ចិត្តដែលដឹងជាក់ជាមុន
កាលពីសម័យសង្រ្គាមលោកលើកទី២ មានអ្នកទោសជនជាតិអាមេរិកមួយចំនួន បានលួចផលិតវិទ្យុទាក់ទងមួយគ្រឿងដោយខ្លួនឯង នៅក្នុងជំរំឃុំឃាំងរបស់ពួកអាឡឺម៉ង់ ដោយមិនឲ្យពួកអ្នកយាមដឹង។ ថ្ងៃមួយ គេបានជូនដំណឹងល្អថា មេបញ្ជាការជាន់ខ្ពស់របស់ពួកអាឡឺម៉ង់បានសុំចុះចាញ់ ដើម្បីបញ្ចប់សង្រ្គាមហើយ។ ដោយសារប្រព័ន្ធទំនាក់ទំនងខូច ពួកអ្នកយាមមិនបានដឹងអំពីដំណឹងនេះទេ។ តែពួកអ្នកទោសដែលបានផលិតវិទ្យុទាក់ទងក៏ចាប់បានពត៌មាននេះ។ ពួកអ្នកទោសក៏បាននិយាយប្រាប់គ្នាពីមួយទៅមួយ ហើយការអបអរសាទរដ៏អ៊ូអរក៏បានកើតមាន ក្នុងជំរុំឃុំឃាំងនោះ។ ពួកគេបានច្រៀងរាំ គ្រវីដៃដាក់ពួកអ្នកយាម ហើយនិយាយកំប្លែងលេងពេលញាំអាហារ ក្នុងអំឡុងពេល៣ថ្ងៃ។ នៅថ្ងៃទី៤ ពេលពួកគេក្រោកពីដំណេក ក៏បានដឹងថា ពួកអាឡឺម៉ង់បានរត់គេចអស់ហើយ។ ការរង់ចាំរបស់ពួកគេក៏បានបញ្ចប់។ មានរឿងក្នុងព្រះគម្ពីរជាច្រើន ដែលបានផ្តោតទៅលើការរង់ចាំ ដូចជារឿងលោកអ័ប្រាហាំរង់ចាំកំណើតកូនប្រុស ដែលព្រះបានសន្យាប្រទានដល់គាត់(លោកុប្បត្តិ ១២-២១)។ ពួកអ៊ីស្រាអែលបានរង់ចាំការរំដោះឲ្យរួចពីនគរអេស៊ីព្ទ។ ពួកហោរារង់ចាំការសម្រេចនៃបទទំនាយរបស់ខ្លួន។ ពួកសិស្សរង់ចាំ ពេលដែលព្រះយេស៊ូវធ្វើការអស្ចារ្យ ក្នុងនាមជាព្រះមែស៊ីដ៏មានអំណាច ដូចដែលពួកគេបានរំពឹងគិត។ ក្នុងកណ្ឌវិវិរណៈ ព្រះយេស៊ូវបានមានព្រះបន្ទូលចុងក្រោយថា ព្រះអង្គនឹងយាងមកវិញជាឆាប់។ ហើយមានពាក្យអធិស្ឋានបន្ទរថា “អាមែន ព្រះអម្ចាស់យេស៊ូវអើយ សូមយាងមក”(២២:២០)។ ដូចនេះ យើងនៅតែរង់ចាំរហូតដល់ពេលដែលព្រះអង្គយាងមក។ ត្រង់ចំណុចនេះខ្ញុំបានសួរខ្លួនឯងថា ពេលយើងរង់ចាំ ហេតុអ្វីយើងច្រើនតែមានអារម្មណ៍ភ័យខ្លាច និងថប់បារម្ភ? ដើម្បីជម្នះបញ្ហានេះ យើងអាចអនុវត្តតាមដំណឹងល្អនៃព្រះគ្រីស្ទ ដែលយើងបានជឿតាម ដោយអរសប្បាយ ដោយមានសង្ឃឹម ដូចពួកអ្នកទោសជនជាតិអាមេរិកទាំងអស់នោះដែរ។ សរុបមក…
Read article