ដើរតាមព្រះអង្គ មិនឲ្យវង្វេងផ្លូវ
សុភាសិត ៣:១-៨ ត្រូវឲ្យទទួលស្គាល់ទ្រង់នៅគ្រប់ទាំងផ្លូវឯងចុះ នោះទ្រង់នឹងដំរង់អស់ទាំងផ្លូវច្រករបស់ឯង។ សុភាសិត ៣:៦ ក្នុងអំឡុងពេលដំណើរកម្សាន្តរបស់ខ្ញុំ នៅទីក្រុងប៉ារីស កាលពីរបីឆ្នាំមុន ខ្ញុំមានពេលសម្រាប់ដើរមើលទីក្រុងដ៏ល្បីល្បាញមួយនេះម្នាក់ឯង មុនពេលខ្ញុំជួបមិត្តភក្តិម្នាក់ នៅប៉មតួអេហ្វ៊ែល ដើម្បីញាំអាហារពេលល្ងាច។ អ្វីៗប្រព្រឹត្តទៅយ៉ាងរលូន រហូតដល់ពេលដែលទូរស័ព្ទរបស់ខ្ញុំអស់ថ្ម។ ខ្ញុំមិនអាចបើកទូរស័ព្ទមើលផែនទីបានទេ ដូចនេះ ខ្ញុំមិនច្បាស់ថា ខ្លួនឯងកំពុងទៅទីណាទេ តែក្នុងនាមខ្ញុំជាក្មេងស្រីដែលរស់នៅទីក្រុង ខ្ញុំមិនមានការភាន់ភាំងទេ។ ខ្ញុំគ្រាន់តែបន្តដើរតាមមាត់ស្ទឹងសែន ដោយភ្នែកបាញ់ឆ្ពោះទៅរកប៉មតួអេហ្វ៊ែល ដ៏ខ្ពស់ត្រដែតពីចម្ងាយ។ ផែនការរបស់ខ្ញុំមានដំណើរការល្អ ទាល់តែខ្ញុំបានទៅជិតតំបន់ប៉មតួអេហ្វែល ដែលវាហាក់ដូចជារលាយបាត់ នៅពីក្រោយអាគារនៅជុំវិញ។ ខ្ញុំមានការភ្ញាក់ផ្អើល នៅពេលដែលសំណង់ដ៏ធំយ៉ាងនេះ អាចលាក់ខ្លួនបានយ៉ាងងាយស្រួលដូចនេះ។ ទីបំផុត ខ្ញុំក៏បានដឹងថា ខ្ញុំត្រូវការជំនួយ ដូចនេះ ខ្ញុំសុំឲ្យគេជួយប្រាប់ផ្លូវខ្ញុំ ហើយក៏បានរកឃើញមិត្តភក្តិខ្ញុំ។ ក្នុងជីវិតរបស់យើង យើងមិនអាចទាយទុកជាមុន ថាយើងនឹងជួបរឿងអ្វីខ្លះទេ។ ខណៈពេលដែលយើងប្រឈមមុខដាក់ឧបសគ្គ និងបញ្ហាប្រឈមក្នុងជីវិត យើងអាចទូលសូមជំនួយ និងទិសដៅពីព្រះ។ គឺដោយសូមព្រះអង្គជួយយើង មិនឲ្យវង្វេង ក្នុងការធ្វើដំណើរ ឬជួបការល្បួង ដែលនាំឲ្យយើងដើរផ្លូវកាត់ ឬបោះបង់ចោលការតស៊ូនោះឡើយ។ ជាពិសេស នៅពេលណាជីវិតយើង ហាក់ដូចជាពិបាក ឬមានការភាន់ភាំង យើងអាចងាកបែរទៅរកព្រះ…
Read article