Julie Schwab

You are here:
ធ្វើជាទីបន្ទាល់ល្អនៅកន្លែងធ្វើការ

​បើ​អ្នក​បាន​ប្រព្រឹត្ត​ល្អ ហើយ​ទ្រាំ​ឲ្យ​គេ​ធ្វើ​ទុក្ខ​ដោយ​អត់​ទ្រាំ​វិញ នោះ​ទើប​ជា​ការ​ដែល​គាប់​ព្រះហឫទ័យ​នៅ​ចំពោះ​ព្រះ​មែន។ ១ពេត្រុស ២:២០ អ្នក​គ្រប់​គ្រង​នៅ​កន្លែង​ធ្វើការ​របស់​អេវេលីន(Evelyn) បាន​សួរ​នាង​ថា “តើ​នាង​នៅ​តែ​មិន​សប្បាយ​ចិត្ត ដោយសារ​ខ្ញុំ​ចង់​ឲ្យ​ក្រុម​ការងារ​របស់​នាង មាន​បន្ទប់​ធ្វើ​ការ​តូច​ជាង​មុន​មែន​ទេ?” នាង​ក៏​បាន​ឆ្លើយ​ដោយ​ទឹក​មុខ​មាំ​ថា “អត់​ទេ”។ នាង​កាន់​តែ​មិន​សប្បាយ​ចិត្ត ពេល​ដែល​គាត់​ហាក់​ដូច​ជា​ចង់​យក​រឿង​នេះ​មក​និយាយ​ទៀត។ នាង​បាន​ព្យាយាម​ជួយ​ក្រុម​ហ៊ុន​របស់​នាង ដោយ​ស្វែង​រក​វិធី​នាំ​ក្រុម​ផ្សេង​ទៀត​ឲ្យ​ចូល​រួម តែ​ទីកន្លែង​តូច​ជាង​មុន ធ្វើ​ឲ្យ​នាង​ស្ទើរ​តែ​មិន​អាច​ធ្វើ​ការ​នេះ​បាន។​ អេវេលីន​ខំ​ទប់​ទឹក​ភ្នែក តែ​នាង​បាន​សម្រេច​ចិត្ត​ថា នឹង​ធ្វើ​អ្វី​ក៏ដោយ ដែល​អ្នក​គ្រប់​គ្រង​ឲ្យ​នាង​ធ្វើ។ នាង​ប្រហែល​មិន​អាច​នាំ​មក​នូវ​ការ​ផ្លាស់​ប្តូរ ដែល​នាង​សង្ឃឹម​ថា នឹង​កើត​មាន​នោះ​ទេ តែ​នាង​នៅ​តែ​អាច​ធ្វើ​ការងារ​របស់​នាង អស់​ពី​សមត្ថភាព។ ក្នុង​កណ្ឌគម្ពីរ​សំបុត្រ​ទី​១​របស់​សាវ័ក​ពេត្រុស គាត់​បាន​ជំរុញ​អ្នក​ជឿ​ព្រះ​យេស៊ូវ នៅ​សតវត្សរ៍​ទី​១ ឲ្យ​ចុះ​ចូល​នឹង “គ្រប់​ទាំង​ច្បាប់ របស់​មនុស្ស​លោក”(១ពេត្រុស ២:១៣)។ ការ​ប្រកាន់​ខ្ជាប់​នូវ​ភាព​ត្រឹម​ត្រូវ ក្នុង​ស្ថានភាព​ដ៏​ពិបាក​នៃ​ការងារ មិនមែន​ជា​ការ​ងាយ​នោះ​ទេ។ ប៉ុន្តែ លោក​ពេត្រុស​បាន​ប្រាប់​យើង អំពី​ហេតុផល ដែល​យើង​ត្រូវ​បន្ត​ធ្វើ​ការ​ល្អ យ៉ាង​ដូច​នេះ​ថា ចូរ “ប្រព្រឹត្ត​ដោយ​ទៀង​ត្រង់ នៅ​ក្នុង​ពួក​សាសន៍​ដទៃ ដើម្បី​នៅ​កន្លែង​ណា ដែល​គេ​និយាយ​ដើម ពី​អ្នក​រាល់​គ្នា ទុក​ដូច​ជា​មនុស្ស​ប្រព្រឹត្ត​អាក្រក់ នោះ​ឲ្យ​គេ​បាន​សរសើរ​ដល់​ព្រះ នៅ​ថ្ងៃ​ដែល​ទ្រង់​យាង​មកប្រោស ដោយ​គេ​ឃើញ​ការ​ល្អ​របស់​អ្នក​រាល់​គ្នា​វិញ”(ខ.១២)។ ម្យ៉ាង​ទៀត ការ​នេះ​ជួយ​យើង​ឲ្យ​រស់​នៅ​ជា​គំរូ​នៃ​ការ​កោត​ខ្លាច​ព្រះ សម្រាប់​អ្នក​ជឿ​ដទៃ​ទៀត…

Read article
ការមើលឃើញសក្ដានុពលរបស់អ្នកដទៃ

កាល​សុល​បាន​មក​ដល់​ក្រុង​យេរូសាឡិម នោះ​គាត់​ខំ​ចូល​ទៅ​ឯ​ពួក​សិស្ស តែ​គេ​ខ្លាច​គាត់​ទាំង​អស់​គ្នា គេ​មិន​ជឿ​ថា គាត់​ជា​សិស្ស​ទេ។ កិច្ចការ ៩:២៦ ក្នុង​អត្ថ​បទ ដែល​អ្នក​ស្រី​ហាណា ស្កែល(Hannah Schell) បាន​សរសេរ​អំពី​ការ​បង្រៀន​ជា​លក្ខណៈ​បុគ្គល គាត់​បាន​ពន្យល់​ថា គ្រូ​បង្រៀន​ជា​លក្ខណៈ​បុគ្គល ចាំ​បាច់​ត្រូវ​គាំទ្រ ជំរុញ​ចិត្ត និង​លើក​ទឹក​ចិត្ត​សិស្ស​របស់​ខ្លួន តែ “ជា​ដំបូង គ្រូ​បង្រៀន​ដែល​ល្អ មើល​ឃើញ​អ្នក…បាន​សេចក្តី​ថា គាត់​ទទួល​ស្គាល់​សិស្ស មិនមែន​ដោយសារ​សិស្ស​បាន​ទទួល​រង្វាន់ ឬ​មាន​ឈ្មោះ​ល្បី ដោយសារ​គេ​ស្គាល់​ច្រើន​នោះ​ទេ តែ​គាត់​មើល​ឃើញ​តម្រូវ​ការ​ជា​មូល​ដ្ឋាន​របស់​សិស្ស ក្នុង​លក្ខណៈ​ជា​មនុស្ស”។ មនុស្ស​ត្រូវ​ការ​ការ​ទទួល​ស្គាល់ ត្រូវ​ការ​ឲ្យ​គេ​ស្គាល់ និង​ត្រូវ​ការ​ឲ្យ​អ្នក​ដទៃ​ទុក​ចិត្ត។ ក្នុង​បទ​គម្ពីរ​សញ្ញា​ថ្មី លោក​បាណាបាស ដែល​ឈ្មោះ​គាត់​មាន​ន័យ​ថា “កូន​នៃ​ការ​លើក​ទឹក​ចិត្ត” មាន​ជំនាញ “មើល​ឃើញ” មនុស្ស​នៅ​ជុំវិញ​គាត់។ ក្នុង​បទ​គម្ពីរ​កិច្ចការ ជំពូក៩ គាត់​បាន​ផ្តល់​ឱកាស​ឲ្យ​លោក​សូល​ចូល​រួម ខណៈ​ពេល​ដែល​ពួក​សិស្ស​សុទ្ធ​តែ​ខ្លាច​គាត់​(ខ.២៦)។ លោក​សូល(ក្រោយ​មក ហៅថា ប៉ុល​វិញ ក្នុង​កិច្ចការ ១៣:៩) មាន​ប្រវត្តិ​បៀតបៀន​អ្នក​ជឿ​ព្រះ​យេស៊ូវ(៨:៣) ដូច​នេះ ពួក​គេ​មិន​គិត​ថា គាត់​ជា​សិស្ស​របស់​ព្រះ​គ្រីស្ទ​ទេ(៩:២៦)។ ក្រោយ​មក លោក​ប៉ុល និង​លោក​បាណាបាស មាន​ការ​មិន​ចុះ​សម្រុង​គ្នា នៅ​ក្នុង​ការ​នាំ​លោក​ម៉ាកុស…

Read article
ជួយយកអាសាអ្នកទាល់ក្រ

អញ​បង្គាប់​ដល់​ឯង​ថា ត្រូវ​ឲ្យ​ឯង​លា​ដៃ​ដល់​បង​ប្អូន និង​ពួក​អ្នក​ទាល់​ក្រ ហើយ​នឹង​ពួក​កំសត់​ទុរគត នៅ​ក្នុង​ស្រុក​ឯង​ជា​កុំ​ខាន​វិញ។ ចោទិយកថា ១៥:១១ លោក​អេលវីស សាំម័រ(Elvis Summers) បាន​ឮ​សម្លេង​គោះ​ទ្វារ។ គាត់​ក៏​បាន​បើក​ទ្វារ​ឃើញ​អ្នក​ស្រី​ស្មូកឃី(Smokey) ដែល​ជា​ស្រ្តី​ទន់​ខ្សោយ​ម្នាក់ បាន​មក​ផ្ទះ​គាត់​ជា​ញឹក​ញាប់ ដើម្បី​សុំ​កំប៉ុង​លក់​អេតចាយ។ លុយ​ដែល​គាត់​រក​បាន​ពី​ការ​លក់​អេតចាយ​នោះ ជា​ប្រភព​ប្រាក់​ចំណូល​របស់​គាត់។ លោក​អេលវីស​ក៏​បាន​សួរ​រក​កន្លែង​ស្នាក់​នៅ​របស់​អ្នក​ស្រី​ស្មូកឃី។ អ្នក​ស្រី​ស្មូកឃី​ក៏​បាន​នាំ​គាត់ ទៅ​រក​សំយ៉ាប​ផ្ទះ​ទទឹង​ប្រហែល​កន្លះ​ម៉ែត្រ នៅ​ជាប់​ផ្ទះ​មួយ​ខ្នង។ លោក​ស៊ូម័រ​មាន​ការ​អាណិត​អ្នក​ស្រី​ស្មូកឃី​ណាស់ បាន​ជា​គាត់​សង់​ “ផ្ទះ​តូច​មួយ” ដែល​ជា​ជម្រក​ដ៏​សាមញ្ញ​មួយ ដើម្បី​ឲ្យ​អ្នក​ស្រី​ស្មូកឃី​អាច​គេង​ដោយ​សុវត្ថិភាព។ លោក​ស៊ូម័រ​ក៏​បាន​បន្ត​ប្រើ​គំនិត​នេះ​ដើម្បី​ជួយ​អ្នក​ដទៃ​ទៀត។ គាត់​បាន​បង្កើត​ទំព័រ GoFundMe នៅ​លើ​បណ្តាញ​សង្គម ហើយ​ក៏​បាន​ធ្វើ​ការ​ជា​ក្រុម ជា​មួយ​ពួកជំនុំ​ក្នុង​តំបន់ ដើម្បី​ផ្តល់​ដី​សម្រាប់​សង់​ជម្រក​បន្ថែម​ សម្រាប់​ជន​អនាថា​ដទៃ​ទៀត។ ក្នុង​ព្រះ​គម្ពីរ​ទាំង​មូល ព្រះ​ទ្រង់​បាន​រំឭក​រាស្រ្ត​ទ្រង់ ឲ្យ​ជួយ​ទំនុក​បម្រុង​អ្នក​ដែល​ខ្វះ​ខាត​ផង​ដែរ។ ពេល​ដែល​ព្រះ​មាន​បន្ទូល​តាម​រយៈ​លោក​ម៉ូសេ ដើម្បី​ឲ្យ​ពួក​អ៊ីស្រាអែល​ត្រៀម​ខ្លួន​ចូល​ទឹក​ដី​សន្យា ព្រះ​អង្គ​បាន​លើក​ទឹក​ចិត្ត​ពួក​គេ ឲ្យ “​​លា​ដៃ​ដល់​គេ​វិញ​ជា​កុំ​ខាន ហើយ​ឲ្យ​គេ​ខ្ចី​តាម​ចិត្ត ឲ្យ​ល្មម​ដល់​គ្រា​ទាល់ក្រ​នោះ​ចុះ”(ចោទិយកថា ១៥:៨)។ បទ​គម្ពីរ​នេះ​ក៏​បាន​កត់​សំគាល់​ផង​ដែរ​ថា “​ពួក​ទាល់​ក្រ​មិន​ចេះ​ដែល​ផុត​ពី​ក្នុង​ស្រុក​ឡើយ”(ខ.១១)។ រឿង​នេះ​ងាយ​យល់​ទេ។ ដោយសារ​ព្រះ​ទ្រង់​បាន​ត្រាស់​ហៅ​ដោយ​ព្រះទ័យ​អាណិត ឲ្យ​ពួក​អ៊ីស្រាអែល “​លា​ដៃ​ដល់​បង​ប្អូន និង​ពួក​អ្នក​ទាល់​ក្រ ហើយ​នឹង​ពួក​កំសត់​ទុរគត”(ខ.១១) នោះ​យើង​ក៏​អាច​រក​ឃើញ​វិធី​ជួយ​អ្នក​ខ្វះ​ខាត​ផង​ដែរ។ មនុស្ស​ម្នាក់​ៗ​ត្រូវ​ការ​អាហារ…

Read article