Randy Kilgore

You are here:
ខ្ញុំបានមកជួយ

មាន​អ្នក​កាសែត​ម្នាក់​ឈ្មោះ យ៉ាកុប រីស(Jacob Riis) បាន​ធ្វើ​ការ​ពិពណ៌នា អំពី​ភាព​ក្រី​ក្រ នៅ​ទីក្រុង​ញូយ៉ក ក្នុង​សតវត្សរ៍​ទី​១៩ ធ្វើ​ឲ្យ​មាន​ភាព​តក់​ស្លត់ ដល់​សាធារណៈ​ជន​ទូទៅ ដែល​មិន​ខ្វល់​ពី​សង្គម។  គាត់​បាន​និពន្ធ​សៀវ​ភៅ​ដែល​មាន​ចំណង​ជើង​ថា ការ​រស់​នៅ​របស់​ប្រជាជន​ពាក់​កណ្តាល​ទៀត​ ដែល​ក្នុង​នោះ គាត់​បាន​បង្ហាញ​រូប​ថត​នៃ​តថ​ភាព​សង្គម​នៃ​អ្នក​ក្រ​តោក​យ៉ាក យ៉ាង​ច្បាស់​លាស់ ដែល​សាធារណៈ​ជន​មិន​អាច​ប្រកែក​បាន។ ក្នុង​នាម​ជា​កូន​ទីបី ក្នុង​គ្រួសារ​ក្រីក្រ​ដែល​មាន​កូន​១៥​នាក់ គាត់​បាន​សរសេរ​ពិពណ៌នា​យ៉ាង​មាន​ប្រសិទ្ធិ​ភាព ព្រោះ​គាត់​ធ្លាប់​រស់​នៅ ក្នុង​ពិភព​នៃ​ភាព​ទាល់​ក្រ​អស់​សង្ឃឹម។ បន្ទាប់​ពី​គាត់​បាន​ដាក់​លក់​សៀវភៅ​នោះ​ មិន​ទាន់​បាន​យូរប៉ុន្មាន​ផង គាត់​ក៏​បាន​ទទួល​កាត​ប៉ូស្ទាល់​ពី​យុវជន​ម្នាក់​ដែល​ទើប​តែចាប់​ផ្តើម​អាជីព​ជា​អ្នក​នយោ​បាយ។ នៅ​ខ្នង​កាត​ប៉ូស្ទាល់​ យុវ​ជន​នោះ​បាន​សរសេរ​ថា “ខ្ញុំ​បាន​អាន​សៀវភៅ​របស់​លោក ហើយ​ខ្ញុំ​បាន​មក​ជួយ​ហើយ។ ពី​ខ្ញុំស៊ីអេដូរ រូសសេវែល(Theodore Roosevelt)”(ក្រោយ​មក អ្នក​នយោបាយ​វ័យ​ក្មេង​រូប​នេះ ក៏​បាន​ក្លាយ​ជា​ប្រធានា​ធិបតី​អាមេរិក)។​ រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​ថា តាម​បទ​គម្ពីរ យ៉ាកុប(១:១៩-២៧) អ្នក​ដែល​មាន​ក្តី​ជំនឿ​ដ៏​ពិត ឆ្លើយ​តប​ចំពោះ​សេចក្តី​ត្រូវ​ការ​របស់​អ្នក​ដទៃ។ សូម​ឲ្យ​ចិត្ត​យើង​បាន​ផ្លាស់​ប្រែ ពី​ភាព​អសកម្ម ទៅ​ជា​សកម្ម និង​ពី​ការ​និយាយ​តែ​ម៉ាត់ ទៅ​ជា​ការ​អនុវត្ត ដោយ​ជួយ​អ្នក​ដទៃ។ ក្តី​អាណិត​មិន​គ្រាន់​តែ​ជួយ​ដល់​អ្នក​ដែល​មាន​ទុក​លំបាក ក្នុង​ជីវិត​ប៉ុណ្ណោះ​ទេ តែ​ក៏​ជួយ​ឲ្យ​ពួក​គេ​បើក​ចិត្ត​ទទួល​ព្រះ​បន្ទូល​ដ៏​អស្ចារ្យ ពី​ព្រះ​សង្រ្គោះ​នៃ​យើង ដែល​ស្គាល់​ពី​តម្រូវ​ការ​របស់​ពួក​គេ ​ហើយ​អាច​ធ្វើ​ការ​ជា​ច្រើន ដើម្បី​ជួយ​ពួក​គេ។-Randy Kilgore

Read article
ហ៊ាននិយាយការពារ

ពេល​ខ្ញុំ​បាន​ឮ​គេ​និយាយ​រឿង​របស់​យុវជន ដែល​ត្រូវ​គេ​ធ្វើ​បាប ខ្ញុំ​បាន​កត់​សំគាល់​ឃើញ​ថា យ៉ាង​ហោច​ណាស់ យុវជន​នោះ​មាន​ការ​ឈឺ​ចាប់​២​កំរិត។ ការ​ឈឺ​ចាប់​កម្រឹត​ទី១ ដែល​ច្បាស់​ជាង​គេ គឺ​បណ្តាល​មក​ពី​សណ្តាន​នៃ​ចិត្ត​អាក្រក់ របស់​អ្នក​ដែល​ធ្វើ​បាប​គេ​នោះ។ ការ​មាន​ទឹក​ចិត្ត​ដូច​នេះ គឺ​អាក្រក់​ណាស់។ តែ​មាន​ការ​ឈឺ​ចាប់​មួយ​កម្រឹត​ទៀត ដែល​ជ្រៅ​ជាង​នេះ ដែល​អាច​ធ្វើ​ឲ្យ​មាន​របួស​ផ្លូវ​ចិត្ត​ខ្លាំង​ជាង ដោយ​សារ​មនុស្ស​គ្រប់​គ្នា​មិន​ព្រម​និយាយ​ស្តី​ ឬ​ធ្វើ​អ្វី ពេល​ឃើញ​គេ​ធ្វើ​បាប​គាត់។ អ្នក​ដែល​ត្រូវ​គេ​ធ្វើ​បាប​ មាន​ការ​ឈឺ​ចាប់ ដោយ​អារម្មណ៍​តក់​ស្លត់ ពេល​មិនឃើញ​មាននរណា​ម្នាក់​ជួយ​គាត់។ ការ​នេះ​ច្រើន​តែ​បាន​នាំ​ឲ្យ​អ្នក​ដែល​ធ្វើ​បាប​គេ កាន់​តែ​ហ៊ាន​ធ្វើ​បាប​អ្នក​ដទៃ ហើយ​មាន​សណ្តាន​ចិត្ត​អាក្រក់​កាន់​តែ​ខ្លាំង។ អ្វី​ដែល​កាន់​តែ​អាក្រក់​ជាង​នេះ​ទៀត​នោះ គឺ​ជន​រង​គ្រោះ​មាន​ការ​ខ្មាស់​អៀន និង​ភាព​ឯក​កោ​កាន់​តែ​ខ្លាំង។ ដូច​នេះ យើង​ចាំ​បាច់​ត្រូវ​ហ៊ាន​និយាយ​ការពារ​អ្នក​ដទៃ ហើយ​បញ្ចេញ​មតិ​ប្រឆាំង​នឹង​ការ​ធ្វើ​បាប​អ្នក​ដទៃ​(សុភាសិត ៣១:៨ក)។ ព្រះ​យេស៊ូវ​ទ្រង់​ជ្រាប​យ៉ាង​ច្បាស់ ពី​អារម្មណ៍​ដែល​ត្រូវ​គេ​ធ្វើ​បាប ហើយ​ទុក​ឲ្យ​រង​ទុក្ខ​វេទនា​គ្រប់​យ៉ាង​តែ​អង្គ​ឯង។ គេ​បាន​ចាប់​ចង​ទ្រង់ វាយ​ធ្វើ​បាប និង​ចម្អក​ឲ្យ ដោយ​គ្មាន​ហេតុ(លូកា ២២:៦៣-៦៥)។ បទ​គម្ពីរ ម៉ាថាយ ២៦:៥៦ បាន​ចែង​ថា “ពួក​សិស្ស​ទំាង​អស់​បាន​រត់​ចោល​ទ្រង់”។ លោក​ពេត្រុស ដែល​ស្ថិត​ក្នុង​ចំណោម​មិត្ត​សំឡាញ់​ដែល​ស្និទ្ធ​នឹង​ទ្រង់​ជាង​គេ ថែម​ទាំង​បាន​បដិសេធបី​ដង​ថា មិន​ស្គាល់​ទ្រង់(លូកា ២២:៦១)។ អ្នក​ដទៃ​ប្រហែល​ជា​មិន​យល់​ពី​អារម្មណ៍​របស់​អ្នក​ដែល​ត្រូវ​គេ​ធ្វើ​បាប​ទេ តែ​ព្រះ​យេស៊ូវ​ទ្រង់​ជ្រាប​ច្បាស់​ណាស់។ ពេល​យើង​ឃើញ​អ្នក​ដទៃ​កំពុង​ត្រូវ​គេ​ធ្វើ​បាប យើង​អាច​សូម​ឲ្យ​ទ្រង់​ជួយ ឲ្យ​យើង​មាន​ចិត្ត​ក្លាហាន ក្នុង​ការ​និយាយ​ការពារ​ពួក​គេ។-Randy…

Read article
អ្នកថែរបំប៉នខាងវិញ្ញាណ

លោកហ្វ្រាន​ស៊ីស អេឡិន(Francis Allen) បាន​នាំ​ឲ្យ​ខ្ញុំ​ទទួល​ជឿ​ព្រះ​យេស៊ូវ ហើយ​សព្វ​ថ្ងៃ​នេះ លោក​ហ្វ្រាន​ស៊ីស​ជិត​ដល់​ពេល​ដែល​គាត់​ត្រូវ​ទៅ​ជួប​ព្រះយេស៊ូវ​មុខ​ទល់​នឹង​មុខ​ហើយ។ ខ្ញុំ​ក៏​បាន​ទៅ​លេង​ផ្ទះ​គាត់ ពេល​ដែល​គាត់​កាន់​តែ​ជិត​ដល់​ពេល​ជម្រាប​លាយើង​រាល់​គ្នា​ទៅ​នៅ​នគរ​ស្ថាន​សួគ៌។ ខ្ញុំ​ចង់​និយាយ​ទៅ​កាន់​គាត់ នូវ​ការ​អ្វី​ដែល​គួរ​ឲ្យ​ចង​ចាំ និង​មាន​ន័យ។ ខ្ញុំ​បាន​ឈរ​នៅ​ក្បែរ​គ្រែ​គេង​របស់​គាត់ អស់​រយៈ​ពេល​ជិត​១​ម៉ោង។ គាត់​បាន​អស់​សំណើច ​ពេល​ខ្ញុំ​និយាយ​រឿង​របស់​ខ្ញុំ​ឲ្យ​គាត់​ស្តាប់។ បន្ទាប់​មក គាត់​ក៏​អស់​កម្លាំង ហើយ​យើង​ក៏​និយាយ​សាច់​ការណ៍​វិញ​ម្តង ដោយ​គាត់​ចំណាយ​កម្លាំង ដើម្បី​និយាយ​ប្រាប់​ខ្ញុំ អំពី​ចំណុច​ខ្វះ​ខាត​ដែល​គាត់នៅ​ឃើញ​មាន ក្នុង​ជីវិត​ខ្ញុំ។ ខ្ញុំ​ក៏​បាន​ស្តាប់​គាត់​និយាយ ទាំង​ខំ​ព្យាយាម​នឹក​រក​ពាក្យ​សម្រាប់​និយាយ​លា​គាត់​ជា​លើក​ចុង​ក្រោយ។ គាត់​ក៏​បាន​កាត់​សម្តី​ខ្ញុំ មុន​ពេល​ខ្ញុំ​មាន​ឱកាស​និយាយ​លា​គាត់។ គាត់​ថា “រេនឌី(Randy) អ្នក​ចាំ​អ្វី​ដែល​ខ្ញុំ​បាន​ប្រាប់​អ្នក​ទេ? យើងគ្មាន​អ្វី​ដែល​ត្រូវ​ខ្លាច នៅ​ក្នុង​រឿង​នៃ​ជីវិត​របស់​យើងឡើង ព្រោះយើង​ដឹង​ថា ជីវិត​យើង​នឹង​បញ្ចប់​ដោយ​របៀប​ណា។ ខ្ញុំ​មិន​មាន​ការភ័យ​ខ្លាច​ទេ។ អ្នក​ទៅ​ធ្វើ​អ្វី ដែល​ខ្ញុំ​បាន​ប្រាប់​អ្នក​ចុះ”។ ពាក្យ​ជម្រុញ​ចិត្តនេះ បាន​រំឭក​ខ្ញុំ អំពី​ការ​អ្វី​ដែល​សាវ័ក​ប៉ុល​បាន​និយាយ ទៅ​កាន់​អ្នក​ជឿ​ព្រះ នៅ​ក្រុង​ភីលីព​ថា “​សេចក្តី​អ្វី​ដែល​អ្នក​រាល់​គ្នា​បាន​រៀន  បាន​ទទួល  បាន​ឮ  ហើយ​ឃើញ​ក្នុង​ខ្ញុំ  នោះ​ចូរ​ឲ្យ​ប្រព្រឹត្ត​តាម​សេចក្តី​ទាំង​នោះ​ចុះ”(ភីលីព ៤:៩)។ លោក​ហ្វ្រង់ស៊ីស​មាន​ពន្លឺ នៅ​ក្នុង​កែវ​ភ្នែក​គាត់ នៅ​ថ្ងៃ​ចុង​ក្រោយ​ដែល​ខ្ញុំ​ជួប​គាត់ ដូច​កាល​ថ្ងៃទី​មួយ ដែល​ខ្ញុំ​ជួប​គាត់។ គាត់​គ្មាន​ការ​ភ័យ​ខ្លាច​នៅក្នុង​ចិត្ត​គាត់​ទេ។ ពាក្យ​ពេចន៍​ជា​ច្រើន​ដែល​ខ្ញុំបាន​សរសេរ រឿង​ដែ​លខ្ញុំ​បាន​និយាយ​ប្រាប់…

Read article
ចាប់ផ្តើមពីចំណុចនេះទៅ!

នៅថ្ងៃ​ទី៦​ ខែមិ​ថុនា ឆ្នាំ១​៩៤៤ ពេលដែ​លទ័​ពអាមេ​រិក និង​ពួក​សម្ព័ន្ធ​មិត្ត​បាន​សម្រុកចូ​ល​ទឹក​ដី​ប្រទេស​បារាំង មាន​មេប​ញ្ជាកា​រអាមេរិក​បីនា​ក់ បាន​រត់​ទៅផ្តុំគ្នា ​នៅក្នុ​ង​រណ្តៅ​គ្រាប់ផ្លោង នៅ​ឯឆ្នេរ​សមុទ្រ​យូតាស ក្នុង​ខេត្តនរ​មេនឌី ប្រទេស​បារាំង។ ដោយសារ​ទឹក​សមុទ្របាន​ជោរ​ឡើង​លិចឆ្នេរ ធ្វើ​​​​ឲ្យនាវា​របស់​ពួក​គេ​ឈប់​នៅឆ្នេរស​មុ​ទ្រ ដោយ​មិន​ចំាក​ន្លែង​ដែល​បានព្រៀង​ទុក ក្នុងផែន​ការ ដូចនេះ អ្នក​ទាំងបីក៏បានធ្វើការសម្រេចចិត្តទាំងប្រថុយ​ថា ពួកគេ​នឹងធ្វើការ​វាយសម្រុក​ចេញ​ពីទីតាំង​នោះ​តែម្តង​។ ដូច​នេះ ពួក​គេចាំ​បាច់​ត្រូវប្រយុទ្ធ ចេញ​ពី​ចំណុ​ចចាប់​ផ្តើ​ម​ដ៏ពិបាក​។ លោកសូ​លក៏ធ្លាប់ជាប់នៅកន្លែង​ដ៏ពិបា​ក ដែល​គាត់ចាំ​បាច់ត្រូវធ្វើកា​រស​ម្រេច​ចិត្ត បន្ទា​ប់​ពីបា​ន​ជួប​ព្រះ​យេស៊ូវ នៅតា​ម​ផ្លូ​វ ទៅក្រុង​ដាម៉ាស​(កិច្ចការ ៩:១-២០)។ ភ្លាម​ៗនោះ​ ព្រះទ្រង់​ក៏​បា​ន​បើក​បង្ហាញឲ្យ​គាត់​ភ្ញាក់ដឹងខ្លួនថា​ គាត់​បាន​ជ្រើ​ស​រើស​យក​ទីតាំង និង​ទិស​ដៅនៃជីវិត​ខុស​ហើយ ដូច​នេះ ជីវិតរ​បស់គាត់កា​ល​ពីមុ​ន គឺគ្មាន​តម្លៃ​​ទេ​។ ការ​បោះជំហានទៅ​​មុខ​ អាច​មាន​ការពិបាក ហើយតម្រូវ​ឲ្យ​មាន​ការខិ​ត​​ខំ​ធ្វើកិច្ចការ​ដែ​ល​ពិបាក។ ប៉ុន្តែ លោក​សូលក៏​បានឆ្លើយត​បទៅ​ទ្រ​ង់វិ​ញ​ថា “ព្រះ​អម្ចាស់​អើយ តើ​​ទ្រ​ង់​​សព្វ​ព្រះហឫទ័យ​ឲ្យ​ទូលបង្គំ​ធ្វើ​ដូច​ម្តេច?”(ខ.៦)។ ជា​ញឹក​ញា​ប់ យើង​ច្រើនតែ​ជាប់​ខ្លួ​ន នៅ​កន្លែងដ៏ពិបាក ខុស​ពីកា​រ​រំពឹ​ង​ទុក។ យើង​ប្រហែលជាលិច​លង់នៅក្នុងបំណុល មានការខ្វះខាត​ផ្នែក​រូបកា​យ ឬកំ​ពុ​ងតែរងទុក្ខ ដោយ​សារ​ទម្ងន់​នៃអំពើបាបរបស់​យើង​។ ប៉ុន្តែ ទោះ​នៅ​ថ្ងៃនេះ​ ព្រះ​គ្រីស្ទ​បាន​រ​កយើ​ងឃើ​ញ ក្នុង​មន្ទីរ​ឃុំ​ឃាំ​ង ឬក្នុ​ងរាជវាំង ឬ​មួយទ្រង់បាន​ទត​ឃើញ​យើងមានការប្រេះ​បែក…

Read article
ការស្តាប់ដោយក្តីស្រឡាញ់

នៅពេល​ល្ងាច​ថ្ងៃ​មួ​យ ក្នុង​ខែសី​ហា នៅ​រដ្ឋវើ​មុន មាន​បេសក​ជន​វ័យ​ក្មេង​ម្នា​ក់ បាន​ចែកចាយទី​ប​ន្ទាល់​ក្នុ​ង​ព្រះវិ​ហារ​ដ៏តូ​ចរបស់ខ្ញុំ​។ គាត់ និង​ភរិយា​របស់​គា​ត់បានបម្រើព្រះ ក្នុងប្រទេស​មួយ ដែល​កំ​ពុង​មា​ន​ភាព​វឹកវរ​ផ្នែ​កសាសនា ហើយ​គេបា​នចា​ត់ទុ​កប្រ​ទេស​នេះ ជា​ប្រទេសដែល​មាន​គ្រោះ​ថ្នាក់ច្រើន​​ពេក ចំពោះ​ក្មេងៗ​​។ គាត់បានយករឿងជាច្រើនមកនិយាយប្រាប់យើង ដែល​ក្នុងចំណោម​នោះ​ គាត់បានប្រាប់យើង អំពីដំណាក់កា​លដ៏ឈឺចាប់ ពេលដែលកូ​នស្រីគាត់បានអ​ង្វរគា​ត់ កុំ​ឲ្យយកនាងទៅផ្ញើនៅសាលារៀន(ដែលមានកន្លែកស្នា​ក់នៅ និងអាហារ​សម្រាប់​ក្មេងៗ​)។ កាល​នោះ ខ្ញុំទើ​បតែ​ក្លាយ​ជាឪពុក​គេ​ ដោយ​ព្រះទ្រង់​ទើប​តែប្រទានព​រ ឲ្យ​មានកូនស្រីម្នាក់ ហើយ​រឿងរបស់​បេសកជ​នបា​នធ្វើឲ្យខ្ញុំមិ​ន​សប្បាយ​ចិត្ត​សោះ។ ខ្ញុំសួរ​ក្នុងចិត្ត​ម្នាក់​ឯងថា​ “បើពួ​កគេ​ជា​ឪពុក​ម្តាយ​ដែលមានក្តីស្រឡាញ់​មែន រឿង​អីដែលពួកគេ ផ្ញើកូន​នៅសា​លារៀ​ន ក្នុងតំបន់​ដែល​គ្រោះ​ថ្នាក់​​ដូ​ចនេះ​?​” ពេលដែ​ល​គាត់ចែកចាយ​ទីបន្ទាល់​​ចប់ ខ្ញុំមានកំហឹងយ៉ាងខ្លាំង បាន​ជាខ្ញុំមិនចង់ជួប​មុខគាត់ទៀត។ ខ្ញុំ​ក៏បា​នដើរចេញ​ពី​ព្រះ​វិហារ​យ៉ាង​លឿ​ន ដោយនិយាយឮ​ៗថា “ខ្ញុំ​អរព្រះគុណព្រះអង្គ ដែល​ខ្ញុំ​មិន​ដូច​ជា…” ភ្លាមនោះ ព្រះ​វិញ្ញាណ​ប​រិសុ​ទ្ធក៏​បា​ន​បង្អាក់ មិនឲ្យ​ខ្ញុំ​និយាយឲ្យច​ប់។ ខ្ញុំ​ក៏បានភ្ញាក់​ខ្លួន​ព្រើ​ត ដោយដឹ​ងថា ខ្លួនឯង​កំ​ពុង​តែនិ​យាយ​ត្រាប់តា​ម​​ពួកផា​រិស៊ីម្នា​ក់ ក្នុង​ព្រះគម្ពីរ​លូកា ដែល​បាន​អធិស្ឋាន​ថា “ឱ​ព្រះអង្គ​អើយ ទូលបង្គំ​អរ​ព្រះគុណ​ដល់​ទ្រង់ ព្រោះ​ទូលបង្គំ​មិន​ដូច​ជា​មនុស្ស​ឯ​ទៀត”(លូកា ១៨:១១)។ ពេល​នោះ ខ្ញុំមា​ន​ការខកចិត្តយ៉ា​ងខ្លាំ​ង ចំពោះ​​អាកប្ប​កិរិយ៉ា​របស់ខ្លួន ដែល​មិន​បាន​យល់​ពីស្ថាន​ភាព​រប​ស់គ្រួសារ​បេសក​ជន។ តើព្រះទ្រ​ង់​មានការ​មិន​សប្បាយព្រះទ័យយ៉ា​ងណាចំពោះខ្ញុំ! ចាប់តាំងពីពេលល្ងាចថ្ងៃនោះមក ខ្ញុំក៏បានទូលសូមព្រះ​ឲ្យជួយខ្ញុំ…

Read article
ការលះបង់ទាំងអស់

ក្នុង​អំឡុងពេលនៃការថ្លែងសន្ទរកថា ក្នុងការឡើងកាន់អំណាចជាប្រធានាធិបតីនៃសហរដ្ឋអាមេរិក លោកច​ន អេហ្វ ខេនេឌី(John F. Kennedy) បានលើកទឹកចិត្តប្រជាជន​អាមេរិកថា​ “ចូរ​កុំសួរថា​ ប្រទេសរបស់​អ្នកអាចធ្វើអ្វីសម្រាប់អ្នក តែចូរសួរថា តើអ្នកអាចធ្វើអ្វីសម្រាប់ប្រទេសរបស់អ្ន​ក”។ ប្រសាសន៍របស់គាត់ ជាការ​អំពាវនាវជាថ្មីម្ត​ងទៀត ដល់ពលរដ្ឋអាមេរិក ឲ្យលះបង់ជីវិត​របស់​ខ្លួន និង​បម្រើអ្នកដ​ទៃ។ ជា​ពិសេស ប្រសាសន៍​របស់គាត់ក៏​បានលើកទឹកចិត្តកូនចៅជំនាន់​ក្រោយ​របស់​បុរស និ​ងស្ត្រីទាំងឡាយ​ ដែលបា​ន​បម្រើ​ប្រទេសជា​តិ​ខ្លួន ក្នុងស​ម័យសង្រ្គាម។ ត្រង់​ចំណុចនេះ គាត់​ចង់មានន័យថា អ្វីៗ​ដែលឪពុក​ម្តាយ​របស់​ពួក​គេ​រក​បាន សម្រាប់ប្រទេសជា​តិ គឺច្រើនតែរកបាន​ ដោយការលះបង់ជីវិត​របស់ខ្លួន ហើយពេលនេះ ពួកគេ​ត្រូវការពារកេ​រដំណែលទាំងនោះ តាម​ផ្លូវនៃសន្តិភាព។ ក្រោយមក មានមនុស្សជាច្រើនបានធ្វើ​ការ​ងា​រស្ម័គ្រចិ​ត្ត ជា​ការ​ឆ្លើយត​ប​ចំពោះកា​រអំ​ពាវនាវ​នេះ  ហើយអស់រ​យៈពេលជា​ច្រើន​ទសវត្ស​រ៍កន្លង​ម​ក  ពួក​គេបា​ន​ស​ម្រេច​​នូវ​កិច្ចការមនុស្សធ​ម៌រាប់​មិ​នអស់ នៅ​ទូទាំង​ពិភព​លោក។ នៅ​សតវត្សរ៍​ទី​មួ​យ សាវ័ក​ប៉ុល​ក៏បា​ន​ធ្វើ​ការអំពាវ​នាវ ដែលស្រដៀង​នឹង​ប្រសាសន៍​របស់​លោកច​ន អេហ្វ ខេននេឌីផ​ងដែ​រ។ ក្នុងខ​ដំបូងនៃបទគម្ពីររ៉ូម ជំពូក១២ គាត់បានជំរុញយើ​ង ឲ្យ​​​ថ្វាយ​រូបកាយ​ទុក​ជា​យញ្ញបូជា​រស់​ដល់ព្រះ ដែលបានលះបង់ព្រះជន្ម ដើម្បីលោះបាបយើងរាល់គ្នា។ ការលះ​បង់​ខាងវិញ្ញា​ណ មិន​ត្រូវមានតែក្នុងពា​ក្យស​ម្តីប៉ុ​ណ្ណោះ​ទេ តែ​ត្រូវ​មា​ន​កា​រ​លះប​ង់ជី​វិត ដើម្បីជីវិត​ខាងរូ​ប​កាយ​ ផ្លូវ​ចិត្ត និង​វិ​ញ្ញាណ​រ​បស់​អ្នក​ដ​ទៃ នៅពេលដែល​ចាំ​បាច់។…

Read article
កន្លែងដែលត្រូវនៅ

ពេលវេលា ព្រឹត្តិការណ៍ និងមនុស្សមានទំនាក់ទំនងគ្នា ដូចអំបោះរាប់ពាន់សសៃ ដែលត្បាញចូលគ្នា ដូចក្រណាត់ បង្កើតជាទីកន្លែង។ ផ្ទះជាទីកន្លែងដ៏ល្អ នៅពេលដែលយើងប្រឹងប្រែងអស់ពីសមត្ថភាព ដោយក្តីស្រឡាញ់ឥតលក្ខខ័ណ្ឌ ដើម្បីធ្វើឲ្យវាក្លាយជាកន្លែងដ៏មានន័យ មានភាពកក់ក្តៅ និងមានសុវត្ថិភាព។ ទីកន្លែងនាំមកនូវអនុស្សាវរីយ កប់ជ្រៅក្នុងវិញ្ញាណរបស់យើង។ ទោះទីកន្លែងរបស់យើងមិនល្អឥតខ្ចោះក៏ដោយ ក៏វាបានចងភ្ជាប់ចិត្តយើង ដោយមនោសញ្ចេតនា ហើយទាក់ទាញចិត្តយើង ដូចដែកឆក់។ ជាញឹកញាប់ ព្រះគម្ពីរបានចែងអំពីទីកន្លែងសំខាន់ៗ។ ឧទាហរណ៍ ព្រះគម្ពីរបាននិយាយ អំពីការដែលលោកនេហេមា ចង់កសាងទីក្រុងយេរូសាឡិមឡើងវិញ(នេហេមា ១:៣-៤ ២:២)។ ម្យ៉ាងទៀត ព្រះយេស៊ូវក៏បានលើកទឹកចិត្តយើង ដោយមានបន្ទូល អំពីទីកន្លែងដ៏សំខាន់បំផុត។ គឺដូចដែលទ្រង់មានបន្ទូលថា “កុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភឡើយ អ្នករាល់គ្នាជឿដល់ព្រះហើយ ចូរជឿដល់ខ្ញុំដែរ នៅក្នុងដំណាក់នៃព្រះវរបិតាខ្ញុំ មានទីលំនៅជាច្រើន ពុំនោះ ខ្ញុំបានប្រាប់អ្នករាល់គ្នាហើយ ខ្ញុំទៅរៀបកន្លែងឲ្យអ្នករាល់គ្នា”(យ៉ូហាន ១៤:១-២)។ សម្រាប់អ្នកដែលមានអនុស្សាវរីយ៍ល្អជាច្រើន នៅលើផែនដីនេះ ពួកគេងាយយល់អំពីទីកន្លែងដែលព្រះយេស៊ូវបានមានបន្ទូលសន្យានោះ ហើយក៏រំពឹងថា ខ្លួននឹងបានទៅទីនោះផង។ ហើយសម្រាប់អ្នកដែលស្វែងរកកន្លែង ដែលមានការកម្សាន្តចិត្ត និងសុវត្ថិភាព ព្រះយេស៊ូវបានសន្យាថា ថ្ងៃណាមួយ ពួកគេនឹងឮចម្រៀងដ៏ពិរោះ ដែលគេច្រៀង ក្នុងនគរស្ថានសួគ៌…

Read article
កែប្រែទស្សនៈ

ភរិយាខ្ញុំចូលចិត្តក្រោកពីព្រលឹម។ មុនពេលក្រុមគ្រួសារភ្ញាក់ពីដំណេក គាត់ចូលចិត្តចំណាយពេលស្ងាត់ស្ងៀមជាមួយព្រះ ដោយអានព្រះគម្ពីរ និងអធិស្ឋាន។ ថ្មីៗនេះ ពេលគាត់អង្គុយនៅលើកៅអីដែលគាត់ចូលចិត្ត ដើម្បីចំណាយពេលស្ងាត់ស្ងៀម គាត់ក៏បានជួបភាពរញេរញ៉ៃ នៅលើកៅអីវែង ដែលត្រូវបានបន្សល់ទុក ដោយ “អ្នក” ដែលបានមើលបាល់ទាត់ កាលពីពេលយប់។ ភាពរញេរញ៉ៃនេះបានរំខានគាត់ ធ្វើឲ្យគាត់បែកអារម្មណ៍នៅក្នុងការចំណាយពេលជាមួយព្រះ។ បន្ទាប់មក គាត់ក៏បានគិតឃើញដំណោះស្រាយមួយ។ គាត់ក៏បានផ្លាស់ទៅអង្គុយ នៅលើកៅអីវែងនោះវិញ។ ពេលគាត់អង្គុយទៅលើកៅអីវែងនោះ គាត់អាចមើលទៅបង្អួចផ្ទះខាងមុខ ឃើញថ្ងៃរះពីលើមហាសមុទ្រអាត្លង់ទិច ហើយភាពរញេរញ៉ៃនោះ លែងនៅចំពីមុខគាត់ទៀតហើយ។ សម្រស់នៃទេសភាព ដែលព្រះទ្រង់បានរចនា នៅពេលព្រឹកនោះ ក៏បានកែប្រែទស្សនៈរបស់គាត់។ ពេលគាត់ចែកចាយ អំពីរឿងនេះដល់ខ្ញុំ យើងទាំងពីរក៏បានរៀនបាននូវមេរៀនដ៏សំខាន់មួយ នៅពេលព្រឹកនោះ។ យើងមិនតែងតែអាចគ្រប់គ្រងបញ្ហាក្នុងជីវិត ដែលមានផលប៉ះពាល់មកលើការរស់នៅប្រចាំថ្ងៃឡើយ តែយើងមានជម្រើស។ តើយើងចង់សម្រេចចិត្តបន្តខ្វល់ពី  “ភាពរញេរញ៉ៃ”នោះទៀត  ឬយើងចង់កែប្រែទស្សនៈរបស់យើង?  ពេលសាវ័កប៉ុលនៅទីក្រុងអាថែន “គាត់មានសេចក្តីរំជួលក្នុងចិត្តជាខ្លាំង ដោយឃើញមានរូបព្រះនៅពេញក្នុងទីក្រុងនោះ”(កិច្ចការ ១៧:១៦)។ ប៉ុន្តែ គាត់ក៏បានផ្លាស់ប្តូរទស្សនៈរបស់គាត់ ហើយក៏បានប្រើភាពរញេរញ៉ៃនោះ ជាឱកាសប្រកាសអំពីព្រះដ៏ពិត ដែលមានព្រះនាមយេស៊ូវគ្រីស្ទ(ខ.២២-២៣)។ ពេលដែលភរិយាខ្ញុំចេញទៅធ្វើការបាត់ ខ្ញុំក៏ត្រូវដល់ពេលកែប្រែទស្សនៈរបស់ខ្ញុំផងដែរ ដោយអនុញ្ញាតឲ្យព្រះអម្ចាស់ ជួយឲ្យខ្ញុំមើលឃើញភាពរញេរញ៉ៃ ជាឱកាសដែលមានប្រយោជន៍ដូចដែលភរិយាខ្ញុំ និងទ្រង់បានមើលឃើញផងដែរ។-Randy…

Read article
ពេលដែលគេមិនអត់ទោសឲ្យយើង

មានពេលមួយ ខ្ញុំបានញាំអាហារថ្ងៃត្រង់ ជាមួយបុរសពីរនាក់ ដែលបានបើកចំហរចិត្តទទួលព្រះគ្រីស្ទ កាលពួកគេកំពុងជាប់ឃុំ ក្នុងពន្ធនាគា។ បុរសដែលមានវ័យក្មេងជាងគេ មានការបាក់ទឹកចិត្ត ពេលដែលគាត់ដឹងថា គ្រួសារដែលគាត់បានចូលលួចរបស់របរកាលពីមុន មិនព្រមអត់ឱនទោសឲ្យគាត់ទេ។ បុរសដែលមានវ័យចាស់ជាងគេ ក៏បាននិយាយថា “ខ្ញុំបានប្រព្រឹត្តបទឧក្រិដ្ឋ ដោយហឹង្សាមកលើគ្រួសារមួយ។ រហូតមកដល់ពេលនេះ ហេតុកាណ៍នោះ នៅតែបន្តបន្លាចខ្ញុំ ហើយមានផលប៉ះពាល់មកលើគ្រួសារមួយនោះ រហូតមកដល់សព្វថ្ងៃ។ ពួកគេមិនបានអត់ទោសឲ្យខ្ញុំទេ… ពីព្រោះពួកគេមានការឈឺចាប់ជាពន់ពេក។ ដំបូងឡើយ ខ្ញុំមានអារម្មណ៍ថា លែងចង់ធ្វើអ្វីទៀត ដោយសារតែការស្រេកឃ្លានចង់បានការអត់ទោសពីគេ”។ “បន្ទាប់មក ថ្ងៃមួយ ខ្ញុំក៏បានដឹងថា ខ្ញុំកំពុងតែបន្ថែមភាពអាត្មានិយម ពីលើភាពឈឺចាប់របស់ខ្លួនឯងហើយ។ ការដែលខ្ញុំចង់ឲ្យគេអត់ទោសឲ្យ គឺជាការរំពឹងចង់បានច្រើនពេក។ ខ្ញុំក៏ងាកមកផ្តោតទៅលើការប្រោសរបួសពីអតីតកាលឲ្យជាវិញ។ ខ្ញុំត្រូវចំណាយពេលមួយរយៈ ទំរាំតែអាចដឹងថា ការដែលពួកគេត្រូវអត់ទោសឲ្យខ្ញុំឬអត់ គឺជារឿងរបស់ពួកគេ ជាមួយនឹងព្រះ”។ បុរសដែលមានវ័យក្មេងជាង ក៏បានសួរថា “តើឲ្យខ្ញុំអត់ទ្រាំម្តេចនឹងបាន?” បុរសដែលមានវ័យចាស់ជាង ក៏បានពន្យល់ថា ព្រះបានធ្វើសម្រាប់គាត់ នូវការអ្វីដែលគាត់មិនសមនឹងទទួល ហើយអ្នកដទៃក៏មិនអាចធ្វើកិច្ចការនោះ សម្រាប់គាត់បាន គឺទ្រង់បានសុគត ដើម្បីលោះបាបយើង ហើយទ្រង់បានសន្យាថា ទិសខាងកើតនៅឆ្ងាយពីទិសខាងលិចយ៉ាងណា ទ្រង់នឹងដកបាបរបស់យើង ឲ្យឃ្លាតឆ្ងាយពីយើងយ៉ាងនោះដែរ(ទំនុកដំកើង ១០៣:១២)…

Read article
អ្នកនិទានរឿង

នៅក្រោយសម័យសង្រ្គាមស៊ីវិលអាមេរិក(ឆ្នាំ១៨៦១ ដល់ ១៨៦៥) លោកលូវ វ៉លលេស(Lew Wallace)  ដែលជាឧត្តមសេនីយនៃរដ្ឋសហព័ន្ធ បានបម្រើការជាអភិបាលនៃទឹកដីញូមិចស៊ីកូ ដែលកាលនោះ ញូមិចស៊ីកូមិនទាន់ក្លាយជារដ្ឋរបស់សហរដ្ឋអាមេរិកនៅឡើយទេ។ ដោយសារគាត់បានធ្វើការនៅទីនោះ គាត់ក៏បានមានទំនាក់ទំនងជាមួយមនុស្សល្បីៗជាច្រើន ក្នុងសង្គមខៅប៊យ បាញ់បោះសេរី ក្នុងតំបន់ខាងលិចនៃសហរដ្ឋអាមេរិក ដែលមានដូចជាលោក ប៊ីលី ដឺ ឃីត(Billy the Kid) និងលោកមេតំរួត ផាត ហ្ការេត(Pat Garrett) ជាដើម។ គឺនៅតំបន់នោះហើយ ដែលលោកវ៉លលេសបាននិពន្ធសៀវភៅ ដែលមានចំណងជើងថា “ប៊េន ហរ : រឿងនិទាន អំពីព្រះគ្រីស្ទ” ដែលអ្នកខ្លះបានហៅសៀវភៅនេះថា “សៀវភៅគ្រីស្ទបរិស័ទ ដែលមានឥទ្ធិពលបំផុត” ក្នុងសតវត្សរ៍ទី១៩។ លោកវលលេសបានធ្វើជាសាក្សី ដែលបានឃើញផលវិបាកដ៏អាក្រក់បំផុត ដែលអំពើបាបមានចំពោះមនុស្សជាតិ ពេលដែលគាត់បានឃើញអំពើហឹង្សាក្នុងសង្រ្គាមស៊ីវិល និងក្នុងសង្គមខោប៊យបាញ់បោះសេរី។  ក្នុងជីវិត និងសៀវភៅដែលលក់ដាច់បំផុតរបស់លោកវលលេស គាត់បានដឹងថា មានតែរឿងដែលនិយាយអំពីព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះ ដែលមានអំណាចនាំឲ្យមនុស្សទទួលការប្រោះលោះ និងការផ្សះផ្សាឲ្យជានឹងព្រះវិញ។ សម្រាប់អ្នកដើរតាមព្រះគ្រីស្ទ ជីវិតយើងឈានដល់កម្រឹតដែលប្រសើរបំផុត នៅពេលដែលព្រះ “ប្រោសឲ្យយើងរួចពីអំណាចនៃសេចក្តីងងឹត ហើយផ្លាស់យើងមកក្នុងនគររបស់ព្រះរាជបុត្រាស្ងួនភ្ងានៃទ្រង់ យើងរាល់គ្នាមានសេចក្តីប្រោសលោះក្នុងព្រះរាជបុត្រានោះ…

Read article