ការរំខាន
មានពេលមួយខ្ញុំ និងប្អូនស្រីរបស់ខ្ញុំ បានទន្ទឹងរង់ចំាពេល ដែលយើងនឹងទៅដើរលេង នៅប្រទេសតៃវ៉ាន់។ យើងបានទិញសំបុត្រយន្តហោះ ហើយបានកក់បន្ទប់សណ្ឋាគារ។ ក្រោយមក នៅសល់ពេលតែ២អាទិត្យទៀតប៉ុណ្ណោះ យើងនឹងចាប់ផ្តើមធ្វើដំណើរហើយ ប៉ុន្តែ ប្អូនស្រីរបស់ខ្ញុំត្រូវនៅផ្ទះ នៅប្រទេសសឹង្ហបូរី ព្រោះនាងមានកិច្ចការបន្ទាន់មួយដែលត្រូវធ្វើ។ ពេលនោះ យើងមានការសោកស្តាយណាស់ ដែលផែនការរបស់យើងជួបការរំខានដូចនេះ។ ពេលដែលពួកសិស្សរបស់ព្រះយេស៊ូវរួមដំណើរជាមួយព្រះអង្គ ក្នុងបេសកកម្មបន្ទាន់មួយ ការធ្វើដំណើររបស់ពួកគេក៏មានការរំខានផងដែរ(ម៉ាកុស ៥:២១-៤២)។ កាលនោះ កូនស្រីរបស់លោកយ៉ៃរ៉ុស ដែលជាមេសាលាប្រជុំ ជិតស្លាប់ហើយ។ ព្រះអង្គត្រូវប្រញាប់ធ្វើដំណើរទៅផ្ទះរបស់គាត់។ បន្ទាប់មក ព្រះយេស៊ូវស្រាប់តែឈប់ហើយ មានបន្ទូលថា “អ្នកណាពាល់អាវខ្ញុំ”(ខ.៣០)។ ពួកសាវ័កក៏បានទូលព្រះអង្គថា “ទ្រង់ឃើញថាហ្វូងមនុស្សប្រជ្រៀតទ្រង់ដែរ ម្តេចឡើយក៏មានព្រះបន្ទូលថា អ្នកណាពាល់ទ្រង់ដូច្នេះ?”(ខ.៣១)។ ប៉ុន្តែ ព្រះយេស៊ូវជ្រាបថា បញ្ហានោះជាឱកាសសម្រាប់ជួយស្ត្រីម្នាក់ ដែលកំពុងមានទុក្ខវេទនា។ ជម្ងឺរបស់នាង បានធ្វើឲ្យមានភាពមិនស្អាត តាមក្រឹត្យវិន័យ ហើយមិនអាចចូលរួមក្នុងជីវភាពសហគមន៍ អស់រយៈពេល១២ឆ្នាំហើយ!(មើលលេវីវិន័យ ១៥:២៥-២៧) ពេលដែលព្រះយេស៊ូវកំពុងមានបន្ទូលជាមួយស្ត្រីនេះ កូនស្រីរបស់លោកយ៉ៃរ៉ុសក៏បានស្លាប់។ ព្រះអង្គមិនបានយឺតពេល ក្នុងការសង្រ្គោះជីវិតកូនស្រីរបស់គាត់ឡើយ ព្រោះក្រោយមក ព្រះអង្គបានប្រោសនាងឲ្យរស់ឡើងវិញ។ ដូចនេះ ការពន្យាពេលនេះ បានអនុញ្ញាតឲ្យលោកយ៉ៃរ៉ុសមានការយល់ដឹងកាន់តែស៊ីជម្រៅ អំពីព្រះយេស៊ូវ និងអំណាចចេស្តាព្រះអង្គ…
Read article