Dennis Fisher

You are here:
ការមើលថែរដ៏ស្រទន់

លោកម៉ាក(Max) មាន​កសិដ្ឋាន​ដ៏​តូ​ច​មួយ​​ សម្រាប់​ចិញ្ចឹម​សត្វ ជា​ការ​កម្សាន្ត។ ថ្មី​ៗ​នេះ ពេលគា​ត់​ទៅ​ពិនិត្យ​មើ​លស​ត្វ​គោ​ ដែល​គាត់​ចិញ្ចឹម គាត់​មាន​ការ​ភ្ញា​ក់​ផ្អើល​​ណាស់ ពេ​ល​បាន​ឃើ​ញ​កូន​គោ​មួ​យ​ក្បាល​ទើប​កើ​ត។ ពេល​គាត់​ទិ​ញ​គោ​​មួយ​ហ្វូង​មកចិ​ញ្ចឹម គាត់​មិន​ដឹង​ថា មាន​គោ​មួយ​ក្បា​ល​ផើ​ម​ទេ​។ តែ​គួ​រ​ឲ្យ​ស្តាយ​ណាស់​ បន្ទាប់​ពី​កូន​គោកើ​ត​មិន​ទាន់​បាន​​ប៉ុន្មាន​ផ​ង មេ​គោ​នោះក៏​បា​នឈឺ​ស្លា​ប់​។ ភ្លាម​នោះ ​លោកម៉ា​ក​ក៏បា​ន​ទិ​ញ​ម្សៅទឹ​កដោះ​​គោ​លាយ​ទឹក​ច្រ​កក្នុ​ង​ដ​ប​ ឲ្យ​កូ​ន​គោ​នោះ​បៅ។​ ​គាត់ក៏​បាន​ប្រា​ប់​ខ្ញុំថា​ ​“កូន​គោនោះ​ ​វាគិ​ត​ថា ​ខ្ញុំជា​​មេវា!​” ​ពេលខ្ញុំ​បា​នស្តា​ប់រឿ​ង​ដែ​លលោ​កម៉ា​កចិញ្ចឹម​កូន​គោ ​ខ្ញុំ​ក៏បា​ន​នឹក​ចាំ អំពីកា​រដែ​ល​សាវ័​កប៉ុ​លមើ​ល​ថែរពួ​កជំ​​នុំ​នៅ​ក្រុង​ថែស្សា​ឡូនិច ដោយ​ប្រដូច​ខ្លួន​គា​ត់ ទៅនឹ​ង​ម្តាយ​ដែល​ចិញ្ចឹ​មកូ​ន។ គឺ​ដូច​ដែល​គាត់​បាន​មា​ន​ប្រសាស​ន៍ថា​ “យើ​ង​​ខ្ញុំ​​​បា​ន​​នៅ​ក​ណ្តាល​​អ្នក​​រាល់​​គ្នា ដោយ​​ស្លូត​បូ​ត​​​វិញ ប្រៀប​​ដូ​ច​​​ជា​​ម្តា​យ​​ថ្នម​កូន ដែល​កំពុង​នៅ​បៅ”(១ថែស្សាឡូនិច ២:៧)។ សាវ័ក​ប៉ុល​មា​ន​អាក​ប្ប​កិរិយ៉ា​ជា​អ្នក​ចិញ្ចឹម​បីបាច់កូន​ ពេល​គាត់​ប​ង្រៀ​ន​អ្នក​ដ​ទៃ។ គាត់​ដឹង​ថា​ អ្នក​ជឿ​ព្រះត្រូ​វកា​រ​ “ទឹកដោះនៃព្រះបន្ទូល” ដើម្បី​លូត​លា​ស់​ខាង​វិ​ញ្ញាណ​(១ពេត្រុស ២:២)។ តែ​គាត់​ក៏​បា​នផ្ត​ល់កា​រ​យក​ចិ​ត្តទុ​ក​ដា​​ក់ជា​ពិសេស ចំពោះ​ការ​ខ្វះ​ខា​តរ​ប​ស់ពួ​ក​គេ​ផង​ដែ​រ​។ គឺ​ដូច​ដែ​លគា​ត់​បាន​​មានប្រ​សាសន៍​ថា “យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​នឹង​អ្នក​រាល់​គ្នា​នីមួយៗ ដូច​ជា​ឪពុក​នឹង​កូន ទាំង​ទូន្មាន និង​កំសាន្ត​ចិត្ត​ផង ហើយ​ទាំង​ធ្វើ​បន្ទាល់​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដើរ​យ៉ាង​គួរ​នឹង​ព្រះ ដែល​ទ្រង់​ហៅ​អ្នក​រាល់​គ្នា​មក​ក្នុង​នគរ ហើយ​ក្នុង​សិរីល្អ​របស់​ទ្រង់”(១ថែស្សាឡូនិច ២:១១-១២)។ ពេល​យើង​ប​ម្រើគ្នា​ទៅ​វិ​ញ​ទៅម​ក​ យើង​អាច​បម្រើ​ តាម​គំរូ​នៃ​​ការ​មើល​ថែ​រ​ដ៏ស្រ​ទន់​របស់​ព្រះ​សង្រ្គោះ​នៃយើង ដោយ​លើក​ទឹក​ចិ​ត្តគ្នា​ទៅ​វិ​ញ​ទៅ​មក​…

Read article
ហាមបំពាន

លោក​ហ៊ីប៉ូក្រាធី(Hippocrates) ជា​គ្រូពេ​ទ្យរ​បស់​ជន​ជាតិ​ក្រិក​សម័យ​បុរាណ។ មាន​មនុស្ស​ជា​ច្រើ​ន​បាន​ចាត់​ទុក​គាត់ ជា​បិតានៃពេ​ទ្យរ​បស់​បច្ចឹម​ប្រទេស។ គាត់​បាន​យល់​អំពី​សារៈ​សំខា​ន់នៃ​កា​រអ​នុវត្ត​តាម​ក្រមសី​លធម៌ នៅក្នុ​ង​ការ​ប្រើ​ជំនាញ​ពេទ្យ ហើយគេ​បាន​ទទួល​ស្គាល់គា​ត់ នៅ​ក្នុង​ការ​និពន្ធ សៀវ​ភៅ​ដែល​មាន​ចំណង​ជើង​ថា ការ​ធ្វើ​សច្ចា​ប្រណិធាណ​តាម​បែប​ហ៊ីប៉ូក្រាទី ដែលនៅតែ​បា​នធ្វើ​ជា​លំ​នាំ​នៃក្រមសី​លធម៌​ សម្រាប់​វេជ្ជ​បណ្ឌិត​ទាំង​ឡាយ ក្នុង​សម័យ​បច្ចុប្ប​ន្ន។ គន្លឹះសំ​ខាន់​នៃ​កា​រ​ធ្វើស​ច្ចា​ប្រណិធាណ​នោះ គឺ “មិន​ត្រូវ​ធ្វើ​បំពាន”។ មាន​ន័យ​ថា គ្រូពេ​ទ្យ​ត្រូ​វធ្វើ​តែ​កា​រអ្វី ដែល​គាត់​គិ​តថា​​ មា​នប្រ​យោជន៍​ចំពោះ​អ្នក​ជម្ងឺ​។ យើង​ក៏​អាច​យ​ក​គោល​ការណ៍​នៃ​ការ​មិ​ន​ធ្វើ​បំពាន មក​ប្រើ​នៅ​ក្នុង​ទំនា​ក់​ទំ​នង ​ជាមួ​យ​អ្ន​ក​ដទៃ ក្នុង​ការ​រ​ស់​នៅជាប្រ​ចាំថ្ងៃផ​ង​​ដែរ។​ តាមពិ​តភា​ព​សប្បុ​រ​សជា​ចំ​ណុច​ស្នូ​ល នៃកា​រ​បង្រៀន​ក្នុង​ព្រះ​គម្ពីរសញ្ញា​ថ្មី អំពី​ការ​ស្រឡាញ់អ្ន​ក​ដទៃ។ សាវ័ក​ប៉ុល​ដឹ​ង​ថា​ ក្រឹត្យ​វិន័យ​នីមួ​យ​ៗ​សុ​ទ្ធ​តែបង្ក​ប់​សេចក្តីស្រ​ឡាញ់​រប​ស់​ព្រះ​ ដូច​នេះ សេចក្តី​ស្រឡាញ់បាន​ឆ្លុះប​ញ្ចាំ​ង អំពី​ក្រឹត្យ​វិន័យ​រប​ស់​ព្រះ។ ហេតុ​នេះ​ហើយបា​នជា​គា​ត់​មាន​ប្រសាស​ន៍ថា “សេចក្តី​​ស្រឡា​ញ់​​មិ​ន​​ដែ​ល​ធ្វើ​អាក្រក់​ដល់​អ្នក​ជិត​ខាង​ឡើយ ដូច្នេះ សេចក្តី​ស្រឡាញ់ ជា​កិច្ច​សម្រេច​​តាម​ក្រឹត្យវិន័យ​ហើយ”(រ៉ូម ១៣:១០)។ ជា​រៀង​រា​ល់​ថ្ងៃ ពេលយើ​ងដើ​រ​តាម​ព្រះយេស៊ូវគ្រី​ស្ទ ដែល​ជា​ព្រះ​សង្រ្គោះនៃ​យើង យើង​តែង​តែត្រូ​វធ្វើ​កា​រស​ម្រេច​ចិត្ត ដែល​អាច​ប៉ះពា​ល់​ដល់​ជីវិត​អ្ន​ក​ដ​ទៃ។ ពេល​យើង​សម្រេច​ចិ​ត្ត​ធ្វើ​អ្វី​មួយ ​ហើយ​គួរ​តែ​សួរខ្លួ​ន​ឯង​ថា​ “តើកា​រនេះ​ ឆ្លុះប​ញ្ចាំងអំ​ពីសេ​ចក្តី​ស្រឡាញ់ ដែល​ព្រះ​គ្រីស្ទ​មាន​ចំពោះ​មនុស្សទាំ​ង​ឡាយ​ឬ​ទេ​ តើខ្ញុំ​គិ​ត​តែ​ពីប្រយោជន៍​ផ្ទាល់​ខ្លួន​ឬ?” ការចេះ​គិ​ត​បាន​វែង​ឆ្ងាយ​យ៉ាង​ដូច​នេះ បង្ហាញ​ឲ្យ​គេ​ឃើញសេ​ចក្តី​ស្រឡាញ់​របស់​ព្រះគ្រី​ស្ទ​ ដែលតែង​តែស​ព្វ​ព្រះទ័យ​នឹង​ប្រោស​មនុស្ស​ដែល​ជួ​ប​កា​រ​ឈឺចាប់​​ និង​ជួយ​ដល់​អ្ន​ក​ដែ​លត្រូ​វ​ការ​ជំ​នួយ។-Dennis Fisher

Read article
ពន្លឺនៃកូនចៀម

មនុស្ស​បាន​ប្រើ​ពន្លឺ​ថ្ងៃ និង​ពន្លឺ​ព្រះច័​ន្ទ ដើម្បី​បំភ្លឺ​នៅ​ពេល​ថ្ងៃ​ និង​ពេលយ​ប់ អស់​ជា​ច្រើនជំនាន់​រាប់​មិ​ន​អស់។ ពន្លឺ​ព្រះ​ច័ន្ទ​ជួ​យ​បំភ្លឺ​ផ្លូ​វនៅ​ពេ​ល​យប់ រី​ឯ​ព​ន្លឺ​ថ្ងៃ​ផ្តល់​កំារ​ស្មី ដែល​ផ្តល់​ជីវិត​ដល់​រុ​ក្ខ​ជាតិ​ហូ​ប​ផ្លែ​ និងផ្ត​ល់​ជី​វ​ជាតិ​ដែល​រូ​ប​​កាយ​យើ​ង​ត្រូ​វ​ការ ហើយបំភ្លឺលោកា នៅពេលថ្ងៃ និយាយរួ​មព្រះ​បា​នប្រ​ទា​នព​ន្លឺ​ដ៏អ​ស្ចារ្យ តា​មរយៈ​​តួព​ន្លឺទាំ​ង​ពីរ​នេះ។ យ៉ាងណា​មិ​ញ​ ព្រះ​គម្ពីរ​លោកុប្បត្តិបា​ន​ចែ​ង​ថា​ ព្រះទ្រ​ង់ “​​ធ្វើ​​ពន្លឺ​ធំ​ជា​២​តួ ១​ដែល​ធំ​ជាង នោះ​សំរាប់​បំភ្លឺ​ក្នុង​ពេល​ថ្ងៃ ហើយ​១​ដែល​តូច​ជាង​សំរាប់​បំភ្លឺ​ក្នុង​ពេល​យប់”(លោកុប្បត្តិ ១:១៦)។ ប៉ុន្តែ ថ្ងៃណា​មួ​យ ​ព្រះអ​ង្គ​នឹង​ប្រទា​ននូ​វ​ពន្លឺមួយប្រ​ភេ​​ទ​ទៀត ដល់ម​នុ​ស្សជា​តិ​។ សាវ័ក​យ៉ូហា​ន​បា​ន​ក​ត់​ទុក​ក្នុ​ងក​ណ្ឌ​វិវរណៈ​ថា ទីក្រុងនៅ​យេ​រូសាឡិ​ម​ថ្មី “​មិន​ត្រូវ​ការ​នឹង​ព្រះអាទិត្យ ឬ​ព្រះចន្ទ​សម្រាប់​​នឹង​បំភ្លឺ​ទេ ដ្បិត​សិរីល្អ​នៃ​ព្រះ​បាន​បំភ្លឺ​ហើយ ឯ​កូន​ចៀម​ក៏​ជា​ចង្កៀង​នៃ​ក្រុង​នោះ​ដែរ”(វិវរណៈ ២១:២៣)។ ពាក្យ “ពន្លឺ” ដែល​បាន​ប្រើ​ក្នុង​បទ​គ​ម្ពី​រ​នេះ​ គឺ​ប្រៀ​បបា​ន​នឹ​ង​ច​ង្កៀ​ងដ៏​ធំ​មួ​យ​។ ព្រះ​គ្រីស្ទ​ដែល​មាន​ពេញ​ដោ​យ​សិរី​ល្អ     នឹង​បាន​ធ្វើ​ជា​ចង្កៀង​ខាងវិ​ញ្ញាណ ដែល​បំភ្លឺ​ផែន​ដី​ថ្មី​ដែលមា​ន​ពេញ​ដោ​យអំ​ណរ។​ ព្រះ​អម្ចា​ស់​យេស៊ូវ​គ្រីស្ទ ជា​“កូន​​​ចៀម​​​នៃ​​ព្រះ ដែល​ដោះ​បាប​មនុស្ស​លោក”(យ៉ូហាន ១:២៩)។ ព្រះអ​ង្គ​ជា​ប្រភ​ព​នៃ​ពន្លឺ​ខា​ងវិ​ញ្ញា​ណ ដែលធ្វើ​ឲ្យ​អ្ន​ក​ដើរ​​តាម​ព្រះអង្គ ក្លាយជា​ “ពន្លឺ​នៃ​លោកិយ”(ម៉ាថាយ ៥:១៤)។ ប៉ុន្តែ ព្រះអ​ង្គ​នឹ​ងក្លា​យ​ជា​ចង្កៀង​បំភ្លឺ​ផ្លូវ​យើង  អស់ក​ល្ប​ជានិ​ច្ច(វិវរណៈ ២១:២៣)។ តើយើ​ងនឹ​ង​មា​ន​ចិត្ត​រំ​ភើប​យ៉ា​ងណា​ ដែលនឹ​ង​បាន​រ​ស់​នៅ​ក្នុង​ពន្លឺ​នៃកូ​ន​ចៀម​នៃ​ព្រះ​!-Dennis Fisher

Read article
បន្ទប់ និងតុ

ពេល​ខ្ញុំនិង​ភរិយា​របស់​ខ្ញុំទៅ​​​​លេង​ប្រទេស​អង់​គ្លេស កាល​ពី​ពេល​ថ្មី​ៗ​នេះ​ យើង​បាន​ទៅ​មើល​ផ្ទះស្បូ​វរ​បស់​អ្នក​ស្រីហាថាវេយ ក្នុង​តំប​ន់ស្រ្តែ​ត​ហ្វ៊ត អាប់​ផុន អាវ៉ុន។ ផ្ទះ​ស្បូវ​នោះ​មានចំ​ណាស់​ជា​ង​៤០០​ឆ្នាំ ហើយវា​ជា​ផ្ទះ​ដែ​លភ​រិយា​របស់​លោក​វីលៀម សេកស្ពៀរ(William Shakespeare) ដែល​ជាអ្ន​កនិ​ពន្ធ​ដ៏ល្បី​ បាន​​នៅកា​​​ល​​​ពី​ក្មេង​។ អ្នក​នាំភ្ញៀ​វ​បា​ន​ប​ង្ហាញ​​តុ​មួយ ធ្វើពី​បន្ទះ​ឈើ​ដ៏​ធំ​មួយ​។ គេ​ប្រើផ្នែ​ក​ម្ខាង​​របស់​តុនេះ​ ​សម្រាប់​ញាំអា​ហារ ហើយ​ម្ខាង​ទៀត​សម្រាប់​កាត់​​​អាហារ​។ ក្នុង​ជីវភា​ព​របស់​ជន​ជាតិ​អ​ង់គ្លេ​ស គេ​បាន​បង្កើត​ឃ្លាប្លែក​ៗ​ថ្មី​ៗ ដោយ​ផ្សំ​ជា​មួយ​ពាក្យ​តុ  ដែល​ពាក្យ​នេះទា​ក់ទ​ងនឹ​ង​អា​ហារ ការ​ស្នាក់នៅ​ ភាព​ស្មោះត្រ​ង់ ​និង​អំណាច​។ ឧទាហរណ៍ ភោជ​នាល័យជា​ក​ន្លែង​ដែល​គេ​​ផ្តល់​ឲ្យនូវ “បន្ទប់ និង​តុ” ដែល​មានន័​យ​ថា​ កន្លែង​ស្នាក់​នៅ​នោះផ្តល់​កន្លែង​គេង និង​អាហារ​ដល់​ភ្ញៀវ។ នៅ​តាម​តៀម​ស្រា ដែល​មាន​ភ្ញៀវ​លេង​បៀរ គេ​តម្រូវ​ឲ្យអ្នក​លេង “ដាក់​ដៃ​លើតុ​”​ ដើម្បី​បង្ហាញ​ថា​ពួក​គេមិ​នប​ន្លំ​ទេ​។ នៅ​ផ្ទះវិ​ញ គេ​ឲ្យឪ​ពុក​អង្គុយ​នៅក​ន្លែង​ពិសេស  ​នៅតុ​អា​ហារ ដែល​គេហៅ​គា​ត់ថា​ “មេតុ”។ ការ​នេះបា​ន​ធ្វើ​ឲ្យ​ខ្ញុំ​នឹង​ចាំ​ថា ​ព្រះយេស៊ូវ​ជា “កន្លែង​ស្នាក់​នៅ ​និង​ផ្តល់​អាហារ” ដល់​យើង។ ព្រះ​អង្គ​ជាប្រភព​នៃ​អាហារ​ខាង​វិញ្ញាណ​របស់​យើង​(យ៉ូហាន ៦:៣៥,៥៤) ព្រះ​អង្គ​ប្រទាន​កម្លាំង​ឲ្យ​យើង​រស់​នៅ ដោយ​ក្តី​ស្រឡាញ់​(១៤:២១) ព្រះ​អង្គ​ជា​ម្ចាស់ ដែល​ពេញ​ដោយ​ក្តី​ស្រឡាញ់​(ភីលីព ២:១១) ហើយស​ព្វ​ថ្ងៃនេះ​ ព្រះអ​ង្គ​កំពុង​រៀ​ប​ចំ​ផ្ទះ​ដ៏​អស់​កល្ប​ជា​និច្ច…

Read article
ដំណើរជីវិតរបស់កញ្ញាយ័រឌីន

កញ្ញា​យ័រឌីន ខាស់ស្ទ័រ(Jordyn Castor) បាន​ពិការ​ភ្នែក​ពី​កំ​ណើត។ ប៉ុន្តែ គាត់នៅ​តែ​អា​ច​រស់​នៅក្នុ​ង​ជីវិត​ដែល​ពេញ​លេញ និង​មាន​ផ្លែ​ផ្កា ទោះបី​ជា​គា​ត់មា​ន​បញ្ហា​នេះក៏​ដោ​យ។​ មាន​ខ្សែភាព​យ​ន្ត​ឯកសា​រ​មួយ ដែ​លមា​នចំ​ណ​ងជើ​ង​ថា តើអ្ន​កអា​ច​មើល​ឃើញ​ដូ​ចខ្ញុំ​ទេ​? ខ្សែ​ភាព​យន្ត​ឯកសារ​នេះបា​ន​និយាយ​អំពី​ដំណើរ​ជីវិត​របស់​គាត់។ គាត់​ជា​សិស្ស​ពូកែ នៅសា​លា​រៀន ហើយ​គាត់ចូ​ល​ចិ​ត្តជិះ​ក​ង់ និង​ជិះ​ស្គី​ចុះជ​ម្រាល ដោយមា​នជំ​នួ​យប​ន្តិច​បន្តួ​ចប៉ុ​ណ្ណោះ។ កញ្ញា​យ័រឌីន​បានមា​នប្រ​សាសន៍ អំពី​ភាព​ពិការ​ភ្នែ​ករ​បស់ខ្លួ​ន​ថា​ ​“ខ្ញុំស្ម័គ្រ​ចិត្ត​បន្ត​រ​ស់​នៅ​ជាជ​ន​ពិការ​ភ្នែក។  ខ្ញុំ​យល់ថា​  ព្រះ​បានប​ង្កើត​ម​នុស្ស​យើ​ងម្នា​ក់​ៗ​ម​ក ឲ្យ​មាន​លក្ខ​ណៈខុ​ស​ៗគ្នា​​ដោយមា​ន​​ហេតុ​ផល​រប​ស់​ទ្រង់ … ហើយ​ខ្ញុំយ​ល់​ថា ភាព​ពិការ​ភ្នែក​រ​បស់​ខ្ញុំ ជាផ្នែកមួយ​នៃកិ​ច្ច​ការដែ​ល​ខ្ញុំ​នឹ​ង​ធ្វើ ក្នុង​ជីវិត​របស់​ខ្ញុំ”។ សព្វ​ថ្ងៃនេះ​ គាត់​ជា​និស្សិត​សកលវិ​ទ្យាល័យ ផ្នែក​បច្ចេក​វិទ្យា​កំព្យូទ័រ​។ គាត់​មាន​ក្តីស្រ​មៃ   ចង់​ជួយ​ក្នុង​ការអ​ភិវឌ្ឍន៍​កម្ម​​វិធី​កំព្យូទ័​រ​ថ្មីមួ​យ   ដែល​នឹង​ជួ​យ​​ដ​ល់​ជន​ពិបាក​ភ្នែ​ក​ទាំង​ឡាយ។ តើ​កញ្ញាយ័រ​ឌីន អាចប​ន្ត​មាន​គំ​និត​វិជ្ជ​មាន ចំ​ពោះកា​រ​រស់​នៅ ​ដោយរ​បៀប​ណា​? ក្នុងនា​ម​ជាអ្ន​ក​ដើរ​តា​មព្រះ​គ្រី​ស្ទ​ គាត់​បាន​យល់​ថា ព្រះ​​​គ្រប់​គ្រង​កាលៈទេ​សៈទាំ​ងអ​ស់ នៃ​ជីវិត​របស់​គាត់​។ ការ​នេះបា​ន​នាំ​​ឲ្យ​គាត់​មា​ន​ជំនឿ​ចិ​ត្ត ក្នុង​ការ​ស្វែក​រក​ឱកាស ដែល​អ្នក​ខ្លះ​ប្រហែល​ជា​មិន​ជឿថា​ គាត់​អាច​ធ្វើ​បា​នឡើ​យ។​​ ជា​ការ​ពិ​តណា​ស់ ខ្សែ​ជីវិត​របស់​កញ្ញា​យ័រ​ឌីន បា​នឆ្លុះ​បញ្ចាំ​ង​អំពី​សេចក្តី​ពិត ក្នុង​បទ​គម្ពីរ​ភីលីព ដែលបានចែ​ងថា​ “ខ្ញុំ​អាច​នឹង​ធ្វើ​គ្រប់​ទាំង​អស់​បាន ដោយសារ​ព្រះគ្រីស្ទ​ដែល​ទ្រង់​ចម្រើន​កំឡាំង​ដល់​ខ្ញុំ”(៤:១៣)។ ទោះបី​ជា​យើ​ងមា​ន​ចំណុច​ខ្លាំង ឬ​ខ្សោយ​យ៉ាង​ណា​ក៏​ដោ​យ…

Read article
សម្រាកកាយ

កាល​ពីពេ​លក​ន្លង​ទៅ​ ខ្ញុំ​មាន​បញ្ហា​សុខ​ភាព​ផ្លូ​វ​កាយ។ ខ្ញុំមា​ន​កា​រឈឺ​ចាប់ នៅ​ត្រ​ង់​ស្នា និង​ដៃខា​ងឆ្វេ​ង ហើយ​​មាន​ស្នាម​កន្ទួល​នៅ​កំភួន​ដី និង​មេ​ដៃ ដែល​ឈឺ ពេល​ខ្ញុំប៉ះ​វា​​​។ មិន​តែ​ប៉ុណ្ណោះ ខ្ញុំ​មា​ន​ការ​ហ​ត់​នឿយ​ជា​រៀង​រា​ល់​ថ្ងៃ​ទៀត​។ ទី​បំផុត ខ្ញុំ​ក៏​បា​ន​ទៅ​ជួ​ប​គ្រូពេ​ទ្យ ហើយក៏​បា​ន​ដឹង​ថា ខ្ញុំបា​ន​កើ​ត​រើម។ គ្រូពេ​ទ្យក៏​បា​នឲ្យ​ខ្ញុំ​ញាំថ្នាំ​ប្រឆាំ​ង​នឹង​មេរោគ ហើយ​ប្រាប់​ខ្ញុំ​ថា​ បីបួ​ន​សប្តាហ៍​ទៀត ជម្ងឺ​នេះ​នឹ​ង​ជា​សះស្បើយ​ហើយ។ ដោយ​សារ​​តែ​ជម្ងឺ​នេះ ខ្ញុំត្រូ​វ​មាន​ទម្លាប់​ថ្មី​មួ​យទៀ​ត គឺ​ត្រូវគេ​ង​មួ​យ​ស្រប​ក់​នៅ​ពេល​ព្រឹក  និ​ងនៅ​ពេ​លរ​សៀល  ដើម្បី​ឲ្យខ្ញុំ​មា​នកម្លាំ​ង​ធ្វើ​កា​រ​។ ដូច​នេះ​​ទំរាំ​តែខ្ញុំ​ជាសះ​ស្បើ​យ​ ខ្ញុំ​ត្រូវ​រៀ​ន​ឈប់​សម្រាក​មួយ​រយៈ​។ មាន​ពេល​មួ​យ ព្រះយេ​ស៊ូ​វ​បា​ន​ចាត់​ពួ​ក​សិស្សរ​បស់ព្រះ​អង្គ ឲ្យចេ​ញ​ប​ង្រៀន​គេ​ ដោយនូ​វ​ព្រះ​នាម​ព្រះអ​ង្គ​។ ពេល​នោះ ពួក​គេ​មានចិ​ត្ត​រំ​ភើប នឹ​ងកា​រ​អ្វី​ដែល​ពួក​គេ​បាន​ធ្វើណា​ស់ បាន​ជា​ពួក​គេភ្លេច​ញាំអា​ហារ   និង​សម្រាក​ឲ្យ​បា​ន​ត្រឹម​ត្រូវ។  ពេ​លព្រះ​អង្គ​ត្រឡប់​មកវិ​ញ  ព្រះអ​ង្គ​ក៏​បា​នប្រា​ប់ពួ​ក​គេ​ថា​ “ចូរ​អ្នក​រាល់​គ្នា​មក​ឯ​ទី​ស្ងាត់​ដោយឡែក នឹង​ឈប់​សម្រាក​​បន្តិច​សិន”(ម៉ាកុស ៦:៣១)។ មនុស្ស​ម្នាក់​ៗ​ត្រូវ​ការ​កា​រ​ស​ម្រាក ហើយបើ​​សិន​ជាយើ​ង​ធ្វើការ​យូរ​ពេក ដោយ​គ្មាន​កា​រស​ម្រា​ក​​​ទេ យើង​នឹង​មា​ន​បញ្ហាទាំ​ង​ខាង​រូប​កាយ និងខា​ង​ផ្លូវ​អា​រម្មណ៍។ ហើយយើ​ង​ក៏​មិ​នអា​ចបំ​ពេញ​មុខ​នាទី ​តាមកា​រ​ទទួល​ខុ​ស​ត្រូវ​បា​ន​ល្អឡើ​យ​។ តើ​ព្រះ​អម្ចា​ស់​កំពុ​ងលើ​ក​ទឹក​ចិ​ត្ត​អ្នក​ ឲ្យ “ទៅរក​ក​ន្លែង​ស្ងាត់ ​ដើម្បីស​ម្រា​កមួ​យ​រយៈ​ពេល​សិន​ឬ​ទេ​”? ជួនកា​ល ការ​ឈប់​ស​ម្រាក​ពីរ​បី​ដ​ង ដើម្បី​សម្រាក​ជា​មួយ​ព្រះ​អង្គ​ អា​ចមា​ន​ការ​ចាំ​បាច់​ចំពោះ​យើ​ងណា​ស់។-Dennis…

Read article
ការរត់ដល់ទី

ពេល​ដែល​លោ​កចេហ្វ(Jeff) បាន​ដឹង​ថា​ សុខ​ភាព​រប​ស់ម្តា​យ​គាត់​កំពុ​ងតែ​មា​ន​ការ​ចុះខ្សោយ​យ៉ាង​ឆា​ប់​រហ័ស គាត់​ក៏​បាន​ប្រ​ញាប់​ជិះយ​ន្តហោះ​ ទៅនៅ​ក្បែ​រម្តាយ​​គាត់។ គាត់បាន​អង្គុ​យ​នៅ​ក្បែ​រ​ចំហៀ​ង​គ្រែ ដោយកា​ន់​ដៃម្តា​យ​គា​ត់ ដោយ​ច្រៀង​ច​ម្រៀង​ទំនុក​ដំ​កើង លើក​ទឹកចិ​ត្ត និងប​ង្ហា​ញ​សេច​ក្តី​ស្រ​ឡាញ់​ចំពោះ​អ្នក​ម្តាយ​។​ ម្តាយគា​ត់ក៏​បា​ន​លាចា​កលោ​ក​ទៅ​ ហើយនៅ​ក្នុង​ពី​ធី​បុ​ណ្យ​សព មាន​មនុ​ស្ស​ជា​ច្រើ​នបាន​ប្រា​ប់លោ​ក​ចេហ្វថា ម្តាយរ​បស់​គាត់​​ជា​ព្រះពរ ​ដែលម​ក​ពី​ព្រះ​។ ម្តាយ​គាត់​មា​ន​អំ​ណោយ​ទាន​ ក្នុង​កា​រ​បង្រៀ​ន​ព្រះ​គ​ម្ពី​រ ប្រឹក្សាផ្លូ​វ​ចិត្ត​ដ​ល់​អ្ន​ក​ដទៃ ហើយដឹ​ក​នាំ​ក្រុ​ម​អ​ធិស្ឋាន។ កិច្ចកា​រទាំ​ង​នេះ​ ជាផ្នែ​កដ៏​សំខាន់​​នៃ​ការ​បម្រើ​ព្រះ​គ្រី​ស្ទ រហូត​​ជិ​ត​ដល់​​ចុ​ង​​ប​ញ្ចប់​នៃ​ជីវិតគា​ត់។​ គាត់​បាន​បញ្ចប់​ការ​រត់​ប្រ​ណាំង បានយ៉ា​ង​ល្អ ​ថ្វាយព្រះ​គ្រី​ស្ទ។​ ដើម្បីជា​កា​រ​គោ​រព​ចំ​ពោះ​ជីវិ​ត​រ​បស់​ម្តា​យ​គា​ត់ លោក​ចេហ្វបានចូ​ល​រួ​ម​ ក្នុង​ការ​រ​ត់ប្រ​ណាំង​ម៉ារ៉ា​តុ​ន ចម្ងាយ​៤៥​គីឡូ​ម៉ែត្រ។ ក្នុងអំ​ឡុង​ពេល​នៃ​កា​ររ​ត់ប្រ​ណាំ​ង​នេះ គាត់​បាន​អរ​ព្រះ​គុ​ណ​ព្រះ ​ដែល​បាន​ប្រទា​​នជី​វិ​តឲ្យម្តា​យគា​ត់​ ហើយបា​ន​កា​ន់​ទុក្ខ​ចំពោះ​ការ​បាត់​បង់​ម្តាយគា​ត់។ ពេល​គាត់​រត់​ដល់​ទី​ លោក​ចេហ្វ​ក៏បា​ន​ចង្អុល​ទៅលើមេ​ឃ។​ គា​ត់ថា​  គាត់កំ​ពុង​ច​ង្អុ​ល​ទៅ  “កន្លែង​ដែល​ម្តា​យ​គាត់កំពុងរ​ស់​នៅ​”។  ម្តាយរ​ប​ស់គា​ត់បា​ន​ថ្វា​យ​ព្រះកិត្តិនា​មដ​ល់​ព្រះ​គ្រី​ស្ទ ដល់ទី​បញ្ច​ប់ ដែ​លកា​រ​នេះបា​នរំ​ឭ​ក​គាត់ អំពី​ពាក្យ​រ​ប​ស់សា​វ័ក​ប៉ុល ដែល​បាន​មានប្រ​សា​សន៍​ថា “ខ្ញុំ​បាន​តយុទ្ធ​យ៉ាង​ល្អ ខ្ញុំ​បាន​រត់​ប្រណាំង​ជា​ស្រេច ខ្ញុំ​បាន​រក្សា​សេចក្តី​ជំនឿ​ទៅ​ហើយ ពី​នេះ​ទៅ​មុខ នឹង​មាន​មកុដ​នៃ​សេចក្តី​សុចរិត បំរុង​ទុក​ឲ្យ​ខ្ញុំ ដែល​ព្រះអម្ចាស់​ដ៏​ជា​ចៅក្រម​សុចរិត ទ្រង់​នឹង​ប្រទាន​មក​ខ្ញុំ​នៅ​ថ្ងៃ​នោះ”(២ធីម៉ូថេ ៤:៧-៨)។ យើង​កំពុ​ងតែ​ចូ​ល​រួម នៅក្នុង​ “ការ​រត់​ប្រណាំច​ម្ងាយ​ឆ្ងាយ”…

Read article
យឺតពេក

ពេល​ខ្ញុំប​ង្រៀន​និស្សិត​ឆ្នាំ​ទី​១ ក្នុង​ថ្នាក់​សំណេ​រមហាវិ​ទ្យាល័យ  ជា​ញឹក​ញា​ប់ ខ្ញុំ​ច្រើន​តែ​ប្រាប់​ពួក​គេ​ ឲ្យខិ​ត​ខំ​​សរសេរ​តែង​សេចក្តី​ជា​ច្រើ​ន ដែល​គ្រូដា​ក់​​ឲ្យ​ធ្វើ​​នៅ​​ផ្ទះ​ ដើ​ម្បីឲ្យ​​អាចរៀន​ជាប់។​ ប៉ុន្តែ នៅក្នុង​ឆមាស​ស្ទើរ​តែ​ទាំង​អស់​ ​មានសិ​ស្សខ្លះ​មិ​នជឿ​ខ្ញុំ​ទេ។ ពួក​គេ​ជា​អ្នក​ដែល​ផ្ញើអ៊ីមេ​លទាំ​ងត​ក់​ក្រហ​ល់ បន្ទាប់ពី​​ម៉ោងរៀនចុង​ក្រោយ​បា​នប​ញ្ច​ប់ទៅ​ហើ​យ ដោយ​រៀប​រា​ប់​ប្រាប់ ​អំពីមូ​ល​ហេតុ​ដែ​ល​ពួក​គេមិ​នបា​ន​យ​កចិ​ត្ត​ទុក​ដា​ក់ ចំ​ពោះ​កា​រ​ធ្វើកិ​ច្ច​ការ​ទាំ​ងនោះ​។ ខ្ញុំ​មិន​ចង់​ទម្លាក់​ពួក​គេ​ទេ​ តែខ្ញុំ​ត្រូ​វ​តែនិ​យាយ​ប្រាប់​ពួ​កគេថា​ “​សូម​ទោ​ស​។  ប្អូនយ​កកិ​ច្ចកា​រម​ក​ដា​ក់​យឺត​ពេក គ្រូ​មិន​អាចឲ្យ​ប្អូ​ន​ជាប់​បា​ន​ទេ”។​ សម្រាប់និ​ស្សិ​តឆ្នាំ​ទី​១ ការរៀ​ន​ធ្លាក់ ហើយ​ត្រូវ​ខា​ត​​ថ្លៃ​សាលាជា​ច្រើ​ន នាំឲ្យ​មាន​ផ​លវិ​បាក​ច្រើ​ន​ណាស់​ទៅ​ហើយ​។ ប៉ុន្តែ មា​នកា​រ​ធ្លាក់​មួ​យទៀ​ត​   ដែល​ធ្ងន់​ធ្ង​រជា​ង​នេះទៀ​ត ​   ហើយ​ក៏ស្ថិ​ត​ស្ថេរជារហូ​ត​ផង​ ដែល​មនុស្ស​ជួប​នៅចុ​ង​បញ្ចប់​នៃជី​វិត បើសិ​​នជា​ពួក​គេ​មិន​បា​ន​យក​ចិ​ត្តទុ​ក​ដា​ក់ ចំពោះ​បញ្ហានៃ​អំ​ពើបា​ប​ ដែលត្រូ​​វ​ដោះស្រាយជា​មួ​យព្រះ​ ឲ្យទា​ន់​ពេល​វេ​លា​ទេ​នោះ​។ ក្នុង​ករ​ណី​នេះ ​បើសិន​ជាម​នុ​ស្ស​ស្លា​ប់​ទៅ ​ដោយ​មិន​បា​ន​ទទួ​ល​ជឿព្រះ​យេស៊ូវ ជា​ព្រះ​សង្រ្គោះ​ទេ ពួក​គេ​ត្រូវ​ធ្លា​ក់​ចូ​លទៅ​ក្នុ​ងសេច​ក្តីហិ​នវិ​នាស​អស់កល្បជា​និ​ច្ច។ តើ​យើង​នឹ​ងមា​នការ​ត​ក់​ស្លត់​យ៉ាង​ណា​  ពេល​ដែល​បានឈ​រ​នៅចំ​ពោះព្រះ​អ​ង្គ នៅគ្រា​ចុ​ងក្រោ​យ ហើ​យឮ​ព្រះអ​ង្គមា​នប​ន្ទូ​ល​ថា “អញ​​មិន​​​ដែល​បាន​ស្គាល់​ឯង​រាល់​គ្នា​ទេ នែ ពួក​ទទឹង​ច្បាប់​អើយ ចូរ​ថយ​ចេញ​ពី​អញ​ទៅ!”(ម៉ាថាយ ៧:២៣)។  អ្នក​​និពន្ធ​ព្រះគម្ពីរ​ហេព្រើ  បានដា​ស់​តឿន​យើ​ង​ ឲ្យ “ឈោងឲ្យ​ដល់​”(៤:១) ការ​សម្រាក​អ​ស់ក​ល្ប​ជា​និច្ច ដែល​ព្រះបា​នប្រ​ទា​ន​។ ដំណឹង​ល្អនោះ​គឺ​ថា​  …

Read article
ការបើកបរនៅខាងឆ្វេងដៃ​

ខ្ញុំបាន​ធំ​ពេ​ញវ័យ នៅ​សហ​រដ្ឋ​អាមេរិក ដែល​នៅ​ទីនោះ គេ​បើក​បរ​ប្រកាន់​ខា​ង​ស្តាំ​ដៃ ហេតុ​នេះ​ហើយ​ខ្ញុំ​​​មាន​​ការ​ចាប់​អារម្មណ៍​ចំពោះ​ប្រទេស​មួយ​ចំនួន ដែល​គេ​ប្រកាន់​យក​ការ​បើក​បរ​ខាង​ឆ្វេង​ដៃ​។ បន្ទាប់​មក ពេល​ខ្ញុំ​បាន​ទៅ​ប្រទេស​អង់​គ្លេស ខ្ញុំ​បា​ន​ឮ​អ្ន​ក​នាំ​ភ្ញៀវ​ទេស​ចរណ៍​ម្នាក់ នៅ​ទី​ក្រុង​ឡុង ពន្យល់​អំពី​មូល​ហេតុ​ដែលប្រ​ទេស​អង់​គ្លេស​មាន​ច្បាប់ ឲ្យ​បើក​បរ​ប្រកាន់​ខាង​ឆ្វេង​ដៃ។ គាត់ថា “កាល​ពី​ទសវត្សរ៍ឆ្នាំ​១​៨០០ ទាំង​អ្នក​ថ្មើ​ជើង​ និង​អ្នក​បរទេះ​​សេះ​ បាន​ប្រើ​ប្រាស់​ផ្លូវ​ថ្នល់​រួម​គ្នា​។ ពេល​ដែល​រទេះ​សេះកំ​ពុង​ធ្វើ​ចរាចរណ៍​នៅ​ខាង​ស្តាំដៃ​ អ្នក​បរទេះ​​នោះ​​តែង​តែ​​យក​មោង​វាយ​សេះជា​ធម្ម​តា ហើយ​ជួន​កាល​ក៏វាយ​​ប៉ះ​ត្រូវ​អ្នក​ដើរ ដែល​នៅ​ក្បែរនោះ​។ ដើម្បី​ដោះស្រា​យ​បញ្ហា​នេះ គេ​ក៏​បាន​​ចេញ​ច្បាប់ ​តម្រូវ​ឲ្យ​រ​ទេះ​សេះទាំ​ង​អស់​ធ្វើ​ចរាចរណ៍ តា​ម​ផ្លូវ​ថ្នល់ នៅ​ខាង​ឆ្វេង​ដៃ ដើម្បី​កុំ​ឲ្យប៉ះ​ពា​ល់​អ្នក​ថ្មើរ​ជើង​ទៀត​”។​ ច្បាប់​ចរាចរណ៍​នេះ គឺ​សម្រាប់​ជា​ប្រយោជន៍ និង​ជា​ការ​ការ​​ពា​រ​​ដល់​អ្នក​ដំណើរ​ទាំង​ឡា​យ ដូច​នេះ ព្រះ​រាជ​បញ្ជា​របស់​ព្រះ​អម្ចាស់​ក៏ស​ម្រាប់​ជា​ប្រយោជន៍ និង​ការ​ការពា​រ​យើង​ផង​​ដែរ។​ ដោយ​សារ​ព្រះ​អង្គ​ស្រឡាញ់​យើង នោះ​ព្រះអង្គ​បាន​ប្រទាន​ក្រឹត្យ​វិន័យ​មក ​ដើម្បីជា​ប្រយោជន៍​យើង។ គឺដូ​ច​ដែល​សាវ័ក​ប៉ុល​បាន​បង្រៀន​ថា ​“បង​​ប្អូ​ន​​អើយ ព្រះ​ទ្រង់​បាន​ហៅ​អ្នក​រាល់​គ្នា​មក ឲ្យ​មាន​សេរីភាព តែ​កុំ​ឲ្យ​ប្រើ​សេរី​នោះ ទុក​ជា​ឱកាស​ដល់​សាច់​ឈាម​ឡើយ គឺ​ត្រូវ​បំរើ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​សេចក្តី​ស្រឡាញ់​វិញ ដ្បិត​​ក្រឹត្យវិន័យ​​ទាំង​មូល បាន​សំរេច​មក​ក្នុង​ពាក្យ​តែ​១​ម៉ាត់​នេះ​ថា «ចូរ​ឯង​ស្រឡាញ់​អ្នក​ជិត​ខាង ដូច​ខ្លួន​ឯង»”(កាឡាទី ៥:១៣-១៤)។ ពេល​ដែល​យើង​អនុវត្ត​តាម​ព្រះប​ន្ទូ​ល​ព្រះ សូម​យើង​ចាំ​ថា ព្រះ​គុណ​ព្រះ បាន​ប្រទាន​នូវ​ការ​ណែនាំ ដើម្បីជួ​យ​ឲ្យ​យើង​លូត​លាស់​ ដោយ​ស្រឡាញ់​ព្រះអង្គ…

Read article
ឈ្នះសេចក្តីស្លាប់

ថ្មីៗ​នេះ ខ្ញុំ​បា​នមើ​ល​រូ​ប​គំនូ​បុរាណមួ​យ​ផ្ទាំង​ ដែលបា​ន​ធ្វើ​ឲ្យ​ខ្ញុំ​​ប៉ះ​ពា​ល់ចិ​ត្តយ៉ាងខ្លាំ​ង។ ផ្ទាំង​​គំនូរនោះមា​នចំ​ណ​ង​ជើ​ង​ថា​ អាណាតាស៊ីស (Anastasis) ​ដែល​ប្រែ​ម​ក​ថា “ការរ​ស់​ឡើង​វិញ”។ ផ្ទាំង​គំនូ​រ​នេះ​បាន​ពិព​ណ៌​នា​ តាមរ​បៀ​បដ៏​គួ​រឲ្យ​ភ្ញាក់​ផ្អើល​ អំពីកា​រ​ដែ​ល​ព្រះ​គ្រីស្ទ​បាន​ឈ្នះ​អំពើ​បាប ​ដោយវិ​ចិត្រ​ករ​បា​ន​គូររូ​ប​ព្រះយេស៊ូវដែ​លទើ​ប​តែយា​ង​ចេញ​ពី​ផ្នូរថ្មី​ៗ ​ហើយកំ​ពុ​ង​ទាញ​អ័ដាំម និង​នាងអេវ៉ា​ចេ​ញពី​ក្តា​មឈូ​ស ឲ្យចូ​ល​ទៅ​ក្នុ​ងជី​វិត​អ​ស់កល្ប​ជា​និ​ច្ច។ ស្នាដៃសិ​ល្បៈមួ​យ​នេះ ​មាន​​ភាពអស្ចារ្យ​យ៉ា​ង​ខ្លាំង​ នៅ​ត្រង់​ចំ​ណុ​ច ដែល​ព្រះ​គ្រីស្ទ​​មា​ន​ព្រះជ​ន្ម​ឡើង​វិ​ញ ដែល​បាន​កែ​ប្រែ​សេចក្តីស្លា​ប់ខា​ង​វិញ្ញា​ណ និង​​ខាង​រូ​ប​កាយ​ ដែល​ជា​ល​ទ្ធផ​លនៃ​អំ​ពើបាប​។ មុន​ពេល​ព្រះ​អម្ចាស់យេ​ស៊ូវ​សុគ​តនៅ​លើ​ឈើ​ឆ្កា​ង​ ព្រះ​អង្គ​បាន​ថ្លែង​ទំ​នាយ អំពី​ការ​ដែ​ល​ព្រះ​អង្គ​ត្រាស​ហៅ​គ្រីស្ទប​រិស័ទ ឲ្យ​ចូលទៅ​ក្នុ​ង​ជី​វិត​ថ្មី ដ៏រុ​ងរឿ​ង នៅ​ថ្ងៃណា​មួយ​។ គឺដូ​ច​ដែ​លព្រះ​​អង្គបានមា​ន​បន្ទូ​ល​ថា “ដ្បិ​ត​​មាន​​ពេល​វេលា​មក ដែល​អស់​ទាំង​ខ្មោច​នៅ​ក្នុង​ផ្នូរ​នឹង​ឮ​សំឡេង​ទ្រង់ ហើយ​នឹង​ចេញ​មក”(យ៉ូហាន ៥:២៨-២៩)។ ដោយ​សារព្រះគ្រី​ស្ទបា​ន​ឈ្នះ​សេ​ចក្តី​ស្លា​ប់ នោះ​ផ្នូរ​​មិនមែនជា​ចុ​ង​បញ្ច​ប់​រប​ស់យើ​ង​ទេ​។​ តា​ម​ធ​ម្មតា យើង​មាន​ការ​សោក​សង្រេង ពេល​ដែល​ម​នុ​ស្ស​ជាទី​ស្រ​ឡាញ់​បានស្លា​ប់ ហើយពួ​ក​គេ​ត្រូ​វ​បែក​ចេញ​ពី​យើង ក្នុង​មួយ​ជីវិត​នេះ​។ តែ​អ្នក​ជឿ​ព្រះ​មិន​បា​នសោ​កស​ង្រេង ដូចម​នុស្ស​ដែល​គ្មា​ន​សង្ឃឹម​នោះឡើ​យ(១ថែស្សាឡូនិច ៤:១៣)។​ ដោយសា​រ​ព្រះយេ​ស៊ូ​វបា​ន​មា​ន​ព្រះជន្ម​ឡើ​ង​វិញ​ហើ​យ នោះថ្ងៃ​ណាមួ​យ​ គ្រីស្ទប​រិស័ទ​​ទាំង​អស់ ដែល​បាន​ស្លាប់​ នឹងបា​ន​ចេញ​ពី​ផ្នូររ​បស់​ខ្លួន​ ហើយ​នឹង​មានរូ​ប​កាយ​ដ៏​ឧ​ត្តម្ភ(១កូរិនថូស ១៥:៤២-៤៤)។ ហើយយ៉ា​ង​​នោះ “យើង​នឹង​នៅ​ជា​មួយ​នឹង​ព្រះអម្ចាស់​ជា​ដរាប​ទៅ”(១ថែស្សាឡូនិច ៤:១៧)។-Dennis Fisher

Read article