Keila Ochoa

You are here:
កត់ទុក​ក្នុងចិត្ត​របស់​ខ្ញុំ

ខ្ញុំមានទម្លាប់​អានទស្សនាវដ្ដីឌីជីថល តាមទូរស័ព្ទ ឬកំព្យូទ័រ ហើយខ្ញុំ​មាន​អារម្មណ៍ល្អ ដោយដឹងថា ខ្ញុំបានចូលរួមការកាត់បន្ថយការកាប់ដើមឈើរដើម្បីផលិតក្រដាស។ លើសពីនោះទៅទៀត ខ្ញុំ​មិនចាំបាច់​រង់ចាំ​គេយកសៀវភៅទស្សនាវដ្ដី មកដាក់ប្រអប់សំបុត្រមុខផ្ទះខ្ញុំទៀតទេ។ ទោះបីជា​យ៉ាង​ណាក៏ដោយ ខ្ញុំ​ពិតជា​នឹកទស្សនាវដ្ដី​ដែលផលិតពីក្រដាស់ ព្រោះ​ខ្ញុំចូលចិត្ត​បើកសន្លឹករបស់វាដោយដៃខ្ញុំផ្ទាល់ ហើយខ្ញុំ​អាចយកកន្ត្រៃមកកាត់យកសន្លឹក ដែលមានរូបមន្ត​ធ្វើម្ហូបដែល​ខ្ញុំចូលចិត្ត។ ខ្ញុំក៏មាន​ព្រះគម្ពីរ​ឌីជីថល នៅក្នុងទូរស័ព្ទរបស់ខ្ញុំផងដែរ​។ ប៉ុន្តែ ខ្ញុំ​នៅតែ​មាន​ព្រះគម្ពីរ​បោះពុម្ព​ពី​ក្រដាស ដែលខ្ញុំចូលចិត្ត គឺព្រះគម្ពីរ​មួយក្បាល​ដែល​ខ្ញុំ​បានគូសពណ៌ចំណាំនៅលើទំព័រ និង​បានអាន​ច្រើន​លើក​ច្រើន​សារមកហើយ។ យើង​មិនដឹងថា តើអនាគត​នៃ​ព្រះគម្ពីរ​​ដែលបោះពុម្ភពីក្រដាស នឹងទៅជាយ៉ាងណាទេ តែមានការមួយ​ដែលយើងអាចដឹងច្បាស់នោះគឺថា កន្លែង​ល្អបំផុត​សម្រាប់​ដាក់​ព្រះបន្ទូល​របស់​ព្រះ​ មិនមែននៅលើ​ទូរស័ព្ទ​ដៃរបស់​យើង ឬនៅលើម៉ាស៊ីន​អេឡិចត្រូនិចសម្រាប់អាន ឬក៏នៅក្នុងក្រដាស់សៀវភៅ​នោះឡើយ។ បទគម្ពីរទំនុកដំកើង ជំពូក ១១៩ បានចែងអំពី ការទុកដាក់ព្រះបន្ទូលព្រះ​នៅ​ក្នុងចិត្តរបស់​យើង។ គឺដូចមានសេចក្តីចែងថា​ “ទូល​បង្គំ​បាន​កំណត់​ចាំ​ព្រះ​បន្ទូល​ទ្រង់​ទុក​នៅ​ក្នុង​ចិត្ត”(ទំនុកដំកើង ១១៩:១១)។ គ្មាន​អ្វី​អាចប្រៀបស្មើ​នឹង​ការពិចារណា​ព្រះបន្ទូល​របស់​ព្រះ និង​ការរៀន​ឲ្យ​ស្គាល់ទ្រង់​កាន់តែច្បាស់ ព្រមទាំង​ការ​យក​ព្រះបន្ទូល​របស់ព្រះមកអនុវត្ត​នៅក្នុងជីវិត​ប្រចាំថ្ងៃ​របស់​យើង​នោះឡើយ។ កន្លែង​ល្អបំផុត​សម្រាប់​ព្រះបន្ទូល​របស់ទ្រង់ គឺស្ថិត​នៅ​ក្នុង​ជម្រៅ​ដួងចិត្តរបស់យើង។ យើង​ប្រហែលជា​មានការដោះសារ​ជាច្រើន  សម្រាប់​ការ​​ខកខាន​មិន​បានអាន​ព្រះគម្ពីរ  និងជញ្ជឹងគិត ឬ ទន្ទេញឲ្យចាំមាត់ ប៉ុន្តែ យើង​ត្រូវការ​ព្រះបន្ទូល​របស់ព្រះ។ ខ្ញុំសូមអធិស្ឋាន ​សូម​ព្រះអង្គជួយ​យើង ​​ឲ្យអាច​រក្សាទុក​ព្រះបន្ទូល​ទ្រង់​ នៅ​ក្នុង​កន្លែង​ដែល​ល្អបំផុត គឺ​នៅ​ក្នុងចិត្ត​របស់​យើង។-KEILA OCHOA

Read article
បទចំរៀង​នៃជីវិត​របស់​យើង

មនុស្ស​គ្រប់​គ្នា​មាន​ការ​ប៉ះ​ពាល់​ចិត្ត​តាម​បែប​ផ្សេង​ពី​គ្នា ពេល​ពួក​គេ​ស្តាប់​បទ​ភ្លេង​មួយ​បទ ក្នុងពេល​តែ​មួយ។ អ្នក​និពន្ធ​បទ​ភ្លេង​ស្ដាប់​ឮ​បទ​ដែល​គាត់​បាន​តែង តាម​គំនិត​ស្រមើ​ស្រម៉ៃរបស់​គាត់។ ប្រិយ​មិត្ត​អ្នក​ស្តាប់​បទ​ភ្លេង​របស់​គាត់ ក៏​បាន​ស្តាប់​ដោយ​ញ្ញាណ និង​អារម្មណ៍​របស់​ពួក​គេ។ ចំណែក​ឯ​តន្ត្រីក​ទាំង​ឡាយ ដែល​កំពុង​ប្រគំ​បទ​នោះ នៅ​ក្នុង​វង់​តន្រ្តី ស្ដាប់​ឮ​បទ​ភ្លេង​នោះ​យ៉ាង​ច្បាស់​បំផុត​ ចេញ​ពី​ឧបករណ៍​តន្រ្តី​ដែល​នៅ​ជិត​ខ្លួន​បំផុត។ គ្រីស្ទ​បរិស័ទ​គ្រប់​រូប គឺ​ប្រៀប​បាន​នឹង​តន្រ្តី​នៅ​ក្នុង​វង់​តន្ត្រី​របស់​ព្រះ។ ជា​ញឹក​ញាប់ យើង​ស្ដាប់​ឮ​តែ​សម្លេង​ឧបករណ៍​តន្រ្តី​ណា​ដែល​នៅ​ជិត​យើង​បំផុត​ប៉ុណ្ណោះ។ យើង​មិន​ស្ដាប់​ឮឧបករណ៍ភ្លេងទាំងអស់ ក្នុងពេលតែមួយ គឺមិនខុសពី​លោកយ៉ូបដែលនិយាយ ទាំងការឈឺចាប់ថា “ឥឡូវ​នេះ ខ្ញុំ​បាន​ត្រឡប់​ទៅ​ជា​បទ​ចំរៀង​របស់​គេ ហើយ​ជា​ពាក្យ​ដែល​គេ​ពោល​បង្អាប់” (យ៉ូប ៣០:៩)។ លោកយ៉ូប​បានរំឭក អំពី​កាល​ដែល​ពួកខ្សែរាជវង្ស និង​ពួកមន្ត្រីទាំងប៉ុន្មាន​បានគោរព​ដល់គាត់។ ជីវិត​របស់​គាត់ធ្លាប់​​បានលាង​ជើង​ដោយ​ខ្លាញ់​ទឹក​ដោះ ហើយ​ទាំង​ថ្ម​ក៏​បញ្ចេញ​ប្រេង​ហូរ​មក​ឲ្យ​គាត់ផងដែរ(យ៉ូប ២៩:៦)។ ប៉ុន្តែ​ឥឡូវនេះ រូបគាត់​បាន​ត្រឡប់ជា​ផ្ទាំងស៊ីប​នៃ​អ្នកចំអកឡកឡឺយ​ទៅវិញ។ គាត់ក៏បាន​ថ្លែងទំនួញថា “ហេតុ​នោះ​បាន​ជា​ស៊ុង​ខ្ញុំ​បាន​ត្រឡប់​ជា​សេចក្ដី​សោក​សៅ” (យ៉ូប ៣០:៣១)។ តែតន្រ្តីនៃជីវិតគាត់ មិនមែនមានសម្លេងតែប៉ុណ្ណឹងឡើយ។ គាត់គ្រាន់​តែមិន​បានស្ដាប់​ឮបទភ្លេងឲ្យបានគ្រប់ជ្រុងជ្រោយប៉ុណ្ណោះ។ នៅថ្ងៃនេះ អ្នក​ប្រហែល​អាចស្ដាប់​ឮតែណោទ​ភ្លេងកំសត់ៗ ចេញពីវីយូឡុង​របស់​អ្នក​ប៉ុណ្ណោះ។ តែសូមកុំទាន់អស់សង្ឃឹមឡើយ។ ​សេចក្ដីលម្អិត​គ្រប់​យ៉ាង​នៃជីវិត​របស់អ្នក ​សុទ្ធតែ​ជា​ចំណែកមួយ​នៃ​ការតែង​និពន្ធ​របស់​ព្រះ។ ឬអ្នក​កំពុងតែ​ស្ដាប់​ឮសម្លែង​ខ្លុយដ៏រីករាយ។ សូមសរសើរដំកើង​ព្រះ​ សម្រាប់​ការនោះ ហើយចែករំលែក​សេចក្តីអំណរនោះ​ ជាមួយ​អ្នក​ឯទៀតផងចុះ។ បទភ្លេងដ៏ល្អឯក​នៃ​ការប្រោសលោះ​របស់​ព្រះ​ គឺជាសម្លេងតន្រ្តី​​ដែល​យើង​កំពុង​តែ​ប្រគំ ហើយ​​នៅទីបំផុត…

Read article
គ្មានអ្វីគួរឲ្យឆ្ងល់ទេ!

តាំង​ពី​យូរ​ណាស់​មក​ហើយ មិត្ត​ភក្តិ​ខ្ញុំ​ម្នាក់​បាន​និយាយ​ប្រាប់​ខ្ញុំ អំពី​បុរស​ម្នាក់ ដែល​នាង​ទើប​តែ​ជួប។ នាង​ថា គាត់​សម​នឹង​ខ្ញុំ​ឥត​មាន​កន្លែង​ទាស់​ត្រង់​ណា។ នាង​បាន​រៀប​រាប់ អំពី​ភាព​សប្បុរស ដែល​មាន​នៅ​ក្នុង​កែវ​ភ្នែក នៅ​លើស្នាម​ញញឹម និង​ក្នុង​ចិត្ត​គាត់។ ពេល​ខ្ញុំ​ជួប​គាត់ ខ្ញុំ​ក៏​បាន​យល់​ស្រប​នឹង​ការ​រៀប​រាប់​នេះ។ សព្វ​ថ្ងៃ​នេះ គាត់​គឺ​ជា​ស្វាមី​របស់​ខ្ញុំ ហើយ​ពិត​ណាស់ ខ្ញុំ​ស្រឡាញ់​គាត់ គឺ​គ្មាន​អ្វី​គួរ​ឲ្យ​ឆ្ងល់​ទេ! ក្នុង​បទ​ចម្រៀង​សាឡូម៉ូន កូន​ក្រមុំ​បាន​ថ្លែង​អំពី​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​នាង។ នាង​បាន​ពិពណ៌​នា​ថា សេចក្តី​ស្រឡាញ់​របស់​គាត់ ល្អ​ជាង​ស្រា​ទំពាំង​បាយ​ជូរ ហើយ​ក៏​មាន​ក្លិន​ក្រអូប​ជាង​ទឹក​អប់​ផង។ ឈ្មោះ​គាត់​ក៏​ពិរោះ ​លើស​អ្វី​ៗ​ក្នុង​លោក​នេះ។ ដូច​នេះ នាង​ក៏​បាន​សន្និដ្ឋាន​ថា នាង​ស្រឡាញ់​គាត់​ណាស់ គឺ​គ្មាន​អ្វី​ដែល​គួរ​ឲ្យ​ឆ្ងល់​ទេ។ តែ​មាន​ព្រះ​មួយ​អង្គ ដែល​ប្រសើរ​ជាង​មនុស្ស​ជា​ទី​ស្រឡាញ់​​ទាំង​អស់​​ៗ ដែល​មាន​ក្នុង​លោកិយនេះ។ ក្តី​ស្រឡាញ់​ទ្រង់​ក៏​ប្រសើរ​ជាង​ស្រាទំពាំង​បាយ​ជូរ។ ក្តី​ស្រឡាញ់​ទ្រង់​បាន​ចម្អែត​គ្រប់​ទាំង​សេចក្តី​ត្រូវ​ការ​។ “ក្លិន​ក្រអូប”របស់​ទ្រង់ ​ក៏​ល្អ​លើស​ក្លិន​ទឹក​អប់​ទាំង​អស់ ព្រោះ​ពេល​ដែល​ទ្រង់​លះ​បង់​ព្រះ​ជន្ម​ទ្រង់ ដើម្បី​យើង​រាល់​គ្នា ការលះ​បង់​របស់​ទ្រង់​បាន​ក្លាយ​ជា​ក្លិន​ដ៏​ក្រអូប ជា​ទី​គាប់​ព្រះ​ទ័យ​ដល់​ព្រះ(អេភេសូរ ៥:២)។ ព្រះ​នាម​ទ្រង់​ក៏​ខ្ពស់ លើស​អស់​ទាំង​នាម(ភីលីព ២:៩)។ ហេតុ​នេះ​ហើយ ​បាន​ជា​យើង​ស្រឡាញ់​ទ្រង់ គឺ​គ្មាន​អ្វី​គួរ​ឲ្យ​ឆ្ងល់​ទេ។ យើង​មាន​អភ័យ​ឯក​សិទ្ធិ​ណាស់ ដែល​បាន​ស្រឡាញ់​ព្រះ​យេស៊ូវ។ យើង​មាន​បទ​ពិសោធន៍​ដ៏​ល្អ​បំផុត ដែល​បាន​ស្រឡាញ់​ទ្រង់។ តើ​យើង​បាន​ចំណាយ​ពេល​ទូល​ប្រាប់​ទ្រង់​ថា យើង​ស្រឡាញ់​ទ្រង់​ហើយ​ឬ​នៅ? តើ​យើង​បង្ហាញ​ចេញ​នូវ​ក្តី​ស្រឡាញ់…

Read article
ផែនការរបស់ព្រះ

មេបញ្ជា​ការ​ត្រូវ​មាន​ផែន​ការ​ដ៏​គ្រប់​ជ្រុង​ជ្រោយ សម្រាប់​ធ្វើ​សង្រ្គាម  តែ​មុន​ពេល​សង្រ្គាម​នីមួយ​ៗ​ចាប់​ផ្តើម គាត់​ប្រហែល​ជា​ត្រូវ​ទទួល​បញ្ជា​ថ្មី​ៗ​ពី​ថ្នាក់​លើ ហើយ​ចេញ​បញ្ជា​ថ្មី​នោះ​ទៅ​ថ្នាក់​ក្រោម​គាត់។ ក្នុង​នាម​ជា​អ្នក​ដឹក​នាំ​ប្រជា​ជន​អ៊ីស្រា​អែល លោក​យ៉ូស្វេ​ក៏​ត្រូវ​រៀន​មេរៀន​មួយ​នេះ​ផង​ដែរ។ បន្ទាប់​ពី​រាស្រ្ត​របស់​ព្រះ​បាន​ចំណាយ​ពេល​៤០​ឆ្នាំ ក្នុង​វាល​រហោ​ស្ថាន ព្រះ​ទ្រង់​ក៏​បាន​ជ្រើស​រើស​លោក​យ៉ូស្វេ​ឲ្យ​ដឹក​នាំ​ពួក​គេ ចូល​ទឹក​ដី​សន្យា ដែល​ទ្រង់​បាន​សន្យា​ប្រទាន​ពួក​គេ។ ក្នុង​ការ​ចូល​កាន់​កាប់​ទឹក​ដី​សន្យា ទី​មាំ​មួន​ទី​មួយ ដែល​ពួក​គេ​ត្រូវ​ជួប​ប្រទះ​នោះ គឺ​ទី​ក្រុង​យេរីខូ។ មុន​ពេល​សង្រ្គាម​ចាប់​ផ្តើម លោក​យ៉ូស្វេ​បាន​ឃើញ “មេ​បញ្ជា​ការ​របស់​កង​ទ័ព​នៃ​ព្រះអម្ចាស់”​(គេជឿ​ថា នោះ​ជា​ព្រះ​អម្ចាស់) កំពុង​ឈរ​នៅ​ពី​មុខ​គាត់ ដោយ​មាន​ដាវ​កាន់​នៅ​ព្រះ​ហស្ត​ទ្រង់​ស្រាប់។ លោក​យ៉ូស្វេ​ក៏​បាន​ក្រាប​ថ្វាយ​បង្គំ​ទ្រង់។ អាច​និយាយ​បាន​ម្យ៉ាង​ទៀត​ថា លោក​យ៉ូស្វេ​បាន​ទទួល​ស្គាល់​ភាព​ធំ​ប្រសើររបស់​ព្រះ និង​ភាព​តូច​ទាប​របស់​គាត់។ បន្ទាប់​មក គាត់​ក៏​បាន​សួរ​ថា “ព្រះ​អម្ចាស់ នៃ​ទូល​បង្គំ ចង់​មាន​ព្រះបន្ទូល​ដល់​ទូលបង្គំ ជា​បាវ​បំរើ​ទ្រង់ ថា​ដូច​ម្តេច?”(យ៉ូស្វេ ៥:១៤) លោក​យ៉ូស្វេ​បាន​ទទួល​ជ័យ​ជម្នះ នៅ​ទីក្រុង​យេរីខូ ព្រោះ​គាត់​បាន​ធ្វើ​តាម​ព្រះ​រាជ​បញ្ជា​របស់​ព្រះ​អម្ចាស់។ នៅ​ពេល​ក្រោយ​មក​ទៀត លោក​យ៉ូស្វេ​និង​ប្រជា​ជន​របស់​គាត់ “ទូល​សួរ​ព្រះ​អម្ចាស់” ឲ្យ​ទ្រង់​ដឹក​នាំ​ពួក​គេ​(៩:១៤)។ ហេតុ​នេះ​ហើយ ពួក​សត្រូវ​ក៏​បាន​បោក​បញ្ឆោត​ពួក​គេ​ឲ្យ​ធ្វើ​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ជា​មួយ​សាសន៍​គីបៀន ដែល​ជា​ខ្មាំង​សត្រូវ​ក្នុង​ទឹក​ដី​កា​ណាន។ ការ​នេះ​បាន​ធ្វើ​ឲ្យ​ព្រះ​អម្ចាស់​មិន​សព្វ​​ព្រះ​​ទ័យ ហើយ​ពួក​គេ​ក៏​ទទួល​លទ្ធ​ផល​អាក្រក់​ជា​ច្រើន(ខ.៣-២៦)។ យើង​ក៏​ត្រូវ​ពឹង​ផ្អែក​លើ​ព្រះ​អម្ចាស់​ផង​ដែរ ពេល​ដែល​យើង​ជួប​ការ​ពិបាក ក្នុង​ជីវិត។ ទ្រង់​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​ចូល​ទៅ​ជិត​ទ្រង់ នៅ​ថ្ងៃ​នេះ ដោយ​ការ​បន្ទាប​ខ្លួន។ ហើយ​ទ្រង់​នឹង​នៅ​តែ​គង់​នៅក្បែរ​យើង រង់​ចាំ​ដឹក​នាំ​យើង​នៅ​ថ្ងៃ​ស្អែក​ទៀត។-Keila Ochoa

Read article
កូនក្មេងរៀនដើរ

ពេល​កូន​ខ្ញុំ​រៀន​ដើរ ខ្ញុំ​ត្រូវ​កាន់​ដៃ​នាង ហើយ​នាង​ក៏​បាន​តោង​ម្រាម​ដៃ​ខ្ញុំ​ជាប់ ព្រោះ​នាង​នៅ​មិន​ទាន់​ចេះ​ទប់​ខ្លួន។ នាង​ខ្លាច​រអិល​ដួល តែ​ខ្ញុំ​នៅ​ចាំ​ជួយ​ទប់​នាង ហើយ​មើល​ថែរ​នាង​ផង។ ពេល​នាង​ដើរ​ដោយ​មាន​ជំនួយ​ពី​ខ្ញុំ កែវ​ភ្នែក​របស់​នាង​បាន​បញ្ចេញ​ពន្លឺ​នៃ​ការ​ដឹង​គុណ ការ​សប្បាយ​ចិត្ត និង​សុវត្ថិ​ភាព។ ប៉ុន្តែ ជួន​កាល នាង​យំ ពេល​ខ្ញុំ​​​បណ្តោយ​ឲ្យ​នាង​ដើរ​តាម​ផ្លូវ​ដែល​មាន​គ្រោះ​ថ្នាក់ ដោយ​នាង​មិន​បាន​ដឹង​ទេ​ថា ខ្ញុំ​កំពុង​ការពារ​នាង។ យើង​ច្រើន​តែ​ត្រូវ​ការ​នរណា​ម្នាក់ មើល​ថែរ​យើង ដឹក​នាំ និង​ជួយ​ទប់​យើង​មិន​ឲ្យ​ដួល នៅ​ក្នុង​ការ​ដើរ​ខាង​វិញ្ញាណ គឺ​មិន​ខុស​ពី​កូន​ស្រី​ដ៏​តូច​របស់​ខ្ញុំ​ទេ។ ហើយ​យើង​មាន​ព្រះ​ដ៏​ជា​ព្រះ​វរបិតា​នៃ​យើង នៅ​ចាំ​ជួយ​កូន​ទ្រង់​រៀន​ដើរ ​នាំ​យើង​ដើរ​ម្តង​មួយ​ជំហាន​ៗ កាន់​ដៃ​យើង ហើយ​នាំ​ឲ្យ​យើង​ដើរ​តាម​ផ្លូវ​ដ៏​ត្រឹម​ត្រូវ។ យ៉ាង​ណា​មិញ ស្តេច​ដាវីឌ​ជ្រាប​យ៉ាង​ច្បាស់​ថា ទ្រង់​ត្រូវ​ការ​ព្រះ​មើល​ថែរ​ទ្រង់ ក្នុង​ការ​រស់​នៅ។ ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក១៨ ទ្រង់​បាន​រៀប​រាប់ អំពី​ការ​ដែល​ព្រះ​ទ្រង់​ប្រទាន​ឲ្យ​យើង​មាន​កម្លាំង និង​ការ​នាំ​ផ្លូវ ពេល​យើង​វង្វេង ឬ​ភ័ន្ត​ច្រឡំ(ខ.៣២)។ ទ្រង់​បាន​ទប់​ជើង​យើង​ឲ្យ​នឹង ដូច​ជើង​សត្វ​ក្តាន់ ដែល​អាច​ឡើង​ទៅកន្លែង​ខ្ពស់​ៗ​បាន ដោយ​មិន​រអិល(ខ.៣៣)។ ហើយ​បើ​យើង​រអិល នោះ​ព្រះ​ហស្ត​ទ្រង់ នឹង​ទប់​យើង(ខ.៣៥)។ ទោះ​យើង​ជា​អ្នក​ជឿ​ថ្មី ដែល​ទើប​តែ​រៀន​ដើរ ក្នុង​ជំនឿ ឬ​យើង​បាន​ដើរ​ជា​មួយ​ព្រះ​ ជា​យូរ​មកហើយ​ក្តី យើង​គ្រប់​គ្នា​សុទ្ធ​តែ​ត្រូវ​ការ​ការ​ដឹក​នាំ និង​ព្រះ​ហស្ត​ដ៏​រឹង​មាំ​របស់​ទ្រង់។-Keila Ochoa

Read article
អង្គុយនៅក្បែរ

មាន​ពេល​មួយ មិត្ត​ភក្តិ​របស់​ខ្ញុំ​ម្នាក់ កំពុង​ឆ្លង​កាត់​ទុក្ខ​លំបាក​ជា​ច្រើន ក្នុង​ជីវិត និង​គ្រួសារ​គាត់។ ខ្ញុំ​ក៏​បាន​ប្រាប់​គាត់​ថា ខ្ញុំ​មិន​ដឹង​ថា ត្រូវ​និយាយ ឬ​ធ្វើ​អ្វី​ឡើយ។ គាត់​ក៏​បាន​មើល​មុខ​ខ្ញុំ ហើយ​ប្រាប់​ខ្ញុំ​ឲ្យ​គ្រាន់​តែ​អង្គុយ​នៅ​ក្បែរ​គាត់​បាន​ហើយ។ ខ្ញុំ​ក៏​បាន​នៅ​ក្បែរ​គាត់ ហើយ​ក្រោយ​មក  យើង​ក៏​បាន​ចាប់​ផ្តើម​ជជែក​គ្នា អំពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ។ ជា​រឿយ​ៗ ពេល​ដែល​អ្នក​ដទៃ​កំពុង​សោក​សង្រេង យើង​មិន​ដឹង​ថា ត្រូវ​ឆ្លើយ​តប​យ៉ាង​ដូច​ម្តេច​ទេ ហើយ​ពេល​ខ្លះ ការ​និយាយ​ស្តី​ទៅ​កាន់​ពួក​គេ អាច​ធ្វើ​ឲ្យ​ពួក​គេ​មាន​ទុក្ខ​កាន់​តែ​ខ្លាំង។​ ការបម្រើ​អ្នក​ដទៃ​តម្រូវ​ឲ្យ​យើង​យល់​ចិត្ត​ពួក​គេ ដោយ​ដឹង​ថា ពួក​គេ​ត្រូវ​ការ​អ្វី។ ជា​ញឹក​ញាប់ យើង​អាច​ជួយ​ពួក​គេ ដោយ​បំពេញ​តម្រូវ​ការ​ជាក់​ស្តែង​របស់​ពួក​គេ។ ប៉ុន្តែ ការ​អង្គុយ​នៅ​ក្បែរ ស្តាប់​ពួក​គេនិយាយ អាច​ស្ថិត​ក្នុង​ចំណោម​ដំណោះ​ស្រាយ​ដ៏​ល្អ​បំផុត ដើម្បី​លើក​ទឹក​ចិត្ត​ពួក​គេ។ ព្រះ​ទ្រង់​គង់​នៅ​ក្បែរ​យើង ពេល​យើង​ស្រែក​អំពាវ​នាវ​រក​ទ្រង់។ គឺ​ដូច​ដែល​អ្នក​និពន្ធ​ទំនុក​ដំកើង បាន​ពោល​ឡើង​ថា “ឯ​មនុស្ស​សុចរិត គេ​អំពាវនាវ ហើយ​ព្រះយេហូវ៉ាទ្រង់​ទទួល​ស្តាប់ ទ្រង់​ក៏​ប្រោស​គេ​ឲ្យ​រួច​ពី​គ្រប់​សេចក្តី​លំបាក​របស់​គេ ព្រះយេហូវ៉ា​ទ្រង់​គង់​ជិត​បង្កើយ​នឹង​អស់​អ្នក ដែល​មាន​ចិត្ត​សង្រេង ហើយ​ទ្រង់​ជួយ​សង្គ្រោះ​ដល់​អស់​អ្នក ដែល​មាន​វិញ្ញាណ​ទន់​ទាប”(ទំនុកដំកើង ៣៤:១៧-១៨)។ យើង​អាច​ជួយ​អ្នក​ដែល​កំពុង​មាន​ការ​ឈឺ​ចាប់ ដោយ​យល់​ចិត្ត ហើយ​បង្ហាញ​ក្តី​អាណិត​ចំពោះ​ពួក​គេ។ យើង​អាច​អង្គុយ​នៅ​ក្បែរ​ពួក​គេ ដូច​ដែល​ព្រះ​គង់​នៅ​ជា​មួយ​យើង​ដែរ។ ហើយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​នឹង​ប្រទាន​ឲ្យ​យើង​មាន​ពាក្យ​សម្រាប់​និយាយ​ទៅ​កាន់​ពួក​គេ បើ​សិន​ជា​ចាំ​បាច់។-Keila Ochoa

Read article
កុំអស់សង្ឃឹម

ការ​ធ្វើ​ម្ហូ​ប ​អាច​ក្លា​យ​ជាកិ​​ច្ចកា​រ​ដ៏​គួ​រ​ឲ្យ​ធុ​ញ​ទ្រា​ន់ បើ​សិ​ន​ជា​ខ្ញុំ​ធ្វើវា​មួយ​ថ្ងៃ​បី​ដ​ង ជារៀ​ង​រា​ល់ថ្ងៃ ពី​មួយ​សប្តាហ៍ ទៅមួ​យស​ប្តា​ហ៍។ ខ្ញុំ​អាច​នឿ​យ​ហ​ត់ នឹង​ការ​បក​សម្បក ចិត កាត់ ហាន់ និង​លាយ​គ្រឿង រួច​រ​ង់ចាំឲ្យ​ម្ហូបឆ្អិ​ន។ ប៉ុន្តែ ខ្ញុំមិ​ន​ដែ​លហ​ត់​នឿយ​នឹង​ការ​ញាំអាហារ​ទេ​! តាមពិ​ត ការ​ញាំ​អាហា​រ​គឺជាអ្វី​ដែ​លម​នុ​ស្ស​ជាទូ​ទៅ​ចូល​ចិត្ត ទោះ​បី​ជា​យើង​ត្រូវ​ធ្វើ​ជា​រៀង​រាល់​ថ្ងៃ​ក៏​ដោយ។ សាវ័​ក​ប៉ុ​ល​បា​ន​ប​ង្រៀ​ន​អំ​ពី​កា​រ​សាប​​ព្រោះ​ និង​ច្រូត​​កាត់​ផ​ល​ ព្រោះ​គាត់​បា​ន​ដឹ​ង​ថា យើងអាច​មា​នកា​រ​នឿ​យ​ណាយ​ នឹង​​ធ្វើ​ការ​ល្អ​(​កាឡាទី ៦:៧-១០)។ គឺដូចដែល​គា​ត់​បា​ន​មាន​ប្រ​សាសន៍​ថា “កុំ​ឲ្យ​យើង​ណាយ​ចិត្ត​នឹង​ធ្វើ​ការ​ល្អ​ឡើយ ដ្បិត​បើ​មិន​រសាយ​ចិត្ត​ទេ នោះ​ដល់​កំណត់ យើង​នឹង​ច្រូត​បាន​ហើយ”(ខ.៩)។ ការ​ស្រឡាញ់ខ្មាំ​ង​ស​ត្រូវ ការ​ប្រៀនប្រដៅ​កូន ឬអធិស្ឋាន​ឥ​តឈ​ប់​ឈរ មិន​មែនជា​កា​រងា​យ​ស្រួលទេ។​ ទោះ​ជាយ៉ា​ង​ណា​ក៏​ដោ​យ​ ការ​ច្រូត​កា​ត់ផ​ល​ល្អ​ ដែល​យើង​សាបព្រោះ គឺមិ​ន​គួរ​​ឲ្យធុញ​ទ្រាន់​ទេ​! តើយើ​ងនឹ​ង​មា​នអំ​ណរ​ប៉ុណ្ណា ពេល​យើង​ឃើ​ញ​សេ​ចក្តី​ស្រឡាញ់​ឈ្នះទុក្ខ​ព្រួ​យ ឬឃើ​ញ​ក្មេ​ង​ៗដើ​រ​តាម​ផ្លូវ​របស់​ព្រះ ឬបា​ន​ដឹ​ង​ថា​ ការ​អធិ​ស្ឋាន​របស់​យើង​បាន​ទទួលការ​ឆ្លើយ​ត​ប។​ ការ​ចម្អិ​ន​អា​ហា​រ​អាច​ចំ​ណាយ​ពេល​ជា​ច្រើ​ន​ម៉ោង ប៉ុន្តែ តាម​ធម្មតា ក្រុម​គ្រួ​សារ​របស់​ខ្ញុំ​ញាំអាហារ​ជុំគ្នា​ ដោយចំ​ណាយ​ពេល​យ៉ាង​យូរ​២០​នា​ទី។ តែ​ការ​ទទួល​​ផល​ខាង​វិញ្ញាណ គឺ​មាន​រយៈ​ពេល​អស់​កល្ប​ជា​និច្ច។ ដរាប​ណា ​យើង​នៅ​មាន​ពេល​នៅ​ឡើ​យ ​ចូរ​យើង​ធ្វើ​ការ​ល្អ​ ហើយ​រង់​ចាំទទួល​ព្រះ​ពរ​ពី​ព្រះ តាម​ពេល​ដែល​ទ្រ​ង់​បាន​កំ​ណត់។ នៅ​ថ្ងៃនេះ​…

Read article
អ្នកដែលបម្រើគេ

នៅពេល​ព្រឹក​ថ្ងៃមួយ ខ្ញុំ​មាន​អារម្មណ៍​ថា គ្រួសារ​ខ្ញុំហាក់​ដូ​ច​ជា មាន​ការ​ទាម​ទារម​ក​លើខ្ញុំ​ខ្លាំង​ពេក ខណៈ​ពេលដែល​ខ្ញុំ​ត្រូវ​ជួយ​រ​កក្រវ៉ាត់ក​រពណ៌​ខៀវរបស់​ស្វាមីខ្ញុំផង ហើយ​ទន្ទឹម​នឹ​ងនោះ ត្រូវ​បញ្ចុកអាហារ​ដល់​កូន​តូច​ដែលកំពុងយំ​ផង​  និងត្រូ​វព្យាយាមស្វែងរកគ្រឿងលេងរបស់កូ​នម្នាក់​ទៀត អាយុ​២ឆ្នាំ នៅ​ក្រោម​គ្រែ​គេងរបស់​វា ក្នុង​ពេ​ល​តែមួ​​យ​ទៀ​ត។ ខ្ញុំ​ក៏បា​នលា​ន់​មាត់ថា​ “ខ្ញុំ​មិន​មែន​ជាខ្ញុំ​​បម្រើ​ទេ!” ក្រោយ​មក ក្នុង​ថ្ងៃ​ដ​ដែល ពេល​ខ្ញុំ​កំពុង​អាន​ព្រះគ​ម្ពីរ ខ្ញុំ​ក៏បា​នអានដ​ល់ខគម្ពីរ​ដែលចែ​ងថា​ “ដ្បិត​តើ​អ្នក​ណា​ធំ​ជាង អ្នក​ដែល​អង្គុយ​នៅ​តុ ឬ​អ្នក​ដែល​បំរើ តើ​មិន​មែន​ជា​អ្នក​ដែល​អង្គុយ​នៅ​តុ​ទេ​ឬ​អី ប៉ុន្តែ ខ្ញុំ​នៅ​កណ្តាល​ពួក​អ្នក​រាល់​គ្នា ទុក​ដូច​ជា​អ្នក​បំរើ​វិញ”(លូកា ២២:២៧)។ ព្រះ​យេស៊ូវទ្រ​ង់​ជា​ព្រះ ដូច​នេះ ទ្រង់​មិន​គួរ​លាង​ជើង​ឲ្យពួ​កសាវ័ក​ទេ តែទ្រ​ង់​បាន​ស្ម័​គ្រ​ព្រះទ័​យលា​ង​ជើង​ឲ្យពួ​ក​គេ​(យ៉ូហាន ១៣:៥)។ មាន​តែពួក​ខ្ញុំបម្រើ​ទេដែ​លត្រូ​វ​ធ្វើកិច្ចកា​រ​នេះ ប៉ុន្តែ ព្រះយេស៊ូវ​បាន​សម្រេច​ព្រះទ័​យ​បម្រើពួ​កគេ​។​  សង្គម​សព្វ​ថ្ងៃ​  តែង​តែជ​ម្រុញ​ឲ្យយើ​ង​ខិ​តខំ​ស្វែងរ​ក​មុខ​មាត់​។ បានជា​យើ​ង​ចង់​មានការ​ងារ​ដែល​មានប្រា​ក​ខែច្រើ​ន និង​មាន​មុខ​តំណែង​ខ្ពស់​ជាង​គេក្នុ​ង​ក្រុម​ហ៊ុន ឬ​អង្គការ ហើយ​ធ្វើ​ជាអ្នកដឹ​កនាំ​កំពូលក្នុ​ងពួ​ក​ជំនុំ​ជាដើម​។ ប៉ុន្តែ ទោះ​យើង​មា​ន​មុខ​តំណែង​អ្វី​ក៏ដោយ ក៏​យើង​អាច​រៀនបម្រើ តាមគំរូ​ព្រះសង្រ្គោះ​នៃ​យើង។ យើងមា​ន​តួនាទី​ខុសៗគ្នា។ ខ្លះ​មាន​នាទី​ជាឪពុក​ម្តាយ ខ្លះមា​ននា​ទី​ជាកូ​ន មិត្ត​ភក្តិ អ្នក​ធ្វើការ អ្នក​ដឹកនំា ឬសិ​ស្ស។ តែ​យើងត្រូវ​សួរខ្លួន​ឯងថា តើយើ​ងកំពុង​ប្រើប្រា​ស់តួនាទី​នោះ ដោយ​អត្តចរិតជាអ្នក​បម្រើឬទេ​? ទោះជួនកា​ល កិច្ច​កា​រដែ​ល​ខ្ញុំ​ធ្វើ​ប្រចាំ​ថ្ងៃ​…

Read article
អរសប្បាយនឹងអាហាររបស់ទ្រង់

ការ​ញាំអា​ហារជុំ​គ្នាដែលមានភាព​សប្បាយ​រីក​រាយ មិនអាស្រ័យ​ទៅលើតុ ​​វាមានរាងមូល ឬជ្រុង ក៏មិនស្រ័យទៅលើកៅអី ទោះវាធ្វើពី​ផ្លាស្ទីក ឬឈើ ហើយក៏មិនអាស្រ័យទៅ​លើអាហារ មានរស់ជាតិ​ឆ្ងាញ់យ៉ាងណាក៏ដោយ។ ការញាំអាហារជុំគ្នា មានភា​ពសប្បាយរីករាយ ពេល​ដែល​យើ​ងបិទ​ទូរទស្សន៍ និងទូ​រស័ព្ទរបស់​យើង​ ហើយងា​​ក​មកផ្តោត​ទៅលើអ្ន​កដែលកំពុ​ងអ​ង្គុ​យ​​​នៅ​ក្បែរ​យើង​​វិញ។ ខ្ញុំ​ចូល​ចិ​ត្ត​អ​ង្គុ​យ​ជុំ​គ្នា នៅ​ជុំវិញ​តុអា​ហារ ដោយ​មាន​ការ​ជជែក​គ្នាលេ​ង​ យ៉ាង​សប្បាយ​រីក​រាយ​ ជា​មួយ​មិ​ត្ត​ភ​ក្តិ និ​ងក្រុ​ម​គ្រួ​សារ ហើយ​និយា​យគ្នា​ ក្រោម​ប្រធាន​បទច្រើន​រាប់​មិ​ន​អ​ស់។ ទោះ​ជាយ៉ា​ង​ណាក៏​ដោ​យ សព្វថ្ងៃ​នេះ​ យើងពិបាក​នឹង​មា​នពេ​ល​ដ៏ល្អ​ដូ​ចនេះ​ ដោយសា​រ​តែ​បច្ចេក​វិទ្យា ដែលជួយឲ្យ​យើ​ង​ទំនា​ក់ទំ​ន​ងបា​ន​ឆា​ប់​រហ័ស ជាមួ​យ​មនុស្ស​ដែល​នៅឆ្ងាយ​ពីយើ​ង។ ជួន​កាល យើង​ខ្វល់​អំពី​ពាក្យ​សម្តី​របស់​អ្នក​ដទៃ ដែល​នៅ​ចម្ងាយ​រា​ប់សិ​ប​គី​ឡូម៉ែ​ត្រ​ពី​យើង ជាជា​ងយ​ក​ចិត្ត​ទុក​ដាក់ ចំពោះ​ពាក្យ​ពេចន៍​របស់​អ្នកដែលកំ​ពុង​អង្គុយនៅ​ក្បែ​រយើ​ង នៅ​តុអាហារ​។ ខ្ញុំធ្លា​ប់​បា​នទ​ទួល​ការ​អ​ញ្ជើញ ឲ្យទៅ​ចូ​លរួ​ម​ពិធី​លាង​ព្រះអម្ចាស់ នៅ​ក្នុង​ព្រះវិហារ​មួយ។ ពិធីនោះ​នាំម​ក​នូវ​កា​រប៉ះ​ពាល់​ចិ​ត្ត និង​ក្តីអំណរ តែ​មិន​អាស្រ័យ​ទៅ​លើសំណង់អ​គារ​ព្រះវិហារ ទោះតូ​ច ឬ​ធំក្តី​ ​ហើយ​ក៏មិ​នអា​ស្រ័​យទៅ​លើ​ប្រភេទនៃ​នំប៉័ង​ដែល​យើ​ង​ចែ​ក​គ្នានោះ​ដែរ​។ តែ​វា​អាស្រ័យ​ទៅលើ​ការ​បិទ​ចិត្ត​របស់​យើង ឲ្យ​ឈប់​គិត​ពីការ​ព្រួយ​បារម្ភ និង​ខ្វល់​ខ្វាយ​ ហើយងា​កមកផ្តោត​ទៅលើ​ព្រះយេស៊ូវវិញ​។ នៅក្នុងពេ​លដែលយើងប្រារព្ធពិ​ធី​លៀង​ព្រះអម្ចាស់ ដោយអំ​ណរ កាល​ពីពេ​លកន្លង​ទៅ តើយើង​មានអំ​ណរ​នឹង​ព្រះ​វត្ត​មាន​ទ្រង់​ឬទេ ​ឬមួយយើ​ង​ខ្វល់​អំពីបញ្ហាអ្វី​មួយ​ ដែល​កំពុង​កើត​ឡើងនៅ​កន្លែង​ផ្សេង? ពិធី​លៀងព្រះអម្ចាស់ពិតជាសំ​ខាន់​ណា​ស់ “ដ្បិត​រាល់​វេលា​ណា…

Read article
ផ្លូវកាត់ដ៏គ្រោះថ្នាក់

ក្នុងអំឡុងពេលនៃការបោះឆ្នោតក្នុងប្រទេសខ្ញុំ  កាលពីពេលថ្មីៗនេះ មានស្រ្តីជាម្តាយម្នាក់ កំពុងមានការខ្វះខាត ហើយក៏បានលក់សន្លឹកឆ្នោតរបស់នាងឲ្យគេ ជាថ្នូរនឹងកន្ទបកូនង៉ែតមួយកញ្ចប់។ ខ្ញុំបានពិភាក្សាជាមួយគាត់ អំពីផលប្រយោជន៍នៃបេក្ខជនប្រធានាធិបតីនីមួយៗ ដែលបានឈរឈ្មោះបោះឆ្នោត ហើយខ្ញុំមានការខកចិត្តណាស់ ដែលនាងបានសម្រេចចិត្តឲ្យគេទិញទឹកចិត្តយ៉ាងដូចនេះ។ រយៈពេល៦ខែក្រោយមក បន្ទាប់ពីបេក្ខជនដែលនាងបានបោះឆ្នោតឲ្យ បានឈ្នះក្នុងការបោះឆ្នោត ប្រជាជនមានការពិបាកកាន់តែខ្លាំង ដោយសារការដំឡើងពន្ធ។ សព្វថ្ងៃនេះ ទំនិញគ្រប់មុខបានឡើងថ្លៃ ដោយរាប់បញ្ចូលទាំងកន្ទបកូនង៉ែតផង។ ក្នុងប្រទេសជាច្រើន ទូទាំងពិភពលោក អំពើពុករលួយមិនមែនទើបតែកើតមានទេ។ តែភាពពុករលួយខាងវិញ្ញាណ ក៏មិនមែនទើបតែកើតមានដែរ។ សាតាំងធ្លាប់ព្យាយាមល្បួងព្រះយេស៊ូវ ឲ្យ “លក់” ឧត្តម្ភគតិរបស់ទ្រង់(ម៉ាថាយ ៤:១-១០)។ កាលនោះ មេល្បួងបានមករកទ្រង់ ពេលដែលទ្រង់កំពុងអស់កម្លាំង និងឃ្លាន។ វាក៏បានទូលទ្រង់ ឲ្យប្រើផ្លូវកាត់ ដើម្បីឲ្យបាននំប៉័ងក្តៅៗ ដោយប្រើការអស្ចារ្យ តាមការល្បួងរបស់វា រួចវាយកនគរក្នុងលោកិយ និងភាពរុងរឿងរបស់នគរទាំងនោះ មកល្បួងទ្រង់ទៀត។ តែព្រះយេស៊ូវទ្រង់ជ្រាបច្បាស់ថា ផ្លូវកាត់នោះ ជាខ្មាំងសត្រូវដ៏គ្រោះថ្នាក់។ ផ្លូវកាត់ប្រហែលជាអាចជួយឲ្យមនុស្សគេចចេញពីសេចក្តីទុក្ខ តែនៅចុងបញ្ចប់នៃផ្លូវកាត់នោះ មានការឈឺចាប់ហួសវិស័យ។ ព្រះយេស៊ូវទ្រង់ប្រើពាក្យ “មានសេចក្តីចែងទុកមកដូច្នេះ”បីដង នៅក្នុងការឆ្លើយតបការល្បួងរបស់អារក្ស(ខ.៤,៧,១០)។ ដូចនេះ ទ្រង់បានប្រកាន់ខ្ជាប់នូវសេចក្តីពិត ដែលទ្រង់បានជ្រាបពីព្រះ និងពីព្រះបន្ទូលទ្រង់ ដែលមានចែងក្នុងព្រះគម្ពីរបរិសុទ្ធ។…

Read article