នំម៉ាណាប្រចាំថ្ងៃ legacy

You are here:
ខ្ញុំមិនញាំសណ្តែកខៀវទេ!

កាល​កូន​ៗ​របស់​ខ្ញុំ​នៅ​ពី​ក្មេង ក្នុង​ចំណោម​ពួក​គេ មាន​អ្នក​ដែល​មិន​ចូល​ចិត្ត​ញាំ​សណ្តែក​ខៀវ​។ ពេល​យើង​ហុច​សណ្តែក​ខៀវ​ឲ្យ​គាត់​ញំា សម្រាប់​អាហារ​ពេល​ល្ងាច គាត់​ក៏​បាន​និយាយ​ថា “អត់​ញាំ​ទេ”។ ពេល​នោះ យើង​ចង់​ឲ្យ​គាត់​និយាយ​ថា “កូន​អត់​ញាំ​ទេ អរគុណ​ប៉ា”។ ផ្ទុយ​ទៅ​វិញ គាត់​បាន​ឆ្លើយ​ថា “ទេ ខ្ញុំ​មិន​ញាំ​សណ្តែក​ខៀវ​ទេ!” រឿង​នេះ​ក៏​បាន​នាំ​ឲ្យ​យើង​ណែ​នាំគាត់ អំពី​សុជីវ​ធម៌ នៅ​ក្នុង​ការ​និយាយ​ស្តី។ តាម​ពិត យើង​ក៏​ធ្លាប់​ពិភាក្សា អំពី​បញ្ហា​សុជីវធម៌​ជា​ច្រើន​លើក​មក​ហើយ​ដែរ។ ព្រះ​អម្ចាស់​នៃ​យើង​ទ្រង់​បាន​រំឭក​យើង​ថា យើង​ត្រូវ​មាន​ចិត្ត​ដែល​ដឹង​គុណ ពេល​ដែល​យើង​បាន​ទទួល​អ្វី​មួយ គឺ​មិន​គ្រាន់​តែ​និយាយ​អរ​គុណ ដោយ​ការ​គួរ​សម​ប៉ុណ្ណោះ​​ទេ​។ មាន​ខគម្ពីរ​ជា​ច្រើន ដែល​បាន​ក្រើន​រំឭក​យើង​ថា ការ​បង្ហាញ​ចេញ​នូវ​ការ​ដឹង​គុណ មាន​សារៈ​សំខាន់​យ៉ាង​ខ្លាំង នៅ​ក្នុង​ទំនាក់​ទំនង​របស់​យើង​ជា​មួយ​ព្រះ​អម្ចាស់។ ជាក់​ស្តែង​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក ១១៨ បាន​ចាប់​ផ្តើម និង​បញ្ចប់​ទៅ​វិញ ដោយ​ពាក្យ​ថា “ចូរ​អរ​ព្រះ​គុណ​ព្រះ​យេហូវ៉ា”(ខ.១,២៩)។ យើង​ត្រូវ​អរ​ព្រះ​គុណ​ព្រះ ពេល​យើង​ចូល​ទៅ​ក្នុង​ព្រះ​វត្ត​មាន​ទ្រង់(១០០:៤)។ ហើយ​គ្រប់​ទាំង​សេចក្តី​សំណូម​ដែល​យើង​ទូល​ថ្វាយ​ដល់​ទ្រង់ គឺ​ត្រូវ​ធ្វើ​ឡើង​ ដោយ​វិញ្ញាណ​នៃ​ការ​អរ​ព្រះ​គុណ(ភីលីព ៤:៦)។ ចិត្ត​ដែល​ដឹង​គុណ​ព្រះ ជួយ​ឲ្យ​យើង​នឹក​ចាំ អំពី​ព្រះ​ពរ​ដ៏​បរិបូរ​ដែល​ព្រះ​ទ្រង់​ប្រទាន។ សូម្បី​តែ​នៅ​ក្នុង​ពេល​ដែល​មាន​ភាព​វឹក​វរ និង​ភាព​អស់​សង្ឃឹម ក៏​ព្រះ​វត្ត​មាន និង​សេចក្តី​ស្រឡាញ់​របស់​ព្រះ នៅ​ជាប់​ជា​មួយ​យើង​ជា​និច្ច។ ហេតុ​នេះ​ហើយ បាន​ជា​អ្នក​និពន្ធ​ទំនុក​ដំកើង បាន​រំឭក​យើង​ថា…

Read article
ការភ័យខ្លាចគេទៅចោលយើង

នៅពេល​ដែល​កូន​ប្រុស​ខ្ញុំ​ចាប់​ផ្តើម​ចូល​រៀន​សាលា​មេត្តេយ្យ នៅ​ថ្ងៃ​ដំបូង គាត់​បាន​ស្រែក​យំថា “ខ្ញុំ​មិន​ចូល​ចិត្ត​សាលា​រៀន​ទេ”។ ខ្ញុំ និង​ស្វាមី​របស់​ខ្ញុំ ក៏​បាន​លើក​ទឹក​ចិត្ត​គាត់​ថា “ថ្វីដ្បិត​តែ​ប៉ា និង​ម៉ាក់​មិន​បាន​នៅ​សាលា​រៀន​ជា​មួយ​កូន​មែន តែ​ប៉ា និង​ម៉ាក់​អធិស្ឋាន​ឲ្យ​កូន។​ ម្យ៉ាង​ទៀត ព្រះ​យេស៊ូវ​ទ្រង់​គង់​នៅ​ជា​មួយ​កូន​ជា​និច្ច”។ តែ​កូន​ប្រុស​ខ្ញុំ​ក៏​បាន​លើក​ហេតុ​ផល​ថា “តែ​កូន​មិន​ដែល​ឃើញ​ទ្រង់​ទេ!” ពេល​នោះ ស្វាមី​ខ្ញុំ​ក៏​បាន​ឱប​វា ហើយ​និយាយ​ថា “ព្រះ​អង្គ​គង់​នៅ​ក្នុង​កូន​ជា​និច្ច។ ទ្រង់​មិន​ដែល​ចាក​ចេញ​ពី​កូន​ឡើយ”។ កូន​ប្រុស​ខ្ញុំ​ក៏​មាន​ការ​ប៉ះពាល់​ចិត្ត ហើយ​ក៏​បាន​និយាយ​ថា “បាទ ទ្រង់​គង់​នៅ​ក្នុង​កូន​មែន”។ មិន​មែន​មាន​តែ​ក្មេង​ៗ​ទេ ដែល​ភ័យ​ខ្លាច​គេ​ទៅ​ចោល។ នៅ​គ្រប់​ដំណាក់​កាល​ទាំង​អស់​នៃ​ជីវិត យើង​ជួប​ពេល​ដែល​យើង​ត្រូវ​ឃ្លាត​ចេញ​ពី​មនុស្ស​ដែល​យើង​ស្រឡាញ់ ជួន​កាល ដោយ​សារ​យើង​ត្រូវ​រស់​នៅ​ក្នុង​ទីតាំង​ភូមិ​សាស្រ្ត​ខុស​គ្នា ហើយ​ជួន​កាល ដោយ​សារ​សេចក្តី​ស្លាប់​ធ្វើ​ឲ្យ​យើង​បែក​គ្នា។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ យើង​ចាំ​បាច់​ត្រូវ​ចាំ​ថា ទោះ​បី​ជា​យើង​មាន​អារម្មណ៍​ថា គេ​បាន​បោះ​បង់​យើង​ចោល​ក៏​ដោយ ក៏​ព្រះ​ទ្រង់​មិន​ដែល​បោះ​បង់​យើង​ចោល​ឡើយ។ ទ្រង់​បាន​សន្យា​ថា នឹង​គង់​នៅ​ជា​មួយ​យើង​ជា​និច្ច។ ព្រះ​ទ្រង់​បាន​ចាត់​ព្រះ​វិញ្ញាណ​នៃ​សេចក្តី​ពិត ដែល​ជា​ព្រះ​ដ៏​កម្សាន្ត​ចិត្ត និង​ព្រះ​ដ៏​ជា​ជំនួយ ឲ្យ​យាង​មក​គង់​នៅ​ជា​មួយ​យើង និង​នៅ​ក្នុង​យើង​ជា​រៀង​រហូត(យ៉ូហាន ១៤:១៥-១៨)។ យើង​ជា​កូន​ស្ងួន​ភ្ញារ​របស់​ទ្រង់។ កូន​ប្រុស​របស់​ខ្ញុំ​បាន​រៀន​ទុក​ចិត្ត​លើ​ព្រះ ហើយ​ខ្ញុំ​ក៏​រៀន​ទុក​ចិត្ត​ទ្រង់​ផង​ដែរ។ ខ្ញុំ​មិន​អាចមើល​ឃើញ​ព្រះ​វិញ្ញាណ​បរិសុទ្ធ គឺ​មិន​ខុស​ពី​កូន​ប្រុស​ខ្ញុំ​ឡើយ តែ​ខ្ញុំ​បាន​ពិសោធន៍​នឹង​អំណាច​ចេស្តា​ទ្រង់ ពេល​ដែល​ទ្រង់​បាន​លើក​ទឹក​ចិត្ត និង​ដឹក​នាំ​ខ្ញុំ ពេល​ដែល​ខ្ញុំ​បាន​អាន​ព្រះ​បន្ទូល​ទ្រង់។ ចូរ​យើង​អរ​ព្រះ​គុណ​ព្រះ…

Read article
លើសពីការខកចិត្ត

មាន​វីដេអូ​មួយ  ដែល​និយាយ​អំពី​ក្មេង​ប្រុស​តូច​ម្នាក់  ដែល​ដឹង​ថា  វា​ជិតមាន​ប្អូន​ស្រី​ម្នាក់​​ទៀត។ ពេល​នោះ វា​មិន​សប្បាយ​ចិត្ត​ទេ បាន​ជា​វា​រអ៊ូ​ថា “ខ្ញុំ​មាន​ប្អូន​ស្រី​ម្នាក់​ទៀត​ហើយ ​សុទ្ធ​តែ​ស្រី​រហូត!” រឿង​នេះ បាន​ឆ្លុះ​បញ្ចាំ​អំពី​ការ​រំពឹង​ចង់​បាន​របស់​មនុស្ស ដែល​ប្រែ​ជា​ការ​ខក​ចិត្ត។ បញ្ហា​នេះ​បាន​កើត​មាន​ជា​ធម្មតា ក្នុង​ពិភព​លោក។ យ៉ាង​ណា​មិញ ព្រះ​គម្ពីរ​ក៏​បាន​ចែង​អំពី​រឿង​មួយ ដែល​និយាយ​អំពី​ការ​ខក​ចិត្ត​ដ៏​ខ្លាំង​មួយ​ផង​ដែរ។ លោក​យ៉ាកុប​បាន​យល់​ព្រម​ធ្វើ​ការ​៧​ឆ្នាំ ​ឲ្យ​ឪពុក​ក្មេក​គាត់ ដើម្បី​ឲ្យ​បាន​សិទ្ធិ​រៀប​ការ​ជា​មួយ​នាង​រ៉ាជែល។ ប៉ុន្តែ បន្ទាប់​ពី​បាន​បំពេញ​កិច្ច​សន្យា​របស់​គាត់​ ហើយលោក​យ៉ាកុប​ក៏​បាន​ជួប​រឿង​ដ៏គួរ​ឲ្យ​ភ្ញាក់​ផ្អើល នៅ​ពេល​យប់​ថ្ងៃ​រៀប​ការ។ នៅ​ពេល​ព្រឹក​ឡើង គាត់​ក៏​បាន​ដឹង​ថា ស្រ្តី​ដែល​គាត់​បាន​រៀប​ការ​ជា​មួយ​មិន​មែន​ជា​នាង​រ៉ាជែល​ទេ តែ​ជា​នាង​លេអា ដែល​ជា​បង​ប្អូនភ្លោះ​​របស់​នាង។ ពេល​យើង​អាន​រឿង​នេះ យើង​ប្រហែល​ជា​ផ្តោត​ទៅ​លើ​ការ​ខក​ចិត្ត​របស់​លោក​យ៉ាកុប ប៉ុន្តែ ចូរ​យើង​ស្រម៉ៃ​ថា តើ​នាង​លេអា​មាន​អារម្មណ៍​យ៉ាង​ណា​ដែរ​នៅ​ពេល​នោះ? ក្តី​សង្ឃឹម និង​ក្តី​ស្រមៃ​របស់​នាង​បាន​ចាប់​ផ្តើម​រលាយ​អស់ នៅ​ថ្ងៃ​នោះ ពេល​ដែល​គេ​បាន​បង្ខំ​នាង​ឲ្យ​រៀប​ការ​ជា​មួយ​បុរស​ម្នាក់ ដែល​មិន​បាន​ស្រឡាញ់​នាង ឬ​មិន​ចង់​បាន​នាង​ធ្វើ​ជា​ភរិយា​? បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក ៣៧:៤ បាន​ចែង​ថា “ចូរ​យក​ព្រះយេហូវ៉ា​ជា​សេចក្តី​អំណរ​របស់​អ្នក នោះ​ទ្រង់​នឹង​ប្រទាន​ឲ្យ​អ្នក​បាន​ដូច​បំណង​ចិត្ត”។ តើ​យើង​ត្រូវ​ជឿ​ថា អ្នក​ដែល​កោត​ខ្លាច​ព្រះ មិន​ដែល​មាន​ការ​ខក​ចិត្ត​ទេ​ឬ? ទេ បទ​ទំនុក​ដំកើង​នេះ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា អ្នក​និពន្ធ​ទំនុក​នេះ​បាន​មើល​ឃើញ​ភាព​អយុត្តិ​ធម៌ នៅ​គ្រប់​ទិសទី។ តែ​គាត់​មាន​ទស្សនៈ​វែង​ឆ្ងាយ ដោយ​គាត់​បាន​មាន​ប្រសាសន៍​ថា…

Read article
សម្លេងនៃភាពស្ងាត់ស្ងៀម

មិត្ត​ភក្តិ​ខ្ញុំ​ម្នាក់​ដែល​ខ្ញុំ​ចូល​ចិត្ត​ទៅ​ស្ទូច​ត្រី​ជា​មួយ បាន​សង្កេត​ឃើញ​ថា “កន្លែង​ទឹក​រាក់ មាន​សម្លេង​ទឹក​ហូរ​ខ្លាំង។ តែ​នៅកន្លែង​ទឹក​ជ្រៅ សម្លេង​ទឹក​ហូរ​មាន​សភាព​ស្ងប់​ស្ងាត់”។​ គាត់​ចង់​មាន​ន័យ​ប្រៀប​ធៀប​ថា មនុស្ស​ដែល​ចូល​ចិត្ត​និយាយ​ច្រើន ហើយ​ឮ​ៗ​ជាង​គេ ច្រើន​តែ​មាន​ពាក្យ​សម្តី​ដែល​មាន​ន័យ​តិច​តួច​ណាស់ សម្រាប់​និយាយ ហើយ​ក៏​មិន​ពូកែ​ស្តាប់​គេ​ឯង​និយាយ​ផង​។​ រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​បទ​ចម្រៀង​ចាស់​ពី​ដើម​របស់​លោក​សាយ​មុន(Simon) និង​ហ្គាហ្វ៊ុង​គែល(Garfunkel) មាន​ចំណង​ជើង​ថា សម្លេង​នៃ​ភាព​ស្ងប់​ស្ងាត់ ដែល​និយាយ​អំពី​មនុស្ស​ដែល​បាន​ស្តាប់ តែ​មិន​ដឹង​ថា​គេ​និយាយ​ពី​អ្វី។​ ពួក​គេ​បាន​ស្តាប់​ឮ​ពាក្យ​ដែល​គេ​និយាយ តែ​មិន​ព្រម​ឈប់​គិត​អំពី​អ្វី​ផ្សេង បានជាមិនដឹងថា គេ​និយាយ​ពី​អ្វី។ បើ​សិន​ជា​យើង​រាល់​គ្នា​រៀន​រក្សា​ភាព​ស្ងប់​ស្ងាត់ ហើយ​នៅ​ស្ងៀម ដើម្បី​ស្តាប់​គេ​និយាយ​ឲ្យ​បាន​ច្រើន មិន​ដឹង​ជា​ប្រសើរ​យ៉ាង​ណា​ទេ។ មាន​ពេល​ដែល “ត្រូវ​នៅ​ស្ងាត់​ស្ងៀម និង​មាន​ពេល​ដែល​ត្រូវ​និយាយ”(សាស្តា ៣:៧)។ ការ​នៅ​ស្ងាត់​ស្ងៀម​ដែល​ល្អ គឺ​ជា​ការ​នៅ​ស្ងាត់​ស្ងៀម ដោយ​ត្រចៀក​ស្តាប់​គេ​និយាយ ឬ​នៅ​ស្ងាត់​ស្ងៀម​ដោយ​មាន​ការ​បន្ទាប​ខ្លួន។​ ការ​នៅ​ស្ងាត់​ស្ងៀម​ដូច​នេះ នាំ​ឲ្យ​យើង​ស្តាប់​បាន​ត្រឹម​ត្រូវ មាន​ការ​យល់​ដឹង​ត្រឹម​ត្រូវ និង​និយាយ​បាន​ត្រឹម​ត្រូវ។​ គឺ​ដូច​បទ​គម្ពីរ​សុភា​សិត​បាន​ចែង​ថា “សេចក្តី​ដំបូន្មាន​នៅ​ក្នុង​ចិត្ត​មនុស្ស នោះ​ធៀប​ដូច​ជា​អណ្តូង​ដ៏​ជ្រៅ តែ​មនុស្ស​ដែល​មាន​យោបល់ គេ​នឹង​ដង​ឡើង​បាន”(សុភាសិត ២០:៥)។ យើង​ត្រូវ​ស្តាប់​ ដោយ​យក​ចិត្ត​ទុក​ដាក់ ដើម្បី​ឲ្យ​យល់​ស៊ី​ជម្រៅ ដល់​បាត​នៃ​សេចក្តី។  ​ ហើយ​ពេល​យើង​ស្តាប់​អ្នក​ដទៃ​និយាយ យើង​ក៏​គួរ​តែ​ស្តាប់​ព្រះ​មាន​បន្ទូល​អ្វី​ខ្លះ តាម​រយៈ​អ្នក​ដែល​យើង​កំពុង​ស្តាប់​នោះ។ ការ​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចំា អំពី​ព្រះ​យេស៊ូវ…

Read article
ព្រឹត្តិការណ៍សំខាន់

ខណៈ​ពេល​ដែល​ខ្ញុំ​កំពុង​ទស្សនា ការ​បាញ់​កាំ​ជ្រួច​ធំ​ៗ ក្នុង​អំឡុង​ពេល​នៃ​ការ​អប​អរ​ពិធី​បុណ្យ​មួយ ក្នុង​ទីក្រុង​ខ្ញុំ ខ្ញុំ​ក៏​បាន​ជួប​ការ​រំខាន។ នៅ​ខាង​ស្តាំ និង​ខាង​ឆ្វេង​នៃ​កន្លែង​ប្រារព្ធ​ពិធី​បុណ្យ មាន​ការ​បាញ់​កាំជ្រួច​តូច​ៗ​ទៅ​លើ​មេឃ យូរ​ៗ​ម្តង។ កាំ​ជ្រួច​តូច​ៗ​ទាំង​នោះ ក៏​ល្អ​មើល​ផង​ដែរ តែ​បើខ្ញុំ​មើល​ពួក​វាច្រើន​ពេក ខ្ញុំ​អាច​ភ្លេច​មើល​ផ្ទាំង​ទស្សនីយ​ភាព ដែល​គួរ​ឲ្យ​ចង់​ទស្សនា​ជាង ​កំពុង​បញ្ចេញ​សម្រស់​នៅ​ខាង​លើ​ស្រាប់។ ជួន​កាល រឿង​ដែល​​ល្អ​ធ្វើ​ឲ្យ​យើង​ងាក​ចេញ​ពី​​រឿង​​ដែល​ល្អ​ជាង។ ការ​នេះ​បាន​កើត​ឡើង ក្នុងដំណើរ​ជីវិត​របស់​នាង​ម៉ាថា ដូច​ដែល​បាន​កត់​ទុក​ក្នុង​បទ​គម្ពីរ​លូកា ១០:៣៨-៤២។ ពេល​ព្រះ​យេស៊ូវ និង​ពួក​សាវ័ក​បាន​ធ្វើ​ដំណើរ​មក​ដល់​ភូមិ​បេថានី នាង​ម៉ាថា​ក៏​បាន​ទទួល​ស្វាគមន៍​ពួក​គេ​ឲ្យ​ចូល​ផ្ទះនាង​យ៉ាង​កក់​ក្តៅ។ ដើម្បី​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ល្អ ត្រូវ​មាន​នរណា​ម្នាក់​រៀប​ចំ​ម្ហូប​អាហារ សម្រាប់​ភ្ញៀវ​បរិភោគ។ ពេល​នាង​ម៉ាថា​ត្អូញ​ត្អែ​ថា នាង​ម៉ារា ដែល​ជា​ប្អូន​ស្រី មិន​ជួយ​កិច្ច​ការ​នាង ព្រះ​យេស៊ូវ​ក៏​បាន​មាន​បន្ទូល​ថា ការ​ដែល​នាង​ម៉ារា​សម្រេច​ចិត្ត​អង្គុយ​នៅ​ទៀប​ព្រះ​បាទ​ទ្រង់ ដើម្បី​ស្តាប់​ព្រះ​បន្ទូល ជា​ទង្វើរ​ដ៏​ត្រឹម​ត្រូវ។​ តែ​ត្រង់​ចំណុច​នេះ ព្រះ​អម្ចាស់​មិន​បាន​មាន​បន្ទូល​ថា នាង​ម៉ារា​មាន​ជំនឿ​ខ្លាំង​ជាង​នាង​ម៉ាថា​ឡើយ។ នៅ​ពេល​ខ្លះ ​នាង​ម៉ាថា​ហាក់​ដូច​ជា​បង្ហាញ​ចេញ​នូវ​ជំនឿ​ចំពោះ​ព្រះយេស៊ូវ បាន​ច្រើន​ជាង​នាង​ម៉ារា(យ៉ូហាន ១១:១៩-២០)។ ហើយ​ទ្រង់​ក៏​មិន​បាន​ស្តី​បន្ទោស​នាង​ម៉ាថា ដែល​កំពុង​ខ្នះ​ខ្នែង​នៅ​ក្នុង​ការ​បំពេញ​សេចក្តី​ត្រូវ​ការ​ខាង​សាច់​ឈាម​របស់​គេ​គ្រប់​គ្នា​ ក្នុង​ផ្ទះ​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ ព្រះ​អម្ចាស់​សព្វ​ព្រះ​ទ័យ​ឲ្យ​នាង​ម៉ាថា​ដឹង​ថា ពេល​យើង​កំពុង​ជាប់​រវល់​ក្នុង​ការងារ​បម្រើ​ព្រះ ការ​ស្តាប់​ព្រះ​បន្ទូល​ទ្រង់ គឺ​ជា​ផ្នែក​ដែល​សំខាន់​ជាង​គេ។-Anne Cetas

Read article
ការឈ្នះរង្វាន់ធំ

តាម​ធម្មតា នៅ​ក្នុង​ការ​ប្រឹង​ប្រែង​សម្រេច​គោល​ដៅ ក្នុង​វិស័យ​នីមួយ​ៗ គេ​ចង់​បាន​រង្វាន់ ​ព្រោះ​គេ​បាន​ចាត់​ទុក​វា ជា​តំណាង​ឲ្យ ជោគ​ជ័យ និង​ការ​ទទួល​ស្គាល់​ពី​អ្នក​ដទៃ។ មេ​ដាយ​មាស ក្នុង​ការ​ប្រកួត​កីឡា​អូឡាំ​ពិក ពាន់​រង្វាន់​ក្រេមី និង​អាខេដេមី ក្នុង​វិស័យ​ខ្សែ​ភាព​យន្ត ឬ​ពាន​រង្វាន់​ណូបែល សុទ្ធ​តែ​ស្ថិត​ក្នុង​ចំណោម “រង្វាន់​ធំ​ៗ” ដែល​មិន​មែន​មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​អាច​ទទួល​បាន​នោះ​ឡើយ។ តែ​មាន​រង្វាន់​មួយ​ដែល​អស្ចារ្យ​ជាង​នេះ​ទៀត ដែល​នរណា​ក៏​អាច​ទទួល​បាន​។ សាវ័ក​ប៉ុល​មាន​ការ​យល់​ដឹង​ច្បាស់ អំពី​ការ​ប្រកួត​កីឡា​អត្ត​ពល​កម្ម នៅ​សតវត្សរ៍​ទី១ ដែល​ក្នុង​នោះ កីឡាករ​ទាំង​ឡាយ​បាន​ប្រឹង​ប្រែង​អស់​ពី​សមត្ថភាព  ដើម្បី​ឲ្យ​បាន​ពាន​រង្វាន់។ គាត់​បាន​គិត​អំពី​រឿង​នេះ ពេល​ដែល​គាត់​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​អ្នក​ដើរ​តាម​ព្រះ​គ្រីស្ទ នៅ​ក្រុង​ភីលីព​ថា “សេចក្តី​អ្វី​ដែល​មាន​ប្រយោជន៍​ដល់​ខ្ញុំ​ពី​មុន នោះ​ខ្ញុំ​បាន​រាប់​ជា​ខាត​វិញ ដោយ​ព្រោះ​ព្រះគ្រីស្ទ”(ភីលីព ៣:៧)។ តើ​ហេតុ​អ្វី? ព្រោះ​ចិត្ត​គាត់​បាន​ដក់​ជាប់​នឹង​គោល​ដៅ​ថ្មី​មួយ គឺ “ដើម្បី​ឲ្យ​គាត់​បាន​ស្គាល់​ទ្រង់ និង​ព្រះចេស្តា​នៃ​ដំណើរ​ដែល​ទ្រង់​រស់​ឡើង​វិញ ហើយ​និង​សេចក្តី​ប្រកប​ក្នុង​ការ​រង​ទុក្ខ​របស់​ទ្រង់”(ខ.១០)។ បាន​ជា​គាត់​មាន​ប្រសាសន៍​ថា “តែ​ខ្ញុំ​កំពុង​តែ​ដេញ​តាម សង្វាត​នឹង​ចាប់​ឲ្យ​បាន​សេចក្តី ដែល​ព្រះគ្រីស្ទ​យេស៊ូវ​បាន​ចាប់​ខ្ញុំ​ឲ្យ​បាន​នោះ​ដែរ”(ខ.១២)។ រង្វាន់​ដែល​គាត់​នឹង​ទទួល​បាន​ក្នុង​ការ​រត់​ប្រណាំង​ខាង​វិញ្ញាណ គឺ​ជា “មកុដ​នៃ​សេចក្តី​សុចរិត”(២ធីម៉ូថេ ៤:៨)។ យើង​ម្នាក់​ៗ​ក៏​អាច​មមុល​ទៅ​រក​រង្វាន់​ដូច​នេះ​ផង​ដែរ ដោយ​ដឹង​ថា​ យើង​ត្រូវ​ថ្វាយ​ព្រះ​កិត្តិ​នាម​ដល់​ព្រះ​អម្ចាស់ ពេល​យើង​ដេញ​តាម​រង្វាន់​នោះ។ ជា​រៀង​រាល់​ថ្ងៃ ពេល​យើង​កំពុង​បំពេញ​កិច្ច​ការ​ដ៏​សាមញ្ញ​របស់​យើង គឺ​យើង​កំពុង​តែ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​រក “រង្វាន់​ដ៏​ធំ” ដែល​ជា…

Read article
អ្វីដែលយើងត្រូវខ្វល់

ការ​ទទួល​សំពាធ​ពី​មនុស្ស​នៅ​ជុំវិញ​ខ្លួន​យើង ជា​ផ្នែក​មួយ​នៃ​ការ​រស់​នៅ​ប្រចំា​ថ្ងៃ។ ជួន​កាល យើង​ធ្វើ​ការ​សម្រេច​ចិត្ត ដោយ​ផ្អែក​ទៅ​លើ​គំនិត ឬ​ពាក្យ​សម្តី​របស់​អ្នក​ដទៃ ជា​ជាង​ពឹង​ផ្អែក​ទៅ​លើ​សម្ប​ជញ្ញៈ និង​បំណង​ព្រះ​ទ័យ​ព្រះ។ យើង​បារម្ភ​ថា គេ​នឹង​កាត់​ទោស ឬ​ចម្អក​ឲ្យ​យើង។ យ៉ាង​ណា​មិញ សាវ័ក​ប៉ុល​ក៏​ធ្លាប់​ទទួល​រង​សំពាធ​ពី​មនុស្ស​នៅ​ជុំវិញ​ខ្លួន​គាត់​ផង​ដែរ។ នៅ​សម័យ​នោះ មាន​គ្រីស្ទ​បរិស័ទ​ដែល​ជា​ជន​ជាតិ​យូដា​មួយ​ចំនួន បាន​ជឿ​ថា សាសន៍​ដទៃ​គួរ​តែ​កាត់​ស្បែក ដើម្បី​ឲ្យ​បាន​ទទួល​សេចក្តី​សង្រ្គោះ​ដ៏​ពិត​ប្រាកដ​(កាឡាទី ១:៧ ៦:១២-១៥)។​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សាវ័ក​ប៉ុល​បាន​ប្រកាន់​ខ្ជាប់​នូវ​គោល​ជំហរ​របស់​ខ្លួន។​ គាត់​នៅ​តែ​បន្ត​ផ្សាយ​ព្រះ​បន្ទូល​ថា សេចក្តី​សង្រ្គោះ​គឺ​បាន​មក​ពី​ព្រះ​គុណ​ព្រះ ដោយ​សារ​សេចក្តី​ជំនឿ​តែ​មួយ​មុខ​គត់ គឺ​មិន​បាន​តម្រូវ​ឲ្យ​យើង​ធ្វើ​កិច្ច​ការ​អ្វី​មួយ​បន្ថែម ដើម្បី​ឲ្យ​បាន​សង្រ្គោះ​ទេ។​ ហើយ​គេ​ក៏​បាន​ចោទ​ប្រកាន់​ថា គាត់​បាន​តាំង​ខ្លួន​ជា​សាវ័ក​របស់​ព្រះ​គ្រីស្ទ។​ ហើយ​ពួក​គេ​ថែម​ទាំង​បាន​លើក​ឡើង​ថា​ ដំណឹង​ល្អ​ដែល​គាត់​បាន​ផ្សាយ មិន​ដែល​បាន​ទទួល​ការ​យល់​ព្រម​ពី​ពួក​សាវ័ក​ឡើយ(២:១-១០)។ ទោះ​ជា​មាន​សំពាធ​យ៉ាង​ណា​ក៏​ដោយ សាវ័ក​ប៉ុល​នៅ​តែ​ដឹង​ច្បាស់​ថា គាត់​កំពុង​បម្រើ​នរណា។ គាត់​កំពុង​បម្រើ​ព្រះ​គ្រីស្ទ។ ដូច​នេះ ការ​យល់​ព្រម​របស់​ព្រះ សំខាន់​ជាង​ការ​យល់​ព្រម​របស់​មនុស្ស។ គាត់​បាន​កំណត់​គោល​ដៅ​ថា គាត់​នឹង​មិន​ព្យាយាម​ស្វែង​រក​ការ​យល់​ព្រម ពី​មនុស្ស​ឡើយ។ គាត់​នឹង​បំពេញ​ព្រះ​ទ័យ​ព្រះ​តែ​មួយ​អង្គ​ប៉ុណ្ណោះ(១:១០)។ យើង​ក៏​ជា​អ្នក​បម្រើ​ព្រះ​គ្រីស្ទ មិន​ខុស​ពី​សាវ័ក​ប៉ុល​ឡើយ។ យើង​នៅ​តែ​បម្រើ​ព្រះ ទោះ​គេ​គោរព​យើង ឬ​ស្អប់​ខ្ពើម​យើង និយាយ​បង្ខូច ឬ​សរសើរ​យើង​ក៏​ដោយ។ ថ្ងៃ​មួយ “យើង​ទាំង​អស់​គ្នា​នឹង​ត្រូវ​រាប់​រៀប​ទូល​ថ្វាយ​ព្រះ​ ពី​ដំណើរ​របស់​ខ្លួន​យើង​ជា​មិន​ខាន”(រ៉ូម ១៤:១២)។ មាន​ន័យ​ថា…

Read article
ធ្វើតាមការណែនាំ

ពេល​ត្រូវ​ការ​ដំឡើង​គ្រឿង​អេឡិច​ត្រូនិច គ្រឿង​សង្ហារឹម និង​សម្ភារៈ​អ្វី​ផ្សេង​ទៀត កូន​ប្រុស​ខ្ញុំ​មាន​របៀប​ធ្វើ​ខុស​ពី​ខ្ញុំ។ ស្ទីវ(Steve) មាន​អំណោយ​ទាន​ផ្នែក​មេកានិច ដូច​នេះ គាត់​ច្រើន​តែ​ចាប់​ផ្តើម​ធ្វើ​ការ​ដំឡើង​ភ្លាម​ៗ ដោយ​មិន​ចាំ​បាច់​មើល​សៀវ​ភៅ​ណែ​នាំ​អំពី​របៀប​ដំ​ឡើង។ ខណៈ​ពេល​ដែល​គាត់​បាន​ផ្គុំផ្នែក​ផ្សេង​ៗ​ចូល​គ្នា​បាន​ជិត​ពាក់​កណ្តាល​ទៅ​ហើយ​នោះ។ ជួន​កាល យើង​អាច​ធ្វើ​កិច្ច​ការ​អ្វី​មួយ ដោយ​មិន​ចាំ​បាច់​ពឹង​ផ្អែក​លើ​សៀវ​ភៅ​ណែនាំ។ តែ​ពេល​ដែល​យើង​ត្រូវ​ផ្គុំ​ផ្នែក​ផ្សេង​ៗ​នៃ​ជីវិត​យើង ដើម្បី​ឆ្លុះ​បញ្ចាំង ឲ្យ​គេ​ឃើញ​សេចក្តី​ល្អ និង​ប្រាជ្ញា​របស់​ព្រះ នោះ​យើង​មិន​អាច​​ព្រងើយ​កន្ទើយ នឹង​ការ​ណែ​នាំ ដែល​ទ្រង់​បាន​ប្រទាន​ឲ្យ​យើង នៅ​ក្នុង​ព្រះ​គម្ពីរ​បាន​ឡើយ។ សូម​យើង​ស្វែង​យល់​អំពី​គំរូ​ដ៏​ល្អ របស់​ពួក​អ៊ីស្រាអែល​ដែល​បាន​វិល​ត្រឡប់​មក​ទឹក​ដី​កំណើត​របស់​ខ្លួន​វិញ បន្ទាប់​ពី​ត្រូវ​ពួក​បាប៊ីឡូន​ចាប់​ជា​ឈ្លើយ​សង្រ្គាម។ ពេល​ដែល​ពួក​គេ​ចាប់​ផ្តើម​បង្កើត​កម្ម​វិធី​ថ្វាយ​បង្គំ​ព្រះ​ឡើង​វិញ នៅ​ក្នុង​ទឹក​ដី​របស់​ខ្លួន ពួក​គេ​បាន​ត្រៀម​ខ្លួន​ធ្វើ​កិច្ច​ការ​ដ៏​សំខាន់​នេះ “តាម​សេចក្តី​ដែល​មាន​ចែង​ក្នុង​ក្រឹត្យ​វិន័យ​របស់​លោក​ម៉ូសេ”(អែសរ៉ា ៣:២)។ ពួក​គេ​ក៏​បាន​អនុវត្ត​តាម​ការ​ណែនាំ​របស់​ព្រះ យ៉ាង​ត្រឹម​ត្រូវ ដោយ​សាង​សង់​អាសនា និង​ប្រារព្ធ​ពិធី​បុណ្យ​បារាំ តាម​ការ​បង្គាប់​របស់​ព្រះ ក្នុង​បទ​គម្ពីរ​លេវីវិន័យ ២៣:៣៣-៤៣។ ព្រះ​គ្រីស្ទ​ក៏​បាន​ប្រទាន​នូវ​ការ​បង្រៀន និង​ព្រះ​រាជ​បញ្ជា សម្រាប់​អ្នក​ដើរ​តាម​ទ្រង់​ផង​ដែរ។ ​គឺ​ដូច​ដែល​ទ្រង់​មាន​បន្ទូល​ថា “ត្រូវ​ឲ្យ​ស្រឡាញ់​ព្រះអម្ចាស់ ជា​ព្រះ​នៃ​ឯង​ឲ្យ​អស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង ហើយ​អស់​អំពី​គំនិត​ឯង” ហើយ “ត្រូវ​ឲ្យ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង”(ម៉ាថាយ ២២:៣៧,៣៩)។ ពេល​យើង​ជឿ​ទ្រង់ យើង​ចូល​ទៅ​រក​ទ្រង់ នោះ​ទ្រង់​ក៏​បង្ហាញ​យើង​នូវ​របៀប​រស់​នៅ​ឲ្យ​បាន​ល្អ។ ព្រះ​ដែល​បាន​បង្កើត​យើង​មក ទ្រង់​ជ្រាប​ថា ជីវិត​យើង​ត្រូវ​រស់​នៅ​បែប​ណា ឲ្យ​បាន​ត្រឹម​ត្រូវ ពោល​គឺ​ទ្រង់​ស្គាល់​យើង…

Read article
ការបញ្ចាំងពន្លឺរបស់ព្រះរាជបុត្រានៃព្រះ

ដោយ​សារ​ក្រុងរីយូកាន នៅ​ប្រទេស​ន័រវេយ មាន​ទីតាំង​ក្នុង​តំបន់​ជួរ​ភ្នំ​ខ្ពស់​ៗ ស្ថិត​ក្នុង​រយៈ​បណ្តោយ​ខាង​ជើង​នៃ​ផែនដី នោះ​ប្រជា​ជន​នៅ​ទី​នោះ មិន​បាន​ទទួល​ពន្លឺ​ថ្ងៃ ដែល​ជា​ពន្លឺ​ធម្ម​ជាតិ ចាប់​ពី​ខែ​តុលា ដល់​ខែ​មិនា។ ដើម្បី​ជួយ​ឲ្យ​ក្រុង​នោះ​មាន​ពន្លឺ ប្រជា​ជន​នៅ​ទីនោះ ក៏​បាន​ដំឡើង​កញ្ចក់​ធំ​ៗ​ជា​ច្រើន នៅ​លើ​ចង្កេះ​ភ្នំ ដើម្បី​បញ្ចាំង​ពន្លឺ​ថ្ងៃ​ចូល​ទៅ​ក្នុង​ទីលាន​ប្រជុំ​ជន​របស់​ក្រុង​នោះ។ ពន្លឺ​ថ្ងៃ​អាច​បន្ត​បញ្ចាំង​ចូល​ក្រុង​នោះ​ទៅ​បាន ដោយ​សារ​កញ្ចក់​យក្ស​ទំាង​នោះ បាន​បង្វិល​ទៅ​តាម​ទិស​របស់​ថ្ងៃ​រះ និង​លិច។ ខ្ញុំ​ចូល​ចិត្ត​គិត​ថា ជីវិត​ជា​គ្រីស្ទ​បរិស័ទ​ក៏​មាន​លក្ខណៈ​ស្រដៀង​នឹង​កញ្ចក់​ទាំង​នោះ​ផង​ដែរ។ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ថា សិស្ស​ទ្រង់​ជា​ “ពន្លឺ​នៃ​លោកិយ”(ម៉ាថាយ ៥:១៤)។ សាវ័ក​យ៉ូហាន ក៏​បាន​ពិពណ៌​នា​ផង​ដែរ​ថា ព្រះ​គ្រីស្ទ​ជា​ពន្លឺ​ដ៏​ពិត “ដែល​ភ្លឺមក​ក្នុង​សេចក្តី​ងងឹត”(យ៉ូហាន ១:៥)។ ដូច​នេះ ព្រះ​យេស៊ូវ​ក៏​បាន​ត្រាស​ហៅ​យើង ឲ្យ​បញ្ចាំង​ពន្លឺ​ទ្រង់ ចូល​ទៅ​ក្នុង​ភាព​ងងឹត ដែល​នៅ​ជុំវិញ​ខ្លួន​យើង។​ គឺ​ដូច​ដែល​ទ្រង់​បាន​មាន​បន្ទូល​ថា “ចូរ​ឲ្យ​ពន្លឺ​របស់​អ្នក​រាល់​គ្នា បាន​ភ្លឺ​នៅ​មុខ​មនុស្ស​លោក​យ៉ាង​នោះ​ដែរ ដើម្បី​ឲ្យ​គេ​ឃើញ​ការ​ល្អ ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត រួច​សរសើរដំកើង ដល់​ព្រះវរបិតា​នៃ​អ្នក​រាល់​គ្នា​ដែល​គង់​នៅ​ស្ថានសួគ៌”(ម៉ាថាយ ៥:១៦)។ នេះ​ជា​ការ​ត្រាស​ហៅ សម្រាប់​ឲ្យ​យើង​បង្ហាញ​សេចក្តី​ស្រឡាញ់ នៅ​ចំពោះ​មុខ​នៃ​សេចក្តី​សម្អប់ និង​បង្ហាញ​ការ​អត់​ធ្មត់ នៅ​ចំពោះ​មុខ​នៃ​បញ្ហា ហើយ​បង្ហាញ​សន្តិ​ភាព នៅ​ចំពោះ​មុខ​នៃ​ការ​ប៉ះទង្គិច។ គឺ​ដូច​ដែល​សាវ័ក​ប៉ុល​បាន​រំឭក​យើង​ថា “ដ្បិត​កាល​ពី​ដើម​អ្នក​រាល់​គ្នា​ក៏​ងងឹត​ដែរ តែ​ឥឡូវ​នេះ​វិញ បាន​ភ្លឺ​ក្នុង​ព្រះអម្ចាស់ ដូច្នេះ ចូរ​ដើរ​ដូច​ជា​មនុស្ស​ភ្លឺចុះ”(អេភេសូរ…

Read article
មានសុវត្ថិភាពក្នុងព្រះហស្តទ្រង់

មាន​ពេល​មួយ ខ្ញុំ​បាន​អង្គុយ​នៅ​ក្បែរ​គ្រែ​គេង​របស់​កូន​ស្រី​ខ្ញុំ ក្នុង​បន្ទប់​សម្រាក​ព្យាបាល បន្ទាប់​ពី​នាង​បាន​​ទទួល​​ការ​វៈ​កាត់​ហើយ។ ពេល​ភ្នែក​របស់​នាង​បើ​ព្រឹម​ៗ នាង​មាន​អារម្មណ៍​មិន​ស្រួល​ខ្លួន ហើយ​ក៏​បាន​ចាប់​ផ្តើម​យំ។ ខ្ញុំ​ក៏​បាន​ព្យាយាម​កម្សាន្ត​ចិត្ត​នាង ដោយ​អង្អែល​ដៃ​នាង​ថ្មម​ៗ តែ​នាង​មាន​ការ​ពិបាក​ចិត្ត​កាន់​តែ​ខ្លាំង។ គិលានុ​បដ្ឋាយិកា​ក៏​បាន​ជួយ​លើក​នាង​ឡើង ដាក់​នៅ​លើ​ភ្លៅ​ខ្ញុំ។ ខ្ញុំ​ក៏​បាន​ជូត​ទឹក​ភ្នែក​ចេញ​ពី​ថ្ពាល់​នាង ហើយ​រំឭក​នាង​ថា នាង​នឹង​មាន​អារម្មណ៍​ល្អ​ឡើង​វិញ​មិន​ខាន​ទេ។ ព្រះ​ទ្រង់​បាន​មាន​បន្ទូល​មក​កាន់​រាស្រ្ត​អ៊ីស្រាអែល តាម​រយៈ​ហោរា​អេសាយ​ថា “អញ​នឹង​កំសាន្ត​ចិត្ត​ឯង ដូច​ជា​ម្តាយ​ដែល​លួងលោម​កូន”(អេសាយ ៦៦:១៣)។ ព្រះ​ទ្រង់​បាន​សន្យា​ប្រទាន​កូន​ទ្រង់ នូវ​សន្តិ​ភាព ហើយ​ពរ​ពួក​គេ ដូច​ម្តាយ​ពរ​កូន​នៅ​ចំហៀង។ ព្រះ​រាជ​សារ​ដ៏​ស្រទន់​នេះ គឺ​សម្រាប់​អ្នក​ដែល​កោត​ខ្លាច​ព្រះ អ្នក​ដែល “ដែល​ញ័រ​ញាក់ ចំពោះ​ព្រះ​បន្ទូល​នៃ​ព្រះយេហូវ៉ា”(ខ.៥)។ យ៉ាង​ណា​មិញ នៅ​ក្នុង​សំបុត្រ​ដែល​សាវ័ក​ប៉ុល​បាន​សរសេរ​ ផ្ញើ​ទៅ​កាន់​ពួក​ជំនុំ​នៅ​ក្រុង​កូរិន​ថូស គាត់​បាន​និយាយ​អំពី​ការ​ដែល​ព្រះ​ទ្រង់​មាន​លទ្ធ​ភាព និង​សព្វ​ព្រះ​ទ័យ​នឹង​កម្សាន្ត​ចិត្ត​រាស្រ្ត​ទ្រង់។ គឺ​ដូច​ដែល​គាត់​បាន​មាន​ប្រសាសន៍​ថា ព្រះ​អម្ចាស់ “កម្សាន្ត​ចិត្ត​យើង ក្នុង​អស់​ទាំង​សេចក្តី​ទុក្ខ​របស់​យើង”(២កូរិនថូស ១:៣-៤)។ ព្រះ​ទ្រង់​មាន​ព្រះ​ទ័យ​សុភាព ហើយ​អាណិត​យើង ពេល​យើង​មាន​បញ្ហា។ ថ្ងៃ​មួយ ទុក្ខ​វេទនា​ទាំង​អស់​នឹង​បញ្ចប់។ ទឹក​ភ្នែក​យើង​នឹង​លែង​ស្រក់​ទៀត ហើយ​យើង​នឹង​មាន​ភាព​សុខ​សាន្ត​ក្នុង​ព្រះ​ហស្ត​ព្រះ​ជា​រៀង​រហូត(វិវរណៈ ២១:៤)។ មុន​នឹង​ថ្ងៃ​នោះ​មក​ដល់ យើង​អាច​ពឹង​ផ្អែក​លើ​សេចក្តី​ស្រឡាញ់​របស់​ព្រះ ដែល​ជួយ​ទ្រទ្រង់​យើង ពេល​យើង​ជួប​ទុក្ខ​លំបាក។-Jennifer Benson Schuldt

Read article