ចូរវិនិច្ឆ័យឲ្យបានត្រឹមត្រូវ
បន្ទាប់ពីមានទស្សនាវដ្តីពត៌មានជាតិមួយ បានផ្សាយអំពីរឿងតាមប្រព័ន្ទអ៊ីនធើណិត ដោយរាប់បញ្ចូលសហគមន៍របស់ខ្ញុំ នៅក្នុងចំណោមទីក្រុងទាំង១០ដែល កំពុងស្លាប់ នៅសហរដ្ឋអាមេរិក ប្រជាពលរដ្ឋប្រចាំតំបន់មួយនេះ មានការខឹងសម្បាយ៉ាងខ្លាំង។ ពួកគេក៏បាននាំគ្នាធ្វើញត្តិប្រឆំាងនឹងដំណឹងដ៏អយុត្តិធម៌នេះ ដោយបង្ហាញនូវភស្តុតាងជាច្រើន ដែលផ្ទុយពីដំណឹងនោះ។ មានពលរដ្ឋម្នាក់បានធ្វើនូវកិច្ចការដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដើម្បីតបតនឹងការកាត់សេចក្តីដ៏ហួសហេតុនោះ។ គឺគាត់បានឲ្យប្រជាពលរដ្ឋក្នុងដំបន់នោះ ទៅជួបជុំគ្នានៅទីប្រជុំជននៃទីក្រុងនោះ ហើយថតវីដេអូ ដើម្បីបង្ហាញអំពីភាពក្លៀវក្លា និងរស់រវើកនៃសហគមន៍យើង។ វីដេអូនេះបានទទួលការចាប់អារម្មណ៍ជាអន្តរជាតិ ហើយទស្សនាវដ្ដីពត៌មាននោះ ក៏បានទទួលស្គាល់ថា ខ្លួនបានផ្សាយពត៌មានខុស។ តែអង្គការមួយ ដែលបាន “ធ្វើការស្រាវជ្រាវ”អំពីទីក្រុងនេះ នៅតែបន្តធ្វើការ សន្និដ្ឋានដូចនោះដដែល ទោះបីជាការសន្និដ្ឋាននោះ ត្រូវបានធ្វើឡើង ដោយផ្អែកទៅលើមូលដ្ឋានដែលមានចំនួនកំណត់ក៏ដោយ។ ការការពារខ្លួននេះបានធ្វើឲ្យខ្ញុំមានការភ្ញាក់ផ្អើល ព្រោះការសន្និដ្ឋានរបស់ពួកគេ ដែលត្រូវបានធ្វើឡើង ដោយគ្មានការប្រុងប្រយ័ត្ននោះ ហាក់ដូចជាមិនអាចទទួលយកបានទាល់តែសោះ។ តែក្រោយមក ខ្ញុំក៏បានគិតថា មនុស្សយើងពិតជាងាយនឹងធ្វើការវិនិច្ឆ័យខុស ដោយផ្អែកទៅលើពត៌មានដ៏តិចតួចបំផុត។ ខ្ញុំសូមលើកយកឧទាហរណ៍មួយ នៅក្នុងព្រះគម្ពីរ ដែលនិយាយអំពីមិត្តភ័ក្ររបស់លោកយ៉ូប។ ពួកគេបានធ្វើការសន្និដ្ឋានខុសថា លោកយ៉ូបបានជួបសោកនាដកម្មជាបន្តបន្ទាប់ ដោយសារគាត់បានធ្វើអំពើបាប។ នៅទីបំផុត ព្រះបានការពារភាពស្អាតស្អំរបស់លោកយ៉ូប ហើយបានប្រទាននូវការសន្និដ្ឋានមួយ ដែលគួរឲ្យយើងមានការប្រុងប្រយ័ត្នផងដែរ។ ទ្រង់មិនបានស្តីបន្ទោសមិត្តភ័ក្ររបស់គាត់ ដោយសារពួកគេបានវិនិច្ឆ័យលោកយ៉ូបឡើយ តែដោយសារពួកគេបាននិយាយខុស អំពីទ្រង់(យ៉ូប ៤២:៧)។ នេះជាការរំឭកដ៏សំខាន់មួយថា…
Read article