នំម៉ាណាប្រចាំថ្ងៃ legacy

You are here:
តើព្រះទ្រង់ខ្វល់ពីខ្ញុំទេ?

ពេល​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​កើត​ឡើង ហេតុ​អ្វី​បាន​ជា​អ្នក​បើកបរ​ដែល​មាន​ជាតិ​ស្រវឹង ​បាន​រត់គេច​ខ្លួន​ដោយ​សុវត្ថិ​ភាព ខណៈ​ពេល​ដែល​ជន​រង​គ្រោះ​មាន​របួស​ធ្ងន់? ហេតុ​អ្វី​មនុស្ស​អាក្រក់​មាន​ភាព​សំបូរ​សប្បាយ តែ​មនុស្ស​ល្អ​ត្រូវ​រង​ទុក្ខ? តើ​មាន​ពេល​ប៉ុន្មាន​ដង​ហើយ ដែល​អ្នក​គិត​លែង​យល់ អំពី​រឿង​រ៉ាវ​ដែល​បាន​កើត​ឡើង​ក្នុង​ជីវិត​អ្នក ហើយ​អ្នក​ក៏​បាន​ស្រែក​ឡើងថា “តើ​ព្រះ​ទ្រង់​ខ្វល់​ពី​ខ្ញុំទេ?” លោក​ហាបាគុក ក៏​ធ្លាប់​សួរ​សំណួរ​មួយ​នេះ​ផង​ដែរ ពេល​ដែល​គាត់​ឃើញ​ស្ថាន​ភាព​ដ៏​លំបាក ក្នុង​ស្រុក​យូដា ដោយ​អំពើ​ទុច្ច​រិត និង​ភាព​អយុត្តិ​ធម៌ កំពុង​តែចម្រើន​ឡើង​យ៉ាង​ខ្លាំង(ហាបាគុក ១:១-៤)។ ពេល​គាត់​មាន​អារម្មណ៍​ច្របូក​ច្របល់ គាត់​ក៏​បាន​សួរ​ព្រះ​ថា ពេល​ណា​ទើប​ទ្រង់​ដោះ​ស្រាយ​បញ្ហា​នេះ​។ ពេល​នោះ ការ​ឆ្លើយ​តប​របស់​ព្រះ​គ្មាន​អ្វីដែល​ពិបាក​យល់​ឡើយ។  ព្រះ​ទ្រង់​មាន​បន្ទូល​ថា ទ្រង់​នឹង​ប្រើ​សាសន៍​ខាល់​ដេ ដើម្បី​កែ​តម្រង់​សាសន៍​យូដា។ គេ​ឮ​ល្បី​ថា សាសន៍​ខាល់​ដេ​មាន​ភាព​សាហាវ​ព្រៃ​ផ្សៃ(ខ.៧)។​ ពួក​គេ​ពូកែ​ខាង​ប្រើ​ហឹង្សា​(ខ.៩) ហើយ​ពួក​គេ​ថ្វាយ​បង្គំ​អំណាច​ទ័ព និង​ព្រះ​ក្លែង​ក្លាយ​របស់​ពួក​គេ​តែ​ប៉ុណ្ណោះ(ខ.១០-១១)។ នៅ​ពេល​ដែល​យើង​មិន​យល់​អំពី​ផ្លូវ​របស់​ព្រះ យើង​ចាំ​បាច់​ត្រូវ​ទុក​ចិត្ត​លើ​លក្ខណៈ​សម្បត្តិ​របស់​ទ្រង់ ដែល​មិន​ចេះ​ប្រែ​ប្រួល។ លោក​ហាបាគុក​បាន​ធ្វើ​ដូច​នេះ​ឯង។ គឺ​គាត់​ជឿ​ថា ព្រះ​ទ្រង់​ជា​ព្រះ​នៃ​យុត្តិ​ធម៌ សេចក្តី​មេត្តា និង​សេចក្តី​ពិត​(ទំនុកដំកើង ៨៩:១៤)។ នៅ​ពេល​នោះ គាត់​បាន​រៀន​មើល​ទៅ​ស្ថាន​ភាព​របស់​គាត់ ដោយ​យល់​ដល់​លក្ខណៈ​សម្បត្តិរបស់ព្រះ ជា​ជាង​មើល​ទៅ​លក្ខណៈ​សម្បត្តិ​របស់​ព្រះ ផ្អែក​ទៅ​លើ​ស្ថាន​ភាព​របស់​គាត់។ ទីបញ្ចប់ គាត់ក៏បានសន្និដ្ឋានថា “ព្រះយេហូវ៉ា គឺ​ជា​ព្រះអម្ចាស់​ទ្រង់​ជា​កំឡាំង​ខ្ញុំ ទ្រង់​នឹង​ធ្វើ​ឲ្យ​ជើង​នៃ​ខ្ញុំ​បាន​លឿន ដូច​ជា​ជើង​ឈ្លូស ហើយ​ឲ្យ​ខ្ញុំ​ដើរ​នៅ​លើ​ទី​ខ្ពស់​របស់​ខ្ញុំ”(ហាបាគុក ៣:១៩)។-Poh Fang…

Read article
មានអារម្មណ៍ថា ព្រះទ្រង់បោះបង់អ្នកចោលឬ?

ក្នុង​សៀវ​ភៅ​រឿង​ប្រឌិត ដែល​លោក​ស៊ីអេស លូអ៊ីស(C.S.Lewis)​និពន្ធ មាន​ចំណង​ជើង​ថា សំបុត្រ​របស់​អារក្ស  គាត់​បាន​និយាយ​អំពី​ការ​សន្ទនា​រវាង​អារក្ស​ដែល​មាន​តំណែង​ខ្ពស់ ជា​មួយ​អារក្ស​ថ្នាក់​ក្រោម អំពី​របៀប​ល្បួង​គ្រីស្ទ​បរិស័ទ​ម្នាក់ ឲ្យ​បាន​ជោគ​ជ័យ។ អារក្ស​ទាំង​ពីរ​ចង់​បំផ្លាញ​ជំនឿ ដែល​គ្រីស្ទ​បរិស័ទ​ម្នាក់​នោះ មាន​ចំពោះ​ព្រះ។​ អារក្ស​ថ្នាក់​លើ​ក៏​និយាយ​ទៅ​អារក្ស​ថ្នាក់​ក្រោម​ថា “កុំ​ច្រឡំ​ឲ្យ​សោះ។ បុព្វ​ហេតុ​របស់​យើង​ត្រូវ​ខូច​ខាត​ខ្លាំង​បំផុត ពេល​ដែល​មនុស្សម្នាក់ នៅ​តែ​ទុក​ចិត្ត​ព្រះ បន្ទាប់​ពី​ខ្លួន​បាន​មើល​ទៅ​ចក្រ​វាល​នៅ​ជុំវិញ​ខ្លួន តែ​មិន​ឃើញ​មាន​ព្រះ​គង់​នៅ​ទីណា​សោះ ហើយ​ក៏​បាន​សួរខ្លួន​ឯង​ថា តើ​ព្រះ​បាន​បោះ​បង់​ចោល​ខ្ញុំ​ហើយ​ឬ?” យ៉ាង​ណា​មិញ នៅ​ក្នុង​ព្រះ​គម្ពីរ យើង​ឃើញ​មាន​គំរូ​របស់​មនុស្ស​ជា​ច្រើន ដែល​បាន​ប្រព្រឹត្ត​ដោយ​ជំនឿ ទោះ​ជា​ពួក​គេ​មាន​អារម្មណ៍​ថា ត្រូវ​គេ​បោះ​បង់​ចោល​ក៏​ដោយ។ លោក​អាប់រ៉ាម​ធ្លាប់​មាន​អារម្មណ៍​ថា​ ព្រះ​ទ្រង់​បាន​ភ្លេច​ព្រះ​បន្ទូល ដែល​ទ្រង់​បាន​សន្យា​ថា នឹង​ប្រទាន​ឲ្យ​គាត់​មាន​កូន​ស្នង​ត្រកូល​ម្នាក់(លោកុប្បត្តិ ១៥:២-៣)។ អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង ក៏​ធ្លាប់​គិត​ថា ព្រះ​មិន​បានអើពើ​ចំពោះ​គាត់ ពេល​គាត់​មាន​បញ្ហា(ទំនុក​ដំកើង ១០:១)។ ពេល​លោក​យ៉ូប​បាន​ជួប​ទុក្ខ​លំបាក​ខ្លាំង គាត់​គិត​ថា ព្រះ​ទ្រង់​ក៏​នឹង​ផ្តាច់ជីវិត​គាត់​មិន​ខាន(យ៉ូប ១៣:១៥)។ ហើយ​ពេល​ព្រះ​យេស៊ូវ​កំពុង​ជាប់​លើ​ឈើ​ឆ្កាង ទ្រង់​ក៏​បានស្រែក​ថា “ឱ​ព្រះអង្គៗ​នៃ​ទូលបង្គំ​អើយ ហេតុ​អ្វី​បាន​ជា​ទ្រង់​ចោល​ទូលបង្គំ?”(ម៉ាថាយ ២៧:៤៦) តែ​ក្នុង​រឿង​នីមួយ​ៗ ព្រះ​ទ្រង់​បាន​បង្ហាញ​នូវ​ភាព​ស្មោះ​ត្រង់​របស់​ទ្រង់​ជា​និច្ច(លោកុប្បត្តិ ២១:១-៧ ទំនុក​ដំកើង ១០:១៦-១៨ យ៉ូប ៣៨:១-៤២:១៧ ម៉ាថាយ ២៨:៩-២០)។…

Read article
ត្រីវិស័យរបស់ព្រះ

ក្នុង​អំឡុង​សម័យ​សង្រ្គាម​លោក​លើក​ទី​២ នាវិក​២៧​នាក់ បាន​រួច​ជីវិត​ដោយ​សារ​ត្រី​វិស័យ​តូច​ៗរបស់​ពួក​គេ ពេល​ជួប​គ្រោះ​ភ័យ ក្នុង​សមុទ្រ​ចម្ងាយ​ប្រហែល ៤៨២ គីឡូ​ម៉ែត្រ ពី​ឆ្នេរ​សមុទ្ររដ្ឋ​ខារ៉ូឡាញ​ណា​ខាង​ជើង។ កាល​នោះ លោក​វ៉លដេម៉ា សេមេន៉ូវ(Waldemar Semenov) ដែល​ជា​អ្នក​ជំនួញ​តាម​សមុទ្រ​ដែល​បាន​ចូល​និវត្តន៍ កំពុង​បម្រើ​ការ​ជា​វិស្វករ​ថ្នាក់​ទៀប នៅ​លើ​កប៉ាល់ អេសអេស អាល់ខាវ ហ្កាយ(SS Alcoa Guide) ហើយ​នាវា​មុជ​ទឹក​របស់​អាឡឺម៉ង់​បាន​ផុស​ឡើង​មក​លើ​ផ្ទៃ​ទឹក​ ហើយ​ក៏​បាន​បាញ់​សំដៅ​មក​លើ​នាវា​នោះ។ កប៉ាល់​នោះ​ក៏​បាន​ត្រូវ​គ្រាប់ ​ឆាប​ឆេះ ហើយ​ក៏​បាន​ចាប់​ផ្តើម​លិច។ លោក​សេមេន៉ូវ និង​នាវិក​របស់​គាត់ ក៏​បាន​នាំ​គ្នា​សម្រូត​ទូក​សង្រ្គោះ​ដែល​បំពាក់​ដោយត្រីវិស័យ ចុះ​មក​លើ​ផ្ទៃ​ទឹក ហើយ​ក៏​បាន​ប្រើ​ត្រី​វិស័យ​ទាំង​នោះ ដើម្បី​នាំ​ផ្លូវ ទៅ​រក​កំពុង​កប៉ាល់ ដែល​នៅ​ក្បែរ​ឆ្នេរ។ បី​ថ្ងៃ​ក្រោយ​មក ​ក្រុម​នាវិក​ទាំង​នេះ​ត្រូវ​បាន​គេ​ជួយ​សង្រ្គោះ។ យ៉ាង​ណា​មិញ អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង បាន​រំឭក​រាស្រ្ត​របស់​ព្រះ​ថា ព្រះ​បន្ទូល​ព្រះ ជា “ត្រីវិស័យ” ដែល​គេ​អាច​ទុក​ចិត្ត​បាន​។ គាត់​ក៏​បាន​ប្រៀប​ប្រដូច​ព្រះ​បន្ទូល​ទ្រង់ ទៅ​នឹង​ចង្កៀង។ នៅ​សម័យ​នោះ ចង្កៀង ដែល​គេ​ដុត​នឹង​ប្រេង​អូលីវ មាន​ពន្លឺ​ភ្លឺ​ល្មម នឹង​អាច​ឲ្យ​អ្នក​ដំណើរ​មើល​ឃើញ​ផ្លូវ នៅ​ពី​មុខ​គាត់​មួយ​ជំហាន។ អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​យល់​ថា ព្រះ​បន្ទូល​ព្រះ ជា​ចង្កៀង ដែល​បញ្ចេញ​ពន្លឺ​បំភ្លឺ​ផ្លូវ ដល់​អ្នក​ដែល​ដើរ​តាម​ព្រះ(ទំនុកដំកើង…

Read article
ពាក្យសម្តី និងសកម្មភាព

កាល​ខ្ញុំ​នៅ​បង្រៀន​ក្នុង​ថ្នាក់​សំណេរ​កំរិត​មហា​វិទ្យា​ល័យ មាន​សិស្ស​របស់​ខ្ញុំ​ម្នាក់ បានផ្ញើសារមកខ្ញុំ ដោយ​មាន​ការ​បន្ទាន់​ចង់​ប្រាប់​ខ្ញុំ។ ដោយសារ​គាត់​មិន​បាន​ទទួល​ពន្ទុះ​ល្អ​នៅ​ដំណាច់​ឆមាស គាត់​ក៏​បាន​សុំ​ប្រឡង​សង ដើម្បី​ឲ្យ​បាន​ពន្ទុះ​ល្មម​នឹង​អាច​ឲ្យ​គាត់​ចូល​រួម​ក្នុង​ក្រុម​កីឡា។ តើ​ខ្ញុំ​គួរ​ជួយ​គាត់​យ៉ាង​ដូច​ម្តេច? គាត់​បាន​ខក​ខាន​មិន​បាន​ធ្វើ​តែង​សេចក្តី​មួយ​ចំនួន​ ដូច​នេះ ខ្ញុំ​ក៏​បាន​ទុក​ពេល​ឲ្យ​គាត់​២​ថ្ងៃ ដើម្បី​សរសេរ​បញ្ចប់​តែង​សេចក្តី​ទាំង​នោះ ដើម្បី​ឲ្យ​បាន​ពន្ទុះ​ល្អ​ជាង​មុន។ គាត់​ក៏​បាន​អរ​គុណ​ខ្ញុំ ហើយ​សន្យា​ថា​ គាត់​នឹង​ធ្វើ​តែង​សេចក្តី​នោះ​ឲ្យ​ចប់ ហើយ​ផ្ញើ​មក​ខ្ញុំ។       ពីរ​ថ្ងៃក្រោយ​មក ពេល​កំណត់​ក៏​បាន​ហួស​ទៅ ហើយ​ខ្ញុំ​នៅ​តែ​មិន​ឃើញ​គាត់​យក​ក្រដាស់​មក​ប្រគល់​ឲ្យ​ខ្ញុំ​ទៀត។ គាត់​មិន​បាន​ធ្វើ  ដូច​ពាក្យសម្តី​របស់​គាត់​ទេ។ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​អំពី​យុវ​ជន​ម្នាក់ ដែល​មាន​លក្ខណៈ​ស្រដៀង​នឹង​សិស្ស​របស់​ខ្ញុំ​ដែរ។​ ឪពុក​គាត់​បាន​ឲ្យ​គាត់​ធ្វើ​ការងារ​ខ្លះ ក្នុង​ចំការ​ទំពំាង​បាយ​ជូរ។ គាត់​ក៏​បាន​ប្រាប់​ឪពុក​គាត់​ថា គាត់​នឹង​ទៅ​ធ្វើ​កិច្ច​ការ​ទាំង​នោះ(ម៉ាថាយ ២១:៣០)។ តែ​គាត់​បានតែ​និយាយ មិន​ឃើញ​ធ្វើ​អ្វី​សោះ។ ពេល​ដែល​លោក​ម៉ាធ្យូ ហេនរី(Matthew Henry) ធ្វើ​ការ​ពន្យល់​អំពី​រឿង​ប្រៀប​ប្រដូច​នេះ គាត់​បាន​បក​ស្រាយ​ថា “ផ្កា​ក្រពុំ និង​ផ្ការ​ដែល​រីក មិន​មែន​ជា​ផ្លែ​ឈើ​ទេ”។ បាន​សេចក្តី​ថា ពាក្យ​សម្តី​យើង​ជា​ផ្កា​ក្រពុំ និង​ផ្កា​រីក តែ​បើ​យើង​មិន​ធ្វើ​តាម​ពាក្យ​សម្តី​យើង​ទេ នោះ​ពាក្យ​សម្តី​យើង​គ្មាន​ផល​ផ្លែ គ្មាន​តម្លៃ​អ្វី​ឡើយ។​ ព្រះ​យេស៊ូវ​មាន​បន្ទូល​ជា​ពាក្យ​ប្រៀប​ប្រដូច​នេះ សំដៅ​ទៅ​លើ​ពួក​អ្នក​ដឹក​នាំ​សាសនា​ជា​ចម្បង ព្រោះ​ពួក​គេ​អួត​ថា ខ្លួន​ស្តាប់​បង្គាប់​ព្រះ តែ​មិន​ព្រម​អនុវត្ត​តាម​ព្រះ​បន្ទូល​ទ្រង់ ដោយ​ការ​ប្រែ​ចិត្ត​ចេញ​ពី​បាប​ឡើយ។ តែ​ព្រះ​បន្ទូល​ទ្រង់​ក៏​មាន​ន័យ ចំពោះ​យើង​ផង​ដែរ។​ កាល​ណា​យើង​ដើរ​តាម​ព្រះ “ដោយ​ការ​ប្រព្រឹត្ត…

Read article
សង្រ្គាមដែលព្រះទ្រង់បានឈ្នះ

ថ្ងៃទី​២៨ ខែ​កក្ដដា ឆ្នាំ​២០១៤ ជា​គំរប់​ខួប​១០០​ឆ្នាំ នៃ​ការ​ចាប់​ផ្តើម នៃ​សង្រ្គាម​លោក​លើក​ទី១​។ ក្នុង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​របស់​ប្រទេស​អង់​គ្លេស មាន​ការ​ពិភាក្សា និង​ភាព​យន្ត​ឯកសារ​ជា​ច្រើន ត្រូវ​បាន​ចាក់​ផ្សាយ​អំពី​ការ​ចាប់​ផ្តើម នៃ​សង្រ្គាម​ដែល​មាន​រយៈ​ពេល​៤​ឆ្នាំ​នេះ។ សូម្បី​តែ​ក្នុង​កម្ម​វិធី​ទូរទស្សន៍​របស់​លោក ស៊ែលហ្វ្រីជ(Selfridge) ដែល​មាន​មូល​ដ្ឋាន​នៅ​ក្នុង​ផ្សា​ទំនើប​មួយ ក្នុង​ទីក្រុង​ឡុងដ៍ ក៏​បាន​រាប់​បញ្ចូល​វីដេអូ​ឯក​សារ​មួយ​ភាគ ស្តី​អំពី​សម័យ​ឆ្នាំ​១៩១៤ ដែល​បាន​បង្ហាញ​អំពី​បុគ្គ​លិក​វ័យ​ក្មេង​ជា​ច្រើន បាន​តម្រង់​ជួរ ដើម្បី​ស្ម័គ្រ​ចិត្ត​ចូល​បម្រើ​កង​ទ័ព។ ខណៈ​ពេល​ដែល​ខ្ញុំ​កំពុង​សង្កេត​មើល ការ​បង្ហាញ​ចេញ​នូវ​ការ​លះ​បង់​អាត្មា​ខ្លួន​ឯង របស់​យុវ​ជន​ទាំង​នោះ ខ្ញុំ​មាន​ការ​រំភើប​ចិត្ត​យ៉ាង​ខ្លាំង។​ ទា​ហាន​ដែល​ខ្ញុំ​ឃើញ​ក្នុង​វីដេអូ​ឯក​សារ​នោះ មាន​វ័យ​ក្មេង​ណាស់ ពួក​គេ​មាន​ចិត្ត​អន្ទះ​សារ​ចង់​ចូល​ធ្វើ​ទាហាន ប្រយុទ្ធ​នឹង​ពួក​ឈ្លាន​ពាន ​ហើយ​មើល​ទៅ​មិន​ទំនង​ជា​អាច​គេច​ចេញ ពី​ការ​ភ័យ​រន្ធត់ ក្នុង​លាន​ដ្ឋាន នៅ​សមរ​ភូមិ​បាន​ឡើយ។ ទោះ​បី​ជា​ព្រះ​យេស៊ូវ​មិន​បាន​យាង​ទៅ​សមរ​ភូមិ​ប្រយុទ្ធ​នឹង​ខ្មាំង​សត្រូវ​ក្នុង​លោកិយ​នេះ​ក៏​ដោយ ក៏​ទ្រង់​ពិត​ជា​បាន​យាង​ទៅ​ឈើ​ឆ្កាង ដើម្បី​ប្រយុទ្ធ​ឈ្នះ​ខ្មាំង​សត្រូវ​ដ៏​ធំ​បំផុត គឺ​អំពើ​បាប និង​សេចក្តី​ស្លាប់។   ព្រះ​យេស៊ូវ​បាន​យាង​មក​ក្នុង​លោកិយ​នេះ  ដើម្បី​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​ព្រះ  តាម​រយៈ​ការ​ប្រព្រឹត្ត ហើយ​ដើម្បី​ទទួល​ការ​សុគត​ដ៏​រន្ធត់ ដើម្បី​ឲ្យ​យើង​អាច​ទទួល​ការ​អត់​ទោស​បាប។ ហើយ​ទ្រង់​ថែម​ទាំង​បាន​ត្រៀម​អត់​ទោស​បាប ឲ្យ​មនុស្ស​ដែល​បាន​វាយ​ដំ និង​ឆ្កាង​ទ្រង់​ផង​ដែរ​(លូកា ២៣:៣៤)។ ទ្រង់​បាន​ឈ្នះ​សេចក្តី​ស្លាប់ ដោយ​សារ​ការ​មាន​ព្រះ​ជន្ម​ឡើង​វិញ ហើយ​សព្វ​ថ្ងៃនេះ យើង​អាច​ធ្វើ​ជា​ផ្នែក​មួយ​នៃ​មហា​គ្រួសារ​របស់​ព្រះ ជា​រៀង​រហូត​(យ៉ូហាន ៣:១៣-១៦)។ ការ​ប្រារព្ធ​ខួប និង​ការ​រំឭក​ជា​ប្រវត្តិ​សាស្រ្ត បាន​ធ្វើ​ឲ្យ​យើង​នឹក​ចាំ​អំពី​ព្រឹត្តិ​ការ​ណ៍​ប្រវត្តិ​សាស្រ្ត…

Read article
សត្វខ្លាឃ្មំឈ្មោលពីរក្បាលឈ្លោះគ្នា

ជាច្រើន​ឆ្នាំ​កន្លង​មក ខារ៉ូលីន(Carolyn) ភរិយា​របស់​ខ្ញុំ បាន​ចំណាយ​ពេល​បោះ​ជំរុំ​ជា​មួយ​ខ្ញុំ​ពីរបី​ថ្ងៃ នៅ​តាម​ចង្កេះ​ភ្នំ រេនា ក្នុង​រដ្ឋ​វ៉ាស៊ីនតុន។ នៅ​ពេល​ល្ងាច​ថ្ងៃ​មួយ ពេល​យើង​វិល​ត្រឡប់​មក​កន្លែង​បោះ​ជំរុំ​យើង​វិញ យើង​ក៏​បាន​ឃើញ​សត្វ​ខ្លា​ឃ្មំ​ឈ្មោល​ពី​ក្បាល កំពុង​ឈ្លោះ​គ្នា ដោយ​ទះ​ស្លឹក​ត្រចៀក​គ្នា​ទៅ​វិញ​ទៅ​មក នៅ​កណ្តាល​វាល​ស្មៅ។ យើង​ក៏​បាន​នៅ​មើល​ពួក​វា​ប្រយុទ្ធ​គ្នា​ ពី​ចម្ងាយ។​ មាន​អ្នក​ដើរ​ព្រៃ​ម្នាក់ នៅ​ក្បែរ​នោះ ហើយ​ខ្ញុំ​ក៏​បាន​សួរ​គាត់​ថា ហេតុ​អ្វី​បាន​ជា​ពួក​វា​ឈ្លោះ​គ្នា។ គាត់​ក៏​បាន​ប្រាប់​ថា “គឺម​ក​ពី​ខ្លា​ឃ្មំ​ញី​មួយ​ក្បាល”។ ខ្ញុំ​ក៏​សួរ​ថា “ខ្លា​ឃ្មំ​ញី​នោះ​នៅ​ឯ​ណា?” គាត់​ឆ្លើយ​ទាំង​សើច​ក្អឹក​ៗ​ថា “អូហ៍ វា​ទៅ​បាត់​២០​នាទី​ហើយ”។ ដូច​នេះ ខ្ញុំ​ក៏​បាន​សន្និ​ដ្ឋាន​ថា ជម្លោះ​រវាង​សត្វ​ខ្លា​ឃ្មំ​ឈ្មោល​ទាំង​ពីរ មិន​មែន​ដោយ​សារ​មេ​ខ្លា​ឃ្មំ​ទេ ត្រង់​ចំណុច​នេះ ​គឺ​មក​ពី​ពួក​វា​ចង់​ប្រកួត ឲ្យ​ដឹង​ថា មួយ​ណា​ខ្លាំង​ជាង។ ការ​ប្រយុទ្ធ​ភាគ​ច្រើន មិន​មែន​ដើម្បី​គោល​នយោ​បាយ ឬ​គោល​ការណ៍ ឬ​ដើម្បី​រក​ខុស​ត្រូវ​ឡើយ តែ​គឺ​ដោយ​សារ​អំណួត ស្ទើរ​តែ​គ្រប់​ពេល។ អ្នក​ប្រាជ្ញ ដែល​និពន្ធ​បទ​គម្ពីរ​សុភា​សិត បាន​ជីក​ចំ​ឫស​នៃ​បញ្ហា​ទាំង​ឡាយ ពេល​ដែល​គាត់​សរសេរ​ថា “ផល​នៃ​សេចក្តី​ឆ្មើង​ឆ្មៃ(ឬអំណួត) នោះ​មាន​តែ​ការ​ទាស់ទែង​គ្នា​ប៉ុណ្ណោះ”​(១៣:១០)។ ជម្លោះ​ត្រូវ​បាន​ដុត​បញ្ឆេះ ដោយ​សារ​អំណួត ដែល​ចង់​ឲ្យ​គេ​គិត​ថា ខ្លួន​ត្រូវ ឬ​ចង់​ធ្វើ​អ្វី​ៗ​តាម​ចិត្ត​ខ្លួន​ឯង ឬ​មួយ​ចង់​ការពារ​មុខ​មាត់ ឬ​តម្លៃ​របស់​ខ្លួន​ឯង។ ផ្ទុយ​ទៅ​វិញ ប្រាជ្ញា​នៅ​ជាប់​នឹង​អ្នក​ដែល​ទទួល​ការ​អប់​រំ​បាន​ល្អ…

Read article
ក្នុងសួនច្បារនោះ

បុព្វ​បុរស​របស់​ខ្ញុំ​ស្ថិត​ក្នុង​ចំណោម​ជន​ជាតិ​ស្បែក​សរ ដែល​មក​តាំង​ទី​លំ​នៅ​មុន​គេ នៅ​ក្នុង​ទឹក​ដី​មីឈី​ហ្គិន។ ពួក​គេ​បាន​កាប់​ឆ្កា​ព្រៃ ដើម្បី​យក​ដី​ធ្វើ​ស្រែ​ចំការ ហើយ​ក៏​បាន​បង្កើត​ច្បារ​ដំណាំ​ធ្វើ​ជា​អាហារ សម្រាប់​ក្រុម​គ្រួសារ​របស់​ពួក​គេ នៅ​សម័យ​នោះ។  ការ​ប្រកប​របរ​កសិកម្ម​នេះ បាន​ផ្ទេរ​មក​អ្នក​ជំនាន់​ក្រោយ។ ឪពុក​ខ្ញុំ​បាន​ធំធាត់​ក្នុង​កសិដ្ឋាន​មួយ ក្នុង​រដ្ឋ​មីឈិ​ហ្គិន ហើយ​គាត់​ក៏​ចូល​ចិត្ត​ដាំ​ដំណាំ​ផង​ដែរ ហេតុ​នេះ​ហើយ បាន​ជា​ខ្ញុំ​ចូល​ចិត្ត​ដាំ​ដំណាំ និង​ចូល​ចិត្ត​ក្លឹន​របស់​ដី​ដែល​មាន​ជីជាតិ​។ កាល​ពី​មុន ខ្ញុំ​ចូល​ចិត្ត​ដាំ​ដំណាំ​ដែល​ចេញ​ផ្កា​ដ៏​ស្រស់​ស្អាត និង​ថែរ​ទំា​ដើម​ផ្កា​កូលាប ​ដែល​ជួយ​ឲ្យ​ទី​ធ្លា​ផ្ទះ​ខ្ញុំ មាន​សោភ័ណ្ឌ​ភាព​ល្អ និង​មាន​ក្លិន​ក្រអូប​ប្រហើរ។ បើ​សិន​ជា​គ្មាន​រុក្ខ​ជាតិ​ចង្រៃ​ដុះ​ក្នុង​ដី​ខ្ញុំ​ទេ នោះ​មិន​ដឹង​ជា​ល្អ​យ៉ាង​ណា​ទេ។ ពេល​ដែល​ខ្ញុំ​មាន​ការ​ពិបាក​នៅ​ក្នុង​ការ​សម្អាត​រុក្ខ​ជាតិ​ចង្រៃ​ទាំង​នោះ ខ្ញុំ​ក៏​បាន​នឹក​ចាំ​អំពី​សួន​ច្បារ​អេដែន ដែល​ធ្លាប់​ធ្វើ​ជា​សួន​ច្បារ​ដ៏​ល្អ​ឥត​ខ្ចោះ មុន​ពេល​អ័ដាំម និង​នាង​អេវ៉ា មិន​ស្តាប់​បង្គាប់ព្រះ ហើយ​បន្លា និង​អញ្ចាញ​ក៏​បាន​នាំ​ឲ្យ​មាន​ការ​ពិបាក​ដល់​អ្នក​ទាំង​ពីរ និង​កសិករ​ម្នាក់​ៗ ចាប់​តាំង​ពី​ពេល​នោះ​មក​(លោកុប្បត្តិ ៣:១៧-១៨)។ ព្រះ​គម្ពីរ​ក៏​បាន​ចែង​អំពី​សួន​ច្បារ​មួយ​ទៀត គឺ​សួន​ច្បារ​គែត​សេម៉ានី ដែល​នៅ​ទីនោះ ព្រះ​គ្រីស្ទ​ទ្រង់​មាន​ការ​ពិបាក​ព្រះ​ទ័យ​យ៉ាង​ខ្លាំង បាន​ជា​ទ្រង់​ទូល​អង្វរ​ដល់​ព្រះវរ​បិតា ឲ្យ​ស្វែង​រក​ផ្លូវ​ផ្សេង​ទៀត ដើម្បី​លោះ​អំពើ​បាប ដែល​បាន​ចាប់​ផ្តើម​មាន​តាំង​ពី​សម័យ​សួន​ច្បារ​អេដែន។ នៅ​សួន​ច្បារ​គែត​សេម៉ានី ព្រះយេស៊ូវ​ក៏​បាន​ចុះ​ចូល នឹង​ព្រះ​ទ័យ​ព្រះ​វរ​បិតា ដោយ​ព្រះ​បន្ទូល​ថា “សូម​តាម​ព្រះ​ហឫ​ទ័យ​ទ្រង់​ចុះ” ដែល​នេះ​ជា​ពាក្យ​នៃ​ការ​ស្តាប់​បង្គាប់​ព្រះ​វរ​បិតា​ទាំង​ស្រុង នៅ​ចំពោះ​មុខ​នៃ​ទុក្ខ​វេទនា​ដ៏​ធំ(ម៉ាថាយ ២៦:៤២)។ ដោយ​សារ​ព្រះ​យេស៊ូវ​បាន​ចុះ​ចូល​ព្រះ​ទ័យ​ព្រះ​វរ​បិតា ក្នុង​សួន​ច្បារ​គែត​សេម៉ានី នោះ​យើង​អាច​ច្រូត​កាត់​ផល នៃ​ព្រះ​គុណ​ដ៏​អស្ចារ្យ​របស់​ទ្រង់…

Read article
ជួយជ្រោងទូលបង្គំឡើង

បន្ទាប់​ពី​ខ្ញុំ លែង​បាន​ទៅ​ធ្វើ​ដំណើរ​កម្សាន្ត​ជា​គ្រួសារ​ជា​មួយ​ឪពុក​ម្តាយ​ខ្ញុំ ខ្ញុំ​កម្រ​នឹង​បាន​ទៅ​សួរ​សុខ​ទុក្ខ​ជីដូន​ជីតា​ខ្ញុំ ដែល​រស់​នៅ​ឆ្ងាយ​ពី​យើង​រាប់​រយ​គីឡូ​ម៉ែត្រ។ ដូច​នេះ មាន​ពេល​ឆ្នាំ​មួយ ខ្ញុំ​ក៏​បាន​សម្រេច​ចិត្ត​ធ្វើ​ដំណើរ​តាម​យន្ត​ហោះ ទៅ​លេង​ពួក​គាត់ ក្នុង​ក្រុង​ដ៏​តូច នៅ​តំបន់​លែន អូ លេក រដ្ឋ​វីសខុនស៊ីន នៅ​ចុង​សប្តាហ៍។​ នៅ​តាម​ផ្លូវ ពេល​យើង​ជិះ​ឡាន​មក​អាកាស​យាន្ត​ដ្ឋាន​ព្រោះ​ខ្ញុំ​ត្រូវ​ដល់​ពេល​ជិះ​យន្ត​ហោះ​ត្រឡប់​មក​វិញ យាយ​របស់​ខ្ញុំ​ដែល​មិន​ធ្លាប់​ជិះ​យន្ត​ហោះ​ពីមុន​មក ក៏​បាន​បង្ហាញ​ការ​ភ័យ​ខ្លាច​ចំពោះ​ខ្ញុំ​។ គាត​សួរ​ខ្ញុំ​ថា “មើល​ទៅ​យន្ត​ហោះ​ដែល​ចៅ​ជិះ​តូច​ណាស់​ … ដូចជា​គ្មាន​អ្វី​ទ្រ​ចៅ ឲ្យ​មាន​សុវត្ថិ​ភាព​សោះ មែន​ទេ? … យាយ​ខ្លាច​ណាស់     មិន​ហ៊ាន​ជិះ​យន្ត​ហោះ​បើក​ឡើង​ទៅ​លើ​ខ្ពស់​អញ្ចឹង​ទេ”។ នៅ​ពេល​ខ្ញុំ​បាន​ឡើង​ជិះ​យន្ត​ហោះ​ដ៏​តូច​នោះ ខ្ញុំ​ក៏​មាន​ការ​ភ័យ​ខ្លាច​ដូច​ពេល​ខ្ញុំ​ជិះ​យន្ត​ហោះ​លើក​ដំបូង​ផង​ដែរ។ តើ​មាន​អ្វី​ដែល​កំពុង​ទ្រ​យន្តហោះ​នេះ ឲ្យ​មាន​សុវត្ថិ​ភាព? យើង​មិន​ចាំ​បាច់​ត្រូវ​មាន​ការ​ភ័យ​ខ្លាច​ឡើយ ទោះ​ការ​ភ័យ​ខ្លាច​នោះ សម​ហេតុ​ផល​ឬ​អត់​ក៏​ដោយ។ ស្តេច​ដាវីឌ​ធ្លាប់​មាន​ការ​ភ័យ​ខ្លាច ចំពោះ​ស្តេច​សូល​ដែល​​តាម​ប្រម៉ាញ់​ទ្រង់  ព្រោះ​ស្តេច​សូល​មាន​ការ​ច្រណែន​នឹង​ដា​វីឌ  ដែល​មាន​ប្រជា​ប្រិយ​ភាព​ជាង​ទ្រង់​។ តែ​ស្តេច​ដាវីឌ​ក៏​បាន​រក​ឃើញ​ការ​កម្សាន្ត​ចិត្ត​ដ៏​ពិត នៅ​ក្នុង​ការ​ប្រកប​ស្និទ្ធ​ស្នាល​ជា​មួយ​ព្រះ។​ ក្នុង​បទ​គម្ពីរ ទំនុក​ដំកើង ជំពូក​៣៤ ទ្រង់​បាន​សរសេរ​ថា “ខ្ញុំ​បាន​ស្វែង​រក​ព្រះយេហូវ៉ា ហើយ​ទ្រង់​ក៏​ឆ្លើយ​តប​មក​ខ្ញុំ ក៏​ប្រោស​ឲ្យ​ខ្ញុំ​រួច​ពី​អស់​ទាំង​សេចក្តី​ភិត​ភ័យ​របស់​ខ្ញុំ”(ខ.៤)។ ព្រះ​វរបិ​តា​នៃ​យើង​ដែល​គង់​នៅ​ស្ថាន​សួគ៌  ទ្រង់​មាន​គ្រប់​ប្រាជ្ញា  និង​មាន​ពេញ​ដោយ​ក្តី​ស្រឡាញ់។ ពេល​ការ​ភ័យ​ខ្លាច​ចាប់​ផ្តើម​សន្ធប់​មក​លើ​យើង យើង​ចាំ​បាច់​ត្រូវ​ឈប់​បង្អង់​សិន ហើយ​នឹក​ចាំថា ទ្រង់​ជា​ព្រះ​របស់​យើង ហើយ​ទ្រង់​នឹង​តែង​តែ​ទ្រ​យើង​ឲ្យ​មាន​សេចក្តី​សុខ​សាន្ត​ជា​និច្ច។-Cindy…

Read article
ក្លិនដ៏ក្រអូប និងសំបុត្រ

រៀង​រាល់​ពេល​ដែល​ខ្ញុំ បាន​នៅ​ក្បែរ​ដើម​ផ្កា​កូលាប ឬ​បាច់​ផ្កា ខ្ញុំ​មិន​អាច​ទប់​ចិត្ត​ខ្លួន​ឯង ដែល​ចេះ​តែ​ចង់​ទាញ​ផ្កា​មួយ​ទង មក​ដាក់​ច្រមុះ​ខ្ញុំ ដើម្បី​ស្រង់​ក្លិន​ដ៏​ក្រអូប​របស់​វា។ ក្លិន​ដ៏​ក្រអូប​បាន​ធ្វើ​ឲ្យ​ចិត្ត​ខ្ញុំ​រំភើប​រីក​រាយ និង​មាន​អារម្មណ៍​ល្អ។ ពេល​សាវ័ក​ប៉ុល​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​ពួក​ជំនុំ​នៅ​ក្នុង​កូរិន​ថូស កាល​ពី​សវត្សរ៍​ទី១ គាត់​បាន​មាន​ប្រសាសន៍​ថា ដោយ​សារ​យើង​ជា​កម្ម​សិទ្ធិ​របស់​ព្រះ​គ្រីស្ទ នោះ​ព្រះ​ទ្រង់​ បាន​ផ្សាយ​ក្លិន​ពី​ដំណើរ​ដែល​​ពួកគេ​​ស្គាល់​ព្រះ ឲ្យ​បាន​សុស​សាយ​ទួទៅ​គ្រប់​កន្លែង(២កូរិនថូស ២:១៤)។ ដោយ​ពឹង​ផ្អើក​លើ​កម្លាំង​របស់​ព្រះ នោះ​យើង​អាច​រស់​នៅ​ក្នុង​ជីវិត ដែល​មាន​ជ័យ​ជម្នះ ដោយ​ជំនួស​ភាព​អាត្មា​និយម​របស់​យើង ដោយ​សេចក្តី​ស្រឡាញ់ និង​ភាព​សប្បុរស​របស់​ទ្រង់ ហើយ​ប្រកាស​ដំណឹង​ល្អ​នៃ​សេចក្តី​សង្រ្គោះ​ទ្រង់។ កាល​ណា​យើង​បាន​អនុវត្ត​ដូច​នេះ​ហើយ យើង​ក៏​បាន​ក្លាយ​ជា​ក្លិន​ដ៏​ក្រអូប ដល់​ព្រះ​អម្ចាស់។ បន្ទាប់​មក សាវ័ក​ប៉ុល​ក៏​បាន​ពិពណ៌នា​ថា គ្រីស្ទ​បរិស័ទ ជា “សំបុត្រ​របស់​ព្រះ​គ្រីស្ទ”(៣:៣)។ សំបុត្រ​នៃ​ជីវិត​របស់​យើង មិន​ត្រូវ​បាន​សរសេរ​ដោយ​ទឹក​ខ្មៅ​ធម្មតា​ឡើយ តែ​ដោយ​ព្រះ​វិញ្ញាណ​នៃ​ព្រះ។ ព្រះ​ទ្រង់​បាន​កែ​ប្រែ​យើង ដោយ​​សរសើរ​​ព្រះ​បន្ទូល​ទ្រង់ ជាប់​ក្នុងចិត្ត​យើង សម្រាប់​ឲ្យ​អ្នក​ដទៃ​អាន។ ការ​ប្រៀប​ធៀប​ទាំង​ពីរ​នេះ បាន​លើក​ទឹក​ចិត្ត​យើង ឲ្យ​រស់​នៅ​ឲ្យ​បាន​ល្អ ដើម្បី​ឲ្យ​គេ​បានឃើញ​សិរីល្អ​របស់​ព្រះ​គ្រីស្ទ នៅ​ក្នុង​ជីវិត​យើង ហើយ​យើង​អាច​នាំ​គេ​ឲ្យ​ជឿ​ទ្រង់។ គឺ​ដូច​ដែល​មាន​ចែង​ក្នុង​បទ​គម្ពីរ អេភេសូរ ៥:២ ថា ទ្រង់​ជា​ព្រះ ដែល “​ស្រឡាញ់​យើង ព្រម​ទាំង​ប្រគល់​ព្រះអង្គ​ទ្រង់​ជំនួស​យើង​ផង ទុក​ជា​ដង្វាយ ហើយ​ជា​យញ្ញបូជា…

Read article
ផែនការរបស់ព្រះ

មេបញ្ជា​ការ​ត្រូវ​មាន​ផែន​ការ​ដ៏​គ្រប់​ជ្រុង​ជ្រោយ សម្រាប់​ធ្វើ​សង្រ្គាម  តែ​មុន​ពេល​សង្រ្គាម​នីមួយ​ៗ​ចាប់​ផ្តើម គាត់​ប្រហែល​ជា​ត្រូវ​ទទួល​បញ្ជា​ថ្មី​ៗ​ពី​ថ្នាក់​លើ ហើយ​ចេញ​បញ្ជា​ថ្មី​នោះ​ទៅ​ថ្នាក់​ក្រោម​គាត់។ ក្នុង​នាម​ជា​អ្នក​ដឹក​នាំ​ប្រជា​ជន​អ៊ីស្រា​អែល លោក​យ៉ូស្វេ​ក៏​ត្រូវ​រៀន​មេរៀន​មួយ​នេះ​ផង​ដែរ។ បន្ទាប់​ពី​រាស្រ្ត​របស់​ព្រះ​បាន​ចំណាយ​ពេល​៤០​ឆ្នាំ ក្នុង​វាល​រហោ​ស្ថាន ព្រះ​ទ្រង់​ក៏​បាន​ជ្រើស​រើស​លោក​យ៉ូស្វេ​ឲ្យ​ដឹក​នាំ​ពួក​គេ ចូល​ទឹក​ដី​សន្យា ដែល​ទ្រង់​បាន​សន្យា​ប្រទាន​ពួក​គេ។ ក្នុង​ការ​ចូល​កាន់​កាប់​ទឹក​ដី​សន្យា ទី​មាំ​មួន​ទី​មួយ ដែល​ពួក​គេ​ត្រូវ​ជួប​ប្រទះ​នោះ គឺ​ទី​ក្រុង​យេរីខូ។ មុន​ពេល​សង្រ្គាម​ចាប់​ផ្តើម លោក​យ៉ូស្វេ​បាន​ឃើញ “មេ​បញ្ជា​ការ​របស់​កង​ទ័ព​នៃ​ព្រះអម្ចាស់”​(គេជឿ​ថា នោះ​ជា​ព្រះ​អម្ចាស់) កំពុង​ឈរ​នៅ​ពី​មុខ​គាត់ ដោយ​មាន​ដាវ​កាន់​នៅ​ព្រះ​ហស្ត​ទ្រង់​ស្រាប់។ លោក​យ៉ូស្វេ​ក៏​បាន​ក្រាប​ថ្វាយ​បង្គំ​ទ្រង់។ អាច​និយាយ​បាន​ម្យ៉ាង​ទៀត​ថា លោក​យ៉ូស្វេ​បាន​ទទួល​ស្គាល់​ភាព​ធំ​ប្រសើររបស់​ព្រះ និង​ភាព​តូច​ទាប​របស់​គាត់។ បន្ទាប់​មក គាត់​ក៏​បាន​សួរ​ថា “ព្រះ​អម្ចាស់ នៃ​ទូល​បង្គំ ចង់​មាន​ព្រះបន្ទូល​ដល់​ទូលបង្គំ ជា​បាវ​បំរើ​ទ្រង់ ថា​ដូច​ម្តេច?”(យ៉ូស្វេ ៥:១៤) លោក​យ៉ូស្វេ​បាន​ទទួល​ជ័យ​ជម្នះ នៅ​ទីក្រុង​យេរីខូ ព្រោះ​គាត់​បាន​ធ្វើ​តាម​ព្រះ​រាជ​បញ្ជា​របស់​ព្រះ​អម្ចាស់។ នៅ​ពេល​ក្រោយ​មក​ទៀត លោក​យ៉ូស្វេ​និង​ប្រជា​ជន​របស់​គាត់ “ទូល​សួរ​ព្រះ​អម្ចាស់” ឲ្យ​ទ្រង់​ដឹក​នាំ​ពួក​គេ​(៩:១៤)។ ហេតុ​នេះ​ហើយ ពួក​សត្រូវ​ក៏​បាន​បោក​បញ្ឆោត​ពួក​គេ​ឲ្យ​ធ្វើ​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ជា​មួយ​សាសន៍​គីបៀន ដែល​ជា​ខ្មាំង​សត្រូវ​ក្នុង​ទឹក​ដី​កា​ណាន។ ការ​នេះ​បាន​ធ្វើ​ឲ្យ​ព្រះ​អម្ចាស់​មិន​សព្វ​​ព្រះ​​ទ័យ ហើយ​ពួក​គេ​ក៏​ទទួល​លទ្ធ​ផល​អាក្រក់​ជា​ច្រើន(ខ.៣-២៦)។ យើង​ក៏​ត្រូវ​ពឹង​ផ្អែក​លើ​ព្រះ​អម្ចាស់​ផង​ដែរ ពេល​ដែល​យើង​ជួប​ការ​ពិបាក ក្នុង​ជីវិត។ ទ្រង់​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​ចូល​ទៅ​ជិត​ទ្រង់ នៅ​ថ្ងៃ​នេះ ដោយ​ការ​បន្ទាប​ខ្លួន។ ហើយ​ទ្រង់​នឹង​នៅ​តែ​គង់​នៅក្បែរ​យើង រង់​ចាំ​ដឹក​នាំ​យើង​នៅ​ថ្ងៃ​ស្អែក​ទៀត។-Keila Ochoa

Read article