Julie Ackerman Link

You are here:
ការប្តេជ្ញាចិត្ត

ចាប់​តាំង​ពីឆ្នាំ​១៩៧៥​មក ខ្ញុំ​មិ​ន​ដែល​បាន​ធ្វើការប្តេជ្ញា​ចិ​ត្ត​ជាថ្មី​ សម្រាប់​ឆ្នាំ​ថ្មីឡើ​យ។ ខ្ញុំ​មិន​ត្រូវ​ការ​ការ​ប្តេជ្ញាចិត្ត​ជាថ្មី​ទេ​ ព្រោះ​ខ្ញុំនៅ​តែ​បន្តធ្វើ​តាមការ​ប្តេជ្ញាចិ​ត្តចា​ស់ ដែល​ត្រូវ​សរ​សេរ​កំណត់​ហេតុខ្លី​ៗ​ យ៉ាង​ហោច​ណាស់​ឲ្យបា​ន​មួយ ជា​រៀង​រាល់ថ្ងៃ​ ត្រូវ​ខិត​ខំអា​ន​ព្រះ​គម្ពីរ និង​អធិស្ឋាន​ឲ្យបា​ន​ច្រើន ក្នុង​ថ្ងៃ​នីមួ​យៗ​ ត្រូវ​រៀប​ចំពេ​លវេ​លា ត្រូវ​ធ្វើ​ឲ្យ​បន្ទប់​របស់​ខ្ញុំស្អាត​ជា​និច្ច​(មុន​​ពេល​ខ្ញុំសម្អាត​ផ្ទះ​ទាំងមូ​ល)។ ទោះ​ជាយ៉ា​​​ង​​​ណាក៏​​​ដោយ ឆ្នាំនេះ​ ខ្ញុំបា​នប​ន្ថែម​ការ​ប្តេជ្ញាចិ​ត្ត​ថ្មី​មួយ​ទៀត ដែល​ខ្ញុំបា​នរ​កឃើ​ញ ក្នុង​សំបុត្រ ដែល​សាវ័ក​ប៉ុល​បាន​សរសេរ​ទៅ​កាន់​ពួក​ជំ​នុំ នៅទី​ក្រុង​រ៉ូម​ថា “កុំ​បី​​ឲ្យ​យើង​រាល់​គ្នា​និន្ទា​គ្នា​ទៅ​វិញ​ទៅ​មក​ទៀត​ឡើយ ស៊ូ​ឲ្យ​យើង​គិត​សំរេច​ក្នុង​ចិត្ត​ដូច្នេះ​វិញ​ថា យើង​មិន​ធ្វើ​ក្បួន​ឲ្យ​បង​ប្អូន​ជំពប់​ដួល ឬ​រវាត​ចិត្ត​ចេញ​ឡើយ”(រ៉ូម ១៤:១៣)។ ទោះ​ជា​គេបានប្រើ​ការប្តេ​ជ្ញាចិ​ត្ត​មួយ​នេះ តាំង​ពី​យូរ​ណាស់​មក​ហើយ​ក៏​ដោ​យ(ប្រហែល​២ពាន់ឆ្នាំម​កហើ​យ)ក៏​យើ​ងគួ​រ​​តែមា​ន​ការ​ប្តេជ្ញាចិ​ត្ត​មួយ​នេះ ជា​ថ្មី​ឡើង​វិញ​ ជារៀ​ង​រាល់​ពេ​លដែ​ល​ឆ្នាំថ្មីមក​ដ​ល់។ សព្វ​ថ្ងៃ​នេះ មាន​គ្រីស្ទ​បរិស័​ទខ្លះ​បាន​បង្កើ​តក្បួ​នច្បា​ប់ សម្រាប់​ឲ្យ​អ្នក​ដទៃ​អនុ​វ​ត្ត​តា​ម ហើយ​ជំរុ​ញឲ្យ​គេ​មា​នការ​ប្រ​ព្រឹត្ត ឬ​ជំនឿ​បែប​ណាមួ​យ​ដែល​មិន​មាន​ចែង ឬមា​ន​ចែង​តែប​ន្តិច​​បន្តួ​ចក្នុ​ងព្រះ​គ​ម្ពីរ គឺ​មិន​ខុ​ស​ពីអ្ន​កជឿ​ព្រះ​ខ្លះ ក្នុង​ពួក​ជំនុំ ​នៅទី​ក្រុង​រ៉ូ​ម កា​លពី​ស​ម័យ​មុន​ឡើ​យ។ “ថ្មដែ​លធ្វើ​ឲ្យជំ​ពប់​ដួល”​នេះ បាន​បណ្តា​លឲ្យ​អ្ន​ក​ដើរ​តាម​ព្រះយេស៊ូវ មាន​ការ​ពិ​បាក នៅ​ក្នុង​កា​រដើ​ម​តាម​ផ្លូវ​នៃ​សេចក្តី​ជំនឿ​ ដែល​ព្រះអ​ង្គ​បាន​យាង​​មក​ប្រទានឲ្យ​យើងដឹ​ង​ថា យើង​បាន​ទទួ​ល​សេចក្តី​ស​ង្រ្គោះ ដោយ​សារ​ព្រះ​គុណ​ព្រះ មិន​មែន​ដោយ​សារ​ការ​ប្រព្រឹត្ត​ល្អឡើ​យ​(កាឡាទី ២:១៦)។ យើងត្រូ​វ​ជឿ​ថា ព្រះអ​ង្គបា​ន​សុគ​ត់ ហើយ​មាន​ព្រះ​ជន្ម​ឡើង​វិ​ញ ដើម្បី​លួស​យើ​ងឲ្យ​រួ​ចពី​បា​ប។ យើ​ងអា​ច​អប​អរសារ​ទរ ចំ​ពោះដំ​ណឹង​ល្អ​នៃ​ព្រះ​គ្រីស្ទ ​ក្នុង​ឆ្នាំថ្មី​…

Read article
ល្អលើសផែនការ

ការ​រំខាន គឺ​ជា​កា​រ​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​មនុស្ស​យើង​ជាធ​ម្មតា។ កម្រ​មាន​ថ្ងៃ​ណា ​ដែល​អ្វី​ៗ​មាន​ដំណើរ​ការ តាម​ផែន​ការណ៍​របស់​យើង​​។ ផែន​ការ​របស់​យើង​ច្រើន​តែ​ជួប​ឧប​ស័គ្គដែ​ល​យើង​មិន​អាច​គ្រប់​គ្រង​បាន។ យើង​​ជួប​ឧប​ស័គ្គ​ច្រើន​រាប់​មិ​នអ​ស់ ដែល​ចេះ​តែ​ប្រែ​ប្រួល​ពី​មួយ​ទៅ​មួយ​ជា​និ​ច្ច ដូច​ជា ជម្ងឺ ការ​ប៉ះទ​ង្គិច ការ​ស្ទះច​រា​ចរណ៍ ការ​ភ្លេច​ភ្លាំ​ង ឧបករណ៍​មាន​បញ្ហា ភាពអ​សីលធ​ម៌ ភាព​កម្ចិល ការ​ខ្វះកា​រ​អត់​ធ្មត់ កា​រខ្វះ​ស​មត្ថ​ភាព។ល។ ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ ពេល​មាន​បញ្ហា យើង​ច្រើន​តែ​មើល​ឃើញ​តែ​ការ​លំបាក​ប៉ុណ្ណោះ គឺមិ​នបា​ន​ឃើញ​ប្រយោជន៍​របស់​វា​ទេ។ យើង​ច្រើន​តែគិ​ត​ថា​ បញ្ហា​ទាំង​នោះ គ្មាន​ប្រយោជន៍​អ្វី ក្រៅពី​បំបាក់​ទឹក​ចិត្ត​យើ​ង ធ្វើ​ឲ្យជីវិត​យើង​កាន់​តែពិ​​បាក ហើ​យរា​រាំង​ផែន​ការ​របស់​យើង​ប៉ុណ្ណោះ​។ ទោះ​បី​ជាយ៉ា​ងណា​ក៏​ដោយ​ ព្រះ​អាច​ប្រើ​បញ្ហារ​បស់យើ​ង ដើម្បី​ការ​ពារ​យើង មិន​ឲ្យ​ជួប​គ្រោះថ្នាក់ ដែល​យើង​មើល​មិន​ឃើញ ពុំ​នោះ​ទេ ​បញ្ហា​នោះ​អាច​ជា​ឱកាស ដើម្បី​បង្ហាញ​ព្រះគុ​ណ និង​ការ​អត់​ទោស​បាប​របស់​ព្រះ។ វាអា​ចជា​កា​រចា​ប់​ផ្តើម​នៃកា​រអ្វី​ ដែលល្អ​​ប្រសើរ​លើស​អ្វី​ដែល​យើង​បាន​គ្រោង​ទុក​ទៅ​ទៀ​ត។​ ​ ទោះ​បញ្ហា​នោះជា​អ្វី​ក៏​ដោយ​ ទោះ​​​យើង​ប្រហែ​លជា​មិ​ន​យ​ល់​ពីមូ​លហេ​តុ ដែល​ព្រះ​អង្គ​ឲ្យ​ការ​ទាំង​នោះកើ​ត​ឡើង​ក៏​ដោយ ក៏​យើង​នៅ​តែអាច​ដឹ​ងច្បា​ស់ អំពី​បំណង​ព្រះទ័​យ​ដ៏ល្អ​រប​ស់​ព្រះ ​គឺ​ដើម្បី​ធ្វើឲ្យ​យើង​ផ្លាស់​ប្រែ ​ឲ្យកាន់​តែ​ដូច​ព្រះ​យេស៊ូវ និង​ដើម្បី​ពង្រី​កនគរ​របស់​ព្រះអ​ង្គ​ នៅ​លើ​ផែន​ដី​នេះ។​ បើ​យើង​និយាយ​ថា ការ​លំបាក​ដែល​បាន​កើត​ឡើង​ចំពោះ​រាស្រ្ត​របស់​របស់​ព្រះ ក្នុង​ប្រវត្តិ​សាស្ត្រ ជា​ការ​ខាត​ប​ង់ ដែល​ឥត​ប្រយោជន៍ នោះជា​​ការ​យល់ច្រ​ឡំហើ​យ។…

Read article
នៅពេលយប់​ ដែលគ្មាននរណាមក

នាពេល​យប់​មួយ ក្នុង​រដូវ​រងា លោក​យ៉ូហាន សេបាស្ទាន បាច(Johann Sebastian Bach) ដែល​ជា​អ្នក​និពន្ធ​បទ​ភ្លេង បាន​រៀប​គម្រោង ទៅ​ធ្វើ​ការ​ប្រគុំ​បទ​ភ្លេង ដែល​គាត់​ទើប​តែបា​ននិ​ពន្ធ​ថ្មី​ៗ ឲ្យ​គេ​ស្តាប់​ជាលើ​កដំ​បូង។ ពេល​គាត់​មក​ដ​ល់​ព្រះវិហារ គាត់​រំពឹង​ថា នឹង​មាន​មនុស្សម​ក​ចូល​រួម​ពេញ​ព្រះវិ​ហារ។ តែផ្ទុ​យ​ទៅវិ​ញ គាត់​មិន​ឃើ​ញ​មាន​នរណា​ម្នាក់​មក​សោះ។ ​ដោយ​មិន​បង្អ​ង់​យូរ គាត់​ក៏​បាន​ប្រា​ប់ត​ន្រ្តីករ​ទំាង​ឡាយ​​ថា​ ពួក​គេ​នៅ​តែប្រគុំ​តន្ត្រី តាម​ការ​គ្រោង​ទុក​ដដែល។ ពួក​គេ​ក៏​ចូល​កន្លែង​រៀង​ខ្លួន លោក​បាច​ក៏​បាន​លើក​ចង្កឹះដឹកនាំ​ការប្រគុំ​តន្រ្តី ហើយមិ​នយូ​រប៉ុ​ន្មាន សម្លេង​ត​ន្រ្តីដ៏​ពិរោះ​អស្ចារ្យ​ក៏​បាន​លាន់​ឡើង ពេញ​ក្នុង​ព្រះវិហារ​​ដ៏ស្ងា​ត់ជ្រ​ងំ ដែល​គ្មានម​នុស្ស​មក​ចូល​រួម​នោះ។ រឿង​នេះបា​នប​ណ្តាលចិ​ត្ត​ខ្ញុំ​ឲ្យឆែ​កពិ​និត្យមើ​លវិ​ញ្ញាណ​របស់​ខ្លួនឯ​ងឡើ​ង​វិញ។ ខ្ញុំ​សួរ​ខ្លួន​ឯ​ងថា​ បើសិ​ន​ជាខ្ញុំ​និពន្ធ​សៀវ​ភៅ ហើយ​​មាន​តែព្រះ​ទេ ដែល​នឹង​អា​ន​សៀវភៅនោះ​​ តើខ្ញុំ​នឹ​ង​និពន្ធ​សៀ​វ​ភៅ​នោះ​ឬទេ​? បើ​សិន​ជា​ដូច្នោះមែ​ន តើ​ការ​និ​ពន្ធ​រប​ស់ខ្ញុំ​នឹង​មាន​ភាព​ខុស​ប្លែក​យ៉ាង​ណា? គេ​បាន​ណែនាំ​អ្នក​និ​ពន្ធ​ថ្មី​ៗ ឲ្យ​ស្រមៃ​ឃើញ​មនុ​ស្ស​ម្នាក់ ដែល​នឹង​អាន​សៀវភៅ​ដែ​ល​ពួក​គេ​កំពុង​​ស​រសេរ ដើម្បីឲ្យ​​ពួក​គេមា​នកា​រផ្តោ​តអា​រម្មណ៍​បាន​ល្អ​ ​នៅ​ក្នុ​ង​ការ​និពន្ធ​។ ខ្ញុំ​​​​ក៏បា​ន​​អនុវ​ត្តដូ​ចនេះ​ផង​ដែរ ពេលដែ​​ល​​​ខ្ញុំ​និពន្ធ​​សៀវភៅ​​សម្រាប់​​ប្រកប​​​ជា​មួ​​យ​ព្រះ​បន្ទូល​ប្រចាំ​ថ្ងៃ។ ​ខ្ញុំព្យា​យា​មគិ​ត​អំពី​អ្នក​អាន​សៀវ​ភៅ​របស់​ខ្ញុំ ព្រោះ​ខ្ញុំ​ចង់​សរសេរ​អំពី​សេចក្តី​អ្វី ដែល​ពួក​គេ​នឹង​ចូល​ចិត្ត​អាន និង​ជាជំនួយស​ម្រាប់ពួ​កគេ​ ក្នុង​ការ​ធ្វើ​ដំណើរ​ខាង​វិញ្ញាណរបស់ពួកគេ។ យ៉ាងណាមិញ ស្តេច​ដាវីឌ​ក៏​ជាអ្ន​កនិ​ពន្ធ​បទ​គ​ម្ពីរ សម្រាប់ឲ្យយើងប្រកបជាមួយព្រះបន្ទូលជាប្រចាំថ្ងៃ ដែលបានផ្តល់នូវការកម្សាន្តចិត្ត និងលើកទឹកចិត្តយើងផងដែរ។ ខ្ញុំក៏ឆ្ងល់ផងដែរថា តើទ្រង់គិតអំពីនរណា ពេលទ្រង់និពន្ធទំនុកទាំងនោះ។…

Read article
ការនៅកំដរ

ក្នុង​ឆ្នាំ​២០១២ មាន​ការ​សម្លាប់​រង្គាល ក្នុង​សាលា​រៀន​មួយ ក្នុង​រដ្ឋ​ខូណែធូខាត់ ដែល​បណ្តាល​ឲ្យ​កុមារ​២០​នាក់ និង​បុគ្គ​លិក​សាលា​៦​នាក់​បាត់​បង់​ជីវិត។​ ពេល​នោះ​សហ​រដ្ឋ​អាមេរិក​ទាំង​មូល មាន​ការ​តក់​ស្លត់​យ៉ាងខ្លាំ​ង​ចំពោះ​​ព្រឹ​ត្តិ​ការណ៍​ដ៏គួរ​ឲ្យ​រន្ធ​ត់នេះ។ ប្រជា​ពល​រដ្ឋ​ទាំងឡា​យ​​បាន​គិត​អំពី​សោក​នាដ​កម្ម​នេះ ហើយ​មាន​សំណួ​រ​ជាច្រើ​ន​បាន​ចោទ​ឡើង​ថា ឃាតករ​នោះ ជា​មនុស្ស​ប្រភេទ​ណា ដែល​អាច​ធ្វើ​ទង្វើដ៏​ព្រៃ​ផ្សៃ​យ៉ាង​នេះ ហើយ​តើគា​ត់​ធ្វើដើ​ម្បី​អ្វី? តើយើង​អា​ចធ្វើ​ដូច​ម្តេច ដើម្បី​ការពា​រ​កុំឲ្យ​មា​នហេតុ​ការណ៍​ដូច​នេះ កើត​ឡើង​ទៀត?តើ​យើង​អាច​ជួយ​អ្នក​ដែល​បាន​រួច​ជីវិត ពី​ការស​ម្លាប់​រង្គាល​នោះ​ដោយ​របៀប​ណាខ្លះ? ស្ថិត​ក្នុង​ពេល​ដ៏ច្របូក​ច្រប​ល់នោះ មាន​ក្រុម​លើក​ទឹកចិត្ត​មួយ​ក្រុម​ ដែល​ខុស​ពីកា​ររំ​ពឹង​ទុក​របស់យើ​ង បាន​នាំ​ឲ្យ​មាន​ភាព​ធូរស្រា​ល​ឡើង។ ក្រុម​មួយ​នោះ ជា​ប្រភេទ​សត្វ​ឆ្កែប្រ​ម៉ាញ់​ដ៏គួ​រឲ្យ​​ស្រឡាញ់ ដែល​គេបា​នប​ង្វឹក​យ៉ាង​ពិសេស ដែល​ធ្វើ​ឲ្យ​មនុស្ស​មាន​ការ​ស្រឡាញ់​ចូល​ចិត្ត​ពួកវា​។ សត្វ​ឆ្កែ​មិន​ចេះ​និយាយ​ស្តី​ដូច​មនុស្ស​ទេ។ ពួក​វា​គ្រាន់តែ​​អាចនៅកំ​ដរ​ប៉ុណ្ណោះ។ ក្មេងៗដែ​លមាន​ការ​ប៉ះទ​ង្គិច​ផ្លូវ​ចិត្តធ្ង​ន់​ធ្ងរ ដោយ​សារ​អំពើហឹ​ង្សាដ៏​ត​ក់​ស្លត់ ដែល​បាន​កើត​ឡើង​នៅ​ថ្ងៃ​នោះ មិន​បាន​បង្ហាញ​ចេញ​នូវ​ការ​​ភ័យ​ខ្លាច និង​អារម្មណ៍ ដល់​មនុស្ស​ធំ​ឡើយ ប៉ុន្តែ ពួក​គេ​បាន​បើក​ចំហរ​ចិត្ត​ចំពោះ​សត្វ​ឆ្កែ​ទាំង​នោះ ដោយ​បង្ហាញ​ចេញនូ​វ​អារម្មណ៍​ទាំង​នោះដល់​ពួ​កវា​។ ទាក់​ទង​នឹង​បញ្ហា​នេះ លោក​ធីម ហេតស៍ន័រ(Tim Hetzner) ដែល​ជា​នាយក​នៃ​អង្គ​ការ​មនុស្ស​ធម៌​ពួក​ជំនុំ​លូស័ររិន​ បាន​មាន​ប្រសាសន៍​ថា “ចំណុ​ច​សំខាន់​បំផុត​នៃកា​របង្វឹក​សត្វ​ឆ្កែរ​ទាំង​នេះ គឺ​យើង​បង្រៀន​ពួក​វា​ឲ្យចេះ​មានភា​ព​ស្ងាត់​ស្ងៀម ដើម្បី​ជួយ​អ្នក​ដែល​កំពុង​សោក​សង្រេង”។ យ៉ាង​ណាមិ​ញ ពេលដែ​លយើ​ង​សិក្សា​ព្រះគ​ម្ពីរ​យ៉ូប យើង​ឃើញ​ថា មនុ​ស្សដែ​ល​កំពុងសោ​ក​សង្រេង មិន​តែង​តែ​ត្រូវ​ការ​ការលើ​កទឹ​ក​ចិត្ត ដោយ​ពាក្យ​សម្តី​ជានិ​ច្ច​ឡើយ។ ជួន​កាល ពួក​គេ​គ្រាន់​តែ​ត្រូវ​ការ​នរណា​ម្នាក់​អង្គុយ​យ៉ាង​ស្ងាត់​ស្ងៀម​នៅក្បែ​រ​ពួក​គេ​ប៉ុណ្ណោះ ដោយ​រង់​ចាំ​ស្តាប់​ពាក្យ​ពេចន៍​អ្វី​ដែល​ពួក​គេចង់​និយាយ​ចេញ…

Read article
ពន្លឺនៃបុណ្យណូអែល

មាន​​ប្រជា​ជ​​ន​១៣​​គ្រួសារ​រស់នៅ​​​ក្បែរផ្ទះ​ខ្ញុំ​។ ជា​រៀង​រាល់​ឆ្នាំ   ពួកគេ​​តែ​ង​តែដា​ក់ភ្លើ​ង​ស្តុប​៣០​ម៉ឺន​អំពូល ដែលបញ្ចេ​ញព​ន្លឺ​ដ៏គួ​រ​ឲ្យគយ​គន់ សម្រាប់តាំ​ងល​ម្អ ក្នុង​ពិធី​បុណ្យណូ​អែល។ មនុស្ស​ម្នាបា​នបើក​ឡា​នអ​ស់​ជា​ច្រើន​គីឡូ​ម៉ែត្រ មក​តម្រង់​ជួរ​អ​ស់​ជាច្រើ​នម៉ោង ដើម្បី​រង់​ចាំ​មើល​ភ្លើង​ពណ៌​បញ្ចេញ​ពន្លឺ​ភ្លិបភ្លែត ព្រម​ទាំងស្តាប់​តន្រ្តី​ដែល​គេ​បាន​រៀ​បចំ ឲ្យ​ត្រូវ​នឹង​ចង្វាក់​​ភ្លើ​ងព​ណ៌​នោះ។ ការពិ​ពណ៌ភ្លើ​ង​ពណ៌ អម​ដោយ​បទ​ភ្លេង​នេះ មាន​ភាព​ស្មុគ្រ​ស្មាញ​ណាស់ ព្រោះ​គេ​បាន​ត​បណ្តាញ​កំព្យូទ័រ​ចំនួន​៦៤​គ្រឿង ដើម្បី​ធ្វើ​ឲ្យ​អ្វីៗ​​មាន​ភាព​ស៊ី​សង្វាក់​គ្នា​។ ពេល​ដែល​ខ្ញុំ​គិត​អំពី​ពន្លឺភ្លើ​ង ក្នុង​ពិធី​បុណ្យ ខ្ញុំបា​ន​នឹក​ចាំអំពី​ពន្លឺ ដែល​បាន​ធ្វើ​ឲ្យ​ពីធី​បុណ្យណូ​អែល ក្លាយ​ជា​ពិធី​បុណ្យ​​ដែ​លមនុស្ស​ជា​ច្រើន​បានប្រារព្ធ​ធ្វើ ដែល​ពន្លឺ​នោះ ជាដួងព​ន្លឺ​តែមួ​យ ដ៏​ភ្លឺ​ចិញ្ចាច ដែ​លបំ​ភ្លឺលោកិយទាំ​ង​មូល ដោយ​សេចក្តី​ពិត យុត្តិ​ធម៌ និង​សេចក្តី​ស្រឡាញ់។ ពន្លឺនោះ​ ជាអ​ង្គ​ព្រះ​យេស៊ូវ​គ្រីស្ទ​ ដែល​លោកិយត្រូ​វ​ការ និង​បាន​រង់​ចាំ(អេសាយ ៩:២,៦-៧)។ ព្រះអ​ង្គ​បាន​ប្រាប់​អ្នក​ដើរ​តាម​ព្រះអ​ង្គ ឲ្យ​បញ្ចេញ​ពន្លឺ​របស់​ព្រះអង្គ ដល់​អ្នក​ដទៃ ​ដើម្បី​ឲ្យពួ​ក​គេបា​នឃើ​ញ ហើយ​ថ្វាយ​សិរីល្អ​ដល់​ព្រះ (ម៉ាថាយ ៥:១៦)។ គ្រួសារ​ទាំង​ឡាយ ដែល​ជា​អ្នក​ជិត​ខាង​រប​ស់ខ្ញុំ​ បាន​តុប​តែង​ភ្លើង​ពណ៌​បុណ្យ​ណូអែល នៅតា​ម​ដង​ផ្លូវ​របស់​ពួក​គេ តែ​បើសិន​ជាគ្រី​ស្ទ​​បរិស័​ទ​​ បាន​ខិត​ខំធ្វើ​កា​រ​បញ្ចេញ​ពន្លឺ​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះ ព្រម​ទាំង​រ​ស់នៅ​ស្រ​បតា​មពន្លឺ​នោះ នោះម​នុស្ស​ម្នាដែល​កំពុង​រស់​នៅ​ក្នុង​ភាព​ងងឹត​ ប្រហែល​ជា​ខំ​ទៅ​រក​ពន្លឺដ៏​អស្ចារ្យនោះ​ផងដែ​រហើ​យ។ ពេល​ដែល​គ្រីស្ទ​បរិស័​ទ​រួប​រួម​គ្នា​​បញ្ចេញ​ពន្លឺ​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះ នោះ​ដំណឹង​ល្អ​នឹង​បញ្ចេញព​ន្លឺ​កាន់​តែ​ចិញ្ចែង​ចិញ្ចាច ហើយ​នាំម​នុស្ស​កាន់​តែច្រើ​ន ឲ្យ​មក​ឯ​ព្រះ​យេស៊ូវ ដែ​ល​ជា​ពន្លឺ​នៃលោ​កិយ។—Julie Ackerman…

Read article
ព្រះកំ​ពុង​រង់​ចាំ

ក្នុង​អំឡុង​ពេល​រដូវ​កាលបុណ្យ​ណូអែល នៅ​សហរដ្ឋ​អាមេរិក មាន​ការ​ជា​ច្រើន ដែលយើង​ត្រូវ​រង់​ចាំ។ យើង​រង់​ចាំធ្វើ​ដំណើរ​បន្ត​ទៀត ក្នុង​ពេល​កំពុង​កក​ស្ទះ​ចរាចរណ៍។ យើង​ឈរ​តម្រង់​ជួ​រ​រង់​ចាំទិ​ញ​អំណោយ​ សម្រាប់​ញាតិ​មិត្ត។ យើង​រង់​ចាំ​ក្រុម​គ្រួសារ​យើង​មក​ជុំ​គ្នា។ យើង​រង់​ចាំ​ពេល​ដែល​យើង​អង្គុយ​ជុំ​គ្នា ជុំវិញ​តុដែល​មាន​អាហារ​ដែល​យើង​ចូល​ចិត្ត​ញាំ។ យើង​រង់​ចាំ​បើក​ប្រអប់​អំណោយ ដែលគេ​បាន​ជ្រើស​រើស​ឲ្យ​យើង ដោយសេ​ចក្តី​ស្រឡាញ់។ ការ​រង់​ចាំទាំ​ងអ​ស់​នេះ អាច​ជា​ការ​រំឭក​ដល់​គ្រីស្ទប​រិស័ទ​ ទាំង​ឡាយ​ថា បុណ្យណូ​អែល ជា​ពិធី​បុណ្យ​នៃ​ការ​រង់​ចាំ​ព្រះគ្រីស្ទ​យាងម​ក​ម្តង​ទៀត ដែល​ការ​រំឭក​​នេះ​សំខាន់​ជាង​ការ​ប្រារព្ធ​ធ្វើ​​​ពិធី​តាម​ប្រពៃណី​ទៅ​ទៀត។ យើង​កំពុង​រ​ង់​ចាំ​ព្រះយេ​ស៊ូវ​យាង​មក​ម្តង​ទៀត គឺមិ​ន​ខុស​ពី​ពួក​អ៊ីស្រាអែល​ដែល​បាន​រង់​ចាំ​ព្រះ​អង្គ ​នៅ​សម័យ​បុរាណ​ឡើយ។ ទោះ​បី​ជា​​ព្រះអ​ង្គ​បាន​យាង​មក ក្នុង​នាម​ជា​ព្រះមែ​ស៊ីដែលគេ​បា​ន​រង់​ចាំតាំង​ពី​យូរ​ណាស់​មក​ហើយ​​ក៏​ដោយ ក៏​ព្រះ​អង្គ​មិន​ទាន់​បាន​យាង​មក​ដល់ ក្នុង​នាម​ជា​អ្នក​គ្រប់​គ្រង​ផែន​ដី​ទាំង​មូល​នៅ​ឡើយ​ទេ។ ដូច​នេះ សព្វ​ថ្ងៃ យើងរ​ង់​ចាំ​ការ​យាង​​មក​ម្តង​ទៀត នៃ​ព្រះ​គ្រីស្ទ។ ពិធី​បុណ្យ​ណូអែល​រំឭ​កយើ​ងថា​ ព្រះ​ទ្រង់​ក៏រ​ង់​ចាំផ​ងដែរ គឺរ​ង់ចាំ​ពេលដែ​លរា​ស្រ្ត​របស់​ព្រះអង្គ មើល​ឃើញ​សិរីល្អ​របស់​ព្រះ​អង្គ រង់​ចាំពេល​ដែល​ពួក​គេទ​ទួល​ស្គាល់ថា​ បើ​សិន​ជាគ្មា​នទ្រ​ង់​ទេ នោះ​ពួក​គេ​គ្រាន់​តែ​ជាមនុស្សបា​ត់​បង់​ប៉ុណ្ណោះ ហើយ​ព្រះ​អង្គ​រង់​ចាំ​ពេល​ដែល​ពួក​គេ​ទទួល​សេចក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ ព្រម​ទាំង​រង់​ចាំពេ​ល​​ដែល​ព្រះអ​ង្គ​យាងម​ក​វិញ ក៏​ដូច​ជា​រង់​ចាំ​ពេល​ដែល​មនុស្ស​ប្រែ​ចិត្ត​ចេញ​ពី​អំពើ​បាប។ យើង​ហាក់​ដូច​ជា​យល់​ថា ព្រះ​ទ្រង់​ក្រ​យាង​មក​វិញ ជា​ជាង​យល់​ថា ព្រះ​អង្គ​កំពុង​រង់ចាំ​យើង ដោយ​​អត់​ធ្មត់(២ពេត្រុស ៣:៩)។ ព្រះ​អម្ចាស់​កំពុង​រង់​ចាំពេល ដែ​លព្រះអង្គ​នឹង​​មាន​ទំនាក់​ទំនង ជា​មួ​យអ្នក​ដែល​ព្រះ​អង្គ​ស្រឡាញ់។ ព្រះ​អង្គ​បាន​យាង​មក​រកយើ​ង ដោយ​ប្រសូត្រ​ជា​ព្រះឱរស ដែល​មាន​ព្រះនាម​ថា យេស៊ូវ ហើយ​បាន​ធ្វើ​ជាកូ​ន​ចៀម​សម្រាប់​ថ្វាយ​ជា​ដង្វាយ​លោះបាបមនុស្ស​គ្រប់​គ្នា។…

Read article
ការបន្លំខាងវិញ្ញាណ

ពេល​ខ្ញុំប​ង្រៀន​សិស្ស ឲ្យ​ចេះស​រសេរ​តែង​សេចក្តី​ជា​ភាសាអ​ង់គ្លេ​ស ខ្ញុំ​បាន​តម្រូ​វ​ឲ្យពួ​ក​គេស​រសេ​រតែង​សេចក្តី ក្នុង​ថ្នាក់​រៀន។ ខ្ញុំ​ដឹង​ថា តែង​សេចក្តី​ដែល​ពួក​គេ​សរសេរ​ក្នុង​ថ្នាក់​រៀន ជា​សំណេរ​របស់​ពួក​គេ​ផ្ទាល់ ដូច​នេះ ខ្ញុំ​ក៏​អាច​ដឹង​អំពី​ទឹក​ដៃនៃ​​ការ​សរសេ​ររបស់​ពួក​គេ ព្រម​ទាំង​អាច​មើល​ដឹង​ថា ពួក​គេ​បាន​ចម្លង​សំណេរ​របស់​អ្នក​និព​ន្ធដ​ទៃ​ទៀត​ច្រើន​ពេក​ឬ​អត់។ ទឹក​ដៃ​នៃ​ការសរ​សេរ​របស់​ពួក​គេ រាប់​បញ្ចូល​ការ​អ្វី​ដែល​ពួក​គេបា​ន​សរសេរ និ​ង​របៀប​ដែល​ ពួ​កគេ​សរសេ​រ។ ការ​នេះ បា​ន​នាំឲ្យ​ពួ​កគេ​មាន​ការ​ភ្ញាក់​ផ្អើល ពេល​ដែល​បាន​ដឹងថា ទឹកដៃ​នៃកា​រសរសេរ​របស់​ខ្លួន មានល​ក្ខណៈពិ​សេស ដូច​សំនៀងនៃ​កា​រនិយាយ​របស់​ខ្លួន​ផ​ងដែ​រ​។ ចិត្ត​យើង​បង្ហាញ​ចេញ​មក​តាម​ពាក្យ ដែល​យើង​សរសេ​រ ប៉ុន្តែ ចិត្ត​របស់យើ​ង​ក៏អា​ចបង្ហាញចេ​ញម​ក តាម​រយៈ​ពាក្យដែ​ល​យើង​និយាយ​ផង​ដែរ។ ពាក្យ​សម្តីយើ​ង បង្ហាញ​ឲ្យ​គេ​ដឹង​ថា យើង​ជា​នរណា​​។ យ៉ាង​ណាមិ​ញ យើង​ក៏​អាច​ស្គាល់​សំនៀង​នៃ​ព្រះប​ន្ទូល​​ព្រះ តាម​របៀប​ស្រដៀង​គ្នា​ផង​ដែរ។ ពេល​ដែល​យើង​អាន​ព្រះប​ន្ទូល​ដែល​ព្រះអ​ង្គបា​ន​ចែង​មក យើង​អាច​ដឹង​ថា ព្រះអ​ង្គ​ជា​នរណា ហើយ​យើង​ដឹង​ពីរ​បៀប ដែ​ល​ព្រះអ​ង្គ​បើ​កប​ង្ហាញ​ពីព្រះអង្គ​ទ្រង់​ផង​ដែរ។ ទោះបី​​ជាយ៉ាង​ណាក៏​ដោយ​ សាតាំង​ព្យាយាម​ធ្វើ​សម្លេង​ឲ្យ​ដូច​ព្រះ(២កូរិនថូស ១១:១៤)។ វាបា​ន​ប្រើ​ព្រះបន្ទូ​លព្រះ​ ដោយ​មាន​ការ​បន្ថែ​មប​ន្ថយ​បន្តិច​បន្តួច រួ​ច​វានិ​យាយ​លើក​ហេតុ​ផល ដើម្បី​ឲ្យ​យើង​ជឿលើ​ការអ្វី​ដែល​មិ​ន​ពិត។ ឧទាហរណ៍ វា​បាន​បញ្ឆោត​មនុស្ស​ឲ្យ​ធ្វើ​ការ​អ្វី ដែល​មើល​ទៅ​ដូចជា​ទំនង​មែន ដូច​ជា​ការ​ទុកចិ​ត្ត​លើកា​រខិ​ត​ខំ​ធ្វើកា​រល្អ​ ដោយពឹ​ងក​ម្លាំង​ខ្លួន​ឯង ជា​ជាង​ទុក​ចិត្ត​លើកា​រ​សុគត​របស់​ព្រះ​គ្រីស្ទ ដែល​សង្រ្គោះមនុស្ស​ឲ្យ​រួច​ពីបា​ប(កូល៉ុស ២:២៣)។ សា​តាំង​បាន​នាំ​មនុស្ស​ជា​ច្រើន​ឲ្យវ​ង្វេង។ ដូច​នេះ ព្រះ​អង្គ​បា​ន​ធ្វើ​នូវ​ការ​ដែល​យើង​មិន​នឹក​ស្មាន​ដល់…

Read article
ព្រះ​អង្គ​សក្តិ​សម​នឹង​ទ​ទួលកា​រស​រសើរ

ខ្ញុំ​រស់​នៅជា​មួ​យ​ស្វាមី​របស់​ខ្ញុំ ក្នុង​តំបន់​ដាច់​ស្រយ៉ាល​មួយ ដែល​ហុំព័ទ​ដោយ​កសិដ្ឋា​ន​ជា​ច្រើន ដែល​នៅ​ទីនោះ​ មាន​ពាក្យស្លោក​ដ៏ពេញ​និយម​មួយ ដែល​​ពោ​ល​ថា​ “បើ​អ្នក​ញាំអា​ហារមួ​យ​ពេល​ នៅ​ថ្ងៃនេះ​ នោះ​ចូ​រអរគុណ​កសិ​ករ”។ កសិករ​ពិត​ជា​សក្តិ​សម នឹង​ទទួល​ការ​ដឹង​គុណ​ពី​យើង​រាល់​គ្នា។ ពួក​គេ​ធ្វើ​ការ​ធ្ងន់​ៗ ក្រោម​កំដៅ​ថ្ងៃ ដែល​មាន​ការ​ភ្ជួរ​រាស់​ដី ការ​ដាំ​ដុះ និង​ប្រមូល​ផល​ដំណាំ ដែល​ជា​អាហារ ដែល​ជួយ​មិ​ន​ឲ្យ​យើង​ដាច់​ពោះ​ស្លាប់។​ ប៉ុន្តែ ជា​រៀង​រា​ល់​ពេល​ដែល​ខ្ញុំ​អរ​គុណ​កសិករ ​ខ្ញុំ​ក៏​ព្យាយាម​នឹក​ចាំថា​ ខ្ញុំ​ក៏​ត្រូវ​ថ្វាយ​ការ​សរសើរ​ដល់​ព្រះ​ផង​ដែរ ព្រោះ​ព្រះ​អង្គ​ជា​អ្នក​ដែលទទួល​ខុស​ត្រូ​វ នៅ​​ក្នុង​ការ​បង្កើ​ត​អាហា​រ ឲ្យ​យើង​ប​រិភោគ។ ព្រះ​អ​​ង្គប្រ​ទាន​ពន្លឺ ទឹក​ភ្លៀង និង​បង្កើត​ថាម​ពល​ក្នុង​គ្រាប់​ពូជ ដែល​ធ្វើ​ឲ្យ​វា​មានកម្លាំងចា​ក់​ឫស​ចូល​ក្នុ​ងដី ហើយ​​បង្កើត​ផ្លែ​​ផ្កា​។​ ទោះ​បី​ជាលោ​កិយ និង​អ្វី​ៗ​ទាំង​អស់​នៅក្នុ​ងលោ​កិយ ជា​កម្ម​សិទ្ធិ​រ​បស់​ព្រះក៏ដោ​យ(ទំនុកដំកើង ២៤:១) ក៏​ព្រះ​អង្គ​បា​នស​ម្រេច​ព្រះទ័យ ជ្រើស​រើស​ម​នុស្ស ឲ្យ​ធ្វើ​ជាអ្ន​ក​ថែ​រក្សា​របស់​ទាំង​អ​ស់នោះ​។ យើង​មាន​ការ​ទទួល​ខុស​ត្រូវ នៅ​ក្នុ​ងកា​រប្រើ​ប្រា​ស់ធ​នធា​ន​របស់​ផែន​ដី   ​តាមដែល​ព្រះអ​ង្គ​ស​​ព្វព្រះ​​ទ័​យ ឲ្យយើ​ង​ធ្វើ ក្នុង​​លោកិយ​នេះ(​១១៥:១៦)។ យើ​ង​ជា​អ្នក​ថែរក្សាស្នា​ព្រះ​ហស្ត​ខាងសា​ច់ឈាម​របស់​ព្រះ ទន្ទឹម​នឹងនោះ​ យើង​ក៏​ជា​អ្នក​អនុវត្ត​តាម​ការ​រៀប​ចំ ដែល​ព្រះអ​ង្គ​មាន​ស​ម្រាប់សង្គ​ម​ផង​ដែ​រ។ យើង​អនុវត្ត​តាម ដោយ​ផ្តល់​នូ​វការគោ​រព​ដល់​អ្នក ​ដែលព្រះ​អង្គ​បាន​ដាក់​ឲ្យ​ធ្វើ​ជា​រដ្ឋ​អំណាច ដោយ​បង់​ពន្ធ ដោយផ្តល់កា​រគោ​រពដ​ល់​អ្នក​ដែ​លគួ​រ​គោរព និង​ដោយ​សង​បំណុល​នៃសេ​ចក្តី​ស្រឡាញ់ ដែល​យើង​បាន​ជំ​ពាក់​គេ(រ៉ូម ១៣:៧-៨)។ តែ​យើ​ងត្រូ​វ​ថ្វាយ​ការសរសើរ​ដំកើង…

Read article
គំរូនៃសេចក្តីស្រឡាញ់

មាន​ស្លោក​មួយ​ឃ្លា​ពោល​ថា “គេ​អាច​កាត់​សេចក្តី​ថា យើង​មាន​ចិត្ត​ល្អ ឬ​ចិត្ត​អាក្រក់ មិន​មែន​ដោយ​សារ​យើង​មាន​សេចក្តី​ស្រឡាញ់​ច្រើន​ប៉ុណ្ណា​ឡើយ តែ​ដោយ​សារ​អ្នក​ដទៃ​បាន​ស្រឡាញ់​យើង​ខ្លាំង​ប៉ុណ្ណា​ទៅ​វិ​ញ​ទេ”។ ពាក្យ​ស្លោក​នោះ ត្រូវ​បាន​ដក​ស្រង់​ចេញ​ពី​ខ្សែ​ភាព​យន្ត ដែល​មាន​ចំណង​ជើង​ថា មេ​ធ្មប់​នៃ​នគរ​អូហ្ស។ ខ្ញុំ​ឃើញ​គេ​ដាក់​តាំង​ពាក្យ​ស្លោក​នោះ   នៅ​លើ​ជញ្ជាំង​ហាង​លក់​វត្ថុ​អនុស្សាវរីយ៍​មួយ។ គេ​ប្រហែល​ជា​យល់​ថា​រឿងមេធ្មប់​នៃ​នគរអូហ្ស ជា​រឿង​ដ៏​ល្អមួ​យហើយ​ ប៉ុន្តែ វា​មិន​មែន​ជាប្រភព​នៃ​ការ​បង្រៀន​ខាង​វិញ្ញាណ ដែល​យើង​អាច​ជឿ​ទុក​ចិត្ត​បាន​នោះ​ឡើយ​។ ដ្បិត​ព្រះទ្រ​ង់​មាន​សេចក្តី​បង្រៀន ដែល​ផ្ទុយ​ពី​ពាក្យ​ស្លោក​នេះ។ ព្រះ​អង្គ​បា​នប្រទាន​ក្រឹត្យ​វិន័យ​ធំ​ៗ​ពី​រ គឺ​ឲ្យ​ស្រឡាញ់​ព្រះ​អង្គ​ជា​ទី​មួយ ហើយ​ស្រឡាញ់​អ្នក​ដទៃ​(ម៉ាកុស ១២:២៨-៣១)។ គ្មាន​ខ​គម្ពីរ​ណា ដែល​បង្រៀន​យើង​ឲ្យ​រំពឹង​ចង់​បាន​សេចក្តី​ស្រឡាញ់​ពី​អ្នក​ដទៃ​វិញ​ឡើយ។ តាម​ពិត ផ្ទុយ​ទៅ​វិញ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល ក្នុង​សេចក្តី​អធិ​ប្បាយ​ដ៏​ល្បី​បំផុត​របស់​ព្រះ​អង្គ​ថា​ “អ្នក​​រា​ល់​​គ្នា​​មា​ន​​ពរ ក្នុង​កាល​ដែល​គេ​ជេរ បៀតបៀន ហើយ​និយាយ​បង្ខុស​គ្រប់​ទាំង​សេចក្តី​អាក្រក់ ពី​អ្នក​រាល់​គ្នា ដោយ​ព្រោះ​ខ្ញុំ ចូរ​មាន​ចិត្ត​អំណរ ហើយ​រីករាយ​ជា​ខ្លាំង​ចុះ ដ្បិត​អ្នក​រាល់​គ្នា​មាន​រង្វាន់​ជា​ធំ​នៅ​ឯ​ស្ថានសួគ៌”(ម៉ាថាយ ៥:១១-១២)។ ពេល​ដែល​យើង​និយាយ​អំពី​សេចក្តី​ស្រឡាញ់ យើង​ចាំ​បាច់​ត្រូវ​ដឹង​ថា : ព្រះ​អង្គ​បាន​ស្រឡាញ់​យើង មុន​យើង​ស្រឡាញ់​ព្រះ​អង្គ​(១យ៉ូហាន ៤:១៩)។ គឺ​ដូច​ដែល​លោក​ម៉ូសេ​បាន​ប្រាប់​ពួក​អ៊ីស្រាអែល​ថា ព្រះ​អង្គ​សព្វ​ព្រះ​ទ័យ​នឹង​ស្រឡាញ់​ពួក​គេ​(ចោទិយកថា ១០:១៥) ហេតុ​ដូច​នេះ​ហើយ​ ពួក​គេ​ត្រូវ​ស្រឡាញ់​អ្នក​ដទៃ ដោយ​រាប់​បញ្ចូល​ទាំង​អ្នក​ដែល​ពួក​គេ​​មិន​ស្គាល់​ផង(ខ.១៩)។ កាល​ណាយើ​ង​បាន​ទទួល​សេចក្តី​ស្រឡាញ់​ពី​ព្រះ​ហើយ នោះ​ព្រះ​អង្គ​សព្វ​ព្រះ​ទ័យ​នឹង​ឲ្យ​យើង​នាំ​អ្នក​ដទៃ ឲ្យ​បាន​ទទួល​សេចក្តី​ស្រឡាញ់​រប​ស់​ព្រះ​អង្គ​ផង​ដែរ។ ព្រះ​ទ្រង់​ជា​សេចក្តី​ស្រឡាញ់…

Read article
ការស្រឡាញ់ និងការស្គាល់

ក្នុង​សៀវ​ភៅប្រ​លោម​លោក​មួយ​រឿង ដែលលោ​ក​យ៉ូណាថាម សាហ្វ្រេន ហ្វូរ(Jonathan Safran Foer)បាននិពន្ធ​ មានតួ​អ​ង្គម្នា​ក់ បាន​និយាយ​អំពី​អគារ​អ៊ីមផាយអឺស្តេត នៅ​ទី​ក្រុង​ញូយ៉ក​យ៉ាង​ដូច​នេះថា​ “ខ្ញុំស្គា​ល់អ​គារ​នេះ ព្រោះ​ខ្ញុំ​ស្រឡាញ់​អគារ​នេះ”។ ពាក្យ​សម្តី​នេះ​បាន​ធ្វើ​ឲ្យខ្ញុំ​គិត អំពី​ទំនាក់​ទំនងរវាង​​សេចក្តីស្រឡាញ់ និងកា​រ​យល់​ដឹង។ ពេល​ណា​យើង​ស្រឡាញ់អ្វី​មួយ យើង​​ចង់​ស្គាល់​រប​ស់នោះ​ឲ្យបា​នគ្រ​ប់​ជ្រុង​ជ្រោយ។ ពេល​ដែល​យើង​ស្រឡាញ់​ទីក​ន្លែង​ណាមួ​យ យើង​ចង់​ធ្វើ​ការ​រុក​រក​​ក្នុង​ទី​កន្លែង​នោះ ឲ្យបា​ន​សព្វ។ ពេល​យើង​ស្រឡាញ់​មនុ​ស្សម្នា​ក់ យើង​ចង់​ដឹង​អំពី​ជីវិត​របស់​គាត់ ដោយ​គ្មាន​កន្លែង​ចន្លោះ។ យើង​ចង់​ដឹង​ថា គាត់​ចូល​ចិ​ត្ត​អ្វី គាត់​ចំណាយ​ពេល​ធ្វើ​អ្វី​ខ្លះ គាត់​បាន​ធំ​ពេញ​វ័យ​នៅក​ន្លែង​ណា នរណា​ខ្លះ​ជា​មិត្ត​ភ័ក្រ​របស់គា​ត់ គាត់​មា​នជំនឿ​លើ​អ្វី។ នៅ​មាន​ការ​ជា​ច្រើន​ទៀត ដែល​យើង​ចង់​ដឹង​អំពី​គាត់។ ប៉ុន្តែ ក្នុង​ចំណោម​យើង មាន​អ្នក​ខ្លះ​ចង់​ឲ្យ​គេស្រឡាញ់​ខ្លួន ដោយ​មិន​ចង់​ឲ្យ​គេ​ដឹង​អំពី​ខ្លួន​ឯង​ច្រើន​ទេ។ យើង​ខ្លាច​គេឈប់ស្រឡាញ់​យើង បើ​គេ​បាន​ស្គាល់យើ​ងច្បា​ស់។ ទោះ​ជាយ៉ា​ង​ណាក៏​ដោយ ក្នុង​ទំនាក់​ទំន​ង​ជាមួ​យ​ព្រះ ​យើងមិ​ន​ចាំ​បាច់​ត្រូ​វ​មាន​ការ​ភ័យ​ខ្លាច​ដូច​នេះឡើយ។ សេចក្តី​ស្រឡាញ់​របស់​ព្រះអ​ង្គ​ ធំ​លើស​សេចក្តី​ស្រឡាញ់រ​បស់​យើង គឺ​ដូច​ដែល​មាន​សេចក្តី​ចែង​ថា “​ព្រះទ្រ​ង់​​សំដែង​​សេចក្តី​​ស្រឡាញ់​របស់​​ទ្រង់ ដល់​យើង​រាល់​គ្នា​ឲ្យ​ឃើញ​ច្បាស់ ដោយ​ព្រះគ្រីស្ទ​បាន​សុគត​ជំនួស​យើង​រាល់​គ្នា នោះ​គឺ​ក្នុង​កាល​ដែល​យើង​នៅ​មាន​បាប​នៅ​ឡើយ​ផង”(រ៉ូម ៥:៨)។ ជាង​នេះ​ទៅ​ទៀត ព្រះអ​ង្គ​បាន​បង្ហា​ញព្រះ​អង្គ​ទ្រង់ ឲ្យ​យើង​ស្គាល់​ទៀតផ​ង។ ព្រះ​អង្គ​បាន​បើក​បង្ហាញ​បុគ្គលិ​ក​លក្ខណៈ និងក្តី​ស្រឡាញ់​របស់​ព្រះអង្គ តាម​រយៈ​ស្នា​ព្រះ​​ហ​ស្ថ​របស់​ព្រះអង្គ​ តាម​រយៈ​ព្រះ​គម្ពីរ និង​​​ព្រះ​គ្រីស្ទ។…

Read article