February

You are here:
ធ្វើការរួមគ្នា

មានពេលមួយ ចេននេត(Janet) ភរិយារបស់ខ្ញុំ បានទិញហ្គីតាម៉ាកដ្រេតណោត ឌី៣៥មួយគ្រឿងឲ្យខ្ញុំ សម្រាប់ថ្ងៃខួបកំណើតគំរប់៦៥ឆ្នាំ។ ពីដើមឡើយ គេបានផលិតហ្គីតាម៉ាកនេះ នៅទសវត្សរ៍ឆ្នាំ១៩០០ ហើយវាមានទំហំធំជាងហ្គីតាភាគច្រើនដែលគេបានរចនា ក្នុងសម័យនោះ ម្យ៉ាងទៀត គេឮល្បីថា វាមានសម្លេងឮខ្លាំង ហើយពិរោះ។ គេបានដាក់ឈ្មោះម៉ាករបស់វា ដោយយកលំនាំតាមឈ្មោះនាវាចម្បាំងដ៏ធំ របស់ចក្រភពអង់គ្លេសឈ្មោះ អេច អិម អេស ដ្រេតណោត ដែលមានឈ្មោះល្បី ក្នុងសម័យសង្រ្គាមលោកលើកទី១។ ផ្នែកខាងក្រោយរបស់ហ្គីតានេះ មានលក្ខណៈពិសេសខុសគេ។ ដោយសារគេពិបាករកបន្ទះក្តាឈើក្រញូងធំៗ ដើម្បីផលិតហ្គីតាប្រភេទនេះ ពួកជាងក៏បានប្រើបន្ទះឈើក្រញូងបីបន្ទះផ្គុំចូលគ្នា យ៉ាងប៉ិនប្រសប់ ធ្វើឲ្យសម្លេងវាកាន់តែឮពិរោះ។ ព្រះទ្រង់បានបង្កើតអ្វីៗគ្រប់យ៉ាងមក ដោយភាពប៉ិនប្រសប់ លើសការផលិតហ្គីតានោះទៅទៀត។ ព្រះយេស៊ូវទ្រង់បានប្រមូលបំណែកបាក់បែកផ្គុំចូលគ្នា បង្កើតជាស្នាព្រះហស្តថ្មីដ៏ល្អឯក ដែលគួរឲ្យគេរាល់គ្នាសរសើរដំកើងទ្រង់។ ទ្រង់បានជ្រើសរើសអ្នកយកពន្ធ ពួកជនបដិវត្តន៍យូដា ពួកអ្នកនេសាទត្រី និងអ្នកដទៃទៀត ឲ្យធ្វើជាសាវ័កទ្រង់។ ហើយអស់រយៈពេលជាច្រើនសតវត្សរ៍ក្រោយមកទៀត ទ្រង់នៅតែបន្តត្រាស់ហៅ មនុស្សដែលមានលក្ខណៈខុសៗគ្នា ឲ្យដើរតាមទ្រង់។ គឺដូចដែលសាវ័កប៉ុលមានប្រសាសន៍ថា “ដែលរូបកាយទាំងមូលបានផ្គុំ ហើយភ្ជាប់គ្នាមកអំពីទ្រង់ ដោយសារគ្រប់ទាំងសន្លាក់ដែលផ្គត់ផ្គង់ឲ្យ តាមខ្នាតការងាររបស់អវយវៈនិមួយៗ នោះរូបកាយបានបង្កើនឡើង ដើម្បីនឹងស្អាងខ្លួន ក្នុងសេចក្តីស្រឡាញ់”(អេភេសូរ ៤:១៦)។…

Read article
នៅលើស្លាបឥន្ទ្រី

ព្រះគម្ពីរ​អេសាយបា​ននិ​យាយ​អំពី​ការ​រង់​ចាំ​ព្រះអ​ម្ចាស់ ដោយចិ​ត្ត​អត់​ធ្ម​ត់ ដោយ​ការ​រំពឹង​គិត​ដល់​ពេល​អនា​គត ដោយ​សេចក្តី​សង្ឃឹម​ដ៏មុ​ត​មាំ។​ ពេល​ដែល​យើង​មាន​ទុក្ខ​លំបាក យើងរ​ង់​ចាំជំ​នួយ​ម​កពី​ព្រះ​ ដែល​ប្រាកដជា​នឹ​ងម​ក​ដល់។ ព្រះយេ​ស៊ូវ​បា​នមាន​បន្ទូល​ធានា​ដល់​ពួក​សិស្សរ​បស់​ព្រះអង្គថា​ “មាន​​ពរ​​ហើយ អស់​​អ្នក​​ដែល​​យំ​​សោក ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​សេចក្តី​កំសាន្ត​ចិត្ត”(ម៉ាថាយ​ ៥:៤)។ យើង​អាច​បោះជំ​ហានទៅ​មុ​ខ ដោយ​ទំនុ​កចិ​ត្ត ពេល​ដែល​យើង​​បានដឹងថា យើងនឹង​បាន​រស់​នៅក្នុ​ងរូ​ប​កាយ​ដ៏ឧ​ត្ត​ម្ភ នៅន​គរស្ថា​នសួ​គ៌ ដែល​ជា​សេ​ចក្តី​សង្ឃឹម​ដ៏ពិត។ ​ ទោះយើ​ង​មាន​កា​រ​នឿយ​ហ​ត់​ក៏​ដោយ ក៏យើ​ងនៅ​តែ​អា​ចបើកស្លា​បនៃ​សេ​ចក្តីជំ​នឿរ​បស់​យើង ដើម្បី​ហោះហើ​រ! យើង​អាច​ដើរតាម​ផ្លូ​វនៃ​កា​រ​ស្តា​ប់ប​ង្គាប់ និ​ងដោ​យគ្មា​ន​ការ​អស់​ក​ម្លាំង។ យើង​អាច​រស់​នៅ​ជា​រៀង​រាល់​ថ្ងៃ​ ដោយគ្មា​នកា​រ​ហត់នឿ​យ។ ជីវិត​យើង​កាន់តែ​ប្រ​សើរ​ឡើង ពេល​ដែល​វិញ្ញាណ​យើង​ក្លាយ​ជា​វិញ្ញាណ​ដែល​សកម្ម ហើយរូ​បកាយយើ​ងនឹ​ង​រត់ លោត ហើយ​ហោះហើ​រ​។​ នេះ​ជា​ក្តីស​ង្ឃឹម​រប​ស់​យើ​ង​ហើយ។ ទន្ទឹ​មនឹ​ង​នោះ​ ការអ្វី​ដែ​លនឹ​ង​សម្រេ​ច​នៅថ្ងៃ​ណា​មួ​យ​ គឺអា​ច​ចា​ប់​ផ្តើម​សម្រេច​នៅ​ពេល​ឥឡូវ​នេះ។​ យើង​អាច​មា​ន​ចិត្ត​រឹ​ង​ប៉ឹង​ អត់ធ្ម​ត់ និងមា​ន​អំ​ណរ​ ទោះបី​ជា​យើ​ង​មាន​កា​រនឿ​យហ​ត់​យ៉ាង​ណាក៏​ដោយ​។​ យើ​ងអា​ច​មាន​ចិ​ត្តស​ប្បុរស ហើយ​ស្ងប់​រម្ងា​ប់ ដោយ​លែង​ផ្តោ​ត​ទៅលើ​ភា​ពកម្សោយ ​និងទុ​ក្ខ​លំ​បាក​រ​ប​ស់​យើងទៀត​។​ យើ​ងអា​ច​មា​ន​ការ​យ​កចិ​ត្ត​ទុក​ដា​ក់ចំ​ពោះអ្ន​កដ​ទៃ​ ជាជា​ងគិ​ត​ពី​ប្រយោជន៍​ខ្លួ​នឯ​ង ហើយ​យើង​អា​ច​ត្រៀម​ខ្លួ​នជា​ស្រេ​ច ដើម្បី​និយាយ ដោយ​ក្តីស្រ​ឡាញ់ ដល់​អ្នក​ដែលកំ​ពុងជួ​បកា​រ​លំ​បាក។ យើង​អាច​ត្រៀ​ម​ខ្លួន សម្រា​ប់ថ្ងៃ​ដែ​ល​វិញ្ញាណ​របស់យើ​ង នឹ​ងហោះហើរ​។-David Roper    

Read article
ទឹកផុសធំ

ក្នុង​ឧប​ទ្វីប​ខាង​លើ​នៃ​រដ្ឋមីឈីហ្គិន មាន​ស្រះទឹ​ក​មួយ មាន​ជម្រៅ​ប្រហែល​១២​ម៉ែត្រ និង​បណ្តោយ​​ប្រវែង​៩០​ម៉ែ​ត្រ។ ជន​ជាតិ​ដើ​ម​រ​បស់​អា​មរិ​ក​បា​នហៅ​ស្រះ​ទឹក​នោះថា​ “ឃីច អ៊ីទិ គីពិ​” ដែលមា​ន​ន័យ​ថា​ “ស្រះទឹ​កធំដ៏​ត្រ​ជាក់”។ ស្រះទឹកនេះ​ គឺ​ជា​ភា​ព​អ​ស្ចារ្យនៃ​ធ​ម្មជាតិ ដែល​គួ​រឲ្យ​កត់​សម្គាល់។ សព្វ​ថ្ងៃនេះ​ ​គេហៅ​វាថា​ ​ទឹកផុ​ស​ធំ។​ ស្រះទឹ​កនេះ​មា​នទឹ​ក​ផុស​នៅ​បាត​របស់​​វា ដែល​បាន​បាញ់​ទឹ​ក​ជាង​៣៧០០​លីត្រ ក្នុងមួ​យ​នាទី​តា​ម​ប្រឡោះថ្ម​ដែល​នៅ​បាត​ស្រះ​ ឡើង​ទៅ​ផ្ទៃ​ទឹក​ខាង​លើ។​ ម្យ៉ាង​ទៀត ទឹកក្នុ​ង​ស្រះនោះ​បាន​រក្សា​សី​តុណ្ហភា​ព ៧​អង្សាសេជា​និច្ច មាន​ន័យ​ថា ​ទោះបី​ជា​រដូ​វ​រងាមា​នអា​កាសធា​តុតំ​បន់​ឧប​ទ្វីប​ខាង​លើ​ មាន​ភាព​ត្រជា​ក់ខ្លាំ​ង​យ៉ា​ង​ណា​ក៏​ដោ​យ ក៏ទឹ​ក​ស្រះ​នោះ​នៅ​តែមិនក​​ក​ដែរ។ ដូចនេះ​ ភ្ញៀវ​ទេសច​រណ៍​អា​ចទ​ស្សនាទេ​សភា​ព​មាត់​ទឹក របស់​ស្រះ​ធំមួយ​នេះ​ ក្នុង​រដូ​វណា​ក៏​​បាន។​ ពេល​ព្រះយេ​ស៊ូ​វ​ជួ​បស្រ្តី​​ម្នាក់​ នៅ​មាត់​អ​ណ្តូង​ទឹ​ក​រប​ស់​លោក​យ៉ាកុប ព្រះអ​ង្គ​បា​ន​មាន​បន្ទូ​ល​ទៅ​កាន់​នា​ង អំពី​ប្រភព​នៃទឹ​ក​មួយទៀត ដែលនឹ​ង​ធ្វើ​ឲ្យ​មនុ​ស្ស​លែង​ស្រេ​ក​ទឹ​ក​ជារៀ​ង​រ​ហូត។​ ប៉ុន្តែ ​ព្រះអង្គ​មិ​នបា​ន​មាន​ប​ន្ទូលសំ​ដៅ​ទៅ​លើ ​ទឹកផុ​ស ទឹក​ស្រះ ទឹក​ទន្លេ ​ឬទឹ​កបឹង​ឡើ​យ។ គឺដូ​ច​ដែ​ល​ព្រះ​អ​ង្គបា​ន​មានបន្ទូល​ថា​ “អ្នក​​ណា​ដែល​ផឹក​ទឹក​ខ្ញុំ​ឲ្យ នោះ​នឹង​មិន​ស្រេក​ទៀត​ឡើយ ទឹក​ដែល​ខ្ញុំ​ឲ្យ នឹង​ត្រឡប់​ជា​រន្ធ​ទឹក​នៅ​ក្នុង​អ្នក​នោះ ដែល​ផុស​ឡើង​ដល់​ទៅ​បាន​ជីវិត​អស់​កល្ប​ជានិច្ច”(យ៉ូហាន ៤:១៤)។ ទឹក​ដែល​ព្រះ​គ្រី​ស្ទ​ផ្ត​ល់​ឲ្យ​ គឺ​នាំម​ក​នូ​វ​ជី​វិត​ថ្មី​ដ៏ស្រ​ស់ស្រា​យ ដែល​ល្អប្រ​សើលើ​សទឹក​ផុស​ធម្មជាតិ​រាប់​លាន​ដ​ង។ យើងអា​ច​មាន​ចិ​ត្ត​ស្ក​ប់​ស្កល់​ ដោយសារ​ព្រះ​គ្រីស្ទ​ដែល​ជាទឹក​នៃជី​វិត ដែល​អាច​បំបាត់​ការ​ស្រេ​ក​ទឹ​ករ​ប​ស់​យើ​ង។…

Read article
ចូររំពឹងគិតអំពីផ្កាឈូក

ខ្ញុំ​ស្រឡាញ់ធ​ម្ម​ជាតិ និង​ចូល​ចិ​ត្ត​សរសើរ​ដំកើងព្រះ​អាទិករ​​ដែ​លបា​នប​ង្កើតធ​ម្មជាតិម​ក ប៉ុន្តែ មានពេ​ល​ខ្លះ ខ្ញុំមា​ន​អារ​ម្មណ៍​ថា​ ខ្លួន​ឯង​បា​ន​ធ្វើខុ​ស ដោយបា​ន​ស្ងើច​សរសើរ​ធ​ម្មជាតិ​ខ្លាំង​ពេក​។​ ពេល​នោះ​ ខ្ញុំក៏​បាន​នឹ​កចាំ​ថា​ ព្រះយេស៊ូវ​បាន​ប្រើ​ធម្មជា​តិ ជា​ឧបករ​ណ៍ស​ម្រាប់កា​របង្រៀន​របស់​ព្រះ​អ​ង្គ។ ព្រះអ​ង្គបា​ន​បង្រៀន​ម​នុ​ស្សកុំ​ឲ្យ​មា​នកា​រព្រួ​យ​បារ​ម្ភ ដោយ​ប្រើ​ផ្កាជា​ឧ​ទាហរណ៍។ គឺដូច​ដែ​លព្រះ​អង្គបា​នមា​ន​បន្ទូ​លថា​ “ចូររំពឹងគិតអំពីផ្កាឈូកនៅក្នុងបឹង” ហើយ​ព្រះអ​ង្គបា​ន​រំឭក​បណ្តាល​ជន​ថា​ ទោះ​បី​ជាផ្កា​មិ​នបា​ន​ធ្វើ​ការត្បាញរ​វៃទា​ល់​តែសោះ​ តែព្រះ​បា​នដ​ណ្តប់​កា​យពួ​កវា ​ដោយសម្រស់​ដ៏​គួ​រឲ្យ​គ​យគ​ន់​។ ដូច​នេះ បើព្រះ​អ​ង្គបា​នតុ​ប​តែង​រុក្ខ​ជាតិ​យ៉ាង​ប្រ​សើរ​យ៉ាង​នេះហើ​យ​ តើព្រះ​អ​ង្គ​នឹង​យ​កព្រះ​ទ័យ​ទុក​ដាក់​ចំ​ពោះយើ​ងខ្លាំ​ង​ជាង​អម្បាល​ម៉ាន​​​(ម៉ាថាយ ៦:២៨-៣៤)​​។ ម្យ៉ាង​ទៀត បទ​គម្ពី​រ​ដ​ទៃ​ទៀត​ ក៏បា​នប​ង្ហាញ​ផ​ង​ដែរ​ថា​ ព្រះ​បាន​ប្រើស្នា​ព្រះហស្ត​របស់​ព្រះ​អ​ង្គ ដើម្បី​បង្ហាញ​ព្រះអ​ង្គទ្រ​ង់​ដល់​យើង​រាល់​គ្នា គឺដូ​ចដែ​ល​មាន​សេ​ចក្តី​ចែ​ង​ថា “ផ្ទៃ​មេឃ​សំដែង​ពី​សិរីល្អ​នៃ​ព្រះ ហើយ​លំហ​អាកាស​ក៏​បង្ហាញ​ការ ដែល​ព្រះហស្ត​ទ្រង់​ធ្វើ ថ្ងៃ​១​ពោល​ប្រាប់​ត​ដល់​ថ្ងៃ​១​ទៀត ហើយ​យប់​១​ក៏​សំដែង​ចំណេះ​ដល់​យប់​១​ទៀត​ដែរ”(ទំនុកដំកើង ១៩:១-២)។ ម្យ៉ាង​ទៀត លោក​អេសាភ​បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា​ “នោះ​ផ្ទៃ​មេឃ​នឹង​សំដែង​ពី​សេចក្តី​សុចរិត​របស់​ទ្រង់ ដ្បិត​គឺ​ព្រះ​ហើយ ដែល​ជា​ចៅក្រម”(ទំនុកដំកើង ៥០:៦)។ ហើយ​សាវ័ក​ប៉ុលក៏​បា​នមា​នប្រ​សាសន៍​ផង​ដែ​រ​ថា “ដ្បិត​អ្វី​ៗ​រ​បស់​​​ទ្រង់ ដែល​​រ​ក​​មើ​ល​មិន​ឃើញ តាំង​ពី​កំណើត​លោកីយ៍​​មក ទោះ​ទាំង​ព្រះចេស្តា​ដ៏​នៅ​អស់​កល្ប​ជានិច្ច និង​និស្ស័យ​ជា​ព្រះ​របស់​ទ្រង់ នោះ​ឃើញ​ច្បាស់​វិញ ដោយ​ពិចារណា​យល់​របស់​ទាំង​ប៉ុន្មាន ដែល​ទ្រង់​បាន​បង្កើត​មក”(រ៉ូម ១:២០)។ ព្រះអ​ង្គ​ស្រឡាញ់យើ​ងណា​ស់ ហើយ​សព្វ​ព្រះទ័​យនឹ​ង​ឲ្យយើ​ង​ស្គាល់​ព្រះអ​ង្គ ដោយ​ព្រះអង្គ​បាន​ដាក់​ភស្តុតាង​នៅ​គ្រប់​ទីកន្លែង ឲ្យ​យើង​ឃើ​​ញ។-Julie…

Read article
អំណាចនៃក្តីស្រឡាញ់

ជា​ញឹក​ញាប់ សៀវភៅ​ដែលនិយាយអំ​ពី​ភា​ពជា​អ្ន​ក​ដឹ​កនាំ​ ច្រើន​តែ​ជា​សៀវភៅដែ​ល​លក់​ដាច់ជាង​គេ។​ ភាគ​ច្រើន​នៃ​សៀ​វភៅទាំ​​ង​នោះ​ បាននិ​​យាយ​អំ​ពី​​​របៀ​ប​​ក្លាយ​​ជា​​អ្ន​ក​ដឹ​ក​នាំ​​ដែល​មានអំ​​ណាច​ និង​​​មាន​​ប្រសិទ្ធិ​​ភាព ក្នុង​​ការងា​​រ។ ប៉ុន្តែ សៀវភៅ​ដែ​​ល​លោ​ក​ហេ​នរី ណូវិន(Henri Nouwen)បាន​​និពន្ធ ដែល​មានចំ​ណង​ជើង​ថា​ ក្នុង​ព្រះនា​មព្រះ​យេ​ស៊ូវ ​ដែល​ឆ្លុះ​បញ្ចាំងអំពី​ភាព​ជាអ្នក​ដឹ​​កនាំ​​រប​ស់​គ្រី​ស្ទ​​ប​រិស័​ទ ត្រូវ​​បាននិ​​ពន្ធ​​ឡើង ដោយ​មា​​នទ​ស្សនៈ​​ខុស​​ពី​សៀវភៅ​​ទាំង​​នោះ។ លោក​ហេនរី ជាអ​តីត​សាស្រ្តាចារ្យ​នៅ​សាកល​វិទ្យាល័យ ដែលបា​ន​ចំណាយ​ពេល​ជា​ច្រើន​ឆ្នាំ ក្នុងការបម្រើ ក្នុងស​ហគមន៍​អភិវឌ្ឍន៍យុ​វជន​ពិការ​។ គាត់​បាន​មាន​ប្រសាសន៍​ថា “យើង​មិន​ត្រូវ​សួ​រ​ថា : តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់ ​ដែល​ពិត​ជា​ឲ្យត​ម្លៃអ្ន​ក​? តើ​អ្នក​នឹង​ទ​ទួ​លបា​ន​ជោគជ័យ​ច្រើនប៉ុណ្ណា? តើអ្ន​កអា​ច​បង្ហាញ​លទ្ធ​ផ​ល​នៃកា​រងារ​ខ្លះ​បា​នទេ​?” ប៉ុន្តែ ​យើងត្រូ​វសួ​រ​ថា : តើ​អ្នក​ស្រ​ឡាញ់ព្រះ​យេស៊ូវ​ទេ? … ក្នុង​ពិភព​លោក ដែល​មាន​ភាព​ឯកកោ និង​ការ​អស់​ស​ង្ឃឹម យើង​ពិត​ជា​ត្រូវការ​បុរ​សនិ​ង​ស្រ្តី ដែល​ស្គាល់បំ​ណង​ព្រះ​ទ័យ​ព្រះ គឺ​ព្រះទ័​យ​ដែល​អត់ទោ​ស ដែល​​មើល​ថែរ ដែល​ឈោង​ចាប់ និង​សព្វ​ព្រះ​ទ័យ​នឹង​ប្រោ​ស​ឲ្យ​ជា”។ សាវ័កយ៉ូ​ហាន​បា​ន​មាន​ប​ង្រៀន​ថា “សេចក្តី​​ស្រឡាញ់​​របស់​ព្រះ​បា​ន​​សម្តែង​​មក ឲ្យ​យើង​ខ្ញុំ​ស្គាល់ ដោយ​​ទ្រង់​​ចាត់​ព្រះរាជបុត្រា​ទ្រង់​តែ​១ ឲ្យ​មក​ក្នុង​លោកីយ៍ ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​រស់​ដោយសារ​ទ្រង់ នេះ​ហើយ​ជា​សេចក្តី​ស្រឡាញ់ មិន​មែន​ជា​យើង​បាន​ស្រឡាញ់​ព្រះ​នោះ​ទេ គឺ​ទ្រង់​បាន​ស្រឡាញ់​យើង​វិញ​ទេ​តើ ហើយ​បាន​ចាត់​ព្រះរាជបុត្រា​ទ្រង់​មក ទុក​ជា​ដង្វាយ​ឲ្យ​ធួន​នឹង​បាប​យើង​រាល់​គ្នា​ផង”(១យ៉ូហាន ៤:៩-១០)។ ត្រង់​ចំណុ​ច​នេះ…

Read article
“គេងសម្រាក”

មាន​ពេល​មួ​យ​ឆ្កែ​រ​ប​ស់​ខ្ញុំ​ មាន​ការ​រំ​ភើ​ប​ចិ​ត្ត​ខ្លាំ​ង​ពេក ​វាក៏​​ទៅ​ជា​ប្រ​កា​ច់។ ដើម្បីកុំ​ឲ្យ​មាន​រឿងនេះកើ​ត​ឡើ​ងនៅ​ពេ​ល​ក្រោ​យ​ទៀត​ ខ្ញុំបា​ន​ព្យាយា​ម​រម្ងាប់​អារម្មណ៍​វា ដោយ​អង្អែល​រោម​វា និង​និ​យាយ​ទៅ​កា​ន់វា​ ដោយ​សម្លេ​ង​ស្រទ​ន់ ហើយ​ប្រា​ប់​វាឲ្យ​ក្រា​បចុះ​។ ប៉ុន្តែ នៅពេ​ល​ដែល​វាឮ​ខ្ញុំនិ​យាយ​ថា ​“ក្រោបចុះ​” វា​មិន​មើ​លមុ​ខ​ខ្ញុំ​ចំទេ​ ហើយ​ក៏ចា​ប់​ផ្តើ​មរអ៊ូរ​ងូវ​ៗ។ ទី​បំ​ផុត វា​ក៏​រម្ងាប់​អារម្មណ៍​យ៉ាង​ឆា​ប់​រ​ហ័ស ទាំ​ងចុះ​ចូ​លនឹ​ង​ខ្ញុំ រួច​ក៏​ប្រាស់​ខ្លួនដេ​ក​នៅ​លើកម្រាល​ឥដ្ឋ។ ជួន​កាល យើង​ក៏​ត្រូ​វនឹ​ក​ចាំ​ថា​ ​យើ​ងត្រូ​វ​កា​រ​ការ​សម្រា​ក​ផ​ង​ដែរ​។ ក្នុ​ង​ទំនុក​ដំកើង ជំពូក​២៣ ​យើ​ងឃើ​ញ​ថា​ អ្នក​គ​ង្វាល​ល្អ​បា​ន​ឲ្យ​យើ​ង “​ដេក​​សម្រាក​នៅ​ទី​មាន​ស្មៅ​ខៀវ​ខ្ចី” ហើយ​ទ្រង់​​​នាំ​យើង​​ទៅ “​ក្បែរ​មាត់​ទឹក​ដែល​ហូរ​គ្រឿន​ៗ”។ ព្រះអ​ង្គ​ជ្រា​ប​ថា​ យើង​ត្រូ​វ​ការ​ភា​ព​ស្ងប់​រ​ម្ងាប់និង​ការ​​សម្រាក ពី​ព្រះអ​ង្គ សូម្បីតែ​​នៅពេ​ល​ដែ​ល​​យើង​មិ​ន​បាន​ដឹ​ង​ខ្លួ​នក៏​ដោយ។ ព្រះ​បាន​រ​ចនា​រូប​កាយ​របស់យើ​ង​មក​ ឲ្យ​មាន​កា​រស​ម្រាក​ជាទៀ​ង​ទាត់​។​ ព្រះអ​ង្គបា​ន​សម្រា​ក​នៅថ្ងៃ​ទី​៧​ បន្ទា​ប់ពី​ព្រះ​អង្គ​បា​នប​ង្កើតរបស់​សព្វ​សារពើ​ក្នុង​រ​យៈពេ​ល​៦​ថ្ងៃ​(លោកុប្បត្តិ ២:២-៣ និក្ខមនំ ២០:៩-១១)។ ព្រះ​យេស៊ូវ​បាន​ជ្រា​ប​ថា​ មាន​ពេ​ល​ដែ​ល​ព្រះ​អង្គ​​ត្រូវ​ធ្វើការ​បម្រើដ​ល់​ហ្វូ​ង​មនុស្ស និ​ង​​​មា​ន​​ពេល​​ដែ​​ល​ព្រះអ​ង្គ​​ត្រូ​វ​ស​ម្រាក​។ ជាក់​ស្តែង ព្រះ​​អង្គ​​​​បាន​បង្រៀន​​ពួក​សិ​ស្ស​ឲ្យ​ “មក​​ឯ​​ទី​​​ស្ងាត់​ដោយឡែក នឹង​ឈប់​សំរាក​បន្តិច​សិន”(ម៉ាកុស ៦:៣១)។ ពេល​យើង​បា​ន​ស​ម្រាក​ យើងអា​ច​ប្រ​មូល​អារម្មណ៍​ឲ្យ​មូ​ល​ឡើ​ងវិ​ញ ហើយ​មាន​ភា​ព​ស្រស់ថ្លា​ឡើង។ ពេល​ដែល​យើ​ង​មាន​សកម្មភា​ពយ៉ា​ង​មមា​ញឹក​ ក្នុង​ពេល​ម៉ោង​នី​មួ​យ​ៗ ទោះ​នោះ​ជា​កិច្ចការ​ដែល​សំ​ខាន់ ឬ​មិ​ន​សូ​វ​សំ​ខាន់​​ក្តី ជា​ញឹក​ញា​ប់…

Read article
យុទ្ធសាស្រ្តបន្ទាយនៅទទេ

រឿង​សាម​កុក ជា​រឿង​ប្រលោម​លោក​បែប​ប្រវត្តិ​សាស្រ្ត​របស់​ជន​ជាតិ​ចិន ដែល​ក្នុង​នោះ លោក​លូ ក្វានសុ​ង(Luo Guanzhoung) បានពិ​ពណ៌នា​អំ​ពី “យុទ្ធ​សាស្រ្តប​ន្ទាយ​នៅ​ទទេ” ដែល​ជាកា​រ​ប្រើចិ​ត្ត​សាស្រ្ត ដើម្បីបោ​កប្រា​ស់​ស​ត្រូវឲ្យ​ដក​ថ​យ។ ពេល​ដែល​នគរវេ​​លើក​ទ័ព​១សែន​៥ម៉ឺន​នាក់ ចូល​មក​ដ​ល់ក្រុ​ងស៊ី​ចេង ដែល​មាន​ទ័ព​តែ​២​ពាន់​៥រយ​នាក់ ពួកគេ​ក៏​បា​ន​ឃើញ​ទ្វារ​ក្រុង​បើកចំ​ហរ ហើយ​ឃើញ​ជូគើ លៀង ដែល​ជា​កំពូល​អ្នក​​ប្រើ​​​ក្បួន​ទ័ព កំពុង​ដេញពិ​ណ យ៉ាង​ស្ងាត់​ស្ងៀម ដោយ​មាន​ក្មេ​ងពី​រ​នាក់​អង្គុយ​ជាមួ​យគា​ត់។ មេទ័ពរ​បស់ន​គរ​វេក៏​មាន​កា​រសង្ស័យ ហើយ​ជឿថា នោះ​គ្រាន់​តែ​ជាអ​ន្ទាក់ ក៏​បាន​បញ្ជា​ឲ្យ​ទ័ព ដក​ថ​យ​ទាំ​ង​ស្រុង។ ព្រះគម្ពីរ​ក៏​បា​ននិ​យា​យ អំ​ពី​យុទ្ធ​សាស្រ្ត​សង្រ្គា​ម​ដែល​ធ្វើ​ឲ្យ​ខ្មាំង​​សត្រូវភាន់ច្រ​ឡំផ​ង​ដែ​រ។ ក្នុងព្រះ​គ​ម្ពីរ​ពួក​ចៅ​ហ្វា​យ ជំពូក​៧ ព្រះបា​នប​ង្គា​ប់​ឲ្យលោ​កគីឌា​ន ដឹក​នាំ​ពួ​ក​ប្រុស​ៗ​៣០០​នាក់ ឲ្យ​ប្រើ​ត្រែស្នែង ក្អម និង​ចន្លុះ ជាយុ​ទ្ធសា​ស្រ្តត​ទល់​នឹង​​ពួ​កខ្មាំង​សត្រូវ ​ដែល​“មាន​​​គ្នា​ច្រើន​​​ណាស់ ​ដូច​ជា​កណ្តូប សត្វ​អូដ្ឋ​របស់​គេ​ក៏​មាន​ច្រើន​ឥត​គណនា ដូច​ជា​ខ្សាច់​ដែល​នៅ​មាត់​សមុទ្រ”​(ខ.១២)​។ តើពួកអ៊ីស្រា​អែ​លអា​ច​ឈ្នះខ្មាំ​ងស​ត្រូវ​ដែល​ខ្លាំង​យ៉ាង​នេះឬ​ទេ? តាម​សមត្ថ​ភាព​រប​ស់​មនុស្ស គឺ​មិន​អា​ចទៅរួ​ចទេ​!ពួក​គេមិ​ន​មា​ន​គ្នា​គ្រ​ប់​គ្រា​ន់ ហើយ​ក៏​គ្មាន​គ្រឿងសាស្រ្តា​វុធ​ផ​ង។ ប៉ុន្តែ អ្វី​ដែល​ពួ​ក​គេ​មា​នដែ​ល​អា​ច​ជួយ​ពួ​ក​គេបា​ន   និងជា​​អ្វីដែ​ល​ពួក​គេ​ត្រូវ​ការ​នោះ គឺ​ព្រះប​ន្ទូល​សន្យា​រ​បស់​ព្រះ ដែល​ព្រះអ​ង្គបា​ន​មា​នប​ន្ទូល​ធានាដ​ល់ពួ​កគេ​ថា​ “អញ​​នឹង​ជួយ​សង្គ្រោះ​ឯង​រាល់​គ្នា ហើយ​ប្រគល់​ពួក​ម៉ាឌាន​មក​ក្នុង​កណ្តាប់​ដៃ​ឯង ដោយសារ​មនុស្ស​៣០០​នាក់”​(ខ.៧)។ តើ​ពួក​គេ​បា​ន​ទទួ​ល​ល​ទ្ធផ​ល​យ៉ា​ង​ណា? គឺពួកគេ​បា​នទ​ទួ​ល​ជ័យ​ជ​ម្នះដ៏​អ​ស្ចារ្យ! តើ​អ្ន​កកំ​ពុ​ង​តែ​ប្រ​ឈម​មុខ​នឹ​ង​ឧ​បស័​គ្គ​ ដែ​ល​មិន​អា​ច​ជ​ម្នះ​បា​នឬ?…

Read article
សេចក្តីស្រឡាញ់ដែលគ្មានដែនកំណត់

ថ្មីៗ​នេះ មិត្ត​ភ័ក្រ​រប​ស់ខ្ញុំ​ម្នា​ក់ បាន​ផ្ញើអ​ត្ថប​ទមួ​យ ដែល​និយាយ​អំពី​ប្រវត្តិ​របស់​ចម្រៀង​ទំនុក​ដំកើង​ ដែល​ខ្ញុំ​បាន​ឮ​គេច្រៀង​ជាញឹ​កញា​ប់ កាល​ពីក្មេ​ង ដែលវគ្គ​ទី៣​មាន​ទំនុក​ដូចតទៅ​ : បើ​ជាស​មុទ្រ​ពេញដោ​យ​ទឹក​ខ្មៅ ហើយមេ​ឃជា​​ផ្ទាំង​ក្រដាស​ទទេ បើ​ស្លាប​ប៉ាកកា​មា​ន​ច្រើន​ដូច​ស្មៅ ​នឹងម​នុ​ស្សសុ​ទ្ធ​តែ​ជា​ស្មៀន​សរសេរ នោះ​បើ​សរសេរ​ពី​ព្រះ​ហឫទ័​យ ស្រឡាញ់ដ​ល់​មនុស្ស​សារព័ន នឹងត្រូ​វ​ពង្រីង សមុទ្ររ​លីង អស់​ផ្ទៃមេ​ឃ​ក៏​មិ​ន​គ្រាន់។ ពាក្យពេ​ចន៍​ទាំង​នេះ​ ជា​ផ្នែក​មួ​យ​នៃ​កំណាព្យ​របស់​ជន​ជាតិ​យូដា នៅ​សម័​យ​បុរាណ ហើយ​គេ​ធ្លាប់​ឃើញ​កំណាព្យ​នោះ នៅ​លើ​ជញ្ជាំង​របស់​អ្នក​ជម្ងឺ ក្នុង​មន្ទីរ​ពេទ្យ​ផ្លូវ​ចិត្ត​ផង​ដែរ។​ លោក​ផ្រេដឺរិក អ៊ែម លេមែន (Frederick M. Lehman) មាន​ការ​ប៉ះពា​ល់​ចិត្តយ៉ាងខ្លាំ​ង ពេល​បាន​អាន​បទ​កំណាព្យ​នេះ បាន​​ជា​គាត់​ចង់​ពង្រីក​បទ​កំណាព្យ​ឲ្យ​កាន់​តែវែ​ង ធ្វើ​ជា​បទ​ចម្រៀង​។ ក្នុង​ឆ្នាំ១​៩១៧ ពេល​គាត់​កំពុង​អង្គុ​យញាំអាហារ​ថ្ងៃ​ត្រង់​​នៅ​លើ​កេសដាក់​​ក្រូ​ច​ឆ្មា ក្នុង​អំឡុង​ពេល​សម្រាក​ពី​ការងារ​លី​សែង គាត់​ក៏​បាន​បន្ថែម​ទំនុក​បទ​ពីរ​វគ្គ​ទៀត និង​បន្ថែម​វគ្គ​បន្ទរ ពី​លើប​ទ​កំណាព្យ​នេះ ហើយ​ក៏​តែង​បាន​បទ​ចម្រៀង​ទំនុក​ដំកើ​ង​មួ​យប​ទ ដែល​មានចំ​ណង​ជើងថា “សេចក្តី​ស្រឡាញ់​នៃ​ព្រះ”។ យ៉ាង​ណាមិ​ញ អ្នក​និពន្ធ​ទំ​នុក​ដំកើង បាន​ផ្តល់​ឲ្យ​នូ​វ​ការ​កម្សាន្ត​ចិត្ត ដែលយើ​ង​អាច​រក​បាន​ក្នុងក្តី​ស្រ​ឡាញ់រប​ស់ព្រះ​ ក្នុង​ទំនុក​ដំកើ​ង ជំពូក​៣៦ ដែល​បាន​ចែ​ង​ថា​ “ឱ​​ព្រះយេហូវ៉ា​អើយ សេចក្តី​សប្បុរស​នៃ​ទ្រង់​ខ្ពស់ ដល់​ផ្ទៃ​មេឃ សេចក្តី​ស្មោះត្រង់​នៃ​ទ្រង់​ក៏​ដល់​ពពក​ផង”(ខ.៥)។ ទោះ​បី​ជា​ជីវិត​រប​ស់​យើង​​​កំពុ​ង​ស្ថិត​ក្នុង​ស្ថា​នភា​ពបែ​បណា​ក៏​ដោយ​​ គឺ​ទោះ​យើង​កំពុ​ងមា​ន​អារម្មណ៍​ច្របូក​ច្របល់…

Read article
ការលើកទឹកចិត្តគ្នា

លោក​យូសេន បុល(Usain Bolt) និង​យ៉ូហាន ប្លេក(Yohan Blake) ជា​កីឡាករ​រត់ប្រណាំ​របស់​ប្រទេស​ចាម៉ៃកា ដែលបា​ន​ដណ្តើម​បាន​ជ័យ​ជម្នះ​ជា​ប្រវត្តិ​សាស្រ្ត ​ពេលដែ​លអ្ន​ក​ទាំង​ពីរ​បាន​រត់​ដល់​ទីមុន​គេ ក្នុង​លេខ​រៀ​ងទី​១ និងទី​២​ ក្នុង​ការ​រត់​ប្រណាំ​ចម្ងាយ​១០០​ម៉ែត្រ និងច​ម្ងាយ​២០០​ម៉ែត្រ ក្នុង​ការ​ប្រ​កួត​អូឡាំពិ​ក ឆ្នាំ២​០១២ នៅ​ទីក្រុង​ឡុង។ ទោះ​បី​ជា​អ្នក​ទាំង​ពីរមា​នកា​រប្រណាំប្រ​ជែង​គ្នា​ក្នុងកា​រ​ប្រកួត​យក​ជើង​ឯក​ក៏ដោ​យ ក៏លោ​ក​បុល​បាន​សរសើរ​លោក​យ៉ូហាន ដែល​ជា​ដៃ​គូ​ក្នុង​ការហ្វឹកហា​ត់ថា​ “ជាច្រើ​ន​ឆ្នាំក​ន្លង​មក​នេះ​ លោក​យ៉ូហាន​បាន​ជួយ​ឲ្យ​ខ្ញុំក្លា​យ​ជាកី​ឡាក​រ ដែ​លល្អ​ជា​ង​មុន។ គាត់​ពិត​ជា​បាន​ជួយ​ជំរុ​ញឲ្យ​​​ខ្ញុំ​ទៅមុ​ខ ហើយ​ជួយឲ្យ​ខ្ញុំ​មាន​កា​រប្រុ​ងប្រ​យ័​ត្ន និង​ការ​ត្រៀមខ្លួ​ន​​​ជា​និច្ច”។ ការ​នេះបា​ន​ប​ង្ហាញ​ច្បា​ស់​ថា​ អ្នក​ទាំង​ពី​រ​បាន​លើកទឹ​ក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​ម​ក​ ឲ្យ​បា​នទ​ទួល​ជោ​គជ័​យ​ដ៏​ល្អ​ប្រ​សើរ នៅ​ទីលា​ន​រត់​ប្រ​ណាំង។ យ៉ា​ងណា​មិ​ញ ក្នុង​នា​មជា​អ្ន​ក​ជឿព្រះ​គ្រីស្ទ យើង​មាន​អភ័យ​ឯក​សិទ្ធិ និង​ការ​ទទួ​ល​ខុ​សត្រូ​វ ​នៅក្នុ​ងកា​រ​លើក​ទឹ​ក​ចិត្ត​គ្នា​ទៅ​វិញទៅម​ក ក្នុង​ជំនឿ​រប​ស់យើ​ង។ គឺដូ​ច​ដែល​អ្ន​កនិ​ព​ន្ធព្រះគម្ពីរ​ហេព្រើ​មា​នប្រ​សា​សន៍​ថា “ត្រូវ​ឲ្យ​យើង​ពិចារណា​មើល​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ ដើម្បី​នឹង​បណ្តាល​ឲ្យ​មាន​សេចក្តី​ស្រឡាញ់ ហើយ​ឲ្យ​ប្រព្រឹត្ត​ការ​ល្អ​ផង”(ហេព្រើ ១០:២៤)។ ព្រះ​វិហារ​មិន​គ្រាន់​តែ​ជា​ស្ថាប័ន​សង្គម​មួយ​ប៉ុណ្ណោះទេ​​ តែ​ក៏​ជា​កន្លែង​ដែល​នាំ​យើង​ឲ្យ​ចូល​ទៅជិ​តព្រះ​ និងលា​ងស​ម្អាត​អំពើ​បាប​របស់យើ​ង ហើយ​ជា​កន្លែ​ងដែ​ល​យើង​អាច​ជួយ​គ្នា​ទៅវិញ​ទៅម​ក​ ឲ្យ​មាន​ការ​លូត​លាស់​កាន់​តែមា​ន​លក្ខណៈ​ដូច​ព្រះ​គ្រី​ស្ទ។​ គោល​បំណ​ង​នៃ​ការ​ជួប​ប្រ​ជុំគ្នា ក្នុង​រូប​កាយ​តែ​មួយ គឺ​ដើម្បី​កំឡាចិ​ត្ត និ​ងលើក​ទឹក​ចិ​ត្តគ្នា​ទៅ​វិញ​ទៅម​ក​(ខ.១៩-២៥)។ គ្មានគ្រី​ស្ទប​រិស័ទ​ណា អាច​រស់​នៅ​ថ្វាយព្រះ​ តែ​ម្នាក់​ឯង​ឡើយ។ ដើម្បី​រស់​នៅ​តាម​បំណង​ព្រះ​ទ័យ​ព្រះ​ យើង​ចាំបា​ច់ត្រូ​វ​រួម​គ្នា​ជាសហគមន៍​នៃ​អ្ន​ក​ជឿ​ព្រះ។ កាល​ណា​យើង​បាន​ជួប​ជុំ​ជាមួ​យគ្រី​ស្ទ​បរិស័ទ​ដទៃ​ទៀត…

Read article
ថ្លែងប្រាប់នៅលើភ្នំ

ខ្ញុំមានការភ្ញាក់ផ្អើលណាស់ ពេលដែលបានដឹងថា មានអត្ថបទសារពត៌មានជាតិដែលគេបានចែកផ្សាយទូទាំងស​ហ​រដ្ឋ​អាមេរិក បាន​កោត​សរសើរ​ក្មេង​ជំទង់​មួយ​ក្រុម ដែល​ជា​អ្នក​ជិះស្គីលើ​ក្តាប​ន្ទះ ដែល​បាន​ធ្វើ​កម្មវិ​ធីថ្វា​យប​ង្គំ​ព្រះ​ប្រចាំស​ប្តាហ៍រ​បស់ពួ​កជំ​នុំ នៅតា​មចំ​ណោត​ជិះ​ស្គី​មួយ ក្នុង​រ​ដ្ឋ​ខូឡូរ៉ាដូ។ កាសែត​សាំមិត ដេលីញូ បានចុះផ្សា​យថា​ មានម​នុស្ស​ជា​ច្រើន​មាន​ការ​ប៉ះ​ពាល់​ចិត្ត ពេល​បា​នស្តា​ប់​រឿង ដែល​កញ្ញា​ឃីម​បឺលី នីកូលេទី​ បាន​ចែ​ក​ចា​យ អំពីក្មេ​ង​ជំទង់ ដែល​ចូល​ចិត្ត​ជិះស្គី​លើក្តាប​ន្ទះ និង​ចូល​ចិត្ត​ប្រាប់​គេ​ អំពី​ការ​ដែ​លព្រះគ្រីស្ទ​បាន​ធ្វើ​ឲ្យជីវិត​ខ្លួន​ផ្លាស់​ប្រែ។ នៅ​ទីនោះ មាន​អង្គ​ការ​យុវជន​គ្រីស្ទប​រិស័ទ​មួយ បានជួយ​ឧប​ត្ថម្ភ​ក្មេង​ជំទង់ ដោយ​បណ្តុះ​បណ្តាល​ពួក​គេ ឲ្យទៅ​ចែ​កចា​យ ​អំពី​​សេចក្តី​ស្រឡា​ញ់​​រប​ស់​ព្រះ។ ការ​ធ្វើកិ​ច្ចកា​រអ្វី​មួយ ដោយ​ខ្លួន​ឯង គឺ​ងាយ​ស្រួល​ជាង​ការ​បណ្តុះ​បណ្តាល​អ្នកដ​ទៃ ឲ្យ​ធ្វើកិ​ច្ចកា​រនោះ​ ប៉ុន្តែ ព្រះ​យេស៊ូ​វ​បាន​ធ្វើ​ការលះប​ង់ពេ​លវេ​លា និង​កម្លាំង នៅក្នុ​ងកា​រ​បង្រៀន​សាវ័ក​ទាំង​១២​នាក់ ដើម្បីឈោ​ង​ចាប់​លោកិ​យ តាម​រយៈ​ពួក​គេ​។ ក្នុង​អំឡុង​ពេល​ដែល​មាន​មនុស្ស​ជាច្រើ​ន កំពុង​ស្រែក​អំពាវ​សូម​ឲ្យ​ព្រះអង្គ​ប្រោសខ្លួន​ឲ្យជា​ ព្រះអ​ង្គបា​នយា​ង​ឡើង​ភ្នំ ដែល​នៅទី​នោះ “ទ្រង់​​តម្រូ​វ​​១២​នាក់​ឲ្យ​បាន​នៅ​ជា​មួយ​នឹង​ទ្រង់ ដើម្បី​ទ្រង់​បាន​ចាត់​គេ ឲ្យ​ចេញ​ទៅ​ប្រកាស​ប្រដៅ”(ម៉ាកុស ៣:១៤)។ ក្នុង​ចំណោ​មអ្ន​កជិះ​ស្គី​លើក្តា​បន្ទះ​   នៅរ​ដ្ឋខូ​ឡូរ៉ាដូ មាន​ម្នាក់​បាន​ចែក​ចាយ អំពី​ការ​បណ្តុះ​បណ្តាល​​អំពី​​​ការ​បង្កើត​សិស្ស យ៉ាងដូ​​ច​នេះ​​ថា​ “កាល​ពីមុ​ន ខ្ញុំមិ​នដែ​លអា​ចក​សាង​ទំនាក់ទំ​នង​ជាមួយ​ក្រុ​មគ្រួ​សារ ឬ​មិត្ត​ភ័ក្រ​ឲ្យ​បាន​ល្អទេ​។ ខ្ញុំ​បាន​នៅឆ្ងា​យ​ពីពួ​ក​គេ។ តែ​កម្មវិ​ធីប​ណ្តុះ​បណ្តាល​នេះ​ បាន​បង្រៀ​ន​ឲ្យ​ខ្ញុំស្គា​ល់សេ​ចក្តី​ស្រឡាញ់រ​បស់ព្រះ​…

Read article