នំម៉ាណាប្រចាំថ្ងៃ legacy

You are here:
អំពើសប្បុរសដែលមិនឲ្យគេដឹង

ពេល​ដែល​ខ្ញុំ​ទើប​តែ​បញ្ចប់​មហា​វិទ្យាល័យ ខ្ញុំ​ដឹង​ថា ខ្ញុំ​ចាំ​បាច់​ត្រូវ​រៀន​ចាយ​ត្បិត​ត្បៀត ដោយ​កំណត់​ថា ក្នុង​មួយ​សប្តាហ៍ ខ្ញុំ​មិន​ត្រូវ​ចំណាយ​ទៅ​លើ​គ្រឿង​ទេស លើស​ពី​២៥​ដុល្លា​ឡើយ។ ថ្ងៃ​មួយ ពេល​ខ្ញុំ​កំពុង​តម្រង់​ជួរ​រង់​ចាំ​បង់​លុយ នៅ​ហាង​ទំនិញ មុន​នឹង​ចេញ​មក​ក្រៅ ខ្ញុំ​សង្ស័យ​ថា គ្រឿង​ទេស​ដែល​ខ្ញុំ​បាន​ទិញ មាន​តម្លៃ​លើស​លុយ​ដែល​នៅ​ជាប់​ខ្លួន​។ ខ្ញុំ​ក៏​ប្រាប់​អ្នក​គិត​លុយ ឲ្យ​ឈប់​បូក​បន្ថែម​ទំនិញ​ដែល​នៅ​សល់ ពេល​ដែល​តម្លៃ​សរុប​បាន​កើន​ដល់​២០​ដុល្លា​ ព្រោះ​ខ្ញុំ​មាន​លុយ​ល្មម​នឹង​ទិញ​គ្រឿង​ទេស​ទាំង​អស់​ដែល​ខ្ញុំ​បាន​ជ្រើស​រើស លើក​លែង​តែ​ម្រេច​មួយ​កញ្ចប់ ដែល​ខ្ញុំ​គ្មាន​លុយ​បន្ថែម​សម្រាប់​ទិញ។ ពេល​ខ្ញុំ​ហៀប​នឹង​បើក​ឡាន​ចេញ​ទៅ​ផ្ទះ​វិញ មាន​បុរស​ម្នាក់​បាន​ឈប់​នៅ​ក្បែរ​ឡាន​ខ្ញុំ។ គាត់​ក៏​បាន​ហុច​ម្រេច​មួយ​កញ្ចប់​ឲ្យ​ខ្ញុំ ដោយ​និយាយ​ថា វា​ជា​ម្រេច​ដែល​ខ្ញុំ​ត្រូវ​ការ។​ មិន​ទាន់​បាន​អរ​គុណ​គាត់​ផង គាត់​ក៏​បាន​ដើរ​ចេញ​ទៅ​បាត់។ ពេល​ខ្ញុំ​នឹក​ឃើញ​ការ​ល្អ​ដ៏​សាមញ្ញ និង​សប្បុ​រស​របស់​គាត់ ខ្ញុំ​មាន​ចិត្ត​កក់​ក្តៅ ហើយ​ក៏​បាន​នឹក​ចាំ​ព្រះ​បន្ទូល​ព្រះ​យេស៊ូវ ក្នុង​បទ​គម្ពីរ​ម៉ាថាយ ជំពូក៦។ ព្រះ​យេស៊ូវ​ទ្រង់​បាន​រិះ​គន់​អ្នក​ដែល​ធ្វើ​ទាន ដើម្បី​ឲ្យ​គេ​សរសើរ​ខ្លួន(ខ.២) ហើយ​ទ្រង់​ក៏​បាន​បង្រៀន​សិស្ស​ទ្រង់ ឲ្យ​ចេះ​ធ្វើ​ទាន តាម​បែប​ផ្សេង​វិញ។ ទ្រង់​បាន​បង្រៀន​កុំ​ឲ្យ​ធ្វើ​ទាន ដើម្បី​មុខ​មាត់នោះ​ឡើយ ផ្ទុយ​ទៅ​វិញ គឺ​ត្រូវ​ធ្វើ​ទាន ក្នុង​ភាព​លាក់​កំបាំង គឺ​មិន​ខុស​ពី​ដៃ​ឆ្វេង​ដែល​មិន​ដឹង​ថា ដៃ​ស្តាំ​កំពុង​តែ​ធ្វើ​ទាន​នោះ​ឡើយ(ខ.៣)។ អំពើ​សប្បុរស​របស់​មនុស្ស​ដែល​ខ្ញុំ​មិន​ស្គាល់ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​ថា​ ការ​ធ្វើ​ទាន គឺ​មិន​គួរ​ធ្វើ​ឡើង ដើម្បី​ខ្លួន​យើង​នោះឡើយ។ យើង​ធ្វើ​ទាន គឺ​ដោយ​សារ​តែ​ការ​អ្វី​ដែល​ព្រះ​ដ៏​សប្បុរស​នៃ​យើង បាន​ប្រទាន​ពរ​យើង ដោយ​មិន​សំចៃ​(២កូរិនថូស ៩:៦-១១)។…

Read article
ដោយសារការអ្វីដែលទ្រង់បានធ្វើ

អ្នកស្រី​ស៊ូសាន​ណាហ៍ សាយបឺ(Susannah Cibber) ទទួល​បាន​នូវ​កេរ្តិ៍​ឈ្មោះ​ល្បី នៅ​សតវត្សរ៍​ទី​១៨ ដោយ​សារ​គាត់​មាន​អំណោយ​ទាន​ផ្នែក​ចម្រៀង។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គាត់​ក៏​មាន​ឈ្មោះ​ល្បី ដោយ​សារ​បញ្ហា​រឿង​អាស្រូវ​ក្នុង​ជីវិត​អាពាហ៍​ពិពាហ៍​របស់​គាត់ផង​ដែរ​។ ហេតុ​នេះ​ហើយ​បាន​ជា នៅ​ពេល​ដែល​គេ​យក​បទ​ច្រៀង ដែល​មាន​ចំណង​ជើង​ថា “ព្រះ​មែស៊ី” ដែល​លោក​ហេនឌែល(Handel)បាន​និពន្ធ មក​ប្រគុំ​ជា​លើក​ទី​មួយ ក្នុង​ក្រុង​ឌីប្លីន នៅ​ខែ​មេសា ឆ្នាំ១៧៤២ មាន​ទស្សនិក​ជន​ជា​ច្រើន មិន​ចង់​ឲ្យ​គាត់​ចូល​រួម​សម្តែង ជា​អ្នក​ចម្រៀង​ទោល ដែល​លេច​ធ្លោ​នោះ​ទេ។ ក្នុង​អំឡុង​ពេល​នៃ​ការ​សម្តែង​បើក​ការ​ប្រគុំ​តន្រ្តី​នៅ​ថ្ងៃ​នោះ អ្នក​ស្រី​សាយបឺ ក៏​បាន​ច្រៀង​បទ​ព្រះ​មែស៊ី​​យ៉ាង​ដូច​នេះ​ថា “ទ្រង់​ត្រូវ​គេ​មើល​ងាយ ហើយ​ត្រូវ​មនុស្ស​បោះបង់​ចោល ទ្រង់​ជា​មនុស្ស​ទូទុក្ខ ហើយ​ក៏​ធ្លាប់​ស្គាល់​សេចក្តី​ឈឺ​ចាប់”(អេសាយ ៥៣:៣)។ ពាក្យ​ពេចន៍​ដែល​គាត់​បាន​ច្រៀង​នេះ បាន​ធ្វើ​ឲ្យ​លោក​គ្រូ​គង្វាល ផាទ្រីក ដេឡានី(Patrick Delany)​មាន​ការ​ប៉ះ​ពាល់​ចិត្ត បាន​ជា​គាត់​​ក្រោក​ឈរ​​ឡើង ហើយ​លាន់​មាត់​ថា “អ្នក​ស្រី​សាយបឺ ព្រះ​ទ្រង់​បាន​អត់​ទោស​ឲ្យ​អ្នក​ស្រី​ហើយ!” រឿង​នេះ​បាន​ឆ្លុះ​បញ្ចាំង អំពី​ទំនាក់​ទំនង​រវាង​ជីវិត​របស់​អ្នក​ស្រី​ស៊ូសានហាហ៍ សាយបឺ ជា​មួយ​នឹង​ខ្លឹម​សារ​នៃ​បទ “ព្រះមែស៊ី” របស់​លោក​ហេនឌែល ដែល​យើង​មិន​ពិបាក​នឹង​យល់​ឡើយ។ “មនុស្ស​ទូ​ទុក្ខ” គឺ​ជា​ព្រះយេស៊ូវ ដែល​ជា​ព្រះ​មែស៊ី ត្រូវ​គេ “មើលងាយ ហើយ​បោះ​បង់​ចោល” ដោយ​សារ​តែអំពើ​បាប គឺ​មិន​ខុស​ពី​អ្នក​ស្រី​សាយបឺ ដែល​ត្រូវ​គេ​ស្អប់…

Read article
ម្កុដរបស់ស្តេច

មាន​ពេល​មួយ យើង​បាន​អង្គុយ​នៅ​តុ​មួយ ដោយ​ម្នាក់​ៗ​បាន​យក​ឈើ​ចាក់​ធ្មេញ ដែល​ស្រួចៗ​ដូច​បន្លា​ដោត​ពី​លើ​ចាន​ដែល​ធ្វើ​ពី​ស្នោ ​ដែល​នៅ​មុខ​យើង។ ក្នុង​ពេល​ដែល​យើង​ញាំ​អាហារ​ពេល​ល្ងាច​ថ្ងៃ​នោះ នៅ​សប្តាហ៍​ដែល​ឈាន​ទៅ​រក​បុណ្យ​ព្រះ​យេស៊ូវ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ យើង​ក៏​បាន​បង្កើត​បាន​ភួង​បន្លា​មួយ ដែល​ឈើ​ចាក់​ធ្មេញ​នីមួយ​ៗ​ជា​តំណាង​ឲ្យ​កា​រអ្វីដែល​យើង​បាន​ប្រព្រឹត្ត តែ​ព្រះគ្រីស្ទ​បាន​បង់​ថ្លៃ​លោះ​យើង​រួច​ហើយ។ ការ​អនុវត្តន៍​ដូច​នេះ បាន​នាំ​ឲ្យ​យើង​នឹក​ចាំ​ថា យើង​បាន​ធ្វើ​អំពើ​បាប​ជា​ច្រើន បាន​ជា​យើង​ត្រូវ​ការ​ព្រះ​សង្រ្គោះ​មួយ​អង្គ ហើយ​យើង​ក៏​នឹក​ចាំ​អំពី​របៀប​ដែល​ព្រះ​យេស៊ូវ​បាន​រំដោះ​យើង​ឲ្យ​រួច​ពី​បាប ដោយ​ការ​សុគត​របស់​ទ្រង់ នៅ​លើ​ឈើ​ឆ្កាង។ ភួង​បន្លា​ដែល​គេ​បាន​ក្រង​ឲ្យ​ព្រះ​យេស៊ូវ​ពាក់ ជា​ផ្នែក​មួយ​នៃ​ល្បែង​ដ៏​ព្រៃ​ផ្សៃ ដែល​ពួក​ទាហាន​រ៉ូម៉ាំង​បាន​លេង​ មុនពេល​គេ​យក​ទ្រង់​ទៅ​ឆ្កាង។ ពួក​គេ​ក៏​បាន​ឲ្យ​ទ្រង់​ពាក់​រ៉ូប​ដូច​ស្តេច ហើយ​ថ្វាយ​ដំបង​មួយ ធ្វើ​ជា​ដំបង​រាជ​របស់​ស្តេច តែក្រោយ​មក ពួក​គេ​ក៏​បាន​យក​ដំបង​នោះ​វាយ​ទ្រង់។ ពួក​គេ​បាន​ចម្អក​ឲ្យ​ទ្រង់ ដោយ​ហៅ​ទ្រង់​ថា “ស្តេច​នៃ​សាសន៍​យូដា”(ម៉ាថាយ ២៧:២៩) ដោយ​មិន​បាន​ដឹង​ទេ​ថា ទង្វើ​របស់​ពួក​គេ នឹង​ត្រូវ​គេ​ចង​ចាំ​អស់​រាប់​ពាន់​ឆ្នាំ​ក្រោយ​មក​ទៀត​។ ទ្រង់​មិន​មែន​ជា​ក្សត្រ​ធម្មតា​ឡើយ។ ទ្រង់​ជា​ស្តេច​លើ​អស់​ទាំង​ស្តេច ដែល​ការ​សុគត និង​ការ​មាន​ព្រះ​ជន្ម​ឡើង​វិញ​របស់​ទ្រង់ បាន​ប្រទាន​ឲ្យ​យើង​នូវ​ជីវិត​អស់​កល្ប។ នៅ​ពេល​ព្រឹក​ថ្ងៃ​បុណ្យ​ព្រះយេស៊ូវ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ពួក​ជំនុំ​របស់​ខ្ញុំ​បាន​អប​អរ​សាទរ ដល់​អំណោយ​នៃ​ការ​អត់​ទោស​បាប និង​ជីវិត​ថ្មី  ដោយ​ប្រើ​ឈើ​ចាក់​ធ្មេញ និង​ផ្កា ធ្វើ​ជា​និមិត្ត​រូប។ យើង​ពិត​ជា​មាន​អំណរ​ណាស់ ដោយ​ដឹង​ថាព្រះ​បាន​លប់​បាប​យើង​ចោល ហើយ​ប្រទាន​ឲ្យ​យើង​មាន​សេរី​ភាព និង​ជីវិត​រស់​នៅ​ជា​រៀង​រហូត​ជា​មួយ​ទ្រង់! —AMY BOUCHER PYE

Read article
ផ្លូវនៃទុក្ខវេទនា

ក្នុង​អំឡុង​ពេល​នៃ​សប្តាហ៍​ដ៏​បរិសុទ្ធ យើង​នឹក​ចាំ​អំពី​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ មុន​ពេល​ព្រះ​យេស៊ូវ​សុគត​នៅ​លើ​ឈើ​ឆ្កាង។ គេ​បាន​បណ្តើរ​ព្រះ​យេស៊ូវ ទៅ​រក​កន្លែង​ឆ្កាង តាម​ផ្លូវ​នៅ​ទីក្រុង​យេរូសាឡិម ដែល​សព្វ​ថ្ងៃ​នេះ គេ​ហៅ​ផ្លូវ​នោះ​ជា​ភាសា​ឡាតាំង​ថា ​វីអា ដូឡូរ៉ូសា(Via Dolorosa) ដែល​មាន​ន័យ​ថា ផ្លូវ​នៃ​ទុក្ខ​វេទនា។ ប៉ុន្តែ អ្នក​និពន្ធ​ព្រះ​គម្ពីរ​ហេព្រើរ បាន​ពិពណ៌នា​ថា ផ្លូវ​ដែល​ព្រះ​យេស៊ូវ​បាន​យាង​ទៅ​រក​ឈើ​ឆ្កាង​ មិន​គ្រាន់​តែ​ជា​ផ្លូវ​នៃទុក្ខ​វេទនា​ប៉ុណ្ណោះ​ឡើយ។ ផ្លូវ​នៃ​ទុក្ខ​វេទនា​ដែល​ព្រះ​យេស៊ូវ​បាន​ស្ម័គ្រ​ព្រះ​ទ័យ​ យាង​ទៅ​រក​កាល់​វ៉ារី បាន​ក្លាយ​ជា “ផ្លូវ​ថ្មី និង​ផ្លូវ​ដ៏​រស់” ក្នុង​ព្រះ​វត្ត​មាន​នៃ​ព្រះ សម្រាប់​យើង​រាល់​គ្នា(ហេព្រើរ ១០:២០)។ អស់​រយៈ​ពេល​ជា​ច្រើន​សតវត្សរ៍​មក​ហើយ ដែល​ជន​ជាតិ​យូដា​បាន​ព្យាយាម​ចូល​ទៅ​ក្នុង​ព្រះ​វត្ត​មាន​នៃ​ព្រះ តាម​រយៈ​ការ​យក​សត្វ​ធ្វើ​យញ្ញ​បូជា និង​ដោយ​ព្យាយាម​កាន់​តាម​ក្រឹត្យ​វិន័យ។ ប៉ុន្តែ ក្រឹត្យ​វិន័យ​គ្រាន់​តែ​ជា “​ស្រមោល ពី​សេចក្តី​ល្អ​ដែល​ត្រូវ​មក” ដ្បិត “ឈាម​គោ​ឈ្មោល និង​ពពែ​ឈ្មោល នោះ​ពុំ​អាច​នឹង​ដោះ​បាប​បាន​ឡើយ”(ខ.១,៤)។ ដំណើរ​របស់​ព្រះ​យេស៊ូវ តាម​ផ្លូវ​ទៅ​រក​ឈើ​ឆ្កាង បាន​នាំ​ទៅ​រក​ការ​សុគត និង​ការ​មាន​ព្រះ​ជន្ម​ឡើង​វិញ​របស់​ទ្រង់។ ដោយ​សារ​ការ​លះ​បង់​របស់​ទ្រង់ នោះ​យើង​អាច​មាន​ភាព​បរិសុទ្ធ​ខាង​វិញ្ញាណ ពេល​ដែល​យើង​ទទួល​ជឿ​ទ្រង់ ដើម្បី​ទទួល​ការ​អត់​ទោស​បាប។​ ទោះ​បី​ជា​យើង​មិន​អាច​កាន់​តាម​ក្រឹត្យ​វិន័យ​ឲ្យ​បាន​មួយ​រយ​ភាគ​រយ​ក៏​ដោយ ក៏​យើង​នៅ​តែ​អាច​ចូល​ទៅ​ជិត​ព្រះ ដោយ​គ្មាន​ការ​ភ័យ​ខ្លាច ដោយ​ទំនុក​ចិត្ត​ទាំង​ស្រុង​ថា យើង​បាន​ទទួល​ការ​ស្វាគមន៍ និង​ក្តី​ស្រឡាញ់(ខ.១០,២២)។ ផ្លូវ​នៃ​ទុក្ខ​វេទនា​របស់​ព្រះ​គ្រីស្ទ បើក​ផ្លូវ​ឲ្យ​យើង​មាន​ផ្លូវ​ថ្មី និង​ផ្លូវ​ដ៏​រស់…

Read article
ចានក្លាំនៃសេចក្តីស្រឡាញ់

ថ្ងៃ​មួយ នៅ​ក្នុង​ថ្នាក់​រូប​វិទ្យា​អស់​កាល​ជា​ច្រើន​ឆ្នាំ​មក​ហើយ គ្រូ​បង្រៀន បាន​ប្រាប់​យើង​កុំ​ឲ្យ​ងាក​បែរ​ក្រោយ ហើយ​សួរ​យើង​ថា “តើ​ជញ្ជាំង​ខាង​ក្រោយ​របស់​ថ្នាក់​រៀន​យើង មាន​ពណ៌​អ្វី?” បើ​យើង​មិន​ដែល​បាន​ចាប់​អារម្មណ៍​នឹង​ពណ៌​របស់​ជញ្ជាំង​នោះ​ទេ នោះ​យើង​មិន​អាច​ឆ្លើយ​សំណួរ​នេះ​បាន​ឡើយ។ ជួន​កាល យើង​មិន​បាន​ចាប់​អារម្មណ៍ ឬ​មើល​រំលង “​អ្វី​មួយ” ដែល​មាន​ក្នុង​ជីវិត​យើង ដោយ​សារ​យើង​មិន​អាច​ចាប់​អារម្មណ៍​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ។ ​ជួន​កាល យើង​មិន​បាន​ដឹង​ទេ​ថា របស់​នោះ​បាន នៅ​ទីនោះ តាំង​ពី​​ពេល​ណា​​មក​ទេ​​។ កាល​ពី​ពេល​ថ្មី​ៗ​នេះ​ ខ្ញុំ​បាន​អាន​សារ​ឡើង​វិញ នូវ​បទ​គម្ពីរ​ដែល​និយាយ​អំពី​ព្រះយេស៊ូវ​លាង​ជើង​ឲ្យ​ពួក​សាវ័ក ហើយ​ក្នុង​រឿង​នេះ មាន​ចំណុច​មួយ​ចំនួន ដែល​ខ្ញុំ​មិន​បាន​ចាប់​អារម្មណ៍​កាល​ពី​មុន។ ខ្ញុំ​មាន​ការ​យល់​ដឹង​ច្រើន អំពី​រឿង​នេះ ព្រោះ​គេ​ច្រើន​តែ​យក​រឿង​នេះ​មក​អាន ក្នុង​អំឡុង​ពេល​សប្តាហ៍​នៃ​ការ​រំឭក​អំពី​ការ​រង​ទុក្ខ​របស់​ទ្រង់។ យើង​មាន​ការ​ភ្ញាក់​ផ្អើល ពេល​ដែល​បាន​ដឹង​ថា ព្រះ​សង្រ្គោះ និង​ព្រះ​ដ៏​ជា​ព្រះ​មហាក្សត្រ​នៃ​យើង ទ្រង់​បាន​បន្ទន់​ព្រះ​កាយ​ចុះ ដើម្បី​លាង​ជើង​ឲ្យ​ពួក​សាវ័ក​របស់​ទ្រង់។ នៅ​ទឹកដី​អ៊ីស្រាអែល​សម័យ​នោះ សូម្បី​តែ​អ្នក​បម្រើ​ ក៏​គេ​មិន​ឲ្យ​ធ្វើ​កិច្ចការ​នេះ​ដែរ ព្រោះ​គេ​យល់​ថា​ វាជា​កិច្ច​ការ​ថោក​ទាប​ពេក។ ប៉ុន្តែ អ្វី​ដែល​ខ្ញុំ​មិន​បាន​ចាប់​អារម្មណ៍​ពី​មុន​មក​នោះ គឺ​ព្រះ​យេស៊ូវ ដែល​ជា​មនុស្ស​ផង និង​ជា​ព្រះ​ផង ទ្រង់​បាន​លាង​ជើង​ឲ្យ​យូដាស។ ទោះ​ទ្រង់​ជ្រាប​ថា យូដាស​នឹង​ក្បត់​ទ្រង់​ក៏​ដោយ ក៏​ទ្រង់នៅ​តែ​បន្ទាប​ព្រះកាយ​ លាង​ជើង​ឲ្យ​យូដាស គឺ​ដូច​ដែល​មាន​ចែង​ក្នុង​បទ​គម្ពីរ យ៉ូហាន ១៣:១១។ សេចក្តី​ស្រឡាញ់​របស់​ទ្រង់​បាន​បង្ហូរ​ចូល​ទៅ​ក្នុង​ទឹក…

Read article
ចូរមើល ហើយស្ងាត់ស្ងៀម

ក្នុង​បទ​ចម្រៀង​ដែល​មាន​ចំណង​ជើង​ថា “ចូរ​មើល​ទៅ​ទ្រង់” លោក​រូបេន សូតេឡូ(Rubén Sotelo) ដែល​ជា​អ្នក​និពន្ធ​បទ​ភ្លេង និង​ជា​ជន​ជាតិ​មិចស៊ិចកូ​បាន​ពិពណ៌​នា អំពី​ព្រះ​យេស៊ូវ នៅ​ពេល​ទ្រង់​ត្រូវ​គេ​ឆ្កាង។ គាត់​បាន​អញ្ជើញ​យើង ឲ្យ​មើល​ទៅ​ព្រះ​យេស៊ូវ ហើយ​នៅ​ស្ងាត់​ស្ងៀម ព្រោះ​យើង​ពិត​ជា​គ្មាន​ពាក្យ​អ្វី ដែល​សក្តិ​សម​នឹង​​ពិពណ៌នា​អំពី​សេចក្តី​ស្រឡាញ់ ដែល​ព្រះ​យេស៊ូវ​បាន​បង្ហាញ​ចេញ​នៅ​ឈើ​ឆ្កាង​ឡើយ។ យើង​អាច​ស្រមៃ​អំពី​ព្រឹត្តិការណ៍ ដែល​បាន​រៀប​រាប់​ក្នុង​កណ្ឌ​គម្ពីរ​ដំណឹង​ល្អ។ យើង​អាច​នឹក​ស្រមៃ​អំពី​ឈើ​ឆ្កាង ព្រះ​លោហិត ដែក​គោល និង​ការ​ឈឺ​ចាប់​របស់​ទ្រង់​។ ពេល​ដែល​ព្រះ​យេស៊ូវ​ផុត​ដង្ហើម អស់​អ្នក​ដែល​បាន​ឃើញ​ការ​ដែល​កើត​ឡើង​ “ក៏​វិល​ទៅ​វិញ​ទាំង​គក់​ដើម​ទ្រូង​បណ្តើរ”(លូកា ២៣:៤៨)។ ហើយ​ក៏​មាន​អ្នក​ដទៃ​ទៀត ដែល​បាន “ឈរ​មើល​ពី​ចម្ងាយ”(ខ.៤៩)។ ពួក​គេ​បាន​មើល​ទៅ​ទ្រង់ ហើយ​ក៏​នៅ​ស្ងាត់​ស្ងៀម។ អ្នក​ដែល​និយាយ​ស្តី​នៅ​ពេល​នោះ គឺ​មេ​ទ័ព ដែល​បាន​មាន​ថ្លែង​ថា “មនុស្ស​នេះ​សុចរិត​ពិត​មែន”(ខ.៤៧)។ មាន​បទ​ចម្រៀង និង​បទ​កំណាព្យ​ត្រូវ​បាន​គេ​និពន្ធ​ឡើង ដើម្បី​ពិពណ៌នា​អំពី​សេចក្តី​ស្រឡាញ់​ដ៏​អស្ចារ្យ​នេះ។ អស់​កាល​ជា​ច្រើន​ឆ្នាំ មុន​ពេល​ទ្រង់​សុគត លោក​យេរេមា​បាន​សរសេរ អំពី​ការ​ឈឺ​ចាប់​របស់​ទីក្រុង​យេរូសាឡិម ក្រោយ​ពី​បាន​ទទួល​រង​ការ​បំផ្លិច​បំផ្លាញ។ គឺ​ដូច​ដែល​គាត់​មាន​ប្រសាសន៍​ថា “ឱ​អ្នក​រាល់​គ្នា ដែល​ដើរ​បង្ហួស​អើយ តើ​មិន​អំពល់​ដល់​អ្នក​រាល់​គ្នា​ទេ​ឬ”(បរិទេវ ១:១២)។ ត្រង់​ចំណុច​នេះ គាត់​កំពុង​ប្រាប់​គេ​ឲ្យ​មើល​ទៅ​ទីក្រុង​យេរូសាឡិម ហើយ​ពិចារណា ព្រោះ​គាត់​គិត​ថា គ្មាន​ទុក្ខ​វេទនា​ណា ដែល​ខ្លាំង​ដូច​ទុក្ខ​វេទនា​របស់​ទីក្រុង​យេរូសាឡិម​ឡើយ។ ទោះ​ជាយ៉ាង​ណា​ក៏​ដោយ តើ​មាន​ទុក្ខ​វេទ​នា​ណា…

Read article
ថ្វាយសិរីល្អដល់ព្រះដែលប្រទានឲ្យមានការលូតលាស់

ថ្ងៃ​មួយ ខ្ញុំ​បាន​កត់​សំគាល់​ឃើញ​មាន​វត្ថុ​ពណ៌​លឿង កំពុង​បង្ហាញ​ខ្លួន នៅ​លើ​ចិញ្ចើម​ផ្លូវ​សម្រាប់​បើក​ឡាន ដែល​នៅខាង​ស្តាំ​ដៃ។ វា​គឺ​ជា​សម្រស់​នៃ​ផ្កា​ដាហ្វូឌីលប្រាំ​មួយ​ដើម ដែល​បាន​ដុះ​នៅ​ចន្លោះ​ថ្ម​ធំ​ៗ​ពីរ​ផ្ទាំង បាន​រីក​ឡើង​ និង​ដុះ​ខ្ពស់​ពី​ដី។ ដោយ​សារ​ខ្ញុំ​មិន​បាន​ដាំ ឬ​ដាក់​ជី និង​ស្រោច​ទឹក​ឲ្យ​ពួក​វា នោះ​ខ្ញុំ​ក៏​មិន​ដឹង​ថា ផ្កា​ទាំង​នោះ​បាន​ដុះ​ នៅក្នុង​ទីធ្លា​ផ្ទះ​របស់​ខ្ញុំ ដោយ​របៀប​ណា​ឡើយ។ ព្រះ​យេស៊ូវ​បាន​បក​ស្រាយ អំពី​អាថ៌​កំបាំង​នៃ​ការ​លូត​លាស់​ខាង​វិញ្ញាណ នៅ​ក្នុង​រឿង​ប្រៀប​ប្រដូច អំពី​គ្រាប់​ពូជ​ដែលគេ​បាន​សាប​ព្រោះ។ ទ្រង់​បាន​ប្រៀប​ធៀប​នគរ​ព្រះ ទៅ​នឹង​កសិករ​ម្នាក់ ដែល​កំពុង​ព្រោះ​គ្រាប់​ពូជ នៅ​លើ​ដី(ម៉ាកុស ៤:២៦)។ គាត់​ប្រហែល​ជា​បាន​ថែរ​ទាំ​ដី​សម្រាប់​ដាំ​គ្រាប់​ពូជ​នោះ។ ប៉ុន្តែ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ថា អ្នក​នោះ​ក៏​ដេក​រាល់​យប់​ក្រោក​ឡើង​រាល់​ថ្ងៃ តែ​មិន​ដឹង​ហេតុ​ដែល​ពូជ​ពន្លក​ដុះ​ឡើង​ជា​យ៉ាង​ណា​ទេ ដ្បិត​ដី​បង្កើត​ផល​ដោយ​ខ្លួន​ឯង មុន​ដំបូង​ចេញ​ជា​ពន្លក រួច​បែក​ជា​គួរ ក្រោយ​ទៀត​ចេញ​ជា​គ្រាប់ (ខ.២៧-២៨)។ លុះ​ដល់​កាល​ណា​ផ្លែ​ទុំ​ហើយ ក៏​ស្រាប់​តែ​គេ​យក​កណ្តៀវ​ទៅ​ច្រូត​តែ​ម្តង ព្រោះ​ដល់​រដូវ​ច្រូត​ហើយ(ខ.២៩)។ ភាព​ពេញ​វ័យ​នៃ​គ្រាប់​ពូជ នៅ​ក្នុង​រឿង​ប្រៀប​ប្រដូច​របស់​ព្រះ​យេស៊ូវ គឺ​មិន​ខុស​ពី​ដើម​ផ្កា​ដាហ្វូឌីល ដែល​ចេញ​ផ្កា​នោះ​ឡើយ។ វា​កើត​មាន​ភាព​ពេញ​វ័យ​ តាម​ពេល​ដែល​ព្រះ​កំណត់ និង​ដោយ​សារ​អំណាច​របស់​ព្រះ ដែល​ធ្វើ​ឲ្យ​វា​លូត​លាស់​។ យ៉ាង​ណា​មិញ ​យើង​គិត​អំពី​ការ​លូត​លាស់​ខាង​វិញ្ញាណ​របស់​យើង ឬ​អំពី​ផែន​ការ​របស់​ព្រះ សម្រាប់​ការ​រីក​លូត​លាស់​នៃ​ពូក​ជំនុំ រហូត​ដល់​គ្រា​ដែល​ព្រះ​យេស៊ូវ​យាង​មក​វិញ ប៉ុន្តែ ព្រះ​ទ្រង់​អាច​ធ្វើ​ការ​តាមរ​បៀប​អាថ៌​កំបាំង ដែល​មិន​ពឹង​ផ្អែក​ទៅ​លើ​សមត្ថ​ភាព ឬ​ការ​យល់​ដឹង…

Read article
គោលបំណងនៃការរស់នៅ

ត្រួស​ៗ ហើយ​ក៏​បាន​កត់​សំគាល់​ឃើញ​ថា សៀវ​ភៅ​ទាំង​នោះ​បាន​បង្ហាញ​នូវ​ទស្សនៈ ដែល​មាន​ទំនោរ​គួរ​ឲ្យ​ចាប់​អារម្មណ៍​។ សៀវ​ភៅ​ប្រភេទ​នោះ ស្ទើរ​តែ​ទាំង​អស់​បាន​ផ្តល់​ឲ្យ​នូវ​យោបល់​ល្អ​ៗ ហើយ​ទន្ទឹម​នឹង​នោះ ក៏​មាន​សៀវភៅ​ជា​ច្រើន​ដែល​និយាយ​ពន្លយ​ពាក្យ​ថា យើង​ត្រូវ​កាត់​បន្ថយ​ការ​ចំណាយ ក្នុង​ការ​រស់​នៅ ដើម្បី​ឲ្យ​យើង​បាន​រស់​នៅ​ដូច​មហា​សេដ្ឋី នៅ​ថ្ងៃ​ក្រោយ។ ប៉ុន្តែ មាន​សៀវ​ភៅ​មួយ​បាន​ផ្តល់​ឲ្យ​នូវ​ទស្សនៈ​ខុស​ពី​នេះ ដោយ​លើក​ឡើង​ថា ការ​រស់​នៅបែប​សាមញ្ញ គឺ​មាន​ភាព​ចាំបាច់ ដើម្បី​ក្លាយ​ជា​អ្នក​មាន។ សៀវ​ភៅ​នោះ​បាន​លើក​ទឹក​ចិត្ត​ថា បើ​អ្នក​ត្រូវ​ការ​របស់​របរ​កាន់​តែ​ច្រើន ឬ​កាន់​តែ​ឡូយ​ឆាយ ដើម្បី​ឲ្យ​បាន​សប្បាយ​ចិត្ត នោះ​មាន​ន័យ​ថា “អ្នក​មិន​ដឹង​ថា ខ្លួន​ឯង​កំពុង​រស់​នៅ​ដើម្បី​អ្វី​ទេ”។ ទស្សនៈ​ដ៏​មាន​ន័យ​ខាង​លើ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​ឆ្លើយ​តប​របស់​ព្រះ​យេស៊ូវ ចំពោះ​បុរស​ម្នាក់ ដែល​បាន​ទូល​សូម​ទ្រង់ ឲ្យ​ជំរុញ​បង​ប្រុស​គាត់ ឲ្យ​ចែក​កេរ​មរតក​ជា​មួយ​គាត់។ ពេល​នោះ ព្រះ​យេស៊ូវ​ទ្រង់​មិន​បាន​កាន់​ខាង​គាត់​ឡើយ ផ្ទុយ​ទៅ​វិញ ទ្រង់​បាន​មាន​បន្ទូល​បដិសេធ​គាត់​ភ្លាម​ៗ មុន​ពេល​ទ្រង់​ធ្វើ​ការ​ព្រមាន​យ៉ាង​ម៉ឺង​ម៉ាត់ អំពី “ភាពលោភ​លន់​គ្រប់​ប្រភេទ” ព្រោះ “​ជីវិត​នៃ​មនុស្ស​មិន​ស្រេច​នឹង​បាន​ទ្រព្យ​សម្បត្តិ​ជា​បរិបូរ​ទេ”(លូកា ១២:១៤-១៥)។ បន្ទាប់​មក ទ្រង់​ក៏​បាន​ពិពណ៌​នា អំពី​ការ​ដែល​បុរស​អ្នក​មាន​ម្នាក់ មាន​ផែន​ការ​បង្គរ​ភោគ​ផល​ដំណាំ​របស់​ខ្លួន​ទុក ហើយ​អរ​សប្បាយ​នឹង​ជីវ​ភាព​ដ៏​ស្តុក​ស្តម្ភ ដែល​នោះ​ជា​ការ​ធ្វើ​ផែន​ការ​ចូល​និវត្តន៍ តាម​បែប​សតវត្សរ៍​ទី​១ ហើយ​ទ្រង់​ក៏បាន​ធ្វើ​ការ​សន្និ​ដ្ឋាន​ថា ទ្រព្យ​សម្បត្តិ​ទាំង​នោះ នឹង​គ្មាន​ប្រយោជន៍​អ្វី​សម្រាប់​គាត់​ឡើយ ព្រោះ​គាត់​នឹង​ស្លាប់​នៅ​យប់​នោះ​ហើយ(ខ.១៦-២០)។ យើង​មាន​ការ​ទទួល​ខុស​ត្រូវ នៅ​ក្នុង​ការ​ប្រើ​ប្រាស់​ធន​ធាន​របស់​យើង…

Read article
តើគាត់ជានរណា?

សូម​យើង​ស្រមៃ​ថា យើង​កំពុង​តែ​ឈរ​បញ្ជ្រៀត​គ្នា​ជា​មួយ​នឹង​ហ្វូង​មនុស្ស ដែល​កំពុង​រង់​ចាំ​ស្វាគមន៍ នៅ​តាម​បណ្តោយ​ផ្លូវ​ដី​មួយ​ខ្សែ។ ស្រ្តី​ដែល​ឈរ​ពី​ក្រោយ​អ្នក កំពុង​ចំទើត​ជើង ខំ​រក​មើល​តើ​នរណា​កំពុង​តែ​ធ្វើ​ដំណើរ​មក។ អ្នក​ក៏​បាន​មើល​ឃើញ​បុរស​ម្នាក់ កំពុង​ជិះ​សត្វ​លា​មួយ​ក្បាល ​ពី​ចម្ងាយ​មក តាម​ផ្លូវ​នោះ។ ពេល​ដែល​គាត់​ចូល​មក​កាន់​តែ​ជិត មនុស្ស​ម្នា​ក៏​បាន​បោះ​អាវ​វែង​របស់​ខ្លួន ទៅ​លើ​ផ្លូវ។ ភ្លាម​ៗ​នោះ អ្នក​ក៏​បាន​ឮ​សម្លេង​មែក​ឈើ​បាក់ នៅ​ពី​ក្រោយ​អ្នក គឺ​ជា​មែក​ដើម​លម៉ើ​ដែល​គេ​បាន​កាច់​ចែក​គ្នា ហើយ​ពួក​បណ្តា​ជន​ក៏​បាន​យក​មែកលម៉ើ​ទាំង​នោះ​ មក​តម្រៀប​ពី​លើ​ផ្លូវ មុន​ពេល​សត្វ​លា​ដើរ​មក​ដល់។ អ្នក​ដើរ​តាម​ព្រះ​យេស៊ូវ​បាន​ថ្វាយ​ព្រះ​កិត្ត​នាម​ដល់​ទ្រង់ យ៉ាង​អស់​ពី​ចិត្ត ខណៈ​ពេល​ដែល​ទ្រង់​យាង​ចូល​ទីក្រុង​យេរូសាឡិម ដោយ​គង់​នៅ​លើ​ខ្នង​សត្វ​លា រយៈ​ពេល​២​បី​ថ្ងៃ មុន​ពេល​គេ​យក​ទ្រង់​ទៅ​ឆ្កាង។ ហ្វូង​មនុស្ស​បាន​អរ​សប្បាយ និង​សរសើរ​ដំកើង​ព្រះ​ដោយ​សារ “ការ​អស្ចារ្យ​ទាំង​អស់ ដែល​ពួក​គេ​បាន​ឃើញ”(លូកា ១៩:៣៧)។ អ្នក​ដែល​មាន​ចិត្ត​ប្តូរ​ផ្តាច់​ចំពោះ​ព្រះ​យេស៊ូវ បាន​មក​ចោម​រោម​ទ្រង់ ហើយ​ស្រែក​ឡើង​ថា “ស្តេច​ដែល​យាង​មក ដោយ​នូវ​ព្រះ​នាម​ព្រះ​អម្ចាស់ ទ្រង់​ប្រកប​ដោយ​ព្រះ​ពរ”(ខ.៣៨)។ ការ​ដែល​ពួក​គេ​ថ្វាយ​ព្រះ​កិត្តិ​នាម ដោយ​ភាព​ក្លៀវ​ក្លា​យ៉ាង​ដូច​នេះ ធ្វើ​ឲ្យ​ប្រជា​ជន​នៅ​ក្រុង​យេរូសា​ឡិម​មាន​ការ​ប៉ះ​ពាល់​ចិត្ត​យ៉ាង​ខ្លាំង។ ពេល​ដែល​ព្រះ​យេស៊ូវ​យាង​មក​ដល់ “នោះ​កើត​មាន​សេចក្តី​ជ្រួល​ជ្រើម​ពេញ​ក្នុង​ទី​ក្រុង ហើយ​គេ​សួរ​ថា លោក​នេះ​ជា​អ្នក​ណា?”(ម៉ាថាយ ២១:១០)។ សព្វ​ថ្ងៃ​នេះ មនុស្ស​នៅ​តែ​ចង់​ដឹង ចង់​ស្គាល់​ព្រះ​យេស៊ូវ។ ទោះ​បី​ជា​យើង​មិន​អាច​ក្រាល​ផ្លូវ​របស់​ទ្រង់ ដោយ​មែក​ដើមលម៉ើ ឬ​ស្រែក​សរសើរ​ទ្រង់ នៅ​ចំពោះ​មុខ​ទ្រង់​ដោយ​ផ្ទាល់​ក៏​ដោយ ក៏​យើង​នៅ​តែ​អាច​ថ្វាយ​ព្រះ​កិត្តិ​នាម​ដល់​ទ្រង់។ យើង​អាច​ជជែក​ជា​មួយ​គេ…

Read article
អំណាចនៃការបង្ហាញចេញនូវគំរូ

ពេល​ខ្ញុំ​ព្យាយាម​ជួស​ជុល​អ្វី​ដែល​ខូច នៅ​ផ្ទះ​ខ្ញុំ តាម​ធម្មតា ខ្ញុំ​បែរ​ជា​ធ្វើ​ឲ្យ​ខូច​លើស​ដើម ហើយ​ត្រូវ​បង់​ថ្លៃ​ឈ្នួល ឲ្យ​គេមក​ជួស​ជុល​ការ​ខូច​ខាត ដែល​ខ្ញុំ​បាន​ធ្វើ​បន្ថែម​ពី​អ្វី​ដែល​ខូច​ស្រាប់។ ប៉ុន្តែ កាល​ពី​ពេល​ថ្មី​ៗ​នេះ ខ្ញុំ​បាន​ជួស​ជុល​ឧបករណ៍​ប្រើ​ប្រាស់ នៅ​ផ្ទះ​មួយ​គ្រឿង ដោយ​ជោគ​ជ័យ ដោយ​អនុវត្ត​តាម​ការ​បង្ហាញ​របស់​មនុស្ស​ម្នាក់​ អំពី​របៀប​ជួស​ជុស នៅ​ក្នុង​វីដេអូ​Youtube មួយ​ជំហាន​ម្តង​ៗ​។ សាវ័កប៉ុលបានធ្វើជាគំរូដ៏មានអំណាច សម្រាប់យុវជន ឈ្មោះធីម៉ូថេ ដែលជាសិស្សគាត់ ដែលបានធ្វើដំណើរជាមួយគាត់ ហើយមើលគំរូនៃការប្រព្រឹត្តរបស់គាត់។ សាវ័កប៉ុលបានសរសេរសំបុត្រផ្ញើគាត់ ពីមន្ទីរឃុំឃាំងថា “អ្នក​បាន​ស្គាល់​គ្រប់​សេចក្តី​ដែល​ខ្ញុំ​បង្រៀន កិរិយា​ដែល​ប្រព្រឹត្ត និង​បំណង​ចិត្ត សេចក្តី​ជំនឿ សេចក្តី​អត់ធ្មត់ សេចក្តី​ស្រឡាញ់ សេចក្តី​ខ្ជាប់ខ្ជួន​របស់​ខ្ញុំ​ហើយ ព្រម​ទាំង​ការ​ដែល​គេ​បៀត​បៀន​ដល់​ខ្ញុំ និង​សេចក្តី​ទុក្ខ​លំបាក​របស់​ខ្ញុំ​ដែរ ជា​ការ​ដែល​កើត​ដល់​ខ្ញុំ នៅ​ក្រុង​អាន់ទីយ៉ូក ក្រុង​អ៊ីកូនាម និង​ក្រុង​លីស្ត្រា ក៏​ស្គាល់​សេចក្តី​បៀត​បៀន​ជា​យ៉ាង​ណា ដែល​ខ្ញុំ​ទ្រាំ​ទ្រ​នោះ​ដែរ”(២ធីម៉ូថេ ៣:១០-១១)។ ម្យ៉ាងទៀត សាវ័កប៉ុលក៏បានលើកទឹកចិត្តលោកធីម៉ូថេ ឲ្យនៅ​ជាប់​ក្នុង​សេចក្តី​ដែលគាត់​បាន​រៀន ហើយ​ជឿ​ប្រាកដ​វិញ ដោយ​ដឹង​ថា គាត់​បាន​រៀន​សេចក្តី​នោះ​ពី​អ្នក​ណា ហើយ​ថា តាំង​ពី​ក្មេង​តូច​មក គាត់​បាន​ស្គាល់​បទ​គម្ពីរ​ទាំង​ប៉ុន្មាន”(ខ.១៤-១៥)។ ទី​បន្ទាល់​នៃ​ការ​រស់​នៅ​របស់​សាវ័ក​ប៉ុល បាន​បង្ហាញ​ឲ្យ​យើង​ដឹង​ អំពី​ភាព​ចាំ​បាច់​នៃ​ការ​កសាង​ជីវិត​យើង នៅ​លើ​គ្រឹះ​នៃ​ព្រះ​បន្ទូល​ព្រះ។ គាត់​បាន​រំឭក​លោក​ធីម៉ូថេ​ថា ព្រះ​គម្ពីរ​គឺ​ជា​ប្រភព​ដ៏​មាន​អំណាច…

Read article