កុំភ្លេច
ខ្ញុំមិនយល់ស្របនឹងទស្សនៈ របស់អ្នកដែលប្រឆាំងនឹងសម្ភារៈប្រើប្រាស់ ហើយនិយាយថា ការមានរបស់កម្មសិទ្ធិ ជាការអាក្រក់។ ខ្ញុំត្រូវតែទទួលស្គាល់ថា ខ្ញុំត្រូវការសម្ភារៈប្រើប្រាស់ជាចំាបាច់ ហើយជាញឹកញាប់ ខ្ញុំបានជួបការល្បួង ដែលនាំចិត្តខ្ញុំឲ្យបង្គទ្រព្យសម្បត្តិ ដែលខ្ញុំត្រូវការនោះ កាន់តែច្រើនឡើងៗ។ ប៉ុន្តែ ទន្ទឹមនឹងនោះ ខ្ញុំក៏បានទទួលស្គាល់ផងដែរថា ការមានរបស់ទ្រព្យច្រើនជាកម្មសិទ្ធិអាចមានគ្រោះថ្នាក់ នៅពេលដែលវានាំឲ្យយើងមានការខាតបង់ខាងវិញ្ញាណ។ កាលណាយើងមានទ្រព្យសម្បត្តិកាន់តែច្រើន នោះយើងក៏កាន់តែមានអារម្មណ៍ថា យើងមិនមានខ្វះអ្វីទេ បានជាយើងកាន់តែងាយភ្លេចខ្លួនថា យើងត្រូវការព្រះ ហើយភ្លេចស្រឡាញ់ព្រះអង្គ។ ប៉ុន្តែ សូមកុំភ្លេចឲ្យសោះថា អ្វីៗដែលយើងមាន គឺសុទ្ធតែមានប្រភពមកពីព្រះ ដែល “ប្រទានគ្រប់ទាំងអស់មកយើងរាល់គ្នាជាបរិបូរ ឲ្យយើងបានអរសប្បាយ”(១ធីម៉ូថេ ៦:១៧)។ គួរឲ្យស្តាយណាស់ ពេលដែលយើងបានទទួលរបស់នោះហើយ យើងបែរជាអរសប្បាយនឹងរបស់ទាំងនោះ ជាជាងអរសប្បាយនឹងព្រះ ដែលជាអ្នកឲ្យ។ ហេតុនេះហើយ បានជានៅពេលដែលព្រះទ្រង់រៀបនឹងប្រទាននូវជីវិត ដែលមានព្រះពរជាបរិបូរ ដល់រាស្រ្តព្រះអង្គ ក្នុងទឹកដីសន្យា ព្រះអង្គបានដាស់តឿនពួកគេថា “ចូរប្រយ័ត្ន ក្រែងភ្លេចព្រះយេហូវ៉ា ជាព្រះនៃឯង”(ចោទិយកថា ៨:១១)។ បើព្រះទ្រង់បានអនុញ្ញាតឲ្យអ្នក បានអរសប្បាយនឹងភាពបរិបូរនៃសម្ភារៈ នោះចូររំឭកខ្លួនឯង អំពីប្រភពនៃសម្ភារៈទាំងនោះចុះ។ តាមពិត យើងរាល់គ្នាមានការជាច្រើន ដែលត្រូវអរព្រះគុណព្រះ ទោះបីជាយើងមានទ្រព្យសម្បត្តិច្រើន…
Read article