​ជា​ភស្តុតាង​ដែល​បញ្ជាក់​ពី​សេចក្តី​ស្រឡាញ់​ដ៏ពិ​ត។ នៅ​យប់​ដែល​គេ​ក្បត់​ព្រះ​យេស៊ូវ ទ្រង់​បាន​មាន​បន្ទូល​ប្រាប់​ពួក​សិស្ស​ទ្រង់ អំពី​ការ​មាន​ព្រះ​ទ័យ​ចង់​លះប​ង់​ព្រះជន្ម​ទ្រង់ ដើម្បី​សុគត​ជួស​មនុស្ស​ជាតិ។ ទ្រង់​​បាន​មាន​បន្ទូល​ថា​​ “គ្មាន​អ្នក​ណាមា​នសេ​ចក្តីស្រឡាញ់​ធំជា​ង​នេះទេ​ គឺ​ដែល​អ្នក​ណានឹ​ង​ប្តូរជីវិ​តជំនួ​ស​ពួកសំ​ឡាញ់​របស់​ខ្លួន​នោះ​ទេ”(យ៉ូហាន ១៥:១៣)។ រួច​ទ្រង់​ក៏​បាន​ធ្វើ​ជា​គំរូ​នៃ​ការ​លះប​ង់​ជី​​វិត ដោយ​សុគត​នៅ​លើ​ឈើ​ឆ្កាង។ តើ​អ្នក​ធ្លាប់​បាន​គិត​ អំពី​ការ​ដែល​ព្រះ​យេស៊ូវ​បា​ន​ធ្វើស​ម្រា​ប់​អ្ន​ក​ឬទេ? គឺ​ទ្រង់​បាន​សុគត​ជួស​អ្នក​។ ការ​សុគត​នេះ គឺ​មិន​គ្រាន់​តែ​បង្ហាញ​សេចក្តី​ស្រឡាញ់ ​ចំពោះ​អ្នក​ប៉ុណ្ណោះ​ទេ តែ​ទ្រង់​ថែម​ទាំង​បាន​ផ្តល់​ឱកាស ឲ្យ​អ្នក​បាន​ទទួល​ការ​អត់​ទោស​បាប និង​មាន​ទី​លំ​នៅ​ដ៏​អស់​កល្ប​ជា​និច្ច នៅ​នគរ​ស្ថាន​សួគ៌​ទៀត​ផង។ _Dennis Fisher

Read article
ទា្វរបើកចំហរ

មាន​ទ​ស្សនៈវិ​ទូ​ជន​ជាតិ​ដាណឺម៉ាក​ម្នាក់ ឈ្មោះ​សូ រ៉ែន ឃតគីហ្កាត(Soren Kierkegaard ឆ្នាំ១៨១៣-១៨៥៥) បាន​សរសេរ​ថា​ “​បើ​ខ្ញុំ​ត្រូវ​​ប្រា​ថ្នាច​ង់បាន​អ្វីមួ​យ នោះ​ខ្ញុំ​មិន​គួ​រ​ប្រាថ្នា​ចង់បាន​ទ្រព្យ​សម្បត្តិ និង​អំណាច​ឡើយ តែត្រូវ​ប្រាថ្នា​ចង់​បាន​ភ្នែក​មួយ​គូ ​ដែល​នៅ​ក្មេង និង​ឆេះ​ឆួល​ជារ​ហូត ដើម្បី​មើល​ឃើញ​ការ​អ្វី​ដែល​អាច​ធ្វើទៅ​រួច។​ សាវ័ក​ប៉ុល​បាន​មើល​ឃើញ​ឱកាស ​ដែល​អាច​ធ្វើការ​ងារ​បម្រើព្រះ​ដ៏អស្ចារ្យ​ជា​ច្រើន នៅ​ក្នុង​ស្ថាន​ភាព​នៃ​ជីវិត​របស់​គាត់។ ពេល​ព្រះ​បើក​ទ្វាចំ​ហរ គាត់​បាន​ឆក់​ឱកាស​ដើម្បី​ធ្វើ​បន្ទាល់​ពី​ព្រះ​គ្រីស្ទ​។ ពេល​គេ​ចាប់​ខ្លួន​គាត់ នៅ​ក្រុង​យេរូសាឡឹម ហើយ​បញ្ជូ​ន​គា​ត់​ឲ្យ​ទៅឈ​រ​នៅ ចំពោះ​លោក​អភិបាល​ភេលីច គាត់​ក៏​ប្រើ​ឱកាស​នោះ ដើម្បី​ប្រកាស​ដំណឹង​ល្អ​(កិច្ចការ ២៤:២៤)។ ខណៈ​ពេល​លោក​ប៉ូល និង ​លោក​ស៊ីឡាស​ជាប់​ឃុំឃាំង នៅ​ក្រុង​ភីលីព ពួក​គេ​ក៏​បាន​ផ្សាយ​ដំណឹង​ល្អ​ដល់​ឆ្មាំ​គុក(កិច្ចការ ១៦:២៥-៣៤)។ ក្រោយ​មក​ទៀត ​ពេល​គាត់​ជាប់​ឃុំឃាំ​ង​នៅ​ក្រុង​រ៉ូម គាត់​ក៏​យក​ឱកា​ស​នោះ លើក​ទឹក​ចិត្ត​ដល់​អ្នក​ជឿ​ព្រះ​នៅក្រុ​ង​ភីលីព​(ភីលីព ១:១២-១៨)។ នៅ​ក្នុង​សំបុត្រ ដែល​សាវ័ក​ប៉ុល​សរសេរ​ទៅ​កាន់​ពួក​ជំនុំ នៅ​ក្រុង​កូរិនថូស គាត់​បាន​ប្រាប់​អ្នក​ជឿ​ព្រះ​ថា គាត់​ចង់​ទៅ​សួរ​សុខ​ទុក្ខ និង​ចំណាយ​ពេល ជា​មួយ​ពួក​គេ​មួ​យរ​យៈ ប៉ុន្តែ គាត់​ត្រូវ​ស្នា​ក់​នៅក្រុង​អេភេសូរ ដោយសារ​គាត់​មាន​ឱកាស​ធ្វើ​ការ​ប​ម្រើ​ព្រះ​នៅ​ទីនោះ​។ គឺ​ដូច​ដែល​គាត់​បាន​ចែង​ថា “ខ្ញុំ​នឹង​នៅក្រុង​អេភេសូរ​ទាល់​តែ​ដល់​ថ្ងៃបុ​ណ្យទី​៥​០​ ដ្បិ​ត​មាន​ទ្វារ​យ៉ាង​ធំ ហើយ​ស្រួល​បា​នបើក​ចំហ​ឲ្យ​ខ្ញុំ”(១កូរិនថូស ១៦:៨-៩)។ ហើយ​លោក​ប៉ុល​ក៏​បាន​នាំ​អ្នក​ដទៃ​ទៀត​ឲ្យ​រួម​ចំណែក​ជា​មួយ​គាត់ ដោយ​ឲ្យ​ពួក​គេអ​ធិស្ឋាន​សូម​ឲ្យ​ព្រះអម្ចាស់​បើក​ទ្វារ​ចំហ ដើម្បី​ឲ្យ​គាត់​អាច​ប្រកាស​ពី​ព្រះ​គ្រីស្ទ ឲ្យ​គេ​បាន​ឮ​ច្បាស់(កូល៉ុស…

Read article
ផ្លូវឆ្ពោះទៅរកកម្លាំង

ពេលនាង​​តារ៉ា(Tarah) កំពុង​សិក្សានៅវិ​ទ្យាល័យ នាង​បាន​កើត​មាន​ចិត្ត​ភ័យ​ខ្លាច​ថា ថ្ងៃ​ណាមួ​យ នាង​នឹង​កើត​មាន​ជម្ងឺ​ជា​ទម្ងន់​មួយ។ ហេតុនេះ​ហើ​យ នាង​ក៏បា​ន​ចាប់​ផ្តើម​អធិស្ឋាន ដោយទូ​លសូ​ម​ឲ្យ​ព្រះ បញ្ជៀស​នាង​ឲ្យផុត​ពី​ជម្ងឺ​ដែល​នាង​បាន​ស្រម៉ៃ​ឃើញ​នោះ។ បន្ទាប់​មក នាង​ក៏​បាន​ឈាន​ទៅ​ដ​ល់កា​រ​ផ្លាស់​ប្តូរ នៅ​ក្នុង​ការ​គិត​របស់​ខ្លួន ហើយ​នាង​ក៏បា​នថ្វា​យ​អនាគត​របស់​ខ្លួ​នដ​ល់​ព្រះ ទោះ​បី​ជា​មាន​រឿង​អ្វី​កើត​ឡើង​ក៏​ដោយ។ ជា​ច្រើន​ឆ្នាំក្រោ​យ​មក វេជ្ជ​បណ្ឌិត​ក៏​ពិនិត្យ​ឃើញ​ថា នាង​មាង​ដុំសាច់​មហា រី​កមួ​យ ហើយ​ក៏​បាន​ព្យាបាល​យ៉ាង​ជោគ​ជ័យ ដោយ​គីមី​​សាស្រ្ត។ តារ៉ា​ក៏​បាន​និយាយ​ថា ដោយសា​រ​នាង​បាន​ថ្វាយ​អនាគត​របស់​នាង​ដល់​ព្រះ នោះ​នាង​ក៏​បាន​ត្រៀម​ខ្លួន​ជាស្រេ​ច ពេលជ​ម្ងឺនោះ​បា​នកើ​តមា​នចំ​ពោះ​នាង។ ដូច​នេះ នាង​ក៏​ទទួល​បាន​នូវ​កម្លាំង​ពី​ព្រះ តា​ម​រយៈប​ញ្ហារ​បស់​នាង។ យើង​សង្កេត​ឃើញ​ថា ក្នុង​ជីវិត​របស់​សាវ័ក​ប៉ុល ក៏​មាន​ការ​ថ្វាយ​ដាច់​ដល់​ព្រះផ​ង​ដែរ។ គាត់​បាន​ថ្វាយ​ដាច់​ដល់​ព្រះ បន្ទាប់​ពី​គាត់​បាន​ជួប​បញ្ហា “បន្លា​នៅក្នុ​ងសា​ច់”​(២កូរិនថូស ១២:៧)។ សាវ័ក​ប៉ុល​បាន​អធិស្ឋាន​ម្តង​ហើយ​ម្តង​ទៀត អំពី​ទុក្ខ​លំបាក​របស់​គាត់ ដោយអ​ង្វរ​ព្រះ​អម្ចាស់ ឲ្យ​ដក​យក​បន្លា​នោះ​ចេញ​ពី​គាត់​។ ប៉ុន្តែ ព្រះ​បាន​ឆ្លើយ​តប​ថា “គុណ​​របស់​​អ​ញ​​ល្មម​​ដ​ល់​​ឯង​​ហើយ ដ្បិត​​កំឡាំង​​អញ​​បាន​​ពេញ​​ខ្នាត ដោយ​​សេចក្តី​ កំសោយ”(ខ.៩)។ ពេល​សាវ័​ក​ប៉ុលបាន​យល់អំ​ពីសេច​ក្តីនេះ ​គាត់​ក៏​បាន​ជ្រើស​រើស​គំនិត​វិជ្ជ​មាន គឺ​ដូច​ដែល​គាត់​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​នឹង​ស៊ូ​អួត​ពី​សេចក្តី​កំសោយ​របស់​ខ្ញុំ ដោយ​អំណរ​ជា​ខ្លាំង ដើម្បី​ឲ្យ​ព្រះចេស្តា​នៃ​ព្រះគ្រីស្ទ​បាន​សណ្ឋិត​នៅ​នឹង​ខ្ញុំ … ដ្បិត​កាល​ណា​ខ្ញុំ​ខ្សោយ នោះ​ខ្ញុំ​មាន​កំឡាំង​យ៉ាង​ចំណាន​វិញ”(ខ.៩-១០)។ ពេល​យើង​ជួប​ការ​ភ័យ​ខ្លាច និង​ការ​លំបាក…

Read article