នំម៉ាណាប្រចាំថ្ងៃ legacy

You are here:
ទ្រង់បានបង្រៀនដៃខ្ញុំ

មាន​ពេល​មួយ​លោក​ដាវីឌ វូឌ(David Wood) ដែល​ជា​អតីត​កីឡាករ​អិនប៊ីអេ បាន​ទៅ​ប្រកួត​ឲ្យ​ក្រុម​ទួរក្រេស ដឺ បាស់កូនា ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្ត​នៃ​ការ​ប្រកួត​កីឡា​បាល់​បោះ​ពាន​រង្វាន់​របស់​ប្រទេស​អេស្ប៉ាញ។   កាល​នោះ​ខ្ញុំ​មាន​ឱកាស​នៅ​ក្បែរ​គាត់។  មុន​ពេល​ការ​ប្រកួត​ចាប់​ផ្តើម គាត់​បាន​អាន​ខគម្ពីរ​ទំនុក​ដំកើង ១៤៤:១ ដូច្នេះ​​ថា “សូម​ឲ្យ​ព្រះយេហូវ៉ា ជា​ថ្មដា​នៃ​ទូលបង្គំ បាន​ប្រកប​ដោយ​ព្រះពរ ជា​ព្រះ​ដែល​បង្ហាត់​បង្វឹក​ដៃ​ទូល​បង្គំ​ឲ្យ​ចេះ​ច្បាំង ហើយ​ម្រាម​ដៃ​របស់​ទូលបង្គំ​ឲ្យ​ធ្វើ​សង្រ្គាម”។​ គាត់​ក៏​បាន​ងាក​មក​ខ្ញុំ​ ហើយ​និយាយ​ថា “អ្នក​ឃើញ​ទេ? ព្រះ​ទ្រង់​ហាក់​ដូច​​ជា​​បាន​សរសេរ​ខគម្ពីរ​នេះ សម្រាប់​ខ្ញុំចឹង! ទ្រង់​បាន​បង្រៀន​ដៃ​ខ្ញុំ ឲ្យ​ចេះ​ចាប់​បាល់​ដែល​បាន​លោត​ចុះ​ឡើង ហើយ​បង្រៀន​ម្រាម​ដៃ​ខ្ញុំ​ឲ្យ​ចេះ​បាញ់​បាល់​ចូល​ក្នុង​កន្ត្រក!” លោក​ដាវីឌ​ដឹង​ថា ព្រះ​បាន​ត្រាស​ហៅ​គាត់​ឲ្យ​លេង​កីឡា​បាល់​បោះ ហើយ​គាត់​ក៏​បាន​ដឹង​ថា ព្រះ​ទ្រង់​បាន​ទទួល​យក​យើង ទោះ​យើង​មាន​សណ្ឋាន​បែប​ណា​ក៏​ដោយ ហើយ​ក៏​បាន​ប្រទាន​លទ្ធ​ភាព​ឲ្យ​យើង​ធ្វើ​ការ​អ្វី​ដែល​ទ្រង់​បាន​ត្រាស​ហៅ​ឲ្យ​យើង​ធ្វើ។ យើង​ងាយ​នឹង​គិត​ថា​ ខ្លួន​ឯង​មិន​សូវ​មាន​តម្លៃ​សម្រាប់​ព្រះ​ គឺនៅ​ពេល​ដែល​យើង​មាន​អារម្មណ៍​ថា​យើង​មិន​មាន​អ្វី​សម្រាប់​​ថ្វាយ​ទ្រង់។ ពេល​ព្រះ​ទ្រង់​បង្ហាញ​ព្រះ​អង្គ​ទ្រង់​ដល់​លោក​ម៉ូសេ ហើយ​បាន​ចាត់​តាំង​គាត់ ឲ្យ​មាន​ភារៈ​កិច្ច​ប្រាប់​ជន​ជាតិ​អ៊ីស្រា​អែល​ថា ទ្រង់​នឹង​រំដោះ​ពួក​គេ​ឲ្យ​រួច​ពី​ការ​គៀប​សង្កត់​របស់​ជន​ជាតិ​អេស៊ីព្ទ(និក្ខមនំ ៣:១៦-១៧) លោក​ម៉ូសេ​មាន​អារម្មណ៍​ថា គាត់​មិន​មាន​សមត្ថ​ភាព​គ្រប់​គ្រាន់​ទេ។ គាត់​ទូល​ព្រះ​អម្ចាស់​ថា “ទូល​បង្គំ​ជា​អ្នក​មិនសូវ​មាន​វោហារ​ទេ … ដ្បិត​ទូលបង្គំ​មាន​មាត់​រឹង ហើយ​អណ្តាត​ក៏​ដំឡាន់​ផង”(៤:១០)។ លោក​ម៉ូសេ​ប្រហែល​ជា​មិន​អាច​និយាយ​ច្បាស់ ឬ​គ្រាន់​តែ​មាន​ការ​ភ័យ​ខ្លាច តែ​ព្រះ​ទ្រង់​បាន​ជម្នះ​ភាព​ខ្វះ​ចន្លោះ​របស់​គាត់ ដោយ​ភាព​គ្រប់​គ្រាន់​របស់​ទ្រង់។ គឺ​ដូច​ដែល​ទ្រង់​បាន​មាន​បន្ទូល​ថា “ដូច្នេះ​ចូរ​ឯង​ទៅ​ឥឡូវ​ចុះ អញ​នឹង​នៅ​ជា​មួយ​នឹង​មាត់​ឯង ព្រម​ទាំង​បង្រៀន​សេចក្តី​ដែល​ឯង​ត្រូវ​និយាយ​ផង”(ខ.១២)។…

Read article
ការអធិស្ឋានទាំងកំហឹង

មាន​ពេល​មួយ ​អ្នក​ជិត​ខាង​ខ្ញុំ​ប្រហែល​ជា​មិន​យល់​អំពី​អ្វី​ដែល​ខ្ញុំ​កំពុង​ធ្វើ​ទេ ខណៈ​ពេល​ដែល​ពួក​គេ​កំពុង​មើល​មក​ខ្ញុំ តាម​មាត់​បង្អួច នៅ​ថ្ងៃ​ដែល​ត្រជាក់ខ្លាំង។ ខ្ញុំ​កំពុង​តែ​ឈរ​នៅ​លើ​ផ្លូវចូលផ្ទះ ដោយ​កាន់​ប៉ែល​យ៉ាង​ណែន នៅ​ក្នុង​ដៃ គ្រ​វែង​គ្រវ៉ាត​ទំាង​កំហឹង ទៅ​លើ​ដុំ​ទឹក​កក ដែល​បាន​បន្ទោក​ខ្លួន​ជាប់​នៅ​ក្រោម​បាត​ជ្រុង​ដំបូង​ផ្ទះ។ រៀង​រាល់​ពេល​ដែល​ខ្ញុំ​វាយ​ទៅ​លើ​ទឹកកក​នោះ ខ្ញុំ​ក៏​បាន​បន្លឺ​សម្លេង​​ចេញ​នូវ​ពាក្យ​អធិស្ឋាន​ខុស​ៗ​គ្នា ដោយ​ខ្លឹម​សារ​រួម​មួយ​ថា “ខ្ញុំ​មិន​អាច​ធ្វើ​កិច្ច​ការ​នេះ​បាន​ទេ។ ខ្ញុំ​គ្មាន​កម្លាំង​ធ្វើ​កិច្ច​ការ​នេះ​ទេ។ ក្នុង​នាម​ជា​អ្នក​ថែរ​ទាំ​អ្នក​ជម្ងឺ ខ្ញុំ​មាន​ការ​ទទួល​ខុស​ត្រូវ​ជា​ច្រើន។ ឥឡូវ​នេះ ខ្ញុំ​ត្រូវ​សម្អាត​ទឹក​កក​នេះ​ទៀត។ ខ្ញុំ​ពិបាក​គ្រប់​គ្រាន់ហើយ!” កំហឹង​របស់​ខ្ញុំ​ត្រូវ​បាន​ហ៊ុម​ព័ទ​ដោយ​ការ​កុហក់​ជា​ច្រើន ដែល​និយាយ​ថា “ខ្ញុំ​សក្តិ​សម​នឹង​ទទួល​កិច្ច​ការ​ល្អ​ជាង​នេះ” “ព្រះ​ទ្រង់​មិន​មាន​ភាព​គ្រប់​គ្រាន់​សម្រាប់​ខ្ញុំ​ទេ” “គ្មាន​នរណា​ខ្វល់​ពី​ខ្ញុំ​ទេ”។ តែ ​នៅ​ពេល​ដែល​យើង​មិន​ព្រម​លះ​បង់​សេចក្តី​កំហឹង​របស់​យើង នោះយើង​ក៏​បាន​ជាប់​នៅ​ក្នុង​អន្ទាក់​នៃ​ភាព​ល្វីង​ជូរ​ចត់ មិន​អាច​ទៅ​មុខ​រួច​។ ហើយ​មាន​តែ​សេចក្តី​ពិត​ប៉ុណ្ណោះ ដែល​អាច​ព្យាបាល​សេចក្តី​កំហឹង។ គឺ​សេចក្តី​ពិត​ដែល​ចែង​ថា ព្រះ​ទ្រង់​មិន​បាន​ប្រទាន​នូវ​អ្វី​ដែល​យើង​សម​នឹង​ទទួល​ទេ តែ​ទ្រង់​បាន​ប្រទាន​សេចក្តី​មេត្តា​ជា​ជំនួស​វិញ។ គឺ​ដូច​មាន​សេចក្តី​ចែង​ថា “ដ្បិត​ឱ​ព្រះអម្ចាស់​អើយ ទ្រង់​ល្អ ទ្រង់​បំរុង​តែ​នឹង​អត់​ទោស ក៏​មាន​សេចក្តី​សប្បុរស​ជា​បរិបូរ ចំពោះ​អស់​អ្នក​ណា​ដែល​អំពាវនាវ​ដល់​ទ្រង់”(ទំនុកដំកើង ៨៦:៥)។ សេចក្តី​ពិត​ក៏​ចែង​ផង​ដែរ​ថា ព្រះ​ទ្រង់​លើស​ពី​ភាព​គ្រប់​គ្រាន់ ទោះ​យើង​មើល​ឃើញ​ទ្រង់​យ៉ាង​ដូច​ម្តេច​ក៏​ដោយ។ កម្លាំង​របស់​ទ្រង់ ​តែង​តែ​មាន​ភាព​គ្រប់​គ្រាន់​សម្រាប់​យើង​ជា​និច្ច​(២កូរិនថូស ១២:៩)។ ដូច​នេះ  យើង​ត្រូវ​ឈប់​ពឹង​ផ្អែក​លើ​កម្លាំង​ខ្លួន​ឯង ហើយ​តោង​ព្រះ​ហស្ត​ព្រះ​យេស៊ូវ ដែល​បាន​ប្រទាន​ឲ្យ​យើង​នូវ​សេចក្តី​មេត្តា និង​ព្រះ​គុណ។ ព្រះ​ទ្រង់​ធំ​ល្មម​នឹង​ស្តាប់​ឮ​យើង​ ពេល​យើង​មាន​សេចក្តី​កំហឹង…

Read article
ព្រះទ្រង់មានព្រះទ័យប្រចណ្ឌ

កាល​ពី​ឆ្នាំ​២០១៤ មាន​អ្នក​ស្រាវ​ជ្រាវ​ម្នាក់ មក​ពី​សកល​វិទ្យាល័យ​កាលីហ្វូញ៉ា បាន​ប្រើ​តុក្កតា​ឆ្កែ​មួយ​ក្បាល ដែល​មាន​រូប​រាង្គ​ដូច​សត្វ​ឆ្កែ​ពិត​ៗ ដើម្បី​បង្ហាញ​ថា សត្វ​ក៏​ចេះ​ប្រចណ្ឌ​ផង​ដែរ។ សាស្រ្តា​ចារ្យ គ្រីស្ទីន ហារីស(Christine Harris) បាន​ឲ្យ​ម្ចាស់​ឆ្កែ​ជា​ច្រើន​នាក់​មក​ជួប​ជុំគ្នា ដោយ​នាំ​យក​ឆ្កែ​របស់​ខ្លួន​មក​ជា​មួយ។ គាត់​បាន​សុំ​ឲ្យ​ម្ចាស់​ឆ្កែ​ទាំង​នោះ​បង្ហាញ​សេចក្តី​ស្រឡាញ់​ដល់​តុក្កតា​ឆ្កែ នៅ​ចំពោះ​មុខ​សត្វ​ឆ្កែ​ចិញ្ចឹម​របស់​ខ្លួន។ គាត់​ក៏​បាន​រក​ឃើញ​ថា ៧៥​ភាគរយ​នៃ​សត្វ​ឆ្កែ​ទាំង​អស់​នោះ បាន​ឆ្លើយ​តប ដោយ​ការ​ប្រចណ្ឌ ដែល​គេ​ងាយ​នឹង​មើល​ដឹង។ សត្វ​ឆ្កែ​ខ្លះ​បាន​ព្យាយាម​ធ្វើ​ឲ្យ​ម្ចាស់​វា ងាក​មក​ចាប់​អារម្មណ៍​នឹង​ខ្លួន​វិញ ដោយ​ទៅ​ប៉ះ ឬ​យក​ខ្លួន​ទៅ​ត្រដុស​នឹង​ម្ចាស់​វា​ថ្នម​ៗ។ ឆ្កែ​ផ្សេង​ទៀត​បាន​ព្យាយាម​ទៅ​ជ្រែក​ចំ​កណ្តាល​ម្ចាស់​វា និង​តុក្កតា​ឆ្កែ​នោះ។ មាន​ឆ្កែ​ពីរ​បី​ក្បាល បាន​ធ្វើ​ជ្រុល​ហួស​ហេតុ ដោយ​ត្របាក់​គួរ​ប្រជែង​របស់​ខ្លួន ដែល​តុក្កតា​ឆ្កែ។ ការ​ប្រចណ្ឌ​របស់​សត្វ​ឆ្កែ ហាក់​ដូច​ជា​អាច​ធ្វើ​ឲ្យ​ម្ចាស់​វា​មាន​អារម្មណ៍​កក់​ក្តៅ​ណាស់។ តែ​ការ​ប្រចណ្ឌ​របស់​មនុស្ស អាច​នាំ​ឲ្យ​មាន​លទ្ធ​ផល ដែល​មិន​ល្អ​ដូច​សត្វ​ឆ្កែ​ទេ។ តែ​លោក​ម៉ូសេ និង​សាវ័ក​​ប៉ុល​បាន​រំឭក​យើង​ថា មាន​ការ​ប្រចណ្ឌ​មួយ​ប្រភេទ​ទៀត ដែល​ឆ្លុះ​បញ្ចាំង ឲ្យ​យើង​ឃើញ​ព្រះ​ទ័យ​ដ៏​ល្អ​របស់​ព្រះ។ ពេល​សាវ័ក​ប៉ុល​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​ពួក​ជំនុំ​នៅ​ក្រុង​កូរិន​ថូស គាត់​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​ប្រចណ្ឌ ចំពោះ​អ្នក​រាល់​គ្នា ដោយ​សេចក្តី​ប្រចណ្ឌ​នៃ​ព្រះ”(២កូរិនថូស ១១:២)។ ត្រង់​ចំណុច​នេះ គាត់​មិន​ចង់​ឲ្យ​ពួក​គេ “ត្រូវ​បង្ខូច​ចេញ​ពី​សេចក្តី​ទៀង​ត្រង់​ខាង​ឯ​ព្រះគ្រីស្ទ”(ខ.៣)។ ការ​ប្រចណ្ឌ​ដូច​នេះ បាន​ឆ្លុះ​បញ្ចាំង​អំពី​បំណង​ព្រះ​ទ័យ​ព្រះ ដែល​បាន​ប្រាប់​លោក​ម៉ូសេ ក្នុង​ក្រឹត្យ​វិន័យ​ដប់​ប្រការ​ថា ទ្រង់​ជា​ព្រះ​របស់​គាត់ ទ្រង់​មាន​ព្រះ​ទ័យ​ប្រចណ្ឌ(និក្ខមនំ…

Read article
កិច្ចការដែលធ្វើដដែលៗ

សាលា​វិទ្យា​ល័យ ដែល​ខ្ញុំ​បាន​ទៅ​រៀន​កាល​ពី​មុន តម្រូវ​ឲ្យ​សិស្ស​សិក្សា​ភាសា​​ឡាតាំង​៤​ឆ្នាំ។ សព្វ​ថ្ងៃ​នេះ ខ្ញុំ​បាន​យល់​ពី​តម្លៃ​នៃ​ការ​រៀន​ភាសា​មួយ​នេះ តែ​កាល​ពី​មុន វា​ជា​ការ​សិក្សា​ដ៏​គួរ​ឲ្យ​ធុញ​ទ្រាន់។ កាល​នោះ គ្រូ​របស់​ខ្ញុំ​ជឿ​ថា ការ​អនុវត្តន៍ និង​ការ​ទន្ទេញ​ច្រើន​លើក​ច្រើន​សារ មាន​ប្រយោជន៍​ណាស់។ បាន​ជា​គាត់​តែង​តែ​និយាយ​ឮ​ៗ មក​កាន់​យើង ជា​ភាសា​ឡាតាំង ​មួយ​ថ្ងៃ​បី​ដង​ថា “ការ​ទន្ទេញ ជា​មាតា​នៃ​ការ​រៀន​សូត្រ”។ យើង​ក៏​បាន​និយាយ​តែ​ក្នុង​ចិត្ត​ថា “ការ​ទន្ទេញ​គឺ​ជា​រឿង​ដែល​គួរ​ឲ្យ​ធុញ​ទ្រាន់”។ ការ​ទន្ទេញ​ជា​ការ​ថា​ដដែល​ៗ​ញយ​ៗ ឲ្យ​ចាំ​មាត់ ជា​សកម្ម​ភាព​ច្រំ​ដែល ដែល​អាច​ធ្វើ​ឲ្យ​យើង​មាន​ការ​នឿយ​ណាយ។ តែ​សព្វ​ថ្ងៃ​នេះ ខ្ញុំ​ដឹង​ថា​ ភាគ​ច្រើន​នៃ​ជីវិត​យើង គឺ​គ្រាន់​តែ​ជា​ការ​ធ្វើ​ច្រំ​ដែល ​នូវ​ការ​អ្វី​ដែល​គួរ​ឲ្យ​ធុញ​ទ្រាន់ គ្មាន​ការ​បណ្តាល​ចិត្ត និង​គ្មាន​ភាព​ក្លៀវក្លា ដែល​យើង​ត្រូវ​ធ្វើ​ម្តង​ហើយ​ម្តង​ទៀត។ ទស្សន​វិទូ​ដាណឺម៉ាក ឈ្មោះ សូរេន ខឺខេហ្កាត(Søren Kierkegaard) បាន​មាន​ប្រសាសន៍​ថា “ការ​ធ្វើ​ច្រំដែល ជា​អ្វី​ដែល​យើង​ធ្វើ​ជា​ធម្មតា ហើយ​មាន​ការ​ចាំ​បាច់ ដូច​ជា​ការ​ញាំ​នំប៉័ង​ដែរ”។ តែ​គាត់​ក៏​បាន​និយាយ​បន្ថែម​ទៀត​ថា “ការ​ធ្វើ​ច្រំ​ដែល​អាច​ជា​នំប៉័ង​ដែល​ធ្វើ​ឲ្យ​យើង​ឆ្អែត ដោយ​ព្រះ​ពរ”។ បើ​សិន​ជា​យើង​ធ្វើ​កិច្ច​ការ​ដដែល​ៗ ថ្វាយ​ព្រះ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ នោះ​ចូរ​យើង​បន្ត​ធ្វើ​កិច្ចការ​នីមួយ​ៗ កុំ​ឲ្យ​ណាយ​ចិត្ត ទោះ​កិច្ចការ​ទាំង​នោះ មាន​ភាព​សាមញ្ញ តូច​ទៀប ឬ​ហាក់​ដូច​ជា​មិន​សូវ​មាន​តម្លៃ​ក៏​ដោយ ហើយ​ត្រូវ​ទូល​សូម​ឲ្យ​ព្រះ​ទ្រង់​ប្រទាន​ពរដល់​​កិច្ចការ​ទាំង​នោះ និង​សូម​ឲ្យ​​ទ្រង់​ជួយ​ឲ្យ​យើង​ធ្វើ​ត្រូវ​តាម​គោល​បំណង​ទ្រង់។…

Read article
ពាក្យសម្តីរបស់មនុស្សមានប្រាជ្ញា

កាល​ពី​ពេល​ថ្មី​ៗ​នេះ ស្វាមី​របស់​ក្មួយ​ស្រី​ខ្ញុំ បាន​សរសេរ​ពាក្យ​មួយ​ឃ្លា បង្ហោះ​នៅ​តាម​បណ្តាញ​សង្គម​ថា “ខ្ញុំ​ប្រហែល​ជា​សរសេរ​ច្រើន​ជាង​នេះ​ទៀត បើ​សិន​ជា​សម្លេង​ដ៏​តូច​មួយ​នេះ ​មិន​បាន​ជំរុញ​មិន​ឲ្យ​ខ្ញុំ​និយាយ​ច្រើន​ទេ​នោះ។ តាម​ពិត​សម្លេង​ដ៏​តូច​នោះ ជា​សម្លេង​របស់​ហាយឌី(Heidi)ប្រពន្ធ​​ខ្ញុំ​ទេ”។ ការ​ផ្តល់​ប្រឹក្សា ឬ​យោបល​របស់​មិត្ត​សំឡាញ់ អាច​ជា​ប្រាជ្ញា​ដែល​មក​ពី​ព្រះ។ បទ​គម្ពីរ​សាស្តា ជំពូក​៩ បាន​ចែង​ថា “ការ​ដែល​ស្តាប់​ពាក្យ​របស់​មនុស្ស​មាន​ប្រាជ្ញា​នៅ​ក្នុង​ទី​ស្ងាត់ នោះ​វិសេស​ជាង​សំរែក​របស់​អ្នក​ណា​ដែល គ្រប់គ្រង​លើ​ពួក​មនុស្ស​ល្ងីល្ងើ”(ខ.១៧)។ ព្រះ​គម្ពីរ​បាន​ដាស់​តឿន​យើង កុំ​ឲ្យ​គិត​ថា​ខ្លួន​មាន​ប្រាជ្ញា ឬ​មាន​អំណួត(សុភាសិត ៣:៧ អេសាយ​ ៥:២១ រ៉ូម ១២:១៦)។ អាច​និយាយ​បាន​ម្យ៉ាង​ទៀត​ថា យើង​មិន​ត្រូវ​គិត​ថា យើង​អាច​ឆ្លើយ​តប​ចំពោះ​សំណួរ ឬ​បញ្ហា​គ្រប់​យ៉ាង​ឡើយ។ បទ​គម្ពីរ​សុភា​សិត ១៩:២០ បាន​ចែង​ថា “ចូរ​ស្តាប់​សេចក្តី​ដំបូន្មាន ហើយ​ទទួល​សេចក្តី​ប្រៀនប្រដៅ​ចុះ ដើម្បី​ឲ្យ​មាន​ប្រាជ្ញា​ទៅ​ខាង​មុខ”។ ព្រះ​ទ្រង់​អាច​ប្រើ​អ្នក​ដទៃ ឲ្យ​បង្រៀន​យើង អំពី​ប្រាជ្ញា​របស់​ទ្រង់​ឲ្យ​កាន់​តែ​ច្រើន។ បាន​សេចក្តី​ថា ទ្រង់​អាច​ប្រើ​មិត្ត​សំឡាញ់ ប្តី​ប្រពន្ធ គ្រូ​គង្វាល មិត្ត​រួម​ការ​ងារ​របស់​យើង​ជា​ដើម។ គឺ​ដូច​ដែល​បទ​គម្ពីរ​សុភាសិត​បាន​ចែង​ថា “មាន​ប្រាជ្ញា​ស្ថិត​នៅ​ក្នុង​ចិត្ត​របស់​មនុស្ស​ដែល​មាន​យោបល់”(១៤:៣៣)។ ជួន​កាល​យើង​អាច​ទទួល​ប្រាជ្ញា​ពី​ព្រះ​វិញ្ញាណ​បរិសុទ្ធ តាម​រយៈ​ការ​ស្តាប់ និង​រៀន​សូត្រ​ពី​គ្នា​ទៅ​វិញ​ទៅ​មក។-Cindy Hess Kasper

Read article
ទឹក និងជីវិត

ពេល​ដែល​លោក​ដេវ មូលល័រ(Dave Mueller) បាន​​​ឈោង​ចាប់មូល​បើក​ក្បាល​រ៉ូប៊ីណេ ​ទឹក​ក៏​បាន​ចេញ​ពី​ក្បាល​រ៉ូប៊ីណេ ចូល​ទៅ​ក្នុង​ធុង​ទឹក​ពណ៌​ខៀវ​មួយ។ មនុស្ស​ម្នា​ដែល​ឈរ​នៅ​ជុំវិញ​គាត់​ក៏​បាន​ទះ​ដៃ​ឡើង។ ពួក​គេ​បាន​ទះ​ដៃ​អប​អរ ដោយសារ​ពួក​គេ​បាន​ឃើញ​ទឹក​ស្អាត ហូរ​ចូល​ទៅ​ក្នុង​សហគមន៍​របស់​ពួក​គេ ជា​លើក​ដំបូង។ ប្រភព​ទឹក​ស្អាត​នេះ​បាន​ឈាន​ទៅ​រក​ការ​ផ្លាស់​ប្តូរ​ការ​រស់​នៅ របស់​ប្រជា​ជន​មួយ​ក្រុម​នេះ ក្នុង​ប្រទេស​កេនយ៉ា។ លោក​ដេវ និង​​ប្រពន្ធ​គាត់​ឈ្មោះ​ជយ(Joy) បាន​ខិត​ខំ​បំពេញ​សេចក្តី​ត្រូវ​ការ​របស់​ប្រជា​ជន​ទាំង​នោះ ដោយ​ជួយ​ឲ្យ​ពួក​គេ​មាន​ទឹក​ស្អាត​ប្រើ​ប្រាស់។ តែ​ពួក​គេ​មិន​គ្រាន់​តែ​ផ្តល់​ឲ្យ​នូវ​ទឹក​ប្រើ​ប្រាស់​ប៉ុណ្ណោះ​ទេ។ ខណៈ​ពេល​ដែល​ពួក​គេ​កំពុង​ជួយ​ប្រជា​ជន​ឲ្យ​មាន​ទឹក​ស្អាត​ប្រើ​ប្រាស់ ពួក​គេ​ក៏​បាន​យក​ឱកាស​ពេល​នោះ ដើម្បី​ផ្សាយ​ដំណឹង​ល្អ​នៃ​សេចក្តី​សង្រ្គោះ​របស់​ព្រះយេស៊ូវ ដល់​ពួក​គេ។ ជាង​ពីរ​ពាន់​ឆ្នាំ​មុន គេ​ឃើញ​បុរស​ម្នាក់​ឈ្មោះ​យេស៊ូវ​ឈរ​នៅ​ក្បែរ​អណ្តូង​ទឹក​របស់​សាសន៍​សាំម៉ារី ហើយ​ក៏​បាន​ជជែក​ជា​មួយ​ស្រ្តី​ម្នាក់ ដែល​បាន​មក​ដង​ទឹក​ស្អាត​នៅ​ទីនោះ សម្រាប់​សុខ​ភាព​ខាង​រូបកាយ​​របស់​ខ្លួន។ តែ​ព្រះ​យេស៊ូវ​បាន​ប្រាប់​នាង​ថា នាង​មិន​គ្រាន់​តែ​ត្រូវ​ការ​ទឹក​ស្អាត​ខាង​សាច់​ឈាម​ប៉ុណ្ណោះ​ទេ តែ​នាង​ក៏​ត្រូវ​ការ​ទឹក​ដ៏​រស់ សម្រាប់​សុខ​ភាព​ខាង​វិញ្ញាណ​របស់​នាង​ផង​ដែរ។​ ប្រវត្តិ​សាស្រ្ត​នៅ​តែ​បន្ត​ទៅ​មុខ​ឥត​ឈប់ ហើយ​មនុស្ស​ជាតិ​បាន​រក​ឃើញ​បច្ចេក​វិទ្យា​កាន់​តែ​ជឿន​លឿន តែ​ជីវិត​ទាំង​ឡាយ នៅ​តែ​ជៀស​មិន​ផុត​ពី​សេចក្តី​ពិត ដែល​ថា : យើង​នឹង​ស្លាប់ បើ​សិន​ជា​គ្មាន​ទឹក​ស្អាត​ប្រើ​ប្រាស់​ទេ​នោះ។ ជាង​នេះ​ទៅ​ទៀត បើ​គ្មាន​ព្រះ​យេស៊ូវ ដែល​ជា​ប្រភព​នៃ​ទឹក​ដ៏​រស់​ទេ យើង​នឹង​ស្លាប់​នៅ​ក្នុង​អំពើ​បាប​របស់​យើង​មិន​ខាន។​ ទឹក​មាន​សារៈ​សំខាន់​ចំពោះ​ជីវិត​យើង គឺ​ទឹក​ខាង​សាច់​ឈាម និង​ទឹក​ខាង​វិញ្ញាណ ដែល​ជា​អង្គ​ព្រះ​យេស៊ូវ។ តើ​អ្នក​បាន​ភ្លក់​រស់​ជាតិ​ទឹក​ដ៏​រស់ ដែល​ព្រះយេស៊ូវ ដ៏​ជា​ព្រះ​សង្រ្គោះ បាន​ប្រទាន​ហើយ​ឬ​នៅ?-Dave Branon

Read article
ត្រូវ​ជួសជុស ឬ​​ផ្លាស់​ប្ដូរ

មាន​ពេល​មួយ ខ្ញុំ​ត្រូវ​ជួស​ជុស​រឹម​បង្អួច​ផ្ទះ​របស់​ខ្ញុំ។ ខ្ញុំ​បាន​កោស រួច​ខាត់​ថ្នាំ​របស់​រឹម​បង្អួច​ទាំង​នោះ ហើយ​បៀក​កាវ​លាយ​ជា​មួយ​កំទេច​ឈើ នៅ​ត្រង់​ស្នាម​ប្រេះ មុន​នឹង​ចាប់​ផ្តើម​លាប​ថ្នាំ​ថ្មី​ពី​លើ។ ​ខ្ញុំ​បាន​ខិត​ខំ​ធ្វើ​អស់​ពី​លទ្ធ​ភាព ដោយ​លាប​ថ្នាំ​ទ្រនាប់ ហើយ​លាប​ថ្នាំ​ថ្លៃ​ៗ​ពី​លើរឹម​ទាំង​អស់​នោះហើយ ឃើញ​ថា រឹម​បង្អួច​នោះ ហាក់​ដូច​ជា​ស្អាត​គួរ​សម​ដែរ។ ប៉ុន្តែ វា​មើល​ទៅ​មិន​​ស្អាត​ដូច​ថ្មី​ទេ។ មាន​វិធី​មួយ ដើម្បី​ធ្វើ​ឲ្យ​រឹម​បង្អួច​មើល​ទៅ​ដូច​ថ្មី គឺ​ត្រូវ​ផ្លាស់​ប្ដូរ​រឹម​ចាស់​ៗ​ចោល។ រឹម​បង្អួច​ដែល​បាន​ខូច​ដោយ​សារ​អាកាស​ធាតុ អាច​ប្រែ​ជា​មាន​សម្រស់ “ស្អាត​គួរ​សម” ដោយ​សារ​ការ​ជួស​ជុល ដូច​នេះ ខ្ញុំ​មិន​ចាំ​បាច់​ផ្លាស់​រឹម​ចាស់​ចោល​ក៏​បាន។ ប៉ុន្តែ បើ​ចិត្ត​គំនិត​របស់​យើង​ ដែល​ត្រូវ​បាន​បំផ្លាញ ដោយ​សារ​អំពើ​បាប​ហើយ នោះ​ការ​ខិត​ខំ​ជួស​ជុល​ចិត្ត​នោះ​ឡើង​វិញ​តែ​ម្យ៉ាង គឺ​មិន​គ្រប់​គ្រាន់​ឡើយ។ ព្រះ​ទ្រង់​សព្វ​ព្រះ​ទ័យ  ​ឲ្យ​យើង​បាន​កើត​ជា​ថ្មី​តែ​ម្តង ដើម្បី​ឲ្យ​អ្វី​ៗ​ទាំង​អស់​បាន​ប្រែ​ជា​ថ្មី​ឡើង(២កូរិនថូស ៥:១៧)។ នោះ​ហើយ​ជា លក្ខណៈ​ពិសេស​នៃ​សេចក្តី​សង្រ្គោះ ​ដែល​មនុស្ស​អាច​ទទួល​បាន​ដោយ​សេចក្តី​ជំនឿ​ លើ​ព្រះ​យេស៊ូវ​គ្រីស្ទ។ ទ្រង់​បាន​សុគត​នៅ​លើ​ឈើ​ឆ្កាង ធ្វើជា​យញ្ញបូជា ជំនួសអំពើបាបរបស់​យើង ហើយ​បាន​មាន​ព្រះ​ជន្ម​រស់​ពី​សុគត​ឡើង​វិញ ​ដើម្បី​សម្តែង​ឲ្យ​ឃើញ​ព្រះ​ចេស្ដា​របស់​ទ្រង់ ដែល​បាន​ឈ្នះ​អំពើ​បាប និង​សេចក្តី​ស្លាប់។ ព្រះ​ទ្រង់​បាន​ទត​មក​ឃើញ​ថា យើង​បាន“កើត​ជា​ថ្មី” បន្ទាប់​ពី​យើង​បាន​ប្រែ​ចិត្ត​ទទួល​ជឿ​ព្រះ​គ្រីស្ទ(២កូរិនថូស ៥:១៧) ហើយ​ជីវិត​ចាស់​របស់​យើង ត្រូវ​បាន​ជំនួស​ដោយ “ជីវិតថ្មី” (កិច្ចការ ៥:២០)។ ដូច​នេះ…

Read article
ព្យុះ​នៃជីវិត

ព្រះគម្ពីរ​ម៉ាកុស បាន​ចែង​អំពី​ព្យុះ​កំណាច​មួយ។ មាន​ពេល​មួយ ពួក​សិស្ស​បាន​ជិះ​ទូកជា​មួយ​ព្រះយេស៊ូវ​ ​ឆ្លង​សមុទ្រ​កាលីឡេ​ទៅ​ត្រើយ​ម្ខាង។ ស្រាប់​តែ​មាន “ខ្យល់​ព្យុះ​បក់​ខ្លាំង” ធ្វើ​ឲ្យ​ពួក​គេ​មាន​ការ​ភ័យ​ខ្លាច​បាត់​បង់​ជីវិត ទោះ​ក្នុង​ចំណោម​ពួក​គេ មាន​អ្នក​ខ្លះ​ជា​អ្នក​នេសាទ​ត្រី​ក៏​ដោយ(ម៉ាកុស ៤:៣៧-៣៨)។ តើ​ព្រះ​មិន​ខ្វល់​អំពី​គ្រោះ​ភ័យ​របស់​ពួក​គេ​ទេ​ឬ? តើ​ពួក​គេ​មិន​មែន​ជា​សិស្ស​ដែល​ទ្រង់​បាន​ជ្រើស​រើស​ដោយ​ផ្ទាល់​ដៃ​ទេ​ឬ? តើ​ពួក​គេ​មិន​បាន​ស្តាប់​បង្គាប់​តាម​ទ្រង់ ដោយ​ធ្វើ​ដំណើរ​ជា​មួយ​ទ្រង់​ទៅ​ត្រើយ​ម្ខាង​ហើយ​ទេ​ឬ?(ខ.៣៥) ចុះ​តើ​ហេតុ​អ្វី ​បាន​ជា​ពួក​គេ​ត្រូវ​ជួប​ខ្យល់​ព្យុះ​ដ៏​កំណាច​នេះ? គ្មាន​អ្នក​ណា​អាច​ជៀស​ផុត​ពី​ខ្យល់​ព្យុះ​នៃ​ជីវិត​ឡើយ។ ពី​ដំបូង​ពួក​សិស្ស​មាន​ការ​ភ័យ​ខ្លាច​ខ្យល់​ព្យុះ ក្រោយ​មក ពួក​គេ​មានការ​កោត​ខ្លាច​ព្រះ​យេស៊ូវ​ជាង​ខ្យល់​ព្យុះ ដូច្នេះ ព្យុះ​ដែល​យើង​ជួប​ប្រទះ ក៏​អាច​នាំ​ឲ្យ​យើង​ស្គាល់​ព្រះ​កាន់​តែ​ជ្រាល​ជ្រៅ​ថែម​ទៀត​ផង​ដែរ។ ពួក​សិស្ស​ក៏​បាន​ឆ្ងល់​ថា តើ​លោក​ជា​នរណា បាន​ជា​សូម្បី​តែខ្យល់​ព្យុះ និង​ទឹក​រលក​ក៏​ស្ដាប់​បង្គាប់​លោក​ដែរ!(ម៉ាកុស ៤:៤១)។ តាម​រយៈ​ទុក្ខ​លំបាក​របស់​យើង យើង​អាច​រៀន​បាន​ថា គ្មាន​ខ្យល់​ព្យុះ​ណា​ដែល​ធំ រហូត​អាច​រារាំង​ព្រះ មិន​ឲ្យ​សម្រេច​បំណង​ព្រះ​ហឫ​ទ័យ​របស់​ទ្រង់​បាន​ឡើយ(៥:១)។ យើង​ប្រហែល​ជា​មិន​យល់ ពី​មូល​ហេតុ​ដែល​ព្រះ​អនុញ្ញាត​ ឲ្យ​មាន​ទុក្ខ​លំបាក​ចូល​មក​ក្នុង​ជីវិត​របស់​យើង​ទេ ប៉ុន្តែ ​យើង​អរ​ព្រះគុណ​ទ្រង់ ដែល​ការ​លំបាក​ទាំង​នោះ អាច​ធ្វើ​ឲ្យ​យើង​ស្គាល់​ទ្រង់​កាន់​តែ​ច្បាស់​ ថា​ទ្រង់​ជា​នរណា។ យើង​រស់​នៅ​ដើម្បី​បម្រើ​ព្រះ ព្រោះ​ទ្រង់​បាន​ការពារ​ជីវិត​​របស់​យើង។-ALBERT LEE

Read article
កុំប៉ះពាល់​របងនោះ​ឲ្យ​សោះ

កាល​នៅ​ពី​ក្មេង ខ្ញុំ​បាន​ទៅ​លេង​យាយ​ទួត​របស់​ខ្ញុំ ​ជា​មួយ​ឪពុក​ម្ដាយ​ខ្ញុំ។ គាត់​រស់​នៅ​ក្បែរ​​ចម្ការ​មួយ។ ទីធ្លា​ផ្ទះ​គាត់ ​មាន​ព័ទ្ធ​ទៅ​ដោយ​របង ដែល​មាន​ដាក់​ខ្សែ​ភ្លើង ដែល​បង្កា​កុំ​ឲ្យ​សត្វ​គោ​ចូល​មក​ស៊ីស្មៅ​នៅ​ក្នុង​ទីធ្លា​ផ្ទះ​គាត់។ នៅ​ពេល​ខ្ញុំ​សុំ​ឪពុក​ម្ដាយ​ទៅ​លេង​នៅ​ខាង​ក្រៅ ពួក​គាត់​ក៏​បាន​យល់​ព្រម ប៉ុន្តែ បាន​ហាម​ខ្ញុំ កុំ​ឲ្យ​ប៉ះពាល់​ខ្សែ​ភ្លើង​នៅ​តាម​របង​ផ្ទះ​ ប្រយ័ត្ន​ឆក់។ គួរ​ឲ្យ​សោក​ស្ដាយ ខ្ញុំ​មិន​បាន​ខ្វល់​អំពី​បម្រាម​របស់​ពួក​គាត់​ឡើយ ហើយ​ខ្ញុំ​បាន​យក​ម្រាម​ដៃទៅ​ប៉ះ​ខ្សែ​ភ្លើង​នៅ​លើ​របង​នោះ ហើយ​ក៏​ត្រូវ​ចរន្ត​អគី្គ​សនី​ឆក់ ដោយ​កម្លាំង​ល្មម​នឹង​ផ្ដល់​មេរៀន ​ឲ្យ​​សត្វ​គោ​រាង​ចាល​បាន​ ហើយ​ខ្ញុំ​ក៏​រាង​ចាល​ដែរ។ ពេល​នោះ​ទើប​ខ្ញុំដឹង​ថា ឪពុក​ម្ដាយ​ខ្ញុំ​បាន​ហាម​ខ្ញុំ គឺព្រោះ​តែ​ពួក​គាត់​ស្រឡាញ់​ខ្ញុំ ហើយ​ក៏​មិន​ចង់​ឲ្យ​ខ្ញុំ​ទទួល​ការ​ឈឺ​ចាប់​ឡើយ។ នៅ​ពេល​ដែល​ព្រះ​ទត​ឃើញ​ពួក​អ៊ីស្រាអែល​នៅ​ក្នុង​ទីក្រុង​យេរូសាឡិម កាល​ពី​សម័យ​បុរាណ​សូន​ឆ្លាក់​រូប​ព្រះ ហើយ​នាំ​គ្នា​ថ្វាយ​បង្គំ​រូប​ទាំង​នោះ ព្រះ​អង្គ “បាន​ផ្ញើ​ព្រះ​រាជ​សារ​របស់​ទ្រង់​ទៅ​ឯ​គេ ម្ដង​ជា​ពីរ​ដង ពីព្រោះ​ព្រះ​អង្គ​មាន​សេចក្តី​អាណិត​អាសូរ​ដល់​រាស្រ្ត​របស់​ទ្រង់” (២របាក្សត្រ ៣៦:១៥)។ ព្រះ​ទ្រង់​មាន​បន្ទូល​​តាម​រយៈ​លោក​ហោរា​យេរេមា ប៉ុន្តែ ​ពួក​បណ្ដាជន​បាន​តប​ទៅ​វិញថា “យើង​នឹង​នៅតែបន្តធ្វើ​តាម​ផែនការ​របស់​យើងដដែល” (យេរេមា ១៨:១២)។ ដោយ​ព្រោះ​តែ​ការ​នេះ ទើប​ព្រះ​ទ្រង់​បាន​បណ្ដោយ​ឲ្យ​ស្ដេច​នេប៊ូក្នេ​សារ បំផ្លាញ​ទី​ក្រុង​យេរូសាឡិម ហើយ​ចាប់​យក​មនុស្ស​ជា​ច្រើន​ទៅ​ធ្វើ​ជា​ឈ្លើយ​សឹក។ ប្រហែល​នៅ​ថ្ងៃ​នេះ ទ្រង់​កំពុង​ដាស់​តឿន​អ្នក ​អំពី​អំពើ​បាប​មួយ​ចំនួន​ នៅ​ក្នុង​ជីវិត​របស់​អ្នក។ បើសិន​ជា​ដូច្នោះ​មែន នោះ​ចូរ​ប្រែ​ចិត្ត​ចេញ​ពី​អំពើ​បាប​នោះ។ នេះ​ជា​ភស្ដុ​តាង​ដែល​បង្ហាញ​ពី​ការ​អាណិត ដែល​ទ្រង់​មាន​ចំពោះ​យើង (ហេព្រើរ ១២:៥-៦)។ ទ្រង់​ទត​ឃើញ​អ្វី​ដែល​នៅ​ខាង​មុខ…

Read article
តើខ្ញុំផ្ចង់​ចិត្តលើអ្វី?

កាល​ពី​ដើម​ខែ​កញ្ញា ឆ្នាំ​២០១១ ភ្លើយ​ឆេះ​ព្រៃ​ដ៏​សាហាវ​មួយ ​បាន​បំផ្លាញ​ផ្ទះ​សម្បែង​អស់​៦០០​ខ្នង នៅ​ក្នុង​ទីក្រុង​បាសស្ត្រុប (Bastrop) និង​តំបន់​ជិត​ខាង​ ក្នុង​ភូមិ​ភាគ​កណ្តាល​នៃ​រដ្ឋ​តិច​សាស់។ ពីរ​បី​សប្តាហ៍​ក្រោយ​មក ការសែត អាមើរីខិន ស្តេត​ស៍មិន នៃ​ទី​ក្រុង​អូស្ទីន ​បាន​ចេញ​ផ្សាយ​ពត៌​មាន ក្រោម​ចំណង​ជើង​ទំព័រ​មុខ​ថា “មនុស្ស​ដែល​បាន​បាត់​បង់​ច្រើន​ជាង​គេ​​បំផុត បែរ​ជា​ផ្ដោត​សំខាន់​លើ​អ្វី​ដែល​មិន​បាន​បាត់​បង់”។ អត្ថ​បទ​នេះ​បាន​ពណ៌​នា​ អំពី​អំណោយ​សប្បុរស​ធម៌​ដែល​សហគមន៍​​បាន​ឧបត្ថម្ភ ព្រម​ទាំង​បាន​រៀប​រាប់​ថា អ្នក​ទទួល​ជំនួយ​ទាំង​នោះ បាន​ដឹង​ថា អ្នក​ជិត​ខាង មិត្ត​ភក្តិ និង​សហគមន៍ មាន​តម្លៃ​ខ្ពស់​ជាង​របស់​របរ​ដែល​ពួក​គេ​បាន​បាត់​បង់​ឆ្ងាយ​ណាស់។ អ្នក​និពន្ធ​ព្រះគម្ពីរ​ហេព្រើរ ​បាន​រំឭក​ដល់​ពួក​អ្នក​ដើរ​តាម​ព្រះ​យេស៊ូវ នៅ​សតវត្សរ៍​ទី​មួយ ឲ្យ​នឹក​ចាំ​អំពី​ការ​រង​ទុក្ខ​លំបាក ដោយ​​សារ​ការ​បៀត​បៀន​  ក្នុង​ជីវិត​នៃ​សេចក្តី​ជំនឿ​របស់​ពួក​គេ​  កាល​ពី​ដើម។ ពួក​គេ​បាន​ឈរ​យ៉ាង​មាំ​មួន ​នៅ​ចំពោះ​មុខ​នៃ​ការ​ប្រមាថ​មាក់​ងាយ និង​ការ​គៀប​សង្កត់ ប៉ុន្តែ នៅ​តែ​បាន​ឈរ​ប្រកៀក​ស្មា​គ្នា​ ជា​មួយ​នឹង​អ្នក​ជឿ​ឯទៀត​យ៉ាង​ក្លាហាន(ហេព្រើរ ១០:៣២-៣៣)។ គឺ​ដូច​ដែល​មាន​សេចក្តី​ចែង​ថា “ដ្បិត​អ្នក​រាល់​គ្នា​មាន​ចិត្ត​អាណិត​អា​សូរ ដល់​ពួក​អ្នក​ដែល​ជាប់​ចំណង ក៏​ទ្រាំ​ឲ្យ​មនុស្ស​ប្លន់​យក​របស់​ទ្រព្យ​ខ្លួន​ដោយ​អំណរ ដោយ​ដឹង​ថា ខ្លួន​មាន​ទ្រព្យ​សម្បត្តិ ដែល​ប្រសើរ​ជាង ហើយ​ក៏​នៅ​ជាប់​លាប់​ផង នៅ​ឯ​ស្ថាន​សួគ៌” (ខ.៣៤)។ ពួក​គេ​មិន​បាន​ផ្ចង់​ចិត្ត​លើ​អ្វី​ដែល​ពួកគេ​បាន​បាត់​បង់​នោះ​ឡើយ តែបាន​ផ្តោត​ទៅ​លើ​របស់​ទ្រព្យ​ដ៏​អស់​កល្ប​ជា​និច្ច ដែល​គ្មានអ្នក​ណា​អាច​នឹង​ដក​យក​ពី​ពួក​គេ​បាន​ឡើយ​។ ព្រះ​យេស៊ូវ​បាន​ប្រាប់​ពួក​សិស្ស​របស់​ទ្រង់​ថា “ពី​ព្រោះ​សម្បត្តិ​ទ្រព្យ​របស់​អ្នក​ស្ថិត​នៅ​កន្លែង​ណា…

Read article