Philip Yancey

You are here:
ចូរកុំខ្លាចឡើយ

នៅ​ក្នុង​ព្រះ​គម្ពីរ ស្ទើរ​តែ​គ្រប់​ពេល ដែល​ទេវតា​បង្ហាញ​ខ្លួន ឲ្យ​មនុស្ស​ឃើញ ពាក្យ​ទី​មួយ ដែល​ទេវតា​មាន​បន្ទូល​នោះ គឺ “ចូរ​កុំ​ខ្លាចឡើយ!” ពេល​ដែល​ទេវតា ឬ​ព្រះ​ជា​ម្ចាស់ យាង​ចុះ​មក​ទំនាក់​ទំនង​ជា​មួយ​មនុស្ស តាម​ធម្មតា អ្នក​ដែល​បាន​ឃើញព្រឹត្តិ​ការណ៍​នេះ ក៏​បាន​ក្រាប​នៅ​លើ​ដី ដោយ​ការ​ភ័យ​ខ្លាច។ ប៉ុន្តែ កណ្ឌ​គម្ពីរ​លូកា​បាន​ចែង​អំពី​សម័យ​មួយ ដែល​ព្រះ​ជា​ម្ចាស់​បានបង្ហាញ​ព្រះ​អង្គ​ទ្រង់ តាម​របៀប​ម្យ៉ាង ដែល​មិន​បាន​ធ្វើ​ឲ្យ​គេ​មាន​ការ​ភ័យ​ខ្លាច។ កាល​នោះ ព្រះ​ជា​ម្ចាស់​បាន​យាង​ចុះ​មក​រក​មនុស្ស ដោយ​យក​កំណើត​ជា​ទារក នៅ​ក្នុង​ក្រោល​សត្វ ហើយ​ក៏​បាន​ផ្ទំ​នៅ​ក្នុង​ស្នូក​សត្វ ដោយ​មាន​ព្រះ​នាម​ថា យេស៊ូវ ដែល​តាម​រយៈមធ្យោបាយ​នេះ មនុស្ស​មិន​ចាំ​បាច់​ត្រូវ​មាន​ការ​ភ័យ​ខ្លាច ចំពោះ​ទ្រង់​ឡើយ។  តើ​ទារក​មាន​ចំណុច​អ្វី​ដែល​គួរ​ឲ្យ​ភ័យ​ខ្លាច​ដែរ​ឬ​ទេ​? កាល​ព្រះ​យេស៊ូវ​កំពុង​មាន​ព្រះ​ជន្ម​នៅ​លើ​ផែនដី ទ្រង់​ជា​ព្រះ ហើយ​ក៏​ជា​មនុស្ស​ផង​ដែរ។ ក្នុង​នាម​ជា​ព្រះ ទ្រង់​អាច​ធ្វើ​ការ​អស្ចារ្យ ​អត់​ទោស​បាប ឈ្នះ​សេចក្តី​ស្លាប់​ ហើយ​ថ្លែង​ទំនាយ​អំពី​ពេល​អនាគត។ ប៉ុន្តែ សាសន៍​យូដា​ធ្លាប់​តែ​ដឹង​ថា ព្រះ​ជា​ម្ចាស់​បានបង្ហាញ​ព្រះ​អង្គ​ទ្រង់ ដោយ​ពពក​ដែល​ភ្លឺ​ចិញ្ចាច ឬ​សរសេរ​ភ្លើង ដូច​នេះ ព្រះ​វត្ត​មាន​របស់​ព្រះយេស៊ូវ​ក៏​បាន​ធ្វើ​ឲ្យ​ពួក​គេ​មាន​ការ​ភ័ន្ត​ច្រឡំ។ ពួក​គេ​ឆ្ងល់​ថា តើ​ទារក​ដែល​បាន​ប្រសូត្រ​នៅ​ភូមិ​បេថ្លេហិម និង​ជា​កូន​ប្រុស​របស់​ជាង​ឈើ ជា​អ្នក​ស្រុក​ណាសារ៉ែត អាច​ក្លាយ​ជា​ព្រះ​មែស៊ី​ដោយ​របៀប​ណា? ហេតុ​អ្វី​បាន​ជា​ព្រះ​យក​កំណើត​ជា​មនុស្ស? មាន​ចម្លើយ​ជា​ច្រើន​សម្រាប់​សំណួរ​នេះ ដែល​ក្នុង​នោះ មាន​ចម្លើយ​មួយ…

Read article
ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូល

ការ​ជជែក​គ្នា ស្ទើរ​តែ​ទាំង​អស់ នៅ​ក្នុង​ព្រះ​គម្ពីរ​ យ៉ូប គឺ​បាន​និយាយ​អំពី​មូល​ហេតុ ដែល​ការ​ឈឺ​ចាប់ កើត​មាន​ នៅ​ក្នុង​ពិភព​លោក​នេះ។ ប៉ុន្តែ ការ​ជជែក​វែក​ញែក​ទាំង​នោះ​ ហាក់​ដូចជា​មិន​ជួយ​ដល់​យ៉ូប​ប៉ុន្មាន​ទេ។ បញ្ហា​របស់​គាត់​ គឺជា​បញ្ហា​នៃ​ការ​ទំនាក់​ទំនង តែ​មិន​មែន​ជា​បញ្ហា​នៃ​ការ​សង្ស័យ​ទេ។ តើ​គាត់​អាច​ទុក​ចិត្ត​ព្រះ​ជា​ម្ចាស់​បាន​ឬទេ? អ្វី​ដែល​លោក​យ៉ូប​ចង់​បាន​បំផុត​នោះ គឺ​គាត់​ចង់​ឲ្យ​ព្រះ​ជា​ម្ចាស់​បង្ហាញ​ព្រះ​វត្ត​មាន​ទ្រង់ ព្រោះ​មាន​តែ​ទ្រង់​មួយ​អង្គ​គត់ ទើប​អាច​ពន្យល់​ អំពី​មូល​ហេតុ​ដែល​គាត់​មាន​ជីវិត​ពិបាក​យ៉ាង​នេះ។ និយាយ​រួម គាត់​ចង់​ជួប​ជា​មួយ​ព្រះ​ជា​ម្ចាស់ ដោយ​ផ្ទាល់ មុខ​ទល់​នឹង​មុខ។ នៅ​ទី​បំផុត យ៉ូប​បាន​ជួប​ព្រះ​ជា​ម្ចាស់​។ ព្រះ​ទ្រង់​ក៏​បាន​យាង​មក​ជួប​លោក​យ៉ូប​ដោយ​ផ្ទាល់ (យ៉ូប ៣៨:១)។ ទ្រង់​បាន​ជ្រើស​រើស​ពេល​យាង​មក​ជួប​គាត់ ចំ​ពេល​ដែល​គេ​មិន​នឹក​ស្មាន គឺ​នៅ​ពេល​ដែល​លោក​អេលីហ៊ូវ ដែល​ជា​សំឡាញ់​របស់​គាត់ បាន​ប្រាប់​ពី​មូល​ហេតុ ដែល​លោ​កយ៉ូប​គ្មាន​សិទ្ធិ​សុំ​ឲ្យ​ទ្រង់​យាង​មក​ជួប​គាត់។ ទាំង​លោក​យ៉ូប និង​ពួក​សំឡាញ់​របស់​គាត់ សុទ្ធ​តែមិន​បាន​ត្រៀម​ខ្លួន សម្រាប់​ការ​អ្វី​ដែល​ព្រះ​ទ្រង់​នឹង​មាន​បន្ទូល​ឡើយ។ លោក​យ៉ូប​បាន​ប្រមូល​សំណួរ​ជា​ច្រើន សម្រាប់​សួរ​ទ្រង់។ តែ​ផ្ទុយ​ទៅ​វិញ គឺ​ព្រះ​ជា​ម្ចាស់​ទេ​ដែល​ជា​អ្នក​សួរ​សំណួរ នៅ​ពេល​នោះ។ ព្រះ​អង្គ​បាន​ចាប់​ផ្ដើម​ ដោយ​មាន​បន្ទូល​ថា “ចូរ​ក្រវាត់​ចង្កេះ​ឯង ដូច​ជា​មនុស្ស​ក្លាហាន​ឥឡូវ​ចុះ។ អញ​នឹង​សួរ​ឯង ហើយ​ឯង​ត្រូវ​ប្រាប់​ដល់​អញ” (យ៉ូប ៣៨:៣)។ ពេល​នោះ ព្រះ​ទ្រង់​មិន​បាន​យក​ព្រះ​ទ័យ​ទុក​ដាក់​ នឹង​ការ​ជជែក​គ្នា…

Read article
ការបោះជំហានទី១

កាល​ពី​ថ្ងៃ​មុន មិត្ត​ភក្តិ​ខ្ញុំ​ម្នាក់​បាន​ឃាត់​ដណើរ​ខ្ញុំ ដើម្បី​ប្រាប់​ខ្ញុំ អំពី​ដំណឹង​គួរ​ឲ្យ​រំភើប​ចិត្ត ហើយ​បន្ទាប់​មក ក៏​បាន​ចំណាយ​ពេល​១០​នាទី រៀប​រាប់ អំពី​ក្មួយ​របស់​គាត់ អាយុ​១​ឆ្នាំ ដែល​ចេះ​ដើរ​បាន​មួយ​ជំហាន​ហើយ។  គាត់​ប្រាប់​ខ្ញុំ​ថា ក្មួយគាត់​​ចេះ​ដើរ​ហើយ! ក្រោយ​មក​ខ្ញុំ​ក៏​បាន​ឆ្ងល់​ថា បើ​អ្នក​ដទៃ​បាន​ស្តាប់​ឮ​យើង​និយាយ​គ្នា​ពី​រឿង​នេះ តើ​គេ​នឹង​គិត​ថា វា​ជា​រឿង​ចម្លែក​ឬ​ទេ? មនុស្ស​ភាគ​ច្រើន​អាច​ដើរ​បាន។ បើ​គ្រាន់​តែ​ក្មេង​ម្នាក់​ចេះ​ដើរ តើ​មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់​ផ្អើល?​ ជា​ការ​ពិត​ណាស់ ពេល​ដែល​ក្មេង​តូច​ចេះ​ធ្វើ​អ្វី​មួយ ដូច​ជា​ការ​ដើរ និង​និយាយ​ជា​ដើម មនុស្ស​ធំ​ច្រើន​តែ​មាន​ចិត្ត​រីក​រាយ​សាទរ។ នោះ​ហើយ​ជា​លក្ខណៈ​ពិសេស​ដែល​គួរ​ឲ្ស​ស្រឡាញ់​នៃ​កូន​ក្មេង ដែល​យើង​ស្ទើរ​តែ​ភ្លេច​ថា​ ខ្លួន​ឯង​ធ្លាប់​មាន ពេល​ដែល​យើង​ធំ​ឡើង។ រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​ថា ព្រះ​បាន​ប្រើ​ពាក្យ “កូន” ក្នុង​ការ​ប្រៀប​ប្រដូច ដើម្បី​ពិពណ៌នា អំពី​ទំនាក់​ទំនង​ដែល​យើង​មាន​ជា​មួយ​ទ្រង់។ ព្រះ​គម្ពីរ​សញ្ញា​ថ្មី​បានប្រកាស​ថា គ្រីស្ទ​បរិស័ទ​ជា​កូន​របស់​ព្រះ ដែល​មាន​សិទ្ធិ និង​អភ័យ​ឯក​សិទ្ធិ ជា​កូន​ស្នង​មរតក​របស់​ទ្រង់(រ៉ូម ៨:១៦-១៧)។ ព្រះ​គម្ពីរ​ក៏​បាន​ចែង​ផង​ដែរ​ថា ព្រះ​យេស៊ូវ (ជា ព្រះ​រាជ​បុត្រា “តែ​មួយ”របស់​ព្រះ) បាន​យាង​ចុះ​មក ដើម្បី​ឲ្យ​យើង​បាន​ទទួល​ចិញ្ចឹម​ ជា​កូន​ប្រុស​ស្រី ក្នុង​មហា​គ្រួសារ​របស់​ព្រះ។ ចូរ​យើង​ស្រមៃ​មើល​ថា ព្រះ​ទ្រង់​មាន​ព្រះទ័យ​រំភើប​យ៉ាង​ណា ពេល​ដែល​ទ្រង់​ឃើញ​កូន​តូច​ៗ​របស់​ទ្រង់ រៀន​បោះ​ជំហាន​​ខាង​វិញ្ញាណ ​ដើរ​ជា​លើក​ដំបូង​។ ប្រហែល​ជា…

Read article
សម្រេចគោលបំណងរបស់ព្រះ

កាល​ខ្ញុំ​រៀន​នៅ​វិទ្យា​ល័យ ខ្ញុំ​មាន​មោទនភាព ចំពោះ​សមត្ថ​ភាព​របស់​ខ្ញុំ នៅ​ក្នុង​ការ​លេង​អុក ឬ​ចត្រង្គ។ ខ្ញុំ​បាន​ចូល​រួម​ក្នុង​ក្លឹប​អុក ហើយ​ក្នុង​អំឡុង​ពេល​អាហារ​ថ្ងៃ​ត្រង់ គេ​អាច​ឃើញ​ខ្ញុំ​កំពុង​អង្គុយ អាន​សៀវភៅ​យ៉ាង​ជក់​ចិត្ត ជា​មួយ​ក្មេង​ដទៃ​ទៀត នៅ​តុ​អាហារ ដែល​មាន​ដូច​ជា​សៀវភៅ មាន​ចំណង​ជើង​ថា សៀវភៅ​ស្តេច​អុក​ពិសេស ។​ ខ្ញុំ​បាន​រៀន​តិច​និច​លេង​អុក ហើយ​ក៏​បាន​ឈ្នះ​ភាគ​ច្រើន​នៃការ​​ប្រកួត​ដែល​ខ្ញុំ​​ចូល​រួម​។  តែ​ក្រោយ​មក ខ្ញុំ​ក៏​បាន​ទុក​ល្បែង​អុក​​ចោល អស់​រយៈ​ពេល​ជាង​២០​ឆ្នាំ​មក​ហើយ។  បន្ទាប់​មក  ខ្ញុំ​ក៏​បាន​ជួប​មនុស្ស​ម្នាក់  ដែល​ពិត​ជា​ពូកែ​លេង​អុក​មែន។ គាត់​បាន​រៀន​ជំនាញ​លេង​អុក ឲ្យ​បាន​ល្អ​ឥត​ខ្ចោះ ចាប់​តាំង​ពី​នៅ​រៀន​នៅ​វិទ្យា​ល័យ ហើយ​ខ្ញុំ​ក៏​បាន​ដឹង​ថា ការ​ប្រកួត​ជា​មួយ​គ្រូ​អុក មាន​លក្ខណៈ​យ៉ាង​ដូច​ម្តេច។ ទោះ​ខ្ញុំ​ចេះ​ដើរ​ក្រឡា​អុក តាម​ទំនើង​ចិត្ត​របស់​ខ្លួន​ក្តី ក៏​យុទ្ធ​សាស្រ្ត​របស់​ខ្ញុំ​សុទ្ធ​តែ​មិន​សូវ​មាន​ប្រសិទ្ធិ​ភាព។ គាត់​មាន​ជំនាញ​ខ្ពស់​ជាង​ខ្ញុំ បាន​ជា​ខ្ញុំ​ខំ​ដើរ​កូន​អុកបំពេញ​គោល​បំណង​ខ្លួន​ឯង តែ​ទី​បញ្ចប់ ខ្ញុំ​បែរ​ជា​បំពេញ​គោល​បំណង​ឲ្យ​គាត់ ដោយ​មិន​ដឹង​ខ្លួន។ ការ​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​ថា ព្រះ​ទ្រង់​បាន​ប្រទាន​ឲ្យ​មនុស្ស​មាន​សេរី​ភាព​បះបោរ​ប្រឆាំង​នឹង​ការ​រៀប​ចំ ដែល​ទ្រង់​មាន​តាំង​ពីដើម តែ​ទោះ​ជា​ពួក​គេ​ខិត​ខំ​ប្រឆាំង​នឹង​ទ្រង់​យ៉ាង​ណា​ក៏​ដោយ ក៏​ទី​បំផុត ទ្រង់​នៅ​តែ​ប្រើ​ពួក​គេ ឲ្យ​សម្រេច​គោល​ដៅ​នៃ​ការ​ស្អាង​ឡើង​វិញ​របស់​ទ្រង់(រ៉ូម ៨:២១ ២ពេត្រុស ៣:១៣ វិវរណៈ​ ២១:១)។ ការ​នេះ​បាន​កែ​ប្រែ​ទស្សនៈ​ដែល​ខ្ញុំ​មាន អំពី​ការ​ល្អ និង​ការ​អាក្រក់។ ខ្ញុំ​អាច​ថ្វាយ​ដល់​ព្រះ នូវ​ការ​ល្អ ដែល​មាន​ដូច​ជា…

Read article
មនុស្សដូចយើងរាល់គ្នា

នៅចុង​សតវត្សរ៍​ទី​១៨ លោក​វីលៀម ខារេយ(William Carey) បាន​ទទួល​ការ​ត្រាស់​ហៅ ឲ្យ​ធ្វើ​ដំណើរ ទៅ​ប្រទេស​ឥណ្ឌា ធ្វើ​បេសក​ជន​ផ្សាយ​ដំណឹង​ល្អ នៃ​ព្រះយេស៊ូវ។ បណ្តា​គ្រូ​គង្វាល​ដែល​នៅ​ក្បែរ​គាត់​បាន​ចម្អក​ឲ្យ​គាត់​ថា “អ្នក​កំលោះ បើ​ព្រះ​សព្វ​ព្រះ​ទ័យ​នឹង​សង្រ្គោះ​នរណា​ម្នាក់ នៅ​ប្រទេស​ឥណ្ឌា ទ្រង់​នឹង​សង្រ្គោះ ដោយ​មិន​ចាំ​បាច់​ប្រើ​អ្នក ឬ​ខ្ញុំ​ទេ!” ត្រង់​ចំណុចនេះ គ្រូ​គង្វាល​ទាំង​នោះ មិន​បាន​យល់​អំពី​ចំណុច​សំខាន់​នៃ​ការ​ធ្វើ​ការ​ជា​ដៃ​គូ​ជាមួយ​ព្រះ​ទេ។ តាម​ពិត ព្រះ​ទ្រង់​បាន​ធ្វើ​នូវ​កិច្ច​ការ​ជា​ច្រើន ដោយ​ប្រើ​មនុស្ស​ដូច​យើង​រាល់​គ្នា។ ក្នុង​នាម​ជា​ដៃ​គូ ក្នុង​ការ​ងារ​បម្រើ​ព្រះ នៅ​លើ​ផែន​ដី​នេះ យើង​ចង់​ឲ្យ​បំណង​ព្រះ​ទ័យ​ព្រះ​បាន​សម្រេច តែ​ទន្ទឹម​នឹង​នោះ យើង​ក៏ត្រូវ​ប្តេជ្ញា​ចិត្ត​ធ្វើ​អ្វី​ក៏ដោយ     ដែល​ព្រះ​ទ្រង់​តម្រូវ​ឲ្យ​យើង​ធ្វើ​ថ្វាយ​ទ្រង់។ ព្រះ​យេស៊ូវ​បាន​បង្រៀន​យើង​ឲ្យ​អធិស្ឋាន​ថា “សូម​រាជ្យ​ទ្រង់បាន​មក​ដល់ សូម​ឲ្យ​បំណង​ព្រះ​ទ័យ​ទ្រង់​បាន​សម្រេច”(ម៉ាថាយ ៦:១០)។ សេចក្តី​អធិស្ឋាន​នេះ មិន​មែន​សម្រាប់​ឲ្យ​យើង​អធិស្ឋាន ដោយ​មិន​ធ្វើ​អ្វី​សោះ​នោះ​ឡើយ។ យើង​មាន​តួនាទី​ខុស​ៗ​គ្នា ដើម្បី​បំពេញ ក្នុង​ការ​ធ្វើ​ការ​ជា​មួយ​ព្រះ។ យើង​មាន​តួនាទី​ដើរ​តាម​គំរូ​របស់​ព្រះ​យេស៊ូវ ដោយ​ធ្វើ​ការ​ថ្វាយ​នគរ​ទ្រង់ ដោយ​ការ​ប្រព្រឹត្ត និង​ការ​អធិស្ឋាន​របស់​យើង។  យើង​ជា​រូប​កាយ​ព្រះ​គ្រីស្ទ  នៅ​ក្នុង​លោកិយ​នេះ  គឺ​ដូច​ដែល​សាវ័ក​ប៉ុល​​បាន​ចែង​ក្នុង​បទ​គម្ពីរ កូល៉ុស ១:២៤។ ពេល​យើង​បម្រើ​អ្នក​ដទៃ ព្រះ​គ្រីស្ទ​ក៏​កំពុង​បម្រើ​អ្នក​នោះ ក្នុង​ពេល​តែ​មួយ​ផង​ដែរ។ ពេល​យើង​បង្ហាញ​ក្តី​មេត្តា ដល់​អ្នក​ដែល​កំពុង​មាន​ការ​ឈឺ​ចាប់ គឺ​មាន​ន័យ​ថា យើង​កំពុង​តែ​ឈោង​ទៅ​រក​គាត់…

Read article
ជំនឿដែលរឹងមាំដូចថ្មដា

ខ្ញុំ និង​ភរិយា​ខ្ញុំ សុទ្ធតែ​មា​ន​ជីដូន​ដែល​បាន​រ​ស់នៅ លើស​អាយុ​១០០​ឆ្នាំ​។  ពេល​ខ្ញុំ​បាន​ជជែកជាមួយពួ​កគា​ត់ និង​​​មិត្ត​ភក្តិ​របស់​ពួក​គា​ត់ ខ្ញុំ​សង្កេត​ឃើញ​ថា មនុស្ស​ចា​ស់ស្ទើ​រតែ​គ្រ​ប់រូប  មាន​ទម្លាប់​ម្យ៉ាង។  ពួកគេចូ​លចិត្ត​និ​យាយ​រំឭក​អំ​ពីការ​ពិបា​ក  ដែល​ពួក​គេ​ធ្លាប់ជួបពីអតីត​កាល​។ ពួក​គេ​ច្រើន​តែ​និយាយ​អំពីសង្រ្គាម និង​វិបត្តិ​សេដ្ឋ​កិច្ច ដោយរៀប​រាប់​យ៉ាង​ក្បោះក្បា​យ អំពីទុក្ខលំ​បាកនៅរដូវរ​ងារ អំពីអនុស្សាវរីយដ៏សប្បាយកាលនៅក្មេង និងអំពីកាល​នៅរៀន ដែលពួក​គេខ្វះអា​ហារប​រិ​ភោគ។ ការលំបាក់អាចជួយ​ឲ្យជំនឿមាន​ការរីកចម្រើន ហើយ​ជួយពង្រឹង​ទំនាក់​ទំ​នង។ បន្ទាប់​ពី​ខ្ញុំបានពិសោធន៍​ដោយផ្ទា​ល់ ជា​មួយនឹង​គោលការណ៍​មួយ​នេះ​ ខ្ញុំក៏​បានយ​ល់​កាន់តែ​ច្បាស់ អំពីទំនាក់ទំនង​ជាមួយព្រះ​។ បើខ្ញុំ​ពិ​តជាឈរនៅលើថ្មដាដ៏​រឹង​មាំនៃ​ជំនឿលើព្រះ(ទំនុកដំកើង ១៨:២) នោះគ្មានការពិ​បាក​អ្វី ដែល​នឹងបំផ្លាញទំនាក់​ទំនង​ដែល​ខ្ញុំមានជាមួយ​ទ្រង់​ឡើ​យ។ ជំនឿដែល​រឹ​ងមាំដូចថ្មដា ជួយឲ្យ​ខ្ញុំមា​នទំនុកចិត្តថា ទោះមា​ន​ភាពវឹកវរក្នុងពេលបច្ចុប្បន្នក៏​ដោយ ក៏ព្រះទ្រង់នៅតែគ្រ​ប់គ្រងស្ថានការណ៍។ ទោះខ្ញុំ​មាន​អារម្មណ៍​ថា ខ្លួនឯងគ្មានតម្លៃ​ក៏ដោយ ក៏​ខ្ញុំនៅតែ​មា​នតម្លៃចំពោះព្រះនៃក្តីស្រឡាញ់។ គ្មាន​ការ​ឈឺចា​ប់អ្វី​ដែល​នឹងស្ថិតស្ថេរជារៀងរហូត​ទេ​ ហើយគ្មានការអាក្រក់អ្វីដែលនឹងមានជ័យជម្នះ​ នៅ​ចុង​ប​ញ្ចប់ឡើយ។ ជំនឿដែ​លរឹងមាំដូចថ្មដា អាចមើលឃើញការលះបង់ដ៏ធំបំផុត ក្នុងប្រវត្តិ​សាស្រ្ត ដែលជា​ការសុគតរបស់​ព្រះរាជបុត្រានៃព្រះ ដែលជាដើមចមនៃព្រឹត្តិការណ៍ដ៏អស្ចារ្យ​បំផុត ក្នុងប្រវត្តិសាស្រ្ត ដែលជាការមានព្រះជន្មរស់ឡើងវិញ និងជាជ័យជម្នះដែល​ទ្រង់មានមកលើសេចក្តីស្លាប់។-Philip Yancey

Read article
អភ័យឯកសិទ្ធិដ៏គួរឲ្យភ្ញាក់ផ្អើល

ពេលលោកប្រធានាធិបតី ចន អែហ្វ ខេននេឌី(John F. Kennedy) កំពុងបំពេញនាទីជាប្រធានាធិបតីនៃសហរដ្ឋអាមេរិក ជួនកាល ក្រុមអ្នកថតរូបថតបានរូបភាពគាត់ ក្នុងប្លង់ដ៏ទាក់ទាញ។ ឧទាហរណ៍ មានពេលមួយ គាត់កំពុងអង្គុយនៅតុ ដោយមានសមាជិកគណៈរដ្ឋមន្ត្រីកំពុងអង្គុយជុំវិញគាត់ ក្នុងបន្ទប់ការិយាល័យអូវ៉ល(មានរាងមូលពងក្រពើ) ដើម្បីពិភាក្សាអំពីបញ្ហាពិភពលោក។ នៅពេលនោះ កូនប្រុសរបស់គាត់អាយុ២ឆ្នាំ ដែលចេះដើរតេសតាស់ ឈ្មោះចន ចន(John-John) ក៏បានវាចុះឡើងៗ ចេញចូលតុប្រជុំដ៏ធំរបស់ប្រធានាធិបតី ខណៈពេលដែលគាត់កំពុងពិភាក្សារឿងប្រទេសជាតិដ៏សំខាន់ ក្នុងសេតវិមាន។ តាមពិត វាគ្រាន់តែចង់ទៅលេងឪពុករបស់វាប៉ុណ្ណោះ។ ហើយគេក៏ថតបានរូបភាព ក្នុងប្លង់ដ៏គួរឲ្យចាប់អារម្មណ៍មួយនេះ។ រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីអភ័យឯកសិទ្ធិពិសេសបំផុត ដែលព្រះយេស៊ូវទ្រង់មាន សម្រាប់អធិស្ឋានទៅកាន់ព្រះវរបិតា ដោយប្រើពាក្យ “អ័ប្បា”។ គឺដូចដែលទ្រង់មានបន្ទូលថា “ឱអ័ប្បា ព្រះវរបិតាអើយ ទ្រង់អាចនឹងធ្វើការទាំងអស់កើត”(ម៉ាកុស ១៤:៣៦)។ ព្រះទ្រង់ជាព្រះអម្ចាស់នៃចក្រវាល ដែលមានអំណាចគ្រប់គ្រងអ្វីៗទាំងអស់ ប៉ុន្តែ តាមរយៈព្រះរាជបុត្រាទ្រង់ នោះយើងម្នាក់ៗសុទ្ធតែអាចចូលទៅរកព្រះអង្គបានគ្រប់ពេល ខុសពីឪពុកទាំងឡាយក្នុងលោកិយ។  ក្នុងបទគម្ពីររ៉ូម ជំពូក៨ សាវ័កប៉ុលបានបង្រៀនឲ្យយើងមានការស្និទ្ធស្នាលជាមួយព្រះកាន់តែខ្លាំង។ គាត់មានប្រសាសន៍ថា ព្រះវិញ្ញាណនៃព្រះគង់នៅក្នុងយើង ក៏ជួយសេចក្តីកំសោយរបស់យើង ដ្បិតយើងមិនដឹងជាគួរអធិស្ឋានសូមអ្វីទេ តែ “ព្រះវិញ្ញាណទ្រង់ជួយអង្វរជំនួសយើង…

Read article
ការបញ្ចប់ដ៏រីករាយ

ព្រះគម្ពីរបរិសុទ្ធមានការចាប់ផ្តើម និងការបញ្ចប់ទៅវិញ ដែលគួរឲ្យកត់សំគាល់ណាស់។ ព្រះនិងមនុស្សជាតិ មានការកាត់ផ្តាច់ទំនាក់ទំនង បន្ទាប់ពីមនុស្សដំបូងមិនស្តាប់បង្គាប់ព្រះអង្គ តែនៅទីបំផុត ការផ្សះផ្សាក៏កើតមានឡើង តាមរយៈអង្គព្រះយេស៊ូវគ្រីស្ទ ហើយបណ្តាសាក្នុងបទគម្ពីរ លោកុប្បត្តិ ជំពូក៣ ក៏ព្រះអង្គបានដកចេញផងដែរ។ ព្រះគម្ពីរលោកុប្បត្តិបានពិពណ៌នាអំពីសួនច្បារអេដែន ហើយទន្ទឹមនឹងនោះ ព្រះគម្ពីរវិវរណៈក៏បានលើកឡើង អំពីទន្លេ និងដើមជីវិត(វិវរណៈ ២២:១-២)។ ប៉ុន្តែ ព្រះគម្ពីរវិវរណៈបានលើកឡើង អំពីទីក្រុងដ៏អស្ចារ្យ ជំនួសឲ្យការនិយាយអំពីសួនច្បារអេដែន គឺទីក្រុងដែលមានពេញដោយអ្នកថ្វាយបង្គំព្រះ។ នៅទីនោះ ផ្ទៃមេឃនឹងមិនប្រែជាងងឹត ដោយសារសេចក្តីស្លាប់ ឬទុក្ខព្រួយឡើយ។ ពេលដែលយើងភ្ញាក់ដឹងខ្លួនឡើង ឃើញផ្ទៃមេឃ និងផែនដីថ្មី យើងនឹងបានស្គាល់សុភមង្គលដែលគ្មានទីបញ្ចប់។ នគរស្ថានសួគ៌មិនគ្រាន់តែជាអ្វីដែលមនុស្សមាន ក្នុងគំនិត ឬក្នុងជំនឿរបស់ខ្លួនប៉ុណ្ណោះឡើយ។ តែនគរស្ថានសួគ៌ ជាគោលដៅចុងក្រោយ របស់អ្នកជឿព្រះ ដែលព្រះអង្គបានរាប់ជាសុច្ចរិត។ ព្រះគម្ពីរបរិសុទ្ធមិនបាននិយាយ ដោយលាក់លាម អំពីសោកនាដកម្ម និងការខកចិត្តរបស់មនុស្សឡើយ។  តើមានសៀវភៅណា  ដែលបាននិយាយអំពីសេចក្តីទុក្ខរបស់មនុស្សជាតិ ដោយភាពស្មោះត្រង់ ដូចព្រះគម្ពីរឬទេ? ប៉ុន្តែ ព្រះគម្ពីរពិតជាបានបញ្ជាក់ថា ទុក្ខវេទនារបស់មនុស្សនៅលើផែនដី គឺជាការឈឺចាប់បណ្តោះអាសន្ន។ ទុក្ខលំបាកដែលយើងមាន ក្នុងពេលបច្ចុប្បន្ន មិនស្ថិតស្ថេរនៅជារហូតទេ។ នៅទីបញ្ចប់…

Read article
មើលឃើញតម្រូវការរបស់លោកិយ

កាលខ្ញុំនៅប្រទេសឥណ្ឌា ខ្ញុំបានថ្វាយបង្គំព្រះជាមួយអ្នកជម្ងឺឃ្លង់។ ភាពច្រើននៃភាពជឿនលឿនផ្នែកវេជ្ជសាស្រ្ត ក្នុងការព្យាបាលជម្ងឺឃ្លង់ គឺកើតមានឡើង ដោយសារវេជ្ជបណ្ឌិតដែលជាបេសកជន  ដែលបានស្ម័គ្រចិត្តរស់នៅ  ក្នុងកណ្តាលចំណោមអ្នកជម្ងឺ  ដោយមិនខ្លាចឆ្លងជម្ងឺដ៏គួរឲ្យភ័យខ្លាចនេះ។ ជាលទ្ធផល មានពួកជំនុំជាច្រើនកន្លែងបានរីកដុះដាល ក្នុងតំបន់ដែលមានអ្នកជម្ងឺឃ្លង់ច្រើន នៅប្រទេសឥណ្ឌា។ រីឯនៅប្រទេសមីយ៉ាន់ម៉ាវិញ ខ្ញុំបានទៅសួរសុខទុក្ខនៅផ្ទះរបស់ក្មេងកំព្រាដោយសារជម្ងឺអេដស៍ ដែលនៅទីនោះ អ្នកស្ម័គ្រចិត្តដែលជាគ្រីស្ទបរិស័ទ បានព្យាយាមផ្តល់ឲ្យក្មេងៗទាំងនោះ នូវក្តីស្រឡាញ់ ដូចឪពុកម្តាយបង្កើតរបស់ពួកគេ ដែលជម្ងឺអេដស៍បានឆក់យកចេញពីពួកគេ។ ខ្ញុំក៏បានទៅចូលរួមកម្មវិធីថ្វាយបង្គំព្រះដែលឆេះឆួលបំផុត នៅក្នុងមន្ទីរឃុំឃាំង នៅប្រទេសឈីលី និងប្រទេសពេរូ។ ដូចនេះ សរុបមក នគរព្រះបានចាក់ឫសចូលក្នុង កន្លែងរបស់មនុស្សទន់ទាប កំសត់ និងត្រូវគេសង្កត់សង្កិន ដែលលោកិយមិនរាប់រក។ ដើម្បីឲ្យយើងអាចបំពេញកិច្ចការ ដែលព្រះបានត្រាសហៅឲ្យយើងធ្វើឲ្យបានល្អ យើងត្រូវតែមើលឃើញតម្រូវការរបស់លោកិយ ដូចដែលព្រះយេស៊ូវបានទតឃើញដែរ។ យើងត្រូវស្វែងរកមនុស្ស ដែលមានធនធានបន្តិចបន្តួច ជាជាងស្វែងរកមនុស្សដែលមានធនធានច្រើន ដែលអាចជួយយើង។ យើងត្រូវស្វែងរកមនុស្សទន់ខ្សោយ ជាជាងស្វែងរកមនុស្សខ្លាំង។ យើងត្រូវស្វែងរកមនុស្សដែលមានបាប ជាជាងស្វែងរកមនុស្សដែលមានជំនឿខ្លាំង។ តើនេះមិនមែនជារបៀបដែលព្រះទ្រង់បានផ្សះផ្សាលោកិយ ឲ្យជានឹងព្រះអង្គទេឬ? គឺដូចដែលព្រះយេស៊ូវបានមានបន្ទូលថា “ពួកអ្នកដែលជាសុខសប្បាយ មិនត្រូវការនឹងគ្រូពេទ្យទេ គឺជាពួកដែលមានជំងឺវិញទេតើ … ពីព្រោះខ្ញុំមិនបានមក ដើម្បីនឹងហៅមនុស្សសុចរិតទេ គឺមកហៅមនុស្សមានបាប ឲ្យប្រែចិត្តវិញ”(ម៉ាថាយ…

Read article
ព្រះគុណអស្ចារ្យ

ពីដំបូងឡើ​យ គេ​បាន​ប​ង្ខំ​លោក​ចន ញូតុន(John Newton) ឲ្យចូ​លប​ម្រើ​​ក្នុ​ង​ជួរទ័ព​ជើង​ទឹ​ក របស់​ចក្រ​ភ​ព​អង់​គ្លេ​ស តែក្រោ​យម​ក គេ​ក៏បា​ន​ប​ណ្តេញ​គា​ត់ចេ​ញ ដោយសា​រ​គាត់​មិន​​គោរព​ថ្នាក់លើ​ ហើយ​គាត់​ក៏​បាន​ងា​ក​ទៅរ​កអា​ជីព​ជាអ្ន​កជួ​ញដូ​រទា​សករ។ គេល្បី​ថា​ គាត់​ពូ​កែជេ​រ​ប្រទេចអ្នកដ​ទៃ ហើយពោ​ល​ពា​ក្យប្រ​មា​ថ​ព្រះ ​ពេល​ដែល​គា​ត់កំ​ពុ​ងធ្វើ​កា​រនៅ​លើទូក​ដឹកទា​សករ នៅ​សម័យ​ជួញ​ដូ​រទា​សក​រ កាត់​មហា​សមុទ្រ​អាត្ល​ង់​ទិច​ យ៉ាង​សាហាវ​ព្រៃ​ផ្សៃ។​ ​ទីបំ​ផុត គាត់​ក៏​បាន​ខិត​ខំ​ធ្វើការ​រហូ​ត​ក្លាយ​ជាកា​ពីទែន។ ក្រោយ​​មក ក្នុង​ការ​ធ្វើ​ដំណើរតា​ម​មហា​សុ​ទ្រ គាត់​ក៏បា​ន​ប្រែ​ចិត្ត​ជឿព្រះ ហើយ​ក៏បា​ន​ងា​ក​ទៅរ​ក​ផ្លូវ​នៃ​ព្រះ​គុ​ណព្រះ​វិ​ញ។​ គាត់​តែង​តែ​មាន​អា​រម្ម​ណ៍ថា​ ខ្លួ​នមិ​ន​សក្តិស​ម​នឹង​ទទួល​សេចក្តី​សង្រ្គោះ ក្នុង​ជីវិត​ថ្មី​ទេ។ តែ​ក្រោយ​មក គាត់​ក៏បា​ន​ក្លាយ​ជា​អ្ន​កផ្សា​យដំ​ណឹង​ល្អ​ឈាន​មុខ​​ម្នា​ក់ ហើយ​ទីបំ​ផុ​តក៏​បា​ន​ដឹក​នាំ​ច​លនាល​ប់​បំបាត់​ការជួញដូ​រ​ទា​ស​ករ​។ លោកញូ​តុន​ក៏​បា​ន​ចូរ​រដ្ឋ​ស​ភា​របស់​ចក្រ​ភព​អង់គ្លេ​ស ដោយធ្វើ​ជាសា​ក្សីនៃ​ភា​ពសា​ហាវ​ព្រៃផ្សៃ​ និង​ភាព​អសីលធម៌​នៃកា​រជួ​ញដូ​រ​ទា​សករ។ ម្យ៉ាងទៀ​ត ​គា​ត់បា​ន​និព​ន្ធចម្រៀង​ទំ​នុក​ដំកើង​ដ៏ល្បីល្បា​ញមួ​យ​ប​ទ ដែល​មាន​ចំ​ណង​ជើ​​ង​ថា “ព្រះគុ​ណអ​ស្ចារ្យ”។ ក្នុ​ង​ប​ទច​ម្រៀ​ង​នេះ លោក​ញូតុ​នបា​ន​រៀប​រាប់​ថា​ ការ​ល្អដែ​លមានក្នុង​ជី​វិត​គាត់ គឺសុទ្ធ​តែកើ​តឡើ​ង​ពីកិ​ច្ច​កា​រនៃ​ព្រះគុ​ណ​ព្រះ។​​ ជីវិ​តរ​បស់​គា​ត់បា​ន​ផ្លាស់​ប្រែ​ ដោ​យសារ​ព្រះ​គុណ​ព្រះ គឺ​មិន​ខុស​ពីវិវ​បុរ​សក្នុ​ងព្រះ​គម្ពី​រ  ដែល​មាន​ដូ​ចជា​​ស្តេច​ដាវីឌ​(ដែលធ្លាប់សម្លាប់គេ និង​ជា​ម​នុស្សកំ​ផិត)  សាវ័ក​​ពេត្រុស​(ដែលជា​ម​នុស្ស​កំ​សាក​ដែលធ្លាប់​​រ​ត់ចោ​ល​ព្រះយេ​ស៊ូវ) និង​សាវ័​កប៉ុ​ល​(​ដែល​ធ្លាប់​ធ្វើ​ជា​អ្នកបៀត​បៀន​គ្រីស្ទប​រិ​ស័ទ)។ ព្រះគុ​ណ​អស្ចា​រ្យ​ដែល​គា​ត់​បាន​ទ​ទួល ​គឺមា​ន​សម្រា​ប់​មនុ​ស្ស​គ្រប់​គ្នា​ ដែល​ប្រែ​ចិត្ត​ទទួល​ជឿព្រះ ដ្បិត “យើង​​បាន​​​សេច​ក្តី​​ប្រោ​ស​​លោះ​​នៅ​​ក្នុង​​ព្រះរាជបុត្រា​នោះ ដោយសារ​ព្រះលោហិត​ទ្រង់ គឺ​ជា​សេចក្តី​ប្រោស​ឲ្យ​រួច​ពី​ទោស តាម​ព្រះគុណ​ដ៏​ធ្ងន់​ក្រៃលែង​នៃ​ទ្រង់”(អេភេសូរ…

Read article