ឈប់!
ជីវិតមនុស្សម្នាក់ៗ ប្រៀបបាននឹងមុខជំនួញដ៏មមាញឹក មួយ។ ជីវិតរបស់យើង ហាក់ដូចជាតែងតែមានកិច្ចការដែលត្រូវធ្វើជាបន្ថែមទៀតជានិច្ច ហើយតែងតែមានកន្លែងផ្សេងដែលត្រូវទៅជាបន្តទៀត ព្រមទាំងមានមនុស្សដែលត្រូវជួបជាបន្ថែមទៀត។ គ្មាននរណាម្នាក់ចង់រស់នៅ ក្នុងជីវិតដែលមិនបានធ្វើកិច្ចការអ្វីដែលមានន័យនោះឡើយ តែទន្ទឹមនឹងនោះ ចង្វាក់ដ៏លឿននៃដំណើរជីវិត ក៏បានគម្រាមថា នឹងឆក់យកភាពស្ងប់ស្ងៀមចេញពីយើង។ ពេលយើងកំពុងបើកបររថយន្ត ឬម៉ូតូ មានផ្លាកសញ្ញាចរាចរណ៍ ដែលបញ្ជាឲ្យយើងឈប់ ឬផ្លាកសញ្ញាដែលដាស់តឿនយើង ឲ្យបន្ថយល្បឿន ដែលគេបានដាក់តាមដងផ្លូវ ដើម្បីរំឭកយើងឲ្យដឹងខ្លួនថា ដើម្បីសុវត្ថិភាព យើងមិនអាចចេះតែជាន់ឈ្នាន់ល្បឿន ឬមូលហ្គ្រែម៉ូតូជាប់ជានិច្ចឡើយ។ ដូចនេះ យើងត្រូវការក្រើនរំឭកបែបនោះ នៅក្នុងគ្រប់ផ្នែកទាំងអស់នៃជីវិតរបស់យើង។ អ្នកនិពន្ធព្រះគម្ពីរទំនុកដំកើង បានដឹងច្បាស់ពីសារៈសំខាន់នៃពេលស្ងប់ស្ងាត់។ ព្រះទ្រង់បាន “សម្រាក” នៅថ្ងៃទីប្រាំពីរ។ ម្យ៉ាងទៀត មានពេលមួយ ព្រះយេស៊ូវទ្រង់មានសេចក្តីជាច្រើនទៀតដែលត្រូវបង្រៀន និងមានមនុស្សជាច្រើនទៀត ដែលត្រូវប្រោសឲ្យជា តែទ្រង់ក៏បានយាងទៅដាច់ដោយឡែកពីហ្វូងមនុស្ស ដើម្បីសម្រាកព្រះកាយមួយរយៈ(ម៉ាថាយ ១៤:១៣ ម៉ាកុស ៦:៣១)។ ទ្រង់បានជ្រាបថា ការបន្ថែមល្បឿននៅក្នុងជីវិត គឺមិនមែនជាទង្វើដ៏ឆ្លាតវ័យឡើយ ពោលគឺយើងមិនត្រូវធ្វើឲ្យកុងទ័រសាំងរបស់យើង ចេះតែចង្អុលទៅរក “ចំណុចអស់សាំង” ជានិច្ចឡើយ។ បទគម្ពីរទំនុកដំកើង ១៣១:២ បានចែងថា “ទូលបង្គំបានរម្ងាប់ ហើយព្រលួងព្រលឹងទូលបង្គំជាស្រេច” តើកន្លងមក…
Read article