Peterson Amy

You are here:
សេចក្តីស្រឡាញ់ ដែលស្ថិតស្ថេរ

មាន​ពេល​មួយ ប៉ា​របស់​ខ្ញុំ​បាន​ស្រែក​ពី​ចម្ងាយ​ថា “ប៉ា​ស្រឡាញ់​កូន!” ខណៈ​ពេល​ដែល​ខ្ញុំ​បិទ​ទ្វារ​ឡាន ហើយ​ដើរ​ចូល​សាលា​រៀន។ កាល​នោះ ខ្ញុំ​នៅ​រៀន​ថ្នាក់​ទី​៦ ហើយ​យើង​មាន​ទម្លាប់​ធ្វើ​ដូច​នេះ រៀង​រាល់​ពេល​ព្រឹក អស់​រយៈ​ពេល​ជា​ច្រើន​ខែ។ ពេល​យើង​ទៅ​ដល់​សាលា​រៀន ប៉ា​តែង​តែ​និយាយ​ថា “សូម​ឲ្យ​កូន​មាន​ថ្ងៃ​ដ៏​ល្អ! ប៉ា​ស្រឡាញ់​កូន!” ហើយ​ខ្ញុំ​គ្រាន់​តែ​តប​គាត់​វិញ​ថា “ប៉ា កូនជម្រាប​លា”។ ខ្ញុំ​មិន​បាន​ខឹង​គាត់ ឬ​មិន​អើពើ​ចំពោះ​គាត់​នោះ​ទេ។ កាល​នោះ គឺ​ដោយ​សារ​ខ្ញុំ​រវល់​ផ្តោត​ទៅ​លើ​ការ​គិត​របស់​ខ្លួន​ឯង​ខ្លាំង​ពេក បាន​ជា​មិន​បាន​ចាប់​អារម្មណ៍ នឹង​ពាក្យ​ពេចន៍​ដែល​គាត់​បាន​និយាយ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សេចក្តី​ស្រឡាញ់​របស់​ប៉ា​ខ្ញុំ នៅ​តែ​មិន​ប្រែ​ប្រួល​ ចំពោះ​ខ្ញុំ។ សេចក្តី​ស្រឡាញ់​របស់​ព្រះ​ជា​ម្ចាស់​ក៏​មិន​ចេះ​ប្រែ​ប្រួល ហើយ​ល្អ​លើស​សេចក្តី​ស្រឡាញ់​របស់​ប៉ា​ខ្ញុំ​ទៅ​ទៀត។ សេចក្តី​ស្រឡាញ់របស់​ទ្រង់​ស្ថិត​ស្ថេរ​ជា​ដរាប។ ព្រះ​គម្ពីរ​ដើម​ជា​ភាសា​ហេព្រើរ បាន​ប្រើ​ពាក្យ ហេសេដ  ដើម្បី​និយាយ​អំពី​សេចក្តី​ស្រឡាញ់​ដ៏​ស្ថិតស្ថេរ​នេះ។ គេ​បាន​ប្រើ​ពាក្យ​នេះ​ជា​ច្រើន​ដង នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ ហើយ​គ្រាន់​តែ​ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក ១៣៦ ពាក្យ​នេះ​ត្រូវ​បាន​ប្រើ ២៦​ដង។ នៅ​ក្នុង​ការ​បក​ប្រែ​ពាក្យ​នេះ គេ​ពិបាក​នឹង​ស្វែង​រក​ពាក្យ ដែល​មាន​អត្ថ​ន័យ​ត្រូវ​នឹង​ពាក្យ​នេះ ​ទាំង​ស្រុង។ ជា​ទូទៅ​គេ​បក​ប្រែ​ពាក្យ​នេះ​ថា “សេចក្តី​សប្បុរស” “សេចក្តី​ស្រឡាញ់​ដ៏​សប្បុរស” “សេចក្តី​មេត្តា” ឬ “ភាព​ស្មោះ​ត្រង់”។ ពាក្យ​ហេសេដ គឺ​ត្រូវ​បាន​ប្រើ​សំដៅ ទៅ​លើ​សេចក្តី​ស្រឡាញ់ ដែល​ផ្អែក​ទៅ​លើ​ការ​ប្តេជ្ញា​ចិត្ត…

Read article
គ្រឹះដ៏រឹងមាំ

កាល​ពី​រដូវ​ក្តៅ​ឆ្នាំ​មុន ខ្ញុំ និង​ស្វាមី​របស់​ខ្ញុំ បាន​ទៅ​កម្សាន្ត​នៅ​ផ្ទះ​ទឹក​ធ្លាក់ ហ្វលលីង វតធ័រ ជា​ផ្ទះ​នៅ​ទី​ជន​បទ នៅ​រដ្ឋ​ភែនស៊ីវែនា ដែល​ត្រូវ​បាន​រចនា ដោយ​ស្ថាបត្យ​ករ​ឈ្មោះ ហ្វ្រែង លយ រ៉ាយ(Frank Lloyd Wright) ក្នុង​ឆ្នាំ ១៩៣៥។ ខ្ញុំ​មិន​ដែល​ឃើញ​ផ្ទះ​ដែល​ស្អាត​ប្លែក​ដូច​នេះ ពី​មុន​មក​ទេ។ លោក​រ៉ាយ​ចង់​សង់​ផ្ទះ​មួយ​ខ្នង ដែល​ដុះ​ចេញ​ពី​ទេស​ភាព​ធម្ម​ជាតិ ដូច​ជា​រុក្ខ​ជាតិ ហើយ​គាត់​ក៏​បាន​សម្រេច​គោល​ដៅ​របស់​គាត់។ គាត់​បាន​សង់​ផ្ទះ​នោះ នៅ​ជាប់​ទឹក​ធ្លាក់​ដែល​មាន​ស្រាប់ ហើយ​រចនាបថ​របស់​វា ស៊ី​នឹង​រូប​រាង្គ​របស់​ផ្ទាំង​ថ្ម ដែល​លយ​ចេញ នៅ​ក្បែរ​នោះ។ មុគ្គុទេសករ​របស់​យើង​ក៏​បាន​ពន្យល់​ថា សំណង់​ផ្ទះ​នេះ​មាន​សុវត្ថិ​ភាព ដោយសារ​ស្នូល​កណ្តាល​របស់​វា បាន​សង់​នៅ​លើ​ផ្ទាំង​ថ្ម​ធំ​ៗ។ ពេល​ខ្ញុំ​បាន​ឮ​គាត់​និយាយ​ដូច​នេះ ខ្ញុំ​ក៏​បាន​នឹក​ចាំ​ព្រះ​បន្ទូល ដែល​ព្រះ​យេស៊ូវ​ថ្លែង​ទៅ​កាន់​ពួក​សិស្ស​របស់​ទ្រង់។ ក្នុង​សេចក្តី​អធិប្បាយ​នៅ​លើ​ភ្នំ ព្រះ​យេស៊ូវ​បាន​ប្រាប់​ពួក​គេ​ថា អ្វី​ដែល​ទ្រង់​កំពុង​បង្រៀន​ពួក​គេ គឺ​ជា​គ្រឹះ​ដ៏​រឹង​មាំ​នៃ​ជីវិត​របស់​ពួក​គេ។ បើ​សិន​ជា​ពួក​គេ​បាន​ស្តាប់​ព្រះ​បន្ទូល​ទ្រង់ ហើយ​អនុវត្ត​តាម ពួក​គេ​នឹង​អាច​ឈរ​មាំ នៅ​ក្នុង​ខ្យល់​ព្យុះ​ទាំង​អស់។ ផ្ទុយ​ទៅ​វិញ អ្នក​ដែល​បាន​ឮ ហើយ​មិន​ស្តាប់​បង្គាប់ នឹង​ទទួល​លទ្ធ​ផល ដូច​ផ្ទះ​ដែល​សង់​នៅ​លើ​ដី​ខ្សាច់​(ម៉ាថាយ ៧:២៤-២៧)។ ក្រោយ​មក សាវ័ក​ប៉ុល​ក៏​បាន​បង្រៀន​ផង​ដែរ​ថា ព្រះ​គ្រីស្ទ​គឺ​ជា​គ្រឹះ​របស់​យើង ហើយ​អ្វី​ដែល​យើង​សង់​នៅ​ក្នុង​ទ្រង់ នឹង​ស្ថិត​ស្ថេរ​នៅ​(១កូរិនថូស…

Read article
ចៀមល្ងង់ និងអ្នកគង្វាលល្អ

មិត្ត​ភក្តិ​របស់​ខ្ញុំ​ម្នាក់ ឈ្មោះ​ឆាដ(Chad) បាន​ធ្វើ​ជា​អ្នក​គង្វាល​ចៀម អស់​រយៈ​ពេល​១​ឆ្នាំ ក្នុង​រ​ដ្ឋវាយ​អូមីង។ គាត់​ប្រាប់​ខ្ញុំ​ថា “សត្វ​ចៀម​ល្ងង់​ខ្លាំង​ណា​ស់ ពួក​វា​ស៊ី​តែ​ចំណីដែ​ល​នៅពី​មុ​ខ​វាប៉ុ​ណ្ណោះ។ ពេល​ពួក​វា​បាន​ស៊ី​ស្មៅដែ​ល​នៅ​ពី​មុខ​វា​អស់​ហើយ ពួក​វា​មិន​បែរ​ទៅរ​ក​ស្មៅ​ថ្មី​ៗ នៅ​កន្លែ​ងផ្សេ​ងទេ​ ហើយ​បែរ​ជា​ស៊ី​ដី ដែល​នៅមុ​ខ​ពួក​វា​​ទៅ​​វិញ!” យើងក៏​បា​ន​អស់​សំណើច ហើយ​ខ្ញុំ​ក៏បា​ន​គិត​ដល់​ការ​បង្រៀន​ក្នុង​ព្រះគ​ម្ពីរ ដែល​បាន​ប្រៀប​ធៀប​មនុស្ស ជា​មួយ​ស​ត្វចៀ​ម​ជា​ញឹក​ញាប់។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​រាល់​គ្នាត្រូ​វ​ការ​អ្នក​គង្វាល​ម្នាក់! ប៉ុន្តែ ដោយសារ​សត្វ​ចៀម​ល្ងង់​ខ្លាំង នោះ​មិន​មែន​អ្នក​គង្វាល​ទាំង​អស់​សុទ្ធ​តែ​អាច​ថែ​ទាំ​ពួក​​​វាបាន​ឡើយ។ សត្វ​ចៀម​ត្រូវ​ការ​អ្នក​គង្វាល​ម្នាក់ ដែល​យក​ចិត្ត​ទុ​ក​ដាក់ចំពោះ​ពួក​វា​។ ពេល​ដែល​ហោរា​អេសេគាល​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​រាស្រ្ត​រប​ស់ព្រះ ដែល​កំពុង​ស្ថិត​ក្នុង​ការ​និរទេស ជា​ឈ្លើយ​សង្រ្គាម ក្នុង​ចក្រ​ភព​បាប៊ីឡូន គាត់​បាន​ប្រៀប​ប្រដូ​ចពួក​គេ ទៅ​នឹង​សត្វ​ចៀម ដែល​ពួក​អ្នក​គង្វាល​អាក្រក់​បាន​ដឹក​នាំ។ អ្នកដឹក​នាំរ​បស់​ប្រជា​ជន​អ៊ីស្រាអែ​លមិន​បាន​ថែ​ទាំ​ហ្វូង​ចៀម​ទេ ផ្ទុយ​ទៅ​វិញ បែរ​ជា​​គេងប្រ​វ័ញ្ច យក​ផល​ចំណេញ​ពី​ពួក​គេ​(ខ.៣) ហើយ​បន្ទា​ប់មក ក៏​បាន​ទុក​ពួក​គេ​ចោល ឲ្យស​ត្វ​ព្រៃ​មក​ហែក​ស៊ី​ជាអាហារ(ខ.៥)។ ប៉ុន្តែ ពួក​គេមិ​ន​មែន​គ្មាន​សង្ឃឹ​មនោះ​ឡើយ។ ព្រះ​ដែល​ជាអ្ន​កគ​ង្វាល​ល្អ បាន​សន្យាថា​ នឹង​រំដោះពួ​ក​គេ ឲ្យ​រួច​ពី​អ្នក​ដឹក​នាំដែ​លគេ​ងប្រ​វ័ញ្ច​ពួក​គេ។ ព្រះ​អង្គ​បាន​ស​ន្យាថា​ នឹង​នាំពួ​កគេ​ត្រ​ឡប់​ទៅ​ស្រុក​កំណើត​វិញ នៅ​កន្លែង​មាន​វាល​ស្មៅ​ខៀ​វខ្ចី ហើយ​ឲ្យ​ពួក​គេបា​នសម្រាក។ ព្រះអង្គ​នឹង​ប្រោស​របួ​សរប​ស់ពួ​កគេ​ឲ្យ​ជា​ ហើយ​តាម​រក​ចៀម​ដែល​បាត់​បង់​(ខ.១១-១៦)។ ទ្រង់​នឹង​ដេ​ញស​ត្វ​ព្រៃ​ចេញ ដើម្បី​ឲ្យ​ហ្វូង​ចៀម​ទ្រង់​មាន​ភាព​សុខ​សាន្ត​(ខ.២៨)។ សមាជិក​នៃ​ហ្វូង​ចៀម​រប​ស់ព្រះ​ជា​ម្ចាស់ ត្រូវ​ការ​ការ​ថែទាំ និង​ការ​ដឹក​នាំដ៏​ស្រទន់។ យើង​ពិ​តជា​មាន​ពរ​ណាស់…

Read article
ការច្រៀង ឲ្យពេជ្ឈឃាតស្តាប់

បុរស​ពីរ​នាក់​ត្រូវ​បាន​គេ​កាត់​ទោស ពី​បទ​ជួញ​ដូរ​គ្រឿង​ញៀន ហើយ​បាន​រង់​ចាំ​ទោស​ប្រហារ​ជីវិត អស់​រយៈ​ពេល​១ទសវត្សរ៍​ហើយ។ ខណៈ​ពេល​ដែល​ពួក​គេ​កំពុង​នៅ​ក្នុង​គុក ពួក​គេ​បាន​ស្គាល់​សេចក្តី​ស្រឡាញ់ ដែល​ព្រះ​ទ្រង់​បាន​បង្ហាញ​ឲ្យ​ពួក​គេ​ស្គាល់ នៅ​ក្នុង​អង្គ​ព្រះ​យេស៊ូវ ហើយ​ជីវិត​ពួក​គេ​ក៏​បាន​ផ្លាស់​ប្រែ។ ពេល​ដែល​ពួក​គេ​ដល់​ពេល​ដែលត្រូវ​ទទួល​ទោស​ប្រហារ​ជីវិត ដោយ​បាញ់​នឹង​កំា​ភ្លើង ពួក​គេ​ក៏​បាន​ឈរ​នៅ​ចំពោះ​មុខ​ពេជ្ឈ​ឃាត​ ដោយ​សូត្រ​សេចក្តី​​អធិស្ឋាន​ព្រះ​អម្ចាស់ ហើយ​ច្រៀង​បទ “ព្រះ​គុណ​អស្ចារ្យ”។ ដោយ​សារ​ពួក​គេមា​នជំនឿ​លើ​ព្រះ​ នោះ​តាម​រយៈ​អំណាចនៃ​ព្រះ​វិញ្ញាណ​នៃ​ព្រះ ពួក​គេ​អាច​ប្រឈម​មុខ​ដាក់​សេចក្តី​ស្លាប់ ដោយ​សេចក្តី​ក្លាហាន​ដ៏​អស្ចារ្យ។ ពួក​គេ​បាន​ដើរ​តាម​គំរូ​នៃ​សេចក្តី​ជំនឿ ដែល​ព្រះ​យេស៊ូវ​បាន​ទុក​ឲ្យ។ ពេល​ដែល​ព្រះ​យេស៊ូវ​ជ្រាប​ថា ពេល​ដែល​ទ្រង់​សុគត​ត្រូវ​មក​ដល់ ទ្រង់​ក៏​បាន​ចំណាយ​ពេល​ច្រៀង​សរសើរ​ដំកើង​ព្រះ ជា​មួយ​មិត្ត​សំឡាញ់​ទ្រង់ នៅ​ពេល​ល្ងាច​នោះ។ ពិត​ជា​គួរ​ឲ្យ​កត់​សំគាល់​ណាស់ ដែល​ទ្រង់​អាច​ច្រៀង ក្នុង​កាលៈទេសៈ​ដូច​នេះ ប៉ុន្តែ អ្វី​ដែល​កាន់​តែ​គួរ​ឲ្យ​កត់​សំគាល់​ថែម​ទៀត​នោះ គឺ​បទ​ដែល​ទ្រង់​ច្រៀង។ នៅ​ពេល​យប់​នោះ ព្រះ​យេស៊ូវ និង​មិត្ត​សំឡាញ់​ទ្រង់ បាន​បរិភោគ​អាហារ​បុណ្យ​រំលង ដែល​តែង​តែ​បញ្ចប់ ដោយ​ការ​ច្រៀង​បទ​ទំនុក​ដំកើង ដែល​មាន​បទ​ជា​បន្ត​បន្ទាប់ ដែល​គេ​បាន​ហៅ​ថា ហាលែល​ (ទំនុកដំកើង ជំពូក ១១៣-១១៨)។ នៅ​ពេល​យប់​នោះ ព្រះ​យេស៊ូវ​បាន​ប្រឈម​មុខ​ដាក់​សេចក្តី​ស្លាប់ ដោយ​ការ​ច្រៀង អំពី​ចំណង​នៃ​សេចក្តី​ស្លាប់(ទំនុកដំកើង ១១៦:៣)។ តែ​ទ្រង់​បាន​សរសើរ​ដំកើង​សេចក្តី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​ជា​ម្ចាស់​(១១៧:២) ហើយ​បាន​អរ​ព្រះ​គុណ​ព្រះ​អង្គ សម្រាប់​សេចក្តី​សង្រ្គោះ​(១១៨:១៤)។ ជា​ការ​ពិតណាស់ បទ​ទំនុក​ដំកើង​ទាំង​នេះ បាន​កម្សាន្ត​ចិត្ត​ព្រះ​យេស៊ូវ…

Read article
ពួកគេបញ្ចេញក្លិនក្រអូប ដូចព្រះគ្រីស្ទ

នៅ​ថ្ងៃ​ដែល​មាន​អាកាស​ធាតុ​ក្តៅ​ហែង និង​ដីហុយ​សំពោង លោក​បប់ (Bob) បាន​ចុះ​ពី​ឡាន​ក្រុង ដែល​គាត់​បាន​ជិះ​ទៅដល់​ទីក្រុង​មួយ ​នៅ​ឆ្ងាយ​ពី​ផ្ទះ​របស់​គាត់។ គាត់​អស់​កម្លាំង ដោយសារ​ការ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ ពេញ​មួយ​ថ្ងៃ ហើយ​ក៏​អរ​ព្រះ​គុណ​ព្រះ​ជា​ម្ចាស់ ដែល​គាត់​អាច​ញ៉ាំ​អាហារ​ពេល​ល្ងាច ជា​មួយ​មិត្ត​ភក្តិ​របស់​មិត្ត​គាត់ ដែល​រស់​នៅ​ក្នុង​តំបន់​នោះ​។ ពួក​គេ​បាន​ស្វាគមន៍គាត់​ឲ្យ​ចូល​ក្នុង​ផ្ទះ ហើយ​ភ្លាម​ៗ​នោះ គាត់​មាន​អារម្មណ៍​ថា មាន​សន្តិភាព​ក្នុង​ចិត្ត។ គាត់​មាន​អារម្មណ៍​ថា ដូច​កំពុង​នៅ​ផ្ទះ​ខ្លួនឯង មាន​ផាសុខ​ភាព មាន​សុវត្ថិភាព និង​ត្រូវ​បាន​គេ​ឲ្យ​តម្លៃ។ ក្រោយ​មក គាត់​ឆ្ងល់​ថា ហេតុ​អ្វី​បាន​ជា​គាត់​មាន​អារម្មណ៍​ថា មាន​សន្តិ​ភាព​យ៉ាង​នេះ នៅ​កន្លែង​ដែល​គាត់​មិន​ធ្លាប់​នៅ? លោក​បប់​បាន​រក​ឃើញ​ចម្លើយ នៅ​ក្នុង​កណ្ឌ​គម្ពីរ កូរិនថូស ខ្សែទី២។ ក្នុង​បទ​គម្ពីរ​នេះ សាវ័ក​ប៉ុល​ហៅ​មនុស្ស​ដែល​ដើរ​តាម​ព្រះជា​ម្ចាស់​ថា “​ក្លិន​ក្រអូប​នៃ​ព្រះ​គ្រីស្ទ”។ លោក​បប់​បាន​និយាយ​ក្នុង​ចិត្ត​ថា “ខ្ញុំ​យល់​ហើយ!”។ ម្ចាស់​ផ្ទះ​របស់​គាត់​បាន​បញ្ចេញ “​ក្លិន​ក្រអូប​ដូច” ព្រះ​គ្រីស្ទ។ នៅ​ពេល​ដែល​សាវ័ក​ប៉ុល​ថ្លែង​ថា ព្រះ​ទ្រង់​ដឹក​នាំ​រាស្ដ្រ​ទ្រង់​ក្នុង “ក្បួន​ដង្ហែនៃ​ជ័យ​ជម្នះ” របស់​ព្រះ​គ្រីស្ទ ដែល​បាន​សាយ​ក្លិន​ក្រអូប នៃ​សេចក្តី​ពិត​របស់​ទ្រង់ នោះ​គឺ​គាត់​ចង់​សំដៅ​ទៅ​លើ​ប្រពៃណី នៅ​សម័យ​បុរាណ។ កង​ទ័ព​ដែល​មាន​ជ័យ​ជម្នះ តែង​តែដុត​គ្រឿង​ក្រអូប នៅ​ពេល​ពួក​គេ​ដើរ​ក្បួន នៅ​តាម​ដង​ផ្លូវ។ ក្លិន​ក្រអូប​នោះក៏​បាន​នាំ​ឲ្យ​មាន​សេចក្ដី​អំណរ ដល់​អ្នក​គាំ​ទ្រ​របស់​ពួក​គេ​ផង​ដែរ។ លោក​ប៉ុល​មាន​ប្រសាសន៍​ថា…

Read article
ការយំសោកប្រកបដោយសេចក្តីសង្ឃឹម

ឧទ្យាន​បិតិក​ភណ្ឌ​ជាតិ ឃ្លីហ្វថិន ក្នុង​ទីក្រុង​ណាសាវ ប្រទេស​បាហាម៉ាស ក្នុង​តំបន់​ប្រជុំ​កោះ​ខារីប៊ីន គឺ​ជា​ឧទ្យាន​រំឭក​អំពី​សោកនាដ​កម្ម ក្នុង​ប្រវត្តិ​សាស្រ្ត​។ ត្រង់​ចំណុច​កំពង់​ទឹក មាន​ជណ្ដើរ​ថ្ម​ឡើង​ទៅ​លើ​ជ្រលង​ភ្នំ។ នៅ​សតវត្សរ៍​ទី​ដប់​ប្រាំ​បី នាវា​ដឹក​ទាសករ មក​ប្រទេស​បាហាម៉ាស ត្រូវ​ឈប់​សំចត​នៅ​ទីនោះ។ ពួក​ទាសករ​ដែល​មក​ដល់ ត្រូវ​ឡើង​តាម​កាំ​ជណ្ដើរ​ទាំង​នេះ ភាគ​ច្រើន​ត្រូវ​ព្រាត់​ប្រាស ពី​ក្រុម​គ្រួសារ​របស់​ពួក​គេ ហើយ​ចូល​ទៅ​ក្នុង​ជីវិត ដែល​អមនុស្ស​ធម៌។ នៅ​កំពូល​ភ្នំ​នោះ មាន​ស្តូប​ជាទី​រំឭក​អំពី​ទាសករ​ទាំង​នោះ។ គេ​បាន​យក​ដើម​តាត្រាវ​មក​ឆ្លាក់​ជា​រូប​មនុស្ស​ស្រី ដាក់​ឲ្យ​ឈរ​នៅ​មាត់​សមុទ្រ ហើយ​សម្លឹង​មើល​ទៅ​ស្រុក​កំណើត និង​ក្រុម​គ្រួសារ​ដែល​ពួក​គេ​បាន​បាត់​បង់។ រូប​ចម្លាក់​នីមួយ​ៗ​ សុទ្ធ​តែ​មាន​ស្នាម​សម្លាក ដែល​នាយ​សំពៅ​បាន​វាយ​នឹង​រំពាត់។ ​ រូប​ចម្លាក់​មនុស្ស​ស្រី​ទាំង​នោះ​ ដែល​កំពុង​សោក​សង្រេង ដោយ​សារ​ការ​បាត់​បង់ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​សារៈ​សំខាន់​នៃ​ការ​ទទួល​ស្គាល់​ថា ពិភព​លោក​នេះ ពិត​ជា​មាន​ប្រព័ន្ធ​អយុត្តិ​ធម៌ និង​បាក់​បែក ហើយ​យើង​សោក​សង្រេង ដោយ​សារ​បញ្ហា​នេះ។ យើង​សោក​សង្រេង តែ​មិន​មាន​ន័យ​ថា យើង​គ្មាន​សង្ឃឹម​នោះ​ទេ ប៉ុន្តែ ការ​យំ​សោក​គឺ​ជា​មធ្យោ​បាយ​មួយ ដើម្បី​បង្ហាញ​ភាព​ស្មោះ​ត្រង់ នៅ​ចំពោះ​ព្រះ​ជា​ម្ចាស់។ ប្រហែល​៤០​ភាគ​រយ នៃ​បទ​គម្ពីរ​ទំនុក​ដំកើង គឺ​ជា​បទ​ទំនួញ ហើយ​ក្នុង​ព្រះ​គម្ពីរ​បរិទេវ យើង​ឃើញ​ថា ​រាស្រ្ត​របស់​ព្រះ ស្រែក​រក​ទ្រង់ ក្រោយ​ពេល​ដែល​​ពួក​ខ្មាំ​ង​សត្រូវ​ បាន​ឈ្លាន​ពាន…

Read article
អ្នកស្រុកក្រៅស្វាគមន៍អ្នកស្រុកក្រៅ

កាល​ខ្ញុំ និង​ស្វាមី​របស់​ខ្ញុំ​ផ្លាស់​ប្តូរ​ទី​លំនៅ ទៅទី​ក្រុង​ស៊ីអេធល(Seattle) ដើម្បី​ឲ្យ​បាន​រស់​នៅ​ក្បែរ​ប្អូន​ស្រី​គាត់ យើង​មិន​ដឹង​ថា យើង​នឹង​ទៅ​រស់​នៅ​ក្នុង​ផ្ទះ​មួយ​ណា ឬ​ធ្វើ​ការ​នៅ​ទីណា​ទេ។ ព្រះវិហារ​ប្រចាំ​តំបន់​នោះ ក៏​បាន​ជួយ​យើង រក​បាន​ផ្ទះ​ជួល​មួយ​កន្លែង មាន​បន្ទប់​គេង​ជា​ច្រើន​បន្ទប់។ យើង​អាច​ប្រើ​បន្ទប់​គេង​មួយ ហើយ​ជួល​បន្ទប់​ទាំង​ប៉ុន្មាន ដែល​នៅ​សល់ ឲ្យ​សិស្ស​មក​ពី​ក្រៅ​ប្រទេស។ ក្នុង​អំឡុង​ពេល​បី​ឆ្នាំ​ក្រោយ​មក​ទៀត យើង​បាន​ក្លាយ​ជា​អ្នក​ស្រុក​ក្រៅ ដែល​បាន​ទទួល​ស្វាគមន៍​អ្នក​ស្រុក​ក្រៅ ដោយ​ចែក​រំលែក​ផ្ទះ និង​អាហារ​របស់​យើង​ជា​មួយ​មនុស្ស ដែល​មក​ពី​តំបន់​ខុស​ៗ​គ្នា ក្នុង​ពិភព​លោក។  យើង និង​អ្នក​បម្រើ​ក្នុង​ផ្ទះ​យើង ក៏​បាន​ស្វាគមន៍​សិស្ស​មក​ពី​ប្រទេស​ក្រៅ​រាប់​សិប​នាក់ ឲ្យចូល​រៀន​ព្រះ​គម្ពីរ​ជុំគ្នា នៅ​ក្នុង​ផ្ទះ​យើង រៀង​រាល់​ពេល​ល្ងាច​ថ្ងៃ​សុក្រ។ កាល​ពី​សម័យ​ដើម រាស្រ្ត​របស់​ព្រះ ក៏​បាន​ដឹង​ផង​ដែរ​ថា ការ​រស់​នៅ​ជា​អ្នក​ស្រុក​ក្រៅ មាន​ន័យ​យ៉ាង​ដូច​ម្តេច។ អស់​រយៈ​ពេល​រាប់​រយ​ឆ្នាំ ពួក​អ៊ីស្រាអែល​បាន​រស់​នៅ​ជា​អ្នក​ស្រុក​ក្រៅ និង​ជា​ទាសករ នៅ​ក្នុង​នគរ​អេស៊ីព្ទ។ ក្នុង​បទ​គម្ពីរ លេវីវិន័យ ជំពូក ១៩ ព្រះ​ទ្រង់​បាន​បង្គាប់​ពួក​គេ​ឲ្យ “គោរព​កោត​ខ្លាច​ឪពុក​ម្តាយ” ហើយ “កុំ​ឲ្យ​លួច​របស់​ទ្រព្យ​អ្នក​ដទៃ”(ខ.៣,១១) ហើយ​ទន្ទឹម​នឹង​នោះ ទ្រង់​ក៏​បាន​រំឭក​រាស្រ្ត​ទ្រង់ ឲ្យ​យក​អសារ​អ្នក​ស្រុក​ក្រៅ​ផង​ដែរ ព្រោះ​ពួក​គេ​ដឹង​ថា ការ​រស់​នៅ​ជា​អ្នក​ស្រុក​ក្រៅ និង​មាន​ការ​ភ័យខ្លាច មាន​លក្ខណៈ​យ៉ាង​ដូច​ម្តេច(ខ.៣៣-៣៤)។ យើង​រាល់​គ្នា ដែល​ជា​អ្នក​ដើរ​តាម​ព្រះ មិន​សុទ្ធ​តែ​ធ្លាប់​បាន​ដក​ពិសោធន៍​នឹង​ជីវិត​ជា​ជន​ដែល​ត្រូវ​គេ​និរទេសទេ…

Read article
រូបភាពនៃសេចក្តីស្រឡាញ់

ខ្ញុំ និង​កូន​ៗ​របស់​ខ្ញុំ បាន​ចាប់​ផ្តើម​ធ្វើ​សកម្មភាព​ថ្មី​មួយ ប្រចាំ​ថ្ងៃ។ រៀង​រាល់​ពេល​យប់ នៅ​ម៉ោង​ចូល​គេង យើង​បាន​ប្រមូល​ខ្មៅ​ដៃ​ពណ៌ និង​ដុត​ទៀន​មួយ​ដើម។ យើង​ក៏​បាន​ទូល​សូម​ព្រះ​ឲ្យ​បំភ្លឺ​ផ្លូវ​យើង ខណៈ​ពេល​ដែល​យើង​យក​សៀវភៅ​កត់​ត្រា​ចេញ​មក ហើយ​ក៏​បាន​គូរ ឬ​សរសេរ​ចម្លើយ សម្រាប់​សំណួរ​ពីរ តើ​ខ្ញុំ​បាន​បង្ហាញ​សេចក្តី​ស្រឡាញ់ នៅ​ពេល​ណា ក្នុង​ថ្ងៃ​នេះ? ហើយ តើ​ខ្ញុំ​បាន​ប្រព្រឹត្ត​ដោយ​គ្មាន​សេចក្តី​ស្រឡាញ់ នៅ​ពេល​ណា ក្នុង​ថ្ងៃ​នេះ? ការ​ស្រឡាញ់​អ្នក​ជិត​ខាង​របស់​យើង បាន​ក្លាយ​ជា​ផ្នែក​ដ៏​សំខាន់ នៃ​ជីវិត​ជា​គ្រីស្ទ​បរិស័ទ “ចាប់​តាំង​ពី​ដើម​រៀង​មក”(២យ៉ូហាន ១:៥)។ ហេតុ​នេះ​ហើយ បាន​ជា​លោក​យ៉ូហាន​បាន​សរសេរ​នៅ​ក្នុង​សំបុត្រ​ទីពីរ ទៅ​កាន់​ពួក​ជំនុំ​របស់​គាត់ ដោយ​បង្រៀន​ពួក​គេ ឲ្យ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ការ​ស្តាប់​បង្គាប់​ព្រះ (២យ៉ូហាន ១:៥-៦)។ សេចក្តី​ស្រឡាញ់​គឺ​ជា​ប្រធាន​បទ ដែល​លោក​យ៉ូហាន​ចូល​ចិត្ត​ជាង​គេ នៅ​ក្នុង​ការ​សរសេរ​សំបុត្រ​របស់​គាត់។ គាត់​បាន​មាន​ប្រសាសន៍​ថា យើង​អាច​ដឹង​ថា យើង “កើត​មក​ពី​សេចក្តី​ពិត”​ ឬ​កំពុង​រស់​នៅ​ក្នុង​ព្រះ​វត្ត​មាន​ព្រះ ពេល​ដែល​យើងប្រព្រឹត្ត​ដោយ​សេចក្តី​ស្រឡាញ់​(១យ៉ូហាន ៣:១៨-១៩)។ ពេល​ដែល​ខ្ញុំ និង​កូន​ៗ​របស់​ខ្ញុំ​បាន​ជញ្ជឹង​គិត​អំពី​សេចក្តី​នេះ យើង​ក៏​បាន​ដឹង​ថា ក្នុង​ជីវិត​របស់​យើង សេចក្តី​ស្រឡាញ់​បាន​បង្ហាញ​ចេញ​មក តាម​រយៈ​សកម្ម​ភាព​ដ៏​សាមញ្ញ ដូច​ជា ការ​ចែក​ឆ័ត្រ​ឲ្យ​គេ​ប្រើ នៅ​ពេល​ភ្លៀង ការ​លើក​ទឹក​ចិត្ត​នរណា​ម្នាក់ ដែល​កំពុង​ពិបាក​ចិត្ត ឬ​ការ​ធ្វើ​ម្ហូបដែល​គេ​ចូលចិត្ត…

Read article
ឲ្យគេឃើញព្រះគ្រីស្ទនៅក្នុងជីវិតខ្ញុំ

មាន​ពេល​មួយ​ស្វាមី​ខ្ញុំ​បាន​ចេញ​ដំណើរ​ផ្លូវ​ឆ្ងាយ រយៈ​ពេល​១​ខែ​ទើប​ត្រឡប់​មក​វិញ ហើយ​មិន​យូរ​ប៉ុន្មាន ​ខ្ញុំ​ក៏​មាន​អារម្មណ៍​ថា មិន​អាច​ទ្រាំ​ទ្រ​រួច ចំពោះ​តម្រូវ​ការ​នៃ​ការងារ ផ្ទះ និង​កូន​ៗ​របស់​ខ្ញុំ។ ការ​ងារ​តែង​និពន្ធ​របស់​ខ្ញុំ ក៏​ជិត​ហួរ​ពេល​កំណត់។ ម៉ាស៊ីន​កាត់​ស្មៅ​ក៏​ខូច​ទៀត។ សាលា​រៀន​របស់​កូន​ខ្ញុំ​បាន​វ៉ា​កង​ហើយ បាន​ជា​ពួក​គេ​ក៏​អផ្សុក ដោយ​សារ​នៅ​ផ្ទះ​ច្រើន​ពេក។ តើ​ខ្ញុំ​គួរ​តែ​រាប់​រង​កិច្ច​ការ​ទាំង​អស់​នេះ តែ​ម្នាក់​ឯង​ ដោយ​របៀប​ណា? មិន​យូរ​ប៉ុន្មាន ខ្ញុំ​ក៏​បាន​ដឹង​ថា ខ្ញុំ​មិន​ចាំ​បាច់​ត្រូវ​ធ្វើអ្វី​ៗ តែ​ម្នាក់​ឯង​ទេ។ មិត្ត​ភក្តិ​ជា​ច្រើន​មក​ពី​ព្រះវិហារ បាន​មក​ជួយ​ខ្ញុំ។ លោក​ចស(Josh) បាន​មក​ជួយ​ជួស​ជុល​ម៉ាស៊ីន​កាន់​ស្មៅ​របស់​ខ្ញុំ។ លោក​ចន(John) បាន​យក​អាហារ​ថ្ងៃ​ត្រង់​មក​ឲ្យ​យើង​ញាំ។ អ្នក​ស្រី​ខាស៊ីឌី(Cassidy) បាន​ជួយ​បោក​ខោអាវ​ឲ្យ​យើង​ទៀត។ ចំណែក​អ្នក​ស្រី​អាប៊ី(Abi)វិញ ក៏​បាន​នាំ​កូន​យើង ទៅ​លេង​ជា​មួយ​កូន​គាត់ ដើម្បី​ឲ្យ​ខ្ញុំ​អាច​បញ្ចប់​ការងារ​របស់​ខ្ញុំ។ ព្រះ​ទ្រង់​បាន​ធ្វើ​ការ តាម​រយៈ​មិត្ត​ភក្តិ​ទាំង​អស់​នេះ ដើម្បី​ជួយ​ផ្គត់​ផ្គង់​ខ្ញុំ។ ពួក​គេ​បាន​ធ្វើ​ជា​គំរូ​ដ៏​រស់ នៃ​សហគមន៍​មួយ​ប្រភេទ ដែល​សាវ័ក​ប៉ុល​បាន​រៀប​រាប់ នៅ​ក្នុង បទ​គម្ពីរ​រ៉ូម ជំពូក​១២។ ពួក​គេ​បាន​ស្រឡាញ់ ដោយ​ចិត្ត​ស្មោះ​ត្រង់(ខ.៩) គិត​អំពី​តម្រូវ​ការ​របស់​អ្នក​ដទៃ ជា​ជាង​គិត​ប្រយោជន៍​ផ្ទាល់​ខ្លួន​(ខ.១០) ហើយ​បាន​ចែក​រំលែក​ដល់​ខ្ញុំ ពេល​ដែល​ខ្ញុំ​មាន​ការ​ខ្វះ​ខាត ហើយ​ក៏​មាន​ភាពចៅរ៉ៅ​ចំពោះ​ក្រុម​គ្រួសារ​ខ្ញុំ​ផង(ខ.១៣)។ ដោយសារ​តែ​សេចក្តី​ស្រឡាញ់ ដែល​មិត្ត​ភក្តិ​ខ្ញុំ​បាន​បង្ហាញ​ចេញ​ដល់​ខ្ញុំ ខ្ញុំ​ក៏​បាន​អរ​សប្បាយ ដោយ​មាន​សេចក្តី​សង្ឃឹម ហើយ “អត់​ធន់…

Read article
មុនពេលការចាប់ផ្តើម

“ប៉ុន្តែ បើ​ព្រះ​ទ្រង់​គ្មាន​ដើម​កំណើត និង​ទី​បញ្ចប់​ទេ ហើយ​តែង​តែ​មាន​តាំង​ពី​ដើម​មក តើ​ទ្រង់​កំពុង​ធ្វើ​អ្វី មុន​ពេល​ទ្រង់​បង្កើត​យើង​មក? តើ​ទ្រង់​ចំណាយ​ពេល​របស់​ទ្រង់ ដោយ​របៀប​ណា?” នេះ​ជា​សំណួរ ដែល​ក្មេង​ៗ សិស្ស​សាលា​រៀនថ្ងៃ​អាទិត្យ តែង​តែ​សួរ ពេល​ដែល​យើង​ជជែក​គ្នា អំពី​លក្ខណៈ​ដ៏អស់​កល្ប​របស់​ព្រះ។ ខ្ញុំ​ធ្លាប់​ឆ្លើយ​តប​ថា រឿង​នេះ​ មាន​ភាព​អាថ៌​កំបាំង​បន្តិច។ ប៉ុន្តែ ថ្មី​ៗ​នេះ ខ្ញុំ​ដឹង​ថា ព្រះ​គម្ពីរ​បាន​ប្រទាន​ឲ្យ​យើង​មាន​ចម្លើយ សម្រាប់​សំណួរ​នេះ។ ពេល​ដែល​ព្រះ​យេស៊ូវ​អធិ​ស្ឋាន ទៅ​កាន់​ព្រះ​វរបិតា​ទ្រង់ ក្នុង​បទ​គម្ពីរ​យ៉ូហាន ជំពូក​១៧ ទ្រង់​បាន​មាន​បន្ទូល​ថា “ឱ​ព្រះ​វរបិតា​អើយ … ​ទ្រង់​បាន​ស្រឡាញ់​ទូល​បង្គំ តាំង​តែ​ពី​មុន​កំណើត​លោកីយ៍​រៀង​មក”(ខ.២៤)។ នេះ​ហើយ​ជា​លក្ខណៈ​របស់​ព្រះ ដែល​បាន​បើក​បង្ហាញ​ដល់​យើង តាម​រយៈ​អង្គ​ព្រះ​យេស៊ូវ មុន​ពេល​ទ្រង់​បង្កើត​លោកិយ របស់​សព្វ​សារ​ពើ ព្រះ​ទ្រង់​ជា​ព្រះ​វរបិតា ដែល​ស្រឡាញ់​ព្រះ​រាជ​បុត្រា​ទ្រង់ តាម​រយៈ​ព្រះ​វិញ្ញាណ​បរិសុទ្ធ។ ពេល​ដែល​ព្រះយេស៊ូវ បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក ព្រះ​ទ្រង់​បាន​ចាត់​ព្រះ​វិញ្ញាណ​ទ្រង់ ឲ្យ​យាង​ចុះ​មក ដូច​ជា​សត្វ​ព្រាប ហើយ​មាន​បន្ទូល​ថា “នោះ​ជា​កូន​ស្ងួនភ្ងា​របស់​អញ ជា​ទី​ពេញ​ចិត្ត​អញ​ណាស់”(ម៉ាថាយ ៣:១៧)។ លក្ខណៈ​ចម្បង​បំផុត​នៃ​អត្ត​សញ្ញាណ​របស់​ព្រះ គឺ​សេចក្តី​ស្រឡាញ់ នៅ​ក្នុង​ការ​ទំនាក់​ទំនង​ជា​មួយ​មនុស្ស និង​ប្រទាន​នូវ​ជីវិត។ យើង​មាន​សេចក្តី​ពិត​ដែល​គួរ​ឲ្យ​ស្រឡាញ់ និង​មាន​ការ​លើក​ទឹក​ចិត្ត​យ៉ាង​ខ្លាំង ដែល​បាន​និយាយ​អំពី​ព្រះ​នៃ​យើង!ការស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក…

Read article