នំម៉ាណាប្រចាំថ្ងៃ legacy

You are here:
ការមិនចុះសម្រុងគ្នា

រំហូរ​នៃ​ជន​ភាស​ខ្លួន ចូល​មក​ក្នុង​សហគមន៍​របស់​ខ្ញុំ បាន​នាំ​ឲ្យមាន​ការ​កើន​ឡើង​នៃ​ពួក​ជំនុំ ក្នុង​តំបន់។ ការ​លូត​លាស់នោះ​បាន​នាំ​ឲ្យ​មាន​ឧប​ស័គ្គ​ដែល​យើង​ត្រូវ​ជម្នះ។ សមា​ជិក​ពួក​ជំនុំ​របស់​យើង ត្រូវ​តែ​រៀន​ស្វាគមន៍​អ្នក​មក​ថ្មី​ទាំង​នោះ ខណៈ​ពេល​ដែល​ពួក​គេ​ កំពុង​សម្រប​ខ្លួ​ន​នឹ​ងវ​ប្ប​ធម៌​ថ្មី ភាសា​ថ្មី និង​ការ​ថ្វាយ​បង្គំ​ព្រះ​តាម​របៀប​ខុស​គ្នា។ ការ​ផ្លាស់​ប្តូរ​នេះ​ អាច​នាំ​ឲ្យ​មាន​រឿង​ដែល​មិន​សម​ប្រកប​កើត​ឡើង​បាន។ ការ​យល់​ច្រឡំ និង​ការ​មិន​ចុះ​សម្រុង​គ្នា បាន​កើត​មាន​នៅ​គ្រប់​ទី​កន្លែង ដែល​មាន​មនុស្ស។ ដូច​នេះ ព្រះ​វិហារ​មិន​មែន​ជា​ករណី​លើក​លែង​ទេ។ បើ​យើង​មិន​ដោះ​ស្រាយ​បញ្ហា​ខ្វែង​គំនិត​គ្នា ឲ្យ​បាន​ត្រឹម​ត្រូ​វទេ​ បញ្ហា​នេះ អាចមាន​ភាពធ្ងន់ធ្ងរ​កាន់​តែ​ខ្លាំង ប្រែ​ក្លាយ​ទៅ​ជាកា​រ​បែក​បាក់​សាម​គ្គី។ ពេល​ដែល​ពួក​ជំនុំ​នៅ​ក្រុង​យេរូសាឡិ​មកំពុង​មាន​ការ​លូត​លាស់ មាន​ជម្លោះ​មួយ​បាន​កើត​ឡើង ដោយ​សារ​បញ្ហា​វប្ប​ធម៌​។ ជន​ជាតិ​យូដា​ដែល​និយាយ​ភាសា​ក្រិក(កាន់​តាម​វប្បធម៌​ក្រិក) បាន​ត្អូញ​ត្អែ​ទាស់​នឹង​ជន​ជាតិ​យូដា ដែល​និយាយ​ភាសា​អើរ៉ាម។​ ស្រ្តី​មេម៉ាយ​របស់​ពួក​យូដា​ដែល​និយាយ​ភាសាក្រិ​ក “ត្រូវ​គេ​មើល​រំលង នៅ​ក្នុង​ការចែក​អាហារប្រចំា​ថ្ងៃ”(កិច្ចការ ៦:១)។ ដូច​នេះ ពួក​សាវ័ក​ក៏​បាន​ប្រាប់​ពួក​គេថា​ “ចូរ​​រើ​ស​យក​៧​នាក់​ក្នុង​ពួក​អ្នក​រាល់​គ្នា ជា​អ្នក​មាន​ឈ្មោះ​ល្អ ពេញ​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ និង​ប្រាជ្ញា នោះ​យើង​ខ្ញុំ​នឹង​តាំង​គេ ឲ្យ​ត្រួត​ត្រា​លើ​ការងារ​នេះ”(ខ.៣)។ អ្នក​ដែល​ត្រូវ​ជ្រើស​រើស​ទាំង​៧​នាក់ សុទ្ធ​តែ​មាន​ឈ្មោះ​ជា​ភាសា​ក្រិក​(ខ.៥)។ បាន​សេចក្តី​ថា ពួក​គេ​ជាជ​ន​ជាតិ​យូដា ដែល​និយាយ​ភាសាក្រិ​ក ជា​សមាជិក​ពួក​ជំនុំ ដែល​គេ​មិន​បាន​អើពើរ​នោះ។ ការ​សំខាន់​បំផុត គឺ​ពួក​គេ​ទាំង​អស់​គ្នា ត្រូវ​យល់​អំពី​បញ្ហា​នេះ។ សាវ័ក​ប៉ុល​ក៏​បាន​ដាក់​ដៃ​អធិស្ឋាន​ឲ្យ​ពួក​គេ ហើយ​ចាប់​តាំង​ពី​ពេល​នោះ​មក ពួក​ជំនុំ​ក៏​មាន​ការ​រីក​ចម្រើន​(ខ.៦-៧)។…

Read article
មាននៅគ្រប់ទីកន្លែង និងនៅទីណាក៏គ្មាន

មាន​ក្រុម​គ្រួសារ​របស់​មិត្ត​ភក្តិ​ខ្ញុំ បាន​បាត់​បង់​កូន​វ័យ​ជំទង់​ម្នាក់ ក្នុង​គ្រោះ​ថ្នាក់​រថ​យន្ត​បុក​គ្នា ដូច​គ្រួសារ​ខ្ញុំ​ដែរ។ ពួកគេ​បាន​សរសេរ​សេចក្តី​រំឭក​អំពី​កូន​ស្រី​របស់​ពួក​គេ ឈ្មោះ លីនសេយ(Lindsay) ក្នុង​ការ​សែត​ប្រចាំ​តំបន់​មួយ។ ខ្លឹម​សារ​មួយ ក្នុង​ចំណោម​ខ្លឹម​សារ​ដែល​មាន​ន័យ​បំផុត នៅ​ក្នុង​សំណេរ​របស់​នាង គឺ​ជា​ការ​រៀប​រាប់​ថា : បន្ទាប់​ពីនា​ង​បាន​ប្រាប់​គេ​ថា នាង​បាន​បិទ​រូប​ថត និង​វត្ថុ​អនុស្សាវ​រីយ​របស់​លីនសេយ​ជា​ច្រើន នៅ​ក្នុង​ផ្ទះ​មក នាង​ក៏បា​ន​សរសេរ​ថា “ក្នុង​ផ្ទះ​ខ្ញុំ នៅ​កន្លែង​ណា​ក៏​មាន​រូបលីន​សេយ​ដែរ ប៉ុន្តែ គ្មាន​កន្លែង​ណា​ដែល​មាន​វត្ថ​មាន​ពិត​របស់​នាង​ទេ”។ ទោះ​បី​ជា​កូន​ស្រី​របស់​គ្រួសារ​ទាំង​ពីរ នៅ​តែ​ញញឹម​ចេញ​ពី​រូប​ថត​ក៏​ដោយ វត្ត​មាន​​​ពិត​របស់​ក្មេង​ស្រី​ទាំង​ពីរ នៅ​តែមិន​ឃើញ​មាន នៅ​​កន្លែង​ណា​មួយ​ឡើយ។ រូបរបស់​ពួក​​​គេ​មាន​នៅ​គ្រប់​កន្លែង​ទាំង​អស់នៅក្នុង​ផ្ទះ ទាំង​នៅ​ក្នុង​ចិត្ត គំនិត និង​រូប​ថត​ទាំងនោះ ប៉ុន្តែ យើងមិនឃើញវត្តមានដ៏ពិតរបស់ពួកគេទេ។ ប៉ុន្តែ ដោយ​ផ្អែក​លើ​ព្រះ​គម្ពីរ យើងអាចជឿ​ជាក់​​ថា វត្ត​មាន​ពិត​នៃ​លីនសេយ និង​មែលសីស្សា គឺ​មាន​នៅ​ទី​កន្លែង​មួយ។ ពួកគេ​កំពុង​នៅ​ក្នុ​ងព្រះ​វត្ត​មាន​ព្រះ​យេស៊ូវ(២កូរិនថូស ៥:៨)។ វត្ត​មាន​ដ៏​ពិត​របស់​ពួក​គេ កំពុង​នៅ​ជាប់​ជា​មួយ​ព្រះ​មួយ​អង្គ ​ដែល​គង់​នៅ​គ្រប់​ទី​កន្លែង។ យើង​មើល​មិន​ឃើញ​សាច់​ឈាម​របស់​ព្រះ​ទេ។ យើង​ពិត​ជា​មិន​មាន​រូប​ថត​របស់​ទ្រង់ នៅ​លើ​ជញ្ជាំង​របស់​យើង​ទេ។ តាម​ពិត បើ​យើង​មើល​ជុំវិញ​ផ្ទះ​យើង យើង​ប្រហែល​ជា​គិត​ថា យើង​​មិន​ឃើញ​ព្រះ​វត្ត​មាន​ទ្រង់​។ ប៉ុន្តែ ទ្រង់​គ​ង់​នៅ​គ្រប់​ទី​កន្លែង។ ទោះ​ជា​យើង​ទៅ​ទី​ណា​ក៏​ដោយ ក្នុង​ផែន​ដី​នេះ…

Read article
មិត្តភក្តិដែលខុសពីធម្មតា

មិត្ត​ភក្តិ​របស់​ខ្ញុំ​នៅ​តាម​បណ្តាញ​សង្គមហ្វេស​ប៊ុក ច្រើន​តែ​បង្ហោះ​វី​ដេអូ ដែល​និយាយ​អំពី​មិត្ត​ភាព​ដែល​ខុស​ពី​ធម្មតា រវាង​សត្វ​ប្រភេទ​ខុស​គ្នា។ គឺ​ដូច​ជា​នៅ​ក្នុង​វីដេអូ​ដែ​លខ្ញុំបា​ន​មើល​នៅពេ​ល​ថ្មី​ៗ​នេះ ខ្ញុំ​បាន​ឃើញ​ទំនាក់ទំនង​ដែល​មិន​អាច​បំបែក​បាន រវាង​កូន​ឆ្កែ និង​សត្វ​ជ្រូក និង​រវាង​សត្វ​ក្តាន់ និង​សត្វ​ឆ្មា ហើយ​ជាង​នេះ​ទៅ​ទៀត ខ្ញុំ​បា​ន​ឃើញ​សត្វ​ស្វា​អូរង់អ៊ូតង់​ចិញ្ចឹម​កូន​ខ្លា​បីបួ​នក្បា​លដូ​ច​កូន​វា​បង្កើត។ ពេល​ដែល​ខ្ញុំ​គិត​អំពី​មិត្ត​ភាព​ដែល​ខុស​ពី​ធម្មតា ដែល​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​រីក​រាយ ខ្ញុំ​ក៏​បាន​នឹក​ចាំ អំពី​ការពិពណ៌​នា អំពី​សួន​ច្បា​អេដែន។ ក្នុង​ការ​ពិពណ៌នា​នោះ អ័ដាំម និង​នាង​អេវ៉ា បាន​រស់​នៅ ដោយ​ភាព​សុខ​ដម ជា​មួយ​ព្រះ និង​ជា​មួយ​គ្នា។ ហើយ​ដោយ​សារ​ព្រះ​ទ្រង់​ប្រទាន​រុក្ខ​ជាតិ ជា​អាហារ​ដល់​ពួក​គេ ខ្ញុំ​ក៏​បាន​ស្រមៃ​ថា សូម្បី​តែ​សត្វ​ក៏​បាន​រស់នៅ​ដោយ​សុខ​សាន្ត​ជា​មួយ​គ្នា​ផង​ដែរ(លោកុប្បត្តិ ១:៣០)។ ប៉ុន្តែ ទិដ្ឋ​ភាព​ដ៏​ស្រស់​ស្អាត​នេះ ត្រូវ​បាន​បំផ្លាញ នៅ​ពេល​ដែល​អ័ដាំម និង​នាង​អេវ៉ា​បាន​ធ្វើ​អំពើ​បាប​(៣:២១-២៣)។ សព្វ​ថ្ងៃ​នេះ យើង​មើល​ឃើញ​ទុក្ខ​លំបាក និង​ការ​ប៉ះទង្គិច​គ្នា​មិ​នចេះ​ឈប់ នៅ​ក្នុង​ទំនាក់​ទំនង​របស់​មនុស្ស និង​ស្នា​ព្រះ​ហស្ត​​​ដទៃ​ទៀតរបស់​ព្រះ​។​ ប៉ុន្តែ ហោរា​អេសាយ បាន​ធានា​ដល់​យើង​ថា ថ្ងៃ​ណា​មួយ “ឆ្កែ​ព្រៃ​នឹង​នៅ​ជា​មួយ​នឹង​កូន​ចៀម ឯ​ខ្លារខិន នឹង​ដេក​នៅ​ជា​មួយ​នឹង​កូន​ពពែ ឯ​កូន​គោ និង​សិង្ហ​ស្ទាវ”(១១:៦)។ មនុស្ស​ជា​ច្រើន​បាន​កាត់​ស្រាយ​បទ​គម្ពីរ​នេះ​ថា ពេល​អនាគតនោះ នឹង​មក​ដល់​ពេល​ដែ​លព្រះ​យេស៊ូវ​យាង​មក​វិញ​ម្តង​ទៀត ដើម្បី​គ្រង​រាជ។ ពេល​ទ្រង់​យាង​មក​វិញ ការ​បែក​បាក់​នឹង​លែង​មា​នទៀត ហើយ…

Read article
បញ្ហានៃសេចក្តីអំណួត

មនុស្ស​ដែល​​សម្រេច​បាន​នូវ​កេរ្តិ៍​ឈ្មោះ ក្នុង​កំរិត​មិន​ធម្មតា ខណៈ​ពេល​ដែ​លពួក​គេ​នៅ​មាន​ជីវិត ច្រើន​តែ​ត្រូវ​បាន​គេហៅ​ថា “ជន​ល្បី​ឈ្មោះ ក្នុង​សម័យ​របស់​ខ្លួន”។ មិត្ត​ភក្តិ​ខ្ញុំ​ម្នាក់​ដែ​លជា​កីឡាករ​វាយ​កូន​បាល់​បេស​ប៊ល​អាជីព បាន​ប្រាប់​ខ្ញុំ​ថា គាត់​បាន​ជួប​មនុស្ស​ជា​ច្រើន ក្នុង​ពិភព​នៃ​កីឡា ដែល​ជា “ជន​ល្បី​ឈ្មោះ តែ​នៅ​ក្នុង​គំនិត​ខ្លួន​ឯងប៉ុណ្ណោះ”។ ត្រង់​ចំណុច​នេះ សេចក្តី​អំណួត​ធ្វើ​ឲ្យ​មនុស្ស​យើង​គិត​ឃើញ​ខ្លួន​ឯង​ល្អ ហួស​ពី​ការ​ពិត តែ​ការ​បន្ទាប​ខ្លួន ធ្វើ​ឲ្យ​យើង​មាន​ទស្សនៈ​ដ៏​ត្រឹម​ត្រូវ។ អ្នកនិពន្ធព្រះគម្ពីរសុភាសិតបានមានប្រសាសន៍ថា “សេចក្តីឆ្មើងឆ្មៃនាំមុខសេចក្តីហិនវិនាស ហើយចិត្តព្រហើនក៏នាំឲ្យដួលចុះដែរ”(សុភាសិត ១៦:១៨)។ ការគិតអំពីខ្លួនឯង ដោយផ្អែកទៅលើការលើកដំកើងខ្លួនឯង នាំឲ្យយើងយល់ខុសអំពីខ្លួនឯង។ ការលើកដំកើងខ្លួនឯង នាំឲ្យយើងដួលចុះ។ ដើម្បីព្យាបាលថ្នាំពុល នៃភាពក្រអឺតក្រទម យើងត្រូវប្រើការបន្ទាបខ្លួនដ៏ពិត ដែលមកពីព្រះ។ “ការ​ដែល​មាន​ចិត្ត​សុភាព ជា​មួយ​នឹង​ពួក​មនុស្ស​រាប​ទាប នោះ​វិសេស​ជាង​ការ​ចែក​របឹប​ជា​មួយ​នឹង​មនុស្ស​អួត​អាង”(ខ.១៩)។ ព្រះ​យេស៊ូវ​បាន​ប្រាប់​ពួក​សិស្ស​ទ្រង់​ថា “អ្នក​​ណា​​ក្នុង​ពួក​អ្នក​រាល់​គ្នា ដែល​ចង់​ធ្វើ​ជា​ធំ នោះ​នឹង​ត្រូវ​ធ្វើ​ជា​អ្នក​បំរើ​ដល់​អ្នក​រាល់​គ្នា​វិញ ហើយ​អ្នក​ណា​ក្នុង​ពួក​អ្នក​ដែល​ចង់​បាន​ជា​លេខ​១ អ្នក​នោះ​ត្រូវ​ធ្វើ​ជា​បាវ​ដល់​អ្នក​រាល់​គ្នា​វិញ​ដែរ ដូច​ជា​កូន​មនុស្ស​បាន​មក មិន​មែន​ឲ្យ​គេ​បំរើ​លោក​ទេ គឺ​នឹង​បំរើ​គេ​វិញ ហើយ​និង​ឲ្យ​ជីវិត​ខ្លួន ទុក​ជា​ថ្លៃ​លោះ​មនុស្ស​ជា​ច្រើន​ផង”(ម៉ាថាយ ២០:២៦-២៨)។ ការ​ទទួល​រង្វាន់ សម្រាប់​ការ​សម្រេច​ស្នា​ដៃ និង​ជោគ​ជ័យ  គឺ​មិន​មាន​អ្វី​ជា​បញ្ហាទេ​។ តែ​អ្វី​ដែល​សំខាន់​នោះ គឺ​យើង​ត្រូវ​ផ្តោត​ទៅ​លើ​ព្រះ ដែល​បាន​ត្រាស់​ហៅ​យើង ដោយ​មាន​បន្ទូល​ថា “ដ្បិតខ្ញុំ​ស្លូត…

Read article
ភួយមួយ សម្រាប់មនុស្សគ្រប់គ្នា

ក្មេងប្រុស​ឈ្មោះ ឡាញនើស វែន ភែល(Linus Van Pelt) ដែល​មាន​ឈ្មោះ​ហៅ​ខ្លី​ថា “ឡាននើស” (Linus) ជា​តួឯក​ក្នុងសៀវ​ភៅរឿ​ងប្រឌិត ដែល​មាន​ចំណង​ជើង​ថា សណ្តែកដី ។ វា​មាន​ភាព​ឈ្លាវ​ឆ្លាត​ណាស់ តែ​វា​ចេះ​តែ​មាន​អារម្មណ៍​ថា ខ្វះ​សុវត្ថិភាព​ក្នុង​ការ​រស់​នៅ បាន​ជា​វា​យក​ភួយ​សុវត្ថិភាព​ដាក់​តាម​ខ្លួន​ជា​និច្ច។ រឿង​នេះ​ងាយ​យល់​ទេ ព្រោះ​ជាញឹកញាប់ យើង​ក៏មាន​ការ​ភ័យ​ខ្លាច និ​ងមាន​អារម្មណ៍​ថា ខ្វះ​សុវត្ថិ​ភាព​ផង​ដែរ។ យ៉ាង​ណា​មិញ សាវ័ក​ពេត្រុស​ធ្លាប់​បាន​ពិសោធ​នឹង​ការ​ភ័យ​ខ្លាច នៅ​ក្នុង​ពេល​ដ៏​សំខាន់។ ពេលគេចាប់​ខ្លួន​ព្រះ​យេស៊ូវ លោក​ពេត្រុស​ក៏​បាន​បង្ហាញ​ចេញ​នូវ​ចិត្ត​ក្លាហាន ដោយ​តាម​ព្រះ​អម្ចាស់ ទៅ​ដល់​ទី​ជំនុំ​របស់​សម្តេច​សង្ឃ។ ប៉ុន្តែ ​បន្ទាប់​មក គាត់​ក៏​ចាប់​ផ្តើម​មាន​ការ​ភ័យ​ខ្លាច ដោយ​និយាយ​កុហក់ ដើម្បី​លាក់​បាំង​អត្ត​សញ្ញាណ​របស់​គាត់(​យ៉ូហាន ១៨:១៥-២៦)។ គាត់​បាន​និយាយ​ពាក្យ​សម្តី​ដ៏​អាប់​ឱន ដោយ​បដិសេធ​ព្រះ​អម្ចាស់​របស់​គាត់។ ប៉ុន្តែ ព្រះ​យេស៊ូវ​មិនដែល​ឈប់​ស្រឡាញ់​លោក​ពេត្រុស​ឡើយ ហើយ​ទី​បំផុត​ ទ្រង់​ក៏​បាន​ស្អាង​គាត់​ឡើង​(មើល យ៉ូហាន ២១:១៥-១៩)។ ក្រោយ​មក ក្នុង​បទ​គម្ពីរ​១​ពេត្រុស ៤:៩ សាវ័ក​ពេ​ត្រុស​បាន​និយាយ​សង្កត់​ធ្ងន់ អំពី​សេចក្តី​ស្រឡាញ់​របស់​​អ្នក ដែលបាន​ពិសោធ​នឹង​សេចក្តី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ​របស់​ព្រះ​យេស៊ូវ។ ហើយ​បន្ទាប់​មក គាត់​ក៏​បាន​ប្រើ​ពាក្យ “មុន​​ដំបូង​បង្អស់” ដើម្បី​និយាយ​សង្កត់​ធ្ងន់​អំពី​សារៈ​សំខា​ន់​នៃ​សេចក្តី​ស្រឡាញ់ ក្នុង​ទំនាក់​ទំនង​របស់​យើង។ បន្ទាប់​មក…

Read article
ការសរសើរដំកើងព្រះ ពេលមានបញ្ហា

មាន​ពេល​មួយ​ម្តាយ​របស់​ខ្ញុំ​បាន​និយាយ​ប្រាប់​ខ្ញុំថា “ម៉ាក់​កើត​មហារីក​ហើយ”។ ពេល​នោះ ខ្ញុំ​បាន​ខំ​តាំង​អារម្មណ៍​ឲ្យ​រឹង​មាំ ប៉ុន្តែ ខ្ញុំ​នៅ​តែមិ​ន​អាច​ទប់​ទឹក​ភ្នែក​ជាប់។ ខ្ញុំ​គិត​ថា អ្នក​ក៏​មិន​ចង់​ឮ​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​អ្នក​ និយាយ​ពាក្យ​ដូច​នេះ​ដែរ។ ប៉ុន្តែ នេះ​ជា​លើក​ទីបី​ហើយ ដែល​ម្តាយ​ខ្ញុំ​បាន​តយុទ្ធ​នឹង​ជម្ងឺ​មហា​រីក។ បន្ទាប់​ពី​ការ​ថត និង​ពិនិត្យ​សាច់​ដែល​មាន​បញ្ហា​ជា​ទៀង​ទាត់ ម្តាយ​របស់​ខ្ញុំ​ក៏​បាន​ដឹង​ថា គាត់​មាន​ដុំ​សាច់​កាច​នៅ​ក្រោម​ដៃ​គាត់។ ទោះ​គាត់​បាន​ទទួល​ដំណឹង​អាក្រក់​ក៏​ដោយ ក៏​គាត់​នៅ​តែ​កម្សាន្ត​ចិត្ត​ខ្ញុំ។ គាត់​ប្រាប់​ខ្ញុំ​ថា “ម៉ាក់​ដឹង​ថា ព្រះ​តែង​តែ​ល្អ​ចំពោះម៉ាក់​ជា​និច្ច។ ទ្រង់​តែង​តែ​ស្មោះ​ត្រង់​ជា​និច្ច”។ ទោះ​គាត់​ត្រូវ​ឆ្លង​កាត់​ការ​វៈ​កាត់​ដ៏​ពិបាក ហើយ​បន្ទាប់​មក ត្រូវ​បាញ់​កាំរស្មី​ក៏​ដោយ ក៏​គាត់​នៅ​តែ​ដឹង​ច្បាស់​ថា ព្រះ​ទ្រង់​នៅ​តែ​គង់​នៅ​ជា​មួយ ហើយ​ស្មោះត្រ​ង់ចំពោះ​គាត់​ជា​និច្ច។ ការ​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំនឹក​ចំា អំពី​លោក​យ៉ូប។ លោក​យ៉ូប​បាន​បាត់​បង់​កូន ទ្រព្យ​សម្បត្តិ និង​សុខ​ភាព​គាត់។ ប៉ុន្តែ បទ​គម្ពីរ យ៉ូប ១:២០ បាន​ប្រាប់​យើង​ថា បន្ទាប់​ពី​គាត់​បាន​ទទួល​ដំណឹង​អាក្រក់​ទាំង​អ​ស់​នេះ​ហើយ “គាត់​បាន​ផ្តួល​​ខ្លួ​ន​ក្រាប​​​ចុះ​ដល់​​ដី​ថ្វាយ​បង្គំ”។ ពេល​ប្រពន្ធ​គាត់​ប្រាប់​ឲ្យគា​ត់ជេ​រ​ព្រះ គាត់​និយាយ​ថា “យើង​​ទទួល​សេចក្តី​ល្អ​មក​ពី​ព្រះ តើ​មិន​ត្រូវ​ទទួល​សេចក្តី​អាក្រក់​ដែរ​ទេ​ឬ?”(២:១០)។ នេះ​ជា​ការ​ឆ្លើយ​តប ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល។ ទោះ​ក្រោយ​មក លោកយ៉ូប​បាន​រអ៊ូរទាំក៏​ដោយ ក៏​ទី​បំផុត គាត់​បាន​ទទួល​ស្គាល់​ថា ព្រះ​ទ្រង់​មិន​ដែល​ប្រែ​ប្រួល​ឡើយ។ គាត់​ដឹង​ថា ព្រះ​ទ្រង់​នៅតែ​គង់​​ជាមួយ​គាត់ ហើយ​នៅ​តែខ្វ​ល់​ពី​គាត់។ សម្រាប់​មនុស្ស​ភាគ​ច្រើន…

Read article
ការស្តាប់សម្លេងទ្រង់

ខ្ញុំ​មាន​ការ​ពិបា​កនៅ​ក្នុង​ការ​ស្តាប់ ដោយ​សារ​ត្រចៀក​ខ្ញុំ​ថ្លង់។ ដូច​នេះ ខ្ញុំ​ក៏​បាន​ពាក់​ឧបករ​ណ៍​នៅ​ត្រចៀក ដើម្បី​ជួ​យឲ្យ​ខ្ញុំ​ស្តាប់​ឮ។ ភាគ​ច្រើន ឧបករណ៍​នេះ​មាន​ដំណើរ​ការ​ល្អ លើក​លែង​តែ​នៅ​កន្លែង​ដែល​មាន​សម្លេង​រំខាន​ខ្លាំង។ នៅ​កន្លែង​អ៊ូអរ​បែប​នោះ ឧបករណ៍​ជំនួ​យស្តាប់​ឮ​របស់​ខ្ញុំ​ បាន​ចាប់​សម្លេង​ទាំង​អស់ នៅ​ក្នុង​បន្ទប់ ធ្វើ​ឲ្យ​ខ្ញុំ​មិន​អាច​ឮ​សម្លេង​មនុស្ស ដែល​កំពុង​និយា​យនៅ​​មុខ​ខ្ញុំ។ បញ្ហា​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំនឹក​ចាំថា​ នៅ​ក្នុង​វប្ប​ធម៌​របស់​យើង​សព្វ​ថ្ងៃ មាន​សម្លេង​រំខាន​ជាច្រើ​ននៅ​​ជុំវិញ​ខ្លួន​យើង ដែល​ធ្វើ​ឲ្យ​យើង​មិន​អាច​ស្តាប់​ឮ​សម្លេង​ ដ៏​ស្ងប់​ស្ងាត់​របស់​ព្រះ​បាន។ លោក ធី អេស អេលាត(T.S. Eliot) ដែល​ជា​កវី​និពន្ធ​កំណាព្យ​បាន​ចោទ​ជា​សំណួរ​ថា “តើ​យើង​ត្រូវ​ស្វែង​រ​កព្រះបន្ទូលនៅទីណា? តើ​អាច​រក​ឃើញនៅ​កន្លែង​នេះ​ទេ បើ​មាន​សម្លេង​ច្រើន​យ៉ាង​នេះ”។ តែអរ​ព្រះ​គុណ​ព្រះ​អង្គ ឧបករណ៍​ជំនួយ​ស្តាប់​សម្លេង​របស់​ខ្ញុំ មាន​កន្លែង​សារេ ឲ្យ​វា​អាច​កាត់​សម្លេ​ងដែល​នៅ​ជុំវិញ​ខ្លួន​ខ្ញុំ​បាន ហើយ​ជួ​យ​ឲ្យ​ខ្ញុំ​អាច​ស្តាប់​ឮ​តែ​សម្លេង​ដែល​ខ្ញុំ​ចង់​ឮ។ យ៉ាង​ណា​មិញ ទោះ​ជា​មាន​សម្លេង​រំខាន​នៅ​ជុំវិ​ញយើងយ៉ាង​ណា​ក៏​ដោយ បើ​សិន​ជា​យើង​សង្រួម​ចិត្ត​យើង ហើយ​ប្រុង​ត្រចៀក​ស្តាប់ នោះ​យើង​នឹង​បាន​ឮ​សម្លេង “ដ៏​តូច​រហៀង”​របស់​ទ្រង់​(១ពង្សាវតាក្សត្រ ១៩:១១-១២)។ ព្រះទ្រង់​បាន​មាន​បន្ទូ​លម​ក​កាន់​យើង​ជា​រៀង​រាល់​ថ្ងៃ ដោយត្រា​ស​ហៅយើ​ង ឲ្យ​ចូល​មក​រក​ទ្រង់ ពេល​ដែល​យើង​នឿយ​ហត់ និង​ត្រូវ​ការ​ជំនួយ។ ទ្រង់​មាន​បន្ទូល​មក​កាន់​យើង ពេល​យើង​មាន​ទុក្ខ​ជា​ទម្ងន់ និង​នៅ​ពេល​ដែល​យើង​ខ្វះអំណរ និ​ងការ​ស្កប់​ស្កល់​ចិត្ត។ ប៉ុន្តែ ជា​បឋម ព្រះ​ទ្រង់​មាន​បន្ទូល​មក​កាន់យើង តាម​ព្រះ​បន្ទូល​ទ្រង់(១ថែស្សាឡូនិច ២:១៣)។…

Read article
ពិតជាអស្ចារ្យណាស់!

តាម​និស្ស័យ​សាច់​ឈាម​របស់​យើង យើង​រាល់​គ្នា​ខ្វះ​មិន​ដល់​សិរីល្អ​របស់​ព្រះ​​ឡើយ(រ៉ូម ៣:២៣)។ ព្រះយេស៊ូវ ជា​រស្មីដែល​ភ្លឺ​ចេញ​ពី​សិរីល្អ​របស់​ព្រះ(ហេព្រើរ ១:៣) ហើយ​អ្នក​ដែល​ស្គាល់​ទ្រង់ ក៏​បាន​ឃើញ​សិរីល្អ​ទ្រ​ង់​(យ៉ូហាន ១:១៤)។ នៅ​គ្រា​សញ្ញា​ចាស់ សិរីល្អ​បាន​ស្ថិត​នៅ​ពេញ​រោង​ឧបោសថ(និក្ខមនំ ៤០:៣៥-៣៥) ហើយ​ក៏​បាន​ដឹក​នាំ​ពួក​អ៊ីស្រាអែល ក្នុង​វាល​រហោស្ថាន​ផង​ដែរ។ ហើយ​យើង​ក៏បា​នទទួ​លព្រះ​បន្ទូល​សន្យា​ថា នៅ​ចុង​បញ្ចប់ នគរ​ស្ថាន​សួគ៌​នឹង​បញ្ចេញ​ពន្លឺ នៃ​សិរីល្អ​ព្រះ តាម​របៀប​ដ៏អស្ចារ្យ បាន​ជា​យើង​មិន​ត្រូវ​ការ​ពន្លឺ​ថ្ងៃ នៅ​នគរ​ស្ថាន​សួគ៌​ឡើយ​(វិវរណៈ ២១:២៣)។ ព្រះ​គម្ពីរ​បរិសុទ្ធ​ទាំង​មូល បាន​ប្រាប់​យើង​ថា យើង​អាច​អរ​សប្បាយ​នឹង​សិរីល្អ​ដ៏​អស្ចារ្យ​របស់​ព្រះ ដែល​បាន​សម្តែង​មកឲ្យ​យើង​ឃើញ​តែ​បន្តិច ខណៈ​ពេល​ដែល​យើង​កំពុង​រស់​នៅ ក្នុង​ផែន​ដី​ដែល​ទ្រង់​បាន​បង្កើត​។ សិរីល្អ​របស់​ព្រះ​ជា​ការបង្ហាញ​ចេញ​នូវ​ផ្នែក​ខាង​ក្រៅនៃ​ព្រះ​អង្គ​ទ្រង់។ ដោយ​សារ​យើង​មិន​អាច​មើល​ឃើញ​ព្រះ នោះ​ទ្រង់​បាន​ប្រទាន​ឲ្យ​យើង​ឃើញ​រូប​ភា​ព​ដ៏​ច្បាស់ នៃ​ព្រះ​វត្ត​មាន​ទ្រង់ និង​ព្រះ​រាជ​កិច្ច​ដែល​ទ្រង់​ធ្វើ នៅក្នុង​ការ​ជា​ច្រើន ដូច​ជា​វិសាល​ភាព​នៃចក្រ​វាល ភាព​អស្ចារ្យ​នៃ​សេចក្តី​សង្រ្គោះ​ និង​ព្រះ​វត្ត​មាន​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ក្នុង​ជីវិត​យើង​ជា​ដើម។ នៅ​ថ្ងៃ​នេះ ចូរ​យើង​រក​មើល​សិរីល្អ​របស់​ព្រះ ដើម្បី​ឲ្យ​បាន​ឃើញ​ភស្តុតាង​នៃ​ភាព​អស្ចារ្យ​របស់​ទ្រង់។ អ្នក​នឹង​បាន​ឃើញ​សិរីល្អ​ទ្រង់ នៅ​ក្នុង​សម្រស់​ធម្ម​ជាតិ សំណើច​របស់​ក្មេង និង​ការ​ស្រឡាញ់​អ្នក​ដទៃ​ជា​ដើម។ ព្រះ​ទ្រង់​នៅ​តែ​បន្ត​បំពេញ​ផែន​ដី ដោយ​សិរីល្អ​របស់​ទ្រង់​។-DAVE BRANON

Read article
របៀបកែប្រែជីវិតមនុស្សម្នាក់

ជួន​កាល​ជីវិត​យើង មាន​ការ​ផ្លាស់​ប្តូរ​ក្នុង​រយៈ​ពេល​ដ៏​ខ្លី តាម​រយៈ​ឥទ្ធិ​ពល​ដ៏មា​នអំណាច​របស់​អ្នក​ដទៃ​។​ សម្រាប់​លោក​ប្រ៊ូស ស្ព្រីងធីន(Bruce Springsteen) ដែល​ជា​តន្ត្រីករ​រ៉ក់ ខិនរ៉ូល ដ៏​ល្បី​ល្បាញ គាត់​បាន​ឆ្លង​កាត់​វ័យ​កុមារ​ដ៏​លំបាក​លំបិន និង​បន្ត​ជម្នះ​ជម្ងឺ​ធ្លាក់​ទឹក​ចិត្ត ដោយ​មិន​ព្រម​ចុះ​ចាញ់ តាម​រយៈ​ស្នាដៃ​របស់​សីល្បៈ​ករ​ផ្នែក​តន្រ្តី។ គាត់ថា គាត់​​បាន​រកឃើញ​អត្ថ​ន័យ​នៃ​ការងារ​របស់​គាត់ តាម​រយៈ​ការ​ពិត ដែល​គាត់​មាន​បទ​ពិសោធន៍​ដោយ​ផ្ទាល់ គឺ​ការ​ពិត​ដែល​ថា “អ្នក​អាច​កែ​ប្រែ​ជីវិត​នរណា​ម្នាក់ ក្នុង​រយៈ​ពេល​៣​នាទី ដោយ​ប្រើ​បទ​ចម្រៀង​ដែល​អាច​កែ​ប្រែ​ជីវិត​ពួក​គេ”។ ពាក្យ​សម្តី​ដែល​អ្នក​ដទៃ​ជ្រើស​រើស​បាន​ល្អ ក៏​អាច​នាំ​ឲ្យ​យើង​មាន​សង្ឃឹម ហើយ​ថែម​ទាំង​កែ​ប្រែ​ទិស​ដៅ​នៃ​ជីវិត​យើង ​គឺ​មិន​ខុស​ពី​បទ​ចម្រៀង​ដែល​អាច​កែ​ប្រែ​ជីវិ​តនោះ​ឡើយ។ ខ្ញុំ​ជឿ​ថា មនុស្ស​ជា​ច្រើន​ធ្លាប់​មាន​ការ​សន្ទនា ដែល​មាន​ឥទ្ធិ​ពល​មក​លើ​ជីវិត​ពួក​គេ​ជា​រៀង​រហូត ដែល​មាន​ដូច​ជា​ពាក្យ​សម្តី​របស់​គ្រូ​បង្រៀន ដែល​កែ​ប្រែ​ទស្សនៈ​ដែ​លយើង​មាន​ចំពោះ​ពិភព​លោក ពាក្យ​លើក​ទឹក​ចិត្ត​ដែ​លនាំ​ឲ្យ​យើង​មាន​ទំនុក​ចិត្ត ពាក្យ​សម្តី​ដ៏​សុភាព​របស់​មិត្ត​ភក្តិ ដែល​ជួយ​ឲ្យ​យើង​ឆ្លង​កាត់​ពេល​ដ៏​ពិបាក។ ប្រហែល​មក​ពី​ហេតុ​នេះ​ហើយ បាន​ជា​ព្រះ​គម្ពីរ​សុភាសិត បាន​ចំណាយ​ពេល​ជា​ច្រើន ដើម្បី​និយា​យសង្កត់​ធ្ងន់ អំពីការ​ទទួល​ខុស​ត្រូវ ដែ​លយើ​ងត្រូវ​មាន នៅក្នុងការ​ឲ្យ​តម្លៃ​ពាក្យ​សម្តី ហើយ​និយាយ​ស្តី ដោយ​ប្រា​ជ្ញា។ ព្រះ​គម្ពីរ​មិនដែល​ចាត់​ទុក​ពាក្យ​សម្តី​ថា គ្រាន់​តែ​ជា “ការ​និយាយ” ប៉ុណ្ណោះ​ទេ។ ផ្ទុយ​ទៅ​វិញ ព្រះ​គម្ពីរ​បាន​បង្រៀន​យើង​ថា ការ​ស្លាប់​រស់​របស់​យើង ក៏​អាស្រ័យ​ទៅ​លើពា​ក្យ​សម្តី​របស់​យើង​ផង​ដែរ​(១៨:២១)។ ពាក្យ​សម្តី​តែ​ពីរ​បី​ម៉ាត់ អាច​ធ្វើ​ឲ្យ​វិញ្ញាណ​បាក់​បែក តែ​ពាក្យ​សម្តី​ប្រកប​ដោយ​ប្រាជ្ញា និង​ក្តី​សង្ឃឹម ក៏​លើក​ទឹក​ចិត្ត…

Read article
ការបោះជំហានចូលទៅក្នុងឱកាស

មនុស្ស​ជា​ច្រើន​មាន​ការ​ពិបាក នៅ​ក្នុង​ការ​ព្យាយាម​ហាត់​ប្រាណ​ឲ្យ​បាន​គ្រប់​គ្រាន់។ ខ្ញុំ​ក៏​មាន​បញ្ហា​ដូច​ពួក​គេ​ផង​ដែរ។ ដូច​នេះ ថ្មី​ៗ​នេះ ខ្ញុំ​មាន​អ្វី​ម្យ៉ាង ដើម្បី​ជួយ​ជំរុ​ញ​ចិត្ត​ខ្លួន​ឯង​ឲ្យ​ហាត់​ប្រាណ។ វា​គឺ​ជា​ឧបករណ៍​រាប់​ជំហាន​ដើរ។ វា​ជា​ឧបករណ៍ធម្មតា​ទេ ប៉ុន្តែ វា​អស្ចារ្យ​ណាស់ ដោយសារ​វា​បាន​ជួយ​ជំរុញ​ចិត្ត​ខ្ញុំ​ឲ្យ​ហាត់​ប្រាណ។ ខ្ញុំ​ឈប់​រអ៊ូ​រទាំ ពេល​ដែល​ខ្ញុំ​ត្រូវ​ក្រោក​ដើរ​ទៀត​ហើយ ផ្ទុយ​ទៅ​វិញ ខ្ញុំ​បាន​មើល​ឃើញ​ថា វា​ជាឱ​កាស​ដើម្បី​ផ្លាស់​ទី ពីរ​បី​ជំហាន​ទៀត។ កិច្ច​ការ​ដ៏​សាមញ្ញ​ៗ ដូច​ជា​ការ​ដង​ទឹ​កមួយ​ពែង​ឲ្យ​កូន​ខ្ញុំ​ជា​ដើម បាន​ក្លាយ​ជា​ឱកាស​ដែល​ជួយ​ឲ្យ​ខ្ញុំ​ បន្ត​ដំណើរ​ទៅ​រក​គោល​ដៅ​ដែល​ធំ​ជាង។ បាន​សេចក្តី​ថា ឧបករណ៍​រាប់​ជំហាន​ដើរ​របស់​ខ្ញុំ បាន​កែ​ប្រែ​ទស្សនៈ និង​ការ​បណ្តាល​ចិត្ត​របស់​ខ្ញុំ​។ ស​ព្វ​ថ្ងៃ​នេះ ខ្ញុំ​បាន​រក​ឱកាស​ដើរ​ជា​ច្រើន​ជំហាន​ទៀត។ ខ្ញុំឆ្ងល់ថា តើ​ជីវិត​ជា​គ្រីស្ទ​បរិស័ទ​មាន​លក្ខណៈ​ដូច​នេះ​ដែរ​ឬ​ទេ​? យើង​មាន​ឱកាស​ជា​ច្រើន សម្រាប់​ស្រឡាញ់ និង​បម្រើ ហើយ​ប្រាស្រ័យ​ទាក់​ទង​​​អ្នក​ដទៃ ជា​រៀង​រាល់​ថ្ងៃ គឺ​ដូច​ដែល​សាវ័ក​ប៉ុល​បាន​លើកទឹក​ចិត្ត​ក្នុង​បទ​គម្ពីរ​កូល៉ុស ៤:៥​។ ប៉ុន្តែ តើ​ខ្ញុំ​ដឹង​ទេ​ថា ខ្ញុំតែ​ងតែ​មា​នឱកាស​ធ្វើ​ការ​ល្អ? តើខ្ញុំបាន​ចាប់​អារម្មណ៍ ​ចំពោះ​ឱកាស​ធ្វើ​ជា​អ្នក​លើក​ទឹក​ចិត្ត ​ក្នុង​ទំនាក់​ទំនង​ ដែល​ហាក់​ដូច​ជា​សាមញ្ញ​ឬ​ទេ? ព្រះ​ទ្រង់​កំពុ​ង​តែ​ធ្វើ​ការ​របស់​ទ្រង់ ក្នុង​ជីវិត​មនុស្ស​ម្នាក់​ៗ ដែល​ខ្ញុំទំនាក់​ទំនង រាប់​ចាប់​ពី​ក្រុម​គ្រួសារ និង​មិត្ត​រួម​ការ​ងារ រហូត​ដល់​អ្នក​លក់​នៅ​ហាង​ទំនិញ។ ទំនាក់​ទំនង​នីមួយ​ៗ​បាន​ផ្តល់​ឱកាស ​ឲ្យ​ខ្ញុំ​ផ្តោត​អារម្មណ៍​ទៅ​លើ​ការ​អ្វី​ដែល​ព្រះ​ទ្រង់​អាច​ធ្វើ ទោះ​ការ​នោះ​ហាក់ដូ​ចជា​ “កិច្ច​ការ​តូច​តាច” ដូច​ជា​ការ​សួរ​សុខ​ទុក្ខ​អ្នក​រត់​តុ…

Read article