Pohfang Chia

You are here:
អ្វីដែលអ្នកមិនអាចបោះបង់ចោល?

ថ្ងៃ​មួយ ពិធី​ករ​វិទ្យុ​បាន​ចោទ​ជា​សំណួរ​ថា “តើ​មាន​របស់​អ្វី​មួយ ដែល​អ្នក​មិន​អាច​លះ​បង់?” ប្រិយ​មិត្ត​អ្នក​ស្តាប់ទាំង​ឡាយ ក៏​បាន​ទូរស័ព្ទ​ចូល​មក ដោយ​នាំ​មក​នូវ​ចម្លើយ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ចំនួន។ អ្នក​ខ្លះ​និយាយ​ថា ពួក​គេ​មិន​អាច​លះ​បង់​គ្រួសារ ហើយ​ក្នុង​ចំណោម​នោះ មាន​បុរស​ជា​ស្វាមី​ម្នាក់​បាន​ចែក​រំលែក អំពី​បទ​ពិសោធន៍​នៃ​ការ​បាត់​បង់​ភរិយា​របស់​ខ្លួន ដែល​បាន​លា​ចាក​លោក​ទៅ។ អ្នក​ខ្លះ​ទៀត​បាន​ចែក​រំលែក​ថា ពួកគេ​មិន​អាច​លះ​បង់​ក្តី​ស្រមៃ​របស់​ខ្លួន ដែល​មាន​ដូច​ជា ការ​ស្រមៃ​ចង់​មាន​អាជីព​ជា​តន្ត្រីករ ឬ​ក្លាយ​ជា​ម្តាយ​គេ​ជា​ដើម។ យើង​រាល់​គ្នា​សុទ្ធ​តែ​មាន​អ្វី​មួយ ដែល​យើង​ឲ្យ​តម្លៃ​យ៉ាង​ខ្លាំង ដែល​មាន​ដូច​ជា មនុស្ស សេចក្តី​ប្រាថ្នា ឬ​របស់​ទ្រព្យ​អ្វី​មួយ ដែល​សុទ្ធ​តែ​ជា​អ្វី​ដែល​យើងមិន​អាច​លះ​បង់។ ក្នុង​កណ្ឌ​គម្ពីរ​ហូសេ ព្រះ​ជា​ម្ចាស់​បាន​ប្រាប់​យើង​ថា ទ្រង់​នឹង​មិន​បោះ​បង់​ប្រជា​ជន​អ៊ីស្រាអែល ដែល​ជា​រាស្រ្ត​ជ្រើស​តាំង និង​ទ្រព្យ​ដ៏​មាន​តម្លៃ​របស់​ទ្រង់​នោះ​ឡើយ។ ក្នុង​នាម​ទ្រង់​ជា​ស្វាមី​ដែល​មាន​ក្តី​ស្រឡាញ់​របស់​រាស្រ្ត​អ៊ីស្រាអែល ទ្រង់​បាន​ប្រទាន​ពួក​គេ នូវ​អ្វី​ៗ​ដែល​ពួក​គេ​ត្រូវ​ការ ដែល​មាន​ដូច​ជា ទឹក​ដី អាហារ ទឹក សំលៀក​បំពាក់ និង​សេចក្តី​សុខ​សាន្ត​ជា​ដើម។ តែ​រាស្រ្ត​អ៊ីស្រាអែល​ចេះ​តែ​បដិសេធ​ទ្រង់ ហើយ​ស្វែង​រក​សុភ​មង្គល និង​សេចក្តី​សុខ​របស់​ខ្លួន ជា​មួយ​ព្រះ​ដទៃ ដូច​ជា​ប្រពន្ធ​ដែល​ផឹត​ក្បត់។ ពេល​ដែល​ព្រះ​អម្ចាស់​តាម​រក​ពួក​គេ​កាន់​តែ​ខ្លាំង នោះ​ពួក​គេ​ក៏​បាន​រសាត់​ទៅ​កាន់​តែ​ឆ្ងាយ​ពី​ទ្រង់​(ហូសេ ១១:២)។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ទ្រង់​នៅ​តែ​មិន​បោះ​បង់​ពួក​គេ​ចោល ទោះ​ពួក​គេ​បាន​ធ្វើ​ឲ្យ​ព្រះ​ទ័យ​ទ្រង់​ឈឺ​ចាប់​យ៉ាង​ណា​ក៏​ដោយ​(ខ.៨)។ ទ្រង់​នឹង​បន្ត​វាយ​ផ្ចាល់​រាស្រ្ត​អ៊ីស្រាអែល ដើម្បី​ប្រោស​លោះ​ពួក​គេ ដ្បិត​ទ្រង់​នៅ​តែ​មាន​ព្រះ​ទ័យ​ចង់​ផ្សះ​ផ្សា​ទំនាក់​ទំនង​ជា​មួយ​ពួក​គេ​ឡើង​វិញ​(ខ.១១)។ សព្វ​ថ្ងៃ​នេះ កូន​របស់​ព្រះ…

Read article
ឆ្នាំថ្មី អាទិភាពថ្មី

ខ្ញុំ​តែង​តែ​ចង់​រៀន​លេង​វីយូឡុង​ធំ។ ប៉ុន្តែ ខ្ញុំ​មិន​ដែល​រក​បាន​ពេល សម្រាប់​ចូល​រៀន​ឡើយ។ បើ​និយាយ​ឲ្យ​កាន់​តែ​ត្រូវ​ទៀត​នោះ គឺ​ខ្ញុំ​មិន​ដែល​បាន​ញែក​ពេល​ចូល​រៀន។ កាល​នោះ ខ្ញុំ​គិត​ថា នៅ​នគរស្ថាន​សួគ៌ ខ្ញុំ​ប្រហែល​ជា​អាច​ចេះ​លេង​ឧបករណ៍​ភ្លេង​មួយ​នោះ យ៉ាង​ស្ទាត់​ជំនាញ។ ទន្ទឹម​នឹង​នោះ ខ្ញុំ​ចង់​ផ្តោត​ទៅ​លើ​ការ​ប្រើ​ប្រាស់​ពេល​វេលា​របស់​ខ្ញុំ ដើម្បី​ធ្វើ​អ្វី​ដែល​ព្រះ​បាន​ត្រាស់​ហៅ ឲ្យ​ខ្ញុំ​ធ្វើ​ថ្វាយ​ទ្រង់ ក្នុង​ពេល​បច្ចុប្បន្ន។ ជីវិត​មនុស្ស​ខ្លី​ណាស់ ហើយ​ជា​ញឹក​ញាប់ យើង​ច្រើន​តែ​មាន​អារម្មណ៍​ថា យើង​ត្រូវ​ខំ​ប្រើ​ពេល​វេលា​របស់​យើង នៅ​លើ​ផែន​ដី ឲ្យ​មាន​ប្រយោជន៍​បំផុត មុន​ពេល​វា​កន្លង​ផុត​ទៅ។ ប៉ុន្តែ តើ​យើង​យល់​ច្បាស់ អំពី​បញ្ហា​នេះ​ទេ? ពេល​ដែល​ស្តេច​សាឡូម៉ូន​ពិចារណា អំពី​អត្ថ​ន័យ​នៃ​ជីវិត ទ្រង់​បាន​ផ្តល់​ឲ្យ​នូវ​ការ​ណែ​នាំ​ពីរ​យ៉ាង។​ ទី​មួយ យើង​ត្រូវ​តែ​រស់​នៅ តាម​របៀប​ដ៏​មាន​ន័យ​បំផុត តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដែល​រាប់​បញ្ចូល​ការ​អរសប្បាយ​ឲ្យ​បាន​ពេញ​លេញ ចំពោះ​ការ​ល្អ​ដែល​ព្រះ​ទ្រង់​អនុញ្ញាត​ឲ្យ​យើង​ពិសោធន៍​ក្នុង​ជីវិត ដែល​មាន​ដូច​ជា​អាហារ និង​ទឹក​(សាស្តា ៩:៧) សំលៀក​បំពាក់ និង​គ្រឿង​ក្រអូប​(ខ.៨) អាពាហ៍​ពិពាហ៍(ខ.៩) និង​អំណោយ​ល្អ​ៗ​ទាំង​អស់​របស់​ព្រះ​ជា​ម្ចាស់ ដែលអាច​រាប់​បញ្ចូល​ការ​រៀន​លេង​ឧបករណ៍​ភ្លេង ដែល​មាន​ដូច​ជា​វីយូឡុង​ធំ​ជា​ដើម។ ទីពីរ យើង​ត្រូវ​ខំ​ធ្វើ​ការ​(ខ.១០)។ ជីវិត​មនុស្ស​មាន​ពេញ​ទៅ​ដោយ​ឱកាស ហើយ​យើង​តែង​តែ​មាន​កិច្ចការ​បន្ថែម​ទៀត ដែល​ត្រូវ​ធ្វើ​។ យើង​ត្រូវ​ទាញ​យក​ប្រយោជន៍ ពី​ឱកាស​ដែល​ព្រះ​ប្រទាន​ដល់​យើង ដោយ​ស្វែង​រក​ប្រាជ្ញា​ទ្រង់ នៅ​ក្នុង​ការ​ដាក់​អាទិភាព​ការងារ ហើយ​ធ្វើ​ការ ដោយ​ប្រើ​អំណោយ​ទាន​របស់​យើង…

Read article
ប្រែពីភាពអាម៉ាស់ ទៅជាមានកិត្តិយស

ពេល​នោះ​ជា​ពេល ដែល​ក្រុម​គ្រួសារ​ទាំង​ឡាយ​ជួប​ជុំ​គ្នា ដើម្បី​អបអរ​រដូវ​កាល​ដ៏​រីក​រាយ ប្រចាំ​ឆ្នាំ។ ទោះ​ជា​យ៉ាង​ណាក៏​ដោយ ក្នុង​ចំណោម​យើង មាន​អ្នក​ខ្លះ​បាន​បារម្ភ​ខ្លាច​ជួប​សាច់​ញាតិ​ណា​មួយ ដែល​ចូល​ចិត្ត​សួរ​សំណួរ ដែល​ធ្វើ​ឲ្យ​អ្នក​នៅ​លីវ ឬ​អ្នក​មិន​ទាន់​មាន​កូន មាន​អារម្មណ៍​ថា​ខ្លួន​កំពុង​តែ​មាន​បញ្ហា​ខុស​ទាស់​អ្វី​មួយ។ ចូរ​យើង​នឹក​ស្រមៃ​អំពី​ទុក្ខ​លំបាក​របស់​នាង​អេលីសាបិត ដែល​នៅ​តែ​មិន​មាន​កូន ទោះ​នាង​បាន​រៀបការ​អស់​ជា​ច្រើន​ឆ្នាំ​ហើយក្តី។ ក្នុង​វប្បធម៌​របស់​នាង គេ​គិត​ថា បញ្ហា​នេះ គឺ​ជា​សញ្ញា​បង្ហាញ​ថា ព្រះ​ជា​ម្ចាស់​បាន​បង្ខាំង​ផ្ទៃ​នាង​ហើយ(មើល ១សំាយ៉ូអែល ១:៥-៦) ហើយ​គេ​អាច​ចាត់​ទុក​បញ្ហា​នេះ ជា​រឿង​ដ៏​គួរ​ឲ្យ​ខ្មាស់​អៀន។ ដូច​នេះ អ្នក​ជិត​ខាង និង​សាច់​ញាតិ​របស់​អេលីសាបិត អាច​សង្ស័យ​ថា នាង​កំពុង​តែ​រស់​នៅ​ក្នុង​អំពើ​បាប ទោះ​ជា​នាង​កំពុង​រស់​នៅ ដោយ​សេចក្តី​សុចរិត​ក៏​ដោយ(លូកា ១:៦)។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នាង​អេលីសាបិត និង​ស្វាមី​របស់​នាង​បាន​បន្ត​បម្រើ​ព្រះ​អម្ចាស់ ដោយ​ចិត្ត​ស្មោះ​ត្រង់។ បន្ទាប់​មក ពេល​ដែល​អ្នក​ទំាង​ពីរ​មាន​អាយុ​ចាស់​ហើយ ការ​អស្ចារ្យ​ក៏​បាន​កើត​ឡើង។ ព្រះ​ទ្រង់​បាន​ស្តាប់​ឮ​ការ​អធិស្ឋាន​របស់​នាង(ខ.១៣)។ ទ្រង់​ចូល​ចិត្ត​បង្ហាញ​ថា ទ្រង់​សព្វ​ព្រះ​ទ័យ​នឹង​ប្រទាន​ពរ​ដល់​យើង(ខ.២៥)។ ហើយ​ទោះ​ទ្រង់​ហាក់​ដូច​ជា​ពន្យា​ពេល​ក៏​ដោយ ក៏​ទ្រង់​តែង​តែ​ឆ្លើយ​តប តាម​ពេល​វេលា​ដ៏​ត្រឹម​ត្រូវ​ជា​និច្ច ហើយ​ប្រាជ្ញា​របស់​ទ្រង់​ តែង​តែ​មាន​ភាព​ល្អ​ឥត​ខ្ចោះ។ ព្រះ​ជាម្ចាស់​ក៏បាន​ប្រទាន​អំណោយ​ដ៏​ពិសេស ដល់​នាង​អេលីសាបិត និង​ស្វាមី​របស់​នាង ដែល​អំណោយ​នោះ គឺ​ជា​កូន​ប្រុស​ម្នាក់ ដែល​ក្រោយ​មក ក៏​បាន​ធ្វើ​ជា​អ្នក​រៀប​ចំ​ផ្លូវ ថ្វាយ​ព្រះ​មែស៊ី(អេសាយ ៤០:៣-៥)។…

Read article
ព្រះហស្តរបស់ព្រះ ដែលយើងមើលមិនឃើញ

មិត្ត​ភក្តិ​របស់​ខ្ញុំ​ម្នាក់ ត្រូវ​បាន​ប្តី​ប្រពន្ធ​ដែល​ជា​បេសកជន​មក​ពី​សហរដ្ឋ​អាមេរិក យក​ទៅ​ចិញ្ចឹម ហើយ​គាត់​ក៏​បាន​ចម្រើន​វ័យ​ធំ​ឡើង នៅ​ប្រទេស​ហ្កាណា។ បន្ទាប់​ពី​ក្រុម​គ្រួសារ​គាត់​បាន​វិល​ត្រឡប់​ទៅ​សហរដ្ឋ​អាមេរិក​វិញ គាត់​ក៏​បាន​ចាប់​ផ្តើម​ចូល​រៀន​នៅ​មហា​វិទ្យាល័យ ប៉ុន្តែ គាត់​ក៏​បាន​បោះ​បង់​ការ​សិក្សា។ ក្រោយ​មក គាត់​ក៏​បាន​ចូល​ធ្វើ​ទាហាន ដែល​បាន​នាំ​ឲ្យ​គាត់​មាន​លទ្ធ​ភាព​បង់​ថ្លៃ​មហាវិទ្យា​ល័យ ហើយ​ធ្វើ​ដំណើរ​ទូទាំង​ពិភព​លោក។ ព្រះ​ទ្រង់​បាន​ធ្វើ​ការ​ក្នុង​ជីវិត​គាត់ ក្នុង​ពេល​ដ៏​ពិបាក ដោយ​រៀប​ចំ​ខ្លួន​គាត់ សម្រាប់​តួនាទី​ដ៏​ពិសេស​មួយ។ សព្វ​ថ្ងៃ​នេះ គាត់​បាន​និពន្ធ និង​កែ​សម្រួល​សៀវភៅ​គ្រីស្ទ​បរិស័ទ ដែល​កំពុង​តែ​បម្រើ​ប្រិយ​មិត្ត​អ្នក​អាន​អន្តរ​ជាតិ។ ភរិយា​របស់​គាត់ ក៏​មាន​ទីបន្ទាល់​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ផង​ដែរ។ គាត់​បាន​ប្រឡង​ធ្លាក់​ថ្នាក់​គីមី​វិទ្យា ក្នុង​អំឡុង​ឆ្នាំ​ទី​មួយ នៅ​មហា​វិទ្យាល័យ ដោយ​សារ​គាត់​ត្រូវ​លេប​ថ្នាំ​ដែល​ធ្វើ​ទុក្ខ​ខ្លាំង ដើម្បី​ព្យាបាល​ជម្ងឺ​ស្កន់។ បន្ទាប់​ពី​គាត់​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​យ៉ាង​ប្រុង​ប្រយ័ត្ន គាត់​ក៏​បាន​ផ្លាស់​ប្តូរ ពី​ការ​សិក្សា​វិទ្យា​សាស្ត្រ ទៅ​ជា​ការ​សិក្សា​ភាសា​គ​របស់​អាមេរិក ដែល​ងាយ​ស្រួល​រៀន​ជាង​គីមី​វិទ្យា។ ពេល​ដែល​គាត់​រំឭក​អំពី​រឿង​នេះ គាត់​ក៏​បាន​មាន​ប្រសាសន៍​ថា “ព្រះ​ជា​ម្ចាស់​បាន​ផ្លាស់​ប្តូរ​ទិស​ដៅ​នៃ​ជីវិត​របស់​ខ្ញុំ ដើម្បី​បំពេញ​បំណង​ព្រះ​ទ័យ​ដែល​ប្រសើរ​ជាង​មុខ”។ សព្វ​ថ្ងៃ​នេះ គាត់​បាន​នាំ​មនុស្ស​គ​ថ្លង់​ជា​ច្រើន ឲ្យ​ទទួល​ព្រះ​បន្ទូល​ដែល​នាំ​ឲ្យ​ជីវិត​ផ្លាស់​ប្រែ តាម​រយៈ​ភាសា​គ។ តើ​នៅ​ពេល​ខ្លះ អ្នក​ធ្លាប់​ឆ្ងល់​ថា ព្រះ​កំពុង​តែ​ដឹក​នាំ​អ្នក​ទៅ​កន្លែង​ណា​ទេ?  បទ​គម្ពីរ​ទំនុក​ដំកើង ១៣៩:១៦ បាន​ទទួល​ស្គាល់ព្រះហស្ត​ដ៏​មាន​ចេស្តា ដែល​ធ្វើ​ការ​ក្នុង​ជីវិត​យើង យ៉ាង​ដូច​នេះ​ថា “ព្រះ​នេត្រ​ទ្រង់​បាន​ឃើញ​ធាតុ​នៃ​ទូលបង្គំ ក្នុង​កាល​ដែល​មិន​ទាន់​មាន​រូប​រាង​នៅ​ឡើយ ទាំង​អស់​បាន​កត់​ទុក​ក្នុង​បញ្ជី​របស់​ទ្រង់ គឺ​អស់​ទាំង​ថ្ងៃ​អាយុ ដែល​បាន​តម្រូវ​ឲ្យ​ទូលបង្គំ​រស់​នៅ ក្នុង​កាល​ដែល​មិន​ទាន់​មាន​ថ្ងៃ​ណា​មួយ​នោះ​នៅ​ឡើយ”។…

Read article
សេចក្តីសង្ឃឹម នៅក្នុងភាពងងឹត

មាន​រឿង​ព្រេង​មួយ​បាន​ដំណាល​ថា លោកគូ យ័ន(Qu Yuan) ជា​មន្ត្រី​រាជ​ការ​ចិន ដែល​ស្នេហា​ជាតិ​មួយ​រូប ក្នុង​អំឡុង​ពេល​នគរ​ទាំង​ឡាយ​កំពុង​មាន​សង្រ្គាម​នឹង​គ្នា(ឆ្នាំ៤៧៥ ដល់ ២៤៦ មុន​គ្រីស្ទ​សក​រាជ)។ គេ​បាន​និយាយ​ថា គាត់​បាន​ព្យាយាម​ដាស់​តឿន​ស្តេច​របស់​គាត់ ជា​ច្រើន​លើក​ច្រើន​សារ អំពី​ការ​គំរាម​កំហែង​របស់​សត្រូវ ដែល​ចង់បំផ្លាញ​នគរ​របស់​ទ្រង់ ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ ​តែ​ទ្រង់​បដិសេធន៍​មិន​ព្រម​ស្តាប់​តាម​ការ​ប្រឹក្សា​របស់​គាត់។ ទី​បំផុត លោក​គូ យ័នក៏​ត្រូវ​គេ​និរទេស។ ពេល​ដែល​គាត់​បាន​ទទួល​ដំណឹង​ថា ប្រទេស​ជាទី​ស្រឡាញ់​របស់​គាត់ បាន​ធ្លាក់​ចូលទៅ​ក្នុង​ដៃ​សត្រូវ គាត់​ក៏​បាន​បញ្ចប់​ជីវិត​ខ្លួន​ឯង។ ជីវិត​របស់​លោក​គូ យ័ន មាន​លក្ខណៈ​មួយ​ចំនួន ដែល​ដូច​ជីវិត​របស់​ហោរា​យេរមា។ ហោរា​យេរេមា​ក៏​បាន​បម្រើ​ស្តេច ដែលបាន​ប្រមាថ ចំពោះ​ការ​ដាស់​តឿន​របស់​គាត់​ផង​ដែរ ហើយ​នគរ​របស់​គាត់​ក៏​ត្រូវ​សត្រូវ​បំផ្លាញ់។ ទោះ​ជា​យ៉ាង​ណាក៏​ដោយ លោក​គូ យ័ន​បាន​បញ្ចប់​ជីវិត​ខ្លួន​ឯង ដោយ​ភាព​អស់​សង្ឃឹម តែ​លោក​យេរេមា បាន​រក​ឃើញ​ក្តី​សង្ឃឹម​ដ៏​ពិត​។ ហេតុ​អ្វី​បាន​ជា​ពួក​គេ​មាន​វាសនា​ខុស​គ្នា នៅ​ទី​បញ្ចប់។ លោក​យេរេមា​ស្គាល់​ព្រះ​អម្ចាស់ ដែល​បាន​ប្រទាន​នូវ​សេចក្តី​សង្ឃឹម​ដ៏​ពិត។ គឺ​ដូច​ដែល​ព្រះអម្ចាស់ បាន​ធានា​ដល់​គាត់ថា “មាន​សេចក្តី​សង្ឃឹម​សំរាប់​ចុង​បំផុត​របស់​ឯង កូន​ចៅ​ឯង​នឹង​វិល​មក​ឯ​ព្រំដែន​របស់​គេ​វិញ”(យេរេមា ៣១:១៧)។ ទោះ​បី​ជា​ទីក្រុង​យេរូសាឡិម​ត្រូវ​បាន​បំផ្លាញ ក្នុង​ឆ្នាំ ៥៨៦ មុន​គ្រីស្ទ​សករាជ​ក៏​ដោយ ក៏​ពេល​ក្រោយ​មក​ទៀត គេ​ក៏​បាន​សាង​សង់​ទីក្រុង​នេះ​ឡើង​វិញ​(មើល​នេហេមា ៦:១៥)។ នៅ​ពេល​ខ្លះ…

Read article
តើមានវ៉ាយហ្វាយដែរឬទេ?

នៅ​ពេល​ដែល​ខ្ញុំ​កំពុង​រៀប​ចំ​ខ្លួន ធ្វើ​ដំណើរ​បំពេញ​បេសក​កម្ម ជា​មួយ​យុវ​ជន​មួយ​ចំនួន មាន​សំណួរ​មួយ ដែល​ពួក​គេ​សួរ​ញឹក​ញាប់​បំផុត​គឺ “តើ​នៅ​ទីនោះ មាន​វ៉ាយ​ហ្វាយ​ទេ?” ហើយ​ខ្ញុំ​បាន​ប្រាប់​ពួក​គេ​ថា នៅ​ទីនោះ​ច្បាស់​ជា​មាន។ ដូច្នេះ សាក​គិត​ល​មើល ប្រសិន​បើ​នៅ​យប់​មួយ ស្រាប់​តែ​ដាច់​វ៉ាយ​ហ្វាយ ធ្វើ​ឲ្យ​ពួក​គេ​មិន​អាច​ប្រើ​អ៊ីន​ធឺណិត​កើត នោះ​តើ​ពួក​គេ​នឹង​រអ៊ូរទាំ​ប៉ុណ្ណា! មនុស្ស​ជា​ច្រើន មាន​អារម្មណ៍​អន្ទៈ​សារ នៅ​ពេល​ដែល​ពួក​គេ​នៅ​ឆ្ងាយ ពី​ទូរស័ព្ទ​ទំនើប​របស់​ខ្លួន។ ហើយ​   នៅ​ពេល​ដែល​យើង​មាន​ទូរស័ព្ទ​ទំនើប ក្នុង​ដៃ​របស់​យើង នោះ​ភ្នែក​របស់​យើង ច្បាស់​ជា​ផ្ដោត​លើ​អេក្រង់​របស់​វា​មិន​ខាន។ បណ្ដាញ​អ៊ីនធឺណិត និង​អ្វី​ៗ​ទាំង​អស់ ដែល​វា​អនុញ្ញាត​ឲ្យ​យើង​ចូល​ប្រើ​ប្រាស់ អាច​ក្លាយ​ជា​ការ​រំខាន ឬ​ជា​ព្រះ​ពរ​។ ការ​អ្វីជា​ច្រើន​ទៀត នៅ​ក្នុង​លោក​នេះ ក៏​មាន​លក្ខណៈ​ដូច​នេះ​ផង​ដែរ។ ​វា​អាស្រ័យ​ទៅ​លើ ថា​តើ​យើង​ប្រើ​ប្រាស់​វា ដើម្បី​អ្វី​។ ក្នុង​បទ​គម្ពីរ សុភាសិត យើង​ឃើញ​ថា “. . . ​អ្នក​ណា​ដែល​មាន​យោបល់​ហើយ  នោះ​រមែង​ស្វែង​រក​ចំណេះ តែ​មាត់​របស់​មនុស្ស​ល្ងីល្ងើ​ តែង​តែ​ចិញ្ចឹម​ខ្លួន ដោយ​សេចក្តី​ចំកួត​វិញ” (១៥:១៤)។ ដើម្បី​អនុវត្ត​តាម​ប្រាជ្ញា ដែល​មាន​នៅ​ក្នុង​ព្រះ​បន្ទូល​នៃ​ជីវិត យើង​អាច​សួរ​ខ្លួន​ឯង​ថា តើ​យើង​ចេះ​តែ​ឆែក​មើល​បណ្តាញ ​សង្គម ​ពេញ​មួយ​ថ្ងៃ​ ដោយ​អត់​មិន​បាន​ឬ​? តើ​មាន​រឿង​អ្វី​ខ្លះ…

Read article
ការធ្លាក់ដល់បាត

នៅ​ក្នុង​អំឡុង​ពេល​នៃ​វិបត្តិ​សេដ្ធ​កិច្ច​នៅ​អាស៊ី នៅ​ឆ្នាំ១៩៩៧ មាន​មនុស្ស​ជា​ច្រើន​ស្វែង​រក​ការងារ​ធ្វើ លើស​ចំនួន​ការងារ ដែល​មាន​ស្រាប់។ ហើយ​ខ្ញុំ​ជា​ម្នាក់ ក្នុង​ចំណោម​ពួក​គេ​។ ​បន្ទាប់​ពី​ខ្ញុំ​បាន​ព្យាយាម​ស្វែង​រក​ការងារ អស់​រយៈ​ពេល​៩​ខែ ដោយ​ចិត្ត​ថប់​បារម្ភ ខ្ញុំ​ក៏​រក​បាន​ការងារ​មួយ ធ្វើ​ជា​អ្នក​និពន្ធ សម្រាប់​ការ​ផ្សាយ​ពាណិជ្ជ​កម្ម។ ប៉ុន្តែ មិន​បាន​ប៉ុន្មាន​ផង ក្រុម​ហ៊ុន​នោះ​ក៏​បាន​ជួប​បញ្ហា ហើយ​ខ្ញុំ​ក៏​អត់​ការងារ​ធ្វើ​ទៀត។ តើ​អ្នក​ធ្លាប់​ជួប​រឿង​បែប​នេះ​ទេ? ពេល​នោះ អ្នក​មាន​អារម្មណ៍​ថា រឿង​អាក្រក់​បំផុត​ហាក់​ដូច​ជា បាន​កន្លង​ផុត​ហើយ ប៉ុន្តែ អ្នក​ស្រាប់​តែ​ជួប​បញ្ហា​ថ្មី​មួយ​ទៀត​ ធ្វើ​ឲ្យ​ធ្លាក់​ដល់​បាត​តែ​ម្តង។ ស្រ្តី​មេ​ម៉ាយ​នៅ​ក្រុង​សា​រិបតា​ក៏​មាន​បទ​ពិ​សោធន៍​ដូច​នេះ​ដែរ (១ពង្សាវ​តារ​ក្សត្រ ១៧:១២)។ ក្នុង​ពេល​ដែល​មាន​អំណត់​ នៅ​ក្នុង​ស្រុក ស្រ្តី​មេម៉ាយ​នោះ​បាន​រៀប​ចំ​អាហារ​ ចុង​ក្រោយ​សម្រាប់​រូប​នាង និង​កូន​របស់​នាង។ តែ​នៅ​ពេល​នោះ ហោ​រា​អេលីយា ក៏បាន​សុំ​ទទួល​ទាន​អាហារ​ជា​មួយ​ដែរ។ ស្រ្តី​មេ​ម៉ាយ​បាន​ព្រមឲ្យ​នំបុ័ង ដល់​ហោរា​អេលីយ៉ា ទាំង​ស្ទាក់​ស្ទើរ ហើយ​ព្រះ​ជា​ម្ចាស់ក៏​បាន​បន្តរ​ផ្គត់​ផ្គង់ ម្សៅ និង​ប្រេង​អូលីវ​រហូត សម្រាប់​នាង និង​កូន​របស់​នាង (ខ.១០-១៦)។ ក្រោយ​នោះ​មក កូន​ប្រុស​របស់​នាង ក៏​ចាប់​មាន​ជម្ងឺ។ ជំងឺ​នោះ​ធ្ងន់​ណាស់ ដល់​ម៉្លេះ​បាន​ជា​គ្មាន​ដង្ហើម​ក្នុង​ខ្លួន​ឡើយ។ ដូច្នេះ នាង​ក៏​និយាយ​ទៅ​អេលីយ៉ា​ថា “ឱ​អ្នក​សំណប់​របស់​ព្រះ​អើយ តើ​ខ្ញុំ និង​លោក…

Read article
ពិភពលោកដ៏ល្អឥតខ្ចោះ

មាន​ពេល​មួយ​គ្រូ​បាន​ដាក់​កិច្ច​ការ​សាលា​ឲ្យ​ខេធី​(Katie)ធ្វើ​នៅ​ផ្ទះ ដោយ​សរសេរ​តែង​សេចក្តី ក្រោម​ចំណង​ជើង​ថា “ពិភព​លោក​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​ខ្ញុំ”។  នាង​បាន​សរសេរ​ថា “ក្នុង​ពិភព​លោក​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​ខ្ញុំ … ខ្ញុំ​អាច​ញាំ​ការ៉េម ​ដោយ​ឥត​គិត​ថ្លៃ នៅ​ទី​ណា​ក៏​មាន​ស្ករ​មូល​ៗ​ដោត​ឈើ ហើយ​ផ្ទៃ​មេឃ​មាន​ពណ៌​ខៀវ​គ្រប់​ពេល មាន​ពពក​តែ​បន្តិច​បន្តួច ដែល​មាន​រូប​រាង្គ​គួរ​ឲ្យ​ចាប់​អារម្មណ៍”។ បន្ទាប់​មក តែង​សេចក្តី​របស់​នាង ក៏​បាន​ចូល​ដល់​ចំណុច​ដែល​មាន​អត្ថ​ន័យ​ស៊ី​ជម្រៅ។ នាង​បាន​បន្ត​សរសេរ​ទៀត​ថា “​ក្នុង​ពិភព​លោក​ល្អ​ឥត​ខ្ចោះ គ្មាន​នរណា​ម្នាក់​នាំ​ដំណឹង​អាក្រក់ ចូល​ផ្ទះ​ទេ។ និយាយ​រួម គ្មាននរណា​ម្នាក់​នាំ​ដំណឹង​អាក្រក់ ទៅ​ប្រាប់​អ្នក​ដទៃ​ឡើយ”។ គ្មាន​នរណា​ម្នាក់​នាំ​ដំណឹង​អាក្រក់​ចូល​ផ្ទះ​ទេ។ តើ​វា​មិន​អស្ចារ្យ​ទេ​ឬ ដែល​គ្មាន​នរណា​ម្នាក់​នាំ​ដំណឹង​អាក្រក់​ចូល​ផ្ទះ? រឿង​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​សេចក្តី​សង្ឃឹម ដែល​យើង​មាន​ក្នុង​ព្រះ​យេស៊ូវ។ ដ្បិត​ទ្រង់​នឹង “ធ្វើ​ឲ្យ​អ្វី​ៗ​ទាំង​អស់​ប្រែជា​ថ្មី​ឡើង” ដោយ​ប្រោស​ឲ្យ​ជា និង​ធ្វើ​ឲ្យ​ពិភព​លោក​របស់​យើង​បាន​ផ្លាស់​ប្រែ​ឡើង​(វិវរណៈ ២១:៥)។ ស្ថាន​សួគ៌ គឺ​ជា​កន្លែង​ដែល “គ្មាន” ការ​អាក្រក់ សេចក្តី​ស្លាប់ ការ​ទួញ​យំ ការ​ឈឺ​ចាប់ និង​ទឹក​ភ្នែក​ទៀត​ឡើយ​(ខ.៤)។ វា​ជា​កន្លែង​ដែល​យើង​អាច​មាន​ការ​ប្រកប​ដ៏​ល្អ​ឥត​ខ្ចោះ ជា​មួយ​ព្រះ​ជា​ម្ចាស់ ដែល​ដោយ​សារ​សេចក្តី​ស្រឡាញ់ នោះ​ទ្រង់​បាន​ប្រោស​លោះ និង​ទទួល​យក​យើង​ជា​រាស្រ្ត​ទ្រង់​(ខ.៣)។ ក្តី​អំណរ​ដ៏​អស្ចារ្យ​នេះ កំពុង​តែ​រង់​ចាំ​យើង​ហើយ។ យើង​អាច​អរសប្បាយ​ចំពោះ​ការ​ពិត​ដ៏​ល្អ​ឥត​ខ្ចោះ​នេះ ចាប់​ពេល​នេះ​តទៅ។ ពេល​ដែល​យើង​មាន​ការ​ប្រកប​ស្និទ្ធ​ស្នាលជា​មួយ​ព្រះ​អម្ចាស់​ជា​រៀង​រាល់​ថ្ងៃ យើង​នឹង​បាន​ពិសោធន៍​នឹង​ក្តី​អំណរ នៃ​ព្រះ​វត្ត​មាន​ទ្រង់​(កូល៉ុស…

Read article
ត្រឡប់ខ្លួនចុះឡើងៗ

តើ​មាន​អ្វី ដែល​ធ្វើ​ឲ្យ​អ្នក​គេង​មិន​លក់ នៅ​ពេល​យប់? ថ្មី​ៗ​នេះ ខ្ញុំ​មាន​ការ​ពិបាក​គេង​។ ខ្ញុំ​បាន​ត្រឡប់​ខ្លួន​ចុះ​ឡើង​ៗ នៅ​លើ​គ្រែ​របស់​ខ្ញុំ ដោយ​ព្យាយាម​គិត​រក​ដំណោះ​ស្រាយ សម្រាប់​បញ្ហា​មួយ។ ទី​បំផុត ខ្ញុំ​ក៏​បាន​ចាប់​ផ្តើម​ខ្លាច​គេង​មិន​គ្រប់​គ្រាន់ ដែល​នឹង​ធ្វើ​ឲ្យ​ពិបាក​ប្រឈម​មុខ​នឹង​ឧប​ស័គ្គ​នៅ​ថ្ងៃ​បន្ទាប់។ តើ​អ្នក​ធ្លាប់​មាន​បញ្ហា​ដូច​នេះ​ទេ? ទំនាក់​ទំនង​ដែល​ប្រេះ​ស្រាំ​ ពេល​អនាគត​ដែល​មិន​ច្បាស់​លាស់ ហើយ​អ្វី​ក៏​ដោយ គឺ​សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​យើង​មាន​ការ​ព្រួយ​បារម្ភ នៅ​ពេល​ណា​មួយ។ ស្តេច​ដាវីឌ​មាន​ទុក្ខ​ព្រួយ​យ៉ាង​ខ្លាំង ពេល​ដែល​ទ្រង់​និពន្ធ​បទ​គម្ពីរ ទំនុក​ដំកើង ជំពូក​៤។ មាន​មនុស្ស​ដែល​កំពុង​តែ​បំផ្លាញ​កេរ្តិ៍​ឈ្មោះ​ទ្រង់(ខ.២)។ ហើយ​អ្នក​ខ្លះ​ក៏​បាន​ចោទ​សួរ អំពី​សមត្ថ​ភាព​របស់​ទ្រង់ នៅ​ក្នុង​ការ​ដឹក​នាំ​ប្រទេស(ខ.៦)។ នៅ​ពេល​នោះ ស្តេច​ដាវីឌ​អាច​មាន​ព្រះ​ទ័យ​ក្រោធ ដោយ​សារ​គេ​បាន​ប្រព្រឹត្ត​ចំពោះ​ទ្រង់ ដោយ​អយុត្តិ​ធម៌​ ។ ជាការ​ពិត​ណាស់ ទ្រង់​អាច​ផ្ទំ​មិន​លក់ ដោយ​សារ​រឿង​នេះ។ ប៉ុន្តែ ទ្រង់​បាន​មាន​បន្ទូល​ដ៏​គួរ​ឲ្យ​កត់​សំគាល់​ថា “ទូល​បង្គំ​នឹង​សំរាក​កាយ ហើយ​ដេក​លក់​ទៅ ដោយ​សេចក្តី​ស្ងប់”(ខ.៨)។ លោក​ឆាល ស្ពើជិន(Charles Spurgeon) បាន​បក​ស្រាយ ខ.៨ យ៉ាង​មាន​ន័យ យ៉ាង​ដូច​នេះ​ថា “ពេល​ស្តេច​ដាវីឌផ្តេក​ព្រះ​កាយ​ចុះ … ទ្រង់​ថ្វាយ​ព្រះ​កាយ​ទ្រង់ ដល់​ព្រះ​ហស្ត​ព្រះ។ គឺ​ទ្រង់​បាន​ថ្វាយ​ដាច់​ដល់​ព្រះ ហើយ​ទ្រង់​ក៏​បាន​ផ្ទំលក់ ដោយ​គ្មាន​ការ​ខ្វល់​ខ្វាយ​អ្វី​ឡើយ ព្រោះ​ទ្រង់​បាន​ទុក​ចិត្ត​លើ​ព្រះ​អម្ចាស់”។ តើ​មាន​អ្វី​ដែល​បណ្តាល​ចិត្ត​ឲ្យ​ទ្រង់​ទុក​ចិត្ត​ព្រះ​អម្ចាស់?…

Read article
ស្រ្តីមេម៉ាយដែលមានសេចក្តីជំនឿ

អាពី(Ah-pi) បាន​ចេញ​ទៅ​ធ្វើ​ការ ពេល​ដែល​មេឃ​នៅ​ងងឹត​នៅ​ឡើយ។ មិន​យូរ​ប៉ុន្មាន អ្នក​ដទៃ​ទៀត​នៅ​ក្នុង​ភូមិ ក៏​បាន​ភ្ញាក់​ពី​គេង ហើយ​ក៏​បាន​ធ្វើ​ដំណើរ​ទៅ​ចំការ​កៅ​ស៊ូ។ ការ​ប្រមូល​ផល​ជ័រ​កៅ​ស៊ូ ស្ថិត​ក្នុង​ចំណោម​ប្រភព​នៃ​ប្រាក់​ចំណូល​សំខាន់​ជាង​គេ សម្រាប់​ប្រជា​ជន​រស់​នៅ​ក្នុង​ភូមិ ហុង​ហ្សួង ប្រទេស​ចិន។ ដើម្បី​ប្រមូល​ផល​ជ័រ​កៅ​ស៊ូ​ឲ្យ​បាន​ច្រើន​ជា​អតិ​បរមា  គេ​ត្រូវ​ចៀរ​ជ័រ​កៅស៊ូ​ពី​ព្រលឹម​ស្រាង​ៗ មុន​ពេល​ថ្ងៃ​រះ។ អាពី​នឹង​ទៅ​ចូល​រួម​ជា​មួយ​អ្នក​ចៀរជ័រ​ទាំង​នោះ​ដែរ ប៉ុន្តែ ជា​ដំបូង នាង​នឹង​ចំណាយ​ពេល​ប្រកប​ជា​មួយ​ព្រះ​ជា​មុន​សិន។ ឪពុក ស្វាមី និង​កូន​តែ​មួយ​របស់​អាពី​បាន​ស្លាប់​អស់ ហើយ​នាង​និង​កូន​ប្រសារ​ស្រី​របស់​នាង កំពុង​ផ្គត់​ផ្គង់​ម្តាយ​ចាស់ជរា និង​ចៅ​ប្រុស​ពីរ​នាក់  ដែល​នៅ​ក្មេង​នៅ​ឡើយ។ រឿង​របស់​នាង បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​ស្រី​មេម៉ាយ​ម្នាក់​ទៀត​ នៅ​ក្នុង​ព្រះ​គម្ពីរ ដែល​បាន​ជឿ​ព្រះ។ ប្តី​របស់​ស្រ្តី​ម្នាក់​នេះ បាន​ស្លាប់ ហើយ​បាន​បន្សុល​ទុក​នូវ​បំណុល​ជា​ច្រើន(២ពង្សាវតាក្សត្រ ៤:១)។ ក្នុង​ពេល​ដែល​មាន​ទុក្ខ​លំបាក​នោះ នាង​ក៏​បាន​ងាក​ទៅ​រក​ព្រះ ដើម្បី​ស្វែង​រក​ជំនួយ ដោយ​ទៅ​រក​អ្នក​បម្រើ​ទ្រង់ ឈ្មោះ អេលីសេ។ នាង​ជឿ​ថា​ ព្រះ​ទ្រង់​យក​ព្រះ​ទ័យ​ទុក​ដាក់ ហើយ​ទ្រង់​អាច​ជួយ​ដោះ​ស្រាយ​បញ្ហា​នាង​បាន។ ហើយ​ព្រះ​ទ្រង់​ក៏​បាន​ជួយ​នាង។ ទ្រង់​បាន​បំពេញ​សេចក្តី​ត្រូវ​ការ​របស់​ស្ត្រី​មេម៉ាយ​ម្នាក់​នេះ​(ខ.៥-៦)។ ព្រះ​ទ្រង់​ក៏​បាន​ផ្គត់​ផ្គង់​អាពី​ផង​ដែរ តាម​រយៈ​ការងារ​ដែល​នាង​បាន​ធ្វើ​ដោយ​ដៃ និង​ផល​ពី​ដី និង​អំណោយ​របស់​រាស្រ្ត​ទ្រង់ ទោះ​នាង​មិន​បាន​ជួប​ការ​ដែល​អស្ចារ្យ​ខ្លាំង ដូច​ស្រ្តី​មេម៉ាយ​ក្នុង​ព្រះ​គម្ពីរ​ក៏​ដោយ។ ទោះ​ជីវិត​យើង អាច​ជួប​ការ​លំបាក​ច្រើន​យ៉ាង​ណា​ក៏​ដោយ យើង​នៅ​តែ​អាច​ទទួល​កម្លាំង​ពី​ព្រះ។ យើង​អាច​ថ្វាយ​ទុក្ខ​កង្វល់​របស់​យើង​ដល់​ទ្រង់…

Read article