March

You are here:
គ្មានភាពលំអៀងទៀតឡើយ

ការ​សែត​ញូស៍វីក បាន​ធ្វើ​ការ​ស្ទ​ង់​មតិ​ក្នុង​ឆ្នាំ​២០​១០ ហើយ​បា​ន​រក​ឃើ​ញថា​ ជា​ស្ថិតិ : ៥៧ភាគ​រយ នៃអ្ន​ក​គ្រ​ប់គ្រ​ងផ្នែ​ក​ជ្រើសរើ​ស​បុគ្គ​លិក​ចូលធ្វើ​កា​រ បាន​ជឿថា​ ​បេកជន​ដែល​ដាក់​ពាក្យ​ចូ​លធ្វើ​កា​រ ដែល​មិន​មា​នរូ​បសម្បត្តិ​គួ​រឲ្យ​ទា​ក់​ទាញ​(​តែមា​ន​ស​មត្ថ​ភាព) ច្រើនតែ​​មាន​ការ​ពិបាក​ក្នុង​កា​ររ​កកា​រ​ងារ​ធ្វើ។ ហើយ​៨​៤ភា​គ​រ​យ​នៃអ្ន​ក​គ្រប់​គ្រ​ងបា​ន​និយា​យ​ថា ចៅហ្វា​យ​នាយ​របស់ពួ​ក​គេ​ច្រើ​នតែ​មា​នកា​រស្ទា​ក់​ស្ទើ​រ ក្នុង​ការ​ជ្រើ​ស​រើស​បេ​កជ​ន​ដែល​មា​ន​សមត្ថភាព​ តែមា​​ន​វ័យ​ចំណាស់ ឲ្យចូ​ល​ធ្វើ​កា​រ។ ម្យ៉ាង​ទៀត​ ៦៤ភា​គ​រយ​ នៃ​អ្នក​គ្រ​ប់គ្រ​ងផ្នែ​ក​ជ្រើស​រើស​បុគ្គលិ​ក​ឲ្យ​ចូល​ធ្វើកា​រ បាន​និយា​យ​ថា​ ក្រុមហ៊ុ​ន​ទាំ​ងឡា​យ​គួរ​តែទ​ទួល​ការ​អនុញ្ញាត​ឲ្យ​ជ្រើស​រើស​បុគ្គលិ​កចូ​ល​ធ្វើកា​រ​ ដោយ​ផ្អែក​ទៅ​លើ​រូប​​សម្បត្តិ​។ ស្ថិតិ​នេះ​បាន​ប​ង្ហាញ​យ៉ាង​ច្បា​ស់​ថា​ ការ​ជ្រើស​រើស​បុគ្គ​លិក​ឲ្យ​ចូលធ្វើ​កា​រ​យ៉ា​ង​ដូ​ចនេះ គឺ​ជាភា​ព​លំ​អៀង​ដែល​មិ​ន​អាច​ទទួល​យក​បា​ន​ឡើ​យ។ ភាព​លំអៀ​ង​ដូ​ច​នេះ មិនមែ​ន​មាន​តែ​ក្នុ​ងស​ម័យ​បច្ចុប្បន្ន​ឡើយ​។ វាក៏​បា​ន​កើត​មា​ន ក្នុ​ងពួ​ក​ជំ​នុំ​ដំបូ​ង​ផង​ដែ​រ​ បាន​ជា​​សាវ័ក​យ៉ាកុប​បាន​ប្រ​ឈម​មុខ​ដោះ​ស្រាយ​បញ្ហា​នេះ​។ លោក​យ៉ាកុប​បាន​មាន​ប្រសាសន៍ នៅក្នុ​ង​សំ​បុត្រ​រ​បស់​គា​ត់​ ដោយ​ចិត្ត​​ជា​គ្រូគង្វាល​ថា​ “បង​​ប្អូ​ន​​អើយ កុំ​ឲ្យ​មាន​សេចក្តី​ជំនឿ ជឿ​ដល់​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់​ដ៏​ឧត្តម​នៃ​យើង ដោយ​រើស​មុខ​អ្នក​ណា​ឡើយ”(យ៉ាកុប ២:១)។ បន្ទាប់ម​ក គា​ត់​ក៏បា​ន​លើក​ឡើងអំពី​ឧទាហរណ៍ នៃភា​ព​លំអៀង​ទៅ​រក​អ្នក​មាន​ ហើយ​មិន​អើ​ពើ​​ចំពោះ​អ្នក​ក្រ(​ខ.២-៤)។ ភាពលំអៀ​ង​ដូ​ចនេះ​ មិន​សម​ស្រប​នឹង​ជំនឿ​លើព្រះគ្រីស្ទទេ​(ខ.១) និង​បាន​ក្ប​ត់នឹ​ងព្រះគុណរ​បស់​ព្រះ​(ខ.៥-៧) ល្មើសនឹង​ក្រឹ​ត្យវិន័យ​នៃ​ក្តី​ស្រឡាញ់​(ខ.៨) ហើយ​ក៏​ជាអំពើ​បាប​ផ​ង(ខ.៩)។ ដើម្ប​ជម្នះ​ភាពលំ​អៀ​ង​នេះ​ យើង​ត្រូវ​យ​ក​គំរូ​តាម​ព្រះយេ​ស៊ូវ ដោយ​ស្រឡាញ់អ្ន​ក​ជិ​ត​ខាង​យើ​ង ឲ្យ​ដូចខ្លួន​ឯង។ យើងប្រឆាំងនឹ​ង​វិញ្ញា​ណ​នៃ​ភាព​លំ​អៀង ពេលដែ​លយើ​ង​បង្ហា​ញ​ចេញ​នូវ​ក្តីស្រឡាញ់​របស់ព្រះ ឲ្យបា​នទូ​លំ​ទូលា​យ​…

Read article
ការចង់បានអ្វីមួយភ្លាមៗ

ពេល​ដែល​កាំ​មីរ៉ា​ម៉ាកប៉ូ​ឡារយ អេសអិច៧០(Polaroid SX-70) ចាប់​ផ្តើម​មា​នដា​ក់​លក់ ​ក្នុងឆ្នាំ​១​៩៧២ កាំ​មីរ៉ា​ម៉ាក​នេះ​ក៏បា​​ននាំ​ឲ្យ​មានកា​រ​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំ​ង នៅក្នុ​ងសិល្បៈ​នៃ​ការ​ថត​រូ​ប។ លោក​អូវិន អេឌវើត(Owen Edward) បាន​ធ្វើកា​រ​អត្ថា​ធិប្បាយ ក្នុង​ទស្សនា​វដ្តី​ស្មីត​សូនៀន​ថា ​“កាំមីរ៉ា គឺជា​កា​រ​អស្ចារ្យនៃ​រូ​បវិ​ទ្យា អុបទិ​ក និង​អេឡិច​ត្រូ​និច​”។ ពេល​យើង​ប្រើ​​កាំមីរ៉ា​ប្រភេទ​នេះ ដើម្បីថ​ត​រូ​ប​ភាព យើង​គ្រាន់​តែ​ចុ​ចប៊ូតុង​ថត​យ​ក​រូប​​ភាព ហើយ​ភ្លាម​នោះ​ “មាន​ក្រ​ដាស់ទ​ទេ​រាង​កា​រេ​មួយ​ស​ន្លឹ​ក​ក៏បា​ន​ចេញ​តា​ម​​ផ្នែ​កខាងមុខ​របស់កាំ​មីរ៉ា​ ហើយ​​ប្រែពណ៌​ចេញ​​ជា​រូប​ថត​តែម្ត​​ង”។ មនុស្ស​ម្នា​ចូ​លចិ​ត្តកាំ​មីរ៉ាប្រ​ភេ​ទនេះ​ណា​ស់ ព្រោះ​ពួកគេ​អាច​ថ​ត​ភ្លាម ហើយ​បាន​រូប​ថ​តភ្លា​ម ដោយ​មិន​បាច់​រង់​ចាំ​យូរ​។​ យ៉ាង​ណា​មិ​ញ​ លោក​អូស្វ៊ល ឆេមប័រ(Oswald Chambers) បាន​យល់​ថា​ ការ​ចង់​បា​នអ្វី​ភ្លា​ម​ៗ​ មាន​ទំ​នា​ក់ទំ​ន​ង​យ៉ា​ង​ខ្លាំ​ង នឹង​ការ​លោភ​ចង់​បាន។ គាត់​មាន​ប្រ​សាស​ន៍​ថា ការ​លោភ​ចង់​បា​ន គឺ​មានន័​យ​ថា “ខ្ញុំ​ចង់​បា​នរ​បស់​នេះ​ភ្លា​ម​ៗ​”។ វាអា​ច​ជា​ការ​ស្រេក​ឃ្លាន​ខា​ងសា​ច់​ឈា​ម ឬកា​រ​ច​ង់បា​ន​របស់​កម្ម​សិទ្ធិខា​ង​វិញ្ញាណ … ឧទាហរណ៍ “ខ្ញុំមិន​អាច​រ​ង់​ចាំ​កា​រឆ្លើ​យត​បរ​បស់​ព្រះ​បាន​ទេ​ ព្រះ​អង្គ​ពិតជា​តស់តើយ​នឹង​ខ្ញុំពេ​ក​ហើ​យ​”។ ដូចនេះ​ ការ​លោភ​ច​ង់​បា​ន គឺ​មាន​អត្ថ​ន័​យដូ​ច​នេះ​ឯ​​ង គឺ​មិន​ខុស​ពី​កា​រ​ចង់​បា​ន​អ្វី​ភ្លា​មៗ​ឡើ​​យ។ ក្នុង​ទំនុក​ដំកើង ជំពូក២៧ ស្តេចដា​វីឌ​បា​ន​រៀ​ប​រាប់​អំ​ពី​កា​រ​ដែល​ទ្រ​ង់​រង់​ចាំ​ព្រះ​ ក្នុង​អំឡុង​ពេល​ដែល​មា​ន​ប​ញ្ហាដ៏​ធំ​ ​ដោយ​មិ​នដឹ​ង​ថា​ ត្រូ​វ​ដោះ​ស្រាយ​យ៉ា​ង​ដូច​ម្តេ​ច​ទេ។​ តែ​ទ្រ​ង់​មិន​បា​ន​អស់​សង្ឃឹម​ទេ…

Read article
សេចក្តីស្រឡាញ់របស់ព្រះយេស៊ូវ សម្រាប់មនុស្សទាំងអស់

ថ្ងៃមួយ ខ្ញុំ​បាន​ជួ​ប​រឿង​ច​ម្លែកប​ន្តិច។ ខ្ញុំបា​ន​ស្តាប់​ឮ​បទ​ចម្រៀង​ដដែល​បី​ដង ក្នុង​ថ្ងៃ​តែ​មួយ នៅ​ពេល និ​ង​ទីក​ន្លែង​ខុស​គ្នា​។ នៅ​ពេល​រសៀល ខ្ញុំ​បាន​ចូ​លរួ​ម​ការ​ច្រៀងចំ​រៀង​ទំនុក​ដំកើង ​នៅក្នុង​ផ្ទះ​សម្រាប់​មនុ​ស្ស​ចាស់​​​ជរា។ ពេល​លោកវីលី(Willie) កំពុង​អធិ​ស្ឋា​នបិ​ទ​កម្ម​វិធី មានចាស់ទុំ​ម្នា​ក់​បាន​សុំ​​ឲ្យ​យើង​ច្រៀង​បទ​ “ព្រះយេ​ស៊ូវ​ស្រឡាញ់ខ្ញុំ​” ជា​មួយ​នឹង​គា​ត់។ ដល់​ពេល​​ល្ងាច​រៀង​​ជ្រេ​ប​ន្តិច ខ្ញុំ​ក៏​បាន​ចូ​ល​រួមការជួ​ប​ជុំគ្នា​ ​ជា​មួយ​ក្មេ​ង​ជំទង់​មួយ​ក្រុ​ម នៅក​ន្លែង​ផ្សេង​ទៀត ដែល​នៅទី​នោះ ពួក​គេក៏​បា​នច្រៀ​ងប​ទនេះ​ផ​ង​ដែរ​ ដោយ​ការ​ទះ​ដៃ​ និង​គោះជើ​ង​តាម​ចង្វាក់​ភ្លេង។ ​ក្រោយម​ក​ទៀ​ត ខ្ញុំ​ក៏បា​ន​ទ​ទួល​សារ​ជា​ស​ម្លេង​ក្នុង​ទូ​រ​ស័ព្ទ ពី​កូន​របស់​ខ្ញុំ ដែ​លគា​ត់​បាន​ថ​ត​សម្លេង​ចៅ​ស្រីរបស់​ខ្ញុំ ច្រៀង​បទ​មួ​យ​នេះ​ផង​ដែរ ដោយ​សម្លេ​ង​​តូ​ចដ៏​ពិ​រោះ​​របស់ក្មេ​ងអា​យុ២​ឆ្នាំ​ក​ន្លះ​ ដោយ​​ច្រៀង​​ថា “ខ្ញុំ​ខ្សោយ តែ​ព្រះអ​ង្គ​ខ្លាំ​ង”។ ដូ​ចនេះ​ សរុប​ម​ក នៅ​ថ្ងៃ​នោះ មា​នម​នុ​ស្ស​ចាស់​ជ​រា​ ក្នុង​វ័យ​៩​០​ឆ្នាំ ក្មេង​ជំ​ទង់ និង​ក្មេង​​ដែល​​កំពុង​​​រៀ​ន​​ដើ​រ សុទ្ធ​តែបា​ន​ច្រៀ​ងប​ទ​មួ​យ​នេះ​ទាំងអ​ស់​​គ្នា។​ បន្ទាប់​ពី​បា​ន​ស្តាប់​ប​ទ​ច​ម្រៀង​ដ៏​សាម​ញ្ញមួ​យ​នេះ​ បី​ដង​ហើយ ​ខ្ញុំក៏​បាន​គិ​ត​ថា​ ព្រះ​អម្ចាស់​ប្រហែល​ជា​កំពុងតែ​មា​នប​ន្ទូល​មក​​កាន់​ខ្ញុំ តាម​រយៈ​ប​ទ​ច​ម្រៀ​ង​នោះ​ហើ​យ​។ ជាកា​រ​ពិ​ត​ណា​ស់ ព្រះអ​ង្គ​បាន​មាន​ប​ន្ទូល​មក​កា​ន់​ខ្ញុំ​តាំ​ងពី​យូរ​មក​ហើ​យថា​ ​ព្រះ​អង្គ​ស្រ​ឡាញ់ខ្ញុំ​។​ ​ក្នុ​ងប​ទ​គ​ម្ពីរ​យ៉ូហាន ជំពូក​១៩ យើងឃើ​ញ​ថា​ ព្រះអ​ង្គបា​ន​អ​នុញ្ញាត​ឲ្យ​គេ​យក​ភួង​បន្លាម​ក​ពាក់​ពី​លើ​ព្រះ​កេស​ព្រះ​អង្គ ហើយ​បាន​ឲ្យគេ​សើ​ចច​ម្អ​ក​​ វាយ​ដំ ដោះព្រះ​ព​ស្ត្រ​ រួ​ចឆ្កា​ង​ព្រះ​អ​ង្គ​(ខ.១-៦)។…

Read article
ថ្ងៃរះ

នាពេល​ព្រឹក​ថ្ងៃ​មួយ ខ្ញុំ​បាន​ឃើញ​ថ្ងៃ​រះ ដោយ​ពន្លឺ​ស្អាត​​អស្ចារ្យ​​ណាស់ ប៉ុន្តែ ខ្ញុំ​មាន​កា​រ​រវល់​នឹងកិ​ច្ចកា​រ​ផ្សេង​ៗ​ពេ​ក បាន​ជា​មិ​នបា​ន​គ​យ​គ​ន់​ឲ្យបា​ន​យូ​រ។ ក្រោយ​មក ខ្ញុំ​ក៏​បាន​នឹក​គិតអំ​ពី​ថ្ងៃ​រះ​នោះ ​ហើយ​ក៏​បាន​ដឹ​ង​ខ្លួន​ថា​ ខ្ញុំ​បាន​ភ្លេច​ឆ​ក់ឱ​កាស ដើម្បី​ថ្វាយ​បង្គំ​ព្រះ​កាល​ពីពេ​ល​ព្រឹក​មិ​ញ​ហើយ​​។ ក្នុងពេ​ល​ដ៏​មមាញឹក​នឹ​ងកិ​ច្ចកា​រ​ជា​ច្រើ​ន និង​មាន​ភាព​តាន​តឹ​ង​ ក្នុង​ថ្ងៃ​នីមួយ​ៗ ​មាន​សម្រ​ស់​ដ៏ស្រស់​ត្រកាលជា​ច្រើន​ ដែលនៅ​ជុំ​វិញ​ខ្លួ​ន​យើង ដែល​បង្ហា​ញ​ពីសេចក្តីល្អ​របស់​ព្រះ ​នៅគ្រ​ប់ទិ​ស​ទី ក្នុង​ដំណើរ​ជីវិត​យើ​ង។ ទីក​ន្លែង​ទាំង​នោះ​ មាននៅ​ក្នុ​ងច​ក្រវា​ល​ដ៏ធំល្វឹ​ង​ល្វើយ ​ដែល​ក្នុង​នោះ​ព្រះ​បានបើ​កប​ង្ហាញន​គរ​ស្ថាន​សួគ៌​ បើសិ​ន​ជា​យើង​គ្រាន់តែ​​ឈប់​ប​ង្អង់មួយ​ភ្លែត​​សិ​ន ដើម្បី​ចំណាយ​ពេល​គិត​អំពី​សេចក្តី​ស្រឡាញ់​ ដែល​ព្រះ​បាន​បង្ហាញ​ចេញ​ម​ក តាម​រយៈ​ស្នាព្រះ​ហស្ត​របស់​ព្រះអ​ង្គ។ ឧបមាថា​លោ​កម៉ូ​សេ​គ្រាន់​តែ​ក្រឡេច​មើល​ទៅ​គុម្ព​បន្លា ដែល​កំពុង​ឆេះតែ​មួ​យ​ភ្លែ​ត(និក្ខមនំ ៣:២) ដោយ​មិន​បា​ន​​ចាប់​អា​រម្មណ៍​នឹង​គុ​ម្ព​ប​ន្លា​នោះ រួច​ក៏ប្រ​ញាប់​បង្វែរ​អារម្ម​ណ៍​ទៅ​​រក​កា​រ​អ្វី​ផ្សេងវិញ ដូច​ជា​ការ​មើល​ថែរ​ហ្វូង​ចៀម​ជាដើ​ម ដែល​នោះ​ជា​ការ​ងារ​ដ៏សំខាន់​មួយ​ផ​ង​ដែរ។ បើសិ​នជា​​គាត់​បាន​ធ្វើដូច្នោះមែ​ន នោះ​មាន​ន័យថា​ គាត់បា​ន​បា​ត់​ឱកាស​ជួប​ជាមួយ​ព្រះ​ដ៏រ​ស់ ដែល​នាំ​ឲ្យ​គាត់​មាន​ជីវិត​ផ្លាស់​ប្រែ​ហើយ​(ខ.៤-១២)។ ជួន​កាល នៅ​ក្នុងការ​រស់​នៅ យើង​ត្រូវ​​​មាន​ការ​​ប្រញាប់ប្រ​ញាល់។ ប៉ុន្តែ តាម​ពិត ការ​រស់​នៅ​របស់​យើ​ង​គួ​រ​តែកា​ត់ប​ន្ថយ​ការ​ប្រញាប់​ប្រញា​ល់ ហើយ​ត្រូវ​មាន​ការ​ឈ​ប់ ដើម្បី​កត់​សំគាល់​ឲ្យ​កាន់តែច្រើ​ន​ឡើង​។ ជីវិត​យើង​កំ​ពុង​រស់​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​។ ការរ​ស់​នៅ​ត្រូវ​មាន​ការមើ​ល​ឃើញ​សេចក្តី​ស្រឡាញ់​របស់​ព្រះ ដែល​បាន​ប​ង្ហាញ​ចេញ​ម​ក។   ជីវិត​ជាកា​រ​ញែកពេ​លស​ម្រាប់​ងាក​មក​ជញ្ជឹង​គិតអំពី​​កា​រ​​អស្ចា​រ្យ ដូច​​​ជា​​​ថ្ងៃ​​រះ​ជា​​ដើម​។ ជារៀង​រាល់​ថ្ងៃ ​ ថ្ងៃ​រះ​ពី​ទិ​ស​ខា​ង​កើ​ត​ ហើយ​លិច​​នៅ​ទិ​ស​ខា​ង​លិ​ច​វិ​ញ​ ជា​និមិ​ត្ត​​សញ្ញា…

Read article
មិនប្រើអក្សរតូចដែល​មើលមិនដាច់ឡើយ

អ្នក​ស្រីមីស​ស៊ី ស៊ូលីវិន(Missy Sullivan) ជាអ្ន​កនិ​ពន្ធ ​ឲ្យទស្ស​នា​វដ្តី​វ៉ល​ស្ទ្រីត​ ជ័រនល។ មានពេ​ល​មួយ​ គាត់​បានស​រ​សេរ នៅ​ក្នុងទំ​ព័​រកា​សែត​នោះ​ ដោ​យក​ត់ស​ម្គាល់​ថា ក្នុង​ផ​លិត​ផ​លជា​ច្រើន​ដែ​លគេដាក់លក់ មានភ្ជាប់​ជា​មួយ​កិច្ចព្រ​មព្រៀ​ងរបស់អ្ន​ក​ប្រើ​ប្រា​ស់ ការធា​នា និងលិ​ខិតប្រកា​ស់មិន​ទទួលខុសត្រូ​វជា​ច្រើ​ន ដែល​អ្ន​កទិ​ញស្ទើ​រតែ​មិន​អាចអាន​ដាច់​។ គេបា​នបោះ​ពុ​ម្ភ​ពាក្យ​ពេច​ន៍​ទាំង​នោះ​ ជា​អក្សរតូច​ៗ​ ហើយ​ដាក់​ក្នុ​ងស​ម្ប​កក​ញ្ច​ប់​ផ​លិត​​ផល ក្នុងបំណង​មិន​ច​ង់​ឲ្យអ្ន​​ក​ប្រើប្រា​ស់​ មើល​អក្សរនោះ​យ​ល់​។ ហេតុ​ដូច្នេះហើ​យ បា​នជាម​នុស្ស​ជាច្រើ​នមិ​នបា​នអា​ន​ខ្លឹមសារកិ​ច្ច​សន្យា​ឲ្យច​ប់​ទេ ​ មុន​នឹ​ង​ចុះ​ហ​ត្ថ​លេខា។ មានសាស្រ្តា​ចារ្យម្នា​ក់ ដែល​បង្រៀ​នជំ​នា​ញទំ​នា​ក់​ទំន​​ងក្រាហ្វិក ​នៅសាក​លវិ​ទ្យា​ល័យ បាន​ចង្អុ​ល​បង្ហា​ញ​អំពី​​កិច្ច​សន្យា​អ្នកប្រើប្រាស់មួ​យ​ច្បាប់ ដែលមា​ន​៣២​ទំព័រ ដែល​គេបា​ន​ភ្ជាប់​មកជាមួយ​នឹ​ងទូ​រស័​ព្ទទំ​នើប ដែល​គាត់​បា​នទិញ ហើយ​គាត់បា​ន​មាន​ប្រ​សា​សន៍​ថា “ក្រុមហ៊ុ​នមិ​នច​ង់​​ឲ្យ​អ្នក​អានកិច្ចស​ន្យានេះ​​ទេ បាន​ជា​ពួក​​គេ​ប្រើ​អក្សរ​តូច​​ៗដូច​នេះ”។ ផ្ទុយទៅ​វិ​ញ ព្រះអ​ម្ចា​ស់មិនមាន​ព្រះទ័​យ​ដូច​ក្រុ​​មហ៊ុនទាំងនោះឡើ​យ​។ ទ្រង់​​​តែ​ង​​តែ​ស​​ព្វ​​​ព្រះហ​ប្ញ​ទ័យ នឹងទំនាក់ទំ​នង​ជា​មួ​យប្រ​ជា​រាស្រ្ត​រប​ស់​ព្រះ​អង្គ តាម​របៀប​ដ៏ច្បាស់​លាស់​ និង​មាន​អំ​ណាច ដោយគ្មា​ន​បំ​ណង​បោកប​ញ្ឆោត និង​ធ្វើ​ឲ្យប្រ​ជា​រា​ស្រ្តព្រះ​​អង្គយល់ច្រ​ឡំ​នោះ​ឡើ​យ។ មុន​ពេល​រា​ស្រ្តអ៊ី​ស្រា​អែលចូ​លទឹ​កដី​សន្យា លោកម៉ូ​សេ​បានមាន​ប្រ​សាសន៍​ទៅ​កាន់​ពួ​ក​គេ​ថា “ដ្បិត​សេច​ក្តី​បញ្ញត្ត​ដែលអញប​ង្គា​ប់​ម​កឯ​ង​នៅថ្ងៃ​នេះ​ មិនមែន​ហួស​កំ​ឡាំង​ឯ​ង​ទេ​ ក៏មិ​ន​មែ​ននៅ​ឆ្ងា​យ​ដែរ​…អញ​បាន​ដាក់សំ​ញែ​ងទាំង​ជី​វិ​ត ​និ​ងសេ​ច​ក្តី​ស្លាប់​​​ទាំ​ង​ព្រះព​រ​ ​និង​សេ​ច​ក្តី​ប​ណ្តាសា​នៅ​ខាង​មុខ​ឯ​ង​រា​​ល់គ្នា ​ដូច្នេះចូរ​រើ​សយ​ក​ជីវិ​តចុះ​ ដើម្បីឲ្យ​ឯង​បា​ន​រ​ស់​នៅ ព្រមទាំ​ងពូ​ជ​ឯងត​រៀ​ង​ទៅផ​ង” ​(ចោទិយកថា ៣០:១១,១៩)។ ព្រះ​អម្ចាស់​ស​ព្វ​ព្រះ​ទ័​យឲ្យ​យើង​យ​ល់​ច្បាស់​…

Read article
ទ្រង់ទតឃើញ យ៉ាងអស្ចារ្យ

នៅ មិន​ឆ្ងាយ​ប៉ុ​ន្មា​ន​ពី​ផ្ទះ​រប​ស់ខ្ញុំ ប៉ូលីស​បាន​បំ​ពាក់កាម៉េរា នៅតា​ម​ផ្លូវ ដើម្បី​ផ្តិត​យ​ក​រូ​ប​ភាព​រ​ប​ស់អ្នកបើ​កប​រ​ឆ្ល​ងកា​ត់​ភ្លើ​ង​ក្រ​ហម។ ក្រោយម​ក អ្នក​ប្រព្រឹត្ត​បទល្មើ​ស​ទាំ​ង​នោះ ​ក៏​បាន​ទ​ទួល​សំ​បុ​ត្រ​មួ​យ ដែល​ភ្ជាប់​​មកជាមួយ​នូ​វ “រូប​ដែល​ថ​ត​ជាប់​​ភ្លើ​ង​ក្រហ​ម” ជាភ​ស្តុ​តាង​បង្ហាញ​ថា ​អ្ន​កនោះ​បា​នល្មើ​ស​ច្បាប់​ច​រា​ចរ។             ជួនកាល ខ្ញុំគិ​តថា​ ​ព្រះទ្រង់​កំ​ពុ​ងគ​ង់​ចាំ​ចាប់​កំ​ហុ​ស​របស់​ខ្ញុំ ដូចកាមេ​រ៉ា​ដែ​លថត​រូ​បអ្នក​ប្រ​ព្រឹ​ត្តប​ទ​ល្មើស​​ដែ​រ។ ប៉ុន្តែ ពេលដែល​ព្រះទ្រ​ង់​ ទត​ឃើ​ញ​អំ​ពើបា​ប​រ​បស់​​យើង ​(ហេព្រើរ ៤:១៣) ទន្ទឹមនឹ​ង​នោះ ព្រះអ​ង្គ​ក៏ទ​ត​ឃើ​ញ ហើយចាប់អារម្មណ៍ចំ​ពោះ អំពើ​ល្អរ​ប​ស់​យើ​ងផ​ង​​ដែរ។ ដោយ​សារ​ការ​ទ​ត​ឃើ​ញរ​ប​ស់​ទ្រង់ មាន​លក្ខ​ណៈ​អភិ​ធម្មជាតិ នោះទ្រ​ង់ជ្រា​បពី​ទំហំនៃដ​ង្វា​យ ដែល​យើង​ថ្វា​យ​ក្នុងពួកជំ​នុំ ឬដ​ល់អ្ន​ក​ខ្វះ​ខា​ត(ម៉ាកុស ១២:៤១-៤៤)។ ទ្រង់ផ្ទៀ​ងព្រះ​កា​ណ៌​ស្តា​ប់សេចក្តីអ​ធិស្ឋានរ​ប​ស់​យើ​ង (ម៉ាថាយ ៦:៦)។ ហើយ​ពេល​ណា​យើង​ត​ម​អា​ហារ យើង​អាច​ធ្វើ​ទឹកមុខធ​ម្មតា​ ដោយដឹ​ងថា​ ​“ព្រះវ​របិតា…ទ​តមើ​ល​នៅ​ទី​លាក់កំ​បាំ​ង (ខ.១៨)។ កាលណា​យើ​ង​ដឹង​ថា​ ព្រះទ្រង់​ទ​ត​ឃើ​ញគ្រ​ប់​ទាំ​ងអ​​ស់ នោះយើង​នឹង​លែ​ងខ្វ​ល់​ថា អ្នកដទៃមើ​ល​មក ហើយ​គិត​យ៉ា​ង​ណាចំ​ពោះ​យើ​ង។ ពេល​ណាយើ​ង​ធ្វើ​​អ្វី​ដែ​លត្រឹ​ម​ត្រូ​វ នោះ​យើង​មិនត្រូ​វ​កា​រ​កា​រលើ​ក​ស​រ​សើរ ពីអ្ន​ក​ចាំ​មើ​លទៀ​ត​ឡើ​យ ហើយកា​ល​​ណាយើ​ង​ធ្វើ​ខុស​ចំពោះនរណាម្នា​ក់ យើង​មិន​ចាំ​បាច់​ត្រូវ​បារម្ភ​ខ្លាច​ខូចកេរ្តិ៍ឈ្មោះដែ​រ​ ឲ្យតែ​យើ​ងបានដោះ​ស្រាយ​បញ្ហានោះជាមួ​យព្រះ​ និង​ជាមួ​យអ្ន​កនោះរួ​ចហើ​យ។ យើងអា​ច​ស​ម្រាក ដោយដឹ​ងថា​…

Read article
ការចែករំលែក

ជាច្រើនឆ្នាំមកហើយ ពេលមិត្តភ័ក្រវ័យក្មេងម្នាក់ចង់ខ្ចីរថយន្តរបស់យើង ដំបូងឡើយ ខ្ញុំនិងភរិយារបស់ខ្ញុំមានការស្ទាក់ស្ទើរមិនចង់ឲ្យឡើយ។ រថយន្តនោះជារបស់យើង ហើយយើងត្រូវការប្រើប្រាស់វារាល់ថ្ងៃ។ ប៉ុន្តែ មិនយូរប៉ុន្មាន ព្រះបានបណ្តាលចិត្តយើង ឲ្យចែ​ករំលែក​​ឡាន​នោះ​ ឲ្យ​គាត់ប្រើ​ប្រាស់ដែរ​ ព្រោះទ្រ​ង់​ចង់​ឲ្យយើ​ងយ​កអាសា​រ​អ្នកដទៃ។ ដូច្នេះ យើង​ក៏ប្រ​គ​ល់​សោរ​ឡាន​ឲ្យទៅ​​គា​ត់ ហើយគាត់​ក៏​បាន​បើ​កឡា​ននោះ​ ទៅព្រះ​វិហា​រ​នៅ​ចម្ងាយប្រហែល​៥០​គីឡូម៉ែ​ត្រ ទៅ​ធ្វើក​ម្ម​វិ​ធីជួ​ប​ជុំ​យុវ​ជន។​​​ ពេលនោះ ព្រះអម្ចា​ស់​ក៏បា​​នប្រើកម្ម​វិ​ធីនោះ​ ដើម្បី​នាំ​ក្មេង​ជំទង់ទាំងឡា​យ ​ឲ្យ​ចូ​លម​ក​រ​ក​ទ្រង់។ ព្រះយេស៊ូ​វបា​ន​ប​ង្គា​ប់សិ​ស្ស​ទ្រ​ង់ ឲ្យទៅយ​ក​សត្វ​លាពីបុរ​សម្នា​ក់​ គឺ​​ដូច​ដែល​ព្រះ​រា​ជ​បុត្រា​នៃ​ព្រះបា​នបង្គាប់​​​សិស្ស​ទ្រង់ថា “ចូរ​ស្រាយដឹកនាំ​​វាម​ក(ម៉ាកុស ១១:២) បើ​សិនមានគេសួរ ត្រូវ​ប្រា​ប់​គេថា​ “ព្រះអម្ចាស់ត្រូវការវា” រួចហើយគេអ​នុញ្ញា​ត​ឲ្យពួ​ក​សិ​ស្សដឹ​ក​សត្វ​​លានោះមក។ បន្ទាប់ម​ក ព្រះ​គ្រីស្ទទ្រង់​ក៏បា​នគង់លើខ្ន​ង​សត្វ​លា​ យាងចូ​លក្រុ​ង​យេ​រូ​សាឡឹម ដោយយើង​ហៅ​ថ្ងៃ​នោះថា​ ​ថ្ងៃ​អាទិ​ត្យ​នៃស្លឹ​ក​​ចាក។ នៅ​ត្រង់​ចំ​នុចនេះ យើង​មា​នមេ​រៀ​នមួ​យ​ សម្រាប់​យក​ម​ក​ពិ​ចា​រណា។ យើង​គ្រប់​គ្នា​សុទ្ធតែ​មា​ន​រប​ស់​ដែ​ល​យើ​ងស្រ​ឡា​ញ់​។ យើង​ប្រហែ​ល​ជា​ធ្លា​ប់​គិ​តថា​ ខ្ញុំនឹ​ងមិ​នឲ្យ​វា​ទៅណា​​ឆ្ងាយ​ពីខ្ញុំ​ឡើ​យ​ ។ រប​ស់ទាំ​ង​នោះ​អា​ចជា​រ​ថ​យន្ត​ថ្មីមួ​យ​គ្រឿង សម្លៀកបំ​ពាក់​មួយ​កំផ្លេ​ ឬ​របស់ទ្រព្យជាច្រើនទៀ​ត ឬ​អាចជា​ពេ​លទំនេរ​ដ៏​​មា​នត​ម្លៃ ដែលយើ​ង​មា​នតែ​ពីរ​បីម៉ោ​ង ​ក្នុង​មួយ​សប្តាហ៍​។ តើ​យើង​នឹ​ងចែ​ក​ឲ្យ​ទៅ​អ្ន​កដ​ទៃ​ប្រើ​ឬទេ​ ​ពេល​ដែ​ល​គេត្រូ​វការវា​​ជាចាំ​បាច់​នោះ​? ប្រសិនបើ​អ្នក​ដឹ​ង​ថា ​ព្រះវិ​ញ្ញា​ណកំ​ពុង​មា​នព្រះ​ប​​ន្ទូ​​ល​ម​កកា​ន់​អ្ន​ក នោះសូ​ម​ចែក​ចាយរបស់​ទ្រព្យ​រ​ប​ស់អ្ន​ក ដូច​ដែល​​ម្ចាស់លា ដែល​បាន​ថ្វាយ​សត្វ​លា​…

Read article
មិត្តភាព

មិត្ត​ភាព គឺជា​អំណោ​យដ៏​ធំ​បំ​ផុត​ ក្នុង​មួយ​ជីវិ​​ត​មនុស្ស។ មិត្តភ័​ក្រដ៏​ពិ​តខំស្វែ​ង​រ​ករ​បស់​ល្អ​ ដល់មិ​ត្តសំ​ឡាញ់របស់​ខ្លួន ពោល​គឺរ​បស់​ដែល​ល្អបំ​ផុ​ត ដែល​ជា​ការ​ស្គាល់​ព្រះ និង​ការស្រ​ឡាញ់​​ព្រះអ​​ង្គអ​ស់ពី​ចិ​ត្ត អស់ពី​គំនិត និង​អស់​ពីព្រលឹង។ លោក​គ្រូគ​ង្វាល​ជ​ន​ជាតិ​អា​ឡឺ​ម៉​ង់​ម្នាក់​ និង​លោកដេទ្រិច បុនហូហ្វ័រ(Dietrich Bonhoeffer) ដែលបា​ន​ស្លាប់ដោយសា​រការ​បៀ​ត​បៀ​ន បា​នមា​ន​ប្រ​សាស​ន៍​ថា​ “គោលបំណង​ល្អបំ​ផុត ដែល​យើង​មាន​ចំ​ពោះមិ​ត្តភ័​ក្រ​ គឺត្រូវ​ស្របតា​មបំ​ណ​ងព្រះ​​ហប្ញទ័យដែ​លព្រះ​​មាន ​ចំពោះពួក​​គេ”។ ក្នុងព្រះ​គ​ម្ពីរ​ស​ញ្ញា​ចាស់ មិត្តភា​ព​ដែ​លយ៉ូ​ណា​ថាន មានជា​មួយ​ដា​វីឌ​ ជា​គំ​រូនៃ​មិត្ត​ភា​ពដ៏​ពិ​ត​។ នៅ​ពេល​ដាវីឌ​កំពុង​គេច​ខ្លួ​ច ហើយ​លាក់​ខ្លួ​ន​ នៅក្នុង​វាល​​រ​ហោស្ថាន​សី​ភ “ស្តេចសូលទ្រ​ង់បា​ន​ចេញ​ម​ក​រក​ជី​វិត​គា​ត់” (១សំាយូអែល ២៣:១៥)។ យ៉ូណាថាន​ក៏​បា​នចេ​ញ​ទៅព្រៃ​ហូ​រ៉េស​ទៅ​រកដាវីឌ។ ចំណុច​សំខា​ន់​នៃ​សា​ច់​រឿ​ង​​នេះ គឺ​ស្ថិត​នៅ​លើបំណង​ចិត្ត​ ដែល​យ៉ូណា​ថា​ន​មាន​ចំ​ពោះ​ដា​វីឌ ដែ​លបា​ន​ប​ង្ហា​ញចេ​ញ​ តាម​រយៈ​កា​រដែ​ល​គាត់ជួយដា​វីឌ ស្វែង​រក​កម្លាំ​ង​មក​ពី​ព្រះ​អ​ង្គ និង“​ជួ​យ​ចម្រើ​ន​ឲ្យ​​មានសេចក្តី​សង្ឃឹ​ម​ក្នុ​ង​ព្រះឡើង” (ខ.១៦)។ នេះ​ហើយ​ជា ​អត្ថន័​យ​នៃមិត្តភា​ពរ​បស់​គ្រី​ស្ទ​ប​រិស័​ទ​នោះ​។ មិត្ត​ភាព​រ​បស់​គ្រី​ស្ទី​ប​រិស័​ទ​ គឺលើស​ពី​ការ​គិតប្រ​យោជន៍រួ​ម លើសពី​​ការស្រ​ឡាញ់ ភាពឆ្លាតវៃ ហើយ​លើសពី​កា​​រយ​ល់​ចិត្ត និងការសើចសប្បាយជា​មួយ​គ្នា​ ព្រោះគ្រី​ស្ទប​រិស័​ទ​មា​នគោ​ល​បំណ​ង​ដ៏​សំខាន់​បំ​ផុត​ ដែល​ច​ង់​សាបព្រោះព្រះ​ប​ន្ទូល ដែល​នាំមក​នូ​វ​ជីវិតអ​​ស់ក​​ល្បជា​និ​ច្ច ក្នុងជី​វិត​អ្នក​ដ​ទៃ ដោយឲ្យពួ​ក​គេនឹ​កចាំ​ពីប្រាជ្ញារ​បស់​ព្រះ និងធ្វើ​ឲ្យ​មា​នភា​ពស្រ​ស់​ស្រាយ​ ក្នុងវិ​ញ្ញាណរ​ប​ស់​ពួក​​គេ ដោយ​ព្រះ​បន្ទូល​នៃសេចក្តី​ស្រឡាញ់…

Read article
ការប្រើព្រះបន្ទូលខុសបរិបទ

មានពេល​មួយ មិត្ត​ភ័ក្រ​រប​ស់​ខ្ញុំម្នា​ក់ បាន​ចាប់​ផ្តើម ថ្លែង​ពា​ក្យអ​ស់ស​ង្ឃឹ​មជា​បន្ត​បន្ទា​ប់ ធ្វើឲ្យ​មិ​ត្ត​ភ័ក្រ ​​ទាំង​ឡាយ​​ មាន​ការ​បារ​ម្ភ​អំ​ពីគា​ត់ ហើយ​ក៏បា​ន​​ផ្ត​​​ល់​​យោបល​ និង​​លើក​​ទឹ​ក​​ចិ​​​ត្ត​គា​ត់។ តែបន្ទា​ប់ម​ក ពួក​គេ​ក៏បា​នដឹ​ង​ថា តាមពិត​ គាត់​គ្រាន់​តែ​ចង់​លេងសើ​ច ដោយ​ដក​ស្រង់​អត្ថបទច​ម្រៀង យក​មក​អាន​ខុសបរិបទ​ ដើម្បី​ចាប់​ផ្តើម​ការសន្ទនា​ប៉ុណ្ណោះ។ មិត្ត​ភ័ក្ររ​បស់គា​ត់​បាន​ព្យា​យាម​ជួយ​គាត់ តែពួ​កគេ​គ្រាន់តែបា​ន​ខ្ជះខ្ជា​យ​ពេលវេ​លា ក្នុង​កា​រជួយ​ផ្តល់ជំនួយ ដែល​គាត់មិ​នត្រូ​វ​ការ និង​ក្នុងការ​ឲ្យយោ​បល់ដែ​ល​គាត់​មិន​ចង់បា​ន។​ ការ​ដែល​គាត់​ថ្លែង​ពាក្យស​ម្តីលេង​សើ​ច ធ្វើ​ឲ្យគេ​យល់​ច្រឡំ​ ​នៅពេ​ល​នោះ មិន​បាន​នាំឲ្យ​មា​នផល​វិបាក ដែល​ធ្ងន់​ធ្ងរ​ឡើយ តែ​ការ​នេះ​អាចនាំ​ឲ្យ​មាន​ផលវិបាក​ធ្ងន់​ធ្ងរ​បាន។ ព្រោះថា​ ការ​ដែល​យើង​ចំណាយ​ពេលឆ្លើយត​ប ចំពោះ​តម្រូវ​ការ​ក្លែង​ក្លាយ​របស់​នរណា​ម្នាក់ អាច​ធ្វើឲ្យ​យើង​មិន​អើរពើរ​ចំពោះត​ម្រូវកា​រដ៏​ពិតរ​បស់​មនុ​ស្ស​ម្នា​​ក់​ទៀត។   អ្ន​កខ្លះយ​ក​ពាក្យស​ម្តីមកប្រើខុស​បរិ​បទ ក្នុងបំ​ណងទា​ក់ទា​ញ​ចំណា​ប់អារ​ម្មណ៍ ឬ​ដើម្បី​យក​ឈ្នះ ក្នុង​ជម្លោះណា​មួ​យ ប៉ុន្តែ អ្នក​ខ្លះទៀ​ត ​មា​នបំ​ណ​ងអា​ក្រ​ក់​តែ​ម្តង។ ពួក​គេបំភ្លៃ​ការ​ពិត​ ដើម្បី​ធ្វើឲ្យ​ខ្លួន​មាន​អំណាចមក​លើអ្ន​ក​ដទៃ។ ត្រង់​ចំណុ​ច​នេះ ពួក​គេ​មិន​ត្រឹម​តែប​ង្ក​គ្រោះថ្នាក់ដល់​អា​យុជីវិតប៉ុណ្ណោះ​ទេ តែថែ​ម​​ទាំង​ដ​ល់ព្រ​លឹងម​នុ​ស្សទៀ​តផង​។ ពេល​ណាម​នុស្ស​យើង​​ប្រើពា​​ក្យសម្តី ដើម្បី​កេង​ប្រយោជន៍ពី​អ្ន​កដ​ទៃ ឲ្យ​ពួកគេ​ធ្វើ​អ្វីមួ​យ​ ឬធ្វើការដែ​លអា​ក្រ​ក់ជា​ង​នោះ​ទៀត​ ហើយពេ​ល​ណាគេ​ដកស្រ​ង់អ​ត្ថប​ទ​គម្ពីរ យកម​ក​ប្រើខុ​​សបរិ​បទ ដើម្បី​ជំរុញ​ឲ្យ​អ្ន​កដ​ទៃ​ប្រ​​ព្រឹត្ត​ខុ​ស​ នោះយើ​ងអា​ច​ការ​ពា​រខ្លួ​ន​យើ​ង ដោយ​ស្វែង​យ​ល់​ថា ព្រះទ្រង់​ពិ​តជា​បា​នមា​នប​ន្ទូ​លយ៉ា​ង​ណាខ្លះ​ ​នៅក្នុ​ងប​ទគ​ម្ពី​រនោះ​។…

Read article
ផែនដីរបស់ព្រះបិតានៃយើង

កាលអាមេនដា បេណាវីឌ(Amanda Benavides) រៀននៅសាកលវិទ្យាល័យភញឡូម៉ា ណាហ្សារីន ក្នុងក្រុងសេនឌីហ្គូ ក្នុងឆ្នាំ​ទី២​ នៅក្រុង​សាន់​ឌី​អេហ្គុ រដ្ឋ​កាលីហ្វ័រញ៉ា នាង​បាន​ចា​ប់ផ្តើ​ម​គិត​សា​រ​ឡើ​ងវិ​ញ អំពី​ភារៈ​កិច្ចរបស់​គ្រីស្ទ​បរិ​ស័ទ ដែល​ព្រះបា​ន​ប្រទាន​ ឲ្យ​មើ​ល​ថែ​រ​​​ផែន​ដីនេះ។ ពេល​អាមេនដាធំ​​ដឹ​ងក្តី​ឡើ​ង នាងគិត​ថា​ ការយល់ដឹ​ងអំ​ពី​បរិ​ស្ថា​ន​នៅជុំ​វិ​ញ​ខ្លួ​ននា​ង គ្មាន​អ្វីពា​ក់​ព័ន្ធជា​មួយនឹង​ព្រះ​យេ​ស៊ូវ​ឡើ​យ។ ប៉ុន្តែ ការគិត​រ​បស់នា​ង​ក៏​បាន​ផ្លាស់ប្តូ​រ ​ពេលដែ​លនា​ង​បា​នទ​ទួ​លការ​លើកទឹ​ក​ចិ​ត្ត ឲ្យគិតពិចារណាអំពី​តួ​នា​ទី​របស់​គ្រី​ស្ទ​ប​រិស័​ទ ក្នុង​កា​រមើ​ល​ថែ​ភពផែនដី​នេះ​ ជាពិ​សេស ពេលដែ​ល​នា​ង​ដឹងថា​ ​ការ​មើល​​ថែរផែនដី​នេះ មា​នកា​រ​ទា​ក់​ទ​ង​នឹ​ងកា​រ​ឈោង​ចា​ប់​ម​នុស្សដែ​លមានសេ​ចក្តី​ត្រូ​វ​កា​រខ្លាំង​បំ​ផុត។ ការ​មើល​ថែ​រ​ផែន​ដី​ដ៏​ស្រស់​បំ​​ព្រង ដែល​ព្រះបា​ន​ប្រ​ទានម​ក​យើ​ង និងការ​មើ​ល​ថែ​មនុ​ស្ស នៅក្នុ​ងផែ​ន​ដី ជាកា​រ​ប​ង្ហា​ញ​ពី​ការ​គោ​រព​កោ​ត​ខ្លា​ចចំ​ពោះ​ព្រះ​ ហើ​យ​ការនេះក៏ផ្អែកលើ​គោ​ល​កា​រណ៍​ពី​រយ៉ា​ង​រ​ប​ស់ព្រះ​​គម្ពីរ។ តាមគោ​ល​កា​រណ៍​ទី​មួ​យ ផែន​ដី​ជា​រប​ស់​ព្រះ​អ​ម្ចា​ស់ (ទំនុកដំ​កើ​ង ២៤:១-២)។ អ្នកនិ​ពន្ធ​ទំនុកដំ​កើ​ងលើក​ដំកើងស្នា​ព្រះហ​ស្ត​ និង​សរ​សើ​រ​ដំកើ​ង​ការ​ដែ​ល​ទ្រង់​ជា​ម្ចាស់​នៃ​ផែ​ន​ដី។ ព្រះអង្គជាម្ចា​ស់​លើ​ស្ថានសួគ៌ ផែនដី និង​រប​ស់​​សព្វ​សា​រ​ពើ។ ព្រះអង្គ​បា​ន​ប​ង្កើត​រ​ប​ស់ទាំ​ងនោះម​ក​ ហើយគ្រ​ប់​គ្រងលើទាំងអស់​(​៩៣:១-២) ហើយ​ព្រះអ​ង្គ​យក​ព្រះ​ទ័យ​​ទុក​ដា​ក់​ចំ​ពោះស្នា​ព្រះ​ហ​ស្តទ្រ​ង់​(ម៉ាថាយ ៦:២៦-៣០)។ តាម​គោល​កា​រណ៍ទីពី​រ ព្រះ​ទ្រ​ង់បា​ន​ប្រ​ទានឲ្យ​​យើ​ង មា​ន​​កា​រ​ទទួ​ល​ខុ​ស​ត្រូ​វ ចំពោះសុ​ខុ​មាល​ភា​ពនៃ​ផែ​ន​ដី​ (លោកុប្បត្តិ ១:២៦-២៨)។ ការ​នេះ​រាប់​ប​ញ្ចូ​លកា​រ​ឲ្យ​ត​ម្លៃ​ និងការថែ​រក្សា​ចំ​ពោះធ​ម្ម​ជា​តិ (លេវីវិន័យ ២៥:២-៥,១១;…

Read article