Randy Kilgore

You are here:
ក្លិននៅក្នុងក្រោលសត្វ

តើព្រះយេស៊ូវពិតជាបានប្រសូត្រនៅក្នុងក្រោលសត្វមែនឬ? ហេតុអ្វីបានជាព្រះមែស៊ីយាងមកប្រសូត្រ នៅកន្លែងកខ្វក់បែបនេះ? បន្ទាប់ពីព្រះសង្រ្គោះបានប្រសូត្រជាទារកនៅទីនោះ ក្លិននឹងសម្លេង ដែលព្រះអង្គបានជួបដំបូងបំផុតនោះ  គឺជាក្លិន និងសម្លេងដ៏រំខាន នៅក្នុងក្រោលសត្វ។ ព្រះអង្គប្រហែលជាបានឮសម្លេងសត្វ និងសម្លេងមនុស្សដែលដើរនៅក្បែរស្នូកសត្វដែលព្រះអង្គកំពុងផ្ទំនោះ គឺមិនខុសពីទារកដទៃទៀតទេ។ ព្រះអង្គប្រហែលជាបានសម្រក់ទឹកភ្នែកជាលើកទីមួយ នៅពេលនោះឯង។ ព្រះអង្គបានយាងមកទទួលរងការបាត់បង់ និងទុក្ខព្រួយដូចមនុស្សជាទូទៅ ព្រះអង្គជ្រាបអំពីការសង្ស័យ ដែលប្អូនៗ និងក្រុមគ្រួសារព្រះអង្គ មានចំពោះព្រះអង្គ  ហើយក៏បានជ្រាបអំពីការឈឺចាប់  ដែលមាតាព្រះអង្គទទួលរង ពេលដែលគាត់បានឃើញព្រះអង្គទទួលរងទារុណកម្ម និងត្រូវគេឆ្កាងសម្លាប់។ ការឈឺចាប់ទាំងនេះ និងការឈឺចាប់ជាច្រើនទៀត បានរង់ចាំព្រះឱរសយេស៊ូវ ដែលកំពុងផ្ទំលក់ នៅពេលយប់ដំបូង បន្ទាប់ពីព្រះអង្គមានកំណើតជាមនុស្ស។ ប៉ុន្តែ ព្រះយេស៊ូវជា “ព្រះដែលគង់នៅជាមួយយើង”(ម៉ាថាយ ១:២៣) តាំងពីពេលដែលព្រះអង្គយាងមកចាប់កំណើតជាមនុស្ស ហើយព្រះអង្គជ្រាបថា ការរស់នៅជាមនុស្សមានការពិបាកប៉ុណ្ណា។ ព្រះអង្គបានជួបការលំបាកសព្វបែបយ៉ាង ក្នុងសាច់ឈាមជាមនុស្ស អស់រយៈពេលបីទសវត្សរ៍ រហូតដល់ពេលដែលព្រះអង្គសុគតនៅលើឈើឆ្កាង។ ដោយសារសេចក្តីស្រឡាញ់ដែលព្រះអង្គមាន ចំពោះអ្នកនិងខ្ញុំ នោះព្រះអង្គបានយាងមកប្រសូត្រជាមនុស្ស១រយភាគរយ។ ហើយដោយសារព្រះអង្គធ្លាប់រស់នៅជាមនុស្សដូចយើងដែរ នោះព្រះអង្គយល់ពីទុក្ខលំបាករបស់យើង។ ដូចនេះ យើងមិនអាចនិយាយថា ក្នុងលោកនេះ គ្មាននរណាយល់ពីទុក្ខលំបាករបស់យើងនោះឡើយ។ ព្រះយេស៊ូវពិតជាយល់ពីទុក្ខលំបាករបស់យើង។ សូមឲ្យព្រះអង្គ ដែលជាពន្លឺ ដែលបានចុះមកក្នុងលោកិយ នៅពេលយប់នោះ…

Read article
វីវរៈបុរសម្នាក់ទៀត នៃបុណ្យណូអែល

កាលពីមុនមក ខ្ញុំមិនបានគិតដល់សារៈសំខាន់នៃតួនាទីរបស់លោកយ៉ូសែប នៅក្នុងរឿងបុណ្យណូអែលទេ។ ប៉ុន្តែ បន្ទាប់ពីខ្ញុំបានក្លាយជាស្វាមី និងឪពុកម្នាក់ ខ្ញុំក៏បានឲ្យតម្លៃកាន់តែខ្លាំង ចំពោះបុគ្គលិកលក្ខណៈដ៏សុភាពរបស់លោកយ៉ូសែប។ ពេលដែលលោកយ៉ូសែបបានដឹងថា នាងម៉ារាមានផ្ទៃពោះ គាត់បានសម្រេចចិត្តថា គាត់នឹងមិនធ្វើឲ្យនាងខ្មាស់គេ ឬដាក់ទោសនាងឡើយ(ម៉ាថាយ ១:១៩)។ ខ្ញុំមានការស្ងើចសរសើរចំពោះការស្តាប់បង្គាប់ និងការបន្ទាបខ្លួនរបស់គាត់ ដ្បិតគាត់មិនគ្រាន់តែបានធ្វើតាមបង្គាប់របស់ព្រះប៉ុណ្ណោះទេ(ខ.២៤) ប៉ុន្តែ ថែមទាំងមិនបានរួមដំណេកជាមួយនឹងនាងម៉ារា មុនពេលដែលព្រះយេស៊ូវប្រសូត្រឡើយ(ខ.២៥)។ យើងដឹងទៀតថា ក្រោយមក លោកយ៉ូសែបបានស្ម័គ្រចិត្តភៀសខ្លួនចេញពីទីលំនៅរបស់ខ្លួន ដើម្បីការពារព្រះឱរសយេស៊ូវ(២:១៣-២៣)។ សូមយើងស្រម៉ៃថា លោកយ៉ូសែប និងនាងម៉ារាបានទទួលសម្ពាធប៉ុណ្ណា ពេលដែលពួកគេដឹងថា ខ្លួនត្រូវមើលថែរ និងចិញ្ចឹមបីបាច់ព្រះយេស៊ូវ។ បើអ្នកជាពួកគេវិញ តើអ្នកនឹងមានអារម្មណ៍ស្មុគ្រស្មាញ និងទទួលរងសម្ពាធខ្លាំងប៉ុណ្ណា ពេលដែលព្រះរាជបុត្រានៃព្រះរស់នៅជាមួយអ្នក ជារៀងរាល់ថ្ងៃ ដោយអ្នកត្រូវសម្អាតខ្លួនជាបរិសុទ្ធជានិច្ច ដើម្បីនៅក្បែរព្រះអង្គ។ តើលោកយ៉ូសែបត្រូវមានលក្ខណៈជាមនុស្សល្អប៉ុណ្ណា ដើម្បីឲ្យអាចទទួលកិច្ចការដែលព្រះទ្រង់ឲ្យធ្វើនោះ? គាត់ពិតជាបានធ្វើជាគំរូដ៏ល្អ សម្រាប់ឲ្យយើងយកតម្រាប់តាម ទោះយើងកំពុងចិញ្ចឹមកូន ឬមើលថែរអ្នកដទៃ ដែលព្រះប្រទានមកក៏ដោយ។ សូមព្រះប្រទានឲ្យយើងមានកម្លាំង ឲ្យមានចិត្តស្មោះត្រង់ និងការស្តាប់បង្គាប់ ដូចលោកយ៉ូសែប ទោះបីជាយើងមិនយល់ច្បាស់ អំពីផែនការរបស់ព្រះអង្គក៏ដោយ។-Randy Kilgore

Read article
ការជម្រុះភាពល្វីងជូរចត់

ក្នុងអំឡុងសម័យសង្រ្គាមលោកលើកទី២ គ្រួសាររបស់អ្នកស្រីខូរី ធែន ប៊ូម(Corrie ten Boom) មានអាជីវកម្មផលិតនាឡិការ នៅប្រទេសហូឡង់ ហើយពួកគេបានព្យាយាមការពារគ្រួសារជនជាតិយូដា ឲ្យរួចពីការតាមប្រហាររបស់ពួកអាឡឺម៉ង់។ ទីបំផុត គេក៏បានបញ្ជូនក្រុមគ្រួសាររបស់អ្នកស្រី ខូរី ទៅមន្ទីរប្រមូលផ្តុំ ដែលនៅទីនោះបានតែ១០ថ្ងែ ឪពុករបស់គាត់បានលាចាកលោក។ បេតស៊ី(Betsie)ប្អូនស្រីរបស់គាត់ ក៏បានស្លាប់ក្នុងជំរុំនោះផងដែរ។ ក្តីជំនឿរបស់ប្អូនស្រីគាត់ បានជួយពង្រឹងជំនឿរបស់គាត់ ពេលអ្នកទាំងពីរកំពុងជាប់ឃុំជាមួយគ្នា។ ក្តីជំនឿនោះបាននាំឲ្យអ្នកស្រីខូរី មានការអត់ទោស ចំពោះពួកមនុស្សដ៏សាហាវព្រៃផ្សៃ ដែលជាអ្នកយាមក្នុងគុក ដែលគេបានដាក់ក្រុមគ្រួសារគាត់។ សេចក្តីសម្អប់ និងគំនុំ ដែលចង់សងសឹកបានបន្តបំផ្លាញជីវិតមនុស្សជាច្រើន បន្ទាប់ពីគេបានបិទជំរុំប្រមូលផ្តុំនោះ ពេលសង្រ្គាមចប់ តែអ្នកស្រីខូរីបានដឹងអំពីការពិត ដែលក្នុងនោះ សេចក្តីសម្អប់ធ្វើឲ្យអ្នកដែលស្អប់គេ មានការឈឺចាប់ ខ្លាំងជាងអ្នកដែលគេស្អប់ទៅទៀត ទោះបីជាគេមានហេតុផលយ៉ាងណាក៏ដោយ។ យើងមានឱកាសស្រឡាញ់ខ្មាំងសត្រូវរបស់យើង ហើយសម្រេចចិត្តអត់ទោសឲ្យគេ ដូចអ្នកស្រីខូរីដែរ។ ការអត់ទោស មិនបានធ្វើឲ្យទង្វើខុស ក្លាយជាត្រូវទេ តែពេលដែលយើងអត់ទោស  យើងបង្ហាញ  ឲ្យលោកិយស្គាល់ព្រះគ្រីស្ទ។ “ចូរមានចិត្តសប្បុរសនឹងគ្នាទៅវិញទៅមក ព្រមទាំងមានចិត្តទន់សន្តោស ហើយអត់ទោសគ្នា ដូចជាព្រះទ្រង់បានអត់ទោសឲ្យអ្នករាល់គ្នា ដោយព្រះគ្រីស្ទដែរ”(អេភេសូរ ៤:៣២)។ ព្រះទ្រង់នឹងជួយឲ្យយើងជម្រុះសេចក្តីសម្អប់ និងកំហឹងចោល ពេលដែលយើងប្រែចិត្ត…

Read article
តើព្រះទ្រង់ខ្វល់ពីយើងខ្ញុំទេ?

អ្នកស្រីមីននី(Minnie) និងលោកចច លេស៊ី(George Lacy) មានសំណួរខ្លះដែលត្រូវឆ្លើយ ដែលមានដូចជា : “តើព្រះយេស៊ូវមានភាពគ្រប់គ្រាន់ សម្រាប់យើងទេ? តើទំនាក់ទំនងជាមួយព្រះគ្រីស្ទ ផ្តល់ប្រយោជន៍គ្រប់គ្រាន់ សម្រាប់ទ្រទ្រង់ជីវិតយើងឬទេ? តើព្រះអង្គមានលទ្ធភាពគ្រប់គ្រាន់ល្មមនឹងជួយឲ្យយើង មានចិត្តចង់បន្តរស់នៅឬទេ? តើព្រះអង្គខ្វល់ពីយើងទេ?” ខណៈពេលដែលអ្នកទាំងពីរកំពុងបម្រើព្រះ ជាបេសកជន ក្នុងឆ្នំា១៩០៤ កូនស្រីពៅរបស់ពួកគេក៏បានមានជម្ងឺ។ បន្ទាប់មក កូនរបស់ពួកគេទាំង៥នាក់ក៏បានស្លាប់ជាបន្តបន្ទាប់ ក្នុងរយៈពេលដ៏ខ្លី ដោយសារជម្ងឺគ្រុនក្តៅស្កាលេត ហើយគ្មានកូនណាម្នាក់នៅមានជីវិត បានឃើញឆ្នាំថ្មីទេ។ លោកចន លេសីក៏បានសរសេរសំបុត្រផ្ញើទៅកាន់គណៈកម្មការបេសកកម្ម អំពីភាពឯកកោដ៏ធ្ងន់ធ្ងរ គឺដូចដែលគាត់បានមានប្រសាសន៍ក្នុងសំបុត្រនោះថា “ជួនកាល យើងមានអារម្មណ៍ថា ទុក្ខព្រួយនេះហាក់ដូចជាលើសពីសមត្ថភាព ដែលយើងអាចទ្រាំទ្ររួច។ ប៉ុន្តែ “ព្រះអម្ចាស់ទ្រង់គង់នៅជាមួយយើង ហើយបានប្រទានជំនួយផ្លូវចិត្តដ៏អស្ចារ្យ”។  ក្នុងពេលដ៏ខ្មៅងងឹតបំផុតនោះ  ពួកគេបានដឹងថា ព្រះយេស៊ូវតែងតែគង់នៅក្បែរ ហើយព្រះអង្គមានភាពគ្រប់គ្រាន់សម្រាប់ពួកគេ។ មានមនុស្សជាច្រើនធ្លាក់ចូលក្នុងស្ថានភាពដ៏លំបាក ដែលធ្វើឲ្យពួកគេសួរខ្លួនឯងថា តើពួក គេអាចបន្តទៅមុខទៀតឬអត់។ បើសិនជាយើងធ្លាក់ខ្លួនឈឺ បើការងាររបស់យើងត្រូវបាត់បង់ បើយើងបាត់បង់មនុស្សដែលជិតស្និទ្ធនឹងយើងបំផុត តើយើងនឹងនៅតែគិតថា ទំនាក់ទំនងរបស់យើងជាមួយព្រះអម្ចាស់មានភាពគ្រប់គ្រាន់ ល្មមនឹងឲ្យយើងបន្តមមុលទៅមុខទៀតឬទេ? អ្នកនិពន្ធទំនុកដំកើងបានរំឭកយើង អំពីព្រះវត្តមាន និងភាពស្មោះត្រង់របស់ព្រះ(ទំនុកដំកើង ៣០)។ ពេលដែលគាត់មានការធ្លាក់ទឹកចិត្តយ៉ាងខ្លាំង…

Read article
ផ្លាស់ប្រែពីអ្នកលាក់ខ្លួន ទៅជាអ្នកស្វែងរក

ពេលដែលខាត់ធ្រីន(Kathryn) កូនស្រីរបស់ខ្ញុំនៅតូច មិនទាន់ចេះដើរឬវា នាងបានរកវិធីលាក់ខ្លួនពីមនុស្សម្នា ពេលដែលនាងចង់នៅម្នាក់ឯង ឬចង់ធ្វើអ្វីតាមចិត្តរបស់ខ្លួន។ នាងបានលាក់ខ្លួន ដោយគ្រាន់តែបិទភ្នែក។ នាងគិតថា ពេលនាងមើលគេមិនឃើញ នោះគេក៏មើលនាងមិនឃើញដែរ។ នាងបានបិទភ្នែក នៅក្នុងកៅអីរបស់នាងក្នុងឡាន ពេលដែលមាននរណាម្នាក់ព្យាយាមនិយាយរកនាង។ ពេលនាងមិនចូលចិត្តអាហារ ដែលយើងចញ្ចុក នាងបានបិទភ្នែកក្នុងកៅអីសម្រាប់កូនក្មេងអង្គុយញាំអាហារ។ ហើយនាងថែមទាំងបិទភ្នែក ពេលដែលយើងប្រាប់នាងថា ដល់ពេលចូលគេងហើយ។ លោកយ៉ូណាសក៏មានវិធីសាស្រ្តលាក់ខ្លួន តាមបែបមនុស្សធំផងដែរ ប៉ុន្តែ មិនមានប្រសិទ្ធិភាពជាងវិធីសាស្រ្តរបស់កូនស្រីខ្ញុំទេ។ ពេលព្រះទ្រង់ត្រាសហៅគាត់ ឲ្យធ្វើអ្វីដែលគាត់មិនចង់ធ្វើ គាត់ក៏បានរត់គេច ទៅកន្លែងផ្សេង។ ប៉ុន្តែ មិនយូរប៉ុន្មានគាត់ក៏បានដឹងថា គ្មានកន្លែងណាដែលព្រះមិនអាចរកគាត់ឃើញនោះឡើយ។ តាមពិត ព្រះគម្ពីរបានចែងអំពីរឿងជាច្រើន ដែលនិយាយអំពីការដែលព្រះរកឃើញអ្នកដែលមិនចង់ឲ្យគេតាមរក(និក្ខមនំ ២:១១-៣:៦ ១ពង្សាវតាក្សត្រ ១៩:១-៧ កិច្ចការ ៩:១-១៩)។ អ្នកប្រហែលជាព្យាយាមលាក់ខ្លួន មិនឲ្យព្រះអង្គឃើញ ឬគិតថា ព្រះអង្គមិនអាចមើលអ្នកឃើញ។ តែយើងត្រូវដឹងថា ព្រះទ្រង់អាចទតឃើញ និងស្តាប់ឮពាក្យអធិស្ឋានរបស់ហោរាដែលមិនស្តាប់បង្គាប់ នៅក្នុងពោះត្រីធំ ដូចនេះ ព្រះអង្គនៅតែទតឃើញ និងស្តាប់ឮសម្លេងរបស់យើង ទោះយើងនៅទីណា ហើយកំពុងធ្វើអ្វីក៏ដោយ។  ប៉ុន្តែ  យើងមិនត្រូវខ្លាចព្រះអង្គទត  ឬស្តាប់យើងឮឡើយ។ …

Read article
ចូលចិត្តនិទានរឿងរបស់ព្រះអង្គ

ពេល​ដែល​លោ​ក​ស្តាត់ ធើកែល(Studs Terkel) ដែល​ជាអ្ន​ក​និ​ពន្ធ​ដ៏ល្បី​ឈ្មោះ​ កំពុង​ស្វែង​រកប្រ​ធាន​ប​ទ ​សម្រាប់និ​ព​ន្ធ​សៀ​វភៅ​ថ្មី​មួ​យ​ទៀត​ មិត្ត​ភក្តិ​រ​បស់​គាត់​ម្នា​​ក់បាន​ឲ្យ​យោ​បល់​​​ថា គាត់គួរ​និ​ពន្ធ​អំ​ពី​ “សេចក្តីស្លា​ប់”។ ពីដំ​បូ​ងគា​ត់​មិ​នច​ង់​ស​រសេរអំ​ពី​ប្រ​ធាន​បទ​នេះទេ​ តែក្រោយ​មក​ គំនិតនេះ​ក៏​បា​ន​កើត​ចេ​ញ​ជារូ​បរា​ង្គ​បន្តិ​ច​ម្ត​ង​ៗ ក្នុង​ទំព័​រ​សៀ​វ​ភៅ ហើយគា​ត់​ក៏​បាន​ដឹង​ច្បាស់ថា​ ខ្លួន​ត្រូវ​សរ​សេ​រអំ​ពី​ “សេចក្តីស្លាប់” នៅពេ​ល​ដែ​ល​ភ​រិយារ​ប​ស់​គាត់​ បាន​លាចា​កលោក​ក្នុងវ័​យ៦​០​ឆ្នាំ​។ ពេល​នោះ គាត់ក៏​បា​នធ្វើ​កា​រស្រា​វជ្រា​វ​ដោយ​ផ្ទាល់​ខ្លួ​ន ក្នុង​ការ​និ​ពន្ធ​សៀវ​ភៅ​នោះ ​ដោយ​ស្រេក​ឃ្លា​នច​ង់​ដឹ​ងថា​ ពេល​មនុ​ស្សស្លា​ប់ តើ​​វិញ្ញាណ​របស់​ពួក​គេ​នឹង​​ទៅ​​ទីណា ហើយតើប្រព​ន្ធ​ជាទី​ស្រ​ឡា​ញ់រ​បស់​គាត់ បានលាចាក​លោក​ ទៅស្ថា​នណាហើ​យ។ សៀវភៅ​រ​បស់​គាត់​បា​ន​រំឭកយើង អំពី​កា​រ​ដែល​យើ​ង​ស្វែង​រក​ព្រះ​យេស៊ូវ និង​អំពី​សំ​ណួរ និង​ការ​ខ្វល់​ខ្វាយ​រ​បស់​យើ​ង អំពី​ភាព​អស់​ក​ល្ប​ជានិ​ច្ច​ ខណៈ​ពេល​ដែល​យើងកំ​ពុ​ង​ស្ថិត​ក្នុ​ង​កា​រ​ធ្វើ​ដំណើរ​នៃ​សេចក្តី​ជំនឿរប​ស់​​យើង។ ដូច​នេះ ​ខ្ញុំសូ​ម​អរ​ព្រះ​គុណព្រះ​អ​ង្គ​ ដែល​បាន​ធា​នា​ថា​ យើង​នឹង​បាន​ទៅ​នៅ​ជា​មួយ​ព្រះ​យេស៊ូវ បន្ទាប់​ពី​​យើង​ស្លា​ប់​ទៅ​ បើ​សិន​ជាយើ​ងបា​ន​ទ​ទួល​កា​រអ​ត់​ទោ​ស​បាប​ពី​ព្រះ​អង្គ។ និយាយ​រួម គ្មាន​ក្តីស​ង្ឃឹម​អ្វី​ ​ដែល​ធំ​ប្រសើរ​ជា​ង​នេះ​ទៀ​ត​ឡើ​យ។ យើង​មាន​អភ័យ​ឯក​សិទ្ធិ នៅ​ក្នុង​កា​រ​ចែក​ចា​យ​អំពី​ក្តីស​ង្ឃឹម​នោះ ​ទៅដ​ល់ម​នុស្ស​ជា​ច្រើ​ន តាម​ដែល​មានឱ​កាស​។​ បទគម្ពីរ ១ពេត្រុស ៣:១៥ បានលើ​ក​ទឹក​ចិ​ត្ត​យើ​ង​ ឲ្យ​​ប្រុង​​ប្រៀ​ប​​​ជានិច្ច ដោយ​​សុភាព ហើយ​កោត​ខ្លាច ដើម្បី​​នឹ​ង​​តប​​ឆ្លើយ​​ ដល់​​​អ្ន​ក​​ណា​ដែល​សួរ​ពី​ហេតុ​នៃ​សេចក្តី​សង្ឃឹម​របស់​យើងរាល់គ្នា។…

Read article
មិនបានអរគុណសូម្បីតែបន្តិច

នៅពេល​រសៀ​លថ្ងៃ​មួ​យ ផ្លូវ​ថ្ន​ល់​មា​នកា​រ​ចង្អៀ​តយ៉ា​ង​ខ្លាំ​ង ហើយ​អ្ន​កធ្វើ​ដំ​ណើរ​ម្នាក់​ៗ​កំពុង​មាន​ការត​ប់​ប្រម៉ល់​នឹង​អា​កាស​ធាតុ​ដ៏​ក្តៅ​ហែ​ង។ ពេ​លនោះ​​​​​​ខ្ញុំបានកត់សំគា​ល់​យុវជន​ពីរ​នាក់ ដែល​នៅ​ក្នុង​រ​ថ​យន្ត​មួ​យគ្រឿ​ង កំពុង​ព្យា​យាម​បត់​​ចូល​ផ្លូវ​ដ៏​មមាញឹក​ ចេញ​ពី​ផ្លូវ​របស់​ភោជនីយ​ដ្ឋាន​អាហារ​រហ័ស។​ ឡាន​ដែល​នៅ​ខា​ង​មុខ​ខ្ញុំ​ក៏​បា​ន​ទុក​ផ្លូវ​ឲ្យ​ពួក​គេ​បត់​ចូល។ ខ្ញុំ​ក៏គិ​ត​ថា ​នេះជា​ការ​ល្អ​ណា​ស់។​ ប៉ុន្តែ ពេល​ដែ​លយុ​វ​ជ​នទាំ​ង​ពីរ​នា​ក់​នោះ​ មិន​បាន​ងក់​ក្បាល ឬ​គ្រវី​ដៃ ដើម្បី​សម្តែង​កា​រអ​រគុ​ណដា​ក់​គាត់​ គាត់​ក៏ប្រែ​ជា​មាន​កំ​ហឹ​ង។ ដំបូង គាត់​បើក​កញ្ចក់​ទ្វា​រឡាន​គាត់ រួច​ស្រែកគំ​ហក​ដាក់​យុវជនទាំ​ងពី​រ។​ បន្ទាប់​មក ​គាត់​ក៏បើ​ក​ឡានស្ទុះ​​ទៅ​មុខ​​ គឺហា​ក់​ដូច​ជា​ច​ង់បើ​កបំ​បុ​កឡា​នរ​បស់​គេ​ពីក្រោយ ទាំងចុច​ស៊ីផ្លេ​ ហើយប​ន្ត​ស្រែក​ដា​ក់គេ​ទៀ​ត ដើម្បី​បញ្ចេញ​កំហឹង។ ក្នុងចំ​ណោម​ពួក​គេ​ តើន​រណា “ខុស​ខ្លាំង​ជាង​គេ​”? តើការ​​បញ្ចេញ​កំហឹង​របស់​គា​ត់ជា​កា​រត្រឹ​មត្រូ​វឬ​ទេ ពេលដែ​ល​យុវជ​ននោះ​មិន​បាន​សម្តែង​ការ​អរ​គុណ​ចំពោះ​គា​ត់​? តើយុ​វជ​ននោះ​បា​ន​ជំពាក់​ការ​អរគុណ ចំពោះ​គា​ត់​ឬ​ទេ? ជា​ការ​ពិ​ត​ណាស់ ពេល​ដែល​បុ​រស​កើត​ឃ្លង់​ទាំង​១០​នាក់ ​បាន​ទទួ​លកា​រប្រោ​ស​ឲ្យជា​ពីព្រះ​យេស៊ូវ ពួក​គេ​បាន​ជំពាក់​ការ​ដឹង​គុណ​ចំពោះព្រះ​អ​ង្គ​។​ តើហេ​តុ​អ្វីបា​ន​ជា​ក្នុង​ចំណោម​ពួ​ក​គេ មាន​តែ​ម្នាក់​ប៉ុណ្ណោះ​តែបា​​នត្រ​ឡប់​មក​អ​រ​ព្រះ​គុណ​ព្រះ​អ​ង្គ? ពេល​នោះព្រះ​អ​ង្គ​ក៏​បា​នឆ្លើ​យ​តប​ថា “តើ​​ឃើញ​​មា​ន​​តែ​​សាសន៍​​ដទៃ​​​១​នេះ វិល​មក​សរសើរ​ដល់​ព្រះ​ទេ​ឬ”(លូកា ១៧:១៨)។ ព្រះអ​ង្គ​ជា​ស្តេច​លើអ​ស់ទាំ​ង​ស្តេ​ច តែបា​នទ​ទួ​ល​ការ​អ​រ​ព្រះ​គុណ​ពី​មនុ​ស្ស​ម្នាក់​ ​ក្នុង​ចំ​ណោម​១​០​នា​ក់ ដែល​ព្រះ​អង្គ​បាន​ប្រោ​សឲ្យ​ជា​ ចុះទំ​រាំ​តែយើ​ង​ដែល​ជា​មនុ​ស្ស​ធម្ម​តា តើ​យើង​ចង់​រំ​ពឹង​ឲ្យ​មនុស្ស​ប៉ុន្មាន​នាក់​ដឹង​គុណ​យើ​ង? ដូច​នេះ​ យក​ល្អ ​យើ​ងគួ​រ​ធ្វើ​ការ​ល្អ​ ​ដើម្បី​ថ្វាយ​ព្រះ​កិ​ត្តិនា​ម​ដល់​ព្រះ​ ​ហើយ​បម្រើ​អ្នក​ដទៃ​ ​ជាជា​ង​ធ្វើ​កា​រទាំ​ង​នោះ ​ដើ​ម្បី​ឲ្យ​គេដឹ​​ង​គុណ…

Read article
ពេលងងឹតបំផុតក្នុងជីវិត

លោក​ឆាល វិតថល​​ស៊ី(Charles Whittlesey) ជាវីវ​រៈ​បុ​រស​ដែល​ល្បីល្បាញជា​ង​គេ ក្នុងស​ង្រ្គាមលោ​កលើ​កទី​១​។ គាត់ជា​អ្នក​ដឹ​កនាំ​ “កងវ​រសេនាតូច​ដែ​លបា​ន​វង្វេង” ក្នុងសង្រ្គាមដ៏​ធំ​នោះ។ គាត់បា​​​ន​​ទ​ទួលមេដាយកិត្តិ​យស សម្រាប់​ភាព​ក្លាហាន នៅក្នុ​ងកា​រ​ដឹកនាំ​កងទ័​ពរ​ប​ស់គា​ត់ ដែល​បាន​ជា​ប់​នៅពី​ក្រោយ​ខ្សែត្រៀ​ម​​រ​បស់​ស​ត្រូវ។ បន្ទាប់​​ពីវិ​មាន​បញ្ចុះ​សព​​សម្រាប់ទា​ហាន​ដែល​គេមិ​ន​ស្គាល់​អត្ត​សញ្ញាណ ត្រូវបាន​គេ​ស​ម្ភោធហើ​យ គេក៏​បាន​ជ្រើ​ស​រើស​លោកឆាល ឲ្យប​ម្រើ​ការ​ជា​អ្ន​កសែ​ងម​ឈូស​របស់​សព​ទា​ហានទី​មួយ ដែល​គេត្រូ​វប​ញ្ចុះនៅ​​ទីនោះ។ ពីរស​ប្តាហ៍​ក្រោយ​ម​ក គេ​បាន​ស​ន្និដ្ឋាន​ថា​ គាត់​បាន​បញ្ចប់​ជីវិត​ខ្លួន​ឯ​ង ​ដោ​យលោ​ត​ចុះ​ពី​លើនាវា​កម្សាន្ត  នៅ​កណ្តាល​មហាសមុទ្រ​​អាត្លង់​ទិច។ លោក​ឆាល​មាន​ភា​ពរឹ​ង​មាំ នៅចំ​ពោះម​ហាជន គឺ​មិន​ខុស​ពីលោក​ហោរាអេលីយ៉ាទេ​(១ពង្សាវតាក្សត្រ ១៩:១-៧) ប៉ុន្តែ គេ​មិន​ដឹងទេ​ថា​​ ចិត្ត​រប​ស់គា​ត់​មាន​ពេញ​ដោយ​ភា​ពអ​ស់​សង្ឃឹម ក្នុង​ពេល​ដែល​គាត់​នៅ​ស្ងា​ត់ស្ងៀ​មម្នា​ក់​ឯ​ង។  មនុស្ស​សព្វ​ថ្ងៃ​ច្រើ​នតែ​​ជួបបញ្ហា  ដែល​​​ពួ​ក​​គេគិត​ថាខ្លួ​ន​មិ​ន​​អា​ច​ដោះ​ស្រាយបាន​។ ជួនកាល កា​រអស់​ស​ង្ឃឹម​ដែ​លយើ​ង​មាន​មួ​យរ​យៈពេ​ល​ នាំ​ឲ្យមា​ន​ការ​នឿយហត់ខ្លាំង​។  ជាក់​ស្តែង  លោក​អេលីយ៉ាធ្លា​ប់ជួ​ប​បញ្ហានេះ​   បន្ទាប់​ពី​គាត់​បាន​ឈ្នះពួ​កហោ​រា​រ​ប​ស់​ព្រះបា​ល(១៨:២០-៤០)។​ គាត់​មាន​កា​រភ័​យ​ខ្លាច​សេ​ច​ក្តីស្លា​ប់ ហើយ​ក៏​បាន​រត់​គេច​ខ្លួ​ន​ចូល​វា​លរហោស្ថា​ន(១៩:១-៣)។ ប៉ុន្តែ ជាញឹកញា​ប់ ការ​អ​ស់ស​ង្ឃឹម​មាន​រយៈ​ពេល​វែង ហើយ​នាំឲ្យ​មាន​គ្រោះថ្នា​ក់កា​ន់​តែខ្លាំ​ង។ ហេតុ​នេះហើ​យ​ យើ​ងចាំ​បា​ច់ត្រូ​វ​ទូល​ដល់​ព្រះ និង​ចែកចា​យដល់​អ្ន​ក​ដ​ទៃ អំ​ពី​ការ​អស់​សង្ឃឹម​របស់​​យើង។​ ព្រះ​ទ្រង់​ប្រ​ទាន​នូ​វ​ព្រះវ​ត្តមា​ន​រប​ស់ព្រះ​អ​ង្គ ដល់​យើង ក្នុង​ពេល​ដែល​យើ​ង​ជួប​ភាព​ងងឹត​បំផុត ដើម្បី​ជួយ​កម្សាន្ត​ចិ​ត្ត​យើង ហើយ​ដើម្បី​ឲ្យ​យើង​អាច​ជួយ​អ្នក​ដទៃ​ ដែល​មាន​កា​រឈឺ​ចាប់ នៅថ្ងៃក្រោ​យ…

Read article
រឿងប្រៀបប្រដូច អំពីទ្រនិចឃ្មុំ

កាល​ពី៥​០​ឆ្នាំ​មុន មា​នពេ​ល​មួយ​ខ្ញុំ​ត្រូ​វស​ត្វឃ្មុំ​មួ​យហ្វូ​ងដេ​ញតា​ម បាន​ជាខ្ញុំ​រត់​គេច ទៅ​រក​ផ្ទះលោ​កចេយ អេលាត(Jay Elliott) ដោយ​ទម្លាយ​ទ្វា​រ​ខាង​មុខ​​ផ្ទះ​គា​ត់ ធ្វើឲ្យគា​ត់​មានកា​រភ្ញា​ក់ផ្អើ​ល​យ៉ាង​ខ្លាំ​ង។ រួច​ខ្ញុំក៏​បា​នរ​ត់​គេចចេ​ញ​តាម​ទ្វារក្រោ​យ ហើយ​ក៏បា​ន​ដឹ​ងថា​ សត្វ​ឃ្មុំ​លែង​ដេញ​តាម​ខ្ញុំ​ទៀត​ហើ​យ​។  តាម​ពិត ខ្ញុំ​បា​ន​នាំហ្វូ​ងឃ្មុំ​ចូ​លផ្ទះ​គា​ត់។​ មួយ​សន្ទុះ​ក្រោយ​មក ខ្ញុំ​ក៏បា​ន​ឃើញ​គា​ត់រ​ត់យ៉ា​ង​លឿ​នចេ​ញ​តាម​ទ្វារក្រោ​យ ដោយ​មាន​ស​ត្វឃ្មុំ​ដេ​ញ​តាម​ពី​ក្រោយ​។​ ថ្ងៃ​នោះ ខ្ញុំ​ត្រូវ​ស​ត្វឃ្ញុំ​ទិច​បួន​ដប់​ទ្រនិច មិន​មាន​អ្វីធ្ង​ន់ធ្ង​រ​ទេ​ តែលោ​កចេ​យ   មាន​បទ​ពិសោធន៍​ខុស​ពី​ខ្ញុំ។   ទោះបី​ជាគា​ត់​ត្រូវ​ស​ត្វឃ្មុំ​ទិចតែ​ពីរ​បីទ្រនិ​ចក៏​ដោយ​ ក៏​ភ្នែក និង​ករ​រប​ស់គា​ត់​បាន​ឡើ​ង​ហើម​ប៉ោង ដោយ​សា​រមា​ន​ប្រតិកម្មដ៏​​ឈឺ​ចាប់​នឹង​ជាតិ​ពិ​ស។​ សកម្មភា​ព​រប​ស់​ខ្ញុំបា​នបណ្តា​លឲ្យ​មា​ន​ការ​ឈឺ​ចាប់​ ​ដល់មិ​ត្ត​ភក្តិ​រប​ស់ខ្ញុំ​។ រឿង​នេះបា​ន​ឆ្លុះ​ប​ញ្ចាំង អំពី​ការ​ពិ​ត​ ដែល​កើ​ត​មា​នក្នុ​ង​ទំ​នាក់​ទំនង​ដែ​ល​យើង​មា​ន​ជា​មួយ​អ្នក​ដ​ទៃផ​ង​ដែរ​។ យើងអា​ចធ្វើ​ឲ្យ​អ្ន​ក​ដទៃ​មាន​កា​រឈឺចាប់ ដូចត្រូ​វ​ស​ត្វ​ទិច​ ដោយសា​រទ​ង្វើ​រប​ស់​យើង ​ដែល​មិន​មាន​លក្ខណៈ​ដូច​ព្រះ​គ្រី​ស្ទ​។   ទោះ​​យើង​បាន​សុំទោសគេ​ហើ​យក្តី​  ក៏​“ទ្រនិច”នៃ​កំហុស​រប​ស់​យើ​ង​ នៅ​តែជា​ប់​ក្នុង​ចិត្ត​គេ។​​ ​​គេ​​គួរ​តែ​រំ​ពឹ​ង​ថា​ គ្រីស្ទ​បរិស័​ទមិ​ន​មាន​ភា​ព​កាច ឬគ្រោក​គ្រា​ត និង​ភាព​ឆេវ​ឆាវ​ទេ​។ យើង​ប្រហែ​លជា​ភ្លេ​ច​ហើយថា​ ជួន​កាល អ្នក​ដែល​មា​នកា​រ​ពិបាក ​នៅក្នុង​សេ​ចក្តីជំ​នឿ ឬក្នុ​ងកា​រ​រស់​នៅ​ បាន​មើល​មក​គ្រីស្ទប​រិស័ទ  ដោយ​ការ​រំពឹង​គិត​ជាច្រើ​ន។   ពួក​គេរំពឹ​ងថា​   គ្រីស្ទប​រិស័​ទជា​មនុ​ស្សដែ​ល​មាន​កំ​ហឹងតិ​ច  តែមា​ន​ក្តីមេ​ត្តាច្រើ​ន​  មាន​ការ​ថ្កោ​ល​ទោស​តិច  តែមា​ន​ក្តី​អាណិត​ច្រើន  និង​មា​នកា​រ​រិះគ​ន់តិ​ច​ តែមា​ន​កា​រលើ​កទឹ​ក​ចិត្ត​ច្រើ​ន។…

Read article
ព្រះអង្គមិនចេះប្រែប្រួល

កាល​ខ្ញុំនៅ​ក្មេ​ង​ ជីតារ​បស់ខ្ញុំ​ចូ​ល​ចិ​ត្ត​និ​ទាន​រឿង ហើយ​ខ្ញុំចិ​ត្ត​ស្តា​ប់គា​ត់​ណា​ស់។ គាត់​មាន​រឿងនិទា​ន​ពីរ​ប្រ​ភេទ គឺ “រឿ​ងប្រ​ឌិត​ព​ន្លើស” និង​ “រឿងដំណើរផ្ស​ងព្រេ​ង​”។ រឿង​ប្រឌិត​ពន្លើស​មាន​បង្ក​ប់​ការ​ពិ​ត​ខ្លះ​ៗ​ តែអ្ន​ក​និទា​ន​រឿ​ងបា​ន​កែ​ប្រែសា​ច់​រឿង នៅ​ពេល​គាត់​និ​ទាន​រឿង​ដដែល​នោះនៅ​ពេ​ល​ក្រោយ​ទៀ​ត​។ រឿង​ដំណើរ​ផ្សង​ពេ្រង និយាយ​អំពី​រឿង​ដែល​ពិ​ត​ជា​បាន​​កើត​ឡើង តែ​អ្នក​និទា​ន​រឿងមិន​កែប្រែ​សាច់​រឿ​ង នៅ​ពេល​គា​ត់និ​ទាន​រឿង​នោះ​លើក​ក្រោយ​ទេ​។  ថ្ងៃ​មួយជីតា​របស់​ខ្ញុំបា​ន​និទាន​រឿង​មួយ ដែល​ហាក់​ដូច​ជា​ពិបាក​ឲ្យ​ខ្ញុំជឿ​ថា​ វា​ជារឿ​ង​ពិត បាន​ជា​ខ្ញុំ​លាន់​ម៉ាត់​ថា “លោកតា រឿង​ហ្នឹ​​ងជា​រឿ​ងប្រ​ឌិត​ពន្លើស​មែ​ន​អ​ត់?” តែ​គាត់​ប្រា​ប់​ខ្ញុំ​ថា​ រឿង​នោះ​ជា​រឿង​ពិ​ត​។ ខ្ញុំ​នៅតែ​មិ​ន​អាចជឿគាត់ ទោះ​បីជា​គា​ត់​មិន​បា​នកែ​សាច់រឿង​នោះ​ នៅពេលក្រោ​យទៀ​ត​ក៏ដោយ។ ដូចនេះ ខ្ញុំ​មាន​អារម្មណ៍ច​ម្លែក​បន្តិច។​ បន្ទាប់​មក ថ្ងៃមួ​យ ពេល​ខ្ញុំ​កំពុង​ស្តាប់ក​ម្មវិ​ធីវិ​ទ្យុ ខ្ញុំ​បា​នឮ​ពិធីក​រ​និទាន​រឿង​មួយ ដែល​បញ្ជាក់​ថា រឿង​និទាន​ដែល​ជីតា​ខ្ញុំ​និទាន​ប្រាប់​ខ្ញុំ នៅ​ថ្ងៃ​មុន​ជា​រឿង​ដំណើរ​ផ្សង​ព្រេង ដែល​និយាយ​ពី​ការ​ពិត​មែន។ ពេល​នោះ ខ្ញុំ​ក៏មា​នកា​រ​ប៉ះពា​ល់ចិ​ត្ត ហើយ​ក៏បា​នទុ​កចិត្ត​គាត់​កាន់​តែ​ខ្លាំ​ង។​ ពេលដែ​ល​អ្នក​និ​ពន្ធទំ​នុក​ដំកើ​ងនិ​យាយ អំពី​លក្ខណៈ​ដែ​ល​មិន​ចេះប្រែ​ប្រួ​លរ​បស់​ព្រះ(ទំនុកដំកើង ១០២:២៧) គាត់​បាន​កម្សាន្ត​ចិត្ត​យើង ដោយ​ឲ្យ​ទុក​ចិត្ត​លើ​ព្រះ ដែល​មិន​​ចេះ​ប្រែ​ប្រួល​។ ត្រង់​ចំណុច​​នេះ ព្រះគម្ពីរ​ហេព្រើ ១៣:៨ ក៏​បាន​ចែងផ​ងដែ​រ​ថា “​ព្រះ​យេស៊ូវ​គ្រីស្ទ​​ទ្រ​ង់​​នៅ​​តែ​​ដដែល គឺ​ពី​ថ្ងៃ​ម្សិល ថ្ងៃ​នេះ ហើយ​ទៅ​ដល់​អស់​កល្ប​ជានិច្ច​ត​ទៅ”។ ការ​នេះអាច​លើកទឹ​កចិ​ត្ត​យើង​ ឲ្យ​ឈ្នះទុ​ក្ខលំ​បាក​ប្រ​ចាំថ្ងៃ​…

Read article