January

You are here:
ការស្តាយក្រោយ

តើអ្នក​ធ្លាប់​ស្តាយ​ក្រោយ បន្ទាប់​ពីបា​ន​ទិញ​ទំនិញ​អ្វី​មួយ​​​ខុស​​ដែរ​ឬ​​​ទេ? មុន​ពេល​ខ្ញុំទិ​ញ​របស់​ប្រើ​ប្រាស់​ណាមួ​យ​ ខ្ញុំ​មាន​ចិ​ត្ត​ច្រាស់​ច្រាល​ ព្រោះខ្ញុំ​ច​ង់​ប្រើ​វា​ជាលើ​កទី​មួ​យ។ តែ​បន្ទាប់​ពី​បាន​ទិញ​រប​ស់នោះ​ហើ​យ​ ជួន​កាល​ខ្ញុំ​ស្រាប់​តែ​មាន​អារ​ម្មណ៍​ស្តាយ​ក្រោយ​ភ្លាម​។ មាន​សម្លេង​មួ​យ​បាន​សួរ​ខ្ញុំថា​ តើខ្ញុំ​ពិត​ជា​ត្រូ​វកា​ររ​បស់​នេះមែ​ន​ឬ? តើ​ខ្ញុំ​គួរ​តែចំ​ណាយ​លុយ ទៅលើ​របស់​នោះ​ឬទេ​?    ក្នុង​បទ​គម្ពី​រ​លោកុប្បត្តិ ជំពូក៣ យើង​ឃើញ​ថា មាន​កា​រស្តា​យ​ក្រោ​យ ជា​លើក​ដំ​បូ​ង​បំផុ​ត​បាន​កើត​ឡើង​ចំពោះ​មនុ​ស្ស​ជាតិ។ រឿ​ងនោះ​បា​ន​កើត​មាន នៅ​ពេល​ដែល​សត្វ​ពស់​ដែ​ល​មាន​ល្បិច​កល ​បាន​បញ្ចុះ​បញ្ចូល​នា​ង​អេវ៉ា ឲ្យមា​ន​ការសង្ស័យ​ចំពោះ​ព្រះ​បន្ទូល​ព្រះ(​ខ.១)។ បន្ទា​ប់ម​ក ពេ​លវា​ឃើ​ញ​នាង​មាន​កា​រស​ង្ស័យ​ចំពោះ​ព្រះប​ន្ទូល​ព្រះហើ​យ វា​ក៏​បាន​នាំ​ឲ្យ​នាង​សង្ស័យ​ចំពោះ​បុគ្គលិក​លក្ខ​ណៈ​របស់​ព្រះ​ទៀ​ត(ខ.៤-៥)។ វា​បាន​សន្យា​ថា​ ភ្នែក​នាង​នឹ​ង “ភ្លឺ​ឡើង” ហើយ​នាង​នឹង​បាន “ដូ​ចជា​ព្រះ​”(ខ.៥)។ ដូ​ចនេះ នា​ង​អេ​វ៉ាក៏​បាន​ប​រិភោគ​ផ្លែ​ដឹង​ខុស​ត្រូ​វ ហើយ​អ័ដាំម​ក៏​បាន​ញាំ​តាម។ ​ហើយ​អំពើ​បាប​ក៏បា​នចូ​ល​មក​ក្នុង​លោ​កិយ។ ប៉ុន្តែ អ្នក​ទាំង​ពីរ ​ដែលជា​បុ​រស និ​ងស្ត្រី​ដំ​បូង បាន​ទទួ​លនូ​វ​លទ្ធ​ផល​អាក្រ​ក់ លើស​ពី​អ្វីដែល​ពួ​ក​គេច​ង់បា​ន​ទៅ​ទៀត​។ ភ្នែក​ពួ​ក​គេក៏​បាន​ភ្លឺ​ឡើង​ ប៉ុន្តែ ពួក​គេមិ​ន​បាន​ដូ​ច​ព្រះ​ទេ។ តា​មពិ​ត បន្ទាប់​ពីមា​នរឿ​ង​នេះ​កើត​ឡើ​ង អ្វីដែ​លពួ​ក​គេ​ធ្វើមុ​ន​គេ គឺរ​ត់ទៅ​ពួ​ន គេច​ចេញ​ពី​ព្រះ​វត្ត​មាន​ព្រះ(ខ.៧-៨)។ អំពើ​បាប​នាំ​ម​កនូ​វ​ផល​វិបាក​ដ៏​អា​ក្រក់​បំ​ផុ​ត។ វា​តែង​តែ​ព្យា​យាម​រារាំ​ង​មិន​ឲ្យ​យើង ទទួល​បាន​នូវ​របស់​ដ៏​ល្អបំ​ផុត​ពី​ព្រះ។ ប៉ុន្តែ ព្រះ​បាន​ដណ្តប់​កាយ​របស់​អ័ដាំម និងនា​ងអេ​វ៉ា ដោយ​ស្បែក​សត្វ ​ដោយសេ​ចក្តី​មេត្តា​ករុណា…

Read article
មានតម្លៃ ក្នុងព្រះនេត្រព្រះ

ពេល​ដែល​បា​ន​ទទួ​លដំ​ណឹង​ថា មាន​មិត្ត​សំឡាញ់​រប​ស់យើ​ងម្នា​ក់​បាន​លាចាក​លោក ទៅ​នៅជា​មួ​យព្រះ​អម្ចាស់ មាន​បង​ប្អូន​រួម​ជំនឿ​ដ៏​ឆ្លាត​វ័យ​ម្នា​ក់ បាន​ផ្ញើ​ពាក្យ​កម្សាន្ត​ចិត្ត​មក​ខ្ញុំ​ថា “ការ​​ស្លាប់​​របស់​​ពួ​ក​អ្ន​ក​​បរិ​សុទ្ធ​​នៃ​ព្រះយេហូវ៉ា ជា​ការ​វិសេស​ដល់​ព្រះនេត្រ​ទ្រង់”(ទំនុកដំកើង ១១៦:១៥)។ សេចក្តីជំ​នឿ​ដ៏​រឹង​មាំ​ដែល​មិ​ត្តសំ​ឡាញ់​របស់យើ​ង មាន​ចំពោះ​ព្រះគ្រី​ស្ទ ជា​លក្ខណៈ​សម្ប​ត្តិដ៏​សំខាន់​ជា​ង​គេ​ ក្នុង​ជីវិ​ត​រប​ស់​គាត់ ហើយ​យើង​​ដឹង​​ថា​ ពេល​​នេះ​​គាត់​​បា​ន​​ទៅនៅ​ជា​មួយ​ព្រះ ក្នុង​ន​គរ​ស្ថាន​សួគ៌​ហើ​យ។ ក្រុមគ្រួ​សារ​របស់គា​ត់ ក៏​បាន​ដឹង​ច្បា​ស់ថា គា​ត់បា​ន​ទៅ​នៅ​ជា​មួយ​ព្រះអង្គ​ តែ​​ខ្ញុំគ្រាន់តែ​គិ​ត​អំពីទុ​ក្ខព្រួ​យរ​បស់ពួ​ក​គេនៅ​ក្នុង​ការបែក​គ្នានេះ​ប៉ុ​ណ្ណោះ​។ ហើយ​វា​ជាកា​រ​ត្រឹ​ម​ត្រូវ​ណា​ស់ ដែល​យើង​គិត​អំពី​អ្ន​កដ​ទៃ ​ក្នុង​អំឡុង​ពេលដែ​ល​ពួក​គេមា​នទុ​ក្ខ​ព្រួយ ឬ​ជួប​ការ​បាត់​បង់។ ប៉ុន្តែ បទគ​ម្ពី​រទំ​នុក​ដំកើង ដែលគេ​បា​ន​ផ្ញើ​មក​ខ្ញុំ​នោះ បាន​បង្វែរ​អារម្មណ៍​របស់​ខ្ញុំ ឲ្យ​មក​គិត​អំ​ពីរ​បៀប​ដែល​ព្រះ​អម្ចាស់​ឲ្យ​តម្លៃ ​ចំពោះ​​​ការលា​ចាក​លោ​ក​របស់​មិ​ត្ត​សំឡា​ញ់​​យើង​។ ព្រះ​អម្ចាស់ឲ្យ​ត​ម្លៃ ចំ​ពោះការអ្វី​ដែ​ល​ពិត​ជា​មានតម្លៃ​​សម្រាប់​ព្រះ​អង្គ​មែន។​ នៅក្នុ​ង​កា​រ​ស្លាប់​រប​ស់​ពួ​កប​រិ​សុទ្ធ គឺមា​ន​កា​រមួ​យ ដែល​កម្សាន្ត​ចិត្ត​យើ​ង នៅពេល​​ដែល​យើង​កំពុ​ង​សោ​ក​ស​ង្រេង ចំពោះ​អវ​ត្តមា​នរ​បស់​ពួ​ក​គេ។ ត្រង់ចំ​ណុច​នេះ​ យើង​អាច​និយាយ​បាន​ម្យ៉ាង​ទៀត​ថា​ “ព្រះ​អម្ចា​ស់បានរាប់ការស្លាប់របស់ពួ​ក​ប​រិ​សុទ្ធ(ពួកស្ងួនភ្ញា)រប​ស់ព្រះអ​ង្គ ជា​ការដ៏​មាន​ត​ម្លៃ ឬសំ​ខាន់​ណាស់”​។ ពុំ​នោះទេ​ យើង​អាច​បក​ស្រា​យ​ថា “​កូន​ស្ងួ​ន​ភ្ញារ​បស់​​ព្រះ​អង្គ គឺពិតជាមាន​តម្លៃ​ចំ​ពោះព្រះអង្គ​ណាស់ បាន​ជា​ព្រះអង្គ​មិន​ឲ្យ​ពួក​គេស្លា​ប់ដោយ​ឥត​ន័​យ​ឡើយ”។ ព្រះទ្រង់​មិ​នមើ​លងាយ​ការ​ស្លាប់​ឡើ​យ។ ព្រះគុ​ណ និង​ព្រះ​ចេស្តា​រ​បស់​ព្រះអ​ង្គពិ​ត​ជា​អស្ចារ្យ ​ចំពោះ​យើង​ដែល​​ជាអ្ន​កជឿ​ព្រះអង្គ​ណាស់ បាន​ជា​កា​របា​ត់​បង់​ជី​វិត​រប​ស់យើ​ង នៅលើ​ផែ​ន​ដី​នេះ ​ជាកា​រចំ​ណេញ​ដ៏​អស្ចារ្យ។ ថ្ងៃនេះ​​ យើ​ងមើ​ល​ឃើញ​ព្រះអ​ង្គព្រៀ​ងៗ​។…

Read article
ការរំពឹងគិតដ៏ធំ

មានពេ​ល​មួ​យ ​ខ្ញុំ​បាន​សួរ​គ្រូពេ​ទ្យប្រឹ​ក្សាផ្លូ​វចិ​ត្ត​ម្នាក់ អំពី​បញ្ហា​ធំ​ៗ​ដែល​នាំ​ឲ្យ​​មនុស្ស​ជា​ច្រើន​​ម​​ក​សុំ​យោបល​​ពី​​គាត់។ គាត់​ក៏បា​ន​ឆ្លើ​យត​ប ដោយគ្មា​ន​ការ​អ​ល់អែ​កថា​ ​“ការ​ខក​បំណង ​បាន​នាំឲ្យ​ពួ​កគេ​ប្រឈម​មុខ​នឹង​ប​ញ្ហា​ជាច្រើ​ន​ នៅពេ​លអ​នាគ​ត។ បើសិ​ន​ជា​ពួក​គេមិ​ន​ប្រញាប់​ជម្នះ​កា​រខក​ចិត្ត​នោះ​ទេ ​នោះវា​នឹ​ង​លូត​លាស់​ក្លា​យ​ជាទៅ​កំ​ហឹ​ង និង​ភាព​ល្វីង​ជូ​រ​ចត់​នៅក្នុ​​ង​ចិត្ត”។      ក្នុង​ពេល​ដ៏​ល្អបំ​ផុ​ត យើង​ងាយ​នឹ​ង​រំ​ពឹង​ថា​ យើង​នឹង​បាន​ទៅ​ក​ន្លែង​ដ៏​ល្អ​ ដែល​មាន​មនុស្ស​ល្អ​នៅ​ក្បែរ​យើង​ ដែ​ល​ពួក​គេចូ​ល​ចិ​ត្ត ហើយ​សរសើរ​យើង។ ប៉ុន្តែ ជីវិត​រប​ស់​យើង មានឧបស័​គ្គ​ជា​ច្រើន ​ដែល​ធ្វើ​ឲ្យ​ការ​រំពឹង​គិតនេះ ​ក្លា​យ​ជា​ការ​ខ​កបំ​ណ​ង។ តើយើ​ង​ត្រូ​វ​ធ្វើ​ដូច​ម្តេច​? យ៉ាង​ណា​មិ​ញ មាន​ពេល​មួយ​សា​វ័កប៉ុល​បាន​ជាប់​គុក ហើយ​មាន​គ្រីស្ទប​រិស័ទ​ខ្លះ ក្នុង​ក្រុង​រ៉ូម បាន​​ព្យាយាម​ធ្វើឲ្យ​គាត់ពិ​បាក​​ចិត្ត​(ភីលីព ១:១៥-១៦) ប៉ុន្តែ នៅពេ​លនោះ​ ​គាត់នៅ​តែ​មា​ន​ក្តីអំណរ ​ដោយ​គ្មាន​ការ​ភ្ញាក់​ផ្អើល​ឡើ​យ។ គាត់​យល់​ថា​ ព្រះបា​ន​ប្រទាន​ឲ្យ​គាត់​នូវ​បេសកក​ម្ម​ថ្មី​មួ​យ​ទៀត។ ពេល​គេ​ឃុំ​ខ្លួន​គាត់​នៅ​ក្នុង​ផ្ទះ គាត់​បាន​ធ្វើ​បន្ទា​ល់អំ​ពី​ព្រះ​គ្រីស្ទ ដល់​ពួក​អ្ន​ក​យា​ម ដែល​នាំ​ឲ្យ​ដំណឹង​ល្អបា​ន​ចូល​ទៅ​ដ​ល់ដំ​ណាក់​របស់​ស្តេច​សេ​សា។ ទោះ​អ្ន​ក​ប្រឆាំង​នឹង​គាត់ កំពុង​ផ្សាយ​ដំណឹង​ល្អ ដោយមា​នគំ​និត​អាក្រក់​មែន​ក្តី ក៏​ការ​​នេះបា​ន​នាំ​ឲ្យ​គេបា​ន​ឮ​ដំណឹង​ល្អរបស់​ព្រះ​គ្រីស្ទ ​ដូច​នេះ​​គា​ត់​នៅតែ​មា​នអំ​ណ​រ​(ខ.១៨)។ សាវ័ក​ប៉ុល​មិន​ដែ​លរំ​ពឹង​ថា នឹង​បាន​​ទៅ​កន្លែង​ដ៏​អស្ចារ្យ​ណាមួយ ឬ​ទៅ​កន្លែ​ងដែ​លមា​ន​គេចូ​ល​​ចិត្ត​គាត់​ច្រើន​ឡើយ។ គាត់​គ្រាន់​តែរំ​ពឹង​ថា​ “ព្រះ​គ្រីស្ទ​នឹង​បាន​ដំកើង​ឡើង” តាម​រយៈ​គា​ត់​ប៉ុ​ណ្ណោះ(ខ.២០)។ ​និយាយ​រួម គា​ត់​មិន​មា​ន​ការ​ខក​ចិ​ត្ត​ទេ។ បើ​សិន​ជា​យើ​ងរំ​ពឹ​ង​ថា​ យើង​នឹ​ង​បាន​នាំ​អ្ន​កនៅ​ក្បែ​រយើ​ង…

Read article
ល្អលើសផែនការ

ការ​រំខាន គឺ​ជា​កា​រ​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​មនុស្ស​យើង​ជាធ​ម្មតា។ កម្រ​មាន​ថ្ងៃ​ណា ​ដែល​អ្វី​ៗ​មាន​ដំណើរ​ការ តាម​ផែន​ការណ៍​របស់​យើង​​។ ផែន​ការ​របស់​យើង​ច្រើន​តែ​ជួប​ឧប​ស័គ្គដែ​ល​យើង​មិន​អាច​គ្រប់​គ្រង​បាន។ យើង​​ជួប​ឧប​ស័គ្គ​ច្រើន​រាប់​មិ​នអ​ស់ ដែល​ចេះ​តែ​ប្រែ​ប្រួល​ពី​មួយ​ទៅ​មួយ​ជា​និ​ច្ច ដូច​ជា ជម្ងឺ ការ​ប៉ះទ​ង្គិច ការ​ស្ទះច​រា​ចរណ៍ ការ​ភ្លេច​ភ្លាំ​ង ឧបករណ៍​មាន​បញ្ហា ភាពអ​សីលធ​ម៌ ភាព​កម្ចិល ការ​ខ្វះកា​រ​អត់​ធ្មត់ កា​រខ្វះ​ស​មត្ថ​ភាព។ល។ ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ ពេល​មាន​បញ្ហា យើង​ច្រើន​តែ​មើល​ឃើញ​តែ​ការ​លំបាក​ប៉ុណ្ណោះ គឺមិ​នបា​ន​ឃើញ​ប្រយោជន៍​របស់​វា​ទេ។ យើង​ច្រើន​តែគិ​ត​ថា​ បញ្ហា​ទាំង​នោះ គ្មាន​ប្រយោជន៍​អ្វី ក្រៅពី​បំបាក់​ទឹក​ចិត្ត​យើ​ង ធ្វើ​ឲ្យជីវិត​យើង​កាន់​តែពិ​​បាក ហើ​យរា​រាំង​ផែន​ការ​របស់​យើង​ប៉ុណ្ណោះ​។ ទោះ​បី​ជាយ៉ា​ងណា​ក៏​ដោយ​ ព្រះ​អាច​ប្រើ​បញ្ហារ​បស់យើ​ង ដើម្បី​ការ​ពារ​យើង មិន​ឲ្យ​ជួប​គ្រោះថ្នាក់ ដែល​យើង​មើល​មិន​ឃើញ ពុំ​នោះ​ទេ ​បញ្ហា​នោះ​អាច​ជា​ឱកាស ដើម្បី​បង្ហាញ​ព្រះគុ​ណ និង​ការ​អត់​ទោស​បាប​របស់​ព្រះ។ វាអា​ចជា​កា​រចា​ប់​ផ្តើម​នៃកា​រអ្វី​ ដែលល្អ​​ប្រសើរ​លើស​អ្វី​ដែល​យើង​បាន​គ្រោង​ទុក​ទៅ​ទៀ​ត។​ ​ ទោះ​បញ្ហា​នោះជា​អ្វី​ក៏​ដោយ​ ទោះ​​​យើង​ប្រហែ​លជា​មិ​ន​យ​ល់​ពីមូ​លហេ​តុ ដែល​ព្រះ​អង្គ​ឲ្យ​ការ​ទាំង​នោះកើ​ត​ឡើង​ក៏​ដោយ ក៏​យើង​នៅ​តែអាច​ដឹ​ងច្បា​ស់ អំពី​បំណង​ព្រះទ័​យ​ដ៏ល្អ​រប​ស់​ព្រះ ​គឺ​ដើម្បី​ធ្វើឲ្យ​យើង​ផ្លាស់​ប្រែ ​ឲ្យកាន់​តែ​ដូច​ព្រះ​យេស៊ូវ និង​ដើម្បី​ពង្រី​កនគរ​របស់​ព្រះអ​ង្គ​ នៅ​លើ​ផែន​ដី​នេះ។​ បើ​យើង​និយាយ​ថា ការ​លំបាក​ដែល​បាន​កើត​ឡើង​ចំពោះ​រាស្រ្ត​របស់​របស់​ព្រះ ក្នុង​ប្រវត្តិ​សាស្ត្រ ជា​ការ​ខាត​ប​ង់ ដែល​ឥត​ប្រយោជន៍ នោះជា​​ការ​យល់ច្រ​ឡំហើ​យ។…

Read article
ភាពអស្ចារ្យនៃឈើឆ្កាង

ពេល​ដែល​ខ្ញុំ​ទៅ​ដើ​រលេ​ង នៅ​ប្រទេស​អូស្រាលី ខ្ញុំ​មា​នឱកាស​មើល​ផ្កាយ​ឈើ​ឆ្កាង​​​ខាង​ត្បូង ​ក្នុង​ពេល​យ​ប់​ដែល​មា​ន​ផ្ទៃមេឃស្រ​ឡះល្អ​។ ផ្កាយ​នេះ​មាន​ទីតាំង​នៅភា​គខា​ងត្បូ​ង។ វា​ស្ថិត​ក្នុង​ចំ​ណោម​ផ្កាយ​ដែ​ល​មានលក្ខណៈ​ពិសេស​បំផុត ក្នុង​លំហរ​អាកាស​។ អ្នក​ធ្វើ​ដំណើរ​តាម​សមុទ្រ និង​ពួក​នាវិក បា​នចា​ប់​ផ្តើ​ម​ពឹង​ផ្អែ​ក​លើទី​តាំង​របស់​ផ្កាយ​នេះ ​ក្នុង​សតវត្សរ៍​ទី​១៥ ក្នុង​ការ​ស្វែង​រក​ទិស និង​រក​ផ្លូ​វធ្វើដំ​ណើរ​ក្នុង​សមុ​ទ្រ នៅពេ​លយ​ប់​ងងឹត។ បើ​ធៀប​ជាមួ​យ​ផ្កាយផ្សេង​ទៀត​ ផ្កាយ​នេះ​មិ​នសូ​វធំ​ប៉ុន្មាន​ទេ​ តែ​គេអា​ច​មើល​វា​ឃើញ​នៅ​ពេ​ល​យប់ ​ ក្នុង​ពេល​ភា​គច្រើ​ននៃ​ឆ្នាំ​នីមួ​យ​​ៗ​។ នៅពេ​លយ​ប់​ងងឹ​ត ផ្កាយ​ឈើ​ឆ្កាង​ខាង​ត្បូង​បញ្ចេញ​ពន្លឺ​ច្បាស់​ណា​ស់ បានជាខ្ញុំអាចមើលវាឃើញ ទោះវានៅក្នុងកណ្តាលចំណោមផ្កាយដ៏ច្រើនក៏ដោយ។     វាពិតជាផ្ទាំងទស្សនីយភាពដ៏អស្ចារ្យមែន! ព្រះ​គម្ពី​រ​បាន​ចែង អំពី​ឈើឆ្កា​ង ដែល​មាន​ភាព​អស្ចារ្យ​ជាង​នេះទៅ​ទៀ​ត គឺ​ឈើ​ឆ្កាង​នៃ​ព្រះគ្រី​ស្ទ។ ពេល​ដែល​យើង​ក្រឡេច​មើល​ផ្កាយ​ទាំង​ឡាយ យើង​មើល​ឃើញ​ស្នា​ព្រះហស្ត​ដ៏​ស្រស់​ត្រកាល រប​ស់ព្រះ​អាទិ​ករ ប៉ុន្តែ ពេល​យើង​មើ​ល​ទៅ​ឈើ​ឆ្កាង យើង​មើល​ឃើញ​ព្រះអ​ង្គ​សង្រ្គោះ សុគត​ជួស​មនុស្ស ដែល​ជា​ស្នា​ព្រះហស្ត​របស់​ព្រះអ​ង្គ។ គឺ​ដូច​ដែល​បទ​គម្ពីរ​ហេព្រើ ១២:២ បាន​ប្រាប់​យើង​ឲ្យ​ “​រំពឹ​ង​មើល​ដល់​ព្រះយេស៊ូវ​ដ៏​ជា​មេ​ផ្តើម ហើយ​ជា​មេ​សម្រេច​​សេចក្តី​ជំនឿ​របស់​យើង ដែល​ទ្រង់​បាន​រង​ទ្រាំ​នៅ​ឈើ​ឆ្កាង ទាំង​មើលងាយ​ចំពោះ​សេចក្តី​អាម៉ាស់​ខ្មាសនោះ ឲ្យ​តែ​បាន​សេចក្តី​អំណរ​ដែល​នៅ​ចំពោះ​ទ្រង់ រួច​ទ្រង់​ក៏​គង់​ខាង​ស្តាំ​បល្ល័ង្ក​នៃ​ព្រះ”។ ឈើ​ឆ្កាង​នៅ​កាល់​វ៉ារីមា​ន​ភាព​អស្ចារ្យ​ ​គឺដោ​យ​សា​រព្រះ​ស​ង្រ្គោះនៃ​យើ​ងបា​ន​សុគត​ជួស​យើង ​នៅពេ​លដែ​ល​យើង​នៅ​មាន​បា​ប​​នៅ​ឡើ​ងផ​ង​(រ៉ូម ៥:៨)។ អ្នកដែ​ល​ទទួល​ជឿ​ព្រះ​គ្រីស្ទ គឺ​បាន​ជា​នឹង​ព្រះហើយ ​ ហើយ​ព្រះអ​ង្គស​ព្វ​ព្រះ​ទ័យ​នឹង​ដឹ​កនាំ​ពួ​ក​គេ ក្នុង​ការ​រស់​នៅ​ជារៀងរាល់​ថ្ងៃ(២កូរិនថូស ១:៨-១០)។…

Read article
ការលត់ដំក្នុងការរង់ចាំ

ការ​រង់​ចាំ ជាកា​រ​ពិ​បាក។ ក្នុង​ការ​រ​ស់​នៅ មាន​កា​រ​ជា​ច្រើន​ដែល​យើង​ត្រូវ​រង់​​ចាំ។ យើង​ឈរ​តម្រង់​ជួរ​​រង់​ចាំទិញឥ​វ៉ាន់ នៅហា​ងល​ក់ទំ​និ​ញ យើងរ​ង់​ចាំ​ធ្វើដំ​ណើរ នៅក​ន្លែង​ស្ទះ​ចរាចរណ៍ យើង​រង់​ចាំ​ជួ​ប​ពេទ្យ​នៅ​ក្នុង​មន្ទី​រ​ពេទ្យ ។ល។ ពេល​យើ​ងរ​ង់​ចាំ​ យើង​ប្រហែល​ជា​អង្គុយ​ត្រដុស​ម្រាម​ដៃ ដោយកា​រត​ប់​ប្រម៉ល់ ឬ​ស្ងាប​ដោ​យកា​រធុ​ញ​ទ្រាន់ ឬ​មួយ​មា​ន​ការ​ថប់​បា​រម្ភ​ក្នុង​ចិត្ត ​ដោយ​ចិត្ត​នឿយ​ណា​យ​ជាដើ​ម។ ពុំនោះ​ទេ ​លើស​ពី​នេះទៀ​ត យើង​ប្រហែល​ជា​រង់​ចាំ​ទទួល​សំបុត្រ ​ដែល​គេមិ​ន​ឃើញ​ផ្ញើ​មក​សោះ ឬ​រង់​ចាំ​កូន​ដែ​ល​បង្ហិ​នទ្រព្យស​ម្បត្តិ​ត្រឡ​ប់​មក​វិ​ញ ឬ​មួយ​រង់​ចាំ​ថ្ងៃ​ដែល​ប្តី​ឬប្រព​ន្ធ​យើង​ប្រែ​ចិ​ត្ត។​ យើង​រង់​ចាំ​កូ​ន​ ដែល​យើង​អា​ច​ឱប​ក្នុង​រង្វ​ង់ដៃ​រ​បស់​យើ​ង។ យើង​រង់​ចាំ​ពេ​លដែ​ល​បំណ​ង​របស់​យើង​បាន​សម្រេច​។ ក្នុង​ទំនុ​កដំ​កើ​ង ជំពូក៤០ ស្តេចដា​វីឌ​បា​ន​មា​ន​បន្ទូ​ល​​ថា “ខ្ញុំ​​បាន​រង់ចាំ​ព្រះយេហូវ៉ា ដោយ​អំណត់”។ តាម​ព្រះ​គ​ម្ពីរ​​ដើម ជា​ភាសា​ហេព្រើ ត្រង់​ចំណុ​ច​នេះ ស្តេច​ដាវី​ឌ​បាន​រង់​ចាំ​ពេល​ដែល​ព្រះ​ឆ្លើយ​តប​ការ​អធិស្ឋាន​របស់​ទ្រង់ ដោយ “រង់​ចាំ​ព្រះ​អង្គ​ហើ​យ រង់​ចាំ​ទៀត”។ ប៉ុន្តែ ​ក្រោយ​​មក ទ្រ​ង់ក៏បាន​​ក្រឡេក​​មក​មើ​ល​ពេលដែល​ព្រះបា​នព​ន្យាពេ​លឆ្លើ​យ​តប ហើយ​ទ្រង់​ក៏​បាន​ស​រសើរ​​ដំកើ​​​ង​ព្រះ​អង្គ។​ ​​ទ្រង់​មាន​បន្ទូល​ថា ​ព្រះអង្គ​បាន “​បណ្តាល​​​ឲ្យ​មាន​​ទំនុ​ក​​ថ្មី​​នៅ​​ក្នុង​​​មា​ត់​ខ្ញុំ គឺ​​ជា​​សេច​ក្តី​​សរសើរ​ដល់​ព្រះ​នៃ​យើង​ខ្ញុំ”​(៤០:៣)។ លោក​អេហ្វ ប៊ី មេយើរ(F. B. Meyer) បាន​មាន​ប្រសា​សន៍​ថា “ជំពូក​ដែល​និយា​យអំពី​ការ​ពន្យា​ពេល​របស់​ព្រះ ជាជំ​ពូ​កដ៏​ប្រសើ​រណា​ស់! ជំពូកនោះ​បង្ហាញ​អំពី​អាថ៌កំបាំង​នៃ​ការ​អប់​រំ​វិញ្ញាណ​មនុស្ស ឲ្យមាន​ចិត្ត​អត់​ធ្ម​ត់​ដ៏ប្រ​សើរ​បំផុត…

Read article
ថ្ងៃដ៏សាមញ្ញ

មាន​ពេល​មួយ ខ្ញុំបា​ន​ទៅ​ដើ​រក​ម្សាន្ត ក្នុង​សារៈ​មន្ទីរ ដែល​ថ្ងៃ​នោះ គេ​បាន​តាំង​ពិពណ៌​ក្រោម​ប្រធានប​ទ “រយៈ​ពេល​មួ​យថ្ងៃ​ ក្នុង​ក្រុង​ប៉ុម​ប៉េយ”។ ពេល​នោះ ខ្ញុំមា​ន​ការ​ភ្ញាក់​ផ្អើល​យ៉ាងខ្លាំ​ង ពេលដែ​ល​បាន​ដឹ​ងថា​ ខ្លឹមសារ​នៃ​ការពិ​ពណ៌នេះ​បាន​បង្ហាញ​ថា មុនពេល​សោ​កនាដ​កម្ម​កើតឡើ​ង ក្នុង​ក្រុង​ប៉ុម​ប៉េយ នៅថ្ងៃ​ទី២​៤ ខែ​សីហា ឆ្នាំ​៧៩ នៃ​គ្រីស្ទ​ស​ករាជ អ្វី​ៗ​គ្រប់​យ៉ាង​បាន​ប្រព្រឹត្ត​ទៅ​ជាធម្មតា នៅ​ពេល​ព្រឹក​ថ្ងៃនោះ​។ ប្រជា​ជន​កំពុង​មាន​សកម្ម​ភាពរ​ស់នៅ​ និងប្រ​កប​របរ​រក​ស៊ីជា​ធម្មតា នៅ​ផ្ទះ នៅ​ទីផ្សា និង​នៅកំ​ពង់​ផែ នៃទី​ក្រុង​ប៉ុម​ប៉េ ដែល​មាន​ប្រជា​​ជន ២​ម៉ឺន​នាក់ ​ជាទីក្រុ​ង​ដ៏សម្បូរ​សប្បាយ របស់​ចក្រ​ភព​រ៉ូ​ម៉ាំង។ តែ​នៅ​ម៉ោង​៨​ព្រឹក ​គេឃើ​ញមា​នផ្សែ​ង​តូច​ៗ​បាញ់​ចេញ​ជាប​ន្តប​ន្ទាប់ ពី​ភ្នំ​ភ្លើង​វេសូវាស   ដែល​នៅ​ក្បែរ​ទីក្រុ​ង​នោះ​ ប​ន្ទាប់ម​ក នៅ​ពេល​រសៀល​ស្រាប់តែមាន​បន្ទុះ​ដ៏​ធំស​ម្បើមមួ​យ បាន​ចេញ​ពី​ភ្នំភ្លើ​ងនោះ​។ មិន​ដល់​២៤​ម៉ោង​ផង ទីក្រុង​ប៉ុម​ប៉េយ និង​ប្រជាជន​ជាច្រើ​ន ក្នុ​ង​ទីក្រុង​នេះ ត្រូវ​កំអែល​ភ្នំភ្លើង​ដ៏​ក្រា​ស់​កប់​ពី​លើទាំ​ងរ​ស់។ គេមិ​ននឹ​ក​ស្មាន​សោះ​ថា ​មាន​រឿង​នេះកើ​ត​ឡើង។ យ៉ាង​ណាមិ​ញ ព្រះយេស៊ូវ​បាន​ប្រា​ប់ពួ​ក​សិស្ស​របស់​ព្រះអ​ង្គ​ថា ព្រះអង្គ​នឹង​យា​ង​ត្រឡ​ប់ម​ក​វិញ នៅ​ថ្ងៃ​ណាមួ​យ​ ពេលដែ​ល​មនុ​ស្សម្នា​ កំពុង​រ​វល់​ធ្វើ​ការ​រក​ស៊ី ខ្លះ​ញាំអាហារ​ជា​មួយ​គ្នា ខ្លះ​កំពុង​រៀប​ការ ដោយ​មិន​ដឹ​ង​ថា មាន​រឿ​ងអ្វី​ជិ​ត​កើត​ឡើង​ឡើ​យ។ “ដ្បិត​​កាល​​ណា​​កូ​ន​​ម​នុ​ស្ស​មក នោះ​នឹ​ង​បាន​ដូច​ជា​នៅ​ជំនាន់​លោក​ណូអេ​ដែរ”(ម៉ាថាយ…

Read article
អ្នករវល់ទៅណា?

លោក​អេហ្គ័រ​ថុន រីយើសិន យ៉ាំង(Egerton Ryerson Young) ជា​បេសក​ជន ដែល​បាន​ធ្វើ​ការ​បម្រើ​កុល​សម្ព័ន្ធ​​សុល​​​ទក នៅ​ប្រទេស​កាណាដា ក្នុង​ទសវត្សរ៍​ឆ្នាំ​១៧០០​។ មេក​ន្ទ្រាញ​នៃ​កុល​សម្ព័ន្ធ​នេះ បាន​អរ​គុណ​លោក​យ៉ាំង សម្រាប់​ការ​នាំ​ដំណឹងល្អ​នៃ​ព្រះ​គ្រីស្ទ មក​ប្រាប់​ពួក​គេ ដែល​កាល​នោះ គាត់​បាន​ស្តាប់​ឮដំណឹងល្អជា​លើ​ក​ដំ​បូង ក្នុង​វ័យ​ចាស់​ជរា​។ ដោ​យ​សារ​គា​ត់ដឹ​ង​ថា​ ព្រះ​ជា​ព្រះវរបិតា​របស់​លោកយ៉ាំ​ង ដែល​គង់​នៅស្ថា​ន​សួ​គ៌ នោះ​គាត់​ក៏​បាន​​សួរលោ​កយ៉ាំ​ង​ថា   “តើកា​រនេះ​ មាន​ន័យ​ថា ព្រះអ​ង្គ​ជា​ព្រះវ​របិតា​រ​បស់​ខ្ញុំ​​ដែរ​ឬ?” ពេល​ដែល​លោក​បេសក​ជន​ឆ្លើយ​ថា​ “បាទ” ហ្វូង​មនុស្សដែ​ល​ម​ក​ជួប​ជុំ​គ្នា​នៅក្បែរ​នោះ ក៏​បាន​ស្រែក​ហូ​រ​​ឡើង។ ទោះ​យ៉ា​ង​ណាក៏​ដោ​យ​ លោក​មេ​កន្រ្ទាញ​មិន​ទាន់​និយាយ​ចប់​ទេ គាត់​បាន​មាន​ប្រសាសន៍​ទៀត​ថា​ “ខ្ញុំ​មិន​ចង់​ខ្វះកា​រគួរ​សម​ទេ ​ប៉ុន្តែ ខ្ញុំ​យ​ល់ថា​ ​… អ្នក​ហាក់​ដូច​ជាចំ​ណាយ​ពេល​យូរ​ណាស់ ទំរាំ​តែ​បាន… មក​ប្រាប់​បង​ប្អូ​ន​របស់​អ្នក ដែល​រស់​នៅ​ក្នុង​​ព្រៃនេះ​”។ ពាក្យ​​ពេច​ន៍នេះ បាន​ដក់​ជាប់​ក្នុ​ង​ចិត្ត​របស់​លោក​យ៉ាំង​ជានិច្ច។ មានពេ​ល​ជាច្រើ​ន​ដង​ហើយ ដែល​ខ្ញុំ​រវល់​តែ​នឿយ​ណាយ​នឹង​ការ​បត់​ចុះឡើ​ង​ៗ នៅ​ក្នុង​ជី​វិត ដោយគិ​តអំ​ពី​ធនធាន សម្រាប់​ឈោង​ចាប់​អ្នក​​ដទៃ​។ បន្ទាប់​មក ព្រះ​អង្គ​ក៏​បា​នដា​ស់តឿ​ន​ខ្ញុំ​ ឲ្យ​​ក្រឡេច​មើល​ជុំវិញ​ខ្លួន ឃើញ​​មាន​មនុស្ស​ជាច្រើ​ន ដែលមិនទា​ន់​បាន​ឮអំ​ពីព្រះ​យេ​ស៊ូវ។ ស្ថិត​ក្នុង​ពេល​នោះ ខ្ញុំ​នឹក​ចាំថា​ ខ្ញុំ​មាន​រឿង​មួយ សម្រាប់ទៅនិយាយប្រាប់គេ នៅកន្លែងណាដែល​ខ្ញុំទៅ​ដ​ល់…

Read article
ខ្សែបន្ទាត់បន្ទុកនាវា

ក្នុង​សតវត្ស​រ៍​ទី១៩ គេ​ច្រើន​តែ​ផ្ទុក​ឥវ៉ាន់​នៅ​លើសំ​ពៅ​លើស​ចំណុះ ដោយ​ខ្វះ​ការ​ពិចារ​ណា ​បាន​ជា​មាន​សំពៅ​ជាច្រើ​នបា​ន​លិច ហើយ​នាវិក​ត្រូវ​បាត់​ខ្លួន​ ក្នុង​សមុទ្រ។ ក្នុង​ឆ្នាំ ១៨៧៥ ​ដើម្បី​កែប្រែទម្លាប់​នៃកា​រ​ថ្វេសប្រហែស​នេះ លោក​សែមញួល ភ្លីមសូល​(Samuel Plimsoll) ដែល​ជាអ្ន​ក​​​នយោបាយ​នៃ​ចក្រ​ភព​អង់​គ្លេ​ស ក៏​បាន​ផ្តួច​ផ្តើម​គំនិត​បង្កើត​ច្បាប់ ដើម្បី​ដាក់​គំនូស​ខ្សែ​បន្ទាត់ នៅ​ចំ​ហៀង​នាវាទាំ​ងឡា​យ ដើម្បី​បង្ហា​ញ​ឲ្យដឹង​ថា នាវា​ទាំង​នោះ បានផ្ទុ​ក​ទំនិញ​ហួ​ស​កំណត់​ឬអ​ត់។ ក្រោយ​មក “​ខ្សែ​បន្ទាត់​ប​​ន្ទុ​កនា​វា​” ត្រូវ​បាន​គេ​ហៅថា​ ខ្សែ​បន្ទាត់​ភ្លីម​​សូល ដែល​គេ​នៅតែប​ន្ត​ប្រើជា​​គំនូស​នៅ​លើ​ចំហៀង​នា​វា​សព្វ​ថ្ងៃ។ ជួន​កាល ជីវិ​ត​របស់​យើ​ង​ហាក់​ដូច​ជា​មានប​ន្ទុក នៃកា​រ​ភ័យ​ខ្លាច ទុក្ខ​លំបាក និង​ការ​ឈឺក្បាល​ច្រើនពេក មិន​ខុស​ពី​នាវា​ទាំង​នោះឡើ​យ។ យើងថែ​ម​ទាំង​អាច​មាន​អារម្មណ៍​ថា យើង​កំពុង​​​ស្ថិតក្នុ​ង​គ្រោះថ្នាក់​ នៃកា​រ​លិច​លង់។ ទោះបី​ជា​យ៉ាងណា​ក៏​ដោ​យ ពេល​យើង​ស្ថិត​ក្នុង​ពេល​បែប​នេះ សូម​យើង​កម្លា​ចិត្ត​ខ្លួន​ឯង​ ​ដោយ​ចាំថា​ យើងមា​នប្រ​ភព​នៃជំ​នួយ​ដ៏​អ​ស្ចារ្យ។ យើង​មាន​ព្រះ​វរបិ​តា​​ដែល​បាន​​ត្រៀម​ខ្លួន​ជាស្រេ​ច   ដើម្បី​ជួយ​សម្រាល​បន្ទុក​យើង។ គឺដូចដែ​ល​​សាវ័ក​ពេត្រុស​បានមា​ន​ប្រសាសន៍​​ថា “ចូរ​​​ឲ្យ​អ្នក​រាល់​គ្នា​បន្ទាប​ខ្លួន នៅ​ក្រោម​ព្រះហស្ត​ដ៏​ពូកែ​របស់​ព្រះ​ចុះ ដើម្បី​ឲ្យ​ទ្រង់​បាន​ដំកើង​អ្នក​រាល់​គ្នា​ឡើង នៅ​វេលា​កំណត់ ហើយ​ចូរ​ផ្ទេរ​គ្រប់​ទាំង​សេច​ក្តី​ទុក្ខ​ព្រួយ​របស់​អ្នក​រាល់​គ្នា​ទៅ​លើ​ទ្រង់ ដ្បិត​ទ្រង់​តែង​យក​ព្រះទ័យ​​ទុក​ដាក់​នឹង​អ្នក​រាល់​គ្នា”(១ពេត្រុស ៥:៦-៧)។ ព្រះអ​ង្គ​អាច​ដោះស្រា​យ​បញ្ហាដែល​ញាំ​ញី​ជីវិត​យើង។ ទោះបី​ជា​យើ​ងប្រ​ហែល​ជាគិ​ត​ថា ការ​ល្បង​លក្នុ​ងជី​វិត​យើ​ង ហាក់​ដូ​ច​ជាប​ន្ទុក​ដែល​ធ្ង​ន់ពេ​ក ដែល​យើង​មិន​អាច​លី​រួច​ក៏​ដោយ ក៏​យើង​នៅ​តែអា​ច​មាន​ការធា​នាទាំង​ស្រុង​ថា ព្រះ​វរបិ​តានៃ​យើ​ង…

Read article
ធ្វើឥដ្ឋដោយគ្មានចំបើង

មនុស្ស​ជា​ច្រើន​បា​ន​ជួប​បញ្ហា នៅ​ក្នុង​​ការងារ ដោយ​សារ​ធន​ធាន​មា​ន​កំណត់។ យើង​នៅ​តែ​មិន​អាច​សម្រាល​បន្ទុ​ករ​បស់​យើ​ង ដោយ​សារ​យើង​មាន​ថ​វិការ និង​ពេល​វេលា​តិច​ជា​ង​មុនកម្លាំង​យើង​ក៏​ចុះ​ខ្សោ​យ ហើយ​អ្នក​ជួ​យ​យើ​ង​ក៏​មាន​គ្នា​កាន់​តែ​តិ​ច។ ជួន​កាល បន្ទុក​នោះក៏​កា​ន់​តែ​ធ្ងន់ថែ​ម​ទៀត។ ទាក់ទ​ង់នឹ​ងប​ញ្ហានេះ​ មានពា​ក្យស្លោ​ក​មួយបា​ន​ពោល​ថា​ “គេ​ឲ្យធ្វើ​​ឥដ្ឋ​កាន់​តែ​​​ច្រើន ដោយ​ប្រើ​ចំ​បើង​កាន់​តែតិ​ច​”។ ពាក្យ​មួយ​ឃ្លានេះ​ ​សំដៅ​ទៅ​លើ​ទុក្ខវេ​ទនា​របស់​សាសន៍​អ៊ីស្រាអែល ​ពេល​ពួក​គេកំ​ពុង​ជា​ប់​ជាទា​សករ ក្នុង​នគរ​អេស៊ីព្ទ។ កាល​នោះ ស្តេច​ផារ៉ោនបាន​សម្រេច​ចិត្ត​ឈប់​ផ្គត់ផ្គ​ង់​ចំបើង ដល់ពួ​ក​គេ តែទ្រ​ង់​បាន​តម្រូ​វឲ្យ​​ពួក​គេផលិត​ឥដ្ឋ​ឲ្យ​បាន​ចំនួន​ដដែល ជា​រៀង​រាល់​ថ្ងៃ។ ពួក​គេ​ក៏​បាន​ដើរ​រក​ចំបើង ​ដោយ​ខ្លួន​ឯង​ ទន្ទឹម​នឹង​នោះ​ ពួក​មេតម្រួត​របស់​ស្តេច​ផារ៉ោន​បាន​វាយ​ដំពួ​កគេ​ ហើយ​បង្ខំ​ពួក​​គេ​ឲ្យ​ធ្វើ​ការ​កាន់​តែ​ច្រើន​ជាង​មុន​​(និក្ខមនំ ៥:១៣)។ ពួក​អ៊ីស្រាអែ​ល​មាន​ការ​បាក់​ទឹក​ចិត្ត​យ៉ាង​ខ្លាំង បាន​ជា​ពួក​គេ​មិន​ព្រម​ស្តាប់ព្រះ​​រាជ​សារ​របស់​​ព្រះ​​សោះ​ឡើយ ពេលដែលព្រះ​អង្គ​មានបន្ទូល​តាម​រ​យៈលោ​កម៉ូសេ​ថា ​ព្រះអង្គ​​នឹង​​នាំ​​ពួកគេ​រាល់​គ្នា​ចេញ​ឲ្យ​រួច​ពី​បន្ទុក​នៃ​ពួក​សាសន៍​អេស៊ីព្ទ ហើយ​នឹង​ជួយ​ឲ្យ​រួច​ពី​ការ​បម្រើ​​គេ ព្រះអង្គ​នឹង​លើក​ព្រះហស្ត​ឡើង​លោះ ពួកគេ ដោយ​ការ​វិនិច្ឆ័យ​យ៉ាង​ធំ”(៦:៦)។ ទោះ​បី​ជា​ពួក​អ៊ីស្រាអែល​បដិសេធ​មិន​ព្រម​ស្តាប់​ព្រះ​រាជ​សារ​របស់​ព្រះ​ក៏​ដោ​យ ក៏ព្រះ​អ​ង្គ​នៅតែ​បន្ត​ដឹក​នាំ និង​បញ្ជា​លោក​ម៉ូសេ ដោយ​រៀបចំ​​ខ្លួន​គាត់ ឲ្យ​ទៅ​ចូល​គាល់​​ស្តេចផារ៉ោន។ ព្រះអ​ង្គ​នៅ​តែកា​ន់ខា​ងពួកអ៊ី​ស្រាអែល យ៉ាង​ខ្ជាប់​ខ្ជួន ពោល​គឺ​ព្រះអ​ង្គនៅ​តែ​សកម្ម​ជានិ​ច្ច នៅ​ពីក្រោយ​ស្ថាន​ភាព​ទាំង​នោះ​។ យើង​ក៏​អាច​​មាន​ការ​ធ្លាក់​ទឹក​ចិត្ត ហើយ​មិន​ព្រម​ស្តាប់​ការ​លើក​ទឹក​ចិត្ត ដូច​ពួក​អ៊ីស្រាអែល​ផង​ដែរ។ ប៉ុន្តែ ក្នុង​ពេ​ល​ដ៏​ខ្មៅងងឹត យើង​អា​ចមា​ន​ការក​ម្សាន្ត​ចិត្ត ដោយ​ចង​ចាំ​ថា​ ព្រះអង្គ​ជា​អ្ន​កប្រោ​សយើ​ង​ឲ្យ​រួច​(ទំនុកដំកើង ៤០:១៧)។ ព្រះអង្គ​តែង​តែ​ជួយ​ដោះស្រា​យ​បញ្ហា​ជួស​យើង…

Read article