ផ្លូវឆ្ពោះទៅរកកម្លាំង
ពេលនាងតារ៉ា(Tarah) កំពុងសិក្សានៅវិទ្យាល័យ នាងបានកើតមានចិត្តភ័យខ្លាចថា ថ្ងៃណាមួយ នាងនឹងកើតមានជម្ងឺជាទម្ងន់មួយ។ ហេតុនេះហើយ នាងក៏បានចាប់ផ្តើមអធិស្ឋាន ដោយទូលសូមឲ្យព្រះ បញ្ជៀសនាងឲ្យផុតពីជម្ងឺដែលនាងបានស្រម៉ៃឃើញនោះ។ បន្ទាប់មក នាងក៏បានឈានទៅដល់ការផ្លាស់ប្តូរ នៅក្នុងការគិតរបស់ខ្លួន ហើយនាងក៏បានថ្វាយអនាគតរបស់ខ្លួនដល់ព្រះ ទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយ។ ជាច្រើនឆ្នាំក្រោយមក វេជ្ជបណ្ឌិតក៏ពិនិត្យឃើញថា នាងមាងដុំសាច់មហា រីកមួយ ហើយក៏បានព្យាបាលយ៉ាងជោគជ័យ ដោយគីមីសាស្រ្ត។ តារ៉ាក៏បាននិយាយថា ដោយសារនាងបានថ្វាយអនាគតរបស់នាងដល់ព្រះ នោះនាងក៏បានត្រៀមខ្លួនជាស្រេច ពេលជម្ងឺនោះបានកើតមានចំពោះនាង។ ដូចនេះ នាងក៏ទទួលបាននូវកម្លាំងពីព្រះ តាមរយៈបញ្ហារបស់នាង។ យើងសង្កេតឃើញថា ក្នុងជីវិតរបស់សាវ័កប៉ុល ក៏មានការថ្វាយដាច់ដល់ព្រះផងដែរ។ គាត់បានថ្វាយដាច់ដល់ព្រះ បន្ទាប់ពីគាត់បានជួបបញ្ហា “បន្លានៅក្នុងសាច់”(២កូរិនថូស ១២:៧)។ សាវ័កប៉ុលបានអធិស្ឋានម្តងហើយម្តងទៀត អំពីទុក្ខលំបាករបស់គាត់ ដោយអង្វរព្រះអម្ចាស់ ឲ្យដកយកបន្លានោះចេញពីគាត់។ ប៉ុន្តែ ព្រះបានឆ្លើយតបថា “គុណរបស់អញល្មមដល់ឯងហើយ ដ្បិតកំឡាំងអញបានពេញខ្នាត ដោយសេចក្តី កំសោយ”(ខ.៩)។ ពេលសាវ័កប៉ុលបានយល់អំពីសេចក្តីនេះ គាត់ក៏បានជ្រើសរើសគំនិតវិជ្ជមាន គឺដូចដែលគាត់បានមានប្រសាសន៍ថា “ខ្ញុំនឹងស៊ូអួតពីសេចក្តីកំសោយរបស់ខ្ញុំ ដោយអំណរជាខ្លាំង ដើម្បីឲ្យព្រះចេស្តានៃព្រះគ្រីស្ទបានសណ្ឋិតនៅនឹងខ្ញុំ … ដ្បិតកាលណាខ្ញុំខ្សោយ នោះខ្ញុំមានកំឡាំងយ៉ាងចំណានវិញ”(ខ.៩-១០)។ ពេលយើងជួបការភ័យខ្លាច និងការលំបាក…
Read article